ភ្នំពេញប៉ុស្តិ៍

កម្ពុជា​មាន​ហានិភ័យ​ទាប​ចំពោះ​ជំងឺ​អេបូឡា

មន្រ្តី​មក​ពី​នាយកដ្ឋាន​ទប់​ស្កាត់​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ម្សិល​មិញ​ថា ហានិភ័យ​នៃ​ជំងឺ​អេបូឡា​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​កម្រិត​ទាប បើ​ទោះ​បី​ជា​មាន​ក្តី​ភ័យ​ខ្លាច​នា​ពេល​ថ្មីៗ​នេះ​នៅ ប្រទេស ...

Charles Rollet
http://bit.ly/1CdBRLQ

អ្នក​នៅ​តំបន់​ជ្រោយចង្វារ​គ្រោង​ដាក់​ញត្តិ​តវ៉ា​ពី​ការ​ផ្តល់​តម្លៃ​ដី​ថ្មី

ប្រជា​ពលរដ្ឋ​នៅ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ នឹង​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ថ្ងៃ​នេះ បន្ទាប់​ពី​ពួក​គាត់​បាន​បដិសេធ​លើ​ការ​ផ្តល់​សំណង​ថ្មី​ពី​អាជ្ញាធរ​កាល​សប្តាហ៍​មុន។ ...

ឃុត សុភចរិយា និង Daniel Pye
http://bit.ly/1xD0VUI

ការ​លក់​ឥណទាន​កាបូន​នៅ​កម្ពុជា​ជា​ការ​លំបាក

ទោះ​បី​មាន​រឿង​ជោគជ័យ​មួយ​ក្នុង​ពាណិជ្ជ​កម្ម​ឥណទាន​កាបូន​របស់​កម្ពុជា​ក៏​ដោយ ក៏​ទំនុក​ចិត្ត​នៅ​ក្នុង​ផែនការ​ពាណិជ្ជ​កម្ម​ពាក់​ព័ន្ធ​បរិស្ថាន​នៅ​តែ​ពុំ​មាន​ភាព​ច្បាស់​លាស់។ ការ​ធានា​រក​អ្នក​ទិញ​ឥណទាន​កាបូន​សម្រាប់​គម្រោង​កម្ពុជា​គឺជា​ការ​ពិបាក​មួយ ...

Eddie Morton
http://bit.ly/1Ft0dPS

និស្សិត​វេជ្ជបណ្ឌិត​ឯកទេស​ប្រតិកម្ម​នឹង​ការ​ដំឡើង​ថ្លៃ​សិក្សា​ខ្ពស់

បួន​ថ្ងៃ​ក្រោយ​ការ​ជូន​ដំណឹង​ពី​ការ​ដំឡើង​ថ្លៃ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និស្សិត​នៅ​សាលា​ពេទ្យ​មួយ​នេះ បាន​ប្រតិកម្ម​នឹង​តម្លៃ​សិក្សា​ដែល​ឡើង​ទ្វេ​ដង សម្រាប់ ឆ្នាំ​២០១៤-២០១៥ ដែល​នឹង​ត្រូវ​ប្រឡង​ចូល​នៅ​ពាក់​កណ្តាល ខែ​ធ្នូ ខាង​មុខ​នេះ ដោយ​សារ​តែ​ពុំ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1uVffLc

ពុំ​មាន​សំណង​សម្រាប់​អាជីវករ​​ឆេះ​តូប​​នៅ​ផ្សារ​ចាស់​ទេ

គណៈ​កម្មាការ​គ្រប់គ្រង​ផ្សារ​ចាស់​ ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់ ៣០០ តូប​កាល​ពី​ថ្ងៃ​ច័ន្ទ​ប្រាប់​អាជីវករ​រង​គ្រោះ​ថា ពួកគេ​មិន​ទទួល​បាន​សំណង​អ្វី​ឡើយ ហើយ​ត្រូវ​សាង​សង់​តូប​លក់​ដូរ ដោយ​ខ្លួន​ឯង​ឡើង​វិញ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​អាជីវករ​រង​គ្រោះ​កាល​ពី ...

សែន ដាវីត
http://bit.ly/11VPAHn

អង្គការ​មួយ​ប្តឹង​មេ​បញ្ជាការ​យោធា​ពី​បទ​គំរាម​សម្លាប់

អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ឲ្យ​ចាត់​វិធាន​ការ​តាម​ច្បាប់​ចំពោះ​មេ​បញ្ជាការ​យោធា​ក្នុង ខេត្ត​ក្រចេះ ចំនួន​ពីរ​នាក់ ព្រម​ទាំង​កូន​ចៅ​ដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​បាន​និង​កំពុង​ឃុប​ឃិត​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ និង​ចាប់​ឃាត់​ខ្លួន​ភ្នាក់ងារ​អង្គការ និង ...

ផាក់ ស៊ាងលី
http://bit.ly/1ALZdXr

តុលាការ​បញ្ចប់​សវនាការ​ព្រះសង្ឃ​លួន សុវ៉ាត ដោយ​សារ​កំហុស​បច្ចេក​ទេស

នៅ​ក្នុង​សនាវនាការដ៏​ច្របូក​ច្របល់​ និង​ធ្វើឲ្យ​មាន​ភាព​ស្រឡាំង​កាំងនោះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​​បញ្ចប់​សវនា​ការ​ ព្រះ​តេជ​គុណ លួន សុវ៉ាត ដែល​​ជាប់​​ទាក់​ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​​បទ​ញុះញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ និង​ក្បត់ជាតិ ​ដោយ​សារ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1r8rxQN

ចំណូល GTI ធ្លាក់​ចុះ​ដោយ​សារ​កូដកម្ម

ក្រុម​ហ៊ុន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ Grand Twins International (GTI) ដែល​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន​កម្ពុជា (CSX) បាន​ស្តី​បន្ទោស​ថា ការ​ខាត​បង់​ប្រាក់​ចំណូល​នៅ​ត្រីមាស​ទី​បី​របស់​ខ្លួន​ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​កាល​ពី ខែ​ធ្នូ និង ខែ​មករា។ កាល​ពី​ថ្ងៃ ទី២១ ខែ​វិច្ឆិកា GTI បង្ហាញ​ថា ប្រាក់​ចំណូល​បាន ...

Eddie Morton
http://bit.ly/1yatCft

បុរាណវិទូ​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ឡ​ឥដ្ឋ​បំផ្លាញ​ទីតាំង​ប្រវត្តិសាស្រ្ត

ក្រុម​អ្នក​បុរាណវិទូ និង​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​កម្ពុជា បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ឲ្យ​ជួយ​បញ្ឈប់​សិប្បកម្ម​ឡ​ឥដ្ឋ កុំ​ឲ្យ​បន្ត​សកម្មភាព​ជីក​បំផ្លាញ​កំពង់​ផែ​ព្រែក​ជីក​បុរាណ ដែល​ដូន​តា​ខ្មែរ​ប្រើ​ដឹក​ជញ្ជូន​ថ្ម​យក​ទៅ​សាង​សង់​ប្រាសាទ​អង្គរវត្ត ត​ទៅ​ទៀត។ បុរាណវិទូ លោក ធុយ ចាន់ធួន អនុ​ប្រធាន​សមាគម​អ្នក ...

ផាក់ ស៊ាងលី
http://bit.ly/1C8HfzP

លោក ប៉ាវ ស៊ីណា អះអាង​ថា មិន​ខ្លាច​ចំពោះ​ការ​គំរាម​ចាប់​ខ្លួន

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​បញ្ជាក់​ថា មិន​បារម្ភ​អ្វី​ឡើយ​ចំពោះ​ការ​គំរាម​របស់​សមត្ថកិច្ច បើ​ទោះ​ជា​សមត្ថកិច្ច សង្កាត់​ចោមចៅ បាន​គំរាម​ធ្វើ​ការ​ឃាត់​ខ្លួន​ប្រសិន​បើ​លោក​នៅ​តែ​បន្ត​ចូល​រួម​ធ្វើ​ការ​តវ៉ា​ជាមួយ​កម្មករ​ទៀត។ លោក ស៊ីណា ដែល​ត្រូវ​បាន​កម្មករ និង​មហាជន​ភាគ​ច្រើន​ស្គាល់ ...

មុំ គន្ធា
http://bit.ly/1r7zhm8

ERA ចង់​ឲ្យ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​បែប​ទំនើប

បន្ទាប់​ពី​រក​ឃើញ​ថា ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្ន នៅ​មាន​កំហុស​នៃ​ការ​បញ្ចូល​ទិន្នន័យ​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​មាន​ឈ្មោះ​ស្ទួន​ច្រើន​នោះ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត (ERA) កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ពិភាក្សា​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី តាម​បែប​ទំនើប​កម្ម និង ...

Kevin Ponniah
http://bit.ly/1HtSvXI

ប្រទេស​ក្នុង​តំបន់​កំពុង​រក​មធ្យោបាយ​រក្សា​តម្លៃ​កៅស៊ូ

ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម (CLMV) និង​បណ្ដា​ប្រទេស​ផលិត​កៅស៊ូ​ឈាន​មុខ​គេ​មាន​ថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី កំពុង​តែ​ស្វះស្វែង​រក​វិធីសាស្ត្រ​រក្សា​តម្លៃ​កៅស៊ូ​ដែល​កំពុង​តែ​ធ្លាក់​ចុះ​។ កិច្ចប្រជុំ​គណៈកម្មាធិការ​ថ្នាក់​រដ្ឋមន្ដ្រី​របស់​ក្រុមហ៊ុន​ប្រឹក្សា​កៅស៊ូ​អន្តរជាតិ​ (​ITRC) លើក​ទី​១២ ដើម្បី​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​ស្ដីពី​របៀប​នៃ​ការ ...

ម៉ៃ គុណមករា
http://bit.ly/1vI7Tw2

ក្រសួង​អប់រំ​បង្កើត​គណៈ​កម្មការ​ទទួល​ពាក្យ​បណ្តឹង​ភាព​មិន​ប្រក្រតី

ក្រសួង​អប់រំ យុវជន​និង​កីឡា បង្កើត​គណៈកម្មការ​ទទួល​ពាក្យ​បណ្តឹង​មិន​ប្រក្រតី​ពី​គ្រូ​បង្រៀន និង​បុគ្គលិក​អប់រំ ដែល​មាន​សមាស​ភាព ១១ រូប​ដឹក​នាំ​ផ្ទាល់​ដោយ​រដ្ឋ​មន្ត្រី លោក ហង់ ជួន​ណារ៉ុន។ ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​រាជការ មាន​រដ្ឋ​មន្ត្រី​ជា​ប្រធាន អនុ​រដ្ឋ​លេខាធិការ​ពីរ​រូប​ជា​អនុ​ប្រធាន និង​សមាជិក​មាន​ឋានៈ​ជា ...

ឆាយ ច័ន្ទនីដា
http://bit.ly/1tn0Kue

GMAC ថា​ឆ្នាំ​ថ្មី​កម្មករ​អាច​រក​ចំណូល​សរុប​រហូត $២៥០

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​នា​សប្តាហ៍​នេះ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​អះអាង​ថា តាម​រយៈ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី កម្មករ​ម្នាក់​អាច​រក​ចំណូល​បាន​រហូត​ដល់ ២៥០ ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​អ្នក​ខ្លះ​ថា តួលេខ​ប៉ាន់​ប្រមាណ​នេះ​គឺជា​ការ​បំប៉ោង​យ៉ាង​ខ្លាំង។ ក្រសួង​ការងារ​កាល ...

មុំ គន្ធា និង Sean Teehan
http://bit.ly/1t9FMQz

អ្នក​ការ​ទូត​អឺរ៉ុប​មាន​កង្វល់​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ថ្មីៗ​នេះ

អ្នក​ការ​ទូត​អឺរ៉ុប​បាន​ជួប​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ កាល​ពី​ម្សិល​មិញ​ដើម្បី​សម្តែង​ពី​ក្តី​កង្វល់​របស់​ខ្លួន​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​នា​ពេល​ថ្មីៗ​នេះ ដោយ​គេ​បាន​រាយការណ៍​ថា លោក​រដ្ឋ​មន្រ្តី​ថ្លែង​ថា ទោស ១ ឆ្នាំ​ដែល​សម្រេច​យ៉ាង​ឆាប់​រហ័ស​មក​លើ​អ្នក ...

Kevin Ponniah
http://bit.ly/11EyihK

ក្រសួង​ការ​បរទេស​ប្រតិកម្ម​ការ​រិះគន់​របស់​លោក ស៊ូប៊ែរឌី

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ បាន​ប្រតិកម្ម​នឹង​ការ​រិះ​គន់​របស់​លោក សូរិយា ស៊ូប៊ែរឌី អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​ថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ ហើយ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើ​ប្រាស់​តុលាការ​ដើម្បី​ប្រយោជន៍ ...

តាំង វីដា
http://bit.ly/1p1TlVJ

លោក មាជ សុវណ្ណារ៉ា មិន​ត្រូវ​បាន​ដោះ​លែង​ទេ

បើ​ទោះ​ជា​គណបក្ស​ប្រឆាំង​សង្ឃឹម​ផ្ទុយ​ក៏​ដោយ ក៏​ប៉ុន្តែ កាល​ពី​ម្សិល​មិញ ក្រសួង​យុតិ្តធម៌​បាន​ច្រាន​ចោល​គំនិត​ដែល​ថា ក្រសួង​អាច​ធ្វើ​អន្តរាគមន៍​ក្នុង​ប្រព័ន្ធ​តុលាការ​ដើម្បី​ដោះ​លែង​លោក មាជ សុវណ្ណារ៉ា មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឃុំ​ឃាំង​កាល​ពី​សប្តាហ៍​មុន។ លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន ...

មាស សុខជា និង ប៊ុត រស្មីគង្គា
http://bit.ly/1uu7Gto

កម្ពុជា​ជាប់​ជា​ប្រទេស​មាន​ទាសករ​លំដាប់ ទី១៤ ក្នុង​ប្រទេស ១៦៧

មនុស្ស​ប្រមាណ​ជាង ១៥៥ ០០០ នាក់​ក្នុង ប្រទេស​កម្ពុជា កំពុង​រស់​នៅ​ដូច​ទាសករ។ នេះ​បើ​តាម​សន្ទស្សន៍​សកល​ចេញ​នៅ​សប្តាហ៍​នេះ។ សន្ទស្សន៍​ទាសករ​សកល ឆ្នាំ​២០១៤ ចេញ​ពី​ថ្ងៃ​ចន្ទ​ដោយ​មូលនិធិ Walk Free Foundation ជា​អង្គការ​មាន​មូលដ្ឋាន​ក្នុង ប្រទេស​អូស្ត្រាលី បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា ទី១៤ ក្នុង​ចំណោម​ប្រទេស ១៦៧ ទូទាំង​ពិភពលោក ចំពោះ​ការ​មាន​ភាព​ជា​ទាសករ​ច្រើន​ដែល​ក្នុង ...

Alice Cuddy
http://bit.ly/14JnBfc

ពលរដ្ឋ​កោះកុង​រង​ការ​បណ្តេញ​ចេញ​នឹង​ប្តឹង​មក​នាយក​រដ្ឋ​មន្ត្រី

អតីត​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចំនួន ២ នៃ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​រុះរើ​បំផ្លាញ​ផ្ទះ​សម្បែង​ដោយ​សន្តិសុខ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ Union Development Group (UDG) កាល​សប្តាហ៍​មុន កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​មក​កាន់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ជួយ​អន្តរាគមន៍។ ផ្ទះ​អ្នក​ភូមិ​ចំនួន ១៤ ខ្នង ត្រូវ​បាន​បំផ្លាញ​ដោយ​កម្លាំង​សន្តិសុខ​ក្រុម​ហ៊ុន ...

តាំង វីដា
http://bit.ly/1oXBcbE

ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចាប់​ធ្វើ​ពិធី​សាសនា​រាល់​ថ្ងៃ​អាទិត្យ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះ​លែង​តំណាង​ពី​ពន្ធនាគារ

ក្រុម​សកម្ម​ជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់ និង​សហគមន៍​មួយ​ចំនួន​ទៀត នៅ​ទូទាំង​រាជធានី​ភ្នំពេញ រួម​ទាំង​ព្រះ​សង្ឃ ប្រមាណ ៣០០ អង្គ​/​នាក់ កាល​ពី​ម្សិល​មិញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស (ម​១ និង​ម​២) ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​របស់​ពួក​គេ រួម​ទាំង​អតីត ...

ឃុត សុភចរិយា
http://bit.ly/1qOj1Rc

សមាជិកថ្មីត្រូវបានកំណត់ឈ្មោះសម្រាប់ក្រុមប្រឹក្សាយុត្តាធិការកំពូល

កាលពីសប្តាហ៌មុន ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​នរោត្តម សីហុន បាន តែងតាំងជាផ្លូវការនូវសមាជិកថ្មីរបស់អង្គយុត្តាធិការ ដែលនឹងត្រួតពិនិត្យទៅលើ ចៅក្រម និងព្រះរាជអាជ្ញា​បន្ទាប់ពីការអនុមត័ច្បាប់ដ៏ចំរូងចំរាស់មួយដែលកំណត់អំពី​ការរៀប​​​ចំនិងការប្រព្រឹត្តទៅរបស់ស្ថាបន័មួយនេះកាលពីដើមឆ្នាំ។ យោងទៅតាមព្រះរាជក្រឹត្យដែលបានឡាយព្រះហស្ថលេខាកាលពីថៃ្ងព្រហស្បហ៍ដោយព្រះមហាក្សត្រ ព្រះរាជអាជ្ញា ​​និងចៅក្រមចំនួន ០៨រូបត្រូវបានតែងតាំងទៅឧត្តម​ក្រុមប្រឹក្សានៃ​អង្គចៅ​ក្រម បន្ថែមទៅលើសមាជិកអចិន្រ្តៃយ៍ចំនួន៣រូប ដែលរួមមានរដ្ឋមន្រ្តីយុត្តិធម៌ ប្រធាន​តុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។ ...

Cheang Sokha
http://phnompenhpost.com/national/new-members-named-top-judicial-council

បញ្ហា​ជន​ភៀស​ខ្លួន​អាច​នឹង​ត្រូវ​ពិភាក្សា​ទៀត​នៅ​ពេល​លោក ហ៊ុន សែន ទៅ​អូស្ត្រាលី

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​អូស្ត្រាលី នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ជា​ដំណើរ​ទស្សន​កិច្ច ដែល​គេ​រំពឹង​ថា អាច​នឹង​មាន​ការ​ពិភាក្សា​លើ​កិច្ច​ព្រម​ព្រៀង​ជន​ភៀស​ខ្លួន​ដ៏​ចម្រូង​ចម្រាស ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា កាល​ពី ...

ឆាយ ច័ន្ទនីដា
http://bit.ly/1ukaKbf

សហគមន៍​វាល​យន្តហោះ​ប្រើ​សារ SOS លើ​ដំបូល​ផ្ទះ

ប្រជា​សហគមន៍​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ម្សិល​មិញ បាន​នាំ​គ្នា​បិទ​ផ្ទាំង​បដា​នៅ​លើ​ដំបូល​ផ្ទះ​ដោយ​សរសេរ​ពាក្យ SOS ភ្ជាប់​នឹង​រូបភាព​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង លោក​ជំទាវ​ជា​សារ​តវ៉ា​ថ្មី​មួយ។ នេះ​ជា​លើក​ទីពីរ បន្ទាប់​ប្រជា​សហគមន៍​នេះ​ធ្វើ​ដូច​គ្នា​នេះ ក្នុង ...

ឃុត សុភចរិយា
http://bit.ly/1zThUYP

សំណុំ​រឿង​កម្មករ ២៣ នាក់​ត្រូវ​ឧទ្ធរណ៍​កំណត់​ថ្ងៃ​បើក​សវនាការ

សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​កោះ​ហៅ​ជន​ជាប់​ចោទ​ដែល​នៅ​ក្រៅ​ឃុំ​ចំនួន ២៣ នាក់ នៅ​ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស នៃ​ការ​ប៉ះ​ទង្គិច​គ្នា រវាង​កម្មករ និង​សមត្ថកិច្ច នៅ​មុខ​រោងចក្រ​យ៉ាកជីន និង​នៅ​ផ្លូវ វេង​ស្រេង ឲ្យ​ចូល​ខ្លួន​មក​ក្នុង​សវនាការ​បណ្តឹង​សាទុក្ខ​ជំទាស់​នឹង​ការ​សម្រេច​របស់ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xyBCWe

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ALLfc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!