ព័ត៌មាន
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង Fusionex Group ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង ដើម្បីពង្រឹងការសម្របសម្រួលពាណិជ្ជកម្មវៃឆ្លាតនៅកម្ពុជា
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា និង Fusionex Group ដែលជាក្រុមហ៊ុនដ៏ធំមួយហើយទទួលបានពានរង្វាន់ជាច្រើន និងជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងតំបន់ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងដែលក្រុមទាំង ២ នឹងសហការគ្នាក្នុងការសម្របសម្រួលពាណិជ្ជកម្មវៃឆ្លាតនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
https://bit.ly/32Xqx5E
VOA កំពុងទំនាក់ទំនងជួលម៉ោងវិទ្យុក្នុងស្រុក ២ ផ្សាយព័ត៌មានឡើងវិញ
វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) បានកំពុងធ្វើទំនាក់ទំនងជាមួយវិទ្យុក្នុងស្រុក ២ ដើម្បីពិភាក្សាលើនីតិវិធីជួលម៉ោងផ្សាយឡើងវិញ ក្រោយពីទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងព័ត៌មាននាពេលថ្មីៗកន្លងមកនេះ។ យោងតាមប្រភពពីវិទ្យុសំបុកឃ្មុំ និងវិទ្យុ ១០២។ ...
ខន សាវិ
https://bit.ly/37eMZKY
អាជ្ញាធររើសំណង់ខុសច្បាប់ក្នុងតំបន់ភ្នំគូលែន ហើយបន្តឱសានវាទ ៥ ថ្ងៃ
ក្រោយពីអាជ្ញាធរបានរុះរើសំណង់រោងអនាធិបតេយ្យ ៤៩ រោង ក្នុងចំណោមសំណង់រោងជិត ១ ០០០ ខ្នង ដែលទន្ទ្រានយកដោយខុសច្បាប់នៅក្នុងតំបន់គម្របព្រៃឈើឧទ្យានជាតិភ្នំគូលែនកាលពីចុងសប្ដាហ៍មុននោះ, លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនក្រុមសកម្មជន ...
វ៉ន ដារ៉ា
https://bit.ly/2NWvYxu
មូលនិធិអភិវឌ្ឍន៍អនាម័យ (DIB)ត្រូវបានសម្ពោធនៅថ្ងៃនេះ
មូលនិធិអភិវឌ្ឍន៍អនាម័យ ១០ លានដុល្លារដំបូងបង្អស់លើពិភពលោកក្នុងគោលបំណងនាំមកនូវអនាម័យប្រកបដោយសុវត្ថិភាពដល់គ្រួសារក្រីក្រ និងងាយរងគ្រោះបំផុតនៅខេត្តចំនួន ៦ របស់ប្រទេសកម្ពុជាត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃនេះ។ ...
តាំង វីដា
https://www.khmertimeskh.com/660228/sanitation-development-impact-bond-dib-launched-today/
វិនិយោគិនចិនមកពីខេត្តហ៊្វូជៀន បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា
ក្រុមអ្នកវិនិយោគមកពីខេត្ត ហ៊្វូជៀន (Fujian) ប្រទេសចិន បានបង្ហាញពីការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលមួយចំនួន ពិសេសក្នុងខេត្តព្រះសីហនុ ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់។ ...
ហ៊ឹន ពិសី
https://bit.ly/2rK7wqh
វិទ្យាស្ថានផែនការនៃទីក្រុងស៊ិនជិនគ្រោងនឹងធ្វើផែនការមេក្រុងព្រះសីហនុ
វិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុងស៊ិនជិនត្រូវបានចាត់តាំងឱ្យអនុវត្តធ្វើផែនការមេដើម្បីផ្លាស់ប្តូរក្រុងព្រះសីហនុទៅជាទីក្រុងទំនើបមួយ ដោយប្រើបទពិសោធន៍ស៊ិនជិនជារូបមន្តសម្ងាត់របស់វា។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/660033/shenzhen-institute-of-planning-to-undertake-sihanoukville-masterplan/
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននឹងចាប់ផ្តើមនៅខែធ្នូ
ស្ថានទូតចិននៅទីក្រុងភ្នំពេញបានប្រកាសកាលពីម្សិលមិញថា ការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី ២ លើពិភពលោកនឹងចាប់ផ្តើមនៅខែក្រោយនេះ។ ...
សុខ ចាន់
https://www.khmertimeskh.com/50660011/china-free-trade-agreement-negotiations-to-start-in-december/
អង្ករចិននាំចូលពីកម្ពុជាមានចំនួនកើនឡើង
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ឆ្នាំនេះប្រទេសចិនបាននាំចូលអង្ករពីកម្ពុជាបន្ថែមចំនួន ៤០ ភាគរយ ដោយគិតត្រឹមពីខែមករាដល់ខែតុលា នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50659992/chinas-rice-imports-from-kingdom-on-the-rise/
អ្នកជំនាញមកពីអាស៊ានប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាអំពីច្បាប់ប្រកួតប្រជែងនាពេលខាងមុខ
លោកប៉ានសូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងកាលពីម្សិលមិញថា ច្បាប់ប្រកួតប្រជែងដែលជាផ្នែកមួយនៃច្បាប់ដែលមានសារៈសំខាន់ក្នុងសេដ្ឋកិច្ចឌីជីថលនឹងត្រូវបញ្ចប់នៅដើមឆ្នាំក្រោយ។ ...
សុខ ចាន់
https://www.khmertimeskh.com/50659995/experts-from-asean-gather-to-discuss-upcoming-competition-law/
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ព្រមានចាត់វិធានការលើពលរដ្ឋ ដែលរំលោភកាន់កាប់ដីដែនជម្រកសត្វព្រៃ
អាជ្ញាធរខេត្តពោធិ៍សាត់ព្រមានចាត់វិធានការទៅលើប្រជាពលរដ្ឋ ៣១ គ្រួសារ ដែលមកតាំងទីលំនៅដោយខុសច្បាប់ដោយរំលោភកាន់កាប់ដីប្រមាណជា ១០០ ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនៅក្នុងភូមិស្ទឹងថ្មី ស្រុកវាលវែងដោយដាក់ឱសានវាទត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកាសប្ដាហ៍ក្រោយនេះ។ នេះបើយោង ...
សុទ្ធ គឹមសឿន
https://bit.ly/2OcCiQo
រោងចក្រស៊ីម៉ងត៍តម្លៃជាង ១០០ លានដុល្លារ បើកដំណើរការផ្លូវការ
រោងចក្រផលិតស៊ីម៉ងត៍ក្រោមការវិនិយោគ ១១០ លានដុល្លារ នៅខេត្តកំពតបានដំណើរការជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ដោយអាចផលិតបាន ១ លានតោនក្នុង ១ ឆ្នាំ។ រោងចក្រនេះក្លាយជារោងចក្រស៊ីម៉ងត៍ទី ៥ នៅក្នុងប្រទេស កម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងរហ័សនៃវិស័យសំណង់ ...
ម៉ៃ គុណមករា
https://bit.ly/2OhU84x
ក្រុមហ៊ុនអភិវឌ្ឍន៍ ជីប ម៉ុងលែន បើកគម្រោងលំនៅឋានថ្មីនៅព្រៃស
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុងលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានប្រណីតមួយនៅកម្ពុជាបានចាប់ផ្តើមគម្រោងលំនៅឋានទី ១០ របស់ខ្លួនដែលមានឈ្មោះថា «ផាក លែន ៥០ ម៉ែត្រ»។ គម្រោងដែលមានទីតាំងជាប់នឹងផ្លូវក្រវាត់ក្រុងទី ២ នៅតាមបណ្តោយផ្លូវ ៥០ ម៉ែត្រកែងនឹងផ្លូវ ៣០ ម៉ែត្រក្នុងខណ្ឌដង្កោ សង្កាត់ព្រៃសត្រូវ ...
ធូ វិរៈ
https://bit.ly/2XeMpbm
អាជ្ញាធរជាតិអប្សរាជញ្ជូនសត្វដំរីចេញពីរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា និងសមាគមគ្រប់គ្រងសត្វដំរី បាននិងកំពុងដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឈានទៅរកការបញ្ឈប់យកសត្វដំរីទៅបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវ ...
ប៉ិច សុធារី
https://bit.ly/376hi6d
នាយករដ្ឋមន្ត្រីក្រើនរំឮកប្រជាជនស្តុកទឹកទុក
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានជំរុញឱ្យអាជ្ញាធរនិងប្រជាជនជួយថែរក្សាទឹកទុកសម្រាប់ការដាំដុះ និងការប្រើប្រាស់ប្រចាំថ្ងៃ ដោយសាររដូវប្រាំងបាននឹងកំពុងមកដល់។ ...
មុំ គន្ធា
https://www.khmertimeskh.com/50660038/conserve-water-in-reservoirs-prime-minister/
លោក ហ៊ុន សែន ស្នើឲ្យក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដោះលែងសកម្មជនអតីតបក្សប្រឆាំង ដើម្បីបង្រួបបង្រួមជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងសកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការទៅតាមរយៈការស្នើសុំរបស់សាមីខ្លួន មេធាវី ឬក្រុមគ្រួសារជាអ្វីដែលលោកហៅថា ជាកិច្ចការចាំបាច់ត្រូវធ្វើក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និង ...
រី សុចាន់
https://bit.ly/2XkfIt1
លោក ទៀ បាញ់ និងទូតថ្មីអាមេរិក ព្រមព្រៀងពង្រឹងទំនាក់ទំនងយោធាឡើងវិញ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ផាទ្រីក មូហ្វ៊ី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំង ២ ជាពិសេសលើវិស័យយោធាក្នុងការហ្វឹកហ្វឺន និងការចូលសំចតនាវារបស់សហរដ្ឋអាមេរិក។ លោក ទៀ បាញ់ បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ក្នុងជំនួបពិភាក្សាជាមួយលោក ផាទ្រីក មូហ្វី កាលពីថ្ងៃទី ១៣ ខែ ...
ម៉ិច ដារ៉ា
https://bit.ly/357OmJv
កម្ពុជានៅដាច់ឆ្ងាយគេក្នុងភាពស្ទាត់ជំនាញខាងភាសាអង់គ្លេស
ទោះបីមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រសើរឡើងនូវជំនាញភាសាអង់គ្លេសរបស់ប្រជាជនក៏ដោយ ក៏ប្រទេសកម្ពុជានៅតែដាច់ឆ្ងាយជាងប្រទេសផ្សេងៗក្នុងពិភពលោកដដែល។ សន្ទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះបានចាត់ចំណាត់ថ្នាក់លេខ ៩៤ សម្រាប់ ...
Jose Rodriguez T. Senase
https://bit.ly/2rJznab
ក្រសួងបរិស្ថានកំពុងរៀបចំអនុក្រឹត្យហាមឃាត់ការនាំចូលផលិតផលធ្វើពីប្លាស្ទិកមួយចំនួន
ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំអនុក្រឹត្យ ដើម្បីហាមឃាត់ការនាំចូល និងការផលិតផលិតផលធ្វើពីប្លាស្ទិកមួយចំនួន ដែលប្រើប្រាស់ម្តងហើយបោះចោល (Single use plastic) ដើម្បីកាត់បន្ថយការប្រើប្រាស់ និងកាត់បន្ថយការបំពុលដោយប្លាស្ទិក ...
ប៉ិច សុធារី
https://bit.ly/2qNv0un
KrisEnergy ផ្តល់ឲ្យ Profab សាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅគម្រោងអប្សរា
ក្រុមហ៊ុនរុករកប្រេង KrisEnergy បានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PT Profab របស់ឥណ្ឌូនេស៊ីសម្រាប់ការផ្គត់ផ្គង់សម្ភារសាងសង់ក្បាលអណ្តូង (well-head platform) មួយចំនួនសម្រាប់គម្រោងអណ្ដូងប្រេងអប្សរា ដើម្បីសម្រេចបានតាមទិសដៅរបស់ខ្លួនក្នុងការទាញយកប្រេងនៅប្លុក A ត្រឹមពាក់កណ្ដាលឆ្នាំ ២០២០។ សេចក្ដីប្រកាសបានពីក្រុមហ៊ុនកាលពីថ្ងៃពុធបង្ហាញថា វិសាលភាពនៃ ...
ម៉ៃ គុណមករា
https://bit.ly/34X0nBp
ផ្សោតញី ១ ក្បាល ទម្ងន់ជាង ១០០ គីឡូ ត្រូវបានប្រទះឃើញងាប់នៅក្រចេះ
មន្ទីរទេសចរណ៍ខេត្ដក្រចេះបានឲ្យដឹងកាលពីថ្ងៃអង្គារថា មានសត្វផ្សោតញី ១ ក្បាល ទម្ងន់ ១១០ គីឡូក្រាម ត្រូវបានមន្ត្រីប្រទះឃើញងាប់ដោយសារជាប់មងរបស់ប្រជានេសាទខុសច្បាប់ ខណៈមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជាបង្ហាញក្ដីក្រៀមក្រំ បន្ទាប់ពីទទួលដំណឹងពីការបាត់បង់សត្វផ្សោតថ្មី ...
វ៉ន ដារ៉ា
https://bit.ly/2NP3aHb
មន្ត្រីរដ្ឋាភិបាលថា ការស្នើឲ្យទម្លាក់បទចោទលើលោក កឹម សុខា គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការ
មន្ត្រីរដ្ឋាភិបាល និងស្ថានបេសកកម្មអចិន្រៃ្តយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានឆ្លើយតបថា ការទាមទាររបស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងមន្ត្រីទូតមួយចំនួនឱ្យទម្លាក់បទចោទប្រកាន់លើ លោក កឹម សុខា គឺជាការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ខណៈដែលកាលពីម្សិលមិញមន្ត្រីទូតមួយចំនួនបន្តចូលជួបមេបក្សអតីតបក្សប្រឆាំង ...
ខន សាវិ
https://bit.ly/2QhAisI
មន្ត្រីបញ្ជាក់ថា បានទទួលរបាយការណ៍ពី EU
មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលរបាយការណ៍ពីគណៈកម្មការស្វែងរកការពិតរបស់សហភាពអឺរ៉ុបទៅលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធស្ដីពីកម្ពុជាដែលសហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០២០ ថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ ...
ម៉ិច ដារ៉ា
https://bit.ly/351FCEM
អង្គការសហប្រជាជាតិអំពាវនាវជាថ្មីឲ្យកម្ពុជាលុបចោលទោសឧក្រិដ្ឋសម្រាប់ស្ត្រីពពោះជំនួស
អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជាលុបចោលការសម្រេចរបស់ខ្លួនដែលចាត់ទុកការពពោះជំនួសថាជាបទឧក្រិដ្ឋ និងបានស្នើរដ្ឋាភិបាលកម្ពុជាឲ្យធានាថា សំណើច្បាប់នោះនឹងមិនដាក់ទោសឧក្រិដ្ឋចំពោះស្ត្រីដែលពពោះជំនួសគេនោះ ...
Leonie Kijewski
https://khmer.voanews.com/a/un-reiterates-call-to-abolish-criminalization-of-surrogates-/5164093.html
រដ្ឋាភិបាលខ្មែរត្រៀមឆ្លើយតបនឹងរបាយការណ៍អំពីកម្ពុជានិងឋានៈអនុគ្រោះ EBA
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ មានប្រសាសន៍ប្រាប់VOA នៅថ្ងៃពុធនេះថា ភាគីកម្ពុជាបានទទួលរបាយការណ៍នោះហើយ។ ភាគីកម្ពុជានឹងផ្តល់ការឆ្លើយតបតាមលទ្ធភាពរបស់ខ្លួនទៅលើចំណុចណាដែលខាងភាគីកម្ពុជាយល់ថាអាច ...
ហ៊ុល រស្មី
https://khmer.voanews.com/a/gov-t-ready-to-respond-to-report-on-eba-evaluation-/5164122.html