ភ្នំពេញប៉ុស្តិ៍

ទូរទស្សន៍​ព្រះអាទិត្យ​នឹង​បង្ហាញពី​ការពិត

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សន្យា​ថា​នឹង​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​​របស់​​គណបក្ស​ឲ្យ​ក្លាយ​ទៅ​ជា​ទូរទស្សន៍​នាំ​មុខ​គេ​មួយ​ដោយ​ហ៊ាន​បង្ហាញពី​ការ​ពិត​​នៅក្នុង​សង្គម​ដែល​រួម​ទាំង​បញ្ហា​ព្រំដែន​ដែល​កំពុង​តែ​ឡើង​កម្តៅ​ជនអន្តោប្រវេសន៍​ ការ​បំផ្លាញ​ព្រៃឈើ ការ ...

មាស សុខជា
http://bit.ly/1IEXwdq

ថៃ​បញ្ជូន​អ្នក​កាប់​ឈើ​១១​នាក់​ ត្រឡប់​មក​កម្ពុជា​វិញ​

បុរស​ចំនួន​ ១១​នាក់​ ត្រូវ​បាន​ដោះ​លែង​ និង​បញ្ជូន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ពួក​គេ​បានជាប់នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​ថៃ​ជាង​មួយ​ឆ្នាំ​ ​ ដោយសារ​លួច​កាប់​ឈើ​ខុសច្បាប់។​ ​ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/thais-send-back-11-loggers

ប៉ះទង្គិច​ជាមួយ​វៀតណាម​របួស​ជិត ​២០ នាក់​

យ៉ាង​ហោច​ណាស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ និង​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១០ នាក់ រួម​នឹង​​ជនជាតិ​វៀតណាម ៨ នាក់ បាន​រងរបួស​នៅក្នុង​ការ​​ប៉ះទង្គិច​គ្នា​មួយ​កាលពី​ម្សិលមិញ​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ២០៣ ក្នុង​ស្រុក​កំពង់រោទិ៍​ខណៈ​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ដឹកនាំ​យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ ២០០ នាក់ ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន និង​ការ ...

មាស សុខជា និង តាំង វីដា
http://bit.ly/1QY5QPi

ផ្ទុះ​ហិង្សា​ពេល​បោះឆ្នោត​រើស​ប្រធាន​សហគមន៍​កាណូត

យ៉ាង​ហោច​ណាស់​ប្រជាសហគមន៍​កាណូត​ទេសចរណ៍​កំពង់ភ្លុក ៤ ​នាក់​បាន​រងរបួស​ កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​មក​តវ៉ា​ប្រឆាំង​ហើយ​​បាន​ក្លាយ​ជា​អំពើ​ហិង្សា​​ខណៈ​ប្រជាសហគមន៍​កាណូត​ទេសចរណ៍​​កំពង់ភ្លុក​កំពុង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍​កាណូត​ទេសចរណ៍​កំពង់ភ្លុក ...

សែន ដាវីត
http://bit.ly/1GGKTgM

ACU ចេញ​សៀវភៅ​ប្រឆាំង​ពុករលួយ​ដល់​សហគ្រិន

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU) ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​សៀវភៅ​ណែនាំ​ស្តី​អំពី​កម្មវិធី​ ប្រឆាំង​អំពើ​ពុករលួយ ​សម្រាប់​ធុរ​កិច្ច​នៅ​កម្ពុជា​ដើម្បី​លុប​បំបាត់​គ្រប់​ទម្រង់​អំពើ​ពុក​រលួយ​ និង​ការ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ក្រៅ​ផ្លូវ​ការ​រវាង ...

ចាន់ មុយហុង
http://bit.ly/1Hr4ZlL

កូន​ស្រី​សង្ស័យ​សម្លាប់​ម្តាយ​សូម​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ

កូន​ស្រី​ដែល​រង​ការ​ចោទ​ថា សម្លាប់​ម្តាយ​របស់​ខ្លួន ដើម្បី​ប្លន់​យក​មាស​ជាង​ ១០ តម្លឹង បាន​អំពាវ​នាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ចំពោះ​ខ្លួន និង​រក​យុត្តិធម៌​ជូន​ម្តាយ ក្រោយ​ពី​តុលាការ បាន​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​រក​មិន​ឃើញ​ភ័ស្តុតាង​ដាក់​បន្ទុក។ ...

តាំង វីដា
http://bit.ly/1Np5wna

ចំនួន​អ្នក​រកស៊ី​ផ្លូវភេទ​មិន​ទាន់​គ្រប់​អាយុ​ មានការ​ធ្លាក់​ចុះ

កាលពី​ម្សិលមិញ​ អង្គការ​ បេសកកម្ម​យុត្តិធម៌​អន្តរជាតិ​ (IJM)​ បាន​ធ្វើការ​កោតសរសើរ​ ចំពោះ​ការ​រីក​ចំរើន​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ដោះស្រាយ​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​កុមារ​។​ ប៉ុន្តែ​អង្គការ​ IJM​ បាន​សង្កត់ធ្ងន់​ថា​ កម្ពុជា​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​ ដូច ...

Shaun Turton
http://www.phnompenhpost.com/post-weekend/govt-gets-plaudits-drop-underage-sex-workers

កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​ខ្ពស់​នៃ​ប្រាក់​ចំណូល​ក្នុង​ចំណោម CLMV

កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​នាំ​មុខ​ចំពោះ​ការ​ត្រៀម​ខ្លួន​អភិវឌ្ឍ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ចំណូល​ទាប​កម្រិត​មធ្យម​ទាំង​បួន​នៅ​អាស៊ី​អាគ្នេយ៍ កម្ពុជា ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា (CLVM)។ នេះ​បើ​យោង​តាម​របាយការណ៍​សន្ទស្សន៍​ត្រៀម​ខ្លួន​ផ្លាស់​ប្តូរ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​សប្តាហ៍​នេះ ...

ចាន់ មុយហុង
http://bit.ly/1KeMjEK

សិស្ស​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ធ្លាក់​ចុះ

ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា ចំនួន​បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​មាន​ការ​ធ្លាក់​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤ ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង​ថ្ងៃ​ទី​ ២៤ ...

សែន ដាវីត
http://bit.ly/1GvOyin

ដោះ​លែង​​ជន​ជាប់​ចោទ​ ១០ ​នាក់​បន្ទាប់​ពី​ដាក់​គុក​ជាង ១ ឆ្នាំ

នៅ​ទី​បំផុត​ សាលា​ដំបូង​រាជ​ធានី​កាល​ពី​ព្រឹក​ម្សិលមិញ បាន​ប្រកាស​សាល​ក្រម​ លើក​ចោល​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជាប់​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្លន់​ប្រដាប់​អាវុធ យុវជន​មួយ​ក្រុម​មាន​គ្នា​ ១០ នាក់​ដោយសារ​តែ​ពុំ​មាន​ភ័ស្តុ​តាង​ដាក់​បន្ទុក បន្ទាប់​ពី ...

ប៊ុត រស្មីគង្គា
http://bit.ly/1djIGAw

លោក​ សុ​ន​ ឆ័​យ​ នឹង​ស្នើ​លោក​ សុខ​ អាន​ បកស្រាយ​ទៅ​លើ​សារាចរ​ថ្មី​ស្តី​ពី​អំពើ​ពុក​រលួយ​

​នៅ​ថ្ងៃនេះ​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ ឯកឧត្តម​ សុ​ន​ ឆ័​យ​ ត្រូវ​បាន​គេ​រំពឹង​ថា​ លោក​នឹង​ធ្វើការ​ស្នើ​សុំ​ ឯកឧត្តម​ សុខ​ អាន​ ដែល​ជា​ប្រធាន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឱ្យ​ចូល​បង្ហាញខ្លួន​នៅ​រដ្ឋសភា​ ដើម្បី​ពន្យល់​អំពី​សារាចរ​ថ្មី​មួយ​ ដែល​ហាមប្រាម​មន្ត្រី​សាធារណៈ​ ពី​ការ ...

Shaun Turton
http://www.phnompenhpost.com/national/son-chhay-call-sok-over-corruption-order

កោះ​ហៅ​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​ពាក់ព័ន្ធ​ឲ្យ​វៀតណាម​ចូល​ជីក​រ៉ែ​ខុស​ច្បាប់

មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត រតនគិរី​ម្នាក់​ត្រូវ​បាន​ហៅ​ទៅ​សួរ​នាំ​កាលពី​ម្សិលមិញ បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ថា គ្រួសារ​គាត់​បាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​ជាមួយ​នឹង​ជនជាតិ​វៀតណាម​នៅ​ក្នុង​ដី​ក្រុមហ៊ុន​អូស្ត្រាលី​ក្នុង​ស្រុក​លំផាត់។ អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​រួម​មាន​ទាំង ...

ផាក់ ស៊ាងលី
http://bit.ly/1BFPNyG

ស្ត្រី​ប្រធាន​អង្គការ​ម្នាក់​ត្រូវ​ដោះ​លែង​បន្ទាប់​ពី​ឃាត់​ខ្លួន​មួយ​ថ្ងៃ

ប្រធាន​អង្គការ​កុមារ ដែល​រងការ​ចោទ​​ប្រកាន់​ពី​ម្ចាស់​ជំនួយ​ថា បាន​ប្រើ​ហិង្សា​ និង​បង្អត់​អាហារ​​កុមារ​ ត្រូវ​បាន​ដោះ​លែង​វិញ​កាលពី​ល្ងាច​ថ្ងៃពុធ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​សាកសួរ​មួយ​ថ្ងៃ ហើយ​រក​មិន​ឃើញ​​ភ័ស្តុតាង​ដាក់​បន្ទុក។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1KeOcRV

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្មី​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​លោក​ ជា វិជ្ជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ពិសេស​ថ្មី​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​​លោក​ ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏ល្បីល្បាញ និង​មេដឹកនាំ​សហជីព​ពីរ​នាក់​ទៀត​ដែល​ត្រូវ​បាន​គេ​សម្លាប់​កាលពី​ជាង​ ១០ ឆ្នាំ​មុន​។ មជ្ឈដ្ឋាន​សង្គម​ទូទៅ មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ទើប ...

មាស សុខជា
http://bit.ly/1GvNw63

ខ្យល់ព្យុះ​ខ្លាំង​នៅ​កំពង់ធំ​

ខ្យល់ព្យុះ​ក្នុង​ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ នៅ​ស​ប្តា​ហ៍​នេះ​ បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ ៤​នាក់​ និង​ខូចខាត​ផ្ទះ​ចំនួន​ ៥៥​ ខ្នង​។​ នេះ​បើ​យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ម្សិលមិញ​។​ ​ ...

ឃុត សុភចរិយា
http://www.phnompenhpost.com/national/raging-storm-hits-kampong-thom

សកម្មជន​មាតា​ធម្មជាតិ ៣ ​នាក់​ និង​អាដហុក​ម្នាក់​ត្រូវ​ឃាត់​ខ្លួន

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​ ៣ ​នាក់ និង​​មន្ត្រី​​​អង្គការ​សង្គមស៊ីវិល​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ​និង​ខណ្ឌ​ចំការមន​ជិត​ ១០០ ​នាក់​ឃាត់​ខ្លួន​អស់​ជាង​​ ២ ​ម៉ោង​ខណៈ​ពួកគេ​​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​នៅ​​​រដ្ឋសភា​ឲ្យ ...

ប៉ិច សុធារី
http://bit.ly/1GvMnva

អេស៊ីលីដា​ចាក់​បញ្ចូល​ទុន​បន្ថែម​ជាង $៤០​លាន

ធនាគារ​អេស៊ីលីដា​ដែល​ជា​ធនាគារ​នាំ​មុខ​មួយ​នៅ​កម្ពុជា បាន​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​ជាង​៤០​លាន​ដុល្លារ​បន្ថែម​លើ​ដើម​ទុន​ដែល​បាន​ចុះ​បញ្ជី​នា​ពេល​បច្ចុប្បន្ន​ប្រមាណ​២២៦​លាន​ដុល្លារ​សម្រាប់​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ស្រុក និង​នៅ​បរទេស ...

ម៉ៃ គុណមករា
http://bit.ly/1fDeh1U

វៀតណាម​ចូល​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​រតនគិរី

អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​ ៤ នាក់ និង​មេខ្លោង​​ដែល​ជា​មន្ត្រី​រាជការ​ម្នាក់​បន្ទាប់ពី​ពួកគេ​បាន​ឃុបឃិត​គ្នា​ជីក​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ដីចម្ការ​មួយ​​កន្លែង​ក្នុង​ស្រុក​លំផាត់​។ បុរស​ជនជាតិ​វៀតណាម​ចំនួន​​បួន​នាក់​បាន​ធ្វើ​សកម្មភាព​ជីក ...

ផាក់ ស៊ាងលី
http://bit.ly/1QR6ePw

ការ​នាំ​ចេញ​ស្ករ​ត្នោត​ GI កើន​ឡើង ៥០​ភាគរយ

ការ​នាំ​ចេញ​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ ដែល​ជា​ទំនិញ​សម្គាល់​ភូមិ​សាស្រ្ត (GI) បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ ដោយ​សារ​តម្រូវ​ការ​កាន់​តែ​ច្រើន​ពី​ប្រទេស​កូរ៉េ និង​បារាំង​។​ នេះ​បើ​តាម​តំណាង​សមាគម​អភិវឌ្ឍន៍​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ (KSPSPA)។ លោក សំ សារឿន ប្រធាន​សមាគម KSPSPA ​បាន​ថ្លែង​ថា​ ទំហំ ...

ចាន់ មុយហុង
http://bit.ly/1CuI3KQ

គម្រោង​ឧទ្យាន​កម្សាន្ត Mekong Skatepark​ នឹង មាន​ការទាក់ទាញ​

ដី​នៅ​ខាងក្រោយ​ចំណត​សណ្ឋាគារ​កាំបូឌីយ៉ាណា​មិន​ដូចជា​កន្លែង​ដែល​ត្រូវ​ចំណាយពេល​មួយ​ល្ងាច​នៅ​ទីនោះ​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ​កន្លែង​នេះ​នឹងត្រូវ​ផ្លាស់ប្តូរ​ឆាប់ៗ​នេះ ដោយមាន​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន​ពីរ​គឺ Building Trust International និង​Skateistan Cambodia បាន​សហការ​ជាមួយនឹង​រដ្ឋាភិបាល​ដើម្បី​កែប្រែ​តំបន់​នេះ​ឲ្យ​ទៅជា​ឧទ្យាន​កម្សាន្ត​(​កន្លែង​ជិះ ...

Eve Watling
http://bit.ly/1LDSaSO

ប្រធាន​ព្រឹទ្ធសភា​ថ្មី​មាន​ទីប្រឹក្សា​​ចំនួន​ ៣៨ នាក់

ព្រះមហាក្សត្រ​បាន​តែងតាំង​ទីប្រឹក្សា​របស់​​​លោក​ សាយ ឈុំ ​​ប្រធាន​ព្រឹទ្ធសភា​ថ្មី និង​ជា​អនុប្រធាន​​​គណបក្ស​ប្រជាជន​កម្ពុជា​​ចំនួន​​ ៣៨ ​រូប​។ ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​នរោត្តម​សីហមុនី​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ២២​ ខែ​មិថុនា បាន​តែងតាំង​ទីប្រឹក្សា​ប្រធាន ...

វង្ស សុខេង
http://bit.ly/1IzSizL

គ្រួសារ​ពលករ​នៅ​ម៉ាឡេស៊ី​រក​អន្តរាគមន៍​ជួយ​កូនស្រី

ក្រុម​គ្រួសារ​ពលការិនី​ ៥ ​នាក់​នៅ​ស្រុក​សៀមប៉ាង​ខេត្ត​ស្ទឹងត្រែង​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​សមាគម​អាហុក​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ និង​អាជ្ញាធរ​ក្នុង​​ករណី​កូន​របស់​ពួកគេ​កំពុង​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​ក្រុមហ៊ុន Master Cam Human Resources។ ...

សែន ដាវីត
http://bit.ly/1Ke1oYS

ការផ្គត់ផ្គង់​អាផាតមិន​​កើន​ទ្បើង​ ១៤​ ភាគរយ​នៅ​ឆ្នាំនេះ

ការផ្គត់ផ្គង់​អាផាតមិន​ថ្មីៗ​នៅ​ឆ្នាំ​ ២០១៥​ នេះ​មាន​កំណើន ​១៤​ ភាគរយ ធៀប​នឹង​រយៈពេល​ ដូចគ្នា​កាលពី​ឆ្នាំមុន ប៉ុន្តែ​តម្លៃ​ជួល​អាផាតមិន​ទាំងនោះ​មិន បាន​កើន​ទ្បើង​នោះទេ​។​ យោងតាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា រហូត​មក​ទល់​ពេលនេះ មាន​អាផាតមិន​ចំនួន​​ ៥៧៩៧​ យូនីត​បាន​និង​កំពុង​ដាក់ជួល​នៅលើ​ទីផ្សារ និង ...

ស៊ីវ ម៉េង
http://bit.ly/1LDKyQi

មុខវិជ្ជា​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ដាក់​ចូល​ក្នុង​កម្មវិធី​សិក្សា

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ACU និង​ក្រសួង​អប់រំ នឹង​ដាក់​បញ្ចូល​មុខវិជ្ជា​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​កម្មវិធី​សិក្សា​​កម្រិត​​មធ្យម​សិក្សា​បឋមភូមិ​ចាប់ពី​ឆ្នាំ ២០១៥-២០១៦ ដើម្បី​ឲ្យ​ធនធាន​​មនុស្ស​ជំនាន់​​ក្រោយ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​ជា​បុគ្គល​ស្អាតស្អំ​។ ...

ប៉ិច សុធារី
http://bit.ly/1NiSZBJ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KgxUg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!