ព័ត៌មាន
កម្ពុជាស្វែងរកឱកាសធ្វើពាណិជ្ជកម្មជាមួយហុងកុង
ក្រសួងសេដ្ឋកិច្ចបានជួបជាមួយលោក Bruno Luk ប្រតិភូទស្សនកិច្ចពាណិជ្ជកម្ម និងជាប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ហុងកុងប្រចាំនៅប្រទេសសីង្ហបុរី នេះបើយោងតាមលោក Pao Hengdara ប្រធានគណរដ្ឋមន្ត្រីនៃក្រសួងបានឱ្យដឹងកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-eyes-more-trade-hong-kong
រដ្ឋាភិបាលយល់ព្រមផ្តល់ប្រាក់កម្ចីសម្រាប់ស្រូវ
រដ្ឋាភិបាលបានចូលមកជួយសង្គ្រោះដល់ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករ ដែលពេលថ្មីៗនេះពួកគេជាប់គាំងដោយវិបត្តហិរញ្ញវត្ថុ ជាមួយនឹងការផ្តល់ប្រាក់កម្ចីដល់សហព័ន្ធស្រូវងអង្ករកម្ពុជាចន្លោះពី ២០ ទៅ ៣០ លានដុល្លារ។ ការផ្តល់ប្រាក់កម្ចីនេះនឹងជួយជាដើមទុនសម្រាប់ការទិញស្រូវពីប្រជាកសិករ បន្ទាប់ពីការប្រមូលផលនៅខែវិច្ឆិកានេះ ដើម្បីស្ទុកទុកនៅក្នុងឃ្លាំង និងកែច្នៃស្រូវទាំងនោះសម្រាប់នាំចេញ នេះបើឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26615/govt-approves-rice-loans/
ករណីជម្លោះដីធ្លីភាគច្រើននៅមិនទាន់បានដោះស្រាយ
ច្រើនជាង២ភាគបីនៃករណីជម្លោះដីធ្លីចំនួន១៥៨ដែលជាលិទ្ធផលនៃកសិកម្មខ្នាតធំអស់រយៈពេល២សប្តាហ៍មិនទាន់ត្រូវបានដោះស្រាយជាផ្លូវការនៅឡើយទេ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការNGO Forumប្រចាំនៅកម្ពុជា។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/most-elc-disputes-still-unresolved-114786/
ប្រាក់ចំនេញរដ្ឋាករទឹកស្វយ័តភ្នំពេញធ្លាក់ចុះ ៦៥%
ផ្សារមូលបត្រកម្ពុជា មើលឃើញថាប្រាក់ចំនេញរបស់រដ្ឋាករទឺកស្វយ័តភ្នំពេញធ្លាក់ចុះលើសពី ៦៥%នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះជាមួយនឹងប្រាក់ចំណូលសរុបធ្លាក់ចុះជាង ២០%នៅក្នុងរយៈពេលដូចគ្នា។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26616/ppwsa-profits-plunge-65-/
អគ្គិភ័យបំផ្លាញជម្រកអ្នកប្រមូលសម្រាមអស់ជាង៣០ផ្ទះ
នគរបាលបានឱ្យដឹងថា ដើមហេតុនៃអគ្គិភ័យដែលបានបំផ្លាញផ្ទះអស់ជាង៣០កាលពីថ្ងៃអង្គារនៅក្នុងតំបន់អាណាធិបតេយ្យតូចមួយដែលជាទីជម្រករបស់អ្នកប្រមូលសម្រាម ស្ថិតនៅតំបន់ដែលព័ន្ធជុំវិញដោយគេហដ្ឋានសាងសង់ថ្មីនៅភាគខាងត្បូងនៃខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងអាចត្រូវបានកំណត់នៅថ្ងៃនេះ។ ...
ប៊ុត គីមសាយ និង Peter Ford
https://www.cambodiadaily.com/news/fire-destroys-33-recycling-collectors-houses-114770/
លោកហ៊ុនសែនមើលឃើញសញ្ញាណនៃការលូតលាស់សេដ្ឋកិច្ចខ្លាំង
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាននិយាយកាលពីម្សិលមិញថា សេដ្ឋកិច្ចប្រទេសកម្ពុជានឹងកើនឡើង៧.១ភាគរយក្នុងឆ្នាំ២០១៦ ខណៈប្រាក់ចំណូលនឹងកើនឡើងដល់១,៣០១ក្នុងឆ្នាំនេះ ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/hun-sen-sees-signs-strong-economy
ហ្វូងដំរីត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃ
ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថ្មីៗដែលផ្តល់តាមរយៈការប្រទះឃើញហ្វូងដំរីដែលជិតផុតពូជដ៏កម្រកំពុងធ្វើដំណើរជាមួយកូនៗឆ្លងកាត់ដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីកាលពីដេើមខែមិថុនា។ រូបភាពទាំងនេះ ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងការអភិរក្សអនុវត្តន៍ដោយអង្គការវីនរ៉កអន្តរជាតិ និងមូលនិធិសត្វព្រៃពិភពលោកក្នុងនាមជាដៃគូជាមួយគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ។ ...
សាហ្វីយ៉ា ឆាល
http://www.khmertimeskh.com/news/26631/elephant-herds-spotted--in-wildlife-sanctuary
ការសិក្សាស្រាវជ្រាវ៖ ជម្ងឺគ្រុនពោះវៀនកុមារនៅក្បែរបឹងទន្លេសាបជាបន្ទុកយ៉ាងទម្ងន់
ការសិក្សាថ្មីមួយបានរកឃើញថា ជម្ងឺគ្រុនពោះវៀនកុមារនៅតាមទីជនបទជាបន្ទុកយ៉ាងទម្ងន់នៅក្នុងប្រទេសកម្ពុជា។ ...
Yesenia Amaro
http://www.phnompenhpost.com/national/typhoid-burden-near-tonle-sap-study
បញ្ហាទំនប់វារីអគ្គិសនីដុនសាហុងមិនត្រូវបានលើយកមកពិភាក្សាដោយមេដឹកនាំឡាវ និងកម្ពុជានោះទេ
ភាពចម្រូងចម្រាស់នៃទំនប់វារីអគ្គិសនី ដុន សាហុង មិនមានក្នុងរបៀបវារៈនៃកិច្ចពិភាក្សាថ្ងៃទីពីររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដៃគូថ្មីនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទេកាលពីម្សិលមិញ បើទោះបីជាមានការអំពាវនាវពីសំណាក់អន្តរជាតិដើម្បីបញ្ឈប់ការសាងសង់ និងដើម្បីស្ទាបស្ទង់ពីផលប៉ះពាល់បរិស្ថាននៃទំនប់នេះក៏ដោយ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26630/dam-problem-not-discussed-by-laos--cambodia-leaders/
រដ្ឋាភិបាល៖ អាជ្ញាប័ណ្ណនាំចេញឈើគ្រញូងជាអាជ្ញាប័ណ្ណក្លែងក្លាយ
រដ្ឋាភិបាលបានឱ្យដឹងថាមិនមានការផ្តល់អាជ្ញាប័ណ្ណណាមួួួយចំពោះការនាំចេញឈើគ្រញូងនោះទេ បន្ទាប់ពីកម្ពុជាបានយល់ព្រមនឹងច្បាប់ពាណិជ្ជកម្មថ្មីដ៏តឹងរឹងសម្រាប់ឈើកម្ និងបានឱ្យដឹងថារដ្ឋាភិបាលនឹងពិនិត្យមើលលើទិន្នន័យរបស់អង្គការសហប្រជាជាតិដែលមានអំណះអំណាងផ្សេងពីនេះ។ ...
Zsombor Peter
https://www.cambodiadaily.com/news/rosewood-export-permits-were-faked-govt-says-114772/
ក្រសួងនឹងរឹតបន្តឹងការនាំចូលអង្ករពីវៀតណាមផ្តោតលើគុណភាព
រដ្ឋាភិបាលនឹងកម្រិតការនាំចូលអង្ករពីវៀតណាមដោយផ្អែកលើគុណភាពដើម្បីបញ្ឈប់ការហូរចូលអង្កររត់ពន្ធរាប់សែនតោនដែលកំពុងធ្វើឲ្យខូចដល់ឧស្សាហកម្មអង្កររបស់ប្រទេសនេះទាំងមូល។ ...
ចេង សុខហ័ង
http://bit.ly/299QGXb
អាមេរិក ជំរុញឲ្យប្រទេសកម្ពុជា ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេភាគី
ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញបានជំរុញភាគីកម្ពុជាពន្លឿនឯកសារមួយចំនួនឲ្យបានឆាប់សម្រាប់ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងអាមេរិកដើម្បីបើកផ្លូវនឹងទាក់ទាញវិនិយោគិនអាមេរិក កាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ ...
សុខ ចាន់
http://bit.ly/297lpFW
របាយការណ៍៖ មន្រ្តីសុខាភិបាលមានប្រាក់ខែតិច ត្រូវរំពឹងការងារទីពីរ
របាយការណ៍ស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុគ្គលិកផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជា មានប្រាក់ខែតិចពេក និងទទួលបានការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ ដោយ ៩៨ ភាគរយនៃពួកគេត្រូវពឹងផ្អែកទៅលើការងារទី ២ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ...
Erin Handley
http://bit.ly/28ZB60T
កម្ពុជា និងឡាវ ឯកភាពជំរុញវិនិយោគសេដ្ឋកិច្ច ពាណិជ្ជកម្ម
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្នើសុំកម្ពុជាដើម្បីបន្តជំរុញពាណិជ្ជកម្មនិងវិនិយោគនៅប្រទេសឡាវ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺមិនទាន់មានទំហំធំនៅឡើយ។ ...
ជា វណ្ណៈ
http://bit.ly/292A17U
សវនាការលើសកម្មជនបរិស្ថានធ្វើឡើងដោយរឹតបន្តឹង
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww
រដ្ឋាភិបាលលុបចោលការដាក់លក់ឈើដេញថ្លៃជាសាធារណៈដោយសារមិនសូវមានការចាប់អារម្មណ៍
យោងតាមក្រុមមន្ត្រីដែលបានលើកឡើងពីកង្វះការចាប់អារម្មណ៍ក្នុងចំណោមអ្នកទិញដែលមានសក្តានុពេលនោះ បានឱ្យដឹងថា រដ្ឋាភិបាលបានពន្យារពេលដោយមិនកំណត់ពីអ្វីដែលខ្លួនមានបំណងដាក់លក់ដេញថ្លៃជាសាធារណៈលើកដំបូងក្នុងចំណោមការប្រកាសលក់ដេញថ្លៃជាច្រើននូវឈើចំនួន៧១.០០០ម៉ែត្រគូបដែលអាជ្ញាធររឹបអូសបានចាប់តាំងពីខែមករាមក។ ...
អូន ភាព
http://www.cambodiadailykhmer.com/32574
ការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរនៅក្រុងភ្នំពេញនិងខេត្តស្វាយរៀង
មន្ត្រីក្រសួងសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរ ដែលមួយនៅក្នុងក្រុងភ្នំពេញនិងមួយទៀតនៅខេត្តស្វាយរៀង។ ...
Yesenia Amaro
http://www.phnompenhpost.com/national/possible-measles-cases-prompt-investigation
ក្រុមហ៊ុនចិនគ្រោងវិនិយោគតភ្ជាប់ពីផែទៅផ្លូវដែក
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...
Kali Kotoski
http://bit.ly/293YNnG
ការផ្ទុះឡើងនៃដង្កូវវ៉ូងកើតមាននៅខេត្តកោះកុង
មន្ត្រីបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខណៈពេលដែលកសិករទូទាំងប្រទេសកំពុងបន្តស្រាកស្រានជាបន្តៗពីបញ្ហាដង្កូវវ៉ូង ប្រជាជនក្នុងខេត្តកោះកុងកំពុងមានការប្រឈមមុខនឹងការផ្ទុះឡើងនេះដែលមានក្នុងចំណោមដំណាំស្រូវថ្មីៗ។ ...
ខេង សុធា
https://www.cambodiadaily.com/news/another-armyworm-outbreak-hits-koh-kong-114721/
កម្ពុជា-ឡាវ ឯកភាពគ្នាសម្រេចបើកច្រកព្រំដែនបន្ថែម
កម្ពុជានិងសាធារណរដ្ឋប្រជាមានិតឡាវបានឯកភាពគ្នាបើកច្រកព្រំដែនបន្ថែមទៀតដើម្បីជួយសម្រួលពាណិជ្ជកម្មនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខណៈពេលដែលទំហំផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីនៅមិនទាន់មានច្រើនក៏ដោយ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន និងសមភាគីឡាវ លោក ថងលូង ស៊ីសូលីត (Thongloung Sisoulith) កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលមានរបៀបវារៈជាច្រើនទៀតត្រូវបានលើកយកមកពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន។ ...
ជា វណ្ណៈ
http://bit.ly/290fcqA
កូរ៉េខាងត្បូងត្រូវការកម្លាំងពលកម្មពីកម្ពុជាបន្ថែមក្នុងឆ្នាំ ២០១៦
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...
គង់ មេត្ដា
http://bit.ly/290kOSy
អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះ
អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកដើម្បីឈ្នះលើបណ្តាប្រទេសនានាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងកូរ៉េខាងត្បូងខណៈដែលទីក្រុងព្យូយ៉ាងបង្ហាញពីសញ្ញាណតិចតួចពីការដាក់សំពាធខាងយោធា។ ...
Yonhap
http://www.koreaherald.com/view.php?ud=20160627000628
វេទិកាទេសចរណ៍ផ្តោតទៅលើការបើកចំហបទពិសោធន៍នានានៅតំបន់ទន្លេមេគង្គ
ប្រធានបទនៅឆ្នាំនេះនឹងផ្តោតទៅលើ “ការបើកចំហបទពិសោធន៍នានាតាមបណ្តោយទន្លេមេគង្គ”។ នេះបើយោងតាមលោក Jens Thraenhart នាយកប្រតិបត្តិនៃ MTCO, “អ្នកធ្វើដំណើរទាំងឡាយចង់ទទួលបានបទពិសោធន៍ពិតប្រាកដនៅក្នុងប្រទេសដែលពួកគេទៅទស្សនា និងចង់ចាកចេញជាមួយការកោតសរសើរពិតៗពីបទពិសោធន៍ក្នុងតំបន់។ ...
Logan Connor
http://sea-globe.com/mekong-tourism-forum/
មន្ត្រីកំពុងរៀបចំប្រព័ន្ធបង់ប្រាក់ពិន័យចរាចរណ៍តាមធនាគារ
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/28XZEVn