Government

Elections

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​បាតុករ​និង​សមត្ថកិច្ច​កុំ​ប្រើ​ហិង្សា

ព្រះ​មហាក្សត្រ​ ព្រះ​ករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​១៦ កញ្ញា ​ទ្រង់​បាន​អំពាវ​ដល់​ភាគី​ទាំង​ពីរ គឺ​ក្រុម​បាតុករ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​កង​កម្លាំង​សមត្ថកិច្ច​ដែល​ដាក់​ពង្រាយ​​ការពារ​សន្តិសុខ និង​បង្ក្រាប​បាតុកម្ម​​ឲ្យ​ឈប់​ប្រើ​ហិង្សា​ដាក់​គ្នា​បន្ត​ទៅ​ទៀត។ ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​១៦ កញ្ញា ​ទ្រង់​បាន​ផ្ញើ​ព្រះរាជសារ​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​សព​ប្រជាពលរដ្ឋ​ ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩​ឆ្នាំ​ មាន​កូន ៤​នាក់ រស់​នៅ​សង្កាត់​​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ដែល​បាន​ត្រូវ​​គ្រាប់​កាំ​ភ្លើង​ស្លាប់​ក្នុង​អំពើ​ហិង្សា​មួយ​រវាង​ ប្រជាពលរដ្ឋ​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច បិទ​ផ្លូវ​​នៅ​ស្ពាន​អាកាស កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា។ ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​​​​ចូល​រួម​​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ សព​នោះ​​​មាន​ខ្លឹមសារ​ថា៖ “ខ្ញុំ​មាន​ព្រះរាជហឫទ័យ ក្រៀមក្រំ​ជា​ទី​បំផុត និង​សូម​ចូល​រួម​​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​ក្មួយ​ដែល​បាន​បាត់​ បង់​ជីវិត និង​ក្មួយៗ​ដែល​រង​របួស”។ ​ប្រភព​ប្រជាពលរដ្ឋ​ពី​កន្លែង​កើត​ហេតុ​បាន​អះអាង​ថា បុរស​ឈ្មោះ ម៉ៅ សុខចន្ទ បាន​ត្រូវ​គ្រាប់​របស់​កង​កម្លាំង​សមត្ថកិច្ច​ដែល​បាន​បាញ់​រះ​មក​លើ​ហ្វូង​ ប្រជាពលរដ្ឋ​​ដែល​​កំពុង​ព្យាយាម​សុំ​ឲ្យ​សមត្ថកិច្ច​បើក​​របាំង​លួស​បន្លា ​ដែល​​ក្រុម​សមត្ថកិច្ច​ដាក់​រាំង​បិទ​ផ្លូវ​នៅ​ម្ដុំ​ស្ពាន​អាកាស​ក្បាល​ ថ្នល់ ...

វោហារ ជាតិ
http://www.rfa.org/khmer/news/politics/king-calls-for-calm-09162013014844.html

ក្រុម​បាតុករ​បក្ស​ប្រឆាំង​បិទ​ផ្លូវ​នៅ​កំពង់ឆ្នាំង​តវ៉ា​ចូល​រួម​បាតុកម្ម​នៅ​ភ្នំពេញ

ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា ៥០០​នាក់ បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ផ្សារត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ជាង​មួយ​ម៉ោង បណ្ដាល​ឲ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​រាប់​រយ​គ្រឿង​មាន​ការ​ កកស្ទះ។ ការ​សម្រេច​ចិត្ត​បិទ​ផ្លូវ​ជាតិ​របស់​ហ្វូង​បាតុករ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក និង​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង បាន​ព្យាយាម​រារាំង​រថយន្ត​ដឹក​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ក្រោម​ហេតុ​ផល​ផ្សេងៗ។ «សំឡេង​បាតុករ​ស្រែក​ហ៊ោ» ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ជា​ច្រើន​រយ​នាក់ ប្រដាប់​ដោយ​ឧបករណ៍​បំពង​សំឡេង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា បាន​ស្រែក​ព្រមាន​ទៅ​ក្រុម​សមត្ថកិច្ច ដែល​បាន​ឃាត់​រថយន្ត​ដឹក​ក្រុម​បាតុករ​ទៅ​ធ្វើ​មហា​បាតុកម្ម​នៅ​រាជធានី​ ភ្នំពេញ ថា​ខ្លួន​នឹង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ រយៈពេល​បី​យប់​បី​ថ្ងៃ ប្រសិន​បើ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ក្បួន​រថយន្ត​របស់​ពួក​គាត់​ចូល​ទៅ​ ធ្វើ​មហា​បាតុកម្ម​នៅ​ក្នុង​ក្រុង​ភ្នំពេញ ទេ​នោះ។ បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង លោក គី វណ្ណដារ៉ា មាន​ប្រសាសន៍​ថា សកម្មភាព​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​របស់​ក្រុម​សមត្ថកិច្ច​ខេត្ត​ កំពង់ឆ្នាំង នា​ពេល​នេះ គឺ​ជា​ហេតុផល​នយោបាយ និង​ចង់​បន្ទច់បង្អាក់​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ភ្នំពេញ៖ «គេ​ឃាត់​ឡាន​យើង​គេ​ យក​លេស​ថា អត់​នេះ​អត់​នោះ ប៉ុន្តែ​យើង​បាន​ពន្យល់​ថា បើ​ជា​អត់​នេះ​អត់​នោះ ...

សូត សុខប្រាថ្នា និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/demonstrator-want-to-join-demonstration-09152013075014.html

ស្លាប់​ម្នាក់​និង​រង​របួស​​ច្រើន​នាក់​នៅពេល​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​​ប៉ះ​ទង្គិច​ជាមួយ​នគរ​បាល

ការ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ដំបូង​ ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិបាន ​បញ្ចប់​កាល​ពី​ម្សិល​មិញ​ ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កង ​រាជ​អាវុធ​ហត្ថ នគរ​បាល​ប្រឆាំង​កុបកម្ម និង​អ្នក​តវ៉ា​នៅ​ជិត​ស្ពាន​ព្រះ​ មុនីវង្ស ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ទៀត។ នៅ​ពេល​យប់​ជ្រៅ យប់​មិញ​នេះ សាក​សព​ឈ្មោះ​ ម៉ៅ ចាន់ អាយុ​២៩​ឆ្នាំ ជា​ ឪពុក​មាន​កូន​​បួន​នាក់​​ ស្ថិត​នៅ​ចំ​កណ្តាល​ផ្លូវនៅ​កន្លែង​​ដែល​គេ​បាញ់​ គាត់ស្លាប់​នោះ។ ទោះ​បី​ជា​​មុន​នោះប៉ុន្មានម៉ោង​ មាន​មនុស្ស​​​ស្លាប់ក៏​ដោយ ក៏​មនុស្ស​ជា​ ច្រើន​នៅ​តែ​ឡោម​ព័ទ្ធ​សាក​សព​នោះ​រហូត​ដល់​យប់​ជ្រៅ​ ដើម្បី​រារាំង​កង​រាជ ​អាវុធ​ហត្ថ​មិន​ឲ្យ​យក​សាក​សព​ចេញ​ ដោយ​មាន​ការ​ស្រែក​ដាក់​អាជ្ញា​ធរ​ និង ​បុគ្គលិក​រថយន្ត​សង្គ្រោះ​បន្ទាន់​ឲ្យ​ចាក​ចេញ​ពី​កន្លែង​នោះ។ បុរស​ម្នាក់​ ដែល​ការ​ពារ​សាក​សព​មិន​ឲ្យ​នគរ​បាល​យក​ចេញ​ បាន​ស្រែកថា “កុំ ​យក​សាកសព​នេះ។ លោក​ឯង​សម្លាប់​គាត់​។ យើង​មិន​ត្រូវ​ការ​លោក​ឯង​ជួយ​ទេ”។ អ្នក​ធ្វើដំណើរ​រាប់​ពាន់​នាក់​ឈរ​មើល​ការ​ប្រយុទ្ធ​គ្នា​ រវាង​យុវជន​ គប់​ដុំថ្ម​ជាមួយ​កង​រាជ​អាវុធ​ហត្ថ និង​នគរបាល​ប្រឆាំង​កុបកម្ម​ដែល​ ប្រដាប់​ដោយ​កាំ​ភ្លើង​ បាញ់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់​បែក​ផ្សែង​ ។ នៅ​ត្រង់​ចំណុច​មួយ​ នគរ​បាល​ប្រឆាំង​កុប​កម្ម​រាប់​រយ​នាក់​ប្រឈម​មុខ​ នឹង​អ្នក​គប់​ដុំថ្ម​ជា​ច្រើន​នាក់​ នៅតាម​ស្ពាន​មុនីវង្ស នៅមហា​វិថី​ព្រះ​ មុនី​វង្ស និង​ផ្លូវជាតិ​លេខ​២​ ដែល​​នៅ​ទីនោះ​ផ្លូវ​ត្រូវ​បាន​បិទ​។ វីដេអូ​មួយ​នៅ​ក្នុង​យូធ្យូប កាល​ពី​យប់​មិញ​បង្ហាញថា យ៉ាង​ហោច​ណាស់​យុវ ​ជន​បី​នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ និង​អ្នក​រង​របួស​ជា​ច្រើន​នាក់​ ទៀតដែល​កំពុង​​ស្ថិត​នៅ​ឯ​គ្លីនិក​មួយ​កន្លែង​។ ...

The Cambodia Daily
http://www.cambodiadailykhmer.com/news/5439/

ក្រសួង​មហាផ្ទៃ​ថា​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ជា​ទង្វើ​ខុស​ច្បាប់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជា​ទង្វើ​ខុស​ច្បាប់ និង​មិន​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​រួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​តាម​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ និង​តាម​ការ​ស្នើ​សុំ​របស់​ខ្លួន​មក​ក្រសួង​មហាផ្ទៃ ដែល​ថា បាតុកម្ម​តែ​មិន​ដង្ហែ​ជា​ក្បួន។ លោក ខៀវ សុភ័គ បាន​ចាត់​ទុក​ថា ការ​ធ្វើ​បាតុកម្ម​នេះ​ជា​ការ​ញុះញង់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រជាពលរដ្ឋ​មក​ចូល​រួម​បាតុកម្ម​នេះ។ លោក ខៀវ សុភ័គ បន្ថែម​ថា ខណៈ​ដែល​ក្រុម​បាតុករ​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​មុខ​ព្រះ​បរម​រាជវាំង គឺ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច​រវាង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ប៉ុន្តែ​មិន​មាន​របួស​ធ្ងន់ធ្ងរ​ទ។ ...

ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/govt-official-says-carp-demonstrate-against-law-09152013075259.html

កិច្ច​ប្រជុំ​ចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ជាប់​ឆ្នោត នៅ​ថ្ងៃ​ចន្ទ មាន​របៀប​វារៈ​ផ្ទុយ​គ្នា

កិច្ច​ប្រជុំ​ចរចា​ថ្នាក់​កំពូល​រវាង​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​ព្រឹក​​​ថ្ងៃ​ចន្ទ ទី​១៦​កញ្ញា បង្ហាញ​នូវ​​របៀប​វារៈ​ផ្សេង​គ្នា។ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ជំហរ ដោះ​ស្រាយ​បញ្ហា​នយោបាយ​ជាប់​គាំង ដោយ​ពិភាក្សា​ពី​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា​ថ្មី។ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ដដែល ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​​ស្រាយ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត មុន​នឹង​ឈាន​ដល់​ការ​ជជែក​ពី​រចនាសម្ព័ន្ធ ថ្នាក់​ដឹក​​នាំ​រដ្ឋ​សភា។ សម្រាប់​អ្នក​តាម​ដាន​សង្គម​នយោបាយ​វិញ ចាត់​ទុក​កិច្ចប្រជុំ​រវាង​ប្រមុខ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ថា​ជា​សញ្ញា​វិជ្ជមាន​មួយ ទោះ​បី​ជា​លទ្ធផល​បែប​ណាក៏​ដោយ។ ...

លី ម៉េងហួរ
http://www.khmer.rfi.fr/cambodia/20130915-%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%BB%E1%9F%86%E2%80%8B%E1%9E%85%E1%9E%9A%E1%9E%85%E1%9E%B6%E2%80%8B%E1%9E%90%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F

ព្រះសង្ឃ​ប្រមាណ​៦០០​អង្គ​នៅ​តែ​បន្ត​ចូល​រួម​មហា​បាតុកម្ម​អហិង្សា

ព្រះសង្ឃ​ច្រើន​រយ​អង្គ​បាន​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​គណបក្ស​ សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ បើ​ទោះ​ជា​មាន​សង្ឃ​ប្រកាស និង​សេចក្តី​ណែនាំ​ជា​បន្តបន្ទាប់​របស់​គណៈ​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ឲ្យ​ចូល​រួម​ក៏ដោយ។ ព្រះសង្ឃ​ប្រមាណ​ជា ៦០០​អង្គ និមន្ត​មក​ពី​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា បាន​ចូល​រួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ សង្គ្រោះ​ជាតិ។ ចំនួន​ព្រះសង្ឃ​ដែល​ចូល​រួម​ក្នុង​មហា​បាតុកម្ម​លើក​នេះ នៅ​តែ​មាន​ចំនួន​ច្រើន បើ​ធៀប​ទៅ​នឹង​មហា​បាតុកម្ម​លើក​ទី១ កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១៣។ ក្នុង​ចំណោម​ព្រះសង្ឃ​ដែល​ចូល​រួម​ខ្លះ​មាន​កាន់​ទៀន ធូប ផ្កា​ឈូក ទង់ជាតិ​ព្រះពុទ្ធ​សាសនា និង​ព្រះសង្ឃ​ខ្លះ​ទៀត មាន​កាន់​បដា​ដែល​សរសេរ​ថា ពួក​យើង​ត្រូវ​ការ​យុត្តិធម៌ សច្ចធម៌ សេរីភាព និង​សន្លឹក​ឆ្នោត​ពិត ជីវិត​ខ្ញុំ ជាដើម។ ព្រះតេជព្រះគុណ គឹម សុត្ថេរ និមន្ត​មក​ពី​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចូល​រួម​ក្នុង​មហា​បាតុកម្ម បាន​មាន​ថេរ​ដីកា​ថា ព្រះអង្គ​មាន​សេចក្តី​រីករាយ​ចូល​រួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ព្រោះ​វា​ជា​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​រក​យុត្តិធម៌​អោយ​ម្ចាស់​ឆ្នោត។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​ចូល​រួម​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំងអស់ ដើម្បី​អោយ​រួច​ផុត​ពី​ការ​គាប​សង្កត់​របស់​មេ​ដឹក​នាំ​សព្វថ្ងៃ។ ព្រះតេជព្រះគុណ​ថា ព្រះតេជព្រះគុណ​មិន​ព្រួយ​បារម្ភ​ថា ...

យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/monks-join-non-violence-demonstration-09152013090913.html

Cambodian opposition stages second big poll 'fraud' protest

Thousands of Cambodians are protesting, for the second weekend in a row, against the ruling party’s narrow election win in July. Opposition leader Sam Rainsy said demonstrations would continue until vote irregularities were investigated. Police used water cannons to disperse protesters who tore down barricades near the ...

BBC News Staff
http://www.bbc.co.uk/news/world-asia-24098788

Cambodian TV Fails to Cover Protests

Viewers of local television on Sunday would have had no idea the opposition CNRP was staging a mass protest, during which violent clashes with police occurred and water cannons and tear gas were used. Instead, anyone tuned into state-owned TVK or the pro-government broadcasters CTN, CNC, ...

Kim Chan and Dene-Hern Chen
http://Cambodian TV Fails to Cover Protests

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​បន្ត​​ធ្វើ​មហា​បាតុកម្ម​រហូត​មាន​ដំណោះស្រាយ

មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​មាន​​មនុស្ស​ចូល​រួម​រាប់​ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។ មហា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្ដើម​ដូច​ការ​រំពឹង​ទុក​នៅ​ព្រឹក ថ្ងៃ​ទី​១៥ ខែ​កញ្ញា នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ។ ពលរដ្ឋ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ១០​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិសទី​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដើម្បី​ចូល​រួម​មហា​បាតុកម្ម​នេះ។ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដឹក​នាំ​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​ដើរ​ចេញ​ពី​ទី​កន្លែង​ផ្សេង​ គ្នា​ទៅ​កាន់​ទី​លាន​ប្រជាធិប​តេយ្យ។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកនាង ទេព សុរ៉ាវី ពី​ទីលាន​ប្រជាធិបតេយ្យ៖     នៅ​ក្នុង​ពេល​ហែ​ក្បួន​បាតុកម្ម​នៅ​ព្រឹក​នេះ​ដែរ ក្រុម​បាតុករ​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ការ​រារាំង​មួយ​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់។ នៅ​ទីនោះ​កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ដាក់​រនាំង​លួសបន្លា​ជា​ច្រើន​ជាន់​ មិន​អនុញ្ញាត​អោយ​​អ្នក​ណា​ម្នាក់​បាន​ឆ្លង​កាត់​ស្ពាន​អាកាស ឬ​ឆ្លង​ចូល​ក្នុង​មហាវិថី​ព្រះនរោត្ដម។ ក្រុម​បាតុករ​បាន​ងាក​ទៅ​ដើរ​តាម​ផ្លូវ​ព្រះមុនីវង្ស​វិញ។ ចំណែក​ក្បួន​ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា ពុំ​មាន​ការ​រារាំង​ទេ។ យ៉ាង​ណា​នៅ​តាម​ដង​ផ្លូវ លោក កឹម ...

http://www.rfa.org/khmer/news/politics/cnrp-second-massive-protest-09142013211646.html

គណបក្ស​សង្រ្គោះជាតិ​រក្សាជំហរ​ធ្វើ​បាតុកម្ម​បើ​ទោះណា​ជាមានការ​ដាក់​បង្កៃគ្រាប់បែក​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យកាលពីព្រឹកមិញ​ក្ដី

កាលពីព្រឹកមិញ​នេះ​ អាជ្ញាធរ​បាន​រក​ឃើញ​ការ​ដាក់​បង្កៃ​គ្រាប់​បែក​នៅ​កន្លែង​ពីរ​ផ្សេង​គ្នា​ ក្នុង​រាជធានី​ភ្នំពេញ។ ​ទីមួយ​នៅ​បរិវេណ​ទល់​មុខ​រដ្ឋភា​ជាតិ​ និង​ទី​២ ​គ្រាប់​បែក​ត្រូវ​បាន​គេ​ដាក់​បង្កៃ​ត្រង់​បរិវេណ​សួន​ច្បារ​កែ្បរ​ស្ពាន​ នាគ។ លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះជាតិ​បាន​ថ្លែងថា ​​បើទោះណា​ជាមាន​ការ​គំរាម​ដោយ​ការ​បង្កៃ​គ្រាប់បែក​នៅ​ស្ពាន​នាគ​ដែល​នៅ​ កៀក​នឹង​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ក៏​ដោយ​ ក៏​គណបក្ស​សង្រ្គោះ​ជាតិ​នៅតែ​រក្សា​ជំហរ​ធ្វើ​មហា​បាតុកម្ម​ដដែល​។ ​ លោក ​យឹម សុវណ្ណ ​​បាន​ថ្លែងប្រាប់​វិទ្យុអូស្ត្រាលី​ថា ​គ្រាប់​បែក​បី​គ្រាប់​នោះ​មិន​អាច​កម្លាច​ប្រជាពលរដ្ឋ​ដែលនឹង​ចូល​រួម​មហា​ បាតុកម្ម​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ទេ។​ ...

http://www.radioaustralia.net.au/khmer/2013-09-13/1190465

Grenade Found Near Opposition Rally Site in Siem Reap

Activists for the opposition Cambodia National Rescue Party in Siem Reap have found an unexploded grenade, near a site where opposition leaders were expected to hold a meeting Thursday. The rusty grenade was found less than 50 meters from where Rescue Party leaders Sam Rainsy ...

Kong Sothanarith
http://www.voacambodia.com/content/grenade-found-near-opposition-rally-site-in-siem-reap/1748718.html

FTU Requests Week Off for Workers to Join Rally

The Free Trade Union (FTU) requested that the Garment Manufacturers Association in Cambodia (GMAC) permit workers nationwide to take a weeklong holiday in order to participate in the opposition’s planned demonstrations, according to a letter sent by the FTU this week. Signed by union president Chea ...

Khy Sovuthy
http://www.cambodiadaily.com/elections/ftu-requests-week-off-for-workers-to%E2%80%88join-rally-42214/

Anonymous Hacks Government Websites

Anonymous Cambodia, a group of local computer hackers, has claimed responsibility for disrupting at least three government websites since Saturday and vowed additional hacking attacks to protest against July’s “unfair” election, according to the group’s Facebook page and Twitter account. Since Saturday, the hackers have attacked ...

Joshua Wilwohl
http://www.cambodiadaily.com/news/anonymous%E2%80%88hacks-government-websites-42250/

ក្រសួង មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម ១ ថ្ងៃ កម្មករ​រារែក

ភ្នំពេញៈ កម្មករ និង​មេ​ដឹក​នាំ​សហជីព​ហាក់​ដូចជា​ខ្វែង​គំនិត​គ្នា កាល​ពី​ម្សិលមិញ នៅ​ពេល​សួរ​ថា​តើ​គាំទ្រ​បាតុកម្ម ដែល​គ្រោង​ធ្វើ​រយៈ​ពេល ៣ ថ្ងៃ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ដោយ​គណបក្ស​ប្រឆាំង ឬ​យ៉ាង​ណា ខណៈ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ធ្វើ​តែ ១ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១៥ ដោយ​ហាម​មិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​យប់។ កាល​ពី​ថ្ងៃ​ម្សិលមិញ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​ មហា​បាតុកម្ម​ដោយ សន្តិវិធី​នៅ​ថ្ងៃ ទី១៥ កញ្ញា ចាប់​ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ៦ ល្ងាច ហើយ​បាន​ហាម​ប្រមូលផ្តុំ​គ្នា​និង​ការ​ស្នាក់នៅ​ពេល​យប់​ដោយ​សារ​ត្រូវ​ចំ​ ថ្ងៃ​សិស្សានុសិស្ស​ប្រឡង។ យោង​តាម​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដំឡើង​ប្រាក់​ឈ្នួល​ អប្បបរមា​រហូត​ដល់ ១៥០ ដុល្លារ​អាមេរិក ហាក់​ដូច​ជា​មាន​ឥទិ្ធពល​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ ក្នុង​ខណ្ឌ មាន​ជ័យ កាល​ពី​ម្សិលមិញ​។ ប៉ុន្តែ ប្រសិន​បើ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ភាព​រឹង មាំ​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ​ទាំង​នោះ ទេ​ការ​សន្យា​របស់​ពួក​គេ​ម្នាក់​ចូល​រួម​បាតុកម្ម​ពី​ថ្ងៃ​អាទិត្យ​ដល់ ថ្ងៃ អង្គារ ក៏​ហាក់​ដូចជា​មិន​រឹង​មាំ​ដែរ។ បើ​ទោះ​បី​ជា​អ្នក​ស្រី លឹម លី អាយុ ៣៧ ឆ្នាំ អង្គុយ​តវ៉ា​នៅ​រោងចក្រ ...

ឆាយ ចន្ទនីដា & Sean Teehan
http://www.postkhmer.com/index.php/national/1-national-news/103922-2013-09-13-05-19-20

A protest economy emerges

By 10am, Siv Lin, the owner of a mobile food stall facing Phnom Penh’s Freedom Park, had prepared all the rice, pork, eggs and vegetables needed to serve yesterday’s regular lunch crowd. It was a normal day. But on September 7, when thousands of opposition Cambodia ...

Hor Kimsay and Anne Renzenbrink
http://www.phnompenhpost.com/business/protest-economy-emerges

CNRP to Forge Ahead With ‘Camp-In’ Despite Prohibition

The opposition CNRP said Thursday it is forging ahead with plans to hold a three-day demonstration, which the party has dubbed a “camp-in,” despite a letter from the Ministry of Interior that says the protests can only go on for one day. The Interior Ministry letter, ...

Colin Meyn
http://www.cambodiadaily.com/elections/cnrp-to-forge-ahead-with-camp-in-despite-prohibition-42242/

NGOs defend right to aid rally

Civil society groups yesterday hit back at the government after a Ministry of Interior statement released on Wednesday warned NGOs that they would be breaking ministry protocols on political neutrality by “directly or indirectly” supporting an unnamed political party or its protests. The Cambodia National Rescue ...

Kevin Ponniah and Chhay Channyda
http://www.phnompenhpost.com/national/ngos-defend-right-aid-rally

Workers split on call to rally

Union workers and leaders appeared divided yesterday on the question of whether to support the opposition party’s planned three-day demonstration at Freedom Park. Campaign promises from the Cambodia National Rescue Party to raise minimum monthly salaries to $150 seemed to have struck a chord with garment ...

Chhay Channyda and Sean Teehan
http://www.phnompenhpost.com/national/workers-split-call-rally

Cambodian opposition sues election body

Cambodia’s opposition said on Thursday that it had filed a lawsuit against the kingdom’s poll authorities over strongman Prime Minister Hun Sen’s disputed election win. The Cambodia National Rescue Party (CNRP) accused three top National Election Committee officials and their accomplices of faking voter names on ...

Pakistan Daily Times News Staff
http://www.dailytimes.com.pk/default.asp?page=2013%5C09%5C13%5Cstory_13-9-2013_pg4_3

Analysts See Conundrum for Opposition in Political Dealing

Cambodian political analysts say the opposition is now facing a dilemma, as public pressure continues for a just solution for alleged election fraud. That has limited the opposition’s ability to deal for a political solution, analysts said this week. However, with the return of King ...

Sok Khemara
http://www.voacambodia.com/content/analysts-see-conundrum-for-opposition-in-political-dealing-cambodia-khmer/1748791.html

ព្រះ​មហាក្សត្រ​អញ្ជើញ​មេ​គណបក្ស​ធំ​ពីរ​ឲ្យ​ចូល​ប្រជុំ​ក្នុង​ព្រះ​បរម​រាជវាំង​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ

ភ្នំពេញៈ ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះ​រាជសារ​អញ្ជើញ​មេ​ដឹក​នាំ​គណបក្ស​ធំៗ​ឈ្នះ​ឆ្នោត ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ទី១៤ ខែ កញ្ញា នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ក្រោម​ព្រះ​រាជាធិបតី​របស់​ព្រះអង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ នៅ​ខណៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ព្រមាន​ថា ជន​ណា​ក៏​ដោយ​ដែល​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​ខ្លួន អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ បន្ទាប់​ពី​គណបក្ស​ប្រឆាំង បាន​ប្រកាស​ថា ខ្លួន​បាន​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​បី​នាក់​នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត។ នៅ​ក្នុង​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី ដែល​បាន​ចេញ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​នឹង​សហការី​ចំនួន ២រូប និង​លោក សម រង្ស៊ី និង​សហការី ២ រូប អញ្ជើញ​ចូល​រួម​ប្រជុំ​ក្រោម​ព្រះ​រាជា​ធិបតី​នៃ​ព្រះអង្គ​ដើម្បី​ដោះស្រាយ​ លើ​បញ្ហា​ជាតិ​ដែល​កំពុង​កើត​មាន។​ជំនួប​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ សៅរ៍​ម៉ោង ៩ ព្រឹក​នៅ​មហា​ប្រាសាទ ខេមរិន្ទ ក្នុង​ព្រះ​បរម រាជវាំង។ ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​តប​ថា​នឹង​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ។ ក្នុង​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា៖ «ទូល​ព្រះបង្គំ​ជា​ខ្ញុំ​នឹង​ដឹកនាំ​សហការី​ចំនួន ២ ...

ម៉ៃ ទិត្យថារ៉ា មាស សុខជា និង Abby Seiff
http://www.postkhmer.com/index.php/national/1-national-news/103893-2013-09-13-02-33-08

ខុម​ហ្វ្រែល​រិះគន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំពោះ​ការ​ដោះស្រាយ​ពាក្យ​បណ្តឹ​របស់​គណ​បក្ស​សង្គ្រោះជាតិ​

កាលពី​ម្សិល​មិញ គណៈ​កម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ យុត្តិ​ធម៌​នៅ​កម្ពុជា​ ​(ខុម​ហ្វ្រែល​) បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ រិះ​គន់​​​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំពោះ​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​​ របស់​គណបក្ស​សង្គ្រោះ​​ជាតិពាក់​ព័ន្ធ​នឹងការ​បោះ​ឆ្នោត​ដែល​​ត្រូវ​បាន​ ច្រាន​​ចោល​ជា​លើក​ចុង​ក្រោយ​​​​​​​កាល​ពី​ថ្ងៃ​ទី​៦ ខែកញ្ញា​។ សេចក្ដីថ្លែងការណ៍​នេះ​បាន​លើក​ឡើង​ថា ទំនាក់​ទំនង​របស់​លោក​ ឯក​ សំអុល​ អតីត​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​​ គឺ ​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ​​មិន​អាច​​ធ្វើ​ការ​សម្រេច​ចិត្ត​ របស់​ខ្លួន​បាន​។ អង្គការ​ខុមហ្វ្រែល​ ក៏​បាន​គូស​បញ្ជាក់​ពី​កង្វះ​ការ​ស៊ើប​អង្កេត​របស់​ ក្រុម​ប្រឹក្សា​ធម្មនុុញ្ញ​​នៅ​មណ្ឌលខេត្ត​​កណ្ដាល​​ ដែល​បាន​បិទ​ការិយាល័យ ​បោះឆ្នោត​មុន​ម៉ោង​៣ និង​ការ​ដឹក​ជញ្ជូន​មន្ត្រី​យោធា​​តាម​រថយន្ត​របស់​ រដ្ឋ​ ដើម្បី​ទៅ​បោះឆ្នោត​​នៅ​ក្នុង​មណ្ឌល​សៀម​​រាប​ផង​ដែរ​។ លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ ខុមហ្វ្រែល​ បាន​មានប្រសាសន៍​ថា ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​មិន​បាន​ស៊ើប​ អង្កេតលើ​​ភាព​មិន​ប្រក្រតី​ ដែល​កើត​មាន​អំឡុង​ការ​បោះឆ្នោត​​នោះ​ឡើយ​។ លោក​បាន​ថ្លែង​ថា  “[ក្រុមប្រឹក្សា​​ធម្មនុញ្ញ​] មិន​បាន​​ស្វែង​រក​ភ័ស្ដុតាង​ថ្មី​ណា​មួយ​ទេ​ ហើយ​ក៏​មិន​បាន​ស៊ើប​អង្កេត​ លើ​​ភាព​មិន​ប្រក្រតី​​តាម​ពាក្យ​​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ដែរ​។  លោក​បាន​បន្ថែម​ថា “ពួក​គេ​គ្រាន់​តែ​ប្រើ​របាយ​ការណ៍ ដែល​បាន​​មក​ពី​គណបក្ស​នយោ​បាយ​នីមួយៗ​ និង​គ.ជ.ប. តែ​ប៉ុណ្ណោះ​ ហើយ​បន្ទាប់​មក​បាន​​ផ្ដោត​​លើ​ការ​ដាក់ទោស​​​មន្ត្រី​មូល​ ដ្ឋាន​មួយ​ចំនួន”។ ...

Eang Mengleng
http://www.cambodiadailykhmer.com/news/5342/

Two Explosive Devices Found in Phnom Penh Safely Detonated, Removed

Bomb disposal experts conducted a controlled explosion on a device discovered near the National Assembly building in Phnom Penh on Friday morning and safely removed a second explosive device, consisting of three M-79 rifle-launched grenade shells, from a park near the city’s Wat Phnom. The ...

Khuon Narim
http://www.cambodiadaily.com/news/two-explosive-devices-found-in-phnom-penh-safely-detonated-removed-42261/

ក្រុមប្រឹក្សាធម្មនុញ្ញ​ព្រមាន​ប្តឹង​អ្នក​រិះ​គន់​សេចក្តី​សម្រេច​របស់​ខ្លួន

ដោយ​មិន​យល់​ស្របនឹង​ការ​រិះគន់​កាន់​តែ​ច្រើន​ឡើងៗ​​ជាប់​ជានិច្ច​ចំពោះ ​វិធី​ដែល​ខ្លួន​ដោះស្រាយ​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ​ ដែល​មាន​ការប្រកួត​ប្រជែង​ដ៏ជូរចត់​កាល​ពី​ខែកក្កដា​នោះ​ កាល​ពីម្សិល​មិញ  ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​គំរាម​​ប្តឹង​អ្នក​រិះគន់​ខ្លួន ​ ដោយ​​ព្រមាន ​ថា អ្នក​រិះគន់​អាច​ប្រឈម​​​ទោស​ជាប់​ពន្ធនាគារ​ចំពោះការ​​បញ្ចេញ​​ទស្សន​ រិះគន់​។ ការ​គំរាម​នេះ​កើ​តមាន​ឡើង​នៅ​ពេល​ដែល​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ ឯករាជ្យ​ និង​គណបក្ស​សង្គ្រោះជាតិ​​ដែល​បន្ត​តវ៉ា​ចំពោះ​ជ័យ​ជម្នះ​របស់​លោក ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​ទី​២៨​ ខែកក្ក​ដា​នេះ​ បាន​រិះគន់​ម្តង​ហើយ​ ម្តង​ទៀត​ចំពោះ​ការ​ដោះស្រាយ​របស់​ ក្រុម ​ប្រឹក្សា​​​​ធម្ម​នុញ្ញ​លើ​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ ឆ្នោត​ ដោយ​ចោទ​ស្ថាប័ន​នេះថា ធ្វើ​​​​តាម​​បង្គាប់​​គណ​បក្ស​ប្រជាជន​ កម្ពុជា​របស់​លោក​ ហ៊ុន សែន ។ ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​កាល​ ពីម្សិល​មិញ​ និយា​យ​ការ​ពារ​ឯករាជភាព​របស់​ខ្លួន​ និង​បាន​លើក​ឡើង​ពី​​ មាត្រា​មួយ​នៅ​ក្នុង​ច្បាប់​ស្តី​ពីការ​រៀបចំ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​ ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​​ដែល​ចែង​ពី​ទោស​ជាប់​ពន្ធនាគារ​ចំពោះ​អ្នក​ ដែល​មិន​គោរព​សេចក្តី​សម្រេច​របស់​ខ្លួន​។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​នោះ​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​​ លើកឡើង​ពីសេចក្តី​សម្រេច​របស់​ខ្លួន​ថា “សុទ្ធ​សឹង​តែ​អនុ​ម័ត​ដោយ​សមូហភាព​  និង​មាន​សំឡេងឯក​ច្ឆន្ទ​នៃ​សមាជិក​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​ទាំង​មូល​  ហើយ​ជា​សេចក្តីសម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា​មាន​អានុ​ភាព​អនុ​វត្ត​ទៅ​លើ​ អំណាច​ទាំង​​អស់​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​”។ ...

Kuch Naren
http://www.cambodiadailykhmer.com/news/5397/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

st9Ez
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!