ព័ត៌មាន​

រដ្ឋាភិបាលកំណត់យន្តការកាតព្វកិច្ចយោធា៖ យុវជនអាយុ ១៨-២៥ ឆ្នាំអាចជ្រើសតាមការចាប់ឆ្នោត បម្រើ ២៤ខែ

រាជរដ្ឋាភិបាលបានដាក់ចេញនីតិវិធីលម្អិតសម្រាប់អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយកំណត់ឱ្យធ្វើជំរឿនបុរសខ្មែរអាយុពី ១៧ ដល់ ២៥ ឆ្នាំ និងជ្រើសរើសប្រជាពលរដ្ឋអាយុពី ១៨ ដល់ ២៥ ឆ្នាំ តាមរយៈការស្ម័គ្រចិត្ត ឬការចាប់ឆ្នោត ដើម្បីបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ខណៈអ្នកបំពេញកាតព្វកិច្ចនឹងទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ៤០ម៉ឺនរៀល និងការធានាឱ្យត្រឡប់ទៅការងារ ឬការសិក្សាវិញក្រោយបញ្ចប់កាតព្វកិច្ច។ ...

ហុង រស្មី
https://postkhmer.com/national/news/951036

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បង្ក្រាប​រាល់​បទល្មើស​ឆ្លង​ដែន​

សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ នា​ថ្ងៃ​ពុធ​នេះ​ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បន្ត​ពង្រឹង​ការ​ទប់ស្កាត់​សកម្មភាព​ឧក្រិដ្ឋកម្ម​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆ្លង​ព្រំដែន​ ដើម្បី​ធានា​ថា​ខេត្ត​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ខ្មៅ​។​ ...

ឈន រស្មី
https://kiripost.com/stories/pm-orders-steung-treng-authorities-to-clamp-down-on-all-cross-border-crime/kh

ក្រុម​ជនជាតិ​ដើម​ភាគតិច​អំពាវនាវ​ឱ្យ​ធនាគារពិភពលោក​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​បន្ទាន់​

ធនាគារពិភពលោក​ ទទួលយក​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​បង្ក​ឡើង​ដោយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ពួក​គេ​បាន​ព្រមាន​ថា​ បំណុល​ដែល​កំពុង​កើនឡើង​នេះ​ កំពុង​ជំរុញ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ធ្វើការ​ចំណាកស្រុក ...

មាស ម៉ូលីកា
https://kiripost.com/stories/indigenous-groups-call-on-world-bank-to-urgently-address-microfinance-harms/kh

ប្រាក់​ចំណេញ​សុទ្ធ​របស់​កំពង់​ផែ​ក្រុងព្រះសីហនុ​កើន​ជាង​ ៣​ដង​ ក្នុង​ត្រីមាស​ទី​២​ ឆ្នាំ​២០២៦

កំណើន​ដ៏​សំខាន់​នៃ​បរិមាណ​ដឹក​ជញ្ជូន​ទំនិញ​តាម​កុងតឺន័រ​ និង​ទំនិញ​ទូទៅ​ ព្រមទាំង​ប្រាក់​ចំណេញ​ពី​អត្រា​ប្តូរ​ប្រាក់​បរទេស​ បាន​ជំរុញ​ឱ្យប្រាក់​ចំណេញ​សុទ្ធ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ សម្រាប់​ត្រីមាស​ទី​ ២​ ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​ ឆ្នាំ​ ២០២៦​ កើនឡើង ...

Sangeetha Amarthalingam
https://kiripost.com/stories/sihanoukville-ports-q226-net-profit-sees-over-three-fold-increase/kh

របាយការណ៍ថ្មីបង្ហាញថាការអនុវត្តច្បាប់ស្តីពីបរិស្ថានរបស់កម្ពុជានៅមានភាពមិនស្មើគ្នា

រដ្ឋាភិបាលបានអនុវត្តវិធានការតាមផ្លូវច្បាប់ចំនួន ៧២ករណីប្រឆាំងនឹងអាជីវកម្មនានា ដែលភាគច្រើនជាសហគ្រាសខ្នាតតូច និងមធ្យមផ្នែកកែច្នៃចំណីអាហារ និងរោងចក្រកាត់ដេរ ចំពោះការរំលោភលើបទប្បញ្ញត្តិស្តីពីបរិស្ថាន និងធនធានធម្មជាតិ ស្របតាមច្បាប់ស្ដីពីក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងអំឡុងពេលពីខែមិថុនា ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៦។ ...

Sangeetha Amarthalingam
https://kiripost.com/stories/uneven-enforcement-of-cambodias-environmental-code-report-says/kh

តំបន់រ៉ាមសារព្រែកទាល់ត្រូវបានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន

 រដ្ឋសមាជិកអាស៊ានបានគាំទ្រ និងឯកភាពដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ទៅជាតំបន់ឧទ្យានបេតិកភណ្ឌអាស៊ានឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ានលើកទី២៨ និងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូពីចំងាយ។ នេះបើយោងតាមក្រសួងបរិស្ថាន។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/951076

ឥតគិតថ្លៃ ងាយស្រួល និងរក្សាការសម្ងាត់៖ AHF ជំរុញឱ្យពលរដ្ឋធ្វើតេស្តជំងឺកាមរោគ កុំទុកដល់ពេលចេញរោគសញ្ញា

ការរង់ចាំរហូតដល់មានរោគសញ្ញា មុនទៅធ្វើតេស្តរកជំងឺឆ្លងតាមការរួមភេទ អាចជាការរង់ចាំយូរពេក ព្រោះជំងឺកាមរោគជាច្រើនអាចឆ្លង និងបន្តរាលដាលដោយមិនបង្ហាញរោគសញ្ញាច្បាស់លាស់។ ...

ហុង រស្មី
https://postkhmer.com/national/news/950968

លោក ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍភូមិភាគឦសានបន្តទៅមុខ ទោះគម្រោង​ CLV-DTA បានបញ្ចប់​

 លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ការអភិវឌ្ឍខេត្តទាំង៤ នៃភូមិភាគឦសាន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ដោយមិនអាស្រ័យលើការមាន ឬមិនមានក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នោះទេ ខណៈលោកបង្ហាញថា តំបន់នេះទទួលបានសំណើវិនិយោគចំនួន ៧២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៧ ពាន់លានដុល្លារ។ ...

ហុង រស្មី
https://postkhmer.com/national/news/950990

ABC និង CMA ​អះអាង​ថា វីដេអូ LICADHO ពុំបាន​ឆ្លុះបញ្ចាំងពេញលេញពីបច្ចុប្បន្ន​ភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឡើយ​

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នា​ថ្ងៃ​ទី​១២ ខែ​សីហា នេះ​បាន​ចេញ​នូវ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​​មួយ ​ដោយ​អះអាង​ថា វីដេអូឯកសារដែល​អង្គការលីកាដូ(LICADHO) បាន​ផ្សព្វផ្សាយ​នា​ពេល​ថ្មី​ៗ​​នេះ​ពាក់ព័ន្ធនឹងករណីអតិថិជនមួយចំនួនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺមិន​​ឆ្លុះបញ្ចាំងពេញលេញពីបច្ចុប្បន្ន​ភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឡើយ​។ ...

ហ៊ឹន ពិសី
https://postkhmer.com/business/news/950996

ព្រែក​ជីក​ហ្វូណន​កំពុង​ដំណើរ​ការទៅ​មុខ​ ក្រោយ​ចិន​ផ្ដល់ជំនួយ​បន្ថែម ប៉ុន្តែ​សំណង​សម្រាប់​ប្រជា​ពល​រដ្ឋ​នៅ​មិនទាន់ច្បាស់លាស់

ពី​រឆ្នាំ​ក្រោយ​បើក​ការ​ដ្ឋាន​សាង​សង់​ព្រែកជីក​ហ្វូណន​តេជោ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែល​ត្រូវ​ជីកព្រែក​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ដោយសារតែ​ការ​សងសំណង​នៅពន្យារពេល និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ជីវភាព​ប្រចាំ​ថ្ងៃ​ បើ​ទោះ​បី ...

ស៊ើង និមល់
https://khmer.cambojanews.com/funan-techo-canal-moves-ahead-with-chinese-financing-but-compensation-lags/

AOT ចុះ​មើលភូមិឋាន​​ដែល​មាន​ផ្ទះ ១១៤ខ្នង ត្រូវ​បាន​បំផ្លាញ​ដោយ​យោធាថៃ ធ្វើ​ឲ្យ​ពលរដ្ឋ ៥១១នាក់​មិន​ទាន់​អាច​ត្រឡប់​ទៅវិញបាន

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា AOT-KH ដឹកនាំ​ដោយ​ហ្វីលីពីន ចុះទៅ​ទីតាំង​ផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង ដែល​រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន នៅ​ខេត្ត​ព្រះវិហារ។ ...

នៀម ឆេង
https://postkhmer.com/national/news/950928

កម្ពុជា​កំពុង​បោះជំហាន​ទៅ​ការ​បើកចរាចរណ៍​រូបិយវត្ថុ​ឌីជីថល

សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច លោក ឌុច ដារិន្ទ បានលើកឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតក្រុមការងារអន្តរក្រសួងទទួលបន្ទុកតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល គឺជាជំហានវិជ្ជមានស្របតាមបរិបទ​នៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល​នៅ​កម្ពុជា​។ ...

ហ៊ឹន ពិសី
https://postkhmer.com/business/news/950898

ក្រសួងបរិស្ថានពង្រឹងការបង្ក្រាបបទល្មើសព្រៃឈើ តាមរយៈតុលាការ ផ្កាយរណប និងដ្រូន

ក្រសួងបរិស្ថានកំពុងពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមយុទ្ធសាស្ត្រចក្រា​ ដែលហៅថា «Green 2.0» ដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា រាល់ករណីបទល្មើសត្រូវរៀបចំឯកសារឱ្យបានច្បាស់លាស់ បញ្ជូនទៅតុលាការដោយគ្មានការលើកលែង និងតាមដានរហូតដល់ចប់នីតិវិធី។ ...

ហុង រស្មី
https://postkhmer.com/national/news/950868

កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិ រួមកម្លាំងពិភពលោកកាត់ផ្តាច់ច្រវាក់ឆបោកអនឡាញ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នៅខែកញ្ញាខាងមុខ ដោយប្រមូលផ្តុំតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញដែលកំពុងក្លាយជាបញ្ហាប្រឈមសកល។ ...

ហុង រស្មី
https://postkhmer.com/national/news/950882

លោក នេត្រ ភក្ត្រា៖ គ្រាប់បែកចង្កោមបន្តអូសបន្លាយផលវិបាកសង្គ្រាម ទោះការបាញ់ប្រហារបានបញ្ចប់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានព្រមានថា ផលវិបាកមនុស្សធម៌ពីជម្លោះព្រំដែនកម្ពុជា-ថៃ អាចបន្តអូសបន្លាយ ទោះសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ ខណៈគ្រាប់បែកចង្កោមមិនទាន់ផ្ទុះដែលនៅរាយប៉ាយក្នុងតំបន់ស៊ីវិល អាចបន្តគំរាមកំហែងអាយុជីវិត រារាំងការវិលត្រឡប់របស់ជនភៀសសឹក និងប៉ះពាល់ដល់ការស្តារជីវភាពសហគមន៍ព្រំដែនជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ទៅមុខ។ ...

ហុង រស្មី
https://postkhmer.com/national/news/950809

ដំណើការ​បាក់​ឌុប​ឆ្នាំ២០២៦​មានភាព​ល្អប្រសើរ ខណៈសាលារៀន​ ២៥ នៅព្រំដែននៅតែបន្ត​បិទដោយសារ​ការ​ឈ្លានពានរបស់ថៃ

ការ​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ ចាប់​ផ្ដើម​នៅព្រឹក​ថ្ងៃទី១០ សីហា​នេះ ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែង​ថា នឹង​មិន​មាន​សកម្មភាព​ណា​មួយ​ប៉ះពាល់​ដល់​ការ​ប្រឡងទេ​ ទោះបី​មាន​ភ្លៀង​ធ្លាក់​បន្តិច​បន្តួច​នៅ​ភ្នំពេញ និង​ខេត្ត​មួយចំនួន។ ...

នៀម ឆេង
https://postkhmer.com/national/news/950804

ក្រសួងព័ត៌មានជំរុញយុវជនក្លាយជា «សមរភូមិក្រោយ» ទប់ទល់ព័ត៌មានបំភ្លៃជុំវិញព្រំដែន

ក្រសួងព័ត៌មានបានអំពាវនាវឱ្យយុវជនកម្ពុជាដើរតួនាទីជា «សមរភូមិក្រោយ» ក្នុងការទប់ទល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ការពង្រឹងអក្ខរកម្មព័ត៌មាន និងការប្រុងប្រយ័ត្នលើបណ្ដាញសង្គម អាចជួយការពារស្មារតីសាធារណៈពីអ្វីដែលក្រសួងហៅថា «សង្គ្រាមសតិអារម្មណ៍»។ ...

ហុង រស្មី
https://postkhmer.com/national/news/950782

ថៃខឹងសម្បារឿងអ្នករាយការណ៍ពិសេសនិយាយការពិត ខណៈកម្ពុជាចង្អុលបង្ហាញទីតាំងកាន់កាប់យ៉ាងតិច ១៤ កន្លែង

ប្រទេសថៃបានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដោយចោទថា លោកមិនមានភាពអព្យាក្រឹត និងពឹងផ្អែកលើប្រភពព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ខណៈភាគីកម្ពុជាចាត់ទុកថា ថៃកំពុងព្យាយាមបង្អាប់ភាពឯករាជ្យរបស់យន្តការអង្គការសហប្រជាជាតិ ជាជាងឆ្លើយតបទៅនឹងការពិតអំពីវិបត្តិមនុស្សធម៌ដែលកើតឡើងដោយសារជម្លោះព្រំដែន។ ...

ហុង រស្មី
https://postkhmer.com/national/news/950362

ក្រសួងបរិស្ថានព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃសំណល់អេឡិចត្រូនិក និងជំរុញឱ្យពង្រឹងការអនុវត្តច្បាប់ហាមនាំចូល

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានស្នើឱ្យអភិបាលរាជធានី-ខេត្ត អនុវត្តវិធានការច្បាប់លើការនាំចូលសំ​ណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកចូលក្នុងប្រទេសកម្ពុជា ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថាន ពីសារធាតុគ្រោះថ្នាក់ ដែលផ្ទុកក្នុងឧបករណ៍ទាំងនោះ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950380

កម្ពុជារកឃើញយុវតីសិង្ហបុរីដែលបាត់ការទាក់ទង បញ្ជាក់មិនមានការចាប់ពង្រត់ ឬចាប់បង្ខាំង

អាជ្ញាធរកម្ពុជាបានរកឃើញយុវតីជនជាតិសិង្ហបុរីវ័យ ២០ ឆ្នាំ ដែលការបាត់ការទាក់ទងរបស់នាងបានបង្កការព្រួយបារម្ភថា អាចជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬបណ្ដាញឆបោកតាមអនឡាញ ដោយបញ្ជាក់ថា តាមការសាកសួរបឋម មិនមានភស្តុតាងបង្ហាញថា នាងត្រូវបានចាប់ពង្រត់ ចាប់បង្ខាំង ឬចាប់ជំរិតនោះទេ។ ...

ហុង រស្មី
https://postkhmer.com/national/news/950337

ទំនាក់ទំនងការពារជាតិកម្ពុជា-អាមេរិកកាន់តែស៊ីជម្រៅ ខណៈមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកអាមេរិកមកភ្នំពេញ

កម្ពុជា និងសហរដ្ឋអាមេរិកកំពុងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាជាក់ស្តែង ដោយមេបញ្ជាការកងនាវាប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក លោកឧត្តមនាវី Steve Koehler បានមកកាន់រាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ដែលជាការវិវត្តថ្មីមួយទៀត បន្ទាប់ពីនាវាចម្បាំងអាមេរិកបានចូលចតនៅមូលដ្ឋានសមុទ្ររាម និងមានផែនការស្តារសមយុទ្ធយោធារួម Angkor Sentinel ឡើងវិញ។ ...

ហុង រស្មី
https://postkhmer.com/national/news/950693

គណនេយ្យភាពសង្គមពង្រីកដល់ថ្នាក់ក្រុង ស្រុក ខណ្ឌ រួមគ្នាពង្រឹងសេវាសាធារណៈ និងសម្លឹងរកនិរន្តរភាពនាពេលអនាគត

យន្តការគណនេយ្យភាពសង្គមនៅកម្ពុជាកំពុងពង្រីកវិសាលភាពពីថ្នាក់ឃុំ-សង្កាត់ទៅដល់ថ្នាក់ក្រុង ស្រុក និងខណ្ឌ ខណៈភាគីពាក់ព័ន្ធជំរុញឱ្យមតិយោបល់ និងអាទិភាពរបស់ប្រជាពលរដ្ឋត្រូវបានបញ្ជ្រាបចូលទៅក្នុងផែនការវិនិយោគ និងថវិកាមូលដ្ឋាន ដើម្បីធានាថា ការចូលរួមរបស់ពលរដ្ឋក្នុងការកែលម្អសេវាសាធារណៈអាចបន្តបាន ទោះបីជាជំនួយផ្ទាល់ពីម្ចាស់ជំនួយត្រូវបញ្ចប់នាពេលអនាគតក៏ដោយ។ ...

ហុង រស្មី
https://postkhmer.com/national/news/950689

ក្រសួងមហាផ្ទៃថា នឹងពិនិត្យស្វែងរកការពិតជាមុន មុនសម្រេចចាត់វិធានការលើការចោទប្រកាន់មន្ត្រីនគរបាលស្វាយរៀង

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា នឹងពិនិត្យស្វែងរកការពិតជាមុនសិន មុននឹងសម្រេចអនុវត្តវិធានការណាមួយ ជុំវិញការចោទប្រកាន់ថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានទទួលប្រាក់ ៩,០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងរថយន្តដឹកក្រណាត់ចំនួនពីរគ្រឿង។ ...

ហុង រស្មី
https://postkhmer.com/national/news/950678

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លើក​ទឹកចិត្ត​ឲ្យ​សិស្សដែលត្រូវ​ប្រឡង​បាក់ឌុប​​ប្រឹងប្រែង​ដើម្បី​អនាគត​របស់ខ្លួន

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា ថ្លែង​ថា មក​ទល់​ពេលនេះ មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​ប្រកាស​ផ្ដល់​ឡាន​ឲ្យ​បេក្ខជន​ដែល​ប្រឡង​បាក់ឌុប​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទេ។ លោក​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ឧបត្ថម្ភ​លើកទឹកចិត្ត និង​បាន​ណែនាំ​ឲ្យ​សិស្ស​ប្រឹងប្រែង​អភិវឌ្ឍចំណេះដឹង ដោយមិន​ត្រូវ​ពឹងលើ​ការ​ឧបត្ថម្ភ។ ...

នៀម ឆេង
https://postkhmer.com/national/news/950658

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wynuh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!