ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម
ផលិតផលដំណាំ និងទំនិញ
ថៃគ្រោងធ្វើរោងចក្រផលិតថាមពលជីវម៉ាស់នៅកម្ពុជា
ក្រុមហ៊ុនថៃ Sahacogen (Chonburi) Pcl ជាក្រុមហ៊ុនផលិតនិងចែកចាញសេវាអគ្គីសនីឯកជន បានចូលភាគហ៊ុនជាមួយក្រុមហ៊ុន Saha Patthana Inter Holding Pcl, ជាក្រុមហ៊ុនវិនិយោគរបស់ក្រុមហ៊ុនថៃ Saha Group ក្នុងការវិនិយោគទៅលើរោងចក្រផលិតថាមពលជីវម៉ាស់ក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា នេះបើយោងតាមសារព័ត៌មានពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះDealStreetAsia ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/thais-build-biomass-plant-phnom-penh
ពុទ្ធីវុធ ប្តេជ្ញាស្រោចស្រង់ឧស្សាហកម្មអង្ករ
លោក សុខ ពុទ្ធីវុធ កូនប្រុសលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន និងជាកូនប្រសាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាជាថ្មីម្តងទៀតសម្រាប់អាណត្តិទី ២ ជាមួយនឹងការប្ដេជា្ញក្នុងការដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មនេះ។ ...
ចេង សុខហ័ង
http://bit.ly/29iIgdQ
ក្រសួងនឹងរឹតបន្តឹងការនាំចូលអង្ករពីវៀតណាមផ្តោតលើគុណភាព
រដ្ឋាភិបាលនឹងកម្រិតការនាំចូលអង្ករពីវៀតណាមដោយផ្អែកលើគុណភាពដើម្បីបញ្ឈប់ការហូរចូលអង្កររត់ពន្ធរាប់សែនតោនដែលកំពុងធ្វើឲ្យខូចដល់ឧស្សាហកម្មអង្កររបស់ប្រទេសនេះទាំងមូល។ ...
ចេង សុខហ័ង
http://bit.ly/299QGXb
ការផ្ទុះឡើងនៃដង្កូវវ៉ូងកើតមាននៅខេត្តកោះកុង
មន្ត្រីបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខណៈពេលដែលកសិករទូទាំងប្រទេសកំពុងបន្តស្រាកស្រានជាបន្តៗពីបញ្ហាដង្កូវវ៉ូង ប្រជាជនក្នុងខេត្តកោះកុងកំពុងមានការប្រឈមមុខនឹងការផ្ទុះឡើងនេះដែលមានក្នុងចំណោមដំណាំស្រូវថ្មីៗ។ ...
ខេង សុធា
https://www.cambodiadaily.com/news/another-armyworm-outbreak-hits-koh-kong-114721/
ដង្កូវហ្វូងកំពុងរាតត្បាតបំផ្លាញដំណាំស្រូវនៅក្នុងខេត្តចំនួន ៥
ក្រសួងកសិកម្មបានប្រកាសថាខេត្តចំនួន ៥ បានកើតនូវដង្កូវហ្វូងស៊ីសំណាបស្រូវរបស់ប្រជាកសិករនៅដើមរដូវវស្សានេះដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយយូរបង្កឲ្យមានការកកើត និងរាលដាលពួកដង្កូវហ្វូងប្រភេទនេះ។ ...
សែន ដេវីត
http://bit.ly/1WOuqVl
ចំការម្រេចកំពុងគម្រាមកំហែងដល់ព្រៃឈើរបស់កម្ពុជា
ខណៈជំនួញឈើប្រណិតកំពុងបន្តបៀតបៀនព្រៃឈើនៃប្រទេសកម្ពុជា មានវិស័យមួយផ្សេងទៀតដែលកំពុងគម្រាមកំហែងកាន់តែខ្លាំងទៅកាន់ព្រៃឈើរបស់ប្រទេសនេះ៖ ចំការម្រេច។ ...
មុិច ដារ៉ា និង Igor Kossov
http://www.phnompenhpost.com/national/pepper-business-adds-kingdoms-deforestation-woes
Grow Asia នឹងជួយជំរុញផលិតផលកសិកម្មកម្ពុជា
អង្គការ Grow Asia ដែលបានបង្កើតភាពជាដៃគូជាផ្លូវការជាមួយកម្ពុជាកាលពីចុងឆ្នាំមុននឹងជួបប្រជុំនៅថ្ងៃទី ១៣ ខែមិថុនានៅភ្នំពេញដើម្បីចាប់ផ្តើមរៀបចំក្រុមការងាររវាងវិស័យសាធារណៈ និងឯកជនរួមទាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបន្ទាប់ពីបានកំណត់លើដំណាំកសិកម្ម ៦ មុខសម្រាប់សក្តានុពលទីផ្សារ។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/20WLJBJ
ការរំពឹងទុកលើដំណើរការ CRF ក្រោយពីការរើសប្រធានថ្មីខែក្រោយ
ខណៈសហព័ន្ធស្រូវ អង្ករកម្ពុជា (CRF) នឹងធ្វើការជ្រើសរើសប្រធានថ្មីនៅខែក្រោយអ្នកនៅក្នុងឧស្សាហកម្មនេះបានបង្ហាញពីប្រតិកម្មផ្សេងគ្នាពីការដឹកនាំថ្មីរបស់ស្ថាប័នឧស្សាហកម្មស្រូវអង្ករដ៏សំខាន់មួយនេះ។ ...
ចេង សុខហ័ង
http://bit.ly/1Uw4IB5
ការផ្តល់ GI សម្រាប់ម្រេចត្បូងឃ្មុំត្រូវបានជំរុញ តែឧបសគ្គនៅមានច្រើន
ផលិតកម្មម្រេចនៅខេត្តត្បូងឃ្មុំមានជាចំណែកមួយធំជាងគេនៃផលិតកម្មសរុបនៅកម្ពុជា ដែលមន្ត្រីបានថ្លែងថា គួរតែផ្តល់ឋានៈជាទំនិញសម្គាល់ភូមិសាស្រ្ត (GI) ដើម្បីលើកកម្ពស់តម្លៃនៅក្នុងតំបន់នេះ។ ...
ចេង សុខហ័ង
http://bit.ly/1WW8qYh
បាត់បង់សុទិដ្ឋិនិយមចំពោះតម្លៃកៅស៊ូក្រោយពីឡើងថ្លៃនៅខែមុន
ទោះបីជាតម្លៃកៅស៊ូបានស្ទុះងើបឡើងវិញបន្តិចជាបឋមក្តីក៏កសិករដាំកៅស៊ូកម្ពុជាព្យាករថាឆ្នាំនេះគឺជាឆ្នាំដ៏អាប់អួមួយដោយសារតែការផលិត និងការនាំចេញបានកើនឡើងខណៈប្រាក់ចំណេញបន្តរងផលប៉ះពាល់ដដែល។ ...
ចេង សុខហ័ង
http://bit.ly/1WYYMEL
តម្លៃកៅស៊ូធ្លាក់ចុះម្តងទៀត
អ្នកផលិតកៅស៊ូនិយាយថា តម្លៃកៅស៊ូក្នុងតំបន់បានធ្លាក់ចុះម្តងជាថ្មីម្តងទៀត ដែលបន្ទោសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងតម្រូវការតិចតួចសម្រាប់ផលិតផលកៅស៊ូ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25271/rubber-prices-fall-again/
រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា
រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/
ឈ្មោះម៉ាកអង្ករដែលទើបបង្កើតថ្មីបង្កឲ្យមានក្តីបារម្ភមួយចំនួន
បើទោះជាមានភាពសុទិដ្ឋិនិយមចំពោះការបង្កើតឈ្មោះម៉ាកអង្ករថ្មីមួយសម្រាប់ក្រុមអង្ករក្រអូបតម្លៃថ្លៃដែលបង្កើតឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក៏ដោយ ក៏ក្តីបារម្ភនៅតែមានដោយសារភាពមិនច្បាស់លាស់នៃឈ្មោះ និងការចំណាយពេលវេលា និងប្រាក់ច្រើនដើម្បីធ្វើទីផ្សារឡើងវិញ។ នេះបើតាមការលើកឡើងរបស់អ្នកនៅក្នុងវិស័យឧស្សាហកម្មនាំចេញអង្ករ។ ...
ចេង សុខហ័ង
http://bit.ly/1YQj8NV
ហានិភ័យនៅក្នុងឧស្សាហកម្មនាំចេញអង្កររបស់កម្ពុជានៅតែបន្ត
ការនាំចេញអង្ករសរុបនៅរយៈពេល ៤ ខែដំបូងឆ្នាំនេះកើនឡើងតិចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បានពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករខណៈអ្នករកស៊ីនៅក្នុងវិស័យនេះអះអាងថាសញ្ញាគ្រោះថ្នាក់នៅក្នុងឧស្សាហកម្មអង្ករនៅតែបន្ត។ ...
ចេង សុខហ័ង
http://bit.ly/22eCbn0
វិធានការទប់ស្កាត់នាំចូលអង្ករមិនទាន់ចេញ
ការហាមឃាត់ ឬ កំណត់ចំនួនអង្ករនាំចូលពីវៀតណាមនៅមិនទាន់ចេញជាផ្លែផ្ការ អ្វីឡើយខណៈវិធានការកំពុងតែស្ថិតក្នុងការពិភាក្សានៅឡើយចាប់ តាំងពីអំពាវនាវឲ្យរដ្ឋាភិបាលចេញវិធានការលើបញ្ហានេះមក។ នេះបើតាមលោក មូល សារិទ្ធី ជាសមាជិកគណៈកម្មាធិការក្រុមការងារ។ ...
ចេង សុខហ័ង
http://bit.ly/276AL1m
សហព័ន្ធស្រូវអង្ករសម្រេចឈ្មោះ យីហោ អង្ករកម្ពុជា
សហព័ន្ធស្រូវអង្ករកម្ពុជានឹងចុះបញ្ជីយីហោអង្ករជាផ្លូវការរបស់ កម្ពុជាជាអង្ករម្លិះនៅខែក្រោយ។ នេះបើតាមលោក មូល សារិទ្ធី ជាអគ្គលេខាធិការស្ដីទីរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/1s6Hg4G
កម្ពុជា ចុះកិច្ចព្រមព្រៀង MOU ដើម្បីនាំស្វាយចេញទៅប្រទេសកូរ៉េខាងត្បូង
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសកូរ៉េខាងត្បូងដើម្បីនាំចេញផ្លែស្វាយពីកម្ពុជា ទៅកូរ៉េ កាលពីសប្តាស៍មុន។ ...
ស៊ុំ ម៉ាណេត
http://bit.ly/1SJQGsZ
តម្លៃកៅស៊ូ ស្ទុះងើបឡើងវិញ
តម្លៃកៅស៊ូស្ងួតនៅកម្ពុជាបានចាប់ផ្តើមកើនឡើងវិញតាំងពីដើមខែ មេសាស្របជាមួយនឹងនិន្នាការអន្តរជាតិបន្ទាប់ពីការធ្លាក់ចុះនៅ ឆ្នាំថ្មីៗ។ នេះបើយោងតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ...
ចេង សុខហ័ង
http://bit.ly/1rgbu4b
អាកាសធាតុក្តៅមានផលប៉ះពាល់ទៅកាន់វិស័យអំបិលក្នុងស្រុក
ទិន្នផលអំបិលដែលមានបរិមាណច្រើនលើសពីធម្មតាក្នុងខេត្តកែបនិងខេត្តកំពតបានផ្គត់ផ្គង់លើសពីតម្រូវការអំបិលដ៏ទាបនៅក្នុងទីផ្សារកម្ពុជា និងបានបង្កើនសមត្ថភាពស្តុកទុកអំបិលនៅក្នុងប្រទេសដល់កម្រិតអតិប្បរមា នេះបើយោងតាមពាក្យសម្តីរបស់ម្ចាស់ឧស្សាហកម្មក្នុងស្រុក ...
ស ច័ន្ទដារ៉ា
http://www.phnompenhpost.com/business/hot-weather-shakes-local-salt-sector
កម្ពុជាដេញថ្លៃសម្រាប់កិច្ចសន្យាផ្គត់ផ្គង់អង្ករឱ្យហ្វីលីពីន
នាយកប្រតិបត្តិឧស្សាហកម្មបាននិយាយកាលពីម្សិលមិញថា កម្ពុជាមិនរំពឹងថានឹងឈ្នះបានកិច្ចសន្យាផ្គត់ផ្គង់អង្ករកន្លះលានតោនឱ្យហ្វីលីពីនក្នុងអំឡុងពេលដែលដំណើរការនៃការដេញថ្លៃនឹងចាប់ផ្តើមនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយលើកឡើង ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23965/cambodia-to-bid-for-philippines-rice-contract--for-show/
ដំឡូងមីនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ស្ថិតនៅក្រោមការគំរាមកំហែងពីជំងឺបណ្តាលមកពី mealybug
របាយការណ៍មួយព្រមានថា បម្រែបម្រួលអាកាសធាតុ និងសាកលភាវូបនីយកម្ម គឺកំពុងតែបញ្ឆេះឱ្យមានការផ្ទុះនូវសត្វល្អិត និងជំងឺដែលធ្វើញាំញីដល់ដំណាំដំឡូងមីនៅបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ ដែលនឹងគំរាមកំហែងដល់ឧស្សាហកម្មរាប់ពាន់លានដុល្លារ និងស្បៀងអាហារនៃមនុស្សរាប់លាននាក់ផងដែរ។ ...
ផ្លែស្វាយកម្ពុជាត្រូវបាននាំចេញទៅកាន់អ៊ឺរ៉ុបជាលើកដំបូង
លោក ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថាជា ស្តេចនៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា សម្រាប់តួនាទីជាអ្នកដឹកនាំក្រុមហ៊ុនដ៏ធំ ម៉ុង ឫទ្ធីគ្រុបរបស់លោក ដែលមានគោលបំណងដើម្បីពង្រីកទីផ្សារស្វាយនៅកម្ពុជាទៅកាន់អឺរ៉ុប។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23468/mangoes-exported-to-europe-in-a-first-for-kingdom/
ពលរដ្ឋសុំឲ្យសង្គមស៊ីវិលជួយរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន
ពលរដ្ឋ ៣៦ នាក់ក្នុងស្រុកគូលែនបានផ្តិតមេដៃដាក់លិខិតទៅសង្គមស៊ីវិលដើម្បី សុំអន្តរាគមន៍រឿងទំនាស់ដីធ្លី និងចោទសន្តិសុខក្រុមហ៊ុនចំនួនពីរថាបានគំរាមកំហែង និងបំផ្លាញទ្រព្យសម្បត្តិធ្វើស្រែចម្ការរបស់ពួកគាត់តែភាគី ក្រុមហ៊ុនបានច្រានចោលការចោទប្រកាន់នេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/1VUHZRh
រដ្ឋាភិបាលកាត់បន្ថយពន្ធ១០ភាគរយទៅលើផលិតផលស្រូវអង្គរ
រដ្ឋាភិបាលបានសម្រេចចិត្តកាត់បន្ថយពន្ធ១០ភាគរយទៅលើផលិតផលស្រូវអង្គរក្នុងអំឡុងពេលប្រជុំមួយដែលបានធ្វើឡើងនៅថ្ងៃពុធជាមួយតំណាងនៃវិស័យស្រូវអង្គរនិងមន្ត្រីរដ្ឋាភិបាលនៅទីតាំងរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នេះបើយោងតាមពាក្យសម្តី ...
ខេង សុធា
https://www.cambodiadaily.com/news/government-waives-10-percent-vat-for-rice-110676/