ភ្នំពេញប៉ុស្តិ៍
ស្ត្រីសន្តិសុខដែលត្រូវគេជះទឹកអាស៊ីតបានទទួលមរណភាព
បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ អស់រយៈពេល ២ សប្តាហ៍ ជនរងគ្រោះក្នុងករណីជះទឹកអាស៊ីត កញ្ញា មាស វណ្ណី ដែលបម្រើការងារជាសន្តិសុខនៅរោងចក្រហូស៊ិនតាយ បានទទួលមរណភាព កាលពីរសៀលថ្ងៃសៅរ៍ ។ នេះបើតាមការប្រាប់ឲ្យដឹង ...
ឃុត សុភចរិយា
http://bit.ly/1N4kD3U
ព្រះសង្ឃវត្តសាមគ្គីរង្សីបង្វិលដីកាកោះទៅវិញ
ព្រះសង្ឃនៅគង់នៅវត្តសាមគ្គីរង្សី បានបង្វិលដីកាកោះទៅសាលាដំបូងរាជធានីភ្នំពេញវិញដោយសំអាងថា ពុំមានលក្ខណៈគ្រប់គ្រាន់បន្ទាប់ពីសាលាដំបូង បានចេញដីកាកោះឲ្យព្រះចៅអធិការវត្តព្រះនាម ថាច់ ហាសំអាង និងព្រះអង្គ ៤ អង្គទៀតឲ្យនិមន្ត ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1G2iN3t
ក្រុងកំពង់ចាមនៅជាប់ទន្លេមេគង្គកំពុងខ្វះទឹកប្រើប្រាស់
ពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងក្រុងកំពង់ចាម កំពុងតែខ្វះខាតទឹកប្រើប្រាស់ ដែលមិនធ្លាប់កើតមានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ បើទោះបីជាក្រុងមួយនេះ ស្ថិតនៅជាប់នឹងទន្លេមេគង្គ ដែលជាប្រភពទឹកក្តី។ ការខ្វះខាតទឹកប្រើ ...
ផាក់ ស៊ាងលី
http://bit.ly/1Bnh9mq
ក្រុមហ៊ុនជប៉ុន ៨០% នៅកម្ពុជានឹងពង្រីកអាជីវកម្ម
ការអង្កេតថ្មីមួយបង្ហាញថា ជិត ៨០ ភាគរយនៃក្រុមហ៊ុនជប៉ុនធំៗដែលកំពុងមានវត្តមាននៅកម្ពុជាគ្រោងវិនិយោគបន្ថែមនៅឆ្នាំនេះ និងពីរទៅបីឆ្នាំបន្ទាប់។ ការសិក្សាប្រចាំឆ្នាំរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេស ជប៉ុន (JETRO) បានធ្វើការសាកសួរក្រុមហ៊ុនជប៉ុន ...
ហ៊ គឹមសាយ
http://bit.ly/1xTwjzx
អ្នកឆ្លងអេដស៍នៅភូមិរកាស្លាប់ជាបន្តបន្ទាប់
អ្នកឆ្លងមេរោគអេដស៍នៅក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ កំពុងតែសោកសៅ កាន់តែខ្លាំងនៅក្នុងរយៈពេល ៣ ខែចុងក្រោយមកនេះ ដោយសារតែមនុស្សវ័យចំណាស់ ចាប់ផ្តើមស្លាប់ជាបន្តបន្ទាប់និងមួយចំនួនកំពុងតែធ្លាក់ខ្លួនឈឺ។ កាលពី ថ្ងៃទី៩ មករា កន្លងមកក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និង ...
ម៉ៃ ទិត្យថារ៉ា និង Alice Cuddy
http://bit.ly/1FMsaUn
អឺរ៉ុបយកក្តីបារម្ភកសិករអ៊ីតាលីប្រាប់កម្ពុជា
គណៈប្រតិភូសហភាពអឺរ៉ុបកាលពីម្សិលមិញបានលើកឡើងពីក្តីបារម្ភរបស់កសិករប្រទេសអ៊ីតាលី ដែលថា ប្រព័ន្ធអនុគ្រោះពន្ធដែល EU ផ្តល់ឲ្យកម្ពុជាអាចប៉ះពាល់ដល់ផលិតកម្មអង្កររបស់ពួកគេ។ ការលើកឡើងនេះបានធ្វើឡើងពីម្សិលមិញក្នុងជំនួបមួយនៅ ...
ហ៊ គឹមសាយ
http://bit.ly/1I3Knw4
ប៉ូលិសរឹបអូសសត្វព្រៃជាង ៥០ គីឡូនិងឈ្មួញពីរនាក់ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ
មន្ដ្រីនគរបាលបានឲ្យដឹងថា ម្ចាស់សត្វអណ្ដើកចំនួន ២៨ ក្បាលមានទម្ងន់ ៤១ គីឡូក្រាម និងពស់សង់សឿ ចំនួន ៨ ក្បាល ទម្ងន់ ២០ គីឡូក្រាមនិងអ្នកបើកបរដឹកសត្វទាំងនេះត្រូវសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្ទាក់ចាប់បានកាលពី ថ្ងៃទី១៨ ខែមីនា នៅ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានប្រគល់ឲ្យទៅផ្នែករដ្ឋបាលព្រៃឈើ ស្រុកស្ទោង ចាត់ការបន្តតាមច្បាប់។ ...
គឹម សារុំ
http://bit.ly/1bjxTWw
ទិន្នផលស្វាយចន្ទីនៅឆ្នាំនេះនឹងកើនខណៈតម្លៃឡើងខ្ពស់
ខណៈដែលតម្លៃកើនឡើង តំណាងកសិករស្វាយចន្ទី ខេត្តកំពង់ធំ បានជំរុញឲ្យរដ្ឋាភិបាលគាំទ្រដល់គោលនយោបាយដើម្បីបង្កើនការផលិត ដោយលើកឡើងថា សក្ដានុពលដ៏ធំមិនត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល និងកសិករ។ ផលិតផលស្វាយចន្ទីសរុបនៅឆ្នាំនេះត្រូវបានគេរំពឹង ...
ចាន់ មុយហុង
http://bit.ly/1AMzTfR
ដីកាចាប់ខ្លួនភរិយារបស់លោកអភិបាលក្រុងតាខ្មៅ
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនលោកស្រីថូយ គឹមស៊ាន ភរិយារបស់លោកអភិបាលក្រុងតាខ្មៅ អៀម សម័យ លើការចោទប្រកាន់ចេញសែកក្លែងក្លាយ ដែលមានទឹកប្រាក់ ១៨៥,០០០ ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៣។ ...
ប៊ុត រស្មីគង្គា
http://www.phnompenhpost.com/arrest-warrant-issued-takhmao-governors-wife
លោក ហ៊ុន សែន កោតសរសើរស្ត្រីមានស្នាដៃឆ្នើម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានកោតសរសើរចំពោះវីរនារីបីរូបរបស់កម្ពុជា ដែលបានបង្កើតស្នាដៃលេចធ្លោ ក្នុងឆាកអន្តរជាតិ ក្នុងផ្នែកអប់រំ និងកីឡា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្របពេលដែលក្រសួងអប់រំ គ្រោងនឹងប្រកាសនូវចំណាត់ថ្នាក់នាយកសាលាឆ្នើមនិងគ្រូបង្រៀនឆ្នើម ...
តាំង វីដា
http://bit.ly/198sgsy
ពលរដ្ឋតវ៉ាប្រឆាំងនឹងការអនុញ្ញាតឲ្យឈ្មួញកាប់ឈើ
ពលរដ្ឋជាង ១០០ នាក់បានធ្វើការតវ៉ា និងដាក់ញតិ្តទៅរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ដើម្បីទាមទារឲ្យបញ្ឈប់សិប្បកម្មឈើ ដែលកំពុងទិញ និងជួលកម្មករឲ្យកាប់ឈើខុសច្បាប់ក្នុងព្រៃព្រះរកា ប្រមាណជា ៥ឆ្នាំ មកហើយ។ ប្រជាពលរដ្ឋទាំងនេះមកពី ភូមិពោធិ៍ទាប ១៤២ គ្រួសារ ក្នុង ឃុំម្លូព្រៃ ១ ស្រុកឆែប បាននាំគ្នាជិះគោយន្ត ...
ផាក់ ស៊ាងលី
http://bit.ly/1ExceBh
កម្ពុជាយល់ព្រមលើច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាស់
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាកម្ពុជា បានអនុម័តច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាស់ចំនួន២ ដែលទទួលបានការថ្កោលទោសភ្លាមៗពីក្រុមសិទ្ធិមនុស្ស ថាមិនមានលក្ខណៈប្រជាធិបតេយ្យសម្រាប់បទប្បញ្ញត្តិរឹតត្បិតពួកគេ រាប់បញ្ចូលទាំងការហាមឃាត់អង្គការក្រៅរដ្ឋាភិបាលលើការរិះគន់គណបក្សនយោបាយ ...
បុគ្គលិកសារព័ត៌មាន Aljazeera America
http://america.aljazeera.com/articles/2015/3/19/cambodia-approves-controversial-election-laws.html
អ្នកភូមិចោទថា មេប៉ុស្តិ៍ស្រែគរកស៊ីកាងឲ្យឈ្មួញឈើ
សហគមន៍ជនជាតិដើមភាគតិចលាវ និងអាជ្ញាធរ ក្នុង ឃុំស្រែគ ស្រុកសេសាន បានចោទប្រកាន់មេប៉ុស្តិ៍របស់ខ្លួនថា កំពុងរកស៊ីកាងទិញឈើឲ្យក្រុមហ៊ុនលោកឧកញ៉ា គិត ម៉េង ហើយបើអ្នកភូមិណាមិនលក់នឹងចាប់រឹបអូសយកតែម្ដង។ ...
ប៉ិច សុធារី
http://bit.ly/1C3W2KJ
ចំណូលពីច្រកប៉ោយប៉ែតជាង $១០០ លាន ១ ឆ្នាំ
កម្ពុជាទទួលបានចំណូលពន្ធគយពីច្រកប៉ោយប៉ែត យ៉ាងហោចណាស់ ១២០ លានដុល្លារក្នុងមួយឆ្នាំៗ ខណៈប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងកាលពីម្សិលមិញថា ច្រកព្រំដែនធំជាងគេសម្រាប់ដោះដូរទំនិញរវាងកម្ពុជា-ថៃ មួយនេះអាចរកចំណូលគយបានជាង ១០ លានដុល្លារប្រចាំខែ។ ...
ហ៊ គឹមសាយ
http://bit.ly/1GwMU0O
Rolls-Royce បង្ហាញវត្តមានផ្លូវការនៅកម្ពុជា
បន្ទប់តាំងបង្ហាញរថយន្តប្រណីតតម្លៃខ្ទង់លានដុល្លារអាមេរិក Rolls-Royce បានបើកដំណើរនៅក្នុងប្រទេសកម្ពុជា ដ៏ក្រីក្រមួយ កាលពីម្សិលមិញ បន្ទាប់ពីបានការប្រកាសនាំចូលផ្លូវការកាលពី ខែមិថុនា ឆ្នាំមុន។ វត្តមានរថយន្តប្រណីតនេះ ត្រូវបានគេព្យាករពីភាពវិជ្ជមានសម្រាប់ទីផ្សារដ៏តូច ...
ចាន់ មុយហុង
http://bit.ly/1C2tLEr
ធនាគារពិភពលោករងការរិះគន់ក្នុងរបាយការណ៍សិទ្ធិមនុស្ស
បន្ទាប់ពីទទួលស្គាល់ថាមាន «បញ្ហាធំ» ជាមួយគម្រោងផ្តល់ការតាំងលំនៅឋានថ្មី កាលដើមខែនេះ ធនាគារពិភពលោក បានទទួលរងការរិះគន់ ពីប្រជាជនតំបន់បឹងកក់ នៅក្នុងរបាយការណ៍ថ្មីមួយពីក្រុមសិទ្ធិមនុស្ស។ របាយការណ៍របស់គម្រោងគណនេយ្យភាពអន្តរជាតិ (IAP) ដែលមានចំណងជើងថា «ត្រឡប់ទៅរកការ ...
Daniel Pye
http://bit.ly/1GxWy3t
អាជ្ញាធរថា មន្ត្រីប៉ូលិសពុំបានប្រើប្រាស់ហិង្សាធ្ងន់ធ្ងរទៅលើស្ត្រីទេ
បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីមន្ត្រីនគរបាលខេត្តពាក់ស័ក្តិ ៣ ម្នាក់ រួមនឹងបងប្អូន ៣ នាក់ បានព្រួតគ្នាចាប់ចងដៃ និងវាយដុំទៅលើស្ត្រីម្នាក់រហូតដល់សន្លប់នោះ កាលពីថ្ងៃម្សិលមិញ អាជ្ញាធរខេត្តបានចុះទៅធ្វើការស៊ើបអង្កេតដោយបញ្ជាក់ថា មន្ត្រី ...
ប៉ិច សុធារី
http://bit.ly/1AXP2u0
សមាគមរោងចក្រកាត់ដេរ រិះគន់ទំហំសំណាកនៅក្នុងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស
ជិតមួយសប្តាហ៍បន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញផ្សាយរបាយការណ៍អំពីការរំលោភសិទ្ធិការងារជាប្រព័ន្ធ នៅក្នុងវិស័យកាត់ដេររបស់ប្រទេសកម្ពុជា ខណៈដែលសមាគមរោងចក្រកាត់ដេរ (GMAC) បានរិះគន់លើវិធីសាស្ត្រការសិក្សានេះ និងការលុបចោល ...
Sean Teehan
http://www.phnompenhpost.com/gmac-slams-sample-size-hrw-report
ពលរដ្ឋព្រះវិហាររកអន្តរាគមន៍ពីរដ្ឋសភារឿងព្រះរាជអាជ្ញារងធ្វើខុសតួនាទី
ពលរដ្ឋសហគមន៍បឹងទន្លេម្រេច ក្នុង ស្រុករវៀង បានដាក់លិខិតទៅរដ្ឋសភា និងស្ថាប័នយុត្តិធម៌ ដើម្បីសុំអន្តរាគមន៍ និងចាត់វិធានការច្បាប់ចំពោះព្រះរាជអាជ្ញារង ខេត្តព្រះវិហារ ម្នាក់ ដែលពួកគាត់បានចោទប្រកាន់ថា បានដឹកនាំកម្លាំងនិងប្រើប្រាស់តួនាទីខុស។ លោក ឡុង ស៊ីថា បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយលោក ...
ផាក់ ស៊ាងលី
http://bit.ly/1CuE7ic
ក្រសួងនឹងប្រមូលចំណូលឲ្យបាន $៣,៧៨ ពាន់លាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានចេញផ្សាយជាសាធារណៈនូវសារាចរណែនាំពីគម្រោងកៀរគរចំណូលជាតិ ឆ្នាំ២០១៥ ឲ្យបានថវិកាសរុប ៣,៧៨ ពាន់លានដុល្លារដោយផ្តោតជាចម្បងលើការពង្រឹងប្រសិទ្ធភាពប្រមូលចំណូលពីប្រភពពីរសំខាន់ៗគឺចំណូលពន្ធដារ និង ...
ហ៊ គឹមសាយ
http://bit.ly/1MMHQas
រដ្ឋាភិបាលៈ ច្បាប់ EIA ថ្មីនឹងធ្វើឲ្យការសម្រេចចិត្តទៅលើគម្រោងវិនិយោគកាន់តែប្រសើរឡើង
ក្រសួងបរិស្ថាននឹងបញ្ចប់សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ដើម្បីជំរុញឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ និងតម្លាភាពរបស់ EIA សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងអស់ ដែលរួមមានទំនប់វារីអគ្គិសនី ចម្ការដាំដុះធំៗ និងសំណង់ដើម្បីឆ្ពោះទៅរកការ ...
ចាន់ មុយហុង
http://bit.ly/1MIwOoH
កិច្ចព្រមព្រៀងបត្យាប័ន មើលឃើញពីជំហានបន្ទាប់
ក្រសួងយុត្តិធម៌ បានបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលសេចក្តីព្រាងសន្ធិសញ្ញាបត្យាប័នជាមួយប្រទេសរុស្ស៊ី ដែលជាជំហានចុងក្រោយបង្អស់នៅក្នុងដំណើរការ ហើយនៅទីបំផុតអាចមើលឃើញ ឧក្រិដ្ឋជនមួយចំនួន ត្រូវបាននិរទេសត្រឡប់ទៅវិញ យោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌កាលពីម្សិលមិញ ...
តាំង វីដា
http://www.phnompenhpost.com/extradition-pact-sees-next-steps
សមត្ថកិច្ចបង្ហាញមុខចោរប្លន់ពេលយប់ដែលក្លែងខ្លួនធ្វើជានគរបាល
ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជាសាធារណៈនូវបុរសសង្ស័យចំនួន ៥នាក់ ដែលជាក្រុមចោរប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ ដោយបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាលម៉ូតូហោះជិះម៉ូតូតាមចាប់ជំរិតប្រាក់និងគាបស៊ីម៉ូតូ អ្នកធ្វើដំណើរនៅពេល ...
ប៊ុត រស្មីគង្គា
http://bit.ly/1DvBLzv
រដ្ឋាភិបាលទំនងជាដាក់ឲ្យអនុវត្តច្បាប់សុវត្ថិភាពចំណីអាហារ
រដ្ឋាភិបាលកម្ពុជាទំនងនឹងដាក់ឲ្យប្រើប្រាស់ច្បាប់សុវត្ថិភាពចំណីអាហារយ៉ាងទូលំទូលាយមួយនៅចុងឆ្នាំនេះដើម្បីអនុលោមតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ។ នេះបើតាមមន្ដ្រីសុខាភិបាល។ លោក អាំង ហុកស្រ៊ុន ប្រធានការិយាល័យចំណីអាហារនៅនាយកដ្ឋានឱសថ និងអាហារ បានថ្លែងថា ច្បាប់នេះកំពុងត្រូវបានព្រាង ហើយ ...
Ananth Baliga
http://bit.ly/1CqGa6U