ភ្នំពេញប៉ុស្តិ៍
ក្រសួងធនធានទឹក គ្រោងចាប់ផ្ដើមអនុវត្ត គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តធំមួយ នៅតាកែវនិងកំពត ឆ្នាំក្រោយ
អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងនៅថ្ងៃទី៤មីនានេះថា ក្រសួងគ្រោងចាប់ផ្ដើមអនុវត្តគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្មដ៏ធំមួយនៅក្នុងខេត្តតាកែវ និងខេត្ត កំពត នៅ ...
ឃុត សុភចរិយា
http://bit.ly/2FeZbNo
គណៈសង្ឃ និងក្រសួងមិនទាន់សម្រេចរឿងប្រមាថព្រះមហាក្សត្រ
គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនាមិនទាន់សម្រេចលើថេរដីការបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលលើកឡើងប៉ះពាល់ដល់ព្រះមហាក្សត្រទេ ខណៈដែលមាត្រាបន្ថែមដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី ២៧ ខែកុម្ភៈ និងមានសុពលភាពភ្លាមៗ។ ...
នៀម ឆេង
http://bit.ly/2FmCREz
ការចំណាយដល់ម្តាយដើម្បី "ប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភ"
វាអាចនឹងក្លាយជាការសន្យាដ៏មានប្រជាប្រិយភាពមួយទៀតនោះគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថាលោកកំពុងពិចារណាផ្តល់ប្រាក់ ៥០ ដុល្លារ ដល់ស្ត្រីម្នាក់ៗដែលបានសម្រាលកូននៅកម្ពុជា ដើម្បីកាត់បន្ថយអត្រាស្លាប់របស់កុមារ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/payouts-mothers-combat-malnutrition
ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រចូលជាធរមាន
សំណុំច្បាប់ដ៏ចម្រូងចម្រាស និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រួវបានចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ជំនួសឱ្យព្រះមហាក្សត្រ កាលពីសប្តាហ៍មុន ដែលនឹងចូលជាធរមានភ្លាមៗ ទោះបីជាក្រសួងយុត្តិធម៌បានអះអាងថានឹងមានរយៈពេលប្រកាសឱ្យប្រើ។ ...
Niem Chheng and Andrew Nachemson
http://www.phnompenhpost.com/national-politics/lese-majeste-law-now-effect
ក្រសួង: អ្នកគាំទ្រអ្នកសារព័ត៌មានជាប់គុកជាការសម្លាប់ប្រជាធិបតេយ្យ
ក្រសួងសារព័ត៌មានបានលើកឡើងថា ឆ្នាំ ២០១៧ ជាឆ្នាំ «ជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា» ដោយអះអាងថា ការបិទបណ្ដាសារព័ត៌មានជាច្រើន គឺជាការចាំបាច់ ហើយអ្នកគាំទ្រអ្នកសារព័ត៌មានដែលជាប់គុក គឺជាការសម្លាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ។ ...
ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2I49vtp
កិច្ចព្រមព្រៀងរុករករ៉ែកាំពីមិនទាន់សម្រេច
ការកំណត់ពេលវេលាសម្រាប់កិច្ចព្រមព្រៀងរកប្រាក់ចំណូលរវាងក្រុមហ៊ុន Medusa Mining ចុះបញ្ជីនៅប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Sea Resources ក្នុងការរុករករ៉ែនៅតំបន់ព្រែកកាំពី ខេត្តក្រចេះបានផុតកាលពីថ្ងៃព្រហស្បតិ៍ ដោយមិនបានសម្រេចកិច្ចព្រមព្រៀងណាមួយនោះទេ។ នេះ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2tgovAT
លោក ហ៊ុន សែន ថាកំណើនប្រជាជន និងការជំរុញរបស់បក្សប្រឆាំងធ្វើឱ្យបាត់បង់ព្រៃឈើ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា ការបាត់បង់ព្រៃឈើជាបន្តបន្ទាប់នាពេលកន្លងមកនេះ គឺដោយសារតែកំណើនឥតឈប់ឈរ នៃប្រជាជន ដែលតម្រូវឱ្យមានការកាប់រុករានយកដីព្រៃធ្វើកសិកម្ម និងជាការជំរុញរបស់អតីតបក្ស ...
បែន សុខហ៊ាន
http://bit.ly/2FeOvOO
មន្ត្រីយោធាជាង ៣០០ រូបទៀតត្រូវបានដំឡើងឋានន្តរស័ក្តិ
ព្រះមហាក្សត្របានដំឡើងឋានន្តរស័ក្តិដល់មន្ត្រីកងយោធពលខេមរភូមិន្ទជាង ៣០០ រូបបន្ថែមទៀតកាលពីខែធ្នូ និងខែមករាកន្លងទៅ ក្នុងនោះរួមមានថ្នាក់ឧត្តមសេនីយ៍យ៉ាងហោចណាស់ ៦ រូបហើយក៏ត្រូវបានដាក់បញ្ចូលក្នុងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនផងដែរ។ ...
ម៉ិច ដារ៉ា
http://bit.ly/2CQPUZP
រថភ្លើងភ្ជាប់ព្រលានយន្តហោះនឹងដំណើរការខែ ៤
ផ្លូវដែកថ្មីតភ្ជាប់រវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងស្ថានីយរថភ្លើងគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ១០ ខែមេសា។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល និងមន្ដ្រីក្រុមហ៊ុន Royal Railways។ លោក ហឿន សំនៀង នាយករងខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងនេះភាគច្រើនត្រូវបានបញ្ចប់ហើយ ដោយ ...
ហ៊ គីមសាយ
http://bit.ly/2HZ8wL0
ជនបរទេសធ្វើការនៅកម្ពុជារងការព្រមានចាត់វិធានការបើមិនអនុវត្តកាតព្វកិច្ច
ក្រសួងមហាផ្ទៃ និងក្រសួងការងារបានព្រមានថានឹងចាត់វិធានការចំពោះពលករបរទេសប្រមាណជាង ១០ ម៉ឺននាក់ដែលកំពុងធ្វើការនៅកម្ពុជាដោយគ្មានប័ណ្ណការងារ និងមិនព្រមអនុវត្តតាមកាតព្វកិច្ច ដោយពួកគេប្រឈមនឹងការផាកពិន័យ ឬអាចជាប់ទោសមុនឈានដល់ការបណ្ដេញចេញពី ...
ម៉ិច ដារ៉ា
http://bit.ly/2oJDuho
រដ្ឋាភិបាលសម្រេចផ្អាកការដឹកឈើចេញពីតំបន់សង់ទំនប់សេសាន ២
រដ្ឋាភិបាលបានសម្រេចផ្អាកការដឹកជញ្ជូនឈើនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង និងផ្អាកការឈូសឆាយ នៅដីសម្បទានសេដ្ឋកិច្ច «ជាបន្ទាន់រហូតដល់ការបោះឆ្នោតជាតិ» ក្នុងខែកក្កដាខាងមុខនេះរួច ខណៈដែលអ្នកឃ្លាំមើលបញ្ហាបរិស្ថានចង់ឲ្យបញ្ឈប់សកម្មភាព ...
ផាក់ ស៊ាងលី
http://bit.ly/2oD9eFu
ក្រុមមន្ត្រី ប្រតិកម្មព្រមគ្នា ទៅនឹងការប្រកាសកាត់ជំនួយរបស់អាមេរិក
ការប្រកាសកាត់ជំនួយរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យក្រុមមន្ត្រីរដ្ឋាភិបាល បញ្ចេញប្រតិកម្មព្រមៗគ្នា ដោយចាត់ទុកថាជា «ការមាក់ងាយប្រជាធិបតេយ្យកម្ពុជា តាមរយៈទឹកលុយ» និងថាជា «ព្យុះនយោបាយដ៏ឃោរឃៅរបស់ប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន» ដែលកំពុងបក់បោកជាន់ឈ្លី ...
ម៉ិច ដារ៉ា, Daphne Chen និង Erin Handley
http://bit.ly/2GTm1Ky
ក្រុមហ៊ុនគ្រោងស្នើសុំប្រមូលឈើ លើដីសម្បទានសង្គមកិច្ចឡើងវិញ ក្រោយត្រូវបានបញ្ឈប់
តំណាងក្រុមហ៊ុនដួងស្រួច ក្នុងខេត្តព្រះវិហារបានបដិសេធថា ខ្លួនមិនបានប្រមូលឈើពីខាងក្រៅដីសម្បទានសង្គមកិច្ចដូចការចោទប្រកាន់នោះទេ ហើយថាក្រុមហ៊ុនអាចនឹងដាក់ពាក្យសុំប្រមូលឈើដែលនៅសេសសល់រាប់ពាន់ដើមឡើងវិញ ក្រោយពីរដ្ឋាភិបាលបញ្ជាឱ្យបញ្ឈប់សកម្មភាព។ លោក លី ពុទ្ធារ៉ា ដែលតំណាង ...
ផាក់ ស៊ាងលី
http://bit.ly/2FFTZTy
កម្ពុជានាំចេញទៅអឺរ៉ុប មានជាង ៣ ពាន់លានដុល្លារ
ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃប្រហែល ៣ ពាន់លានដុល្លារទៅសហភាពអឺរ៉ុប (EU) ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០១៧។ នេះបើយោងតាមលោក អ៊ូច បូរិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេស។ ការលើកឡើងរបស់លោក អ៊ូច ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2oE4wqe
ក្រុមការងារពិនិត្យអាជីវកម្មចិន រៀបចំមិនទាន់ហើយ
ក្រុមការងារដែលត្រូវបានបង្កើតឡើង ១ ខែកន្លងមក ដើម្បីដោះស្រាយលំហូរយ៉ាងគំហុកនៃអាជីវកម្មចិននៅទីក្រុងព្រះសីហនុមិនបានទទួលរបាយការណ៍ណាមួយពីក្រុមហ៊ុនខុសច្បាប់ ហើយក៏មិនបានចាត់វិធានការអនុវត្តច្បាប់ណាមួយនោះដែរ។ នេះបើយោងតាម ...
ចេង សុខហ័ង
http://bit.ly/2FDHCY9
អង្គការសហប្រជាជាតិ ចេញឯកសារសម្តែងក្តីបារម្ភពី ស្ថានភាពនយោបាយកម្ពុជា
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃចន្ទបានចេញឯកសារមួយចំនួនអំពីការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីខែមិថុនាឆ្នាំមុនដោយបង្ហាញថាការិយាល័យបានលើកឡើងនូវក្តីបារម្ភរបស់ខ្លួនអំពីបញ្ហាជាច្រើនដែលមានតាំងពី ...
Leonie Kijewski
http://bit.ly/2CMlkAl
នគរបាលខេត្តកំពង់ធំ បង្ក្រាបបានបទល្មើសឈើ ១០០ សន្លឹក
លោក អ៊ូង ម៉ូលី អធិការនគរបាលស្រុកសណ្ដាន់បានលើកឡើងថា មន្ត្រីស្រាវជ្រាវបទល្មើសរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានសហការជាមួយកម្លាំងនគរបាលរដ្ឋបាលឃុំសុចិត្រ បានធ្វើការបង្ក្រាបម៉ាស៊ីនច្រៀកឈើ ១ គ្រឿង ប្រភេទអារឈើក្តារលេខ ២(ផ្អុង ក្ដួច កំបោរ) ដោយបានរឹបអូសយកឈើដែលបានអាររួចចំនួន ១០១ សន្លឹក ...
សុទ្ធ គឹមសឿន
http://bit.ly/2GOr7Ib
បាត់ដំបង សៀមរាប និងកំពតក្នុងចំណោមទីក្រុងស្អាតរបស់ប្រទេស
ទីក្រុងបាត់ដំបង កំពត ព្រះសីហនុ សៀមរាប កែប កំពង់ចាម បន្ថែមពីលើខណ្ឌដូនពេញរបស់រាជធានីភ្នំពេញ បានទទួលពានរង្វាន់កំពូល ផ្ការំដួលចំនួន បីនៅក្នុងការប្រកួតលើកទី ២ នៃការប្រកួតប្រជែងទីក្រុងស្អាតរបស់ប្រទេស។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50111141/battambang-siem-reap-kampot-among-nations-cleanest/
លោក ហ៊ុន សែន អះអាងពីសព្វាវុធដែលត្រូវបានដឹកមកដល់កម្ពុជា ដើម្បីការពារជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា សព្វាវុធជាច្រើនត្រូវបានដឹកតាមកុងតឺន័រមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ក្រោយពេលគ្នាបន្តិចបន្ដួចជាមួយនឹងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកប្រកាសបញ្ឈប់បណ្ដោះអាសន្នកម្មវិធីជំនួយយោធាដល់ក្រសួងការពារជាតិកម្ពុជា ដោយសារពាក់ព័ន្ធជាមួយនឹង ...
បែន សុខហ៊ាន
http://bit.ly/2oxuuN4
អ្នកសេដ្ឋកិច្ច៖ រដ្ឋគួរឲ្យវិនិយោគិនតម្កល់ប្រាក់ការពារហានិភ័យ
រដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិការដ្ឋដើម្បីបើកប្រាក់ឈ្នួលបំណាច់ឲ្យកម្មកររោងចក្រកាត់ដេរដែលបិទទ្វារ ដោយសារថៅកែរត់គេចខ្លួនជាគោលនយោបាយគាំទ្រកម្មករ ប៉ុន្តែមិនមានបន្ទុកបន្ថែមដល់ក្រុមហ៊ុនឯកជន។ វិធានការនេះធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ហើយជំទាស់នឹងការផ្ដល់ ...
យន់ ស៊ីនាត និង Brendan O’Byrne
http://bit.ly/2CMQqYD
រដ្ឋាភិបាលអាមេរិក ប្រកាសបញ្ឈប់ជំនួយបណ្ដោះអាសន្ន ពាក់ព័ន្ធដំណើរដើរថយក្រោយនៃលទ្ធប្រជាធិបតេយ្យ នៅកម្ពុជា
រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក កាលពីយប់មិ្សលមិញ បានចេញសេចក្ដីថ្លែងការណ៍មួយដោយប្រកាសបញ្ឈប់បណ្ដោះអាសន្ននូវកម្មវិធីជំនួយមួយចំនួន ដែលជាប់ទាក់ទងទៅនឹងដំណើរការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា៖ «ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថ្មីៗនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2FdoGlu
រដ្ឋាភិបាលសម្រេចបញ្ឈប់ក្រុមហ៊ុនពីការប្រមូលឈើ លើគម្រោងដីសម្បទាន
រដ្ឋាភិបាលបានសម្រេចបញ្ឈប់ក្រុមហ៊ុនឯកជនជាច្រើនពីការប្រមូលឈើក្នុងតំបន់គម្រោងដីសម្បទានសង្គមកិច្ចនៅទូទាំងប្រទេសតាមសំណើរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រោយពីមានសេចក្តីរាយការណ៍មកថា មានការទិញឈើខុសច្បាប់ពីខាងក្រៅ រយៈពេលជាច្រើនឆ្នាំកន្លងមក ...
ផាក់ ស៊ាងលី និង Yesenia Amaro
http://bit.ly/2t0DVci
តុលាការសម្រេចរឹបអូសបណ្តោះអាសន្ន អតីតទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិរបស់អតីតប្រធានគណបក្សប្រឆាំងលើសំណុំរឿងបរិហារកេរ្តិ៍ចំនួន ២ ករណីដាច់ដោយឡែកពីគ្នា ដែលប្ដឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានរដ្ឋសភាលោក ហេង សំរិន ដែលចំណាត់ការរបស់តុលាការនេះ គឺជាអ្វីដែលលោក សម រង្ស៊ី បានចាត់ ...
បែន សុខហ៊ាន
http://bit.ly/2FCkucG
រាជរដ្ឋាភិបាល ទំនងផ្ដល់ភាពជាពលរដ្ឋដល់វៀតណាម ប្រមាណ ៧ ម៉ឺននាក់
រាជរដ្ឋាភិបាលទំនងជាបើកផ្លូវផ្តល់ភាពជាពលរដ្ឋដល់ជនជាតិវៀតណាមប្រមាណ ៧ ម៉ឺននាក់ ដែលពួកគេមួយចំនួនបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ មន្ត្រីអន្តោប្រវេសន៍បានប្រកាសផែនការកាលពីម្សិលមិញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ...
ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2ovrktd