សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​លើក​ទី​៤​ របស់​គណៈកម្មាធិការ​សម្របសម្រួល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ និង​កិច្ចប្រជុំ​លើក​ទី​១​ របស់​ក្រុមការងារ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ និង​សេដ្ឋកិច្ច​កម្ពុជា​-​ចិន

នៅ​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​លើក​ទី​៤​ របស់​គណៈកម្មាធិការ​សម្របសម្រួល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ និង​កិច្ចប្រជុំ​លើក​ទី​១​ របស់​ក្រុមការងារ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ និង​សេដ្ឋកិច្ច​កម្ពុជា​-​ចិន​។​

​កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ដើម្បី​អនុវត្ត​យន្តការ​ការងារ​ក្នុង​ក្រប​ខណ្ឌ​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ក្រប​ខណ្ឌ​អនុស្សា​រណៈ​យោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និង​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​គោលបំណង​បន្ត​ជំរុញ​កិច្ច​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ និង​បន្ត​ជំរុញ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ចិន​។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf