ព័ត៌មាន​

រាជរដ្ឋាភិបាល​ដាក់​បង្ហាញ​ពី​យុទ្ធសាស្ត្រ​កំណែទម្រង់​ថវិកា​ថ្មី​

កាលពី​ថ្ងៃ​សុក្រ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​យុទ្ធសាស្ត្រ​ថ្មី​របស់​រាជរដ្ឋាភិបាល​ សម្រាប់​កំណែទម្រង់​ថវិកា​ ដែល​សំដៅ​បង្កើន​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​មូលនិធិ​សាធារណៈ​។​​ក្រោម​ចំណងជើង​ថា​ “​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​ថវិកា​សម្រាប់​ឆ្នាំ​ ២០១៨-២០២៥”​ គឺជា​ផែនការ​ថ្មី​សម្រាប់​គោលនយោបាយ ...

សុខ ចាន់
https://www.khmertimeskh.com/50303602/government-reveals-new-budget-reform-strategy/

កម្ពុជា ​នាំ​ចេញ​សម្លៀកបំពាក់​តម្លៃ​ $៧,៦ ​ពាន់​លាន​ឆ្នាំ​ ២០១៧

ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា​ឆ្នាំ ២០១៧ មាន​តម្លៃ​ជា​ទឹកប្រាក់ ៧,៦ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​កាលពី​ម្សិលមិញ​របស់​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​។ ...

ហ៊ គឹមសាយ
http://bit.ly/2p88d7K

ឥណ្ឌា​ផ្ដល់​កម្ចី​ ៣៦​ លាន​ដុល្លារ​ដល់​កម្ពុជា​អភិវឌ្ឍ​អាង​ស្ដុក​ទឹក​

​ធនាគារ​ Export​ Import​ Bank​ (EXIM​ Bank)​ របស់​ឥណ្ឌា​ និង​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​មុន​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្ចី​ ៣៦,៩២​ លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ទំនប់​ទឹកស្ទឹង​ស្វាហាប់​ ដើម្បី​ប្រើប្រាស់​ការ​ស្រោចស្រព​ និង​គ្រប់គ្រង​ទឹកជំនន់​។​​ ...

ហ៊ គឹមសាយ
http://www.phnompenhpost.com/business/india-loan-signed-fund-dam-kampong-speu

រដ្ឋាភិបាល​លើកលែង​ពន្ធ​ប្រាក់​ចំណូល​រយៈពេល​២ឆ្នាំ​ដល់​SMEចុះបញ្ជី​ស្ម័គ្រចិត្ត​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម ចុះ​បញ្ជី​ដោយ​ស្ម័គ្រចិត្ត តាមរយៈ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ ដោយ​ត្រូវ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​រយៈពេល​២​ឆ្នាំ។ ការ​លើកលែង​កាតព្វកិច្ច​ពន្ធដារ​សម្រាប់​សហ​គ្រាស​ធុន​តូច និង​មធ្យម​នេះ ត្រូវ​បាន​ផ្តល់​តែ​សម្រាប់​ការ​ចុះ​បញ្ជី​ដោយ ...

ជា វណ្ណៈ
http://bit.ly/2kOiWF5

ការ​ថមថយ​នៃ​វិស័យ​សេវាកម្ម​នឹង​ជះ​ឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច​

ភាព​ថមថយ​នៃ​វិស័យ​ទេសចរណ៍វិស័យ​ដឹកជញ្ជូននិង​វិស័យ​អចលនទ្រព្យ​ជា​សញ្ញា​អវិជ្ជមាន​ដែល​គំរាមកំហែង​ដល់​សន្ទុះ​កំណើន​របស់​វិស័យ​សេវាកម្ម​ជា​រួម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​នេះ។នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ។ ...

សុខ ចាន់
http://bit.ly/2jr2F4q

កំណើន​សេដ្ឋកិច្ច​កម្ពុជា ​នៅ​តែ​រក្សា​អត្រា​ ៧​ ភាគរយ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ម្សិលមិញ​បាន​ព្យាករ​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​៧​ភាគរយ​នៅ​ឆ្នាំ​២០១៧​នេះ ជា​អត្រា​កំណើន​ដូច​គ្នា​នឹង​ឆ្នាំ​មុន​ដែរ ដោយ​សារ​ការ​រួម​ចំណែក​ពី​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​កសិកម្ម បើ​ទោះ​បី​ជា​កំណើន​នៃ​វិស័យ​ឧស្សាហ ...

ហ៊ គឹមសាយ
http://bit.ly/2j8c7Zf

ក្រុម​ហ៊ុន MQ នឹង​វិនិយោគ​៣០​លាន​ដុល្លារ​បង្កើត​កាស៊ីណូ​នៅ​ខេត្ត​ព្រៃវែង

​ក្រុម​ហ៊ុន MQ Technology Bhd ចុះ​បញ្ជី​នៅ​ម៉ាឡេស៊ី​កំពុង​សម្លឹង​ទៅ​រក​ការ​បង្កើត​ការ​វិនិយោគ​រួម​ជា​មួយ​ក្រុម​ហ៊ុន​កម្ពុជា​ទើប​បង្កើត​ថ្មី​ Cambodian Resorts and Entertainment Co. Ltd ​ដើម្បី​បង្កើត​សួន​កម្សាន្ត​​ និង​កាស៊ីណូ​តម្លៃ​៣០​លាន​ដុល្លារ​នៅ​ខេត្ត​ព្រៃវែង​នៅ​ជិត​ព្រំដែន​វៀត​ណាម​។ នេះ​បើ ...

Kali Kotoski
http://bit.ly/2hk8ShO

រដ្ឋសភា​​អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៧ ដោយ​សមាជិក​បក្ស​កាន់​អំណាច ខណៈបក្ស​ប្រឆាំង​មិនគាំទ្រ

តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​សរុប៦៦​រូបកាល​ពី​ម្សិលមិញបាន​បោះឆ្នោត​គាំទ្រ​ចំពោះ​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧ដែល​រាជ​រដ្ឋាភិបាលគ្រោង​ចំណាយ​ថវិកា​ជាតិ​ប្រមាណ៥​ពាន់​លាន​ដុល្លារខណៈ​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងបដិសេធ​គាំទ្រ​សេចក្តី​ព្រាង​នោះ។​ ...

ជា វណ្ណៈ
http://bit.ly/2f53KAQ

ក្រសួង​ពាណិជ្ជកម្ម​ពន្យារ​ការ​ចុះ​បញ្ជី​ឡើង​វិញ​តាម​អនឡាញ

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ពន្យារពេល​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ឡើង​វិញ​តាម​ប្រព័ន្ធ​ស្វ័យ​​ប្រវត្តិកម្ម ឬ​​តាម​​អនឡាញ​ខណៈ​ក្រុមហ៊ុន ​និង​សហគ្រាស​​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​មក​​ចុះ​បញ្ជី​ឡើង​វិញ​នៅ​ឡើយ។ នេះ​​បើ​យោង​តាម​សេចក្តី​ជូន ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dwQPVP

ADB ត្រៀម​ $១ ពាន់​លាន​សម្រាប់​កម្ពុជា

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​សន្យា​នូវ​ទឹកប្រាក់​ជាង ១ ពាន់​លាន​ដុល្លារ​ជា​ជំនួយ​អភិវឌ្ឍន៍ និង​មូលនិធិ​ជំនួយ​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​រហូត​ដល់​ឆ្នាំ ២០២០ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​កសិកម្ម និង​លើក​កម្ពស់​ប្រព័ន្ធ ...

Kali Kotoski
http://bit.ly/2dtTWke

ស្ថាប័នហិរញ្ញវត្ថុ​កំពុង​មើល​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ថ្លៃ​ស្រូវ​

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ស្ថាប័នហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​ឃ្លាំមើល​នូវ​ប្រាក់​កម្ចី​ដែល​បាន​ផ្ដល់​ឲ្យ​កសិករ​ដែល​ជា​អតិថិជន​របស់​ខ្លួន​ខណៈ​ដែល​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ក្នុងឆ្នាំនេះ​អាច​នឹង​ប៉ះពាល់​ការ​ទូទាត់​សង​ត្រឡប់​នៃ​ប្រាក់​កម្ចី​។ ...

ម៉ៃ គុណមករា
http://bit.ly/2de2FCa

RDB ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំង​អស់​ស្នើកម្ចី​ឥណទាន​របស់​រដ្ឋាភិបាល

ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសកាលពីម្សិលមិញថារាល់រោងម៉ាស៊ីនកិនស្រូវទាំងអស់អាចស្នើសុំកម្ចីឥណទានពិសេសរបស់រដ្ឋាភិបាលបានចាប់ពីថ្ងៃនេះតទៅសម្រាប់បញ្ជាទិញស្រូវសែនក្រអូបស្រាល ពីប្រជាកសិករដើម្បីស្ដារនូវតម្លៃស្រូវឲ្យកើនឡើងវិញបន្ទាប់ពីតម្លៃស្រូវបានធ្លាក់ខ្លាំងក្នុងប៉ុន្មានពីរសបា្តហ៍ចុងក្រោយនេះ។ នេះបើ យោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ...

សុខ ចាន់
http://bit.ly/2cqlgwo

Nagaworld ឈានដល់កិច្ចព្រមព្រៀងពន្ធ

Nagaworld ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជី NagaCorp ដែលមានមូលដ្ឋាននៅហុង កុង បានឈានដល់កិច្ចព្រមព្រៀងបង់អត្រាពន្ធថ្មីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើប្រតិបត្តិការមិនមែនល្បែង នេះបើអោយដឹងពីមន្ត្រីក្រសួងមួយរូប។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29693/nagaworld-reaches-tax-deal/

ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ពន្ធដារ​រួម​គ្រោង​ដំណើរ​ការ​ដើម្បី​កៀរគរ​ចំណូល និង​តម្លាភាព

ក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនិងបញ្ជីពន្ធដាររួមដើម្បីកើនប្រសិទ្ធភាពក្នុងការកៀរគរចំណូលពន្ធគ្រប់គ្រងទិន្នន័យសហគ្រាស និងសម្រួលដល់ការចុះបញ្ជីរបស់សហគ្រាស និងដើម្បីធ្វើឲ្យមានតម្លាភាពក្នុងការបង់ពន្ធ។ គម្រោងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីរួមគ្នានេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអនឡាញ សម្រាប់សហគ្រាស។ លោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដាក់ឲ្យអនុវត្តនៅត្រីមាសទីមួយឆ្នាំ២០១៧ ហើយការចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមនេះ នឹងបង្កើនប្រសិទ្ធភាពប្រមូលចំណូលពន្ធ។ ...

ជា វណ្ណៈ
http://bit.ly/2cejQlJ

កម្ពុជា​ទទួល​បាន FDI ជាង $ ៥០០ លាន

ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសាច់ប្រាក់សុទ្ធចូលមកកម្ពុជានៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះដែលកត់ត្រាដោយធនាគារជាតិនៃកម្ពុជាមានចំនួន ៥១១ លានដុល្លារអាមេរិកកើនឡើង ៦ ភាគរយពីចំនួន ៤៨១ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៦ ចេញផ្សាយកាលពីថ្ងៃអង្គារ។ របាយការណ៍ដែលវាយតម្លៃចក្ខុវិស័យម៉ាក្រូសេដ្ឋកិច្ចពាក់ណ្តាលឆ្នាំរបស់កម្ពុជានេះមិនបានបង្ហាញលម្អិតពីលំហូរតាមវិស័យទេប៉ុន្តែបង្ហាញថាតិចជាង ១ ភាគ ៤ នៃលំហូរទុនវិនិយោគទៅក្នុងវិស័យធនាគារ។ ...

ហ៊ គឹមសាយ
http://bit.ly/2bLsF83

រដ្ឋាភិបាល គ្រោង​បង្កើន​ពន្ធ​បារី និង​ស្រាបៀរ ដើម្បី​បង្កើន​ចំណូល​​ទ្រទ្រង់​ការងារ​បរិស្ថាន

រដ្ឋាភិបាលកម្ពុជា កំពុងពិចារណាបង្កើនពន្ធលើតម្លៃផលិតផលបារី និងស្រាបៀរដើម្បីបង្កើនចំណូលថវិកាសម្រាប់យកទៅគាំទ្រការងារការពារបរិស្ថាន។ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅក្នុងវេទិកាការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព កាលពីម្សិលមិញ បានថ្លែងថា ថវិកាដែលទទួលបានពីការបង្កើនពន្ធលើផលិតផលបារី និងស្រាបៀរ បន្ថែមនេះ នឹងអាចត្រូវប្រើសម្រាប់ការងារបរិស្ថាន ដោយមិនយកទៅប្រើប្រាស់ក្នុងសម្រាប់ថវិកាសម្រាប់បើកប្រាក់ខែដល់មន្ត្រីរាជការឡើយ។ ...

ជា វណ្ណៈ
http://bit.ly/2bBQiBK

កម្ពុជា ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ឧបករណ៍​និស្សន្ទ

ខណៈកម្ពុជាបង្ហាញពីការស្វាគមន៍កាន់តែខ្លាំងលើការជួញដូរឧបករណ៍និស្សន្ទនៅក្នុងទំនិញប្រើប្រាស់លោហធាតុមានតម្លៃ និងរូបិយប័ណ្ណបរទេស និយតករទីផ្សារមូលធនកម្ពុជាក៏បានបង្ហាញពីការគ្រប់គ្រងហានិភ័យដែលមានស្រាប់ និងការលើកទឹកចិត្តដល់ឧបករណ៍ហិរញ្ញវត្ថុដែលគេស្គាល់តិចតួចនេះ។ ...

Kali Kotoski
http://bit.ly/2bgXLVb

កម្ចីសម្រាប់សាងសង់ឃ្លាំងជម្រុកស្រូវ

វាហាក់មើលទៅមិនមានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៃកម្ចីប្រាក់ ៣០០ លានដុល្លារពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ឃ្លាំងជម្រុកធំមួយដើម្បីស្តុកស្រូវសម្រាប់កិន ដែលនឹងត្រូវផ្តល់ឱ្យមកប្រទេសកម្ពុជានោះទេ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28139/loan-for-silos-in-limbo/

រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​បង្ហាញ​ពី​ការ​គ្រប់​គ្រង និង​ការ​ចាយ​វាយ​ថវិកា​ជាតិ​សម្រាប់​២០១៦

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ចំណាយ​ថវិកា​ជាតិ​រហូត​ដល់ ១៦,៥​ភាគរយ​សម្រាប់​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ ច្បាប់​គ្រប់គ្រង​ថវិកា​នេះ​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ ដែល​មាន​តែ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។ ...

ស៊ីវ ម៉េង
http://bit.ly/1Qj4xYX

មន្ត្រី​រាជការ​នឹង​ត្រូវ​ឡើង​ប្រាក់​ខែ​ ១២​%

រដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង​ប្រាក់​បៀវត្សរ៍​មូលដ្ឋាន​ក្នុង​អត្រា​ ១២ ភាគរយ​ចាប់ពី​ឆ្នាំ​ ២០១៦ តទៅ​ដល់​បុគ្គលិក​មន្ត្រី​រាជការ​សរុប​ជិត ២០ ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដំឡើង​ប្រាក់ខែ​ជា​បន្ត​បន្ទាប់​ចាប់​តាំងពី​ឆ្នាំ​ ២០១៣ មក​រហូត​ដល់​ ២០១៨ ឲ្យ​បាន​យ៉ាង​តិច​បំផុត ...

ឆាយ ច័ន្ទនីដា
http://bit.ly/1PA20qR

រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ $២ លាន​បន្ថែម​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​វិភាគទាន​ជា​ប្រាក់​ ២ ​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​​បង្គ្រប់​ឲ្យ​បាន​ ៥ លាន​ ២ សែន​ដុល្លារ​សម្រាប់​ដំណើរការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅក្នុង​ឆ្នាំ​ ២០១៥ នេះ​ហើយ​សន្យា​នឹង​បង្កើន​ឲ្យ​ដល់​ ៦ លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​ទៀត​ក្នុង​គោលដៅ​លើក​កម្ពស់ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1JOQJOM

ក្រសួង​រឹតបន្តឹង​ទិន្នន័យ​ទ្រព្យសម្បត្តិ​ ដើម្បី​វិភាគ​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ

«​ខ្ញុំ​សារភាព​ថា​ក្រសួង​មិនមាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​រក្សា​តម្លាភាព​នៅក្នុង​វិស័យ​អចលនទ្រព្យ​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​វិស័យ​នេះ​មិន​ទាន់​ផ្តល់​សញ្ញា​បញ្ជាក់ពី​បញ្ហា​នៅ​ឡើយ​ទេ​។​» នេះ​ជា​សម្តី​របស់​លោក ងួន សុខា រដ្ឋលេខាធិកា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​និយាយ​នៅក្នុង ...

បុគ្គលិកសារព័ត៌មានភ្នំពេញប៉ុស្តិ៍
http://bit.ly/1TYbkGa

ក្រសួង​មិន​បារម្ភ​ពី​កំណើន​ហួស​ក្នុង​វិស័យ​អចលនទ្រព្យ

ក្រសួង និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ​ហាក់​ពុំ​សូវ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​រីក​កើន​ឡើង​នៃ​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​ឡើយ ​ដោយ​ពួក​គេ​បាន​យល់​ស្រប​គ្នា​ថា ការ​គ្រប់​គ្រង​ការ​អភិវឌ្ឍ​វិស័យ​នេះ គឺជា​កត្តា​សំខាន់​សម្រាប់​សេដ្ឋ​កិច្ច ...

ស ច័ន្ទដារ៉ា និង ស៊ីវ ម៉េង
http://bit.ly/1J2KxFu

ក្រសួងៈ GDP មនុស្ស​ម្នាក់​នឹង​កើន​ដល់ ១២២០ ដុល្លារ

ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) បាន​បង្ហាញ​ថា ចំណូល​សម្រាប់​មនុស្ស​ម្នាក់​របស់​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ដល់ ១២២០ ដុល្លារ​នៅ​ចុង​ឆ្នាំ​នេះ​កើន​ឡើង​ជាង ៨ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន ១១២៣ លាន​ដុល្លារ​អាមេរិក​ដោយ​សារ​ការ​កើន​ឡើង​សកម្មភាព​សេដ្ឋកិច្ច។ ...

ម៉ៃ គុណមករា
http://bit.ly/1It4uX6

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aUywM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!