Government

Elections

Daun Penh Authorities Deny Involvement in Wat Phnom Attack

Some 50 members of the Boeng Kak and Borei Keila communities—many still bearing welts and bruises—walked to Phnom Penh’s Daun Penh district offices Tuesday and blamed officials there for a violent attack that broke out at Wat Phnom on Sunday night as they were peacefully ...

Mech Dara and Ben Woods
http://www.cambodiadaily.com/news/daun-penh-authorities-deny-involvement-in-wat-phnom-attack-43143/

សម្តេច ហ៊ុន សែន ទម្លាយ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទារ​យក​ប្រធានរដ្ឋសភា​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​២៤​កញ្ញា​នេះ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង​ប្រធានរដ្ឋសភា​។​សម្តេច ហ៊ុន សែន បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត មុន​នឹង​ឡើង​ឡាន​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ឲ្យ​គណបក្ស ដែល​មាន​សំឡេង​ភាគតិច ក្នុង​រដ្ឋសភា កាន់កាប់​ជា​ប្រធាន​រដ្ឋសភា​បាន​ទេ​។​ ​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្តេច ហ៊ុន សែន នៅតែ​អះអាង​ពី​លទ្ធភាព​នៃ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ព្រមធ្វើ​សម្បទាន ផ្តល់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​មួយ ​ប្រធាន​គណៈកម្មការ​ ៤ និងអនុប្រធានគណៈកម្មការចំនួន ៥ នៅក្នុងរដ្ឋសភា ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។ ​តែ​សម្តេច ហ៊ុន សែន បានប្រកាសថា មុន​នឹង​ឈាន​ដល់​ការចរចា​លើ​បញ្ហា​នេះ ទាល់តែ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​ជាមុន​សិន​។ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=ODdmNmE0Yz

រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ថែមក្រសួងមួយថ្មី និងផ្លាស់ប្តូររដ្ឋមន្ត្រី ១០ ក្រសួង

ភ្នំពេញ: ​តាម​បញ្ជីរាយនាម សមាសភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ គឺ​ដឹកនាំ​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ឧបនាយករដ្ឋមន្ត្រី ៩ រូប ទេសរដ្ឋមន្ត្រី ១៥ រូប រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ១៣ រូប រដ្ឋមន្ត្រី ២៧ រូប និង​រដ្ឋលេខាធិការ​តាម ២៧ ក្រសួង មាន​ចំនួន​សរុប ១៧៩ រូប​។​​ក្នុង​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ មាន​ការបន្ថែម​ក្រសួង​មួយទៀត គឺ​ក្រសួង​មុខងារសាធារណៈ ដែល​មាន​លោក ពេជ្រ ប៊ុនធិន ជា​រដ្ឋមន្ត្រី​។ ពីមុនក្រសួងថ្មីនេះ មានងារត្រឹមតែរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលចំណុះឲ្យទីស្តីការគណៈរដ្ឋមន្ត្រី។ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=NTYzOTVlZG

គណបក្ស​សង្គ្រោះ​ជាតិ បើក​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃពុធស្អែកនេះ ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​គណបក្ស​​

គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥​ខែ​កញ្ញា វេលា​ម៉ោង​៩ នៅ​ទីស្នាក់ការ​គណបក្ស សង្កាត់​ចាក់អង្រែលើ​ដើម្បី​បង្ហាញ​ពី​គោលជំហរ​របស់​គណបក្ស​ជុំវិញ​ ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យដឹងថា សន្និសីទ​សារព័ត៌មាន​នោះ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​អធិបតី​ភាព លោក សម រង្ស៊ី និង​លោក កឹម សុខា​។​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ថ្នាក់​ដឹក​បេក្ខជន​ជាប់ឆ្នោត និង​មន្ត្រី​គណបក្ស​ប្រមាណ​ជាង​១០០​នាក់ កំពុង​វិលត្រឡប់​ពី​ខេត្ត​សៀមរាប​មក​រាជធានី​ភ្នំពេញ​វិញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រជុំ​រៀបចំ​ការធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​លើក​ទី​៣ និង​ប្រមូល​ញត្តិ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​បន្ត​ទៀត ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត​។​ ...

ស៊ុន ណារិន​
http://vodhotnews.com/?p=article&id=16328&lang=kh

លោក ហ៊ុន សែន​៖ ការ​បើក​សម័យ​ប្រជុំ​​សភា មិន​មែន​​ជា​​ចំណាប់​​ខ្មាំង​​របស់​អ្នក​ណាមួយ​ទេ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ ថ្លែង​​ថា ការ​បើក​​សម័យ​ប្រជុំ​​នៃ​រដ្ឋសភា​លើក​​ដំបូង មិនមែន​ធ្វើ​ឡើង​ក្នុង​រូបភាព​ជា​ចំណាប់​ខ្មាំង​របស់​អ្នក​​ណាមួយ​ទេ តែ​ធ្វើ​ឡើង​ស្រប​តាម​​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ លោក ហ៊ុន សែន បាន​ថ្លែង​បែបនេះ ទៅកាន់​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បន្ត​បើក​សម័យប្រជុំ​សភា ដោយ​ឯក​បក្ស​។ លោក​​បាន​ឆ្លើយតប​នឹង​ការលើក ដែល​ថា​សភា​ឯ​កប្ស​នេះ​ថា ការប្រជុំ​​សភា​​លើក​ដំបូង​តែងតែ​ធ្វើឡើង​ក្នុង​ខែ​កញ្ញា ដែល​ជា​​​ទម្លាប់ ពោល​មិន​អាច​ពន្យារ​ដល់​​ខែវិច្ឆិកា​ទេ ៖ “យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ គឺ​មិន​មែន​ជា​ចំណាប់​ខ្មាំង​របស់​ក្រុម​ណា​មួយ​នោះទេ យើ​ងបាន​ចូល​បំពេញភារកិច្ច​តាម​តួ​នាទី​របស់​យើង​ ស្រប​​តាម​រដ្ឋ​ធម្ម​នុញ្ញ​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​កំណត់​ឲ្យ​ការ​កោះ​ប្រជុំ​រដ្ឋសភា ក្រោយការ​បោះឆ្នោត​យូរ​បំផុត ៦០​​ថ្ងៃ រឿង​នេះ​វា​បាន​ក្លាយ​ទៅ​ជា​ច្បាប់​​ផង និង​វា​ក្លាយ​ទៅ​ជា​ទម្លាប់ផង សភា​របស់​យើង​មិនដែល​បើកការ​ប្រ​ជុំ​រហូត​ទៅ​ដល់​ខែ​វិច្ឆិកា​ ដូច​អ្នក​ខ្លះបាន​លើក​ឡើង​នោះទេ”។ ...

ជន ស្រី​ណុច និង​ អ៊ឹង ប៊ុន​ថន​
http://vodhotnews.com/16331

Cambodia's Hun Sen pushes on with forming government, rejects opposition role

Cambodian Prime Minister Hun Sen pushed ahead with forming a new government on Tuesday and said he had rejected a demand from the main opposition party, which says it won July’s general election, to be given senior positions in parliament. Hun Sen told reporters that, ...

Prak Chan Thul
http://www.reuters.com/article/2013/09/24/us-cambodia-politics-idUSBRE98N06220130924?feedType=RSS&feedName=topNews&utm_source=dlvr.it&utm_medium=twitter&dlvrit=992637

ប្រតិកម្ម​រិះគន់​និង​សាទរ​ចំពោះ​សម័យ​ប្រជុំសភា​ដំបូង​របស់​កម្ពុជា

ក្រោយពី​បញ្ចប់​សម័យ​ប្រជុំ​សភា​ដំបូង​ ដែល​ដឹកនាំ​ដោយ​ព្រះ​មហាក្សត្រ ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី សហគមន៍​អន្តរជាតិ​មួយចំនួន​បាន​អត្ថា​រិះគន់ និង​ព្រួយបារម្ភ​ចំពោះ​ដំណើរ​រដ្ឋសភា​ដោយ​បក្ស​តែមួយ។ ទន្ទឹម​គ្នានេះ​ក៏មាន​ការ​សាទរ លោក ហ៊ុន សែន​ដែល​ត្រូវ​បាន​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ។ សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក គឺ​ជា​សេចក្តីថ្លែងការណ៍​ដែល​មិនបាន​សាទរ​ការប្រជុំ​សភា​ដំបូង​នីតិកាល​ ទី៥របស់​កម្ពុជា​ឡើយ។ ថ្វីដ្បិតតែ​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំសភា​ដំបូង​នៅ​ព្រឹក​មិញ​នេះ លោក​វីល្លាម អ៊ី ថ​ត់ ឯក​អគ្គរដ្ឋទូត​អាមេរិក​បាន​និយាយ​ចំៗ​ថា វត្តមាន​របស់លោក​នៅ​ក្នុង​រដ្ឋសភា​កម្ពុជា​នោះ មិន​បាន​ន័យថា សហរដ្ឋអាមេរិក​យល់​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ឬ​គណបក្ស​ណាមួយ​នោះទេ។ រីឯ​សហភាព​អឺរ៉ុប​ឯណោះ​វិញ សេចក្តីថ្លែងការណ៍​របស់​ខ្លួន​បានសរសេរ​ថា រដ្ឋសភា​កម្ពុជា​នឹងមិន​អាច​បំពេញ​ភារកិច្ច​របស់ខ្លួន ដោយ​គ្មាន​ការចូលរួម​ពី​គ្រប់​គណបក្សនយោបាយ​ដែល​ជាប់ឆ្នោត​នោះឡើយ។ សហភាព​អឺរ៉ុប​បាន​អំពាវនាវ​អោយ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ សហការគ្នា​ដើម្បី​ធ្វើយ៉ាងណា​អាចបំពេញ​អណត្តិ​រដ្ឋសភា​អោយបាន​ពេញលេញ។ សហភាព​អឺរ៉ុប​ក៏​នៅ​ទទូច​អោយ​គណបក្ស​ទាំងពីរ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​ អោយបាន ដើម្បី​ធានា​ដល់​តំណើរការ​បោះឆ្នោត​នៅ​លើក​ក្រោយ​ទៀត​នោះ។ ការអំពាវនាវ​បែបនេះ​ក៏ត្រូវ​បានធ្វើ​ឡើង​ដោយ​លោក​ឯកអគ្គ​រដ្ឋ​អាមេរិក​ ដូចគ្នា​ដែរ។ បេសកជន​ការទូត​របស់​អាមេរិក​បាន​អត្ថាធិប្បាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ របស់​ខ្លួន​ថា គណបក្ស​នយោបាយ​ទាំងពីរ​គួរ​ចាប់យក​ឱកាស​នេះ ដើម្បី​លើក​កំពស់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ និង​អនុវត្ត​កំណែទម្រង់​ដ៏​មានន័យ ដែល​ពង្រឹង​នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ...

លាង ដឺលុច
http://www.khmer.rfi.fr/cambodia-24-09-2013-reaction-on-eu-us-ngo-on-new-paliament

Rainsy calls Assembly meeting ‘communist’

Opposition leader Sam Rainsy, along with the rest of his party, condemned the opening of the National Assembly yesterday, saying in a speech delivered in Siem Reap that the action violated the constitution and had reverted the country to “communist” rule. Even as rumours swirled about ...

May Titthara, Meas Sokchea and Stuart White
http://www.phnompenhpost.com/national/rainsy-calls-assembly-meeting-%E2%80%98communist%E2%80%99

Barricades to stay in place for days: gov’t

Manned barricades that dotted the city yesterday, strangling traffic along Norodom, Sothearos and other key thoroughfares, will remain in place through tomorrow, the government announced. The unsigned directive issued yesterday, which emanated from the election security council chaired by Interior Minister Sar Kheng, thanked citizens and ...

Chhay Channyda
http://www.phnompenhpost.com/national/barricades-stay-place-days-gov%E2%80%99t

គណបក្ស​សង្គ្រោះ​ជាតិ​​ប្ដេជ្ញា​ធ្វើ​ពហិការមិន​ចូល​រួម​ប្រជុំ​សភា​ ហើយ​នឹង​ធ្វើ​បាតុកម្ម​បន្តទៀត​

បន្ទាប់​ពី​កា​រ​បើក​​សម័យ​ប្រជុំ​សភា​ដំបូង​ដែល​មាន​តែ​សមាជិក​សភា​​មក​ ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​រួម​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ ម្សិលមិញ​បាន​មាន​ប្រសាសន៍​ថា ខ្លួន​នឹង​​នៅ​តែ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ រួម​ប្រជុំ​សភា​ ហើយ​ប្រើ​មហា​បាតុ​កម្ម​ជា​មធ្យោបាយ​ ដើម្បី​ដាក់​សម្ពាធ​ លើ​រដ្ឋា​ភិ​បាល​ឲ្យ​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​ខ្លួន​ ដើម្បី​ស្វែង​រក​  “យុត្តិធម៌” បន្ទាប់​ពី​ខ្លួន​បាន​អះអាង​ថា ការ​បោះឆ្នោត​ជាតិ​មាន​ការ​​លួច ​បន្លំ​នោះ​។ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ទូល​ថ្វាយព្រះ​មហាក្សត្រ​​​នរោត្តម​  សីហមុនី ឲ្យ​ពន្យារ​ពេល​នៃ​ការ​បង្កើត​រដ្ឋសភា​ថ្មី មេដឹកនាំ​គណបក្ស​ ប្រឆាំង​បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​​លើក​ក្រោយ​ៗ​ប្រឆាំង​រដ្ឋាភិបាល ​​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ ហើយ​លោក​ សម រង្ស៊ី ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍​ថា លោក​ និង​លោក​ កឹម​ សុខា  អនុប្រធាន​បក្ស​​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​បង្កើន​ការ​ដាក់​​ សម្ពាធ​​​ពី​អន្តរ​ជាតិ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​តែ​រៀប​ផែនការ​ ដើម្បី​ ប្រមូល​អ្នក​គំាទ្រ​ឲ្យ​បន្ត​ធ្វើ​បាតុកម្ម​​ដោយ​សន្ដិវិធី​​បន្ត​ទៀត​  ហើយការ​បដិសេធ​មិន​គោរព​ច្បាប់​រដ្ឋ​ដោយ​កម្លាំង​មហាជន​តាម​សន្ដិវិធីក៏​អាច ​ត្រូវ​ធ្វើ​ដែរ​ ប្រសិន​បើ​ស្រប​ច្បាប់​”។​ លោក​ សម រង្ស៊ី បាន​បន្ថែម​ថា  គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើ​ “ទាំង​វិធាន​ការ​​ក្នុងប្រទេស​​ និង​ក្រៅ​ ប្រទេស​” ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​ រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ ...

Colin Meyn and Khuon Narim
http://www.cambodiadailykhmer.com/news/5716/

ព័ត៌មានថ្មីបំផុត សភា អនុម័ត​របៀបវារៈ​បោះ​ឆ្នោត​ជា​កញ្ចប់​ជ្រើសរើស​ប្រធាន អនុប្រធានរដ្ឋសភា និង​គណៈកម្មការ​រដ្ឋ​សភា និង​ការផ្តល់​សេចក្តីទុកចិត្ត​ដល់​រដ្ឋាភិបាល​​

រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បានសម្រេច​អនុម័ត​របៀបវារៈ​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសរើស​ប្រធាន អនុប្រធានរដ្ឋសភា និង​ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញនៃរដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ដល់​រដ្ឋាភិបាល ដោយ​សំឡេង​៦៨​លើ​៦៨​។ ​សំឡេង​៦៨ លើ​៦៨​នេះ ជា​សំឡេង​របស់​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​៦៨ ដោយសារ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​ រូប​ទេ​។ លោក ហេង សំរិន មានប្រសាសន៍ថា រដ្ឋសភា អនុម័ត​លើ​របៀបវារៈ​នេះ ដោយ​សំឡេង​៦៨​លើ​៦៨​។​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា ប្រធាន និង​​អនុប្រធាន​គណៈកម្មការ​ទាំង​៩​នៃ​រដ្ឋសភា​។ បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា និង​គណៈ​កម្មការ​ទាំង​៩ តំណាងរាស្ត្រ នឹង​បោះឆ្នោត​ជា​កញ្ចប់ ដើម្បី​ជ្រើសរើស​គណៈរដ្ឋមន្ត្រី​។​ ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​ព្រៃវែង លោក ជាម យៀប ឲ្យដឹងថា គណបក្ស​ឈ្នះ​ការបោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​តួនាទី និង​រចនាសម្ព័ន្ធ​រដ្ឋ​សភា ជាពិសេស​តំណែង​ប្រធានរដ្ឋសភា​។ លោក​បញ្ជាក់ថា រចនាសម្ព័ន្ធ​រដ្ឋសភា ...

ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16323&lang=kh

CNRP Pledges to Continue Boycott, Stage Demonstrations

Following the convening of a one-party CPP National Assembly, leaders of the opposition CNRP said Monday that they would continue to boycott parliament and use mass demonstrations as a tool to pressure the government to meet their demands for “justice” following what they claim was ...

Colin Meyn and Khuon Narim
http://www.cambodiadaily.com/elections/cnrp-pledges-to-continue-boycott-stage-demonstrations-43037/

ព្រះ​មហាក្សត្រ​ កោះ​​​ប្រជុំ​សភា​ ដែល​មាន​គណបក្ស​​ជាប់​ឆ្នោត​តែ​មួយ​ចូលរួម​​​​​

ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី បាន​ធ្វើ​ជា​ព្រះ​អធិបតី​នៅ​ក្នុងការបើក​​ សម័យ​ប្រជុំ​សភា​ ដែល​​អវត្តមាន​​សមាជិក​ជិត​ពាក់​កណ្ដាល​កាលពី​ម្សិលមិញ​  ព្រោះ​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥រូប​​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ ធ្វើតាម​ការ​គំរាម​របស់​ខ្លួន​ធ្វើ​ពហិការ​រដ្ឋ​សភា ដើម្បី​តវ៉ា​នឹង​លទ្ធផល ​បោះឆ្នោត​​ជាតិ​ កាលពីខែ​កក្កដា។ ដូច​ដែលខ្លួន​​បាន​សន្យា​នោះ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ ​ដំណើរ​​ទៅក្រុង​សៀម​រាប ដែល​នៅ​ទី​នោះ​ពួកគាត់​បាន​ចាត់​ទុក​សម័យ​ប្រជុំ​ សភា​លើក​​ដំបូង​នេះ​ថា មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ហើយ​បាន​ចាត់​ទុក​ ប្រទេស​កម្ពុជា​ថា​ ជា​ប្រទេស​ឯក​បក្ស​។ អ្នក​វិភាគ​ និង​អ្នក​សង្កេត​ការ​បោះ​ឆ្នោត​ក៏បាន​ចោទ​សួរ​ពីភាព​ស្រប​ ច្បាប់​របស់​រដ្ឋ​​​សភា​ថ្មី​នេះ​ផង​ដែរ ហើយបារម្ភ​ខ្លាច​មាន​ភាពច្របូក​ ច្របល់​ជាសាធារណៈ​កាន់តែ​ខ្លាំង​​ប្រសិន​បើ​សមាជិក​សភា​គណបក្ស​ប្រជា​ជន​ កម្ពុជា​បន្ត​អនុម័ត​ច្បាប់​នានា​នោះ។ ទោះ​ជា​យ៉ាង​ណា ​ ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី និង​សមាជិក​ជាប់​ ឆ្នោត​ទាំង​៦៨រូប​​​ នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ​ ហ៊ុន សែន ​បាន​បន្ត​សម័យ​ប្រជុំ​សភា​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​​​ការ​​ ​ទូត​បរទេស​ប្រចាំ​កម្ពុជា​ជា​ច្រើនរូប​ រួម​ទាំង​គណៈ​ប្រតិភូ​អឺរ៉ុបមួយ​ចំនួនដែល​បានរិះគន់​ដំណើរ​ការ​បោះ​ឆ្នោត​ នេះ​ និង​មិន​បាន​ទទួល​ស្គាល់​លទ្ធ​​​ផល​ផ្លូវ​ការ​​នៃ​ការ​បោះ​ឆ្នោត​នេះ​ ទេ។ ...

Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/5703/

With Just One Party Present, King Convenes New Parliament

King Norodom Sihamoni presided over a nearly half-empty opening session of the National Assembly on Monday as all 55 elected lawmakers of the opposition CNRP followed through with their threat to boycott parliament to protest disputed results of July’s national election. Analysts and election monitors ...

Zsombor Peter and Hul Reaksmey
http://www.cambodiadaily.com/elections/with-just-one-party-present-king-convenes-new-parliament-43033/

Cambodian govt warns foreign diplomats not to interfer in internal affairs over election dispute

The Cambodian government on Monday issued a statement, warning foreign diplomats against interfering in the country’s internal affairs over the contested July 28 election that handed victory to Prime Minister Hun Sen’s ruling party. “Cambodia does not need to resort to laws from other countries. ...

Global Times News Staff
http://www.globaltimes.cn/content/813413.shtml#.UkDwI9KBmN8

U.S., EU urge Cambodia elected parties to continue talks

The United States and the European Union on Monday urged Cambodia’s ruling and opposition parties to continue their dialogue towards electoral reforms and settlement of national problems. “The United States calls for a transparent review of irregularities in the July 28 national elections which would help ...

Xinhuanet Staff News
http://news.xinhuanet.com/english/world/2013-09/23/c_132743699.htm

China congratulates Cambodian PM Hun Sen on re-election

China on Tuesday congratulated Cambodian Prime Minister Hun Sen on his re-election. Foreign Ministry spokesman Hong Lei also extended congratulations on the opening of the new Cambodian National Assembly at a regular press conference. He [Hong Lei] added that China is willing to strengthen friendly cooperation ...

Global Times News Staff
http://www.globaltimes.cn/content/813598.shtml#.UkOT4NKBmN8

Bruised but Not Beaten, Protesters Return to Wat Phnom

Anger over the violent attack on peaceful protesters at Wat Phnom on Sunday night simmered at the site Monday morning, with the same demonstrators returning to confront their alleged attackers and detaining a police official they accused of spying. Shortly before 11 p.m. on Sunday night, ...

Ben Woods and Mech Dara
http://www.cambodiadaily.com/elections/bruised-but-not-beaten-protesters-return-to-wat-phnom-43049/

សមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំង ៦៨ រូប ចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី២៣កញ្ញា

ភ្នំពេញ: បន្ទាប់ពី​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុងសម័យ​ប្រជុំ​ដំបូង នៃ​រដ្ឋសភា នីតិកាល​ទី​៥ រួម​មក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​អ្នកតំណាងរាស្ត្រ ដែល​ជាប់ឆ្នោត បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​១ នៅ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣​។​ ​    ​ ​នៅក្នុង​ កិច្ចប្រជុំ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក ដែលមាន​អាយុ​ច្រើនជាងគេ រហូតដល់ ៨០ ឆ្នាំ បាន​ដឹកនាំ​សមាជិកសភា ធ្វើការ​អនុម័ត​លើ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា នីតិកាល​ទី​៥ ដោយ​យោងតាម​មាត្រា ៨៨ ថ្មី រដ្ឋធម្មនុញ្ញ ចែង​ពី​ការប្រជុំ​សភា​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​។ មាត្រា ៨២​ថ្មី រដ្ឋធម្មនុញ្ញ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​សភា ដោយមាន​សំឡេងគាំទ្រ ...

រតនា
http://cen.com.kh/localnews/show_detail/19?token=OWE5MjI2MD

គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​សភា​កើតចេញ​នៅថ្ងៃនេះ ជា​សភា​ឯក​បក្ស​​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ជា​ផ្លូវការ​ថា សភា ដែល​កើតឡើង​នៅថ្ងៃនេះ គឺជា​សភា​ឯក​បក្ស មិនមែន​តំណាងឲ្យ​ប្រជា​ជាតិ​​ខ្មែរ​ទាំងមូល​ទេ​។​ ​សេចក្តីថ្លែងការណ៍ ​របស់​គណបក្ស ​ចេញផ្សា​យ​នៅ​ថ្ងៃ​ទី​២៣​ខែកញ្ញា​នេះ ខណៈ​សម័យប្រជុំ​សភា​លើកដំបូងកំពុងដំណើរការ ចាត់ទុក​ការប្រជុំ​សភា​នេះ ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​កំពុង​នាំ​ប្រទេស​ទៅ​កាន់​របប​ផ្តាច់ការ​សា​ជា​ថ្មី​។ ...

ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16289&lang=kh

សភា សម្រេច​​​អនុម័ត​​សុពល​ភាព​​តំណាង​រាស្ត្រ និង​បញ្ជា​ផ្ទៃ​ក្នុង​ដោយ​សំឡេងគាំទ្រ​៦៨​

សម័យប្រជុំ​រដ្ឋសភា​លើកដំបូង នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែ​កញ្ញា ឆ្នាំ​​២០១៣​នេះ ប្រព្រឹត្តទៅ តាម​​របៀប​វារៈ ដោយ​​សម្រេច​បាន​​នូវ​សុពល​ភាព​​នៃ​​អាណត្តិ​​របស់​​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ក្រោម​ការគាំទ្រ​ចំនួន ៦៨​សំឡេង​។ ​កិច្ចប្រជុំ​នេះ ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៨​ព្រឹក នៅ​​វិមាន​រដ្ឋ​សភា ដោយ​មាន​តំណាងរាស្ត្រ​ទាំង ៦៨​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​។ ការបើក​សម័យប្រជុំ​សភា​នោះ ក៏​មាន​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់ នៃ​អង្គទូត​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ផង​ដែរ​។ ដោយឡែក តំណាង​រាស្ត្រ​ជាប់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ៥៥​រូប ពហិការ​​​ចូលរួម​ប្រជុំ ទៅ​កាន់បិណ្ឌ​នៅ​វត្ត​គង់​ម៉ុច នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ...

តាំង វីដា និង ស៊ុន ណារិន​
http://vodhotnews.com/?p=article&id=16296&lang=kh

គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​សច្ចាប្រណិធាន នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ទេ​​

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តំណាងរាស្ត្រ​គណបក្ស នឹង​មិន​ចូល​សច្ចា​ប្រណិ​ធាន​​នៅ​ព្រះបរមរាជវាំង នៅ​រសៀល​ម៉ោង​៤​នេះ​ទេ ។ ​លោក យឹម សុវណ្ណ បញ្ជាក់ថា​៖«​បាទ​មិន​ចូលរួម​ទៅ​ព្រះបរមរាជវាំង​ទេ ព្រោះ​យើងខ្ញុំ​ទាំង ៦៣​នាក់ កំពុង​តែ​នៅ​ខេត្តសៀមរាប​»​។​ ​ តាម​សេចក្តីព្រាង​កម្មវិធី​របស់​រដ្ឋសភា នៅ​ពេល​ល្ងាច​ថ្ងៃ​ចន្ទ វេលា​ម៉ោង​ប្រមាណ​​៤​រសៀល សមាជិក​សភា​ដែល​ជាប់ឆ្នោត នឹង​ទៅ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង ក្រោម​អធិបតីភាព​របស់​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ​។​ ​តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ៥៥​រូប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មិន​មាន​វត្តមាន​ក្នុង​ការបើក​សម័យប្រជុំ​នៃ​រដ្ឋសភា​លើក​ដំបូង​នេះ​ទេ​។ ...

ឡាយ សាមាន
http://vodhotnews.com/?p=article&id=16298&lang=kh

Cambodian King appoints Hun Sen as Prime Minister for new five-year term

Cambodian King Norodom Sihamoni on Monday appointed incumbent Prime Minister Hun Sen as the prime minister for the new five-year-term government after his ruling party won the July 28 election, according to a royal decree. “The Prime Minister of Cambodia has duties to prepare the members ...

Xinhuanet News Staff
http://news.xinhuanet.com/english/world/2013-09/23/c_132742559.htm

ព្រះមហាក្សត្រ ត្រាស់​បង្គាប់ ចាត់តាំង​សម្តេច​ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី អាណត្តិ​ទី​៥

ភ្នំពេញ: ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​សម្រេច​ចេញ​ព្រះរាជសារ ត្រាស់​បង្គាប់ ចាត់តាំង សម្តេច ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៥​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​សេចក្តីអនុម័ត​ទុក​ចិត្ត​ពី​រដ្ឋសភា​។​ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=ZTFlMDc5YW

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

EaKe8
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!