ព័ត៌មាន​

ឧកញ៉ា គង់ ក្រឹង ត្រូវ​បាន​ឃាត់​ខ្លួន ​ក្រោយ​កោះ​ហៅ​សួរ​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ

ឧកញ៉ា គង់ ក្រឹង​ ដែល​ល្បី​ខាង​មុខ​ជំនួញ​ឈើ ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​ពី​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​សាកសួរ ពី​ថ្ងៃ​ម្សិលមិញ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ខណៈ​សកម្មជន​ការពារ​ព្រៃឈើ​ និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ឈប់​សកម្មភាព​ដុត​បំផ្លាញ រថយន្ត​ដែល​បម្រើ​ឲ្យ​បទល្មើស ...

វ៉ន ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2KNHfNJ

តំណាង​អ្នក​មាន​ទំនាស់​ដី​នៅ​កោះកុង​ មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក

តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​កោះកុង​ជាង ១០ នាក់ កាល​ពី​ម្សិលមិញ​ បាន​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី ​បន្ទាប់​ពី​ពឹងពាក់​លើ​ស្ថាប័ន​រដ្ឋ​អស់​ពេល​ជិត​ ១០ ឆ្នាំ​មក​ហើយ តែ​នៅ​ពុំ ...

ឡុង គីមម៉ារីតា
https://bit.ly/2Hak4fq

ខេត្ត​ចំនួន ៨ និង​ពលរដ្ឋ​ជិត ៨ ពាន់​គ្រួសារ រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខែ​នេះ

ទឹក​ជំនន់​ទឹក​ភ្លៀង​រយៈពេល​ខ្លី​ចាប់​ពី​ដើម​ខែ​សីហា​​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ដ​ចំនួន ៨ ​ក្នុង​ប្រទេស ​កម្ពុជា ក្នុង​នោះ​ពលរដ្ឋ​ប្រមាណ​ជិត​ ៨ ០០០ គ្រួសារ​ រង​ផល​ប៉ះពាល់ ​រួម​ទាំង​ដំណាំ​ស្រូវ ​និង​ដំណាំ​រួម​ផ្សំ​ជិត ​៨ ០០០ ហិកតា​ផង​ដែរ។ លោក ​កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ ...

វ៉ន ដារ៉ា
https://bit.ly/2N7qJuG

សកម្មជន​ការពារ​ព្រៃឈើ ​សាទរ​ការ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ

​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​បាន​សម្ដែង​ក្ដី​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​ ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​​​ច្បាប់​ជាង​ ១៥០ ​កន្លែង ​របស់​គណៈកម្មការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​​​ថ្នាក់​ជាតិ​ ​នា​ពេល​ថ្មីៗ​នេះ​។ ...

ឃុត សុភចរិយា
https://bit.ly/33KuyM8

ក្រសួង​ឲ្យ​សាលា​អប់រំ​កុមារ​មាន​បញ្ហា​អូទីសឹម រើ​ទីតាំង

ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បាន​ឱ្យ​អង្គការ​សាលារៀន​ទន្សាយ​ដែល​ផ្ដល់​ការ​អប់រំ​ជា​ពិសេស​ដល់​កុមារ​កើត​មាន​បញ្ហា​អូទីសឹម ​(autism) រើ​ទីតាំង​ចេញ​ពី​បុរី​ទារក​ និង​កុមារ​ជាតិ​ និង​បាន​ប្រាប់​ឱ្យ​ស្វែងរក​អគារ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ បន្ទាប់​ពី​បាន​ជួយ ...

ខន សាវិ
https://bit.ly/302S1pz

ចំណូល​កំពង់ផែ​ព្រះសីហនុ ​កើនឡើង​ ១៦ ​ភាគរយ

ប្រាក់ចំណូល​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​បាន​កើនឡើង​ជាង​ ១៦ ​ភាគរយ​ នៅ​ត្រីមាស​ទី​២ ឆ្នាំ​ ២០១៩ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​របាយការណ៍​មិនទាន់​ធ្វើ​សវនកម្ម​ដែល​បានចេញ​ផ្សាយ​នៅលើ​ផ្សារហ៊ុន​។ របាយការណ៍​បង្ហាញ​ថា នៅ​ត្រីមាស​ទី​២ ឆ្នាំ​ ២០១៩ កំពង់ផែ ...

ហ៊ឹន ពិសី
https://bit.ly/2YJMyHI

ផលិតកម្ម​ស្បែកជើង​ នឹង​ឃើញ​ឱកាស​វិនិយោគ​ច្រើន​ជាង​កាត់ដេរ

វិស័យ​ស្បែកជើង​របស់​ប្រទេស​​ កម្ពុជា​ នឹង​មើលឃើញ​ឱកាស​ថ្មី​សម្រាប់​ការវិនិយោគ និង​ការផលិត​ច្រើន​ជាង​វិស័យ​កាត់ដេរ ដោយសារ​តែ​កំណើន​ដ៏សំខាន់​របស់​វិស័យ​នេះ​អំឡុងពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​ជាប់​គ្នា​។ នេះ​បើតាម​ព្រឹតិ្តបត្រ​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​លើ​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ស្បែកជើង (GTF) របស់​ប្រទេស ​កម្ពុជា​។ របាយការណ៍ ...

ធូ វិរៈ
https://bit.ly/2Z3iXse

ពលរដ្ឋ ២២ ក្រុម សុំ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ​២២ ​ក្រុម ​មក​ពី ​២ ក្រុង ​និង ​៣ ​ស្រុក ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ ជា​អ្វី​ដែល​លោក ​គួច ចំរើន សន្យា​​ថា ​ជួយ​ដោះស្រាយ​ម្ដង ...

សុទ្ធ គឹមសឿន
https://bit.ly/2YPwoMV

សំណុំ​រឿង ​០២/០២ នួន​ ជា រលត់​តាម​មរណភាព

​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ប្រកាស​ថា​ បណ្ដឹង​អាជ្ញា​លើ​ នួន ​ជា​ ក្នុង​សំណុំ​រឿង ​០០២/​០២​ ​បាន​រលត់​ទៅ​តាម​មរណភាព​របស់​លោក​ហើយ ​រាល់​កិច្ច​ការ​ដំណើរការ​នីតិវិធី​សម្រាប់​ ​នួន​ ជា ​នៅ​តុលាការ​កំពូល។ ​មេធាវី​ការពារ ...

នៀម ឆេង
https://bit.ly/2MjzCBI

រដ្ឋបាល​ខេត្ត​ដក​យក​ដី ​៩៩០ ​ហិកតា ពី​លោក សេង សុវណ្ណារ៉ា មក​ឲ្យ​រដ្ឋ​វិញ

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​សម្រេច​ដក​ហូត​យក​ដី​ចំនួន​ ៩៩០​ ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ប្រគល់​ឱ្យ​មន្ទីរ​បរិស្ថាន​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​ ក្រោយ​ពី​ដី​នេះ​ត្រូវ​បាន​លោក​ ​សេង ​សុវណ្ណារ៉ា ​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ធ្វើ​លិខិត ...

ខន សាវិ
https://bit.ly/2Z2MgHb

សមាជិក​ក្រុមប្រឹក្សា​ស្រុកនិង​ឃុំ ​២ នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​

សមត្ថកិច្ច​ខេត្ត​កំពត ​នឹង​បញ្ជូន​ជន​សង្ស័យ ២ នាក់​ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឈូក​ម្នាក់​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាកែន​ម្នាក់ ​ទៅ​សាលា​ដំបូង​ខេត្ត​កំពត​នៅ​ថ្ងៃ​នេះ ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ នៅ​ថ្ងៃទី ​១៣ ខែ ​សីហា ដែល​ពាក់ព័ន្ធ​ក្លែងបន្លំ​ឯកសារ​ប្លង់​ដី​របស់​ពលរដ្ឋ​ រស់នៅ ...

សុទ្ធ គឹមសឿន
https://bit.ly/2YPqnjv

ACU រក​ឃើញ​លុយ​ជិត $៤០ ម៉ឺន ពី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​(ACU) ​បាន​រក​ឃើញ​​លុយ​ទទួល​ពី​អំពើ​ពុក​រលួយ​បន្ថែម​ទៀត​របស់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ លោក ​លៀម ប៊ុនរឿន ​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​១៤០ ករណី​ សរុប​ចំនួន​ជិត ៤០ ម៉ឺន​ដុល្លារ​ ក្នុង​រយៈពេល​នៃ​ការ​កាន់​តំណែង​ ៣ ឆ្នាំ ​ក្រោយ ...

សុទ្ធ គឹមសឿន
https://bit.ly/2YLkRP1

រដ្ឋមន្ត្រី​ដែនដី ​ពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា ​លើ​សេចក្ដី​ព្រាង​ច្បាប់​សំណង់

លោក ​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កាល​ពី​ម្សិលមិញ​ បាន​ជួប​ពិភាក្សា​ជាមួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​ ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ សំណង់​ ដែល​មាន​គោល​បំណង​ធានា​គុណភាព ​សន្តិសុខ​ សុវត្ថិភាព​សំណង់​នៅ​កម្ពុជា​។​ ការ​ពិភាក្សា​នេះ ​ ...

ឡុង គីមម៉ារីតា
https://bit.ly/31wt7iy

គម្រោង​ចិន​នៅ​កម្ពុជា​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​បង្កើត​យោធា​

​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ស្វាគមន៍​ការ​ហូរ​ចូល​ជា​បន្ត​នៃ​ភ្ញៀវ​ទេសចរ​ចិន​ ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​ពិភពលោក​កំពុង​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​ឡើង​ថា​ ប្រទេស​ចិន​កំពុង​តែ​បង្កើត​ការ​ពង្រឹង​វិស័យ​យោធា​នៅ​ក្នុង​ប្រទេស​នេះ​សម្រាប់​ឥទ្ធិពល​ចិន ...

Kyodo News
https://www.bangkokpost.com/world/1728967/chinese-project-in-cambodia-raises-alarms-of-military-build-up

ជំនន់​ទឹក​ភ្លៀង ​បន្ត​ប៉ះពាល់​ពលរដ្ឋ​ជាង ​៥ ពាន់​គ្រួសារ ​និង​ដំណាំ​ស្រូវ​

​ខេត្ដ​ជាប់​សមុទ្រ​ចំនួន ​៤ ​និង​ខេត្ដ​នៅ​ភាគ​ឥឦសាន​ចំនួន​ ២ ​បាន​រងគ្រោះ​​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​ចាប់​តាំង​ពី​ដើម​ខែ​សីហា​រហូត​មក​ដោយ​បាន​បង្ក​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​​ដល់​ពលរដ្ឋ​ជាង​ ៥ ០០០​ គ្រួសារ​ និង ...

វ៉ន ដារ៉ា
https://bit.ly/31AUKHe

ក្រសួង​នឹង​ដកហូត​អាជ្ញាប័ណ្ណ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​

កាលពី​ម្សិលមិញ​ ក្រសួង​ព័ត៌មាន​បាន​ព្រមាន​ថា​ ខ្លួន​នឹង​ដកហូត​អាជ្ញាប័ណ្ណ​បោះពុម្ព​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ី​ន​ធឺ​ណេ​ត​ ដែល​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​។​ លោក​ ផុស​ សុវណ្ណ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ព័ត៌មាន​ និង​ សោត​ទស្សន៍​បាន​និយាយ​នៅ ...

លី លីវស៊ែ
https://www.khmertimeskh.com/50632885/ministry-to-revoke-licences-of-media-over-fake-news/

អគារ​កម្ពស់ ៩ ជាន់ ​តម្រូវ​ឱ្យ​រុះរើ​ជា​បន្ទាន់ ក្រោយ​រក​ឃើញ​សង់​ខុស​បច្ចេកទេស

ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់​ បញ្ជា​ឲ្យ​រុះរើ​អគារ​កម្ពស់ ​៩ ជាន់ ​មួយ​កន្លែង​ឆាប់ៗ​នេះ ​ស្ថិត​នៅ​ភូមិ​លេខ ​៤ សង្កាត់​លេខ ៤ ​ក្រុង/ខេត្ត​ព្រះសីហនុ ​បន្ទាប់​ពី​រក​ឃើញ​ការ​សាងសង់​ខុស​បច្ចេកទេស ​និង​គ្មាន​គុណភាព ខណៈ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​មួយ​ដែល ...

សុទ្ធ គឹមសឿន
https://bit.ly/2Kv6jtY

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ​ដាំ​គ្រាប់​ត្នោត​ ​៣ ម៉ឺន​គ្រាប់ តាម​ព្រំដែន​កម្ពុជា-ឡាវ

ត្នោត​ចំនួន ៣ ម៉ឺន​គ្រាប់ ​ត្រូវ​បាន​ដាំ​នៅ​អម​សង​ខាង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ​ ចាប់​ពី​ចំណុច​បង្គោល​ព្រំដែន​លេខ ០៤០ ទៅ​ដល់​បង្គោល​ព្រំដែន​លេខ ០៤២ ​ដែល​មាន​ប្រវែង​ចំនួន ១០ គីឡូម៉ែត្រ​ កាល​ពី​ថ្ងៃទី ១១ ​សីហា ​ដែល​មន្ត្រី​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា​ នេះ​គឺ​ជា​ការ​ដាំ​ដើមត្នោត​លើក ...

ខន សាវិ
https://bit.ly/2MfV8re

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ស្នើ​ឲ្យ​បិទ​រោងម៉ាស៊ីន​អារ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នៅ​ខេត្តក្រចេះ​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង៤ខេត្ត​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ស្នើ​ដល់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​មាន​វិធានការ​បិទ​រោងម៉ាស៊ីន​អារ​ ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​ ​ខូ​អិល​ធី ...

​ប៉ិច​ ​សុធា​រី​
https://bit.ly/33uBL2O

មនុស្ស ​៤ នាក់ ​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​នៅ​កំពង់ធំ និង​កោះកុង

លោក​ សេង ​ប៊ុណ្ណា ​អនុប្រធាន ​និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​ចេញ​​ដីកា​កាល​ពី​ថ្ងៃទី ​៩ ​សីហា​ ​ប៉ុន្តែ​​ភ្នំពេញ​ប៉ុស្ដិ៍ ​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ សាល​ដីកា​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​សមត្ថកិច្ច​នៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2MVIJIu

ប្រគល់​ម៉ាស៊ីន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ប៉េស្ដ​ជ្រូក ដល់​សត្ដឃាតដ្ឋាន​នៅ​ភ្នំពេញ និង​ខេត្ដ​កណ្ដាល

អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ និង​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ ​បាន​ចែក​ម៉ាស៊ីន​សម្រាប់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​ចំនួន ​១០ គ្រឿ​ង​ និង​ទឹក​ថ្នាំ​ចំនួន ​១៥៥ ​លីត្រ ​ដល់​កន្លែង​សត្តឃាតដ្ឋាន​ចំនួន ​១០ ក្នុង​នោះ​មាន ​៩ នៅ ...

ខន សាវិ
https://bit.ly/2KKvUOv

កម្ពុជា ​និង​ស្រីលង្កា ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ក្នុង​តំបន់

រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​ស្រីលង្កា ​ក្នុង​ជំនួប​ទ្វេភាគី​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​​បាន​បញ្ជាក់​សាជាថ្មី​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ទ្វេភាគី​ រួម​ទាំង​ភាព​ជា​ដៃគូ​ក្នុង​កម្រិត​តំបន់​ បំណង​នាំ​មក​នូវ​សន្តិភាព ​និង ...

រី សុចាន់
https://bit.ly/2TmDbbc

ប្រទះឃើញ​សត្វ​ទន្សោង​ជិត​ផុតពូជ​មួយ​ក្បាល​ ​ស្លាប់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​

មន្ត្រី​អនុរក្ស​បរិស្ថាន​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃសុក្រ​ ​បាន​ប្រទះឃើញ​សត្វ​ទន្សោង​ឈ្មោល​ ​ដែល​ជិត​ផុតពូជ​មួយ​ក្បាល​ ​បាន​ស្លាប់​នៅ​ខាងក្នុង​តំបន់​អភិរក្ស​មួយ​ ​ក្នុង​ព្រៃ​សហគមន៍​ ​សង្ឃ​រុ​ក្ខ​វន័​ ​ហើយ​សង្ស័យ​ថា​ ​បណ្ដាលមកពី​ការ​ប្រមាញ់ ...

លី លីវស៊ែ
https://bit.ly/2YFTjKK

GMAC ព្រមាន​ថា ​ការ​ផ្អាក​ប្រព័ន្ធ EBA នឹង​ធ្វើ​ឱ្យ​រងគ្រោះ​​កម្មករ ៧៥ ម៉ឺន​នាក់

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា ​GMAC​ នា​ថ្ងៃទី ​១២ ខែ​សីហា​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​លើក​ឡើង​ថា ​លទ្ធភាព​នៃ​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឲ្យ​រងគ្រោះ​ដល់​កម្មករ​កម្មការិនី ​៧៥ ​ម៉ឺន​នាក់ និង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ ​៣ ...

នៀម ឆេង
https://bit.ly/2YSb5tD

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gg2jY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!