ភ្នំពេញប៉ុស្តិ៍
នាយករដ្ឋមន្ត្រីតម្រូវឲ្យសមត្ថកិច្ចចុះជួយជនរងគ្រោះភ្លាមៗ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានតម្រូវឲ្យកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវចុះអន្តរាគមន៍ភា្លមៗតាមរយៈមធ្យោបាយផ្សេងៗ ទៅកាន់តំបន់ដែលមានគ្រោះមហន្តរាយដើម្បីសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពួកគេ។ ការប្រកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងក្នុងបទអន្តរាគមន៍របស់លោកកាលពីម្សិលមិញនេះ ...
តាំង វីដា
http://bit.ly/1F5qmS2
ជនជាតិម៉ុងតាញ៉ាសម្រុកមកភ្នំពេញកើនដល់ ១០៩ នាក់ហើយ
ជនសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ាមកពីប្រទេសវៀតណាមបន្ថែមទៀត បានមកដល់រាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន ដោយធ្វើឲ្យអ្នករង់ចាំដាក់ពាក្យសុំសិទ្ធិជ្រកកោនកើនឡើងដល់ ១០៩ នាក់។ នេះបើតាមអង្គការសហប្រជាជាតិ។ ...
Alice Cuddy និង ផាក់ ស៊ាងលី
http://bit.ly/1BVrpUy
គ្លីនិកពិនិត្យឈាមគ្មានអាជ្ញាប័ណ្ណនៅសៀមរាប ត្រូវបានបិទ
មន្ទីរពិសោធន៍ការធ្វើតេស្តឈាមមួយកន្លែងក្នុងខេត្តសៀមរាប ត្រូវបានបិទកាលពីព្រឹកម្សិលមិញ បន្ទាប់ពីត្រូវបានរកឃើញថា គ្លីនិកនេះបានបើកដំណើរការ ដោយគ្មានអាជ្ញាប័ណ្ណ។ ...
ធិក កល្យាណ
http://www.phnompenhpost.com/national/unlicensed-blood-test-clinic-shuttered-sr
សកម្មជនព្រៃឡង់បំបួសដើមឈើធំៗដែលនៅសេសសល់
សកម្មជនព្រៃឡង់បានចាប់ដកហូតម៉ាស៊ីនអារឈើ និងឈើពីជនអ្នកលួចកាប់ឈើខុសច្បាប់ក្នុងស្រុកសណ្តាន់ ហើយបន្តបំបួសដើមឈើធំៗដែលនៅសេសសល់ពីការបំផ្លាញ។ បណ្តាញសហគមន៍ព្រៃឡង់ចំនួន ២១ នាក់បានចុះល្បាតព្រៃឡង់កាលពីថ្ងៃអាទិត្យ និង ...
ផាក់ ស៊ាងលី
http://bit.ly/1MjTuub
ប្រទេសអាស៊ាន ៤ ឯកភាពបង្កើតផ្លូវអាកាសថ្មីមួយ
ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាមបានយល់ព្រមថានឹងចាប់ផ្ដើមផ្លូវអាកាសថ្មីមួយក្នុងបំណងកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងសន្សំពេលវេលាសម្រាប់ការដឹកជញ្ជូនផ្នែកអាកាសចរណ៍ក្នុងចំណោមប្រទេសទាំងនេះ។ នេះបើតាមអ្នក ...
ចាន់ មុយហុង
http://bit.ly/1Gkk5Hk
ជនដែលគេកាប់ដោយចោទថាចេះធ្មប់ក្លាយជាជនពិការ
ជនរងគ្រោះដែលត្រូវបានគេលួចកាប់ដោយចោទថា ចេះអំពើអាបធ្មប់ ក្នុងស្រុកកូនមុំនោះបានក្លាយជាជនពិការ ហើយបានទាមទារសំណងជំងឺចិត្ត ៣ ម៉ឺនដុល្លារពីជនសង្ស័យទាំងបួននាក់។ លោក សុខ សោ អាយុ ៥៧ ឆ្នាំ រួមនឹងប្រពន្ធឈ្មោះលាង ស៊ន ត្រូវបានបុរសបួន ...
ផាក់ ស៊ាងលី
http://bit.ly/1KVMxSQ
និស្សិតសាកលវិទ្យាល័យអន្តរជាតិតវ៉ារឿងសញ្ញាបត្រ
និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិហៅកាត់ថា IU ជិត ២០០ នាក់បានប្រមូលផ្តុំតវ៉ានៅ មុខសាកលវិទ្យាល័យកាលពីម្សិលមិញ ដើម្បីទាមទារឲ្យភាគីខាងសាលាដោះស្រាយរឿងសញ្ញាបត្រធ្វើយ៉ាងណាឲ្យពួកគេអាចសុំសិទ្ធិប្រឡងក្របខ័ណ្ឌរដ្ឋបានទាន់ពេលវេលា។ ...
សែន ដាវីត
http://bit.ly/1dpEYpa
ការសិក្សាមួយ បង្ហាញពីការគាំទ្រថ្នាក់មូលដ្ឋាន
ការសិក្សាថ្មីមួយ ដែលធ្វើការតស៊ូមតិលើវិធីសាស្ត្រពីក្រោមឡើងទៅលើ (bottom-up) នៃទិដ្ឋភាពអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា។ ការសិក្សានេះ ធ្វើឡើងដើម្បីអំពាវនាវឱ្យម្ចាស់ជំនួយអន្តរជាតិ ផ្លាស់ប្តូរយុទ្ធសាស្ត្រការគាំទ្ររបស់ខ្លួន និងជម្រុញឯករាជ្យភាព ...
Sarah Taguiam
http://www.phnompenhpost.com/national/support-grassroots-study
ថៃបញ្ជូនពលរដ្ឋកម្ពុជាឆ្លងដែនកាប់ឈើមកវិញ
ពលរដ្ឋខ្មែរ ៧ នាក់ ដែលបានលួចឆ្លងដែនចូលទៅកាប់ឈើនៅក្នុងប្រទេសថៃដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញហើយ កាលពីព្រឹកថ្ងៃសៅរ៍ តាមច្រកអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាងមួយ ...
ឃុត សុភចរិយា
http://bit.ly/1eXfq41
ឃុំខ្លួន ៧ នាក់ពីបទឆបោកតាមរូបភាពដាក់បញ្ញើបានការប្រាក់ខ្ពស់
មានស្ត្រីយ៉ាងហោចណាស់ពីរនាក់ និងប្រុសប្រាំនាក់ត្រូវបានឃុំខ្លួនដោយនគរបាលខេត្តសៀមរាប បន្ទាប់ពីនគរបាលរកឃើញថាពួកគេ ជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់របស់ពលរដ្ឋតាមរយៈរូបភាពដាក់ប្រាក់បញ្ញើសន្សំទទួលបានអត្រាការប្រាក់ ...
ធិក កល្យាណ
http://bit.ly/1G5tYqZ
សភាគ្រោងបន្តសួររឿងសង់រូបសំណាកសាសនាវៀតណាម
គណៈកម្មការទី ៧ នៃរដ្ឋសភាគ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទៅសាកសួរជុំវិញករណីជនជាតិវៀតណាមសង់រូបសំណាកបែបសាសនាដោយលួចលាក់នៅភូមិផ្ចិតជ្រំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បន្ទាប់ពីបានស្រាវជ្រាវរកឃើញនូវភាពមិនប្រក្រតីមួយចំនួន បើទោះជាអាជ្ញាធរបានកម្ទេចរូបសំណាក ...
ប៉ិច សុធារី
http://bit.ly/1RWPwvn
EBA ស្ថិតក្រោមការត្រួតពិនិត្យបន្ទាប់ពីមានបញ្ហាពាណិជ្ជកម្មកង់
សហភាពអឺរ៉ុបកំពុងត្រួតពិនិត្យយ៉ាងហ្មត់ចត់ចំពោះការរំលោភលើកិច្ចព្រមព្រៀង «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ជាមួយប្រទេសកម្ពុជា។ នៅក្នុងវិស័យអង្កររបស់កម្ពុជា មានការបារម្ភថា មានអង្ករតម្លៃទាបពីប្រទេសជិតខាងត្រូវបានលាយបញ្ចូលគ្នាជាមួយអង្ករកម្ពុជាដើម្បី ...
Charles Rollet
http://bit.ly/1HVu6HC
លក់អស់ទ្រព្យសម្បត្តិដើម្បីស្វែងរកយុត្តិធម៌ក្នុងជម្លោះជាមួយក្រុមហ៊ុនស្ករស
អ្នកស្រី ហុយ ម៉ៃ បានបាត់បង់គ្រប់យ៉ាង ដោយសារតែតម្រូវការលើពិភពលោកដែលត្រូវការស្ករ និងជីវឥន្ធនៈតម្លៃថោក។ ស្រ្តីអាយុ ៥៤ ឆ្នាំ មានកូន ៨ នាក់រូបនេះ បានខិតខំតស៊ូប្រឆាំងជាមួយក្រុមហ៊ុន Mitre Phol ដែលជាក្រុមហ៊ុនស្ករសដ៏ធំបំផុតនៅអាស៊ី និងអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយក្នុងចំណោម ...
ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1G5VNj0
កម្មកររោងចក្រ M&V ធ្វើបាតុកម្ម
ក្រុមបាតុកររោងចក្រកាត់ដេរ M&V ប្រហែល ៥០នាក់ តំណាងឱ្យកម្មករដទៃទៀតជាង ២០០០នាក់ កាលពីម្សិលមិញបានប្រមូលផ្តុំគ្នានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ដែលពួកគេបានដាក់លិខិតទាមទារ ឱ្យមានដីការបស់តុលាការ ហាមឃាត់ការលុបចោលសកម្មភាពឧស្សាហកម្មរបស់ ...
ប៊ុត រស្មីគង្គារ
http://www.phnompenhpost.com/post-weekend/strike-order-protested
បញ្ហាថវិកា ជាការព្រួយបារម្ភសម្រាប់ការដោះមីននៅកម្ពុជា ឱ្យបានមុនឆ្នាំ២០១៩
ក្នុងអំឡុង សន្និសិទ “ការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្គ្រាម (MORE)” ក្នុងខេត្តសៀមរាបនៅសប្តាហ៍នេះ អ្នកចូលរួមត្រូវបានអញ្ជើញឱ្យឃើញការបង្ហាញផ្ទាល់មួយនៅចម្ការមីន ដែលស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប។ ...
Kimberley Mccosker
http://www.phnompenhpost.com/post-weekend/money-worry-deminers-ahead-2019-clean-deadline
អគ្គនាយកដ្ឋានពន្ធដារព្រមានអ្នកមិនបង់ពន្ធ
អគ្គនាយកដ្ឋានពន្ធដារបានគំរាមថានឹងប្រកាសឈ្មោះជាសាធារណៈនូវក្រុមហ៊ុនណាដែលមិនបានបង់ពន្ធរបស់ខ្លួននៅចុងខែនេះ។ ...
Daniel de Carteret
http://bit.ly/1EZ1ew3
កងទ័ពអាមេរិក កំពុងថ្លឹងថ្លែងការស្តុកឃ្លាំងនៅកម្ពុជា
បច្ចុប្បន្ននេះ កងទ័ពអាមេរិក កំពុងពិចារណាប្រទេសកម្ពុជា ជាម្ចាស់ផ្ទះដែលអាចក្លាយជាកន្លែងសម្រាប់ការស្តុកទុកយ៉ាងធំរបស់ខ្លួន នៃការរក្សាទុកឧបករណ៍នៅក្រៅប្រទេស ដែលគេហៅថា “prepositioned stock” ។ ...
Charles Parkinson
http://www.phnompenhpost.com/national/us-army-weighing-cache-cambodia
កាត់ទោសសមាជិករណសិរ្សជាប់គុក៧ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានសម្រេចផ្តន្ទាទោសយុវជនជាប់ចោទម្នាក់ ដែលជាសមាជិកនៃរណសិរ្សរំដោះជាតិខ្មែរ ដាក់គុក៧ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ និងក្លែងឯកសារសាធារណៈ ដែលបានប្រព្រឹត្តក្នុងអំឡុងឆ្នាំ ...
ប៊ុត រស្មីគង្គា
http://bit.ly/1AR4sqc
គ.ជ.ប កំពុងរៀបចំអគ្គលេខាធិការដ្ឋានថ្មី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កំពុងបន្តរៀបចំអគ្គលេខាធិការដ្ឋានថ្មី ដែលទំនងជាអាចធ្វើការផ្លាស់ប្តូរ លោក ទេព នីថា ចេញពីកន្លែងប្រតិបត្តិនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យស្ថាប័នជាតិកំពូលមួយនេះមានភាពឯករាជ្យពិតប្រាកដ។ លោក ហង្ស ពុទ្ធា សមាជិកទីប្រាំបួនរបស់ គ.ជ.ប និងជាអ្នកនាំពាក្យរបស់ស្ថាប័ននេះ ...
មាស សុខជា
http://bit.ly/1GaMD68
GTI នឹងចែកភាគលាភភាគហ៊ុនិកខ្លួន
Grand Twins International (GTI) ដែលជារោងចក្រកាត់ដេរគ្រប់គ្រងដោយវិនិយោគិនតៃវ៉ាន់ និងជាក្រុមហ៊ុនឯកជនតែមួយ គត់ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិនៅក្នុងផ្សារមូលបត្រកម្ពុជា (ផមក) នឹងធ្វើការទូទាត់នូវភាគលាភប្រមាណជា៥០ភាគរយនៃប្រាក់ ចំណេញក្រោយបង់ពន្ធដល់ភាគហ៊ុនិករបស់ខ្លួន បន្ទាប់ពី ...
ម៉ៃ គុណមករា
http://bit.ly/1FzSMUE
សហគមន៍បឹងត្របែកបដិសេធដំណោះស្រាយសាលាក្រុង
តំណាងសហគមន៍បឹងត្របែកខាងជើងបានបដិសេធដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ លើគម្រោងអភិវឌ្ឍន៍របស់រដ្ឋនៅតំបន់បឹងត្របែក។ ការបដិសេធនេះធ្វើឡើងក្នុងវេទិកាសាធារណៈមួយកាលពីម្សិលមិញនៅវត្តទួលទំពូងរវាងប្រជាពលរដ្ឋជាង៥០គ្រួសារ និងសាលារាជធានីភ្នំពេញ។ ...
សែន ដាវីត
http://bit.ly/1Jqbohd
មន្ត្រីឲ្យពលរដ្ឋប្រយ័ត្នជំងឺឆ្លងផ្លូវដង្ហើម Mers
មន្ត្រីសុខាភិបាលកម្ពុជាបានអំពាវនាវឲ្យពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (Mers) ដែលជំងឺនេះក៏កំពុងរាតត្បាត នៅប្រទេសកូរ៉េខាងត្បូង ដែលមានពលករកម្ពុជា ជាង ៣ ម៉ឺននាក់កំពុងធ្វើការនៅទី ...
ឆាយ ច័ន្ទនីដា
http://bit.ly/1RNSMsT
ពលរដ្ឋខ្មែរ ២៣០ នាក់ទៀតត្រូវបានគេជួយសង្គ្រោះពីទូកនេសាទថៃ
ក្រសួងការបរទេសបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីម្សិលមិញថា អ្នកនេសាទកម្ពុជាមួយក្រុមចំនួន ២៣០ នាក់ ដែលត្រូវបានគេជួញដូរ ឲ្យទៅធ្វើការនៅទូកនេសាទថៃ នៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានរកឃើញកាលពីសប្តាហ៍មុន។ ...
ជាង សុខា និង Ethan Harfenist
http://bit.ly/1H6MzoH
អាជ្ញាធរអប្សរាបដិសេធការចោទប្រកាន់
អាជ្ញាធរជាតិអប្សរាបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនមិនបានអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការកាត់ដីទំហំជាង ២២០ ហិកតាជូនប្រជាពលរដ្ឋ។ កាលពីថ្ងៃទី ១៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យចំនួន ...
ប៉ិច សុធារី
http://bit.ly/1M6l0vR