News
MFI loans, deposits continue to increase
Both outstanding loans and savings deposits in 35 microfinance institutions (MFIs) continued to grow from January through to June this year, according to the latest report from the Cambodia Microfinance Association (CMA). By the end of the first half of this year, total loans from MFIs ...
http://www.phnompenhpost.com/business/mfi-loans-deposits-continue-increase
Prices fluctuate due to poll
As election data trickled in on Sunday evening and a fear set in borne of uncertainty and a beefed-up police presence, demand for basic commodities surged, food prices briefly rose, and some banks saw an expected rise in withdrawals. Sales of rice jumped from their normal ...
http://www.phnompenhpost.com/business/prices-fluctuate-due-poll
CPP Says Hun Sen Remains in Role as Prime Minister
Amid swirling rumors that Prime Minister Hun Sen had left the country after his Cambodian People’s Party (CPP) suffered a large loss of National Assembly seats in Sunday’s election, the CPP released a statement Tuesday insisting he was still in Cambodia and on the job. “Recently ...
The Cambodia Daily
http://www.cambodiadaily.com/elections/cpp-says-hun-sen-remains-in-role-as-prime-minister-37408/
ពលរដ្ឋនៅមណ្ឌលគិរីនិយាយពីមូលហេតុបក្សប្រជាជនធ្លាក់សំឡេងឆ្នោត
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខេត្តមណ្ឌលគិរី ព្រមានថ្នាក់ដឹកនាំគណបក្សឲ្យចាត់វិធានការក្ដៅចំពោះមន្ត្រីនៅ ក្រោមឱវាទពីបញ្ហាពុករលួយនិងបក្សពួកនិយម។ ការព្រមាននេះ ស្របពេលដែលសំឡេងឆ្នោតគាំទ្រគណបក្សប្រឆាំងមានកើនឡើង និងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ផ្សាយថា គណបក្សដែលកាន់អំណាចជាង ៣០ឆ្នាំមកហើយនេះ បានទទួលសំឡេងឆ្នោត ៦៨អាសនៈ គឺទាបជាងអាណត្តិទី៤ ចំនួន ២២អាសនៈ។ បន្ទាប់ពីការបោះឆ្នោតចប់មួយថ្ងៃ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ចាប់ផ្ដើមពិភាក្សាតាមហាងកាហ្វេ ហាងគុយទាវ និងកន្លែងជួបជុំនានាដើម្បីវែកញែកពីមូលហេតុដែលនាំឲ្យគណបក្សកាន់ អំណាចបាត់បង់ការគាំទ្រយ៉ាងច្រើននៅអាណត្តិនេះ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលធ្លាប់គាំទ្រគណបក្សប្រជាជន កម្ពុជា បានបន្ទោសថា មកពីបញ្ហាពុករលួយ និងបក្សពួកនិយមក្នុងជួរមន្ត្រីថ្នាក់ក្រោមច្រើនពេក ទើបបង្កឲ្យពលរដ្ឋខឹងសម្បា ហើយបោះឆ្នោតទម្លាក់។ ប្រជាពលរដ្ឋរស់នៅឃុំម៉េម៉ង់ ស្រុកកែវសីមា លោក ហ៊ឺយ ម៉ីវ នៅថ្ងៃទី២៩ ខែកក្កដា មានប្រសាសន៍ថា លោកបានបោះឆ្នោតឲ្យបក្សកាន់អំណាចជាច្រើនអាណត្តិមកហើយ រួមទាំងអាណត្តិទី៥នេះ ដោយសារតែលោកនឹកឃើញគុណសម្បត្តិរបស់លោក ហ៊ុន សែន។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា ប្រហែលជាមិនអាចឈ្នះឆ្នោតនៅអាណត្តិទី៦ បានទៀតទេ បើសិនជាមន្ត្រីថ្នាក់ក្រោមនៅរកស៊ីឈើខុសច្បាប់ និងរឹបអូសដីធ្លីពលរដ្ឋក្រីក្រតទៅទៀតនោះ។ ...
http://www.rfa.org/khmer/news/politics/people-talk-about-why-cpp-voters-decrease-07302013034237.html
សហភាពអឺរ៉ុបសាទរការបោះឆ្នោតនៅកម្ពុជាតែសោកស្តាយចំពោះភាពមិនប្រក្រតីខ្លះ
សហភាពអឺរ៉ុបបានថ្លែងសាទរចំពោះ ការបោះឆ្នោតដែលបានប្រព្រឹត្តទៅដោយសន្តិភាពកាលពីថ្ងៃទី២៨កក្កដា ប៉ុន្តែ បានសម្តែងការសោកស្តាយចំពោះអាជ្ញាធរដែលមិនបានចាត់វិធានការចាំបាច់ នានា ដើម្បីលុបបំបាត់ភាពមិនប្រក្រតីនានា។ សហភាពអឺរ៉ុបបានអំពាវនាវឲ្យភាគីនយោបាយនានា រក្សាស្មារតីសន្តិភាព និងប្រជាធិបតេយ្យឲ្យបាន។ ...
ចំនួនអ្នកបោះឆ្នោតធ្លាក់ចុះនៅត្រឹមតែជាង ៦០ ភាគរយ
ភ្នំពេញៈ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ១៩៩៨ ពេលដែលអ្នកចុះឈ្មោះបោះឆ្នោតមានរហូត ៩៣ ភាគរយបានបោះឆ្នោតមកចំនួនអ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាបាន ធ្លាក់ចុះជាខ្លាំង មកត្រឹមប្រហែល ៦៨ ភាគរយដែលបានមកជ្រលក់ទឹកថ្នាំខ្មៅកាលពីថ្ងៃអាទិត្យ។ អ្នកវិភាគមួយចំនួនបានគិតថា ចំនួនអ្នកបោះឆ្នោតឆ្នាំនេះចុះទាបជាងការបោះឆ្នោតក្នុងឆ្នាំ ២០០៨ ប្រហែល ៧ ភាគរយ គឺដោយសារតែឧបសគ្គចំពោះអ្នកបោះឆ្នោត មិនមែនមិនចាប់អារម្មណ៍លើនយោបាយនោះទេ។ អង្គការ ខុម ហ្វ្រែល និងអង្គការតម្លាភាពកម្ពុជា ជាអង្គការពីរដែលឃ្លាំមើលការបោះឆ្នោត បានបង្ហាញពីពាក្យបណ្តឹងជាទូទៅ របស់អ្នកបានចុះឈ្មោះ តែត្រូវបានបដិសេធមិនឲ្យបោះឆ្នោតនៅតាមការិយាល័យដោយសារតែគ្មាន ឯកសារត្រឹមត្រូវនិងគ្មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។ ...
http://www.postkhmer.com/index.php/national/1-national-news/101526-2013-07-30-03-02-27
NEC Says Final Election Results Will Be Released in Two Weeks
The final results of Sunday’s national election will not be announced until mid-August, the secretary-general of the National Election Committee (NEC) said Monday. The latest possible release date would be early September, Tep Nytha said, adding that the speed with which they were announced depended on ...
The Cambodia Daily
http://www.cambodiadaily.com/elections/nec-says-final-election-results-will-be-released-in-two-weeks-37399/
Election worries for tourists
Chris Leyland had forgotten about Cambodia’s national elections when he made plans to travel into Phnom Penh from Vietnam with Jess Jackson, 34, and her two children. Had Leyland, a 41-year-old from Oxford, UK, remembered that it wasn’t going to be a normal weekend in Cambodia, ...
http://www.phnompenhpost.com/business/election-worries-tourists
ភាពមិនប្រក្រតីនិងបណ្ដឹងទាក់ទងការបោះឆ្នោត
ប្រជាពលរដ្ឋជាច្រើនបានអះអាងពីភាពមិនប្រក្រតីនៃដំណើរការបោះ ឆ្នោតសភានីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា។ ទន្ទឹមនឹងនេះ មន្ត្រីរៀបចំការបោះឆ្នោតខ្លះ ក៏កំពុងរងបណ្ដឹងទាក់ទងទៅនឹងភាពមិនប្រក្រតីទាំងឡាយនេះដែរ។ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតស្ទើរគ្រប់ទិសទី បានជួបនូវបញ្ហាលំបាក និងភាពមិនប្រក្រតីជាច្រើន ដូចជាបាត់ឈ្មោះពីបញ្ជីបោះឆ្នោត ជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោត ឬក៏ទឹកខ្មៅជ្រលក់ម្រាមដៃអាចលុបលាងជ្រះជាដើម។ ទោះជាយ៉ាងណា ការអះអាងនេះ ត្រូវបានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បដិសេធចោល។ សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ដែន អយុធ្យា ពីទិដ្ឋភាពនៃការតវ៉ារបស់ប្រជាពលរដ្ឋនៅថ្ងៃបោះឆ្នោត៖ ចំណែកនៅឯខេត្តកំពង់ឆ្នាំង មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តនេះ កំពុងតែប្រមូលទិន្នន័យ និងឯកសារភស្តុតាងទាក់ទងទៅនឹងភាពមិនប្រក្រតីដែលបានកើតឡើងក្នុង ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា ដើម្បីលើកមកពិភាក្សា និងវាយតម្លៃក្នុងអង្គប្រជុំមួយ ថាតើត្រូវទាត់ចោល ឬក៏ទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ។ ...
http://www.rfa.org/khmer/news/politics/irregularity-of-election-07292013081234.html
Opposition Party Rejects Election Results, Wants Investigation
The Cambodia National Rescue Party (CNRP) on Monday rejected the results of the national election, calling for a joint committee to be established to investigate what the opposition party said were vast irregularities in Sunday’s polls. “The Cambodia National Rescue Party demands for the establishment ...
Cambodian oppn rejects election result
CAMBODIA’S opposition has rejected the claim of victory by the ruling party of strongman Prime Minister Hun Sen in weekend elections, alleging widespread irregularities. “The Cambodia National Rescue Party (CNRP) cannot accept the results of the fifth parliamentary election because the CNRP has found a ...
CPP Wins, but Suffers Loss in Parliamentary Majority
Prime Minister Hun Sen’s Cambodian People’s Party (CPP) claimed victory in Sunday’s national election, but saw its majority severely diminished, ceding 22 National Assembly seats to the opposition Cambodia National Rescue Party (CNRP), the party’s first major setback since the U.N.-backed election in 1993. According to ...
http://www.cambodiadaily.com/elections/cpp-wins-but-suffers-loss-in-parliamentary-majority-37210/
លោក កឹម សុខា៖ គណបក្សប្រឆាំងនឹងមិនទទួលស្គាល់លទ្ធផលអ្វីផ្សេងក្រៅពីជ័យជម្នះទេ
ក្រុងកំពង់ចាម- លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងមិនទទួលស្គាល់លទ្ធផលអ្វីផ្សេងក្រៅពីជ័យជម្នះទេ បន្ទាប់ពីលោកបានបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងខេត្តនេះកាលពីម្សិលមិញ ដោយលោកបានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងទឹកថ្នាំលប់មិនជ្រះ និងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។ បន្ទាប់ពីបានបោះឆ្នោតនៅក្នុងសាលាបឋមសិក្សាទក្សិណ និងបានលើកចង្អុលដៃប្រឡាក់ទឹកថ្នាំពណ៌ស្វាយនៅចំពោះមុខអ្នកយកព័ត៌មានមួយក្រុមដែលកំពុងរង់ចាំយ៉ាងអន្ទះសារួច លោក កឹម សុខា បានលើកឡើងថា ទឹកក្រូចឆ្មារធម្មតាក៏អាចប្រើដើម្បីលុបទឹកថ្នាំនេះជ្រះដែរ។ លោកបានមានប្រសាសន៍ថា “ យើងបានរកឃើញថា ពួកគេប្រើទឹកថ្នាំមិនល្អទេលើកនេះ។ ខ្ញុំគិតថា ការបោះឆ្នោតលើកនេះគឺយ៉ាប់ជាងមុនទៅទៀត ព្រោះពួកគេប្រើទឹកថ្នាំដែលមានគុណភាពអន់។ ប្រសិនបើគណបក្សសង្គ្រោះជាតិចាញ់ការបោះឆ្នោតនេះ យើងនឹងមិនទទួលស្គាល់លទ្ធផលឡើយ ហើយយើងនឹងស្នើឲ្យសហគមន៍អន្តរជាតិជួយធ្វើអន្តរាគមន៍” និងកុំឲ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះដែរ។ កាលពីថ្ងៃសៅរ៍ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល បានប្រកាសថា លទ្ធផលនៃការពិសោធន៍របស់ខ្លួនបង្ហាញថា ទឹកថ្នាំនេះអាចលុបជ្រះទាំងស្រុងដោយប្រើសម្ភារប្រើប្រាស់ក្នុងផ្ទះធម្មតា ប៉ុន្តែ មិនបញ្ជាក់ថា តើសម្ភារប្រើប្រាស់ធម្មតានេះមានអ្វីខ្លះនោះទេ។ ជាមួយនឹងចំនួនអាសនៈសភាដល់ទៅ១៨ក្នុងចំណោម១២៣អាសនៈ ដែលជាចំនួនច្រើនបំផុតបើធៀបនឹងរាជធានីនិងខេត្តដទៃទៀត ខេត្តកំពង់ចាមគឺជាមណ្ឌលសំខាន់បំផុតក្នុងការបោះឆ្នោតនេះ។ គណបក្សប្រជាជនកម្ពុជាក៏បានចាក់ឫសយ៉ាងជ្រៅនៅទីនេះផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានកំណើតនៅក្នុងខេត្តនេះ។បងប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ណេង ដែលជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលនេះ គឺជាអតីតអភិបាលខេត្តនេះ។ លោក ហេង ...
Aun Pheap and Zsombor Peter
http://www.cambodiadailykhmer.com/latest/3415/
បណ្តាញព័ត៌មានសង្គមគឺជាកម្លាំងឃ្លាំមើលការបោះឆ្នោតយ៉ាងសកម្ម
ភ្នំពេញៈ បណ្តាញ Twitter និង ហ្វេសប៊ុក បានផ្សព្វផ្សាយអំពីរូបថត និងវីដេអូជាច្រើន ដែលហាក់ដូចជាផ្សព្វផ្សាយអំពីសកម្មភាពក្លែងបន្លំបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដោយបង្ហាញអំពីបណ្តាញព័ត៌មានដែលប្រែប្រួលយ៉ាងឆាប់រហ័សនៅកម្ពុជា។ វីដេអូរបស់អ្នកបោះឆ្នោត ដែលបានលាងជ្រះទឹកថ្នាំខ្មៅពីចង្អុលដៃរបស់អ្នកដែលបានបោះឆ្នោតរួចនោះនិងជនជាតិវៀតណាមត្រូវបានរាំងស្ទះ នៅមណ្ឌលបោះឆ្នោត គឺជារឿងធំពីររបស់បណ្តាញសង្គម ដែលត្រូវបានចែករំលែកកាលពីថ្ងៃទី២៨ ខែកក្កដា។ យោងតាមអ្នកវិភាគបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកបោះឆ្នោតលើកទី១ ជាង ១,៥ លាននាក់ កំពុងតែបង្កើតបរិយាកាសនយោបាយថ្មី។ ក្នុង ចំនួនប្រហែល ៩,៦ លាននាក់ នៃអ្នកមានសិទិ្ធបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ដោយមនុស្ស ៣,៥ លាននាក់អាយុពី១៨ ដល់ ៣០ឆ្នាំ ជាហេតុធ្វើឲ្យការបោះឆ្នោតលើកនេះជាការបោះឆ្នោតរបស់ យុវជន ក្នុងប្រវតិ្តសាស្រ្តកម្ពុជា។ តាមលោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុម ហ្វ្រែល បានឲ្យដឹងថា អ្នកបោះឆ្នោតវ័យក្មេង ដែលកំពុងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយកំពុងតែស្វែងរកប្រភពព័ត៌មានថ្មី ក្រៅពីគោលនយោបាយរបស់គណបក្ស។ លោក គល់ បញ្ញា ...
AMELIA WOODSIDE
http://www.postkhmer.com/index.php/national/1-national-news/101470-2013-07-29-02-36-26
Big opposition gains
The ruling Cambodian People’s Party saw its ironclad grip on the National Assembly weaken dramatically, dropping 22 seats in winning 68 of 123, with the opposition the beneficiary and the CPP’s royalist coalition partners winning none at all in an election rife with alleged irregularities. Though ...
Ethnic-Vietnamese Cambodians Prevented From Voting in Kandal
SA’ANG DISTRICT, Kandal province – Liv Yang Bin, 66, has voted four times, but on Sunday he could not make it a fifth. Three times on Sunday, Mr. Yang Bin went to his local polling station at a school here in Kandal province, but each time ...
Denise Hruby and Mech Dara
http://www.cambodiadaily.com/elections/ethnic-vietnamese-cambodians-prevented-from-voting-in-kandal-37225/
គណបក្សប្រជាជនកម្ពុជាប្រកាសពីជ័យជម្នះនៃការបោះឆ្នោតជាមុនដូចកាលពីកន្លងមក
បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធ បានប្រកាសពីជ័យជម្នះនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាច កាលពីយប់មិញរួចមក គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងបានរក្សាភាពស្ងៀមស្ងាត់ដោយលើកឡើងថា ខ្លួននៅរង់ចាំលទ្ធផលជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសិន។ ប៉ុន្តែ រឿងមួយដែលមិនអាចប្រកែកបាននោះគឺនៅពេលណាគណបក្សប្រជាជនកម្ពុជាបានប្រកាសលទ្ធផលនៃការបោះឆ្នោតជាតិជាមុននោះ លទ្ធផលជាផ្លូវការមិនខុសគ្នាប៉ុន្មាននោះទេ។ បន្ទាប់ពីការបោះឆ្នោតជាតិចុងក្រោយកាលពីឆ្នាំ២០០៨ លោក ខៀវ កាញារិទ្ធ បានអះអាងតែប៉ុន្មានម៉ោងក្រោយពីការបិទការិយាល័យបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានកើនអាសនៈសភារបស់ខ្លួនពី៧៣អាសនៈទៅ៩១អាសនៈ។ ការព្យាកររបស់លោកបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានបំប៉ោងសំឡេងបន្តិចបន្តួចប៉ុណ្ណោះ ហើយនៅពេលលទ្ធផលជាផ្លូវការដែលទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនេះទទួលបាន៩០អាសនៈក្នុងចំណោមអាសនៈ១២៣នៅក្នុងសភា។ គណបក្ស សម រង្ស៊ី ជាគណបក្សប្រឆាំងបានហៅការបោះឆ្នោតនេះថាមានការបំបែកសន្លឹកឆ្នោតច្រើន និងប៉ាន់ប្រមាណដោយសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជានិងគណបក្ស សម រង្ស៊ី នីមួយៗទទួលបាន “ ចាប់ពី៥០ទៅ៧០អាសនៈ”។ កាលពីឆ្នាំ២០០៣ ការបោះឆ្នោតជាតិក្នុងនីតិកាលទី៣នៅប្រទេសកម្ពុជាលោក កាញារិទ្ធ បានធ្វើសេចក្ដីប្រកាសជាមុនម្ដងទៀតអំពីលទ្ធផលនៃការបោះឆ្នោតនោះ ដោយគណបក្សប្រជាជនរបស់លោកទទួលបាន៧៣អាសនៈ ហើយគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបាន២៦អាសនៈនិងគណបក្ស សម រង្ស៊ី ទទួលបាន២៤អាសនៈ។ ...
Matt Blomberg
http://www.cambodiadailykhmer.com/latest/3407/
លទ្ធផលបឋមគណបក្សប្រជាជនទទួលបាន៦៨អាសនៈរីឯសង្គ្រោះជាតិ៥៥
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានថយចុះអាសនៈចំនួន ២២ ដែលនេះគឺជាលើកទី ១ ហើយចាប់តាំងពីការបោះឆ្នោតជាតិបានចាប់ផ្តើម កាលពីឆ្នាំ ១៩៩៣ មក ហើយការធ្លាក់ចុះនេះ ធ្វើឲ្យគណបក្សប្រជាជន ទទួលបាននូវអាសនៈចំនួន ៦៨ ខណៈគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែង បានកើនអាសនៈដល់ទៅចំនួន ៥៥។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងប្រាប់ បណ្តាញសារព័ត៌មានកាលពីយប់មិញ។ ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ជាច្រើនថា ការបោះឆ្នោតកាលពីម្សិលមិញ ពោរពេញទៅដោយភាពមិនប្រក្រតី។ អ្នកឃ្លាំមើលបានព្រមានកាលពីយប់មិញថា ឈ្មោះប្រជាជនជាច្រើននាក់ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត ខណៈដែលការភាន់ច្រឡំ លើអត្តសញ្ញាណប័ណ្ណ បានធ្វើឲ្យអ្នកបោះឆ្នោតជាច្រើននាក់បាត់បង់សិទិ្ធបោះឆ្នោត។ ក្នុងសង្កាត់ ស្ទឹងមានជ័យ រាជធានី ភ្នំពេញ បាតុកម្មបានផ្ទុះឡើង នៅរសៀលម្សិលមិញខណៈដែលអ្នកបោះឆ្នោត ដែលត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោត បានអះអាងថា មន្រ្តីបានអនុញ្ញាតឲ្យវៀតណាមបោះឆ្នោត ដោយខុសច្បាប់។ នគរបាលប្រហែល ១០០ នាក់ បានចូលមកក្នុងវត្ត ហើយជួបនឹងអ្នកធ្វើបាតុកម្ម ...
ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101486-2013-07-29-03-46-25
គណបក្សប្រឆាំងស្ទះស្ទើរក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន
វ៉ាស៊ីនតោន — មេដឹកនាំគណបក្សជំទាស់បានសម្តែងការសាទរចំពោះដំណើរការបោះឆ្នោត តែស្ទាក់ស្ទើរក្នុងការការស្វាគមន៍លទ្ធផលបោះឆ្នោតក្រៅផ្លូវការដោយបានអះអាងថា វាលឿនពេកក្នុងការនិយាយថាការបោះឆ្នោតនេះអាចទទួលយកបានពេលនេះ។ មេដឹកនាំគណបក្សជំទាស់ទាំងពីរគឺលោក សម រង្ស៉ី និងលោកកឹម សុខាបញ្ជាក់ពីជំហរដូច្នេះក្នុងសន្និសីទព័ត៌មានកាលពីយប់ថ្ងៃសៅរ៍។ ការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ គណបក្សប្រជាជនកម្ពុជាបានប្រកាសលទ្ធផលក្រៅផ្លូវការបឋមៗថា ខ្លួនឈ្នះ៦៨កៅអី ហើយគណបក្សសង្គ្រោះជាតិឈ្នះ៥៥ កៅ អី។ តែមេដឹកនាំក្រុមជំទាស់គឺលោក សម រង្ស៉ី ក្នុងសន្និសីទព័ត៌មានកាលពីយប់ថ្ងៃអាទិត្យមិនទាន់បង្ហាញជំហរច្បាស់លាស់ថាទទួលស្គាល់ការបោះឆ្នោតនេះនៅឡើយដោយលោករង់ចាំលទ្ធផលជាផ្លូវការ។ «ខ្ញុំគិតថាវាជារឿងជារឿងលឿនពេកក្នុងការផ្សាយពីលទ្ធផលណាមួយជា សារធារណៈ។ យើងគ្រាន់តែមានការចង្អុលបង្ហាញជាព័ត៌មានជាបំណែកៗ ប៉ុណ្ណោះទេ។ យើងមិនស្ថិតក្នុង ជំហរដើម្បីធ្វើការសន្និដ្នានទេ។ យើងបានអំពាវនាវដល់គ្រប់ភាគីឲ្យរង់ចាំលទ្ធផលជាផ្លូវការ»។ លោកបានអះអាងថា នៅមានភាពមិនប្រក្រតីនិងបញ្ហាបាត់ឈ្មោះអ្នកបោះឆ្នោតនិងបញ្ហាមួយចំនួនទៀតដែលត្រូវរង់ចាំមើលដើម្បីបញ្ជាក់ថាកាបោះឆ្នោតនេះអាចទទួលយកបានឬយ៉ាង ណា។ ...
លោក ប៉ែន សុវណ្ណ ប្រជែងជាមួយលោក ហ៊ុន ម៉ានី ស្វែងរកអាសនៈនៅក្នុងខេត្តកំពង់ស្ពឺ
ក្រុងច្បារមន,ខេត្តកំពង់ស្ពឺ-លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់នឹងកើតផងទេ នៅក្នុងឆ្នាំ១៩៨១ នៅពេល លោក ប៉ែន សុវណ្ណ ដែលកាលនោះជានាយករដ្ឋមន្ត្រីត្រូវបានសម្ពន្ធមិត្តវៀតណាមរបស់ខ្លួន ទម្លាក់ចេញពីតំណែង ហើយនិរទេសទៅកាន់ទីក្រុងហាណូយ។ ជាងមួយទសវត្សរ៍ក្រោយមក លោក ប៉ែន សុវណ្ណ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះក្នុងរដ្ឋធានីនៃប្រទេសវៀតណាម ដោយបន្ទោសលោក ហ៊ុន សែន ថា ជាអ្នករារាំងលោកមិនឲ្យចូលរួមនយោបាយនិងត្រឡប់មកប្រទេសកម្ពុជាវិញ។ ទោះជាយ៉ាងណា កាលពីម្សិលមិញ ខណៈពេលប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺចេញទៅបោះឆ្នោតនោះ ឆាកជីវិតរបស់លោកទាំងពីរ ដែលតំណាងឲ្យរយៈពេលខុសគ្នាច្រើននៃប្រវត្តិសាស្ត្ររបស់ប្រទេសនេះស័ក្ដិសមខ្លាំងណាស់ ខណៈពេលលោក ហ៊ុន ម៉ានី និងលោក ប៉ែន សុវណ្ណ ប្រជែងគ្នាក្នុងនាមជាបេក្ខជនឈរនៅលេខរៀងទី១តំណាងឲ្យគណបក្សរៀងៗខ្លួននៅក្នុងខេត្តនេះ។ បន្ទាប់ពីទៅដល់សាលាគរុកោសល្យនៅក្រុងច្បារមន ក្នុងខេត្តកំពង់ស្ពឺនៅម៉ោង៦និង៤៥នាទីព្រឹកថ្ងៃម្សិលមិញ លោក ហ៊ុន ម៉ានី ត្រូវគេផ្តល់បង្កាន់ដៃលេខរៀង ដើម្បីចូលបោះឆ្នោត ដែលបង្កាន់ដៃនេះ មានសរសេរលេខពណ៌ខ្មៅធំមួយបញ្ជាក់ថា លោកស្ថិតនៅលេខរៀងទី៧។ ដោយរក្សាសំឡេងឆ្នោតរបស់លោកជាសម្ងាត់ លោក ហ៊ុន ម៉ានី បានចូលតម្រង់ជួរ ហើយអ្នកនៅក្បែរលោកហាក់ដូចជាមិនចាប់អារម្មណ៍ទេ មុនពេលលោកចូលទៅបោះឆ្នោត។ បន្ទាប់ពីបោះឆ្នោតរួច លោក ហ៊ុន ម៉ានី បានបដិសេធមិននិយាយអំពីការបោះឆ្នោតដែលលោកស្ទើរតែជឿជាក់ថា ឈ្នះនេះទេ។ មុនពេលត្រូវបានបញ្ចុះបញ្ចូលឲ្យធ្វើអត្ថាធិប្បាយអំពីការគាប់ជួន ...
Khy Sovuthy and Alex Willemyns
http://www.cambodiadailykhmer.com/latest/3411/
ប្រជាជននាំគ្នាទប់ស្កាត់ជនជាតិភាគតិចវៀតណាមមិនឲ្យចូលរួមបោះឆ្នោតនៅខេត្តកណ្តាល
ស្រុកស្អាង, ខេត្តកណ្តាល-លោក លីវ យ៉ាងប៊ីន (Liv Yang Bin) អាយុ៦៦ឆ្នាំ បានចូលរួមបោះឆ្នោតបួនលើកមកហើយ ក៏ប៉ុន្តែ កាលពីម្សិលមិញ លោកមិនអាចចូលរួមជាលើកទី៥ទេ។ កាលពីម្សិលមិញនេះ លោក យ៉ាងប៊ីន បានទៅកាន់ការិយាល័យបោះឆ្នោតបីលើក នៅខេត្តកណ្តាល ក៏ប៉ុន្តែ នៅពេលលោកទៅដល់ម្តងៗ លោកបានជួបប្រជាជនមូលដ្ឋានប្រហែល៥០០នាក់ ដែលបានស្រែកមិនឲ្យលោកចូលរួមបោះឆ្នោត ដោយប្រើពាក្យពេជន៍ប្រឆាំងនឹងជនជាតិវៀតណាម។ លោក យ៉ាងប៊ីន បាននិយាយថា “ខ្ញុំបានទៅកាន់ការិយាល័យបោះឆ្នោត ប៉ុន្តែ ពេលទៅដល់ម្តងៗ ប្រជាជនបានស្រែកថា ‘មិនអនុញ្ញាតឲ្យយួនចូលបោះឆ្នោតទេ’។ពួកគេបានរុញខ្ញុំចេញ ហើយពួកគេមានគ្នាច្រើនណាស់។ ខ្ញុំភ័យខ្លាចតែពួកគេវាយខ្ញុំទេ”។ គ្រួសាររបស់លោក យ៉ាងប៊ីន មានដើមកំណើតនៅប្រទេសវៀតណាម ក៏ប៉ុន្តែលោកបានកើតនៅប្រទេសកម្ពុជា។ ស្ថិតក្នុងចំណោមប្រជាជនជនជាតិរៀតណាម៥០គ្រួសារ នៅឃុំត្រើយស្លា លោក យ៉ាងប៊ីន បានឲ្យដឹងថា មានប្រជាជនតែ១៥នាក់ប៉ុណ្ណោះនៅក្នុងឃុំនេះ ដែលមានសិទ្ធិបោះឆ្នោត។ ហើយភាគច្រើនដូចជាលោក យ៉ាងប៊ីន ជាដើម មិនអាចបោះឆ្នោតបានទេកាលពីម្សិលមិញ ...
ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/3417/
អ្នកខេត្តសៀមរាបទៅបោះឆ្នោតដើម្បីកែលម្អបញ្ហាសង្គមកិច្ច
វ៉ាស៊ីនតោន — ពលរដ្ឋក្នុងខេត្តសៀមរាបបានចេញទៅបោះឆ្នោតដោយចង់ឱ្យរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនេះដោះស្រាយនូវបញ្ហាដែលពួកគេជួបប្រទះក្នុងសង្គមដូចជាសុខាភិបាល អប់រំ សន្តិសុខសង្គមនិងអំពើពុករលួយ។ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃអាទិត្យនេះ បាននាំគ្នាទៅចូលរួមធ្វើការបោះឆ្នោតយ៉ាងគគ្រឹកគគ្រេងដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យសមជាពលរដ្ឋខ្មែរស្នេហាជាតិ និងដើម្បីជ្រើសរើសមេដឹកនាំថ្មីដែលពួកគេចង់បាន។ ប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥នេះបានសម្តែងនូវក្តីត្រេកអរព្រោះពួកគេបានបំពេញនូវភារកិច្ចរបស់ខ្លួន ដែលជាម្ចាស់នៃជោគវាសនាប្រទេសជាតិ។ លោក កុច គឹមហ៊ន អាយុ៣៣ឆ្នាំនៅសង្កាត់គោកចកបានបោះឆ្នោតរួចហើយ។ លោកបានថ្លែងដោយញញឹមញញែមបន្ទាប់ពីចេញពីការិយាល័យបោះឆ្នោតនៅក្នុងសង្កាត់នោះថា ការដែលគាត់មកបោះឆ្នោតនេះគឺដើម្បីបំពេញតួនាទីរបស់គាត់ជាពលរដ្ឋខ្មែរម្នាក់ដែលមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ និងចូលរួមកែប្រែអនាគតរបស់ប្រទេសជាតិផងដែរ។ ...
មនុស្សមួយចំនួនតវ៉ាមិនឲ្យជនជាតិវៀតណាមបោះឆ្នោត
ភ្នំពេញៈ មនុស្សរាប់រយនាក់ ផ្អើលឈូឆរចុះឡើងៗ ឬផ្តុំគ្នាចាំឃ្លាំមើលជាប់ជាប្រចាំស្ទើរពេញណែន នៅក្នុងមណ្ឌលបោះឆ្នោត សាលាបឋមសិក្សា ចម្ប៉ា នឹងនៅតាមផ្លូវច្រកចូលជាមួយនឹងសំឡេងស្រែកហ៊ោកញ្ជ្រៀវ យ៉ាងទ្រហឹងអ៊ឹងកង រារាំងជនជាតិវៀតណាម មិនឲ្យចូលបោះឆ្នោត បានក្លាយទៅជាព្រឹត្តិការណ៍ដ៏ក្តៅគគុកមួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិកាលពីម្សិលមិញ។ នៅ ម៉ោងប្រមាណ ១១ និង ៣០ នាទីព្រឹក ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលភ្នំពេញ ប៉ុស្តិ៍បានជួបសម្ភាស នៅមណ្ឌលបោះឆ្នោតក្នុងសាលាបឋមសិក្សា ចម្ប៉ា បាននិយាយថា ចាប់តាំងពីម៉ោង ៧ ព្រឹក មកពួកគាត់បានបណ្តេញជនជាតិវៀតណាម ដែលមិនចេះនិយាយខ្មែរច្បាស់ ចេញពីមណ្ឌលបោះឆ្នោតនេះប្រមាណជាង ១០ នាក់។ ក្រុមអ្នកភូមិដែលហាក់បីដូចជាកំពុងមានកំហឹងពុះកញ្រ្ជោល ចំពោះជនជាតិវៀតណាមបានចោទសួរថា«ជនជាតិវៀតណាមទាំងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែពួកគេមិនចេះនិយាយភាសាខ្មែរច្បាស់ទេ។ តើពួកគេ បានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះមកពីណា? ខ្មែរមានឈ្មោះ នៅពេលទៅបោះឆ្នោតបែរជាត្រូវគេបោះបាត់ ហេតុអ្វីក៏ដូច្នេះ!»។ លោក ម៉ៅ ផល្លា ...
សូ វិសាល
http://www.postkhmer.com/index.php/national/1-national-news/101464-2013-07-29-03-03-12
អង្គការឃ្លាំមើលការបោះឆ្នោតបារម្ភពីប្រតិកម្មហិង្សាក្រុមប្រឆាំង
ភ្នំពេញៈ អង្គការឃ្លាំមើលការបោះឆ្នោតបានបង្ហាញពីការបារម្ភពីភាពមិនប្រក្រតី ខណៈមានការតវ៉ានិងពាក្យបណ្តឹងជាច្រើននៅតាមការិយាល័យ បោះឆ្នោតមួយចំនួន ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។ ក្នុងសន្និសីទកាសែតកាលពីល្ងាចម្សិលមិញ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៃអង្គការ ខុម ហ្វ្រែល បានបង្ហាញពីការបារម្ភអំពីចលនាតវ៉ាពីក្រុមអ្នកគាំទ្រគណបក្សប្រឆាំងដែលមិនសប្បាយចិត្តទៅនឹងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រសិនលទ្ធផលបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។ លោក សុក សំអឿន អនុប្រធានក្រុមប្រឹក្សាអភិបាលនៃអង្គការខុម ហ្វ្រែល បានថ្លែងថា ៖ «លទ្ធភាពមានកម្រិតធ្ងន់ធ្ងរនិងគ្រោះថ្នាក់ណាស់»។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត (បើទោះគេជឿថា ត្រឹមត្រូវឬមិនត្រឹមត្រូវក៏ដោយ) អ្នកគាំទ្រគណបក្សប្រឆាំងអាចធ្វើប្រតិកម្មដោយអំពើហិង្សា។ទន្ទឹមនឹងនេះ ប្រតិកម្មពីរដ្ឋាភិបាលឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សសង្គ្រោះជាតិបង្ហាញលទ្ធផលល្អ សម្រាប់ការបោះឆ្នោតលើកនេះ ដែលហាក់ដូចជាមិនអាចព្យាករបាននោះក៏ដោយ។ ...
SEAN TEEHAN
http://www.postkhmer.com/index.php/national/1-national-news/101468-2013-07-29-02-28-15