ព័ត៌មាន
ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យនៅតែគាំង ទោះព្យាយាមបង្កើត ១០ឆ្នាំហើយ
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្ស និងអង្គការក្រៅរាជរដ្ឋាភិបាលបានរួមគំនិតគ្នាដើម្បីបង្កើតឲ្យមានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យដែលបានចំណាយពេលអស់ ១០ ឆ្នាំរហូតមកដល់ពេលនេះនៅតែជាប់គាំងដោយសារភាពមិនចុះសម្រុងគ្នាចំពោះអ្នកពាក់ព័ន្ធ ...
ទូច សុខា
http://bit.ly/2rfveJr
រដ្ឋាភិបាលនឹងផ្តល់មូលនិធិដល់អ្នកឃ្លាំមើលស្រមោលដែលត្រូវបានអញ្ជើញឲ្យមកឃ្លាំមើលការបោះឆ្នោតម្តងទៀត
ក្រុមមួយដែលត្រូវបានចោទប្រកាន់ថា បានផ្តល់ការយល់ព្រមជាផ្លូវការដោយគ្មានការពិចារណាត្រឹមត្រូវចំពោះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣នោះ បានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងត្រឡប់មកអង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា ដោយថ្លៃសំបុត្រយន្តហោះ ការស្នាក់នៅ និងការធ្វើដំណើរទៅកាន់ខេត្តសៀមរាបត្រូវបានរ៉ាប់រងដោយក្រសួងការបរទេស។ ...
Ben Paviour
http://www.cambodiadailykhmer.com/37551
មេឃុំប្តឹងអ្នកកាសែតដែលសួរសំណួរអ្នកភូមិពាក់ព័ន្ធការបោះឆ្នោត
មេឃុំម្នាក់បានដាក់ពាក្យបណ្ដឹងផ្លូវការប្ដឹងអ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី ពីរនាក់ដែលបានសម្ភាសអ្នកភូមិក្នុងខេត្តរតនគិរី ជាផ្នែកមួយនៃការយកព័ត៌មានស្ដីពីការបោះឆ្នោតឃុំ សង្កាត់ របស់កាសែតនេះ ដោយចោទប្រកាន់អ្នកទាំងពីរថាចូលមក “ក្នុងគោលបំណងមិនល្អ”។ ...
វណ្ណ រើន និង George Wright
http://www.cambodiadailykhmer.com/37545
TRC គំរាមចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុន Mega
និយតករទូរគមនាគមន៍កម្ពុជា (TRC) នឹងដក ហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISP) ក្នុងស្រុក ខណៈដែលក្រុមហ៊ុនមេរបស់ប្រតិបត្តិករនោះបានបិទទ្វារទៅហើយ។ ...
ចេង សុខហ័ង
http://bit.ly/2qUfMiT
កម្ពុជា នឹងចំណេញធំ បើចូលក្នុងកិច្ចព្រមព្រៀង ITA
ប្រទេសកម្ពុជាអាចនឹងបន្ថែមទឹកប្រាក់ ៣២០ លានដុល្លារទៀតដល់សេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំក្រោយ បើប្រទេសនេះទម្លាក់ចោលពន្ធនាំចូលលើឧបករណ៍ព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) ខណៈដែលវានឹងបង្កើនកំណើនចំណូលពន្ធ ២៤ លានដុល្លារ ប្រសិនបើកម្ពុជា ទទួល ...
Kali Kotoski
http://bit.ly/2rOp00e
មីយ៉ាន់ម៉ា កំពុងជំរុញការអនុវត្តទិដ្ឋាការរួមជាមួយប្រទេស កម្ពុជា
ក្រសួងទេសចរណ៍មីយ៉ាន់ម៉ាកំពុងជំរុញក្នុងការអនុវត្តយុទ្ធនាការប្រទេសពីរទិសដៅមួយជាមួយកម្ពុជា ដែលមានបំណងជំរុញឲ្យមានជើងហោះហើរត្រង់រវាងទីក្រុងបុរាណ Bagan និងសៀមរាបតាមរយៈកម្មវិធីទិដ្ឋាការរួម។ កម្មវិធីនេះនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរកាន់ទិដ្ឋាការប្រទេសមីយ៉ាន់ម៉ា ឬ កម្ពុជា ធ្វើដំណើរ ...
Kali Kotoski
http://bit.ly/2rvqLC4
ក្រុមហ៊ុនចុះបញ្ជីរបស់ CSX បង្ហាញពីលទ្ធផលល្អក្នុងរយៈពេលត្រីមាសទី១
ក្រុមហ៊ុនរដ្ឋដែលបានចុះបញ្ជីចំនួនពីរ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និង កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានបង្ហាញថា លទ្ធផលល្អរបស់ខ្លួននៅក្នុងត្រីមាសទីមួយឆ្នាំនេះដែលបានមកពីកំណើននៃចំណូល។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38598/csx-listed-companies-show-good-q1-results/
គណបក្សសង្គ្រោះជាតិកាត់បន្ថយថវិកាក្រសួង២០ភាគរយ បើខ្លួនឈ្នះឆ្នោត
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សប្រឆាំងមួយនេះនឹងកាត់បន្ថយថវិការបស់ក្រសួងទាំងអស់ចំនួន២០ភាគរយ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ ដើម្បីយកថវិកាទាំងនោះទៅផ្ដល់ដល់ឃុំ សង្កាត់នីមួយៗចំនួន៥០០.០០០ដុល្លារក្នុងមួយឆ្នាំ ជាសំណើដែលគណបក្សប្រជាជនកម្ពុជាច្រានចោលថាគ្រាន់តែជាការសន្យាខ្យល់ក្នុងរដូវកាលបោះឆ្នោត។ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37531
វីង និង BookMeBus សហការគ្នា
ក្រុមហ៊ុនវីង និងក្រុមហ៊ុនអនឡាញ BookMeBus បានសហការគ្នាដើម្បីផ្តល់សេវាសំបុត្រឡានក្រុងទៅកាន់ខេត្តនានា និងទៅកាន់ប្រទេសថៃ ឡាវ និងវៀតណាម។ សេវានេះត្រូវបានសម្ភោធជាផ្លូវការកាលពីថ្ងៃសុក្រជាមួយសេវាលើកដំបូង ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/38596/wing--bookmebus-team-up/
ក្រុមហ៊ុនថា លោក សម រង្ស៊ី និងមេធាវីប៉ុនប៉ងនិយាយមិនល្អ
ក្រុមហ៊ុនប្រេងដ៏ធំមួយឈ្មោះ Chevron បានអះអាងថាលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និងមេធាវីរបស់លោកបានប៉ុនប៉ង «និយាយអាក្រក់» ទៅលើក្រុមហ៊ុនពាក់ព័ន្ធនឹងសំណើសុំព័ត៌មានអំពីឃាតកម្មលោក កែម ឡី។ នេះបើតាមឯកសារដាក់ទៅតុលាការរដ្ឋកាលីហ្វ័រនីញ៉ាមួយកាលពីពេល ...
Erin Handley
http://bit.ly/2q5rV7D
ក្រុមកសិករអះអាងថាដីចម្ការរបស់ខ្លួនមិនត្រូវបានអើពើរ
អ្នកភូមិជាង ៥០០ នាក់នៅខេត្តស្វាយរៀងកំពុងស្នើរសុំចូលទៅកាន់ចម្ការក្នុងភូមិស្រុករបស់គេបន្ទាប់ពីបានបិទរបស់រយៈពេលប៉ុន្មានឆ្នាំដោយក្រុមហ៊ុនមួយដែលត្រូវបានផ្តល់លក្ខខណ្ឌអនុគ្រោះសម្រាប់ការអភិវឌ្ឍ។ ...
សែន ដាវីដ
http://www.khmertimeskh.com/news/38615/farmers-claim-farmland-neglected/
ពលរដ្ឋស្រុកអន្លង់វែង មកភ្នំពេញសុំឲ្យលោក ហ៊ុន សែន ជួយរឿងដី
តំណាងប្រជាពលរដ្ឋ ២៥ គ្រួសារមកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានប្រមូលផ្ដុំគ្នានៅភ្នំពេញកាលពីម្សិលមិញដើរមកដាក់ញ្ញតិបំណងផ្ញើសារទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ហេង សំរិន ប្រធានរដ្ឋសភាឲ្យជួយអន្តរាគមន៍រកដំណោះស្រាយដីធ្លីដល់ពួកគេ ខណៈពេលដែលយុទ្ធនាការរកសំឡេងឆ្នោតរបស់ ...
ទូច សុខា
http://bit.ly/2rKrCwg
SMEs ត្រូវបានជម្រុញដើម្បីអនុវត្តន៍តាមការផ្លាស់ប្តូរប្រព័ន្ធបង់ពន្ធថ្មី
សហគ្រាសធនតូច និងមធ្យម (SME) ភាគច្រើន នៅមិនទាន់យកចិត្តទុកដាក់ពីរបៀបនៃការអនុវត្តទៅតាមបទបញ្ញត្តិពន្ធដារថ្មី ដែលនឹងត្រូវអនុវត្តន៍នៅចុងឆ្នាំនេះ នេះបើយោងតាមមន្ត្រីនៃក្រសួងសេដ្ឋកិច្ច។ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានមាន ...
សុខ ចាន់
http://www.khmertimeskh.com/news/38595/smes-urged-to-comply-with-tax-changes/
បុរសដឹកឈើគ្រញូង ២៩៥ ដុំត្រូវបញ្ជូនទៅតុលាការថ្ងៃនេះ
បុរសម្នាក់ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងសម្រេចកសាងសំណុំរឿងចោទប្រកាន់ពីបទប្រមូល និងដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ បន្ទាប់ពីត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តនេះចាប់បាននៅចំណុចស្ពានអូរគគីរ ស្ថិតនៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសានកាលពីម៉ោង ១:៣០ នាទី ...
ឃុត សុភចរិយា
http://bit.ly/2rbss88
ការប្រើប្រាស់ការផ្សព្វផ្សាយលោក សម រង្ស៊ី របស់ CNRP ត្រូវបានហាមប្រាម
កម្មវិធីផ្សព្វផ្សាយតាមទូរទស្សន៍មួយរបស់ CNRP ដែលមានវត្តមានលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំង នៅក្នុងនោះ ប្រហែលជាត្រូវបានហាមប្រាមកាលពីថ្ងៃច័ន្ទ ប៉ុន្តែក្រុមប្រឆាំងដ៏ធំមួយនេះបានរកឃើញមធ្យោបាយផ្សេងទៀតដើម្បីឃោសនាមេដឹកនាំ ...
អុច សូនី និង Brendan O’byrne
https://www.cambodiadaily.com/news/cnrps-use-of-rainsy-ad-draws-ban-130223/
ការព្រមានអំពីអាកាសធាតុនៅតំបន់សមុទ្រ
ក្រុមអ្នកនេសាទ និងអ្នកដំណើរតាមផ្លូវសមុទ្រត្រូវបានព្រមានថា ឱ្យមានការប្រយ័ត្នប្រយែងដោយសារមានភ្លៀងព្យុះនៅតំបន់សមុទ្រចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃសៅរ៍។ ក្រសួងធនធានទឹក និងឧតុនិយម បាននិយាយថានឹងមានរលកសមុទ្រធំៗ ត្រូវបានរំពឹងថា ...
មុំ គន្ធា
http://www.khmertimeskh.com/news/38610/wild-seas-alert/
ការពិភាក្សាអំពីផែនទីដើម្បីដោះបញ្ហាព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយឯកអគ្គរដ្ឋទូតបារាំង Jean Claude Poimboeuf កាលពីម្សិលមិញ និងបាននិយាយអំពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ដែលភាគីទាំងសង្ខាងបាននិយាយថា ពួកគេមានបំណងចង់ដោះស្រាយ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/38618/mapping-out-border-issues/
ការចម្រាញ់ស្ករសនៅព្រះវិហារ កើនដល់ ៥០ ម៉ឺនតោន
ការផលិតស្ករនៅរោងចក្រចម្រាញ់ស្ករសឈានមុខគេនៅកម្ពុជានៅក្នុងដំណាក់កាលទីពីរបានកើនឡើងជាងពាក់កណ្តាលធៀបនឹងការបើកការផលិតដំបូងកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីតំណាងក្រុមហ៊ុនបានឲ្យដឹងកាលពី ...
ចេង សុខហ័ង
http://bit.ly/2rvefTp
តម្លៃកៅស៊ូមានការធ្លាក់ចុះបណ្តាលមកពីសម្ពាធ
ការធ្លាក់ចុះនៃសេដ្ឋកិច្ចតំបន់ និងសកល ជាពិសេសនៅក្នុងប្រទេសចិន កំណើនប្រាក់ដុល្លារអាមេរិក អាកាសធាតុមិនអំណោយផល និងទីផ្សារហ៊ុនសកល ត្រូវបានប៉ះពាល់ដល់តម្លៃកៅស៊ូ នេះបើតាមការរៀបរាប់របស់សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ...
សុខ ចាន់
http://www.khmertimeskh.com/news/38599/rubber-prices-sag-under-pressure/
ចំណូលជលផលកើនឡើងបើទោះជាការនាំចេញធ្លាក់ចុះ
ការនាំចេញត្រីបានធ្លាក់ចុះនៅក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០១៧ ប៉ុន្តែចំណូលដែលទទួលបានពីវិស័យជលផលបានកើនឡើងជិតពាក់កណ្តាលបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍មួយរបស់ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38597/fisheries-income-rises-despite-falling-exports/
គ.ជ.ប និយាយថា គណបក្សនយោបាយអាចចែកខិតបណ្ណរបស់ខ្លួននៅតាមផ្សារបាន
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជៀសការរិះគន់ដូចការបោះឆ្នោតកន្លងមក គណៈកម្មាការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញប្បញ្ញត្តិជាក់លាក់មួយដែលអនុញ្ញាតឱ្យគណបក្សនយោបាយអាចចែកចាយខិតបណ្ណរបស់ខ្លួន ...
គួច ណារ៉េន
https://www.cambodiadaily.com/news/political-parties-can-distribute-leaflets-inside-markets-nec-says-130262/
លោកហ៊ុន សែន អំពាវនាវឱ្យប៉ូលិសរក្សាសណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃសុក្រនេះ បានអំពាវនាវឲ្យកងកម្លាំងនគរបាលជាតិគ្រប់រូបយកចិត្តទុកដាក់ ធានាឲ្យបាននូវបរិយាកាសសន្តិសុខសម្រាប់យុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ខាងមុខ។ ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ...
កាន់ វិច្ឆិកា
http://khmer.voanews.com/a/hun-sen-appeals-to-police-to-maintain-order-during-elections/3862361.html
គោក្របីជាង ៦០ ក្បាលងាប់ខ្លះទៀតកំពុងឈឺ
យ៉ាងហោចណាស់គោក្របីជាង ៦០ ក្បាលនៅស្រុកសៀមប៉ាង បានងាប់ជាបន្តបន្ទាប់ ហើយជាង ២០០ ក្បាលផ្សេងទៀតត្រូវបានចាក់ថ្នាំសង្គ្រោះ បន្ទាប់ពីផ្ទុះជំងឺសាទឹកនៅដើមរដូវវស្សានេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2rvoI0X
របាយការណ៍មួយអំពីឧកញ៉ា គិត ម៉េង នៅក្នុងបទល្មើសឈើត្រូវបានដកចេញ
កាលពីម្សិលមិញ អ្នកនាំពាក្យនគរបាលជាតិម្នាក់បានប្រាប់ថា របាយការណ៍មួយ ដែលចោទប្រកាន់ថា ឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយក្រុមឈ្មួញឈើ គឺត្រូវបានចេញផ្សាយនៅលើទំព័រវេបសាយ ...
ផាក ស៊ាងលី
http://www.phnompenhpost.com/national/report-fingering-tycoon-timber-crime-taken-down