Cambodia Express News

ប៉ូលិស​ក្រុង ដាក់ពង្រាយ​កម្លាំង​ជិត ១០០០​នាក់ ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ: សមត្ថកិច្ច​នគរបាល​ក្រុងភ្នំពេញ ជិត​១០០០​នាក់ មកពី​ខណ្ឌ​ទាំង​៩ បានមក​ដាក់ពង្រាយ​យ៉ាង​ក្រាស់ ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ នៅ​ជុំវិញ​លាន​ប្រជាធិបតេយ្យ ស្ថិតនៅក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ក្នុង​គោលបំណង​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ មិនអោយ​ក្រុមបាតុករ​របស់​បក្សប្រឆាំង ព្រឹក​ថ្ងៃទី​២១​ខែតុលា ឆ្នាំ​២០១៣ ។ ​មន្ត្រីនគរបាល​ដែល​បាន​ ឈរជើង​នៅលើ​ទីលាន បាន​បង្ហើប​អោយដឹងថា ក្រុមការងារ​របស់​ស​ម​ត្ថ​កិច្ច បាន​ត្រៀមកំលាំង​រួចជាស្រេច ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជា​ពលរ​ដ្ធ​ក្នុង​រាជធានី​ភ្នំពេញ​។ ​ នៅ​ព្រឹក​នេះ សមត្ថកិច្ច​ក្នុង​ខណ្ឌ​ទាំង​៩ មាន​ចំនួន​ជិត​១០០០​នាក់​បានដាក់​ពង្រាយ​នៅ​ទីនោះ បំពាក់​ទៅដោយ​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ការពារ និង​បង្ក្រាប​បទល្មើស នៅពេល​ណាមួយ​រឿងរ៉ាវ បាន​កើតមានឡើង​ជាយ​ថា​ហេតុ​។ ...

http://www.cen.com.kh/localnews/show_detail/135?token=YmY0Mjk4NW

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញឲ្យគណបក្សសង្គ្រោះជាតិ ចូលសភា និងបង្កើតរដ្ឋាភិបាល

ភ្នំពេញ: គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​មិនបាន​ជាប់ឆ្នោត នៅក្នុង​រដ្ឋសភា បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ជាប់ឆ្នោត នៅក្នុង​រដ្ឋសភា ចូលរួម​ក្នុង​ការបង្កើត​រដ្ឋាភិបាល និង​សភា ដើម្បី​បង្រួប​ង្រួ​ម​ជាតិ ឯកភាព​ជាតិ​។​ ​លោក​ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ​ថា គណបក្ស​របស់លោក មាន​គោលបំណង​ដាក់​លិខិត ឬ ញត្តិ​ទៅ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ចូល​រដ្ឋសភា និង​ចូលរួម​បង្កើត​រដ្ឋាភិបាល​។​ ...

http://www.cen.com.kh/localnews/show_detail/19?token=ZjFiNDdlMD

ចៅហ្វាយក្រុងភ្នំពេញ៖ កុំគិតតែរឿងបាតុកម្ម ប្រជាជនរាប់សែន រងទុក្ខសោកដោយទឹកជំនន់

ភ្នំពេញ: សំដៅលើ​មេដឹកនាំ​គណបក្សនយោបាយ មេដឹកនាំ​សង្គម​ស៊ីវិល មេ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន អភិបាល​រាជធានី​ភ្នំពេញ បាន​ក្រើន​រំលឹកថា នៅពេលនេះ កុំ​នាំគ្នា​គិត និង​បបួលគ្នាធ្វើ​តែ​បាតុកម្ម នៅ​ភ្នំពេញ គប្បី​សម្លឹងមើល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់ កំពុង​រងគ្រោះដោយ​ទឹកជំនន់ជន់​លិច​ផ្ទះសម្បែង ផ្លូវ​សាធារណៈ​នៅ ២០​ខេត្ត ទូទាំងប្រទេស ដែល​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា រួម​សាមគ្គី សហការគ្នា ជួយសង្គ្រោះ​ប្រជាជន​ទាំងនោះ​។ លោកប៉ា សុជាតិ​វង្ស បានធ្វើការ​ប្រៀបធៀប​អំពី​ទស្សនៈ និង​ទង្វើ​ពីរ​ផ្ទុយគ្នា​គឺ ម្ខាង​ខិតខំ​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន និង​សង្គម ដែល​រងគ្រោះ ដោយ​ទឹកជំនន់ និង​ម្ខាង​ទៀតដើរ​បំផុស​ចលនា​ធ្វើបាតុកម្ម​ថា “​មិន​ខុស​អី​ពី​ផ្ទះមួយ កំពុងមាន​មនុស្ស​ស្លាប់ ហើយ​ផ្ទះ​មួយទៀត ចាក់​ធុ​ង​បាស់ នាំគ្នា​រាំ​កម្សាន្ត​សប្បាយ លើ​គំនរ​ទុក្ខ​គេ​នោះទេ​”​។​ ...

http://www.cen.com.kh/localnews/show_detail/19?token=ZjIxNGJjMj

គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៣ បាន​ចំនួន ១៦ ម៉ឺន​នាក់

ភ្នំពេញ: ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ ជាតិ​រៀបចំ​ការ បោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា​៖​គិត​មកដល់​ថ្ងៃទី​១៨ ខែតុលា​នេះ គ​.​ជ​.​ប បាន​ចុះឈ្មោះ​ប្រជាពលរដ្ឋ ចូលទៅក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៣ នៅ​ទូទាំងប្រទេស បាន​ចំនួន ១៦ ម៉ឺន​នាក់ ស្មើ​ជាង​៤០%​ហើយ​។​ ​ ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់ដែរថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​ពន្យារពេល នៃ​ការចុះឈ្មោះ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត ក្រុង ចំនួន​១០ ស្មើនឹង​២១១​ឃុំ សង្កាត់ ដែល​ការពន្យារពេល​ចុះឈ្មោះ​នោះ មាន​រយៈពេល ៣​ថ្ងៃ​ស្មើគ្នា ហើយ​ការពន្យារ ពេលនោះ ដោយសារតែ​ខេត្ត ក្រុង​ទាំងនោះ កំពុង​ជួប​គ្រោះទឹកជំនន់ ហើយ​ខេត្ត​មួយចំនួន ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ និង​ខេត្ត​មួយចំនួន នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា ថៃ ដែល​សុទ្ធតែ​កំពុង​ទទួលរង​ទឹកជំនន់​ទឹកភ្លៀង​។​ ...

រតនា
http://www.cen.com.kh/localnews/show_detail/19?token=YWJiNGE5YT

លោក ជាម យៀប៖ រយៈពេល ៣ ខែ ក្រោយពីបង្កើតរដ្ឋសភា បើគណបក្សសង្គ្រោះជាតិ នៅតែមិនចូលប្រជុំ នឹងមានការបែងចែកអាសនៈទាំង ៥៥ នោះ

ភ្នំពេញ: ​លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​មានប្រសាសន៍​បញ្ជា​ក់នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ ថា សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកទ្វារ​ចំហរ សម្រាប់​ការចូល​តុ​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បែងចែក​អំណាច​នៅក្នុង​រដ្ឋសភាជាតិ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បើក​ជើងមេឃ​ទូលាយ​ជូន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ពេលណា​ក៏បាន​។ – ម្យ៉ាងទៀត លោក ជាម យៀប លើកឡើងថា តាមច្បាប់ បើសិនជា​តំណាងរាស្ត្រ មិន​គ្រប់លក្ខណៈ ( ព្រោះ​មិនទាន់​ស្បថ ) របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប នៅតែ​មិន​ចូលប្រជុំ​រដ្ឋសភា រយៈពេល ៣ ខែ គិត​ចាប់ពី​ថ្ងៃទី​២៣​កញ្ញា នោះ​គជប នឹង​បែងចែក​អាសនៈ​នោះ ដល់​គណបក្សនយោបាយ ដែល​ចូលរួម​ការបោះឆ្នោត​។​ ​ លោក ជាម យៀប បន្តថា គណបក្សប្រឆាំង ...

រតនា
http://www.cen.com.kh/localnews/show_detail/19?token=OTkxYWQ5Nz

សម្តេច ហ៊ុន សែន ទម្លាយ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទារ​យក​ប្រធានរដ្ឋសភា​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​២៤​កញ្ញា​នេះ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង​ប្រធានរដ្ឋសភា​។​សម្តេច ហ៊ុន សែន បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត មុន​នឹង​ឡើង​ឡាន​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ឲ្យ​គណបក្ស ដែល​មាន​សំឡេង​ភាគតិច ក្នុង​រដ្ឋសភា កាន់កាប់​ជា​ប្រធាន​រដ្ឋសភា​បាន​ទេ​។​ ​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្តេច ហ៊ុន សែន នៅតែ​អះអាង​ពី​លទ្ធភាព​នៃ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ព្រមធ្វើ​សម្បទាន ផ្តល់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​មួយ ​ប្រធាន​គណៈកម្មការ​ ៤ និងអនុប្រធានគណៈកម្មការចំនួន ៥ នៅក្នុងរដ្ឋសភា ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។ ​តែ​សម្តេច ហ៊ុន សែន បានប្រកាសថា មុន​នឹង​ឈាន​ដល់​ការចរចា​លើ​បញ្ហា​នេះ ទាល់តែ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​ជាមុន​សិន​។ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=ODdmNmE0Yz

រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ថែមក្រសួងមួយថ្មី និងផ្លាស់ប្តូររដ្ឋមន្ត្រី ១០ ក្រសួង

ភ្នំពេញ: ​តាម​បញ្ជីរាយនាម សមាសភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ គឺ​ដឹកនាំ​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ឧបនាយករដ្ឋមន្ត្រី ៩ រូប ទេសរដ្ឋមន្ត្រី ១៥ រូប រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ១៣ រូប រដ្ឋមន្ត្រី ២៧ រូប និង​រដ្ឋលេខាធិការ​តាម ២៧ ក្រសួង មាន​ចំនួន​សរុប ១៧៩ រូប​។​​ក្នុង​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ មាន​ការបន្ថែម​ក្រសួង​មួយទៀត គឺ​ក្រសួង​មុខងារសាធារណៈ ដែល​មាន​លោក ពេជ្រ ប៊ុនធិន ជា​រដ្ឋមន្ត្រី​។ ពីមុនក្រសួងថ្មីនេះ មានងារត្រឹមតែរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលចំណុះឲ្យទីស្តីការគណៈរដ្ឋមន្ត្រី។ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=NTYzOTVlZG

សមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំង ៦៨ រូប ចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី២៣កញ្ញា

ភ្នំពេញ: បន្ទាប់ពី​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុងសម័យ​ប្រជុំ​ដំបូង នៃ​រដ្ឋសភា នីតិកាល​ទី​៥ រួម​មក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​អ្នកតំណាងរាស្ត្រ ដែល​ជាប់ឆ្នោត បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​១ នៅ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣​។​ ​    ​ ​នៅក្នុង​ កិច្ចប្រជុំ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក ដែលមាន​អាយុ​ច្រើនជាងគេ រហូតដល់ ៨០ ឆ្នាំ បាន​ដឹកនាំ​សមាជិកសភា ធ្វើការ​អនុម័ត​លើ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា នីតិកាល​ទី​៥ ដោយ​យោងតាម​មាត្រា ៨៨ ថ្មី រដ្ឋធម្មនុញ្ញ ចែង​ពី​ការប្រជុំ​សភា​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​។ មាត្រា ៨២​ថ្មី រដ្ឋធម្មនុញ្ញ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​សភា ដោយមាន​សំឡេងគាំទ្រ ...

រតនា
http://cen.com.kh/localnews/show_detail/19?token=OWE5MjI2MD

ព្រះមហាក្សត្រ ត្រាស់​បង្គាប់ ចាត់តាំង​សម្តេច​ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី អាណត្តិ​ទី​៥

ភ្នំពេញ: ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​សម្រេច​ចេញ​ព្រះរាជសារ ត្រាស់​បង្គាប់ ចាត់តាំង សម្តេច ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៥​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​សេចក្តីអនុម័ត​ទុក​ចិត្ត​ពី​រដ្ឋសភា​។​ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=ZTFlMDc5YW

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋសភានីតិកាលទីប្រាំ នឹងបំពេញភារកិច្ចប្រកបដោយជោគជ័យ

ភ្នំពេញ: ព្រះមហាក្សត្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​បើក​កិច្ចប្រជុំ​លើកដំបូង របស់​រដ្ឋសភា នីតិកាល​ទី​ប្រាំ ដោយមាន​បង្ហាញ​សុទិដ្ឋិនិយម​ថា រដ្ឋសភា​នីតិកាល​ទី​ប្រាំ នឹង​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​។​​នៅក្នុង​ សម័យប្រជុំ​ដំបូង នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នា​ព្រឹក​នេះ ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ថា រដ្ឋសភា​នីតិកាល​ទី​៥ នឹងមាន​ដំណើរ​ការល្អ បំពេញភារកិច្ច​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ ជូន​មាតុភូមិ និង​ប្រជាជន​។​ ​បន្ទាប់ពី​ព្រះអង្គ​បាន​អាន​ព្រះរាជសារ​ហើយ ក៏មាន​ការថតរូប​អនុស្សាវរីយ៍ មុន​ពេលដែល​ព្រះអង្គ​យាង​វិលត្រឡប់​ទៅ​ព្រះបរមរាជវាំង​វិញ​។​ ...

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=ZmRlYTczMz

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ផលិត​សៀវភៅ​ស ស្តីពី​ការបោះឆ្នោត ឆ្នាំ​២០១៣

ភ្នំពេញ: អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ផលិត​សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា នៃ​ព្រះរាជា​ណា​កម្ពុជា​។ សៀវភៅ​កម្រាស់ ២៦ ទំព័រ ជា​ភាសា​ខ្មែរ និង ១៧ ទំព័រ ជា​ភាសា​អង់គ្លេស​នោះ ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៣​។​ ​សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា នៃ​ព្រះរាជា​ណា​កម្ពុជា បាន​ចែក​ជា ៦ ជំពូក រួមមាន​៖ ជំពូក​១ និយាយ​ពី​ស្ថានភាព​ទូទៅ នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ឆ្នាំ​២០១៣​។ ជំពូក ២ និយាយ​ពី​ល្បិចកល​គិតទុក​ជាមុន ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។ ជំពូក​៣ និយាយ​ពី​អ្នក​សង្កេតការណ៍​បោះឆ្នោត​។ ជំពូក ៤ និយាយ​ពី ដំណោះស្រាយ​បណ្តឹង​។ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=NjkwZDlmNz

សម រង្ស៊ី សុំអោយគណបក្សប្រជាជនកម្ពុជា ប្រកាសឈ្នះ ទាំងពីរបក្ស

ភ្នំពេញ: ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា សូមអោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សម្បទាន​ប្រកាសថា ឈ្នះ​ទាំងពីរ​គណបក្ស នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៨ ខែកក្កដា​។​​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​លទ្ធផល​ថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល ៦៨ អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥ អាសនៈ​។ ...

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=NWZlYmZjZm

លទ្ធផល​កិច្ចប្រជុំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រមព្រៀង ៣ ចំណុច ក្នុងនោះ មាន​ការកែទម្រង់ការ​បោះឆ្នោត​

ភ្នំពេញ: ​កិច្ចប្រជុំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជាង ៤ ម៉ោង បាន​បិទ​បញ្ចប់ កាលពី​ម៉ោង​ប្រមាណ ១ និង ៣០ នាទី ដោយ​ព្រមព្រៀងគ្នា ចំនួន ៣ ចំណុច​។ ក្នុងនោះ រួមមាន ការឯកភាព​គោរព​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ការកែទម្រង់​ការបោះឆ្នោត និង​ការព្រមព្រៀង​ជួបប្រជុំ​ដោះស្រាយ​បន្ត តាម​គ្រប់​កំរិត​។​ ​ បន្ទាប់ពី​កិច្ចប្រជុំ គណបក្ស​ទាំង​ពីរ បាន​ចេញ​សេចក្តីប្រកាស​រួម​។ សេចក្តីប្រកាស​រួម នៃ​លទ្ធផល​កិច្ចប្រជុំ ត្រូវបាន​ប្រកាស​ដោយ​លោក ប្រាក់ សុខុន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក យឹម សុវណ្ណ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សន្និសីទកាសែត នៅ​រដ្ឋសភា នា​ម៉ោង​ជិត ២ រសៀល​នេះ​។​ ​សេចក្តីប្រកាស​រួម នៃ​កិច្ចប្រជុំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ ...

មុនីរាជ
http://www.cen.com.kh/localnews/details_more/19?token=YWNiNzFjYj

មក​ដល់​ម៉ោង ១កន្លះ រសៀល​ហើយ កិច្ចប្រជុំ​កំពូល រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ចប់​ទេ​

ភ្នំពេញ: កិច្ចប្រជុំ​កំពូល រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិនៅវិមានរដ្ឋសភា ដែល​បាន​ចាប់ផ្តើម​ កាលពី​ម៉ោង ៩​ព្រឹក នោះ​មកដល់​ម៉ោង ១ កន្លះរសៀល ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ទៅហើយ នៅ មិនទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​។ កិច្ចប្រជុំ​នោះ ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​គណបក្ស​នយោបាយ​ទាំងពីរ នៅក្រោយ​ការបោះឆ្នោត​។ ​ សម្តេច ហ៊ុន សែន ដឹកនាំ​ក្រុម​ចរចា ខាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក សម រង្ស៊ី ដឹកនាំ​ខាង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​។ សមាសភាព​នៃ​ក្រុម​ចរចា មាន​ចំនួន ៧ រូប​ម្ខាង​។​ ...

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=YTU3OGEyZD

នៅថ្ងៃនេះ ស្ថានភាពសន្តិសុខ ត្រូវបានរឹតបន្តឹងខ្លាំងជាងពេលមុន

ភ្នំពេញ: ​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ ស្ថានភាព​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង ខ្លាំង​ជាង​ពេលមុន ហើយ​កងកម្លាំងប្រដាប់អាវុធ ក៏ត្រូវ​បាន​បង្កើន​ចំនួន​ថែមទៀត​ដែរ នៅតាម​ច្រកចេញចូល​រាជធានី​ភ្នំពេញ ចាប់តាំងពី​រាត្រី​ថ្ងៃទី​១៥ ខែកញ្ញា​មក​នោះ បន្ទាប់ពី​ស្ថាន​នៅក្នុង​រាជធានី មានការ​តានតឹង​មក​នោះ​។​ ...

រតនា
http://cen.com.kh/localnews/show_detail/22?token=NDM0NzlkOW

គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ចេញសេចក្តីថ្លែងការណ៍ ទាក់ទងនឹង មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ

ភ្នំពេញ​: គណៈបញ្ជាការ​ស​ន្តិ​សុខ​អចិន្ត្រៃយ៍​សំរាប់​ការបោះឆ្នោត បានចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៣​នេះ ដោយបាន​ធ្វើការ​កត់សម្គាល់​ទៅលើ​ព្រឹត្តិការណ៍​មួយចំនួន កាលពី​ម្សិលមិញ ទាក់ទង​នឹង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ក​ឲ្យ​មាន​អំពើ​ហឹ​ង្សា ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល ពន្យា​រពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ពីថ្ងៃ​ទី​១៦-១៧​ខែកញ្ញា ទៅ​ថ្ងៃទី​២៦-២៧​ខែកញ្ញា​ឆ្នាំ​២០១៣​វិញ ព្រមទាំង​ការបង្ខំចិត្ត​បិទ​ចរាចរណ៍​នៅ​តំបន់​មួយចំនួន ដើម្បី​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម​។​ ...

http://cen.com.kh/localnews/show_detail/19?token=YzM4NmU0ZG

ជំនួប​កំពូល ​បានចាប់ផ្តើម​ហើយ ​នៅ​រដ្ឋសភា​

ភ្នំពេញ: កិច្ចប្រជុំ​កំ​ពូ​ល រ​វាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើមហើយ ​កាលពី​ម៉ោង ​៩​ព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៣នេះ ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​គណបក្សនយោបាយ​ទាំងពីរ​។​ សម្តេច ​ ហ៊ុន សែន ដឹកនាំ​ក្រុម​ចរចា​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក សម រង្ស៊ី ដឹកនាំ​ខាង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​។​ សមាសភាពនៃក្រុមចរចា មានចំនួន ៧ រូបម្ខាង។ ខាងគណបក្សប្រជាជនកម្ពុជា រួមមាន៖ សម្តេចហ៊ុនសែន លោក សខេង លោកសាយឈុំ អង្គុយខាងមុខ និងឥស្សរជន ៤ រូបទៀត អង្គុយពីក្រោយ រួមមាន៖ លោក ឈាងវុន លោក ប្រាក់សុខុន លោកសក់សេដ្ឋា និងលោក សោមសឿន។ ចំណែកខាងគណបក្សសង្គ្រោះជាតិ មានលោកសមរង្ស៊ី លោក ...

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=MWNkNzQ4YT

CEN: គណបក្សសង្គ្រោះជាតិ ប្តឹងមន្រ្តី គ.ជ.ប. ៣រូប និងបក្ខពួក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យបណ្តឹង ប្តឹង​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ចំនួន​៣​រូប និង​បក្ខពួក ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ទាក់ទង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​ ​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​គួ​យ ប៊ុន​រឿន តំណាង​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​គេហទំព័រ CEN នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​។​ ...

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=NGJmZDlmNT

ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាស​ពី​ទោស​ជាប់ពន្ធនាគារ បើសិន​ជា​ជន​ណា មិន​គោរព​តាម​សេចក្តីសម្រេច​របស់​ខ្លួន​

ភ្នំពេញ: ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល ដោះស្រាយ​បណ្តឹង​បោះឆ្នោត ជា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា បាន​ចេញ​សេចក្តីប្រកាស ចុះ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​កំណត់​ថា ជន​ណា ដែល​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ឬ​រារាំង​ដល់​កិច្ចប្រតិបត្តិការ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ១ ខែ ដល់ ១ ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០ ម៉ឺន​រៀល ទៅ ៦០ ម៉ឺន​រៀល ឬ​ផ្តន្ទាទោស​ណាមួយ ក្នុងចំណោម​ទោស​ទាំងពីរ​។​ ​ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ជា​ថ្មី​ថា ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ពិនិត្យ និង​សម្រេច​លើ​ករណី​វិវាទកម្ម ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ បាន​ចប់សព្វគ្រប់​អស់ហើយ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៣​។​ ...

លី​ សីលា
http://cen.com.kh/localnews/show_detail/19?token=NDRmMTIxZW

ទូតអាមេរិក បន្តអំពាវនាវ ឲ្យមានការស្ងប់ស្ងាត់ និងដោះស្រាយបញ្ហា ដោយមិនមានអ្វីកើតឡើង

ភ្នំពេញ: ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បន្ត​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​នានា និង​ប្រជាជន​កម្ពុជា ឲ្យ​រក្សា​នូវ​ភាពស្ងប់ស្ងាត់ និង​ដោះស្រាយ​បញ្ហា ដោយ​មិនមាន​អ្វី​កើតឡើង​។​ ​ការអំពាវនាវ​នេះ បាន​ត្រូវធ្វើឡើង ដោយ​លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា  ក្រោយពី​ពិធី​សច្ចាប្រណិធាន ចូល​បំពេញការងារ របស់​ទីភ្នាក់ងារ Peace Corp នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​។​ ...

វិចិត្រ
http://cen.com.kh/localnews/show_detail/19?token=ZDhhYjkzMT

ការ​បើ​កញ្ចប់​សុវត្ថិភាព "​ក​" ចំនួន ៨ ការិយាល័យ​នៅ​មណ្ឌល​ខេត្តបាត់ដំបង បានបញ្ចប់​ហើយ

ភ្នំពេញ: កញ្ចប់​សុវត្ថិភាព “​ក​” ចំនួន ៨ ការិយាល័យ នៅ​មណ្ឌល​ខេត្តបាត់ដំបង ដែល​ក្រុមប្រឹក្សា ធម្មនុញ្ញ សម្រេច​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បើក​កញ្ចប់ ដើម្បី​ធ្វើ​ឲ្យ​ផ្ទៀងផ្ទាត់ ត្រូវបាន​បញ្ចប់​ហើយ នៅវេលា​ម៉ោងជាង ១១ ព្រឹក​ថ្ងៃទី​២៨ ​ខែសីហា ​ឆ្នាំ​២០១៣​នេះ​។​ ទាក់ទង ​ទៅនឹង​បញ្ហា​នេះ លោក អ៊ុត ឈន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​និយាយប្រាប់​អ្នកកាសែត បន្ទាប់ពី​ពិនិត្យ​កញ្ចប់​សុវត្ថិភាព “​ក​” ចំនួន ៨ ការិយាល័យ នៅ​មណ្ឌល​ខេត្តបាត់ដំបង​ថា  ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​យក​កិច្ចការ​នេះ ទៅពិនិត្យ និង​ពិចារណា​មើល និង​សម្រេច​តាម​រូបភាព​តុលាការ​។ ក្រុមប្រឹក្សាធម្មនុញ្ញ និង​យក​កិច្ចការ​នេះ ទៅ​ជម្រះ តាមផ្លូវ​ច្បាប់ គឺធ្វើសវនាការ។ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងតែវិភាគ និង​ដាក់​កម្មវិធី​ ធ្វើ​យ៉ាងណាក្តី ...

http://cen.com.kh/localnews/show_detail/19?token=OWFmYTQ3OT

គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព "ក" នៅ ៨ ការិយាល័យបោះឆ្នោត នៅខេត្តបាត់ដំបង

ភ្នំពេញ: ព្រឹកថ្ងៃ​ពុធ ទី​២៨ ខែសីហា ឆ្នាំ​២០១៣​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.) បានធ្វើ​ការបើក​កញ្ចប់​សុវត្ថិភាព “​ក​” ចំនួន ៨ ការិយាល័យ នៅ​មណ្ឌល​ខេត្តបាត់ដំបង ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត ក្នុង​ទម្រង់ ១១០២ និង​ទម្រង់ ១១០៨ និង​ក្រដាស​កត់ត្រា​សំឡេងឆ្នោត​។​ ការបើក ​កញ្ចប់ “​ក​” នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​អនុញ្ញាត​ឲ្យ គ​.​ជ​.​ប​. ត្រូវ​បើក​កញ្ចប់​សុវត្ថិភាព “​ក​” ទាំង ៨ ការិយាល័យ​បោះឆ្នោត នៅ​ខេត្តបាត់ដំបង​។ មកដល់​វេលា​ម៉ោង ៩ ព្រឹក​នេះ កញ្ចប់​សុវត្ថិភាព “​ក​” កំពុងតែ​ត្រូវបាន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រើស​យកមក ដើម្បី​ពិនិត្យឡើងវិញ​នូវ​កញ្ចប់​សុវត្ថិភាព “​ក​” ។ មកដល់ពេលនេះ កញ្ចប់​សុវត្ថិភាព “​ក​” នៅ​មិនទាន់​រកឃើញ​ភាពមិនប្រក្រតី ...

http://cen.com.kh/localnews/show_detail/19?token=YmExNjY5YT

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

TUYTR
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!