News
ក្រុមអ្នកភូមិបឹងកក់និងបុរីកីឡាទាមទាររកយុត្តិធម៌ចំពោះអំពើហិង្សាមកលើក្រុមរបស់ខ្លួន
នំពេញ៖ ក្រុមអ្នកភូមិបឹងកក់ ដែលខឹងសម្បារនឹងអាជ្ញាធរខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី២៤ ខែកញ្ញានេះ បានទាមទាររកយុត្តិធម៌ចំពោះអំពើហិង្សាមួយដែលត្រូវបានប្រព្រឹត្ត មកលើក្រុមរបស់ខ្លួននៅឯរមនីយដ្ឋានវត្តភ្នំកាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែកញ្ញាកន្លងទៅ។ ក្រុមអ្នកភូមិអះអាងថា អាជ្ញាធរខណ្ឌនេះបានបញ្ជាឲ្យមានការបង្រ្កាបដោយហិង្សាដោយប្រើ ដំបងឆក់ និងចំពាមបាញ់គ្រាប់ឃ្លីជាដើម ដើម្បីបំបែកកូដកម្មបង្អត់អាហាររបស់ពួកគេនៅយប់នោះ។ ការបង្រ្កាបនោះបានបណ្តាលឲ្យរងរបួសទាំងស្រាល ទាំងធ្ងន់ មនុស្សប្រមាណ១០នាក់ ដោយរួមទាំងសកម្មជនការពារសិទ្ធិមនុស្ស និងអ្នកកាសែតមួយចំនួនផង។ ...
ព្រះមហាក្សត្រ សាទរលោកហ៊ុន សែន ដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជានាយករដ្ឋមន្ត្រីជាថ្មីទៀត
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃអង្គារម្សិលមិញ បានអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលរបស់លោក។ ក្នុងព្រះរាជសាររបស់ព្រះអង្គ កាលពីថ្ងៃទី២៤ ខែកញ្ញា ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះអង្គសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៥ ដែលមានលោក ហ៊ុន សែន ជាប្រមុខដឹកនាំ នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ រក្សាបាននូវសេចក្តីសុខ សន្តិភាពក្នុងសង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត ព្រមទាំងទទួលការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ...
សេង ម៉ូលីនី
http://vodhotnews.com/?p=article&id=16368&lang=kh
Japan to relax visa requirements for Myanmar, Cambodia, Laos
Japan plans to relax visa requirements for Myanmar, Cambodia and Laos by the end of this year, as part of efforts to boost tourism to promote the country’s economic growth strategy, government sources said Wednesday. The government is considering allowing the issuance of “multiple-entry visas” for visitors ...
Kyodo News Staff
http://english.kyodonews.jp/news/2013/09/247990.html?searchType=site&req_type=article&phrase=Cambodia
លោកហ៊ុន សែនរិះគន់ខុមហ្វ្រែល ធ្វើឲ្យឆោឡោរឿងទឹកខ្មៅលាងជ្រះ
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី កាលពីថ្ងៃម្សិលមិញ បានរិះគន់អង្គការឃ្លាំមើលការបោះឆ្នោត ខុម ហ្វ្រែល ថាបាន «បង្កចលាចល» ជាមួយនឹងការប្រកាសរបស់ខ្លួន មុនការបោះឆ្នោតថា ទឹកខ្មៅដែលសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោត គេអាចលាងជ្រះបានយ៉ាងងាយស្រួល។ មួយថ្ងៃមុនការបោះឆ្នោតថ្ងៃ ទី២៨ ខែ កក្កដា ខុម ហ្វ្រែល បានចេញផ្សាយខ្សែវីដេអូមួយដែលបង្ហាញពីទឹកខ្មៅជ្រលក់ម្រាមដែល គេអាចលាងជម្រះបានដោយប្រើវត្ថុរាវម្យ៉ាង ដែលគេមិនបានប្រាប់ឈ្មោះ ហើយបានជំរុញឲ្យអ្នកបោះឆ្នោត និងអ្នកឃ្លាំមើលឲ្យពិនិត្យរកមើលអ្នកដែលបោះឆ្នោតស្ទួន។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯមន្ទីររដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា អង្គការក្រៅរដ្ឋាភិបាលមួយនេះ ហោចណាស់គួរទទួលខុសត្រូវខាងផ្នែកសីលធម៌ដែរ ជុំវិញបញ្ហាខ្លះៗ ដែលបានកើតឡើងនៅក្នុងថ្ងៃបោះឆ្នោតកន្លងទៅ។ លោក ហ៊ុន សែន បានថ្លែងថា៖ «ខុម ហ្វ្រែល បានបង្កឲ្យមានការឆោឡោតែប៉ុន្មានម៉ោងនៅមុនការបោះឆ្នោត ធ្វើឲ្យមានការឆោឡោ ថាទឹកខ្មៅជូតជ្រះ។ ដូច្នេះ តើអ្នកនិយាយធ្វើឲ្យឆោឡោមុនការបោះឆ្នោតប៉ុន្មានម៉ោង ត្រូវទទួលខុសត្រូវយ៉ាងណា អំពីសាធារណៈមតិ អំពីខ្លួនជាអង្គការក្រៅរដ្ឋាភិបាល ហើយទទួលបន្ទុកអំពីអ្វីដែលខ្លួនហៅថា ការបោះឆ្នោត។ ...
ជាង សុខា និង Abby Seiff
http://www.postkhmer.com/index.php/national/1-national-news/104391-2013-09-25-03-08-18
លោក សម រង្ស៊ី គំរាមធ្វើមហាបាតុកម្មទូទាំងប្រទេស
ប្រធានគណបក្សប្រឆាំងនៅថ្ងៃពុធនេះ បានគំរាមធ្វើមហាបាតុកម្មទូទាំងប្រទេស ប្រឆាំងនូវអ្វីដែលលោកហៅថា គណបក្សប្រជាជនកម្ពុជា បន្ដកាន់អំណាច តាមរយៈការបោះឆ្នោត ថ្ងៃ២៨កក្កដា ដោយមិនមានលក្ខណៈសេរី និងត្រឹមត្រូវ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងដូចនេះ ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា នៅស្នាក់ការកណ្ដាលគណបក្សរបស់លោក នៅរាជធានីភ្នំពេញ។ លោកបានថ្លែងថា តាមរយៈការប្រជុំសភាឯកបក្ស កាលពីទី២៣ កញ្ញា មានន័យថា កម្ពុជាកំពុងធ្វើដំណើរលើមាគ៌ាមួយ គឺការគ្រប់គ្រងដែលមានបក្សតែមួយ ហើយសម័យប្រជុំសភានៅពេលនោះ គឺជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ ...
នួន បូរិន
http://vodhotnews.com/?p=article&id=16370&lang=kh
លោក សម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិ ថ្កោលទោសរដ្ឋាភិបាលកម្ពុជា
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃពុធនេះ ប្រកាសថា គណបក្សសង្គ្រោះជាតិ មិនទទទួលស្គាល់ការរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាល និងអំពាវនាវឲ្យសង្គមអន្តរជាតិ ថ្កោលទោសចំពោះទង្វើទាំងនេះ។ លោកសម រង្ស៊ី ប្រកាសបែបនេះ បន្ទាប់ពីសម័យប្រជុំនៃរដ្ឋសភាលើកដំបូងបានបញ្ចប់ ហើយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានពហិការចូលរួមប្រជុំសភាកាលពីថ្ងៃចន្ទ។ កាលពីថ្ងៃអង្គារ តំណែងប្រធានរដ្ឋសភា និងអនុប្រធានទី១ និងទី២ ត្រូវបានបោះឆ្នោតជាកញ្ចប់ជ្រើសរើស ដែលបានទៅលើតំណាងរាស្ត្រទាំងអស់របស់គណបក្សប្រជាជនកម្ពុជា។ ...
តាំង វីដា និង ស៊ុន ណារិន
http://vodhotnews.com/16355
UN Envoy Subedi Shares Concerns Over Post-Vote Violence
The U.N. human rights envoy to Cambodia, Surya Subedi, on Tuesday presented a report to the Human Rights Council (HRC) in Geneva and expressed his grave concern about post-election violence and the failure of the government and National Election Committee to properly investigate widespread electoral ...
Lauren Crothers
http://www.cambodiadaily.com/elections/un-envoy-subedi-shares-concerns-over-post-vote-violence-43145/
Factory management agrees on pay advance for holiday
Management at the Chhin Chin garment factory yesterday agreed to meet workers’ demands to receive their wages before the Pchum Ben holiday after a 150-worker demonstration briefly blocked National Road 4 in front of the factory. Workers at the factory, which is located in Phnom Penh’s ...
Mom Kunthear and Sean Teehan
http://www.phnompenhpost.com/national/factory-management-agrees-pay-advance-holiday
Company director sentenced
The former director of a Vietnamese-owned rubber firm was sentenced in absentia to two and a half years in prison by the Phnom Penh Municipal Court on Monday, and ordered to pay $800,000 in compensation for defrauding his former employer, a court official said yesterday. “The ...
Buth Reaksmey Kongkea
http://www.phnompenhpost.com/national/company-director-sentenced
Rights groups call for release of ‘scapegoats’
Rights groups and the United Nations yesterday urged the Supreme Court to drop the case against two men widely believed to have been wrongfully convicted of the slaying of unionist Chea Vichea when it convenes this morning. Born Samnang and Sok Sam Oeun were re-arrested in ...
Chhay Channyda
http://www.phnompenhpost.com/national/rights-groups-call-release-%E2%80%98scapegoats%E2%80%99
លោក សុរិយា ស៊ូប៊ែឌី សោកស្តាយចំពោះការបើកសម័យប្រជុំនៃរដ្ឋសភានៅកម្ពុជា
អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី កាលពីថ្ងៃអង្គារ សម្តែងការសោកស្តាយ ដែលសម័យប្រជុំនៃរដ្ឋសភានៅកម្ពុជា ត្រូវបានប្រព្រឹត្តទៅដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។ លោកសុរិយា ស៊ូប៊ែឌី ថែ្លងបែបនេះទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជា ជាតិ ខណៈលោករាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកមានប្រសាសន៍ថា រដ្ឋសភា ដែលតំណាងឲ្យពលរដ្ឋកម្ពុជាពិតប្រាកដ គឺមានសារៈសំខាន់ ដោយមានការចូលរួមពីគណបក្សទាំងពីរ ដែលទទួលបានសំឡេងគាំទ្រជាអាសនៈ។ លោកបញ្ជាក់ថា លោកសោកស្តាយ ដែលគណបក្សទាំងពីរ មិនបានឯកភាពគ្នា មុនការប្រជុំសភាកាលពីថ្ងៃទី២៣ខែកញ្ញា និងដំណើរការប្រជុំសភា ដោយពុំមានការចូលរួមពីគណបក្សប្រឆាំង។ លោកជំរុញឲ្យភាគីទាំងពីរ បន្តជជែកគ្នា ដោយកុំឲ្យស្ថានភាពតានតឹងបន្តទៀត។ ...
ស៊ុន ណារិន
http://vodhotnews.com/16371
Singapore PM hopeful for Asean
Singapore’s Prime Minister Lee Hsien Loong says much work is still needed to establish the ASEAN Economic Community (AEC), a single market for trade and development in 2015. Lee, head of the most advanced economy in the 10-member Association of Southeast Asian Nations, or ASEAN, ...
Kay Kimsong
http://www.phnompenhpost.com/business/singapore-pm-hopeful-asean
Chinese hospital ship arrives in Cambodia for goodwill visit
Chinese hospital ship “Peace Ark” arrived at the Sihanoukville Autonomous Port on Tuesday as part of its overseas voyage to further enhance China- Cambodia ties and to provide medical services to local residents. The ship’s visit was to provide medical service to local people and ...
CCTV News Staff
http://english.cntv.cn/20130924/104726.shtml
Daun Penh Authorities Deny Involvement in Wat Phnom Attack
Some 50 members of the Boeng Kak and Borei Keila communities—many still bearing welts and bruises—walked to Phnom Penh’s Daun Penh district offices Tuesday and blamed officials there for a violent attack that broke out at Wat Phnom on Sunday night as they were peacefully ...
Mech Dara and Ben Woods
http://www.cambodiadaily.com/news/daun-penh-authorities-deny-involvement-in-wat-phnom-attack-43143/
សម្តេច ហ៊ុន សែន ទម្លាយថា ការជាប់គាំងក្នុងកិច្ចចរចា ដោយសារតែគណបក្សសង្គ្រោះជាតិ ទារយកប្រធានរដ្ឋសភា
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយប្រាប់ក្រុមអ្នកកាសែត នៅព្រឹកថ្ងៃទី២៤កញ្ញានេះថា ការជាប់គាំងក្នុងកិច្ចចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កន្លងមក ដោយសារតែគណបក្សសង្គ្រោះជាតិ ទាមទារយកតំណែងប្រធានរដ្ឋសភា។សម្តេច ហ៊ុន សែន បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភា បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែត មុននឹងឡើងឡានថា គណបក្សប្រជាជនកម្ពុជា មិនអាចឲ្យគណបក្ស ដែលមានសំឡេងភាគតិច ក្នុងរដ្ឋសភា កាន់កាប់ជាប្រធានរដ្ឋសភាបានទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នៅតែអះអាងពីលទ្ធភាពនៃការចរចាជាមួយគណបក្សសង្គ្រោះជាតិ និងការព្រមធ្វើសម្បទាន ផ្តល់តំណែងជាអនុប្រធានរដ្ឋសភាមួយ ប្រធានគណៈកម្មការ ៤ និងអនុប្រធានគណៈកម្មការចំនួន ៥ នៅក្នុងរដ្ឋសភា ដល់គណបក្សសង្គ្រោះជាតិ។ តែសម្តេច ហ៊ុន សែន បានប្រកាសថា មុននឹងឈានដល់ការចរចាលើបញ្ហានេះ ទាល់តែសមាជិកសភាគណបក្សសង្គ្រោះជាតិ ចូលស្បថក្នុងព្រះបរមរាជវាំងជាមុនសិន។ ...
លី សិលា
http://cen.com.kh/localnews/show_detail/19?token=ODdmNmE0Yz
រាជរដ្ឋាភិបាល អាណត្តិទី៥ ថែមក្រសួងមួយថ្មី និងផ្លាស់ប្តូររដ្ឋមន្ត្រី ១០ ក្រសួង
ភ្នំពេញ: តាមបញ្ជីរាយនាម សមាសភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ គឺដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឧបនាយករដ្ឋមន្ត្រី ៩ រូប ទេសរដ្ឋមន្ត្រី ១៥ រូប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១៣ រូប រដ្ឋមន្ត្រី ២៧ រូប និងរដ្ឋលេខាធិការតាម ២៧ ក្រសួង មានចំនួនសរុប ១៧៩ រូប។ក្នុង រាជរដ្ឋាភិបាលអាណត្តិទី៥នេះ មានការបន្ថែមក្រសួងមួយទៀត គឺក្រសួងមុខងារសាធារណៈ ដែលមានលោក ពេជ្រ ប៊ុនធិន ជារដ្ឋមន្ត្រី។ ពីមុនក្រសួងថ្មីនេះ មានងារត្រឹមតែរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលចំណុះឲ្យទីស្តីការគណៈរដ្ឋមន្ត្រី។ ...
លី សិលា
http://cen.com.kh/localnews/show_detail/19?token=NTYzOTVlZG
គណបក្សសង្គ្រោះជាតិ បើកសន្និសីទសារព័ត៌មាននៅថ្ងៃពុធស្អែកនេះ ដើម្បីបង្ហាញពីជំហររបស់គណបក្ស
គណបក្សសង្គ្រោះជាតិ នឹងបើកសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃពុធ ទី២៥ខែកញ្ញា វេលាម៉ោង៩ នៅទីស្នាក់ការគណបក្ស សង្កាត់ចាក់អង្រែលើដើម្បីបង្ហាញពីគោលជំហររបស់គណបក្សជុំវិញ ស្ថានការណ៍នយោបាយបច្ចុប្បន្ន។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្ស សង្គ្រោះជាតិ ឲ្យដឹងថា សន្និសីទសារព័ត៌មាននោះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក សម រង្ស៊ី និងលោក កឹម សុខា។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ថ្នាក់ដឹកបេក្ខជនជាប់ឆ្នោត និងមន្ត្រីគណបក្សប្រមាណជាង១០០នាក់ កំពុងវិលត្រឡប់ពីខេត្តសៀមរាបមករាជធានីភ្នំពេញវិញ នៅព្រឹកថ្ងៃអង្គារនេះ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងប្រជុំរៀបចំការធ្វើមហាបាតុកម្មទ្រង់ទ្រាយធំលើកទី៣ និងប្រមូលញត្តិដាក់ថ្វាយព្រះមហាក្សត្របន្តទៀត ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត។ ...
ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16328&lang=kh
លោក ហ៊ុន សែន៖ ការបើកសម័យប្រជុំសភា មិនមែនជាចំណាប់ខ្មាំងរបស់អ្នកណាមួយទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ខែកញ្ញា ថ្លែងថា ការបើកសម័យប្រជុំនៃរដ្ឋសភាលើកដំបូង មិនមែនធ្វើឡើងក្នុងរូបភាពជាចំណាប់ខ្មាំងរបស់អ្នកណាមួយទេ តែធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ លោក ហ៊ុន សែន បានថ្លែងបែបនេះ ទៅកាន់តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តបើកសម័យប្រជុំសភា ដោយឯកបក្ស។ លោកបានឆ្លើយតបនឹងការលើក ដែលថាសភាឯកប្សនេះថា ការប្រជុំសភាលើកដំបូងតែងតែធ្វើឡើងក្នុងខែកញ្ញា ដែលជាទម្លាប់ ពោលមិនអាចពន្យារដល់ខែវិច្ឆិកាទេ ៖ “យើងទាំងអស់គ្នានៅទីនេះ គឺមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ យើងបានចូលបំពេញភារកិច្ចតាមតួនាទីរបស់យើង ស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឲ្យការកោះប្រជុំរដ្ឋសភា ក្រោយការបោះឆ្នោតយូរបំផុត ៦០ថ្ងៃ រឿងនេះវាបានក្លាយទៅជាច្បាប់ផង និងវាក្លាយទៅជាទម្លាប់ផង សភារបស់យើងមិនដែលបើកការប្រជុំរហូតទៅដល់ខែវិច្ឆិកា ដូចអ្នកខ្លះបានលើកឡើងនោះទេ”។ ...
ជន ស្រីណុច និង អ៊ឹង ប៊ុនថន
http://vodhotnews.com/16331
Cambodia Verifies the World’s First VCS Triple Gold CCB Avoided Deforestation Project
SAN FRANCISCO — The Oddar Meanchey REDD+ (Reduced Emissions for Deforestation and Degradation) project in Cambodia is the first in the world to complete verification of emission reductions under the Verified Carbon Standard (VCS) with a triple gold Climate, Community and Biodiversity (CCB) accreditation for emission ...
The Herald Staff
http://www.heraldonline.com/2013/09/24/5239878/cambodia-verifies-the-worlds-first.html
Cambodia's Hun Sen pushes on with forming government, rejects opposition role
Cambodian Prime Minister Hun Sen pushed ahead with forming a new government on Tuesday and said he had rejected a demand from the main opposition party, which says it won July’s general election, to be given senior positions in parliament. Hun Sen told reporters that, ...
ប្រតិកម្មរិះគន់និងសាទរចំពោះសម័យប្រជុំសភាដំបូងរបស់កម្ពុជា
ក្រោយពីបញ្ចប់សម័យប្រជុំសភាដំបូង ដែលដឹកនាំដោយព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី សហគមន៍អន្តរជាតិមួយចំនួនបានអត្ថារិះគន់ និងព្រួយបារម្ភចំពោះដំណើររដ្ឋសភាដោយបក្សតែមួយ។ ទន្ទឹមគ្នានេះក៏មានការសាទរ លោក ហ៊ុន សែនដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គឺជាសេចក្តីថ្លែងការណ៍ដែលមិនបានសាទរការប្រជុំសភាដំបូងនីតិកាល ទី៥របស់កម្ពុជាឡើយ។ ថ្វីដ្បិតតែបានចូលរួមក្នុងកិច្ចប្រជុំសភាដំបូងនៅព្រឹកមិញនេះ លោកវីល្លាម អ៊ី ថត់ ឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយចំៗថា វត្តមានរបស់លោកនៅក្នុងរដ្ឋសភាកម្ពុជានោះ មិនបានន័យថា សហរដ្ឋអាមេរិកយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឬគណបក្សណាមួយនោះទេ។ រីឯសហភាពអឺរ៉ុបឯណោះវិញ សេចក្តីថ្លែងការណ៍របស់ខ្លួនបានសរសេរថា រដ្ឋសភាកម្ពុជានឹងមិនអាចបំពេញភារកិច្ចរបស់ខ្លួន ដោយគ្មានការចូលរួមពីគ្រប់គណបក្សនយោបាយដែលជាប់ឆ្នោតនោះឡើយ។ សហភាពអឺរ៉ុបបានអំពាវនាវអោយគ្រប់គណបក្សនយោបាយទាំងអស់ សហការគ្នាដើម្បីធ្វើយ៉ាងណាអាចបំពេញអណត្តិរដ្ឋសភាអោយបានពេញលេញ។ សហភាពអឺរ៉ុបក៏នៅទទូចអោយគណបក្សទាំងពីរដោះស្រាយបញ្ហាបោះឆ្នោត អោយបាន ដើម្បីធានាដល់តំណើរការបោះឆ្នោតនៅលើកក្រោយទៀតនោះ។ ការអំពាវនាវបែបនេះក៏ត្រូវបានធ្វើឡើងដោយលោកឯកអគ្គរដ្ឋអាមេរិក ដូចគ្នាដែរ។ បេសកជនការទូតរបស់អាមេរិកបានអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនថា គណបក្សនយោបាយទាំងពីរគួរចាប់យកឱកាសនេះ ដើម្បីលើកកំពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងអនុវត្តកំណែទម្រង់ដ៏មានន័យ ដែលពង្រឹងនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ...
លាង ដឺលុច
http://www.khmer.rfi.fr/cambodia-24-09-2013-reaction-on-eu-us-ngo-on-new-paliament
Cambodian Rice Exports Double in the First Seven Months
Cambodia exported 221,027 tons of milled rice in the first seven months of the year, an increase of 103 percent compared to the same period last year, according to figures from the Ministry of Commerce. Officials and rice experts said the increase in exports was thanks ...
Lindsey Peterson and Hul Reaksmey
http://www.cambodiadaily.com/business/cambodian-rice-exports-double-in-the-first-seven-months-43062/
Rainsy calls Assembly meeting ‘communist’
Opposition leader Sam Rainsy, along with the rest of his party, condemned the opening of the National Assembly yesterday, saying in a speech delivered in Siem Reap that the action violated the constitution and had reverted the country to “communist” rule. Even as rumours swirled about ...
May Titthara, Meas Sokchea and Stuart White
http://www.phnompenhpost.com/national/rainsy-calls-assembly-meeting-%E2%80%98communist%E2%80%99
Two Decades On, Constitution Fails to Live Up to Promises
The atmosphere in Phnom Penh 20 years ago today was one of jubilation and optimism as then-Prince Norodom Sihanouk signed Cambodia’s new Constitution into law and reclaimed the throne as King. The promulgation of the Constitution—which marked the end of the U.N. Transitional Authority in Cambodia’s ...
Alex Willemyns and Phorn Bopha
http://www.cambodiadaily.com/news/two-decades-on-constitution-fails-to-live-up-to-promises-43035/