ភ្នំពេញប៉ុស្តិ៍
បណ្តាញជាតិ ត្រូវបានដកចេញពីការប្រយុទ្ធនឹងមេរោគអេដស៍
បណ្តាញជាតិនៃប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ដែលមានសារៈសំខាន់ក្នុងការជួយសម្របសម្រួលសេវារហូតដល់ថ្នាក់មូលដ្ឋាន ឥឡូវនេះកំពុងត្រូវបានដកចេញពីសកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ក្រោមជំនួយថ្មីរបស់អង្គការមូលនិធិសកល ខណៈមានការលើក ...
Yesenia Amaro
http://bit.ly/2Fg4NHA
អ្នកភូមិ ៨ នាក់ដឹកឈើចេញពីតំបន់ជម្រកសត្វព្រៃត្រូវបានឃាត់ខ្លួន
យ៉ាងហោចណាស់មានអ្នកភូមិ ៨ នាក់ត្រូវបានឃាត់សួរនាំ និងប្រគល់ឲ្យមន្ត្រីបរិស្ថាននៅខណៈពេលដែលពួកគេកំពុងតែធ្វើសកម្មភាពដឹកឈើខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃព្រៃឡង់ស្ថិតក្នុងស្រុកជ័យសែនកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ...
ផាក់ ស៊ាងលី
http://bit.ly/2CVfYog
អភិបាលខេត្តកំពត នឹងត្រូវបានប្ដូរចេញពីតំណែង
ខេត្តកំពតនឹងត្រូវមានអភិបាលខេត្តថ្មីបន្ទាប់ពីការគ្រប់គ្រងរបស់អភិបាលបច្ចុប្បន្ន លោក ចាន់ ចេស្តា បានរយៈពេលតែជាងមួយឆ្នាំកន្លះ។ នេះបើតាមព្រះរាជក្រឹត្យមួយដែលបានចុះហត្ថលេខាកាលពី ...
គង់ មេត្ដា
http://bit.ly/2CNgzs7
នាយករដ្ឋមន្ត្រីចិន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា
នាយករដ្ឋមន្ត្រីចិនលោក លី កេឈាង (Li Keqiang) ដែលជាអ្នកនយោបាយលំដាប់ថ្នាក់លេខ ២ នៅក្នុងជួររដ្ឋាភិបាលចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការមកកាន់រាជធានីភ្នំពេញនៅសប្តាហ៍ក្រោយ។ ...
Daphne Chen
http://bit.ly/2COdNTp
នាយទាហានជាន់ខ្ពស់ ៧៨ រូបត្រូវបានដំឡើងឋានៈ
នាយទាហានជាន់ខ្ពស់ចំនួន ៧៨ រូបត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ដែលក្នុងនោះថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ៦ រូបឧត្តមសេនីយ៍ទោ ២៧ រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ៤៥ រូប ខណៈដែលនាយទាហានជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍នៅក្នុងជួរកងទ័ពត្រូវបានគេដឹងថា ...
ម៉ិច ដារ៉ា
http://bit.ly/2CCDGJ9
សមត្ថកិច្ចចម្រុះរឹបអូសឈើខុសច្បាប់
ក្រុមសមត្ថកិច្ចចម្រុះនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើបានរឹបអូសឈើខុសច្បាប់មួយចំនួននៅក្នុងស្រុកសំបូរ ខេត្តក្រចេះកាលពីដើមសប្តាហ៍នេះ ប៉ុន្តែសមត្ថកិច្ចមិនបានធ្វើការចាប់ខ្លួនម្ចាស់ឈើណាម្នាក់ទេ។ ...
ម៉ិច ដារ៉ា
http://bit.ly/2AkrAhJ
ធនាគារជាតិដកហូតសិទ្ធិអាជីវកម្មពីប្រតិបត្តិករឥណទានជនបទចំនួន ១១
ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដកសិទ្ធិធ្វើអាជីវកម្មពីប្រតិបតិ្តករឥណទានជនបទចំនួន ១១ ដោយអះអាងថា គ្រឹះស្ថានទាំងនោះមិនបានគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
ហ៊ គីមសាយ
http://bit.ly/2lQQH7j
លោក ហ៊ុន សែន ហៅអ្នកវិភាគថា «ល្ងង់ខ្លៅ»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានធ្វើការវាយប្រហារធ្ងន់ៗទៅលើក្រុមអ្នកវិភាគដែលលោកហៅថាជាអ្នកធ្វើអត្ថាធិប្បាយបែប «ល្ងង់ខ្លៅ» ឬ«អាល្ងង់ទូ» ដែលមិនយល់អ្វីសោះអំពីប្រសាសន៍របស់លោក បន្ទាប់ពីអ្នកវិភាគទាំងនោះបានលើកឡើង ...
បែន សុខហ៊ាន
http://bit.ly/2Ak7UKD
នាយករដ្ឋមន្ត្រី បន្ទោសមន្ត្រីពីរឿងចរាចរណ៍នៅជិតភូមិគ្រឹះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញប្រតិកម្មទៅលើសកម្មភាពធ្វើចរាចរណ៍គ្មានសណ្ដាប់ធ្នាប់នៅជិតភូមិគ្រឹះរបស់លោកនៅវិមានឯករាជ្យរាជធានីភ្នំពេញ បន្ទាប់ពីលោកកត់សម្គាល់ឃើញមានអ្នកបើកបរខុសច្បាប់ជិះបញ្ច្រាសទិសនៅទីនោះ និងបានស្តីបន្ទោសខ្លាំងៗលើអភិបាលខណ្ឌដូនពេញក៏ដូចជា ...
គួច ម៉ាស៊ី
http://bit.ly/2ql2Hm3
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វែងរកចំណាត់ការបន្ថែម
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងដាក់ជូនរបាយការណ៍ស្តីពីបញ្ហាប្រឈមនៅក្នុងវិស័យកសិកម្មទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចាត់វិធានការបន្ថែមទៀតសម្រាប់វិស័យឯកជន និងកសិករ ដើម្បីឱ្យទទួលបានទីផ្សារ និងមានលទ្ធភាពប្រកួតប្រជែងជាមួយទីផ្សារជិតខាង ...
ចេង សុខហ័ង
http://bit.ly/2lRHZoo
អ្នកភូមិក្រុងប៉ោយប៉ែត សុំឲ្យក្រុងជួយរកដំណោះស្រាយពីជម្លោះដីធ្លី
ពលរដ្ឋ ៣០ គ្រួសារ នៅភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ ខែមករាកន្លងមកនេះ បានប្រមូលផ្ដុំគ្នានៅមុខសាលាក្រុង ប៉ោយប៉ែត ដើម្បីទាមទារកិច្ចអន្តរាគមន៍ដំណោះស្រាយវិវាទដីធ្លីរបស់ពួកគេ ជាមួយបុគ្គលម្នាក់ ...
ឃុត សុភចរិយា
http://bit.ly/2EHqu2X
GDP ចេញផ្សាយគោលនយោបាយ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតជាតិ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលជាបក្សមានថ្នាក់ដឹកនាំមួយចំនួនជាថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលពីម្សិលមិញបានចេញផ្សាយគោលនយោបាយសម្រាប់ប្រកួតប្រជែងការបោះឆ្នោតជាតិនាឆ្នាំក្រោយ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ...
បែន សុខហ៊ាន
http://bit.ly/2Cu1IWG
មន្ត្រីព្យាករថា បរិមាណផលត្រីសម្រាប់ធ្វើប្រហុកនៅឆ្នាំនេះ ខ្ពស់ជាងឆ្នាំមុន
បរិមាណផលត្រីសម្រាប់ធ្វើប្រហុកឬផ្អកក្នុងរដូវនេសាទឆ្នាំនេះ នឹងមានកម្រិតខ្ពស់ជាងឆ្នាំមុន បន្ទាប់ពីរដូវត្រីត្រូវលើកដំបូងបានបញ្ចប់។ នេះបើតាមការព្យាកររបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2lS93ox
មេធាវីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ប្ដឹងសារទុក្ខទៅកាន់កំពូល
មេធាវីការពារសិទ្ធិឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២ រូបនឹងដាក់បណ្តឹងសារទុក្ខសុំនៅក្រៅឃុំចូលតុលាការកំពូលនៅថ្ងៃនេះ បន្ទាប់ពីសាលាឧទ្ធរណ៍បដិសេធកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំមុន។ ...
គឹម សារុំ
http://bit.ly/2CCjmEc
សម្ដេចក្រុមព្រះ ទទួលស្គាល់ពីការសុំជំនួយពីចិន
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចកាលពីម្សិលមិញបានទទួលស្គាល់ថាទ្រង់ពិតជាបានស្នើសុំចិនឲ្យជួយគណបក្សទ្រង់មែន ហើយក៏បានឆ្លើយតបនឹងព្រះអង្គម្ចាស់ស៊ីសុវត្ថិចក្រីនុពលដែលព្រមានប្ដឹងរំលាយគណបក្សរបស់ទ្រង់ថាជា «សិទ្ធិរបស់គេ ...
បែន សុខហ៊ាន
http://bit.ly/2CuOW9w
ប្រជាពលរដ្ឋត្រូវបានប្ដឹង ដោយមន្ត្រីយោធា រឿងជម្លោះដីធ្លី
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថាមានអ្នកភូមិចំនួន ១៣ គ្រួសារនៅខេត្តឧត្តរមានជ័យត្រូវបានប្តឹងដោយមន្ត្រីសិករងស្រុក អន្លង់វែង ពីបទធ្វើស្រែប៉ះពាល់ដល់ដីកម្មសិទ្ធិឯកជនសរុបមានផ្ទៃដីជាង ៧០ ហិកតា ជាដីដែលផ្តល់ឱ្យអនុសេនីយ៍ ...
ផាក់ ស៊ាងលី
http://bit.ly/2lHYdBl
ការនាំចេញអង្ករកើនឡើងជាង ១៧ ភាគរយនៅឆ្នាំ២០១៧
ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើងជាង ១៧ ភាគរយកាលពីឆ្នាំ ២០១៧ ធៀបនឹងឆ្នាំ ២០១៦ ដោយសារក្រុមហ៊ុននាំចេញព្យាយាមបំពេញតាមការបញ្ជាទិញស្ថិតក្រោមកូតានាំចូលអង្កររបស់ប្រទេសចិន ខណៈទីផ្សារអឺរ៉ុបនៅតែមានស្ថិរភាព។ ...
ចេង សុខហ័ង
http://bit.ly/2qejKGs
មេដឹកនាំបក្សកាន់អំណាច និងអតីតមេដឹកនាំបក្សប្រឆាំងផ្ញើសារប្រឆាំងផ្ញើសារជូនជនរួមជាតិក្នុងឳកាសចូលឆ្នាំថ្មី
មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០១៨ កាលពីម្សិលមិញ បានបញ្ចេញសារនយោបាយផ្ទុយគ្នា ដែលសារមួយបានអំពាវនាវឱ្យ “ការពារសន្តិភាព និងស្ថិរភាពនយោបាយ” ឯ ...
បែន សុខហ៊ាន
http://bit.ly/2DLsRQO
អត្ថប្រយោជន៏សំរាប់ការងារនឹងត្រូវដាក់ឱ្យអនុវត្ត
អត្ថប្រយោជន៏សំរាប់ការពិនិត្យសុខភាព និងពេលសំរាកមាតុភាពសំរាប់កម្មករនិយោជិកត្រូវបានចាប់ផ្តើមអនុវត្តកាលពីយប់ម្សិលមិញក្នុងគោលបំណងពង្រឹងក្របខ័ណ្ឌសន្តិសុខសង្គមរបស់ប្រទេស បើទោះបីជាសហជីព និងអ្នកជំនាញធុរកិច្ចបានលើកឡើងពីរ ...
យ៉ុន ស៊ីនាថ និង Daphne Chen
http://www.phnompenhpost.com/national/new-worker-benefits-take-effect
មន្ត្រីអះអាងថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំ ត្រូវបង្ក្រាបបានទាំងស្រុង
បទល្មើសព្រៃឈើក្នុងភូមិភាគឦសានត្រូវបានលើកទៅពិភាក្សាក្នុងកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្នុងកិច្ចប្រជុំនោះ ក្រុមមន្ត្រីបានវាយតម្លៃថាបទល្មើសព្រៃឈើទ្រង់ទ្រាយធំត្រូវបានបង្ក្រាបទាំងស្រុង ប៉ុន្តែអ្នកឃ្លាំមើលបរិស្ថាននិយាយថា ព្រៃឈើ ...
ផាក់ ស៊ាងលី
http://bit.ly/2BSFs4g
TRC ជំរុញអោយក្រុមហ៊ុនមានក្រមសីលធម៌ក្នុងជំនួញ
តំណាងនិយតករទូរគមនាគមន៍កម្ពុជា (TRC) បានអោយដឹងកាលពីម្សិលមិញថា TRC នឹងមិនអន្តរាគមន៍លើការប្រកួតប្រជែងបន្ទាបថ្លៃសេវាទូរគមនាគមន៍នោះទេ ដោយអះអាងថា សាធារណជនកំពុងទទួលបានប្រយោជន៍ពីការប្រកួតប្រជែងនេះ ប៉ុន្តែបានជំរុញអោយប្រតិបត្តិករពង្រឹងគុណភាពសេវាកម្ម និង ...
ហ៊ គឹមសាយ
http://bit.ly/2E9GN8l
លោក ស ខេង ថាកែរដ្ឋធម្មនុញ្ញនឹងសិក្សាលើបញ្ហាបុគ្គលកម្ពុជាដែលធ្វើអោយប៉ះពាល់ប្រយោជន៍ជាតិនិងការជ្រៀតជ្រែកពីខាងក្រៅ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងអោយដឹងកាលពីម្សិលមិញថា ក្រុមការងារធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញអាចនឹងពិនិត្យទៅលើបញ្ហាដែលទាក់ទងលើបុគ្គលកម្ពុជាដែលធ្វើអោយប៉ះពាល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជាទាំងក្នុង និងក្រៅប្រទេស ហើយនឹងសិក្សាទៅគោលការណ៍ ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2BSxgB4
តុលាការចេញដីកាកោះហៅលោក ម៉ម សូណង់ដូ ចូលឆ្លើយបំភ្លឺពីដំណើររឿងលោក កឹម សុខា
លោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំ និង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យឆ្លើយបំភ្លឺនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ ពីដំណើរឿងសន្ទិដ្ឋិភាពជាមួយបរទេស (ប្រព្រឹត្តដោយលោក កឹម សុខា) អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវជាប់ចោទពីបទក្បត់ជាតិ ហើយកំពុងស្ថិតនៅក្នុង ...
វង្ស សុខេង and បែន សុខហ៊ាន
http://bit.ly/2BPqyfa
ចិននឹងបរិច្ចាគសម្ភារ និងបរិក្ខារជាង៣០ប្រភេទជូនដល់គជប
ប្រទេសចិននឹងបរិច្ចាគសម្ភារ និងបរិក្ខារជាង៣០ប្រភេទ រួមមានបន្ទប់សម្ងាត់សម្រាប់បោះឆ្នោតចំនួន៦០០០០បន្ទប់ និងប្រអប់ដាក់សន្លឹកឆ្នោតចំនួន១៥០០០ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មុនការបោះឆ្នោតជាតិដែលធ្វើឡើងនៅ ...
Daphne Chen
http://www.phnompenhpost.com/national/following-us-eu-withdrawal-funding-china-donate-huge-load-goods-nec