News

សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​កម្ពុជា ងាយ​ភ័យ​ខ្លាច​ពី​បញ្ហា​សង្គម និង​នយោបាយ​ដែល​កើត​ឡើង​នៅ​​ក្នុង​ប្រទេស។ ភាព​ភ័យ​ខ្លាច​នេះ នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​​​ខ្លួន​ឯង​ផ្ទាល់ សង្គម​​និង​សេដ្ឋកិច្ច​ជាតិ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ងាយ​នឹង​​ជឿ​ពាក្យ​ចចាមអារ៉ាម ដោយសារ​តែ​មធ្យោបាយ​​ផ្ដល់​ព័ត៌មាន​​ឯករាជ្យ​ត្រូវ​បាន​រឹតត្បិត និង​បទពិសោធន៍​​ហិង្សា​ដែល​ធ្លាប់​កើត​ឡើង​ពី​អតីតកាល។ មជ្ឈដ្ឋាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​​​ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​​ទី​៥ ថា​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​សង្គម ប្រសិន​បើ​គូប្រកួត​ប្រជែង​សំខាន់​ដោះស្រាយ​មិន​ត្រូវរ៉ូវ​គ្នា​នោះ។ អ្នក​វិភាគ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ម្ដងៗ ប្រជាពលរដ្ឋ​កម្ពុជា តែង​តែ​​ភ័យ​ខ្លាច​នឹង​មាន​សង្គ្រាម​កើត​ឡើង។ ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​អះអាង​អំពី​​ការ​ចល័ត​ទ័ព​របស់​រដ្ឋាភិបាល​ នៅ​អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​បោះ​ឆ្នោត ជា​ទិដ្ឋភាព​បង្ក​ឲ្យ​មាន​ការ​ភ្នាក់​ផ្អើល​នៅ​ក្នុង​សង្គម។ លោក​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា អាច​ងាយ​​បង្កើត​ឲ្យ​អំពើ​ហិង្សា​កើត​ឡើង​ទាក់ទង​នឹង​រឿង​នយោបាយ។ លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ឆាប់​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​​ដោយសារ​តែ​ខ្វះ​ព័ត៌មាន​ គ្រប់​គ្រាន់ បទពិសោធន៍​បាក់​ស្បាត​ពី​អតីតកាល និង​សមត្ថភាព​យល់​ដឹង​អំពី​បញ្ហា​សង្គម​​និង​នយោបាយ​របស់​ប្រជាពលរដ្ឋ​នៅ​ មាន​កម្រិត។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ដោយសារ​តែ​កង​កម្លាំង​ប្រដាប់ ​អាវុធ​ខ្វះ​ភាព​ឯករាជ និង​​​ស្ថិត​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​គណបក្ស​​គ្រប់​គ្រង​ប្រទេស។ លោក​បញ្ជាក់​ថា ដើម្បី​​ធ្វើ​ឲ្យ​សង្គម​មួយ​ធានា​បាន​នូវ​ស្ថិរភាព លុះ​ត្រា​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​មែន​ជា​របស់​គណបក្ស​នយោបាយ។ ប្រជាពលរដ្ឋ​កម្ពុជា ...

http://www.rfa.org/khmer/news/politics/political-uncertainty-07302013055611.html

លោក ស ខេង គោរព​សន្យា​នឹង​អ្នក ព្រៃវែង កម្រិត​ណា?

ភ្នំពេញៈ ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពី​ថ្ងៃ​អាទិត្យ​រដ្ឋ​មន្រ្តី​ក្រសួង​ មហាផ្ទៃ លោក ស ខេង បាន​សន្យា​ផ្តល់​ប្រាក់​ផ្ទាល់​ខ្លួន​លោក​ជួយ​ដល់​ប្រជាជន​ក្រីក្រ ក្នុង​ខេត្ត ព្រៃវែង ឲ្យ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត។ ការ​សន្យា​នេះ​ត្រូវ​មើល​ឃើញ​ដោយ​ក្រុម​សង្កេត​ការណ៍​ថា​ជា​ទម្រង់​នៃ «ការ​ទិញ​សំឡេង​ឆ្នោត​» ដើម្បី​បង្កើន​ការ​គាំទ្រ​នៅ​ក្នុង​ខេត្ត​ជា «សមរភូមិ​ប្រកួត​ប្រជែង» ខ្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ខេត្ត ព្រៃវែង ធ្លាក់​ពី ៧ អាសនៈ ទៅ ៥ អាសនៈ ប៉ុន្តែ គណបក្ស​ប្រជាជន​នៅ​តែ​ដឹក​នាំ​ប្រទេស​។ ដូច្នេះ តើ​ការ​សន្យា​ផ្តល់​ប្រាក់ ១០ ម៉ឺន​រៀល​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​និង ២០​ម៉ឺន​រៀល​សម្រាប់​ការ​ធ្វើ​បុណ្យ​សព​និង​រហូត ៥០ ម៉ឺន​ទៅ​ប្រជាជន​ណា​ដែល​មាន​អាយុ​ចាប់​ពី ៦៥ឆ្នាំ​ឡើង​ទៅ​ដែល​មាន​ជំងឺ​និង​ត្រូវ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ តើ​អាច​ជួយ​បាន​រហូត​ដែរ​ទេ? លោក​រដ្ឋ​មន្រ្តី​ដែល​បាន​ឈ្នះ​អាសនៈ​នៅ​ខេត្ត បាត់ដំបង កាល​ពី​ថ្ងៃ អាទិត្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត ព្រៃវែង ជា​ស្រុក​កំណើត​លោក​មិន​អាច​ទាក់​ទង​បាន​ទេ។ ដោយ​បាន​ចោទ​ជា​សំណួរ​ដូច​គ្នា​មន្រ្តី​ខុទ្ទកាល័យ​របស់​លោក ជាវ មង្គល និង ចៅ សុធី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ លោក ឈាង ...

http://www.postkhmer.com/index.php/national/1-national-news/101616-2013-07-31-03-17-21

គ.ជ.ប.៖​ការ​អះអាង​ពី​ជ័យ​ជំនះ​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​មិនមែន​ជា​លទ្ធផល​ផ្លូវការ​ទេ

វ៉ាស៊ីនតោន — ទោះបីជា​គណបក្ស​ទាំងពីរ​បាន​អះអាង​ពី​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ចេញ​ពី​ការ​ បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​មែន​ តែ​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​បញ្ជាក់​ ថា ​នោះ​មិនមែន​ជា​លទ្ធផល​ផ្លូវ​ការ​ទេ។ ​ពីរដ្ឋ​ធានី​វ៉ាស៊ីនតោន ​ លោក សុខ ខេមរា​នៃ​វីអូអេបាន​រាយ​ការណ៍​ថា​ មន្ត្រី​គ.ជ.ប.​អះអាង​ថា ​ខ្លួន​ពុំ​អាច​បង្ហាញ​នៅ​ឡើយ​ទេ​ថា​នរណា​ឈ្នះ​ ឬ​ចាញ់​នោះ។​ ដោយសារ​មាន​ភាព​តានតឹង​ក្នុង​ចំណោម​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត​និង​គណបក្ស​ នយោបាយ​ទាក់ទង​នឹង​ការ​ប្រកាស​ពី​ជ័យ​ជំន្នះ​រៀងៗខ្លួន​នោះ​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​អះអាង​ថា ​ខ្លួន​មិន​អាច​បង្ហាញ​ថា​ គណបក្ស​ណា​មួយ​ឈ្នះ​ឡើយ​ទេ។​ នេះជាការ​អះអាង​របស់​លោក​ទេព នីថា ​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ។​ លោក​និយាយថា៖​ «លទ្ធផល​បឋម​បាន​បង្ហាញ​ច្បាស់​ហើយ​ថា​គណបក្ស​ប្រជាជន​បាន​នាំមុខ​លើ​សំឡេង​ នៅខេត្ត​ភាគច្រើន។​ ហើយ​ខេត្ត​មួយ​ចំនួន ​ជាពិសេស​ ខេត្ត​ធំៗ​ហ្នឹង ​គណបក្ស​សង្គ្រោះជាតិ​នាំ​មុខ។​ ហើយ​លទ្ធផល​ការ​បែងចែក​អាសនៈ​បែបណា​ អ្នកណា​ ជាប់​ឆ្នោត​អី​ហ្នុង​ ទាល់តែ​បាន​លទ្ធផល​ផ្លូវការ​ ទើប​គ.ជ.ប.​បែង​ចែក»។​ លទ្ធផល​ជា​ផ្លូវការ​បឋម​អាច​ត្រូវ​គ.ជ.ប.​ប្រកាស​នៅថ្ងៃ​ទី១០​ខែ​សីហា​ខាង​មុខ​បើ​គ្មាន​បណ្តឹង។​ ភ្លាមៗ​ក្រោយការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៣ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាសថា​ ខ្លួន​ឈ្នះ​អាសនៈ​៦៨​ក្នុង​ចំណោម​១២៣​អាសនៈ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​បាន​តែ​ម្នាក់​ឯង។​គណបក្ស​នេះ​បាន​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​តែ​៥៥​ប៉ុណ្ណោះ។​ ...

http://khmer.voanews.com/content/nec-denied-claims-of-victories-by-cpp-and-cnrp-which-is-too-soon/1713270.html

សហរដ្ឋ​អាម៉េរិក​បង្ហាញនូវកង្វល់​អំពី​របាយការណ៍នៃភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

សហរដ្ឋ​អាម៉េរិក​បង្ហាញនូវកង្វល់​អំពី​របាយការណ៍នៃភាព​មិន​ប្រក្រតី​ជា​ ច្រើន​ ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​កាលពីចុង​សប្ដាហ៍​កន្លងទៅ ដោយ​បាន​ស្នើសុំ​ឲ្យមាន​ការ​ស៊ើបអង្កេត​ដែលអាច​យកជាការ​បាន។ អ្នកស្រី Jen Psaki អ្នកនាំ​ពាក្យ​​ឲ្យ​ក្រសួង​ការ​បរទេស​​អាម៉េរិក​​​បាន​ស្នើ​សុំ​ឲ្យ​​គណបក្ស ​ទាំង​អស់​និងអ្នកគាំទ្រ​​របស់​គេ​​​ឲ្យ​​​រក្សា​សណ្ដាប់​ធ្នាប់​និង​ សន្ដិសុខ​ជាបន្តទៀត នៅ​ក្រោយពេល​បោះឆ្នោត​រួច។ គណ​បក្ស​ ប្រឆាំង​​នៅ​ប្រទេស​កម្ពុជា​​​បាន​ច្រាន​ចោលនូវ​លទ្ធផល​បឋម ទោះបីជា​បក្សនេះ​បានទទួល​កៅអី​យ៉ាង​ច្រើន​ថែមទៀត​ក៏​ដោយ។ ...

http://www.radioaustralia.net.au/khmer/2013-07-30/1168714

លទ្ធផល​​​ផ្លូវ​​​ការ​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​បោះឆ្នោត​​​នឹង​​​ត្រូវ​​​ចេញ​​​ផ្សាយ​​​នៅ​​​ពីរ​​​សប្ដាហ៍​​​ក្រោយ​​​​​​

លោក​​​ ទេព នីថា អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះឆ្នោត​​​​​​ហៅ ​​​កាត់​​​ថា គ.ជ.ប.  បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លទ្ធផល​​​ចុង​​​ក្រោយ​​​​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​កាលពី​​​ ថ្ងៃ​​​អាទិត្យ​​​ នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ពាក់​​​កណ្ដាល​​​​​​ខែ​​​សីហា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្ងៃ​​​ដែល​​​​​​អាច​​​នឹង​​​ចេញ​​​លទ្ធផល​​​ចុង​​​ក្រោយបំផុត​​​​​​ ប្រហែល​​​ជា​​​នៅ​​​ដើម​​​ខែ​​​កញ្ញា​​​។ លោក​​​បាន​​​បន្ថែម​​​ថា ល្បឿន​​​នៃ​​​ការ​​​ប្រកាស​​​​​​លទ្ធ​​​ផល​​​គឺ​​​អាស្រ័យ​​​លើ​​​ថា​​​ តើ​​​គ.ជ.ប. និង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​​​នឹង​​​​​​ទទួល​​​​​​បាន​​​ ពាក្យ​​​បណ្ដឹង​​​ច្រើន​​​ប៉ុណ្ណា​​​​​​ពាក់​​​​​​ព័ន្ធ​​​នឹង​​​ភាព​​​មិន​ ​​ប្រក្រតី​​​។ ...

http://www.cambodiadailykhmer.com/news/3510/

រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​សភាព​​​ស្ងប់ស្ងាត់​​​ពេល​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​ពី​​​ខេត្ត​​​មក​​​វិញ

ពេល​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​បង្ហាញ​​​ថា ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បាត់​​​បង់​​​សន្លឹក​​​ឆ្នោត​ ​​យ៉ាង​​​ច្រើន​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ ​​​ហាង​​​និង​​​ផ្សារ​​​នានា​​​​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​ ​នៅ​​​បិទ​​​នៅ​​​ឡើយ​​​ ប៉ុន្តែ​​​​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ភាព​​​ស្ងប់​​​ស្ងាត់​​​នេះ​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​ពល​​​ រដ្ឋ​​​​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​អំពី​​​ចលាចល​​​នៅ​​​ក្នុង​​​រាជ​​​ ធានី​​​​​​ភ្នំពេញ​​​​​​នោះ​​​ទេ។ នៅ​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បិទ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​ ​​ អ្នក​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មួយ​​​ចំនួន​​​បាន​​​ តម្រង់​​​ជួរ​​​គ្នា​​​​​​ចាំ​​​ដក​​​លុយ​​​ចេញ​​​​​​ពី​​​ម៉ាស៊ីន​​​ អេធីអឹម​​​ (ATMS) រីឯ​​​អ្នក​​​បើក​​​បរ​​​វិញ​​​បាន​​​នាំ​​​គ្នា​​​ទៅ​​​ស្ថានីយប្រេង​​​ ឥន្ធនៈ​​​ដើម្បី​​​​​​ចាក់​​​សាំង​​​រថយន្ត​​​របស់​​​ខ្លួន​​​ ខណៈ​​​អំពើ​​​ហិង្សា​​​​​​បាន​​​ផ្ទុះ​​​ឡើង​​​​​​រវាង​​​ប្រជា​​​ពល​​​រដ្ឋ ​​​មាន​​​កំហឹង​​​​​​មួយ​​​ក្រុម​​​ និង​​​មន្ត្រី​​​នគរបាល​​​នៅភាគ​​​ខាង​​​ត្បូង​​​រាជ​​​ធានី​​​។ លោក​​​ កើត​​​ ឆែ នាយ​​​ខុទ្ទកាល័យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​លើក​​​ឡើង​​​ថា “ ខ្ញុំ​​​ក៏​​​ទទួល​​​បាន​​​ព័ត៌មាន​​​អំពី​​​​​ការ​​​បិទហាង​​​ និង​​​ផ្សារ​​​នេះ​​​ដែរ​​​​​​។ ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​ភ័យ​​ ​ខ្លាច​​​នោះ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​មិន​​​ទាន់​​​វិល​​​ ត្រឡប់​​​ពី​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួនវិញ​​​ទេ​​​”​​​។ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​​សភា​​​ព​​​ស្ងប់​​​ស្ងាត់​​​​​​ដោយ​​​សារ​​​ តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ តាម​​​បណ្ដាខេត្ត​​​​​​។ ...

http://www.cambodiadailykhmer.com/latest/3517/

ក្រុមអ្នក​សង្កេតការណ៍​អន្តរ​ជាតិ​​ប្រកាស​ថា ការ​បោះ​ឆ្នោត​ជាតិប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌

អ្នក​សង្កេតការណ៍​អន្តរ​ជាតិ​២៩១​នាក់ ដែល​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ ការ​បោះ​ឆ្នោត​ បាន​អញ្ជើញ​ឲ្យ​មក​ត្រួត​ពិនិត្យ​សកម្ម​ភាព​បោះ​ឆ្នោត​កាលពី ​ថ្ងៃ​អាទិត្យ បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​នេះ​បាន​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ទោះ​បីជា​មាន​ការ​​ចោទ​ប្រកាន់​ថា  ភាព​មិន​ប្រក្រតី​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ។ ទោះ​បី​ជា​គណ​បក្ស​សង្គ្រោះ​ជាតិទទួល​បាន​សំឡេង​គាំ​ទ្រ​ច្រើនគួរ​ឲ្យ​ កត់​សម្គាល់ ពោល​គឺ​ទទួល​បាន​៥៥​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ​នៅ​រដ្ឋ​ សភាក៏ដោយ​ ក៏គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ ដែល​ជា​សំឡេង​ភាគ ​ច្រើន​ដែរ។ ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​តាម​សេចក្តី​រាយ​ការណ៍​ថា ទទួល​ បាន​ការ​រ៉ាប់​រង​លើ​ការ​ចំណាយ​ផ្សេងៗ​ពី​គណ​​បក្សកាន់​អំណាច​នោះ បាន​លើក​​ ឡើង​ថា ​គណ​បក្ស​ទាំង​អស់​គួរ​តែ​គោរព​ និង​ទទួល​យក​​សំឡេង​ភាគ​ច្រើន​នេះ​។ សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សន្និសីទ្ធ​អន្តរ​ជាតិ​ស្តី​ពី​គណ​បក្ស​ នយោ​បាយ​អាស៊ី​ (ICCAP) និង​អង្គការ​ទស្សននយោ​បាយ​អ្នក​ប្រជា​ធិប​តេយ្យ​​​អាស៊ី​ប៉ាស៊ីហ្វិក​ អន្តរជាតិ​ (CAPDI) មាន​ខ្លឹម​សារ​ថា“​ យើង​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​នៅ​ក្នុង​​ប្រទេស​កម្ពុជា ​ទទួល​បាន​ជោគ​ជ័យ​ ដែល​កើត​ចេញ​ពី​ឆន្ទៈ​ដ៏​រឹង​មាំ និង​ជា​ជ័យជម្នះ​របស់​ ប្រជា​ជន​កម្ពុជា​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគតកាន់​តែ​ប្រសើរ​ ​ដោយ​ ផ្អែក​លើ​ភាព​ឧដុង្គ​ឧត្តម និង​ខ្ពង់​ខ្ពស់​នៃ​ការ​បោះ​ឆ្នោត​”។ យោង​តាម​អីុម៉េល​របស់​លោក ជុង អីុយុង (Chung Euiyong) អគ្គ​លេខា​ធិការ​អង្គការ​ ICAPP ដែល​បាន​ផ្ញើ​ចេញ​កាល​ពី​ខែ​មុន​ បាន​ បង្ហាញ​ថា ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​បាន​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ នេះ ​ទទួល​បានការ​រ៉ាប់​រង​​ផ្នែក​ចំណាយ​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​៕ ...

http://www.cambodiadailykhmer.com/latest/3520/

Cambodia advises people not to travel by sea on Aug. 3-5 due to torrential rain

Cambodia’s Ministry of Water Resources and Meteorology on Tuesday warned people not to travel by sea from August 3-5 because the country would suffer from the impact of a storm and cause torrential rain. The ministry’s statement said according to the forecast, a depression on the ...

http://news.xinhuanet.com/english/world/2013-07/30/c_132587997.htm

Rating agency says Acleda not affected by recent surge in withdrawals

Standard & Poor’s Ratings Services said Tuesday that its single-B ratings and stable outlook for Cambodia’s Acleda Bank Plc were “unaffected” by a recent surge in ATM cash withdrawals. A statement from Singapore said Sunday evening withdrawals after polls closed in national elections were about $4 ...

http://www.thecambodiaherald.com/cambodia/detail/1?page=13&token=NjZmOWY5OTFhN2I

Independent Monitors Say Election Beset With Irregularities

Election monitors said Monday that irregularities at polling stations during Sunday’s vote were widespread, and preliminary results released by the government do not necessarily reflect the true will of the electorate. At a press conference in Phnom Penh, Transparency International (T.I.) executive director Preap Kol said ...

The Cambodia Daily
http://www.cambodiadaily.com/elections/independent-monitors-say-election-beset-with-irregularities-37391/

ប្រព័ន្ធ​បោះ​ឆ្នោត​ផ្តល់​​ផល​ប្រយោជន៍​ដល់​​គណបក្ស​ដែល​​​មាន​​​សំឡេង​​​គាំទ្រ​​​​​​ច្រើន​​​ជាងគេ​​​បំផុត

នៅ​ពេល​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​ផ្សព្វ​ ផ្សាយ​លទ្ធផល​បឋម​នៃការ​បោះឆ្នោត​ជាតិ​នៅ​តាម​ទំព័រ​​​ហ្វេសប៊ុក​ របស់​លោក​ កាល​ពីយប់​ថ្ងៃអាទិត្យ​ តួលេខ​នោះ​បង្ហាញ​ថា  អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជាបាន​​​​ធ្លាក់​ចុះ​១៧,៧ភាគរយ  ​ពី​ចំនួន​​​៩០​អាសនៈ​មក​នៅ​ត្រឹមតែ​​​​៦៨​អាសនៈនៅ​ក្នុង​រដ្ឋ​សភា​ ដែល​មាន ​១២៣​អាសនៈ​។ ទោះ​ជាយ៉ាង​ណា​  លទ្ធផល​លម្អិត​ថែម​ទៀត​​ដែល​ចេញ​នៅ​យប់​ជ្រៅ​ថ្ងៃ​ អាទិត្យ​ដែរ​នោះ​បង្ហាញ​ពី​ចំនួន​ខុស​គ្នា​បន្តិច​បន្តួច​ដោយ​សំឡេង​ឆ្នោ​ត​ របស់​គណបក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ពី ៥៨,១​​ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​ទាំង​ អស់​មក​នៅ​ត្រឹម​ ៤៩,២ភាគរយ​វិញ​ គឺធ្លាក់​ចុះ​ ៨,៩ភាគ​រយ​ទៀត​។ ភាព​ខុស​គ្នា​រវាង​តួលេខ​ទាំង​ពីរនេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ អាសនៈ​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​ និង​បង្ហាញ​ពី​រូប​មន្ត​សម្រាប់​គណនា​ អាសនៈ​របស់​គណបក្ស​នយោបាយ​។ រូបមន្ត​ ជេសហ្វើសុន​(Jefferson)​ ដែល​គេ​បានយក​មក​ប្រើ​​ស្ងាត់​ៗ​នៅ​មុន​ ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ និង​ត្រូវ​បាន​ផ្សព្វ​​​ផ្សាយ​​​​តែ​បន្ទាប់​ ពីការ​បោះ​ឆ្នោត​នៅ​ឆ្នាំនោះ ផ្តល់​​គុណ​សម្បត្តិ​​ដល់​គណបក្ស​ដែល​ទទួល​បាន ​សំឡេងឆ្នោត​​ច្រើន​ជាងគេ​នៅ​ក្នុង​មណ្ឌល​​​​ណាមួយ។ ...

http://www.cambodiadailykhmer.com/latest/3499/

Cambodia keen on farming cooperation with Tien Giang

A senior Cambodian official has voiced his desire to boost agricultural cooperation with the Mekong Delta province of Tien Giang, especially in fruit farming. Tien Giang has 70,000 ha grown with various fruit trees which produce nearly 1 million tonnes a year. Working with the provincial officials ...

http://en.baomoi.com/Home/society/english.vov.vn/Cambodia-keen-on-farming-cooperation-with-Tien-Giang/379675.epi

ឱកាស​សម្រាប់​បេក្ខជន​តំណាង​រាស្ត្រ​​​​​របស់​​​គណ​​​បក្ស​ប្រជា​ជន​រលាយ​បាត់​ក្រោយ​ការ​បោះឆ្នោត​

ដោយ​សារ​លទ្ធផល​បឋម​​​​នៃ​​​ការ​​​បោះ ឆ្នោត​​​​​​ជាតិ​​​បង្ហាញ​ថា​​​ ​​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​នឹង​​បាត់ ​បង់​​​អាសនៈ​​​សភា​យ៉ាង​តិច​២២​​នោះ​ ផែន​ការ​របស់​​​គណបក្ស​​​​កំពុង​​​ កាន់​​​អំណាច​​​នេះ​​​​​​ក្នុងការ​​​ដាក់​បញ្ចូល​សមាជិក​សភា​​​ជំនាន់​ថ្មី​  ដែល​​​សុទ្ធតែ​​​ជា​​​កូន​ៗ​របស់ថ្នាក់​​​ដឹកនាំ​​​បក្ស​​​​ កំពុង​​​ស្ថិត​នៅ​ក្នុង​ក្តី​​​មន្ទិល​​​​។ កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន និង​​លោក​​​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ  សុទ្ធ​​​តែ​​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​លេខ​រៀង​ក្រោម​​​គេ​​​ពេក​​​មិន​អាច ​​​​ទទួល​បាន​អាសនៈ​​ដោយ​ស្វ័យ​ប្រវត្តិ​​​​ទេ​​​ ប្រសិន​បើ​លទ្ធផល​​​បឋម​​​នៃ​​​​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​​គឺ​​​ ជា​​​លទ្ធផល​​​ត្រឹមត្រូវ​​​នោះ​​​​​។ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឱកាស​កែ​ប្រែ​បញ្ជី​ឈ្មោះ​​​បេក្ខជន​​​ តំណាង​​​រាស្ត្រ​​​​របស់​ខ្លួន​ក៏ពិតមែន​​​​ ប៉ុន្តែ​​​​​​អាសនៈ​ទាំង​​​​៦៨ ​ដែល​គណបក្ស​​​នេះ​​ព្យាករ​​​ថា​​​ នឹង​​​ទទួល​​​បាន​​​ពី​​​ការ​​​បោះឆ្នោត ​​​​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​គឺ​​​មិន​​​គ្រប់​គ្រាន់​​​សម្រាប់​​​សមាជិក​ សភា​​​បច្ចុប្បន្ន​​​របស់​​​​គណបក្ស​​​​​​នេះ​​​ទាំង​​​​៩០​រូប​​​​ទេ​​​។ លោក ហ៊ុន ម៉ានី ដែល​​​ត្រូវ​ជា​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន និង​​​ជា​​​មេ​ដឹក​នាំ​​ចលនា​យុវជន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​គឺ​ជា​ បេក្ខជន​​​​​​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​កំពង់​ស្ពឺ​ ប៉ុន្តែ​​​ លោក​​​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ឯ​ណោះ​​​​​​​​លើ​បញ្ជី​​​​​​​​​ ឈ្មោះ​​​​​​បេក្ខជន​​​របស់​​​​គណបក្ស​​​​នេះ​​​សម្រាប់​​​​មណ្ឌល​​​​នេះ​។  ចំនួន​អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​មណ្ឌល​កំពង់​ស្ពឺ​​​ បាន​ ធ្លាក់​​​ចុះ​ពី​ប្រាំ​អាសនៈ​ក្នុង​ឆ្នាំ​២០០៨​មក​ត្រឹម​​​បី​អាសនៈ​​​ក្រោយ ​​​ការ​​​បោះឆ្នោត​​​​កាល​​ពី​ថ្ងៃ​អាទិត្យ​ នេះ​បើ​យោង​តាម​លទ្ធផល​​បឋម​របស់​គណបក្ស​​​នេះ​​​ផ្ទាល់​​​​ មាន​ន័យ​ថា លោក ហ៊ុន​ ម៉ានី មិន​​​អាច​​​​ទទួលបាន​​​អាសនៈ​​​​​សភា​ដោយ​​​​ស្វ័យ​ប្រវត្តិ​​​​​ឡើយ​​​។ ...

http://www.cambodiadailykhmer.com/latest/3497/

លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រែល

លទ្ធផល​ជឋម និង​មិន​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដែល​​ចេញ​ផ្សាយ​ដោយ​​គណៈកម្មាធិការ​ជាតិ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) បាន​បង្ហាញ​ថា នៅ​ក្នុង​ចំនួន ១២៣​កៅអី ឬ​អាសនៈ​ក្នុង​រដ្ឋ​សភា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៧​អាសនៈ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៦​អាសនៈ។ នៅ​ក្នុង​នោះ ខេត្ត​ដែល​​គណបក្ស​ទាំង​ពីរ​ទទួល​​បាន​អាសនៈ​ស្មើ​គ្នា​រួម​មាន ខេត្ត​កំពង់ឆ្នាំង មាន​ទាំង​អស់ ៤​អាសនៈ ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន ២​អាសនៈ​ដូច​គ្នា។ ខេត្ត​កំពង់ស្ពឺ មាន ៦​អាសនៈ ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន ៣​អាសនៈ​ម្នាក់។ ខេត្ត​កំពត មាន ៦​អាសនៈ​ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន​ម្នាក់ ៣​អាសនៈ។ ខេត្ត​កំពង់ធំ មាន ៦​អាសនៈ​ គណបក្ស​ទាំង​ពីរ​ទទួល ៣​អាសនៈ​ដូច​គ្នា និង​ខេត្ត​តាកែវ មាន ៨​អាសនៈ គណបក្ស​ទាំង​ពីរ​ទទួល​បាន ៤​អាសនៈ​ដូច​គ្នា។ ចំណែក​ឯ​ខេត្ត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​​​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន ខេត្ត​បន្ទាយមានជ័យ ...

http://www.rfa.org/khmer/news/politics/comfrel-preliminary-result-07302013041902.html

ប្រិយមិត្ត​វិទ្យុអូស្ត្រាលី​​ ៩០% មិន​​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជាទេ

ការ​ស្រង់​យោបល់​មិត្ត​អ្នក​ស្តាប់​​ ស្តី​អំពី​​​​ការ​ប្រព្រឹត្តិ​​ទៅ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា ដោយ​​ចោទ​ជាសំណួរ​ថា តើ​មិត្ត​អ្នក​ស្តាប់​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត​ចំពោះ​​ការ​រៀបចំ​ការ​បោះ​ ឆ្នោត​ជាតិ​​​​ បាន​​បង្ហាញ​ថា ​មិត្ត​អ្នក​ស្តាប់​ ៩០% មិន ​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​នោះ​ទេ។   ...

http://www.radioaustralia.net.au/khmer/2013-07-30/1168716

ស្ថានទូត​នានា​​ចេញ​សេចក្ដី​ថ្លែង​​ការណ៍​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ចប់

បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍​​មួយ​កាល​ពី​យប់​ថ្ងៃអាទិត្យ​ អប​អរ​សាទរ​ប្រជា​​ពល​ រដ្ឋ​កម្ពុជា​ចំពោះ​​ការ​បោះ​ឆ្នោត​​ដោយ​សន្តិ​វិធី​ ប៉ុន្តែ​បាន​ព្រមាន​ ពលរដ្ឋ​របស់​ខ្លួន​ថា នឹង​អាច​​មាន​ភាព​ចលាចល​កើត​ឡើង​នោះ​ កាល​ពី​ម្សិល​​មិញ​ស្ថាន​កុងស៊ុល​ផ្សេង​ៗ​ទៀត​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ ការណ៍​ដូច​គ្នា​នេះ​ផង​ដែរ។ ស្ថាន​ទូត​បារាំង​បាន​អប​អរសាទរ​ប្រទេស​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​នេះ ​ ប៉ុន្តែ បាន​ណែនាំ​​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ជៀសវាង​ការ​ដង្ហែក្បួន​​នយោបាយ​ណាមួយ​។ ...

http://www.cambodiadailykhmer.com/latest/3524/

ចរន្ត​ដក​ប្រាក់​ផ្ទុះ​ឡើង​មុន​ប្រកាស​លទ្ធផល​បឋម

ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មាន​ម៉ាស៊ីន​អេធីអឹម​៦​កន្លែង​បាន​អស់​លុយ​និង​ឈប់​ដំណើរការ​ កាលពី​រាត្រី​ថ្ងៃ​ទី​២៨​ជា​ថ្ងៃ​បោះឆ្នោត​ខណៈ​ពេល​លទ្ធផល​ឆ្នោត​ បណ្តោះអាសន្ន​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​បន្តបន្ទាប់​តាម​បណ្តាញ​ទំនាក់ទំនង​ សង្គម​ហ្វេសប៊ុក​ថា​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត​ជាច្រើន​មណ្ឌល​នៅ​ ភ្នំពេញ​មុន​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ម៉ោង​៨​និង​៣០​នាទី​យប់ ​។ ចលាចល​រយៈពេល​ខ្លី​បាន​កើតឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ សម្រុក​ទិញ​ម្ហូប​អាហារ​ចាក់​សាំង​និង​ទៅ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម​ ខណៈ​តាម​ដងផ្លូវ​មាន​សភាព​ស្ងាត់​និង​មាន​ការ​បិទ​ផ្លូវ​ច្រើន​កន្លែង​ផង​។ អ្នកស្រី​សូផន​ណារី​អនុប្រធាន​ធនាគារ​អេស៊ីលីដា​បាន​និយាយ​កាលពី​ថ្ងៃ​ ម្សិលមិញ​ថា​តម្រូវការ​សាច់ប្រាក់​បាន​កើតឡើង​មួយ​រយៈពេល​ខ្លី​រហូត​ធ្វើឲ្យ ​ម៉ាស៊ីន​ខ្លះ​ផ្អាក​ដំណើរការ​។ អ្នកស្រី​និយាយ​ថា​៖​«​ម៉ាស៊ីន​អេធីអឹម​៦​កន្លែង​អស់​លុយ​ហើយ​យើង​មិន​ បាន​បញ្ចូល​លុយ​ទេ​ព្រោះ​វា​យប់​»។ ទីតាំង​ទាំង​ប្រាំ​មួយ​នោះ​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ​ទាំងអស់ តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ ខាង​បុគ្គលិក​ធនាគារ​បាន​បញ្ចូល​លុយ​និង​ដំណើរការ​បាន​ជា​ធម្មតា​។ ...

http://www.postkhmer.com/index.php/business/business/101556-2013-07-30-04-51-47

តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​ដែរ​ឬ​ទេ?

បើ​សិន​ជា​គេ​ផ្អែក​តាម​លទ្ធផល​បណ្តោះ​អាសន្ន ដែល​ប្រកាស​ដោយ​គ.ជ.ប និង​តាម​ការ​ប្រកាស​អះអាង​របស់​គណបក្ស​កាន់អំណាច គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ ៦៨​ក្នុង​រដ្ឋសភា​អាណត្តិ​ទី៥​នេះ។ ចំណែក​គណបក្ស​សង្រ្គោះជាតិ​វិញ ទទួលបាន ៥៥​អាសនៈ។ បើ​តាម​លទ្ធផល​ដែល​ផ្តល់​ឲ្យ​ដោយ​អង្គការ​ខុមហ្វ្រែល គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៧​អាសនៈ ចំណែក​គណបក្ស​សង្រ្គោះជាតិ​បាន ៥៦អាសនៈ។ បើ​ផ្អែក​លើ​លទ្ធផលនេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​ដែរ​ឬទេ? ...

http://www.khmer.rfi.fr/can-cpp-form-government-by-themselves

សភា​នឹង​ចាប់​ផ្តើម​នូវ​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន

ភ្នំពេញៈ នៅ​ពេល​រដ្ឋសភា​អាណត្តិ ទី៥ បើក​សម័យ​ប្រជុំ​លើក​ដំបូង ក្នុង​រយៈ​ពេល ២ ខែ​ទៀត វា​នឹង​ក្លាយ​ជា​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន​កាល​ពី​មុន​មក។ ដោយសារ​តែ​ការ​ចង​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​ជាច្រើន​លើក​រវាង គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច ចាប់​ផ្តើម​ពី​ការ​បោះឆ្នោត​លើក ទី១​ក្នុង​ឆ្នាំ ១៩៩៣ ពុំ​ដែល​មាន​ប្រព័ន្ធ​គណបក្ស​តែ​ពីរ​ខ្លាំង​ក្លា​ក្នុង​សភា​បែប​នេះ​ទេ។ ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន ទទួល​បាន​អាសនៈ​បន្ថែម​ជាប់​ជានិច្ច ចំណែក​ឯ​គណបក្ស ហ៊្វុនស៊ិនប៉ិច វិញ បាន​ធ្លាក់​ចុះ​សំឡេង​ជា​បន្ត​បន្ទាប់ ហើយ​ឥឡូវ​នេះ​បាន​បាត់​សំឡេង​ពី​រដ្ឋសភា​ទាំង​ស្រុង​តែ​ម្តង ហើយ​គណបក្ស​ប្រឆាំង ដែល​ទើប​តែ​រួម​បញ្ចូល​គ្នា បាន​កើន​សំឡេង​ជិត​ទ្វេ​ដង។ ច្បាស់​ណាស់ គណបក្ស​ប្រជាជន នៅ​តែ​រក្សា​ចំនួន​ភាគ​ច្រើន ដែល​នៅ​តែ​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន ប៉ុន្តែ​គណបក្ស​នេះ មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន ដូច​កាល​ពី​អាណត្តិ​មុន​ទៀត​ទេ។ ...

http://www.postkhmer.com/index.php/national/1-national-news/101542-2013-07-30-04-06-07

MFI loans, deposits continue to increase

Both outstanding loans and savings deposits in 35 microfinance institutions (MFIs) continued to grow from January through to June this year, according to the latest report from the Cambodia Microfinance Association (CMA). By the end of the first half of this year, total loans from MFIs ...

http://www.phnompenhpost.com/business/mfi-loans-deposits-continue-increase

Prices fluctuate due to poll

As election data trickled in on Sunday evening and a fear set in borne of uncertainty and a beefed-up police presence, demand for basic commodities surged, food prices briefly rose, and some banks saw an expected rise in withdrawals. Sales of rice jumped from their normal ...

http://www.phnompenhpost.com/business/prices-fluctuate-due-poll

CPP Says Hun Sen Remains in Role as Prime Minister

Amid swirling rumors that Prime Minister Hun Sen had left the country after his Cambodian People’s Party (CPP) suffered a large loss of National Assembly seats in Sunday’s election, the CPP released a statement Tuesday insisting he was still in Cambodia and on the job. “Recently ...

The Cambodia Daily
http://www.cambodiadaily.com/elections/cpp-says-hun-sen-remains-in-role-as-prime-minister-37408/

ពលរដ្ឋ​នៅ​មណ្ឌលគិរី​និយាយ​ពី​មូលហេតុ​បក្ស​ប្រជាជន​ធ្លាក់​សំឡេង​ឆ្នោត

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​មណ្ឌលគិរី ព្រមាន​ថ្នាក់​ដឹកនាំ​គណបក្ស​ឲ្យ​ចាត់​វិធានការ​ក្ដៅ​ចំពោះ​មន្ត្រី​នៅ​ ក្រោម​ឱវាទ​ពី​បញ្ហា​ពុករលួយ​និង​បក្ស​ពួក​និយម។ ការ​ព្រមាន​នេះ ស្រប​ពេល​ដែល​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​កើន​ឡើង និង​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា ផ្សាយ​ថា គណបក្ស​ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ​នេះ បាន​ទទួល​សំឡេង​ឆ្នោត ៦៨​អាសនៈ គឺ​ទាប​ជាង​អាណត្តិ​ទី​៤ ចំនួន ២២​អាសនៈ។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ចប់​មួយ​ថ្ងៃ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ចាប់​ផ្ដើម​ពិភាក្សា​តាម​ហាង​កាហ្វេ ហាង​គុយទាវ និង​កន្លែង​ជួប​ជុំ​នានា​ដើម្បី​វែកញែក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​គណបក្ស​កាន់ ​អំណាច​បាត់​បង់​ការ​គាំទ្រ​យ៉ាង​ច្រើន​នៅ​អាណត្តិ​នេះ។ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន​ កម្ពុជា បាន​បន្ទោស​ថា មក​ពី​បញ្ហា​ពុករលួយ និង​បក្សពួកនិយម​ក្នុង​ជួរ​មន្ត្រី​ថ្នាក់​ក្រោម​ច្រើន​ពេក ទើប​បង្ក​ឲ្យ​ពលរដ្ឋ​ខឹងសម្បា ហើយ​បោះ​ឆ្នោត​ទម្លាក់។ ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ម៉េម៉ង់ ស្រុក​កែវសីមា លោក ហ៊ឺយ ម៉ីវ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា មាន​ប្រសាសន៍​ថា លោក​បាន​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​ជា​ច្រើន​អាណត្តិ​មក​ហើយ រួម​ទាំង​អាណត្តិ​ទី​៥​នេះ ដោយសារ​តែ​លោក​នឹក​ឃើញ​គុណសម្បត្តិ​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​មិន​អាច​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦ បាន​ទៀត​ទេ បើ​សិន​ជា​មន្ត្រី​ថ្នាក់​ក្រោម​នៅ​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​រឹប​អូស​ដីធ្លី​ពលរដ្ឋ​ក្រីក្រ​ត​ទៅ​ទៀត​នោះ។ ...

http://www.rfa.org/khmer/news/politics/people-talk-about-why-cpp-voters-decrease-07302013034237.html

សហភាពអឺរ៉ុប​សាទរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​តែ​សោកស្តាយ​ចំពោះ​ភាព​មិនប្រក្រតី​ខ្លះ

សហភាព​អឺរ៉ុប​បាន​ថ្លែង​សាទរ​ចំពោះ​ ការបោះឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព​កាលពី​ថ្ងៃ​ទី​២៨​កក្កដា ​ ប៉ុន្តែ ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អាជ្ញាធរ​ដែល​មិន​បាន​ចាត់វិធានការ​ចាំបាច់​ នានា​​ ដើម្បី​​លុប​បំបាត់​ភាព​មិន​ប្រក្រតី​នានា។ ​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​ភាគី​នយោបាយ​នានា ​រក្សា​ស្មារតី​​សន្តិភាព ​ និង​ប្រជាធិបតេយ្យ​ឲ្យ​បាន។​ ...

http://www.khmer.rfi.fr/eu-statement-on-cambodian-elections

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

Esrjv
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!