ខេមបូឌា ដេលី

តុលាការខេត្តកំពង់ឆ្នាំងសាកសួរប្រធានប៉ូលីសស្រុកក្នុងករណីចាប់រំលោភសិស្សវិទ្យាល័យ

កាលពីថ្ងៃអង្គារ តុលាការខេត្តកំពង់ឆ្នាំងបានសាកសួរប្រធានប៉ូលីសស្រុកពីការចោទប្រកាន់លើបទចាប់រំលោភសិស្សវិទ្យាល័យមួយរូប នៅក្នុងការិយាល័យរបស់លោកកាលពីខែមុន ប៉ុន្តែមិនត្រូវបានកាត់ទោសដោយប្រការណាមួយនៅឡើយ ដោយសាររឿងក្តីនេះ ត្រូវបានតុលាការនិងប៉ូលីសជាតិបង្អាក់ការស៊ើបអង្កេត។ ...

Huot Chanpav
https://www.cambodiadaily.com/news/court-questions-district-police-chief-student-in-rape-case-91557/

សំណើសុំ​​ឲ្យ​ឥណ្ឌាបញ្ឈប់​សាង​សង់​​ប្រាសាទ ​​ទំនង​ជា​​​មិន​​អាច​ទៅ​រួច ព្រោះ​វា​​មិន​ចម្លង​​តាម​​អង្គ​រ​វត្ត​

កាលពី​ម្សិលមិញ លោក ហោ ណាំហុង ​​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​ បាន​​ជម្រាប​លោក​ ​​​ឌីណេស ប៉ាតណាអុីក (Dinesh Patnaik) ឯក​អគ្គ​រដ្ឋទូត​ឥណ្ឌា​​​​ថា ​កម្ពុជា ​​​ចង់​ឲ្យ​លុប​ចោល​ទាំង​ស្រុង​​​នូវ​គម្រោង​សាងសង់​​ប្រាសាទ​ចម្លង​​​​តាម​រចនាបថ ...

អូន ភាព និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/26983/

ក្រសួងព្រមានការដាក់ទណ្ឌកម្មចំពោះសកម្មភាពនយោបាយនៅក្នុងសាលា

ក្រសួងអប់រំបានចេញសារាចរហាមប្រាមសកម្មភាពនយោបាយឬបង្កើតសមាគមក្នុងគ្រឹះស្ថានសិក្សាណាមួយ ដោយអះអាងនឹងធ្វើការផាកពិន័យ ឬបិទសាកលវិទ្យាល័យ សាលាក្រោយថ្នាក់មធ្យមសិក្សា និងអង្គការនិស្សិតណាមួយ ដែលបានចូលរួមនៅក្នុងការផ្សព្វផ្សាយសកម្មភាពនយោបាយ។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/ministry-warns-of-punishment-for-political-activity-at-schools-91454/

អ្នកបើកបរក្រុមហ៊ុនLimousineយល់ព្រមទទួលប្រាក់សំណើរក្នុងកិច្ចចរចារជាមួយក្រុមហ៊ុន

អ្នកបើកបរមួយក្រុមចំនួន ៥៥នាក់ ដែលបានធ្វើកូដកម្មក្នុងរយៈពេលខ្លីកាលពីខែមុន បានដោះស្រាយជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន Royal Cambodian Limousine Service លើបញ្ហាប្រាក់ឈ្នួលបន្ថែមម៉ោងគ្មានប្រាក់ខែកាលពីថ្ងៃចន្ទ និងយល់ព្រមទទួលយកទឹកប្រាក់ចន្លោះពី ៦០០ដុល្លារ និង ៧០០ ដុល្លារ នេះបើយោងតាមពាក្យសម្តីរបស់លោក ឆាយ ប៊ុនថាដែលអ្នកតំណាងក្រុមកូដករនេះ។ លោកបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេល ការប្រជុំលើកទីបួននៃកិច្ចចរចាតាំងពីកូដកម្មកើតមានឡើង។ ...

ខេង​ សុធា​
https://www.cambodiadaily.com/business/limousine-drivers-strike-deal-with-company-91462/

ក្រុមគ្រួសារជនរងគ្រោះនៅខេត្តស្វាយរៀងបដិសេធទទួលប្រាក់សំណងរបស់ក្រុមហ៊ុន

កាលពីថ្ងៃអង្គារ ប្រធានតុលាការខេត្តស្វាយរៀងបានឱ្យដឹងថា ក្រុមហ៊ុនដែលជាម្ចាស់រថយន្ដក្រុងក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ដែលបានសម្លាប់មនុស្សចំនួន​ ១៩ នាក់និងរងរបួស ២១ នាក់ក្នុងខេត្តស្វាយរៀងកាលពីខែឧសភា បានផ្តល់ប្រាក់សំណងចុងក្រោយបង្អាស់ របស់ខ្លួនតែមិនត្រូវបានក្រុមគ្រួសារជនរងគ្រោះទទួលយកឡើយ។ ...

អូន ភាព
https://www.cambodiadaily.com/news/families-of-svay-rieng-crash-victims-reject-compensation-91456/

ឯកអគ្គរាជទូត​​ថ្មី​របស់​ថៃ​ ស្នើ​ឲ្យ​​កម្ពុជា​ ធ្វើ​បត្យាប័ន​​​អ្នក​ទោស​​ជនជាតិ​ថៃ ៧នាក់ត្រឡប់​ទៅ​វិញ

កាល​ពី​ម្សិល​មិញ លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​​យុត្តិធម៌​​​​​កម្ពុជា បាន​ឲ្យ​ដឹង​​ថា រដ្ឋា​ភិបាល​កំពុង​ពិចារណា​សំណើ​​របស់​ឯក​អគ្គរាជទូត​​​ថៃ​​ថ្មី សុំ​ធ្វើ​បត្យាប័ន​​​អ្នក​ទោស​​ជន​ជាតិថៃ​ ប្រាំពីរ​នាក់​ដែល​កំពុង​ជាប់ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26985/

គ្មាន​ការ​ផ្តន្ទា​ទោស​ចំពោះ​មន្ត្រី​សុខាភិបាល​អបយស​

មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ជាន់​ខ្ពស់​មួយ​រូប​បាន​និយាយ​ថា អតីត​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ត្រូវ​បង់​ប្រាក់​ចំនួន​៣៥១.០០០​ដុល្លារ​ជា​សំណូក​ដែល​លោក​បានកេង​ប្រវ័ញ្ច​យក​ជា​ថ្នូរ​​​​នឹង​ការ​ផ្តល់​កិច្ច​សន្យា​ទិញ​មុង ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/26989/

ចៅក្រមនិងព្រះរាជអាជ្ញាវ័យក្មេងហាសិបប្រាំរូបស្បថចូលកាន់តំណែង

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានអញ្ជើញជាអធិបតីក្នុងពិធីសម្បថចូលកាន់តំណែងរបស់និស្សិតបញ្ចប់ការសិក្សា នាពេលថ្មីៗនេះចំនួន៥៥ រូបរបស់រាជបណ្ឌិតសភាកម្ពុជា ក្នុងមុខជំនាញវិជ្ជាជីវៈចៅក្រមនិងព្រះរាជអាជ្ញា នៅសាលបល្ល័ង្កក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ...

បែន​ សុខហ៊ាន និង អូន ឆេងប៉រ
http://www.cambodiadailykhmer.com/news/26924/

ផ្ទុះអាវុធរវាងនគរបាលជុំវិញការដឹកឈើប្រណីត

កាលពីព្រឹកថ្ងៃអាទិត្យ ប៉ូលីសនគរបាលខេត្តតាកែវ បានរងការបាញ់ប្រហារ​នៅជិត​ខេត្តកំពត​ ខណៈពេលដែលពួកគេដេញ​​​​​​​​​​​​​តាមរថយន្តដឹកជញ្ជូនឈើប្រណីត ដែលមានរថយន្ត​បួនផ្សេងទៀតកំពុងព្យាយាមការពាររថយន្តដឹកឈើនេះ។ក្រុមមន្ត្រីបានឱ្យដឹងថា ប៉ូលីសចាប់ខ្លួនជនសង្ស័យបានតែមួយរូបប៉ុណ្ណោះ។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/police-exchange-fire-with-convoy-carrying-luxury-wood-91355/

រដ្ឋមន្រ្តី៖ការចំណាយរបស់សិស្សលើការប្រឡងថ្នាក់ជាតិមានភាពយុត្តិធម៌

ខណៈពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សិស្សទី១២ខិតចូលមកដល់ក្នុងរយៈពេលប្រមាណពីរសប្តាហ៍ទៀត កាលពីថ្ងៃចន្ទ ក្រុមអង្គការ​មិនមែនរដ្ឋាភិបាលចំនួនប្រាំបានផ្ញើលិខិតទៅក្រសួងអប់រំ ក្នុងន័យស្នើសុំឱ្យរដ្ឋាភិបាលទប់ស្កាត់ការឡើងតម្លៃផ្ទះសំណាក់ សម្រាប់សិស្សនិស្សិតដែលមកស្នាក់នៅមួយយប់នក្នុងទីរួមដខេត្ត។ ...

Huot Chanpav and Janelle Retka
https://www.cambodiadaily.com/news/minister-says-national-exam-costs-are-fair-91374/

រដ្ឋាភិបាលបានកំណត់អត្តសញ្ញាណជនសង្ស័យក្នុងករណីដែលមានការកាប់ឈើនៅមណ្ឌលគិរី

កាលពីថ្ងៃចន្ទ ប្រធានរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបាននិយាយថា លោកបានចោទប្រកាន់បុរសម្នាក់លើឧប្បត្តិហេតុថ្ងៃទី 0១ ខែសីហា ដែលប៉ូលីសយោធាបានដោះលែងអ្នកបើកបរឡានដឹកឈើខុសច្បាប់ចំនួនបួននាក់ពីការឃុំឃាំងនិង បទឧក្រិដ្ឋប្រឆាំងនឹងច្បាប់សេដ្ឋកិច្ច ដែលបណ្តាលឱ្យមានការរត់គេចខ្លួនបានសម្រេចទាំងអ្នកបើកបរនិងរថយន្តដឹកឈើនោះ។ ...

អូន ភាព
https://www.cambodiadaily.com/news/govt-has-identified-suspect-in-mkiri-logging-case-91353/

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រចាំតំបន់

កាលពីថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុនចាន់ថុល បានស្នើឱ្យធនាគារពិភពលោកនិងសហភាពអឺរ៉ុប ធ្វើការពិនិត្យ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មត្រីភាគីថ្មី ជាមួយប្រទេសជិតខាងរបស់ប្រទេសកម្ពុជា ដើម្បីកំណត់នូវផលប៉ះពាល់ពីកិច្ចព្រមព្រៀងនេះមកលើការនាំចេញរបស់កម្ពុជា។ ...

ខេង​ សុធា
https://www.cambodiadaily.com/business/commerce-minister-calls-for-review-of-regional-trade-deal-91378/

សហគមន៍​ការពារ​បង​ប្អូន​ស្រី​ក្នុង​ករណី​ទាសករ​ផ្លូវ​ភេទ

សាច់​ញាតិ​និង​អ្នក​ជិតខាង​របស់​បង​ប្អូន​ស្រី​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន ទាក់ទិន​នឹង​ការ​ចោទ​អំពី​ទាសភាព​ផ្លូវ​ភេទ​លើ​ក្មួយ​ស្រី​អាយុ​១៣​របស់​ខ្លួន​នោះ មាន​កំហឹង​​យ៉ាង​ខ្លាំង។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/26958/

កម្ពុជានឹងចូលរួមក្នុងកម្លាំងប្រឆាំងគ្រឿងញៀនប្រចាំតំបន់ទន្លេមេគង្គ

ប្រទេសកម្ពុជាកំពុងមានគម្រោងចូលរួមក្នុងប្រតិបត្ដិការប្រឆាំងនឹងការជួញដូរថ្នាំញៀនដើម្បីសុវត្ថិភាពតំបន់ទន្លេមេគង្គ ក្នុងគោលបំណងទប់ស្កាត់លំហូរគ្រឿងញៀនខុសច្បាប់តាមរយៈតំបន់ “ត្រីកោណមាស”។ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីប្រទេសថៃនិងប្រទេសឡាវ បានសំណូមពរឱ្យមានការចូលរួមរបស់ប្រទេសកម្ពុជានិងប្រទេសវៀតណាម។ ...

Simon Henderson
ttps://www.cambodiadaily.com/news/cambodia-set-to-join-mekong-region-anti-narcotics-force-91368/

ច្បាប់សហជីពបង្កើតការព្រួយបារម្ភដល់ម្ចាស់វិនិយោគទុនពីហុងកុង

គណៈប្រតិភូមួយក្រុមដែលជាតំណាងមកពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅទីក្រុងហុងកុង និងជាអង្គភាពគ្រប់គ្រងប្រាក់រាប់ពាន់លានដុល្លារ នៅលើវិនិយោគទុនក្នុងតំបន់ បានលើកឡើងពីការព្រួយបារម្ភអំពីកម្រិតបង្កើតសហជីពទាបនៅក្នុងច្បាប់ថ្មីមួយដែលមិនទាន់សម្រេចរបស់កម្ពុជា ក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/business/union-law-worries-garment-sector-investors-from-hong-kong-91376/

បុរសម្នាក់ត្រូវបានកាត់ទោសពី​បទ​ជេរប្រមាថជាសាធារណៈ បន្ទាប់ពីធ្វើការប្រមាថលើមន្ត្រីនគរបាលចរាចរជាស្ត្រី

កាលពីថ្ងៃសៅរ៍ តុលាការខេត្តសៀមរាបបានកាត់ទោសកូនប្រសារនាយកពន្ធនាគារខេត្តម្នាក់ពីបទប្រើអំពើហិង្សាដោយចេតនានិង បទ”ជេរប្រមាថជាសាធារណៈ” ទៅកាន់ប៉ូលិសចរាចរណ៍ តាមរយះការវាយតប់និងគំរាមកំហែងដោយជិះរថយន្ដឆ្លងកាត់ពីលើជនរងគ្រោះ កាលពីសប្តាហ៍មុន ។ ...

Huot Chanpav
https://www.cambodiadaily.com/news/man-charged-for-assaulting-insulting-traffic-police-officer-91242/

ម្នាក់​​​ស្លាប់​ម្នាក់​​​រត់គេចខ្លួន​ក្នុងករណី​​​​គ្រោះថ្នាក​​​់​ដាច់​ដោយឡែក​ពីគ្នា​ពាក់ព័ន្ធការ​ជួញដូរ​ឈើ​ប្រណីត

នគរ​បាល​​ខេត្ត​ក្រចេះ​​បាន​ឲ្យ​ដឹង​ថា ខ្លួន​​​​​​កំពុង​ស្វែង​រក​អ្នក​បើក​បរ​រថយន្ត​​ធុនធំ​ម្នាក់​ដែល​បាន​ដឹកឈើ​ខុសច​្បាប់​ឆ្លង​កាត់​ស្រុក​ស្នួល​​​​កាល​ពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍ ស្រាប់​​ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/26913/

ក្រសួង​និយាយ​ថា គ្រោះ​រាំង​ស្ងួត​ប៉ះ​ពាល់​កសិករ​និង​គោល​ដៅ​ផលិតកម្ម

យោង​តាម​ក្រសួង​កសិកម្ម ដែល​ព្រមាន​ថា កង្វះ​ទឹក​ភ្លៀង គួប​ផ្សំ​នឹង​ការ​ខ្វះ​កម្លាំង​ពលកម្ម អាច​រារាំង​រដ្ឋាភិបាល​មិន​ឲ្យ​សម្រេច​បាន​គោលដៅ​ផលិតកម្ម​ស្រូវ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង ផ្ទៃ​ដី​ស្រែ​ជាង​១៥០.០០០​ហិកតា​បាន​ប៉ះពាល់​ដោយសារតែ​គ្រោះ​រាំង​ស្ងួត​នៅ​តំបន់​មួយ ...

កង សុធា
http://www.cambodiadailykhmer.com/news/26931/

អង្គការ​​​ជំរុញ​​​​​​ឲ្យ World Bank ​​ជួយ​អ្នក​​​ភូមិបឹងកក់ ​ពេល​​​បន្ត​​​ផ្តល់​កម្ចី​

អង្គការ​មិន​មែន​រដ្ឋាភិបាល​​​ក្នុង​​ស្រុក និង​អន្តរជាតិ​មួយ​ក្រុម​​កំពុង​​ជំរុញ​ឲ្យ​ធនាគារ​ពិភព​​​​លោក​​បញ្ចូល​​កម្មវិធី​មួយ​​ ដើម្បី​ជួយ​​​អ្នក​ភូមិ​​រាប់​ពាន់​គ្រួសារ​ ដែល​ត្រូវ​បាន​បណ្ដេញ​​ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26915/

ប៉ូលិស​ស្វែងរក​អ្នក​បើក​ឡាន​ដែល​សង្ស័យ​ថា លួច​សម្លៀក​បំពាក់​មួយ​កុងតឺន័រ​

ក្រុម​មន្ត្រី​បាន​និយាយ​ថា ប៉ូលិស​ក្រុង​ភ្នំពេញ​កំពុង​ស្វែងរក​អ្នក​បើក​ឡាន​កុងតឺន័រ​ទទេ​ដែល​គេ​បោះ​បង់​ចោល ដែល​គេ​រក​ឃើញ​ក្នុង​ខណ្ឌ​ឫស្សីកែវ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ដែល​គ្រោង​នឹង​ដឹក​ទំនិញ​សម្លៀក​បំពាក់​ទៅ​ផែ​ស្ងួត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ...

បែន​ សុខហ៊ាន និង អូន ឆេងប៉រ
http://www.cambodiadailykhmer.com/news/26924/

កម្ពុជា​បង្កើត​គណៈកម្មការ​​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ផែន​ទី​​បាន​ពី​អង្គការ​សហប្រជាជាតិ​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បង្កើត​គណៈកម្មការ​​ពិសេស​មួយ​​ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផែនទី​ដែល​ប្រទេស​កម្ពុជា​ខ្ចី​​ពី អង្គការ​សហប្រជាជាតិ ក្នុង​បំណង​​ពិនិត្យ​ផែន​ទី​ទាំង​នោះ​ធៀប​នឹង​ផែនទី​​ដែល​កំពុង​ប្រើ​ដោយ “ភាគី​ពាក់​ព័ន្ធ”។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/26901/

អង្គការមិនមែនរដ្ឋាភិបាលបានផ្តល់ចំណាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាកាកសំណល់ទីក្រុង

កំណើនកាកសំណល់នៅរាជធានីភ្នំពេញតែងតែជាបញ្ហាចោទដែលមិនទាន់បានដោះស្រាយដាច់ស្រលះ។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រ​ វិសាលភាពនៃបញ្ហានេះបានគូសបង្ហាញកាន់តែច្បាស់ដោយមូលនិធិអាស៊ី (Asia Foundation) តាមរយះកិច្ចបង្ហាញលើការស្រាវជ្រាវរយះពេលពីរឆ្នាំ ទៅលើកាកសំណល់រឹងរបស់ទីក្រុងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត ក៏ដូចជាផ្តល់យោបល់លើដំណោះស្រាយលើបញ្ហាដ៏ស្មុគស្មាញនេះ។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/ngo-brings-trash-problem-into-greater-focus-91206/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SfYFw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!