ព្រះមហាក្សត្រ កោះប្រជុំសភា ដែលមានគណបក្សជាប់ឆ្នោតតែមួយចូលរួម
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានធ្វើជាព្រះអធិបតីនៅក្នុងការបើក សម័យប្រជុំសភា ដែលអវត្តមានសមាជិកជិតពាក់កណ្ដាលកាលពីម្សិលមិញ ព្រោះសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ បាន ធ្វើតាមការគំរាមរបស់ខ្លួនធ្វើពហិការរដ្ឋសភា ដើម្បីតវ៉ានឹងលទ្ធផល បោះឆ្នោតជាតិ កាលពីខែកក្កដា។ ដូចដែលខ្លួនបានសន្យានោះ សមាជិកសភាគណបក្សសង្គ្រោះជាតិ បានធ្វើ ដំណើរទៅក្រុងសៀមរាប ដែលនៅទីនោះពួកគាត់បានចាត់ទុកសម័យប្រជុំ សភាលើកដំបូងនេះថា មិនស្របតាមរដ្ឋធម្មនុញ្ញ ហើយបានចាត់ទុក ប្រទេសកម្ពុជាថា ជាប្រទេសឯកបក្ស។ អ្នកវិភាគ និងអ្នកសង្កេតការបោះឆ្នោតក៏បានចោទសួរពីភាពស្រប ច្បាប់របស់រដ្ឋសភាថ្មីនេះផងដែរ ហើយបារម្ភខ្លាចមានភាពច្របូក ច្របល់ជាសាធារណៈកាន់តែខ្លាំងប្រសិនបើសមាជិកសភាគណបក្សប្រជាជន កម្ពុជាបន្តអនុម័តច្បាប់នានានោះ។ ទោះជាយ៉ាងណា ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសមាជិកជាប់ ឆ្នោតទាំង៦៨រូប នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តសម័យប្រជុំសភាដែលមានការចូលរួមពីអ្នកការ ទូតបរទេសប្រចាំកម្ពុជាជាច្រើនរូប រួមទាំងគណៈប្រតិភូអឺរ៉ុបមួយចំនួនដែលបានរិះគន់ដំណើរការបោះឆ្នោត នេះ និងមិនបានទទួលស្គាល់លទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ ទេ។…
Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/5703/