អ្នកការទូតនិងវាគ្មិននានាយល់ខុសគ្នាអំពីភាពស្របច្បាប់នៃរដ្ឋាភិបាល
ភាពស្របច្បាប់ឬមិនស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៥បានក្លាយជាប្រធានបទសំខាន់មួយក្នុងកិច្ចពិភាក្សាមួយរបស់អង្គទូត និងអ្នកវិភាគនយោបាយកម្ពុជាកាលពីថ្ងៃអង្គារនេះ។ កិច្ចពិភាក្សាជាភាសាអង់គ្លេសនេះផ្តោតលើកិច្ចពិភាក្សាលើភាពជាប់គាំងនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយត្រូវបានរៀបចំដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព។ លោក Dinesh K. Patnaik ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា បានលើកជាសំណួរនេះឡើងក្នុងកិច្ចសន្ទនា ដែលមានការចូលរួមពីអ្នកការទូត និស្សិត បញ្ញវ័ន្ត និងតំណាងសង្គមស៊ីវិលជាច្រើនរូប។ …