ព័ត៌មាន
ជនបរទេសដែលបង្រ្កាបបានពីទីតាំងឆបោកតាមអនឡាញនាពេលថ្មីៗនេះត្រូវបានឃុំខ្លួនរង់ចាំអនុវត្តការនិរទេស
ជនបរទេសរាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបទូទាំងប្រទេសលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅក្នុងខែកក្កដា ដោយបច្ចុប្បន្នពួកគេទាំងនោះ ខ្លះត្រូវបាននិរទេស ខណៈអ្នកផ្សេងទៀតកំពុងរង់ចាំការនិរទេស ហើយជាច្រើននាក់ទៀតកំពុងឃុំខ្លួននៅមណ្ឌលរបស់ខេត្ត និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)។ ...
ឃួន ណារីម
https://khmer.cambojanews.com/online-scam-crackdown-thousands-held-deportations-underway/
ឈប់លឺសំឡេងកាំភ្លើង បន្ទាប់បទឈប់បាញ់បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ
អ្នកនាំពាក្យខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបញ្ជាក់ថា សំឡេងកាំភ្លើងធំ និងការបាញ់កាំភ្លើងបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីពាក់កណ្ដាលអធ្រាត្រ នៅតំបន់ដែលការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/no-sounds-of-shooting-after-ceasefire-comes-into-effect-at-midnight/
កម្ពុជាបដិសេធម្ដងទៀតការចោទប្រកាន់របស់ថៃទាំងព្រឹកទាំងល្ងាចថាកម្ពុជាបំពានបទឈប់បាញ់គ្នា
ទាំងអ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យក្រសួងការពារជាតិ សុទ្ធតែបានបដិសេធម្ដងហើយម្ដងទៀតអំពីការចោទប្រកាន់របស់ភាគីថៃដែលថា កងទ័ពកម្ពុជាបានបំពានបទឈប់បាញ់គ្នាក្រោយពេលម៉ោង ១២ រំលងអធ្រាត្រយប់មិញ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-29-1834-262818
អង្គការទស្សនៈពិភពលោកជំរុញឱ្យបន្តការការពារកុមារពេលមានបទឈប់បាញ់នៅតាមព្រំដែន
បន្ទាប់ពីមានបទឈប់បាញ់ដែលបានប្រកាសថ្មីរវាងកម្ពុជា និងថៃ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាបានបង្កើតជាសកម្មភាពបន្ទាន់មួយ ខណៈអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់អាទិភាពដល់ការការពារ និងសុខុមាលភាពរបស់កុមារដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-29-1630-262817
ក្រសួងណែនាំឱ្យអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ជាបន្ទាន់នូវការប្រមាថថ្នាក់ដឹកបរទេស ក្នុងពេលមានជម្លោះព្រំដែន
ក្រសួងព័ត៌មានបានណែនាំឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋាន ត្រូវបញ្ឈប់ជាបន្ទាន់ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជម្លោះ ជាមួយប្រទេសនោះក៏ដោយ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-29-1623-262816
កម្ពុជា និងUNESCO ពង្រឹងកិច្ចសហការលើការងារអភិរក្សប្រភពទឹកក្រោមដី និងបេតិកភណ្ឌ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និងលោក Sardar Umar Alam ប្រធានអង្គការយូណេស្កូ (UNESCO) ប្រចាំប្រទេសកម្ពុជា បានជួបពិភាក្សាការងារគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌នាថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-29-161-262812
កងទ័ពថៃបើកការបាញ់ប្រហារនៅខេត្តពោធិ៍សាត់របស់កម្ពុជា បន្ទាប់ពីកិច្ចប្រជុំអង្គការសហប្រជាជាតិបញ្ចប់
នៅម៉ោង ៥:០២ ព្រឹក នាថ្ងៃទី២៦ ខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចប់ ថៃបានពង្រីកតំបន់ជម្លោះដោយការបាញ់ប្រហារកាំភ្លើងធំចំនួន ៥ គ្រាប់ទៅលើទីតាំងជាច្រើននៅស្រុកវាលវែង ខេត្តពោធិ៍សាត់របស់ប្រទេសកម្ពុជា។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ ...
ថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជា ទោះបីឯកភាពជាគោលការណ៍ជាមួយលោក ត្រាំ លើបទឈប់បាញ់
កងទ័ពថៃនៅតែបន្តវាយប្រយុទ្ធជាមួយកម្ពុជា ទោះបីភាគីទាំងពីរបានឯកភាពជាគោលការណ៍លើបទឈប់បាញ់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។ ...
បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ និងពលរដ្ឋសរុប ៤៥នាក់ដែលបានជាប់នៅប្រាសាទព្រះវិហារបានចាកចេញដោយសុវត្ថិភាព
បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប បានរួចផុតគ្រោះថ្នាក់ហើយ បន្ទាប់ពីជាប់គាំងនៅលើប្រាសាទព្រះវិហារជាង ២ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-26-1530-262784
ថៃប្រើយុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ ភូតកុហកពិភពលោក ជាលេសវាយប្រហារកម្ពុជា
ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ ភូតកុហកពិភពលោក និងស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-26-1638-262785
កម្ពុជាមិនមានភាពចាំបាច់ក្នុងការប្រើប្រាស់មីសីល PHL-03 ចម្ងាយឆ្ងាយនោះទេ
កម្ពុជាបានបដិសេធការចោទប្រកាន់របស់ថៃថាកម្ពុជាបានបាញ់មីស៊ីល PHL-03 ទៅកាន់ប្រទេសថៃ ខណៈប្រទេសថៃបានបង្កើនការវាយប្រហារលើកម្ពុជា ដោយបន្តប្រតិបត្តិការរបស់ពួកគេរហូតដល់សមុទ្រនៅថ្ងៃទីបីនៃជម្លោះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-26-1738-262787
ទាហានថៃនៅតែវាយប្រហារសន្ធាប់ ប្រើគ្រប់សព្វាវុធ ទោះទទួលពាក្យបទឈប់បាញ់ពី Donald Trump
ទោះទទួលពាក្យបទឈប់បាញ់ពីលោកប្រធានាធិបតី Donald Trump ទាហានថៃនៅតែបន្ដវាយប្រហារដោយគឃ្លើន និងសន្ធាប់មកកាន់ដែនអធិប្បតេយ្យភាពកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធំ យន្ដហោះទម្លាក់គ្រាប់ និងគ្រាប់បែកចង្កោម កាន់តែច្រើនជាងមុន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-27-81-262788
ថៃបង្កើនការវាយសន្ធាប់យ៉ាងសាហាវ ឃោរឃៅចូលទឹកដីកម្ពុជា តែបង្កើតព័ត៌មានបំភ្លៃ
ចាប់ពីម៉ោង ២:០០ រំលងអធ្រាត្រថៃបើកការវាយប្រហារយ៉ាងកាំភ្លើងមកលើដែនអធិបតេយ្យរបស់កម្ពុជានៅតំបន់វាលឥន្ទ្រី។ ម៉ោង ២:៣០ នាទីថៃចាប់ផ្ដើមវាយប្រហារនៅតាថាវ ភ្នំ ៣៣៣ និងភ្នំខ្មោច និងបង្ហោះ drones នៅលើភូមិភូមិសាស្ត្រនោះតែម្ដង។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-27-1159-262789
ក្រសួងការងារកត់សម្គាល់ការរើសអើងលើពលករខ្មែរនៅស្រុកថៃ និងអំពាវនាវឲ្យពលករត្រឡប់មកវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា បានកត់សម្គាល់ឃើញថា មានការ កើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-27-2155-262791
វិនិយោគិនចិនចាប់អារម្មណ៍វិនិយោគក្នុងវិស័យថាមពលពីអេតាណុល
ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. បានបង្ហាញឆន្ទៈក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល(ប្រេងឥន្ធនៈពីអេតាណុល)ជាមួយប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះមានស្ថានីយប្រេងឥន្ទនៈផ្ទាល់ខ្លួនជាង ៧០ នៅក្នុងប្រទេសចិន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-23-1548-262746
យុវជនមួយចំនួនព្រួយបារម្ភនឹងគម្រោងអនុវត្តកាតព្វកិច្ចយោធារយៈពេលវែង ខណៈត្រូវរកចំណូលជួយគ្រួសារ
យុវជនកម្ពុជាសម្ដែងក្ដីបារម្ភកាន់តែខ្លាំងឡើងថា ការបំពេញកាតព្វកិច្ចយោធានឹងធ្វើឱ្យបញ្ហាហិរញ្ញវត្ថុរបស់ពួកគេកាន់តែដុនដាប ខណៈដែលប្រទេសនេះត្រៀមដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦ខាងមុខ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/pushback-grows-against-proposed-longer-conscription/
បទល្មើសធនធានធម្មជាតិថយចុះចំនួន២៧ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៥
បទល្មើសធនធានធម្មជាតិ ដែលត្រូវបានបង្រ្កាប នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានចំនួន ៩៨៦ករណី ក្នុងនោះមានអន្ទាក់ជាង១ម៉ឺនខ្សែ។ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ បទល្មើសមានការថយចុះចំនួន ៣៦៨ករណី ឬ២៧ភាគរយ។ នេះបើយោងតាមក្រសួងបរិស្ថាននៅថ្ងៃពុធ ទី២៣ ខែកក្កដានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-23-1554-262747
កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃដែលថា កម្ពុជាដាក់មីនថ្មីបណ្ដាលឱ្យរបួសទាហានថៃ ៥នាក់
លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-23-2216-262750
ការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងផ្តល់ទំនុកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរបរទេស
ចំណាត់ការដ៏សកម្មរបស់អាជ្ញាធរចំពោះការបង្រ្កាបអំពើឆបោកតាមអនឡាញ ឬហៅថា Online scam នារយៈពេលចុងក្រោយនេះ កំពុងផ្តល់ថាមពលថ្មីបន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។ នេះបើតាមអ្នក ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-23-1412-262744
រដ្ឋាភិបាលបដិសេធរបាយការណ៍ពីការបាត់បង់ព្រៃឈើ ទោះបីគម្របព្រៃឈើនៅតំបន់ការពារកម្ពុជាថយចុះ
របាយការណ៍ថ្មីមួយចេញផ្សាយដោយគម្រោងការចូលរួមរបស់ពលរដ្ឋដើម្បីយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA) ស្តីពីការឃ្លាំមើលព្រៃឈើបានបង្ហាញថា កម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន ១២០ ៨២៩ហិកតានៅក្នុងឆ្នាំ២០២៣ ដែលជិតពាក់កណ្តាលនៃការបាត់បង់នេះកើតឡើងនៅក្នុងតំបន់ការពារ។ ក្រសួងបរិស្ថានបានច្រានចោលការរកឃើញនៃរបាយការណ៍នេះ។ ...
សុវណ្ណ ស្រីពេជ្រ និង ឡុង សំនៀង
https://khmer.cambojanews.com/government-rejects-alarming-deforestation-report-despite-rise-in-forest-cover-loss-in-cambodias-protected-forests/
កម្ពុជាដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ
និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) ដោយមានកិច្ចសហការជាមួយស្ថានទូតអូស្ត្រាលី បានរៀបចំសិក្ខាសាលាស្តីពី៖«ការផ្សព្វផ្សាយប្រកាសជាសាធារណៈអំពីការដាក់ឱ្យអនុវត្តប្រកាសស្ដីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងគោលការណ៍ណែនាំស្ដីពីទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ»។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-22-1643-262734
ជនសង្ស័យរឿងឆបោកកើនលើស ៣០០០នាក់ហើយ ហើយភាគច្រើនកំពុងស្ថិតក្រោមការត្រៀមបណ្ដេញចេញទៅប្រទេសសាមី
ជនសង្ស័យនិងអ្នកពាក់ព័ន្ធជាង ៣០០០នាក់ហើយ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ក្នុងកិច្ចប្រឹងប្រែងបោសសម្អាតក្រុមឆបោកតាមអនឡាញ (online scam) របស់សមត្ថកិច្ចនិងអាជ្ញាធរចម្រុះ ដោយនៅថ្ងៃទី២២ កក្កដា ជនពាក់ព័ន្ធជិត ១៣០នាក់ ត្រូវបានរកឃើញនៅ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-23-816-262737
ការផ្តល់ព័ត៌មានពិតដល់ពលរដ្ឋ៖ មេដឹកនាំផ្នែកប្រព័ន្ធផ្សព្វផ្សាយអាស៊ីរួមគ្នាដោះស្រាយបញ្ហាព័ត៌មានបំភ្លៃ
នៅពេលដែលកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ២០ (AMS 2025) បានចាប់ផ្តើមនៅខេត្តសៀមរាប នៅថ្ងៃទី ២២ ខែកក្កដា ដឹកនាំប្រព័ន្ធផ្សព្វផ្សាយទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ពង្រឹងការផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋជាមួយនឹងព័ត៌មានពិត ក្នុងសម័យជោរជន់ដោយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងការកើនឡើងនៃបញ្ញាសិប្បនិមិត្ត។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-22-1518-262731
សហគមន៍កសិកម្មទំនើបដាំស្រូវសែនក្រអូប ចំណេញជាងពូជអូអឹម ជាង១លានរៀលក្នុង១ហិកតា
ប្រជាកសិករសហគមន៍កសិកម្មទំនើប ដំណាំស្រូវបារាយណ៍តាំងគោក ខេត្តកំពង់ធំ បានជ្រើសដាំពូជស្រូវសែនក្រអូប០១ ដែលធ្វើឱ្យពួកគាត់បានចំណេញច្រើនជាងអ្នកដាំស្រូវអូអឹម ជាង១លានរៀលក្នុង១ហិចតា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-22-1057-262727