អាជ្ញាធរ និង​សង្គម​ស៊ីវិល​រក​ឃើញ​ការ​ចេញ​ប្លង់​ដី​កម្មសិទិ្ធ​មាន​ភាព​មិន​ប្រក្រតី

អាជ្ញាធរ​ឃុំ និង​អង្គការ​សង្គម​ស៊ីវិល​ស្រាវជ្រាវ​ករណី​ក្រុម​និស្សិត​ចេញ​ប្លង់​ដី​ចំនួន​ ១៥ ​ទៅ​ឲ្យ​សាច់​ញាតិ​ និង​គ្រួសារ​នគរបាល​អន្តោប្រវេសន៍​លោក​ ហ៊ាង សុជាតិ ប៉ុន្តែ​លោក​សុជាតិ​ និង​អ្នក​ភូមិ​ជនជាតិ​ទំពួន​បាន​បដិសេធ​ហើយ​បាន​​ចោទ​​អ្នក​ជីក​ត្បូង​ចំណូល​ថ្មី​វិញ​ថា​បាន​រំលោភ​យក​ដី និង​គំរាម​​ពួកគាត់​ទៀត​ផង។

បន្ទាប់​ពី​ពលរដ្ឋ​ភូមិ​បរឡយ​ក្នុង​ឃុំ​កិះចុង ស្រុក​បកែវ​បាន​តវ៉ា​ក្នុង​ក្រុង​បានលុង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នោះ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ស្រាវជ្រាវ​ការ​ចេញ​​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជាង​ ១០០ ​ហិកតា​របស់​ក្រុម​និស្សិត​ដែល​បណ្តាល​​ឲ្យ​មាន​ជម្លោះ​ដីធ្លី​រវាង​លោក​សុជាតិ និង​ពលរដ្ឋ​ចំណូល​ថ្មី​ចំនួន​ ១១២ ​គ្រួសារ​រហូត​ដល់​តំណាង​ពួកគាត់​ ៥ ​នាក់​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ។ ជា​លទ្ធផល​អង្គការ​អាដហុក​បាន​អះអាង​ថា​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​នោះ​គឺ​មាន​ភាព​មិន​ប្រក្រតី។ …

ផាក់ ស៊ាងលី
http://bit.ly/1M4fxrx