ភ្នំពេញប៉ុស្តិ៍
ជនជាតិ កួយ ជិត ២០០ នាក់តវ៉ាឲ្យកាត់ដីជូនពួកគាត់
ជនជាតិដើមភាគតិច កួយ ជិត ២០០ នាក់បាននាំគ្នាតវ៉ានៅសង្កាត់រដ្ឋបាលព្រៃឈើក្នុងស្រុក រវៀង ដើម្បីទាមទារឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចម៉ាឡេស៊ីនិងអាជ្ញាធរកាត់ដីជាង ១ ពាន់ហិកតាចេញពីដីក្រុមហ៊ុននិងប្រគល់ត្រាក់ទ័រមួយគ្រឿងដែលមន្ត្រី ...
ផាក់ ស៊ាងលី
http://bit.ly/1OSfi1o
ទូរទស្សន៍ព្រះអាទិត្យជួបឧបសគ្គក្នុងការរៃអង្គាសប្រាក់
សាលារាជធានីបានស្នើឲ្យគណបក្សសង្គ្រោះជាតិរៀបចំការប្រមូលវិភាគទានទ្រទ្រង់ការបង្កើតស្ថានីយទូរទស្សន៍ព្រះអាទិត្យទៅធ្វើនៅទីស្នាក់ការ និងទីតាំងឯកជនរបស់ខ្លួនវិញដើម្បីធានាសណ្តាប់ធ្នាប់ និងកាត់បន្ថយភាពអសកម្មដែលអាចកើតមាននៅទីសាធារណៈ។ ...
តាំង វីដា
http://bit.ly/1KSbvQW
ការលិចលង់ដំណាំ បង្កភាពភ័យខ្លាច
ខណៈពេលដែលការពិភាក្សាអំពីការរាំងស្ងួត El Niño នៃចុងរដូវវស្សានៅឆ្នាំនេះ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះនៅផ្នែកខ្លះនៃប្រទេសកម្ពុជា បានបង្ហាញភាពភ័យខ្លាចសារជាថ្មី នៃការលិចលង់ និងការខូចខាតដំណាំ ...
Ethan Harfenist
http://www.phnompenhpost.com/national/crop-inundation-feared
តុលាការកោះហៅសកម្មជនបក្សប្រឆាំង ៥នាក់ទៀតមកសាកសួរ
មួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជារឲ្យមានការចាប់ខ្លួនជនពាក់ព័ន្ធ នឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលកើតមានអំពើហិង្សាកាលពីខែកក្កដា ឆ្នាំមុន កាលពីម្សិលមិញ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៥ នាក់ ...
ប៊ុត រស្មីគង្គា
http://bit.ly/1NbiMvg
ជនសង្ស័យលួចព្រះសារីរិកធាតុថា លួចព្រះសារីរិកធាតុព្រោះឃើញមាសច្រើន
ឈរនៅក្នុងបន្ទប់ឃុំឃាំងដែលមានចម្រឹងដែកនៅខណៈដែលលោកយាយចាស់អាយុជាង ៧០ ឆ្នាំបានអង្គុយបត់ជើងផ្ទាល់ដីដើម្បីហុចលុយ និងនំចំណីតាមចន្លោះតូចឲ្យទៅយុវជន កែវ រស្មី អាយុ ២៤ ឆ្នាំដែលសមត្ថកិច្ចបានធ្វើការឃុំខ្លួន ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1UmndHV
ស្ត្រីឆ្លងអេដស៍ធ្លាក់ចុះ ឯបុរសស្រឡាញ់បុរសកើន
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសើស្បែក និងអង្គការ FLAGSHID កាលពីម្សិលមិញបានបង្ហាញលទ្ធផលនៃការអង្កេតរកអត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងចំណោមស្រ្តីមកពិនិត្យផ្ទៃពោះមានការធ្លាក់ចុះតែសម្រាប់ប្រេវ៉ាឡង់ក្រុមបុរសស្រឡាញ់បុរសនៅតែកើនឡើងក្នុង ...
សែន ដាវីត
http://bit.ly/1Ijp0ba
បណ្តាញស្ត្រីរិះគន់សម្តីលោកនាយករដ្ឋមន្ត្រី ប្រើពាក្យ «មីស្រី»
ស្ត្រីមួយក្រុម កាលពីម្សិលមិញ បានជួបប្រជុំនៅឯអង្គការ យេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) acerca ដើម្បីពិភាក្សាគ្នាអំពីការប្រើពាក្យសម្តីមិនសមរម្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើស្ត្រីម្នាក់ដោយបានបញ្ជាឱ្យនគរបាលចាប់ខ្លួន «មីស្រី» នោះមកកាត់ទោសពាក់ព័ន្ធ ...
មាស សុខជា
http://bit.ly/1N921kp
លោក គាត ឈន់ ឲ្យក្រសួងពិនិត្យចំណាយបំពេញបេសកកម្មក្រៅប្រទេស
លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការបានណែនាំឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ ទាំងអស់ពិនិត្យឡើងវិញ ចំពោះការបញ្ជូនមន្ត្រីទៅបំពេញបេសកកម្មនៅក្រៅប្រទេស ដោយត្រូវបញ្ជាក់ពីចំណាយឲ្យបានច្បាស់លាស់បង្ហាញរបាយការណ៍លទ្ធផលបេសកកម្ម និងការចាត់បញ្ជូនមន្ត្រីជំនាញពាក់ព័ន្ធជា ...
តាំង វីដា
http://bit.ly/1eRIObg
ប្រាក់ចំណូលលក់សំបុត្រចូលទស្សនាអង្គរធ្លាក់ចុះ
ការផ្ទុះឡើងនូវជំងឺ Mers ដែលបានចាប់ផ្ដើមចាប់តាំងពីចុងឆ្នាំមុនកំពុងធ្វើឲ្យ មានការភ័យខ្លាចដល់ភ្ញៀវទេសចរអឺរ៉ុប និងការចំណាយកាន់តែតិចពីភ្ញៀវទេសចរអាស៊ី ដែលធ្វើឲ្យប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទ ...
ម៉ៃ គុណមករា
http://bit.ly/1IGapnj
សមាគមកាត់ដេរ GMAC មិនគាំទ្រច្បាប់ស្តីពីសហជីព
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បាននិយាយថា ខ្លួននឹងជម្រុញឱ្យមានកំណែប្រែទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព កាលពីសប្តាហ៍មុន។ក្នុងអំឡុងកិច្ចប្រជុំនៅថ្ងៃទី២៨ ខែកក្កដានេះ ក្រសួងការងារបានឱ្យដឹងថា ខ្លួនបានកែសម្រួលបទ ...
Charles Rollet
http://www.phnompenhpost.com/national/gmac-no-fan-union-law
គម្រោងវិនិយោគឆមាសទី ១ មានជាង $៣ ពាន់លាន
កម្ពុជាបានអនុម័តការវិនិយោគសរុបជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងវិស័យផ្សេងៗនៅឆមាសទី ១ ឆ្នាំនេះដែលកើនជិត ៣ ដងលើសរយៈពេលពេញមួយឆ្នាំ កាលពីឆ្នាំមុន ដោយសារតែស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការ ...
ម៉ៃ គុណមករា
http://bit.ly/1IV3e0W
លោក ហ៊ុន សែន បញ្ជារឲ្យចាប់ខ្លួនអ្នកពាក់ព័ន្ធក្នុង «កុបកម្ម» ឆ្នាំមុនបន្ថែម
បន្ទាប់ពីតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ មកលើសកម្មជនគណបក្សប្រឆាំង ពីបទតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែ កក្កដា ឆ្នាំមុន កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជារឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធបន្ថែម នៅក្នុង «កុបកម្មហិង្សា» នោះ ប៉ុន្តែលោកមិន ...
មាស សុខជា
http://bit.ly/1ImFRdo
កម្មការិនីយល់ព្រមចូលធ្វើការវិញក្រោយពីមានសំណង
កម្មករ-កម្មការិនីជាង ៣០០ នាក់ ធ្វើការនៅរោងចក្រកាត់ដេរ GIN-SOVAN Fashion Cambodia limited ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃម្សិលមិញបានបន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារជាង ១០ ចំណុច បន្ទាប់ពីថៅកែរោងចក្រជនជាតិចិនបានបញ្ឈប់កម្មករ ២៣ នាក់ ដោយគ្មានមូលហេតុ។ ...
ប៉ិច សុធារី
http://bit.ly/1IlwzMq
នាយករដ្ឋមន្ត្រីប្រាប់លោកប្រធានាធិបតី អូបាម៉ាថាលោកមិនស្នើរសុំផែនទីទម្លាក់គ្រាប់បែករបស់អាមេរិកទេ
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានធានាដល់លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាថា ការស្នើរសុំដែលលោកបានធ្វើឡើងសម្រាប់ផែនទីព្រំដែនរបស់កម្ពុជាជាមួយវៀតណាម កាលពីខែមុននេះមិនមែនជាសំណើសុំផែនទីដែលសហរដ្ឋអាមេរិកបានប្រើប្រាស់សម្រាប់ទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងអំឡុងពេលសង្គ្រាមឥណ្ឌូចិនលើកទីពីរនោះទេ។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/pm-tells-obama-hes-not-asking-about-bombs-90602/
កម្ពុជាកំពុងជម្នះនឹងប្រទេសជិតខាងលើវិស័យកាត់ដេរ
របាយការណ៍សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បង្ហាញថា ប្រទេសនេះកំពុងជម្នះទល់នឹងការប្រកួតប្រជែងជាមួយប្រទេសជិតខាងដោយសារផលិតភាពទាប ការបង្កើនប្រាក់ឈ្នួល និងជម្លោះកម្មករ។ ...
Charles Rollet
http://bit.ly/1IgatNw
ព្រះមហាក្សត្រដំឡើងឋានៈមន្ត្រីនគរបាល ២០ រូប
ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យដំឡើងឋានន្តរស័ក្តិដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃចំនួន ២០ រូបពីឧត្តមសេនីយ៍ផ្កាយ ១ ទៅឧត្តមសេនីយ៍ផ្កាយ ២ និងពីវរសេនីយ៍ស័ក្តិ ៥ ទៅឧត្តមសេនីយ៍ផ្កាយ ១។ ...
តាំង វីដា
http://bit.ly/1g2NJae
លោកនាយករដ្ឋមន្ត្រីប្រកាសឲ្យស្វែងរកចាប់ខ្លួន ឈូក បណ្ឌិត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនទណ្ឌិតឈ្មោះ ឈូក បណ្ឌិត ដែលបាញ់កម្មការិនី បី នាក់នៅស្វាយរៀងកាលពីឆ្នាំ ២០១២ ក្រោយពេលដែលពួកគេបានទទូចសុំយុត្តិធម៌ពីថ្នាក់ដឹកនាំកំពូលរូបនេះ។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1MIYX1g
នាយករដ្ឋមន្ត្រីព្រមានអ្នកចោទពីការប្រើផែនទីក្លែងក្លាយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់ការតាមច្បាប់លើក្រុមអ្នកនយោបាយដែលចោទលោកថាប្រើផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាមដោយលោកបានជំរុញឲ្យគណបក្សទាំងអស់ និងស្ថាប័នពាក់ព័ន្ធដែលអះអាង ...
មាស សុខជា
http://bit.ly/1IV2RDA
លោក កឹម សុខា ថាមេដឹកនាំផ្ដាច់ការមិនចង់ឲ្យពលរដ្ឋមានសេរីភាព
លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានថ្លែងថាមេដឹកនាំផ្តាច់ការមិនចង់ឲ្យប្រជាជនមានសេរីភាពពេញលេញ និងការរស់នៅមានតម្លៃទេ ពីព្រោះពួកគេនៅប្រើអំណាចដើម្បីឃុំឃាំងប្រជាជន និងរឹបអូសយកដីប្រជាជន។ ...
មាស សុខជា
http://bit.ly/1SUkP8N
អ្នកភូមិឡពាងដាក់បណ្ដាសាលើកទី ២ ប្រឆាំងការរំលោភដី
ប្រជាសហគមន៍ឡពាងប្រមាណ ១០០ នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី កាលពីថ្ងៃម្សិលមិញបានធ្វើពិធីដាក់បណ្តាសាក្រុមហ៊ុន និងមន្ត្រីមានអំណាចដែលពួកគេថាមានជាប់ពាក់ព័ន្ធនឹងការរំលោភយកដីរបស់អ្នកភូមិដោយមិនផ្តល់សំណងសមរម្យ។ ...
ប៉ិច សុធារី
http://bit.ly/1KKTlDe
អ្នកភូមិថាខឹមវាសនារំលោភយកប្រភពទឹក
ប្រជាពលរដ្ឋចំនួន ៧១ គ្រួសារ រស់នៅក្នុងភូមិថ្មជុលឃុំត្បែងស្រុកបន្ទាយស្រី នៅតែកំពុងខ្វះទឹកប្រើប្រាស់ ខណៈដែលលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានទប់ទឹកដែលហូរធ្លាក់ពីភ្នំគូលែន យកទៅស្រោចស្រពចម្ការម្រេចទំហំជិត ៤០ ហិកតារបស់ខ្លួនចាប់តាំងពីក្រោយចូល ...
សែន ដាវីត
http://bit.ly/1IiZPDI
បន្លំដាំកញ្ឆាលាយដំណាំផ្សេងត្រូវបានសមត្ថកិច្ចបំផ្លាញ
សមត្ថកិច្ចស្រុកភ្នំស្រួចខេត្ដកំពង់ស្ពឺសហការជាមួយកម្លាំងស្នងការដ្ឋានចុះប្រតិបត្តិការដកដើមកញ្ឆាជាង ១៧០ ដើមដែលគេដាំលាយនឹងដំណាំផ្សេងៗទៀតក្នុងចម្ការនៅភូមិជើងរាស់ ឃុំដំបូង ហើយសមត្ថកិច្ចកំពុងតែតាមរកម្ចាស់ដើម្បីឃាត់ខ្លួនផងដែរ។ ...
មុំ គន្ធា
http://bit.ly/1Uh86zv
សាលារាជធានីសុំការយោគយល់ករណីទឹកជន់លិច
សាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានសុំការយោគយល់ចំពោះបញ្ហាទឹកភ្លៀងជន់លិចនៅតាមដងផ្លូវ និងលិចចូលផ្ទះប្រជាពលរដ្ឋមួយចំនួនព្រមទាំងសំណូមពរឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់រក្សាអនាម័យដើម្បីចៀសវាងបញ្ហាស្ទះលូខណៈដែលកម្ពស់ទឹកភ្លៀងលើស ...
ប៉ិច សុធារី
http://bit.ly/1JGy5wZ
បង្ក្រាបឈើជិត ២០ គុបពាក់ព័ន្ធមន្ត្រីយោធា
ឈើជិត ២០ ម៉ែត្រគុបរបស់មន្ត្រីយោធាម្នាក់ត្រូវបានក្រុមបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃបង្ក្រាបកាលពីរំលងអធ្រាត្រថ្ងៃសៅរ៍បន្ទាប់ពីកាប់ដោយខុសច្បាប់នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ ...
ផាក់ ស៊ាងលី
http://bit.ly/1IT2slf