ភ្នំពេញប៉ុស្តិ៍
ប្រមុខរដ្ឋាភិបាលឲ្យប្រើថវិកា $១០០ លាន ជួសជុលផ្លូវនៅក្រុងព្រះសីហនុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យប្រើថវិកាជាតិបម្រុង ១០០ លានដុល្លារអាមេរិកដើម្បីជួសជុសផ្លូវ ២២ ខ្សែ ផ្លូវក្រវាត់ក្រុងមួយចំនួន និងស្ថាបនាផ្លូវក្នុងខេត្តព្រះសីហនុ ខណៈរដ្ឋមន្ត្រីក្រសួងសាធារណការបញ្ជាក់ថា ការដោះស្រាយបញ្ហាផ្លូវ និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ គឺត្រូវការលុយរាប់រយលានបន្ថែមទៀត។ ...
ខន សាវិ
https://bit.ly/2m4cfAh
ក្រសួងការពារជាតិ រកឃើញមន្ត្រីមានងារឧកញ៉ា ៩៩ នាក់ ក្នុងជួរយោធា
មន្ត្រីយោធាជាន់ខ្ពស់ថ្លែងថា ក្រសួងការពារជាតិ រកឃើញមានឧកញ៉ា ៩៩ នាក់ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ហើយថា ក្រសួងបាននិងកំពុងរៀបចំនីតិវិធី ដើម្បីដាក់ឲ្យឧកញ៉ាទាំងនោះធ្វើការជ្រើសរើសតួនាទី ១ ក្នុងចំណោមតួនាទីទាំង ២ ...
ម៉ិច ដារ៉ា
https://bit.ly/2kBxvNk
CDC អនុម័តគម្រោងវិនិយោគសណ្ឋាគារ តម្លៃ $៣៧៩ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានអនុម័តគម្រោងវិនិយោគសណ្ឋាគារចំនួន ២ ដែលមានតម្លៃ ៣៧៩ លានដុល្លារនៅខេត្តព្រះសីហនុដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC នៅលើទំព័រហ្វេសប៊ុក។ ...
ហ៊ឹន ពិសី
https://bit.ly/2lzPcgE
មនុស្ស ៣ នាក់ស្លាប់ និងជិត ១ ៣០០ គ្រួសារ ជម្លៀសរកទីសុវត្ថិភាព ខណៈទឹកជំនន់ឡើងខ្ពស់
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី ប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើឲ្យកុមារ ៣ នាក់ស្លាប់ ខណៈពលរដ្ឋជិត ១ ៣០០ គ្រួសារបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេទៅរកទីទួលសុវត្ថិភាព ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ ...
ឃុត សុភចរិយា
https://bit.ly/2k2NlAq
ពលរដ្ឋ ៤៥ គ្រួសារ ព្រមរុះរើសំណង់លើចិញ្ចើមផ្លូវទៅនៅទីតាំងថ្មី
ពលរដ្ឋចំនួន ៤៥ គ្រួសារ កាលពីថ្ងៃម្សិលមិញបានស្ម័គ្រចិត្តរុះរើផ្ទះខ្ទមរបស់ពួកគេដែលបានសង់នៅលើចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះក្នុងភូមិ ៦ សង្កាត់ ៤ ក្រុងព្រះសីហនុដើម្បីប្ដូរទៅនៅទីតាំងថ្មីជាតំបន់ដីឡូត៍នៅតាមផ្លូវចូលទៅតំបន់ក្បាលឆាយក្នុងភូមិ ១ សង្កាត់ ...
ខន សាវិ
https://bit.ly/2kuQLfx
សកម្មជនចោទក្រុមហ៊ុនស្របច្បាប់ថា កាប់បំផ្លាញព្រៃឈើ
ក្រុមសកម្មជនព្រៃឈើនៅតែអះអាងថា ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីដី (THINK BIOTECH CAMBODAI CO.LTD) បានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ ជាពិសេសគឺកាប់បំផ្លាញដើមជ័រច្បោះរបស់ប្រជាពលរដ្ឋអស់រាប់ពាន់ដើម ប៉ុន្តែអាជ្ញាធរថាក្រុមហ៊ុននេះស្របច្បាប់។ ...
ខន សាវិ
https://bit.ly/2lWP2jn
កម្ពុជា គ្រោងធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីទៀត ខណៈចំនួនអ្នកស្លាប់បន្តកើនឡើងខ្ពស់
រដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញជាថ្មីទៀត ដើម្បីរឹតបន្តឹងបន្ថែម ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើងខ្ពស់ដោយក្នុងឆ្នាំ ២០១៨ មានអ្នកស្លាប់រហូតដល់ចំនួន ១៨០០ នាក់ហើយនៅក្នុងឆ្នាំ ២០១៩ នេះអាចនឹងមានអ្នកស្លាប់កើនឡើងរហូតដល់ជាង ២០០០ នាក់ដែលគិតជា ...
វ៉ន ដារ៉ា
រដ្ឋាភិបាលបើកមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី
មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ សម្រាប់ទទួលសង្គ្រោះជនមានវិបល្លាសទូទាំងប្រទេស ខណៈរាជរដ្ឋាភិបាលគ្រោងសាងសង់មណ្ឌលស្ដារយុវនីតិសម្បទាដាច់ដោយឡែកបន្ថែមទៀតនៅទីនេះសម្រាប់អប់រំអនីតិជនជាប់ពន្ធនាគារ។ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីសម្ពោធ ...
វ៉ន ដារ៉ា
https://bit.ly/2jYcVqc
អាជ្ញាធររកឃើញឈើ ១២ កំណាត់ ទម្ងន់ជាង ៤០ ម៉ែត្រគុប ដែលគេលាក់ក្នុងព្រៃស្រុកឱរ៉ាល់
ឈើម្រេញ និងឈើគគីរចំនួន ១២ កំណាត់ដែលមានទម្ងន់ប្រហែលជាង ៤០ ម៉ែត្រគុបត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺប្រទះឃើញលាក់ទុកនៅក្នុងព្រៃមួយកន្លែងក្នុងស្រុកឱរ៉ាល់ ដោយអាជ្ញាធរសង្ស័យថា ឈើទាំងនោះអាចដឹកចេញពីខេត្តក្រចេះ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្នុងចំណោមឈើទាំង ១២ ...
ខន សាវិ
https://bit.ly/2m0vVFj
លោក ជិន ម៉ាលីន ច្រានចោលរបាយការណ៍ថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្ស
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញ ច្រានចោលការលើកឡើងថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្សដូចដែលអង្គការសិទ្ធិមនុស្សបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកក៏រំពឹងដែរថា សេចក្ដីសម្រេចមួយអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវធ្វើឡើងដោយមានតុល្យភាព។ លោក ម៉ាលីន ថ្លែងដោយឆ្លើយតបទៅនឹង ...
នៀម ឆេង
https://bit.ly/2lEZ5JJ
មន្ត្រីណែនាំឲ្យពលរដ្ឋត្រៀមឯកសារផ្លូវច្បាប់ ដើម្បីតតាំងក្តីរឿងវិវាទដីធ្លី
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានណែនាំឲ្យភាគីប្រជាពលរដ្ឋចំនួន ២៣ នាក់ត្រៀមឯកសារផ្លូវច្បាប់ សម្រាប់ជាភ័ស្តុតាងដាក់ជូនតុលាការខេត្តព្រះសីហនុ ដើម្បីតតាំងក្តីជាមួយអ្នកស្រី ហុង សួន ភរិយាលោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា លី យ៉ុងផាត់ ជុំវិញរឿងជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងពលរដ្ឋជាង ១០០ គ្រួសារនៅឃុំបិតត្រាំង បន្ទាប់ពីតុលាការបានចេញដីកាកោះហៅឲ្យ ...
ឡុង គីមម៉ារីតា
https://bit.ly/2lD3Kfe
លោក ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរត្រៀមបង្ការ និងជួយសង្គ្រោះ ខណៈទឹកជំនន់បានជន់លិចស្រុក ៥ នៃខេត្តស្ទឹងត្រែង
ខណៈដែលជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គបានជន់លិចក្រុង-ស្រុកចំនួន ៥ ក្នុងចំណោមក្រុងស្រុកទាំងអស់ចំនួន ៦ នៃខេត្តស្ទឹងត្រែង និងស្រុកមួយចំនួនទៀតនៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ៣-៤ ថ្ងៃជាប់ៗគ្នាកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរ ...
ឃុត សុភចរិយា
https://bit.ly/2m1t8M7
លោក ស៊ុន ចាន់ថុល នឹងបង្កើតក្រុមឆ្មក់ត្រួតពិនិត្យស្តង់ដាផ្លូវកំពុងសាងសង់
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតក្រុមត្រួតពិនិត្យផ្លូវពិសេសមួយដែលលោកអះអាងថា ដឹកនាំដោយផ្ទាល់ក្នុងការចុះឆ្មក់ត្រួតពិនិត្យផ្លូវកំពុងសាងសង់ក្នុងគោលបំណងពង្រឹងគុណភាពផ្លូវឲ្យមានស្តង់ដាខ្ពស់។ ...
វ៉ន ដារ៉ា
https://bit.ly/2lxeFax
អង្គការមួយបង្ហាញរបាយការណ៍ ពីកុមារត្រូវបានលួងលោមឲ្យប្រើគ្រឿងញៀន
អង្គការ Good Neighbors Cambodia កាលពីម្សិលមិញបានបង្ហាញរបាយការណ៍នៃការស្ទង់មតិទៅលើកុមារមួយចំនួនក្រោមអាយុ ១៨ ឆ្នាំ បានឲ្យដឹងថា កុមារ ៤,៩% ត្រូវបានគេលួងលោម និងបង្ខំឱ្យប្រើប្រាស់គ្រឿងញៀនពីមិត្តភក្ដិ និងអ្នកជិតខាង និងកុមារ ៣,៤% ធ្លាប់ប្រើប្រាស់គ្រឿងញៀន។ ...
ខន សាវិ
https://bit.ly/2ksMoBz
ពលរដ្ឋជាង ២០ នាក់ ត្រូវបានតុលាការហៅសួររឿងជម្លោះដីធ្លីជាមួយឧកញ៉ា
ប្រជាពលរដ្ឋចំនួន ២៣ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសាលាដំបូងខេត្តចេញដីកាកោះហៅសួរចម្លើយពាក់ព័ន្ធទំនាស់ដីធ្លីតាមបណ្តឹងរបស់លោកស្រី ហុង សួន ភរិយាឧកញ៉ា ស៊ី គង់ទ្រីវ និងបណ្តឹងរបស់ឧកញ៉ា លី យ៉ុងផាត់ ដែលចោទពួកគេថា បានធ្វើឲ្យខូចខាតដោយចេតនា ប៉ុន្ដែពលរដ្ឋអះអាងថា ការចោទប្រកាន់នេះជារឿងអយុត្តិធម៌។ ...
សុទ្ធ គឹមសឿន
https://bit.ly/2kt4pQa
សាច់សត្វព្រៃជាង ៧០ គីឡូ ត្រូវបានរឹបអូស ខណៈឈ្មួញរត់គេច
សមត្ថកិច្ច និងប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងពីម្សិលមិញថា កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើបានលុងកាលពីថ្ងៃអាទិត្យ បានឆ្មក់ចូលបង្ក្រាបចាប់រឹបអូសសាច់សត្វព្រៃបានជាង ៧០ គីឡូក្រាមពីក្នុងផ្សារបានលុង ប៉ុន្តែមិនមានឈ្មួញជួញដូរសាច់សត្វព្រៃណាម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ...
ឃុត សុភចរិយា
https://bit.ly/2lzjjoa
ក្រុមហ៊ុនជប៉ុន ចាប់ផ្តើមសិក្សាគម្រោងរុករករ៉ែទង់ដែង នៅស្ទឹងត្រែង
ក្រុមហ៊ុនជប៉ុន Nittetsu Mining Cambodia., Ltd ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែទង់ដែងនៅខេត្តស្ទឹងត្រែងនឹងចាប់ផ្តើមការរុករកនៅដើមឆ្នាំ ២០២០ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងសិក្សាផលប៉ះពាល់បរិស្ថាន។ នេះបើយោងតាមមន្ត្រីក្រសួង រ៉ែ និងថាមពល។ ...
ធូ វិរៈ
https://bit.ly/2koyvo3
តុលាការហៅមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ទៅបំភ្លឺរឿងផ្តល់ដីរដ្ឋឲ្យក្រុមហ៊ុន
សាលាដំបូងខេត្តមណ្ឌលគិរី បានកោះហៅលោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលបំភ្លឺនៅថ្ងៃទី ១២ ខែ កញ្ញា បន្ទាប់ពីលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងនេះ បានចូលបំភ្លឺនៅថ្ងៃទី ២១ ខែ សីហា កន្លងមកពាក់ព័ន្ធការផ្តល់ដីរដ្ឋសរុបជិត ១ ម៉ឺនហិកតា ទៅឲ្យក្រុមហ៊ុនឯកជនមួយនៅខេត្តមណ្ឌលគិរី ខណៈជន ...
សុទ្ធ គឹមសឿន
https://bit.ly/2jWBQKX
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កត់សម្គាល់ថា កម្ពុជាមានសញ្ញាល្អនៃវិបុលភាព ជាមួយនឹងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ
ក្នុងដំណើរទស្សនកិច្ចមកដល់ប្រទេស កម្ពុជា កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mahamad បានបង្ហាញការកត់សម្គាល់របស់លោកថា កម្ពុជាមានសញ្ញាល្អនៃវិបុលភាពជាមួយនឹងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ ប៉ុន្តែលោកបានរិះគន់ពីសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចថា មិនបានធ្វើឲ្យសេដ្ចកិច្ចប្រទេសតូចៗ និងប្រទេស ...
នៀម ឆេង
https://bit.ly/2kpEclI
អាជ្ញាធរកំពុងពិនិត្យការចោទ រឿងឃុបឃិតលក់ដីឧទ្យានជាតិ
អាជ្ញាធរខេត្ដកោះកុងកំពុងចាត់មន្ដ្រីជំនាញឲ្យចុះពិនិត្យ និងស្វែងរកមុខអ្នកប្រព្រឹត្ដចំពោះការអះអាងដែលថាមានការឃុបឃិតគ្នាទិញ-លក់ដី នៅក្នុងតំបន់ឧទ្យានជាតិបទុមសាគរជាង ៤០ ហិកតាជាព័ត៌មានដែលអាជ្ញាធរមូលដ្ឋានបានបដិសេធ។ ...
វ៉ន ដារ៉ា
https://bit.ly/2lOvM7E
ក្រសួងទេសចរណ៍ សម្រួលនីតិវិធីចេញចូលសម្រាប់ភ្ញៀវទេសចរ
ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងពាក់ព័ន្ធ កាត់បន្ថយនីតិវិធីមួយចំនួនជុំវិញការបំពេញបែបបទសម្រាប់ភ្ញៀវទេសចរ ដែលធ្វើដំណើរចេញ និងចូលកម្ពុជានៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានាទូទាំងប្រទេស ដោយអះអាងថាការកាត់បន្ថយនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេសតាមរយៈការកាត់បន្ថយរបាំងមិនចាំបាច់ និងភាពស្មុគស្មាញមួយចំនួន ...
ឡុង គីមម៉ារីតា
https://bit.ly/2ltqiz7
មន្ត្រីអង្គការ ២ នឹងចូលទៅពន្យល់តាមការអញ្ជើញ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
មន្ត្រីអង្គការលីកាដូ និងមន្ត្រីសមាគមធាងត្នោត នឹងចូលរួមកិច្ចពិភាក្សាចង្អៀតនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធស្អែកនេះ តាមការអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីពន្យល់ជុំវិញការរកឃើញរបស់អង្គការទាំង ២ ដែលថាស្ថាប័នមីក្រូហិរញ្ញវត្ថុបានធ្វើឱ្យមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈបំណុល។ ...
ខន សាវិ
https://bit.ly/2jTLD4g
សមត្ថកិច្ចកាត់រថយន្តបម្រើឲ្យបទល្មើសព្រៃឈើ ១០ គ្រឿង ដើម្បីត្រៀមដុតកម្ទេច
រថយន្តប៉ាកុងដែលបម្រើឲ្យបទល្មើសព្រៃឈើសរុបចំនួន ១០ គ្រឿង ត្រូវបានលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាឲ្យក្រុមមន្ត្រីជំនាញខេត្តបាត់ដំបងកាត់ជាកំណាត់ៗត្រៀមដុតកម្ទេចចោលជាមួយនឹងម្សៅ TNT ដើម្បីកុំមានរថយន្តកែច្នៃប្រភេទនេះធ្វើជាមធ្យោបាយ ...
សុទ្ធ គឹមសឿន
https://bit.ly/2lvSFg6
មន្ត្រីយោធា ៤៥ រូប បានបោះបង់ងារឧកញ៉ា ដើម្បីរក្សាតួនាទីជាមន្ត្រី ខណៈ ១៦ រូបទៀត ងាកទៅចាប់យកងារជា «ឧកញ៉ា»
មន្ត្រីជាន់ខ្ពស់ក្របខ័ណ្ឌអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទចំនួន ៤៥ រូប ក្នុងចំណោម ៦១ រូប បានសម្រេចចិត្តបោះបង់ងារជា «ឧកញ៉ា» ដើម្បីរក្សាឋានន្តរស័កិ្ត ឬតួនាទីជាមន្ត្រីប្រដាប់អាវុធក្នុងក្របខ័ណ្ឌនេះដដែល ខណៈ ១៦ រូបទៀត បានងាកទៅចាប់យកងារជា «ឧកញ៉ា» ដោយ ...
ឡុង គីមម៉ារីតា
https://bit.ly/2lnUfkf