News
Independent Monitors Say Election Beset With Irregularities
Election monitors said Monday that irregularities at polling stations during Sunday’s vote were widespread, and preliminary results released by the government do not necessarily reflect the true will of the electorate. At a press conference in Phnom Penh, Transparency International (T.I.) executive director Preap Kol said ...
The Cambodia Daily
http://www.cambodiadaily.com/elections/independent-monitors-say-election-beset-with-irregularities-37391/
ប្រព័ន្ធបោះឆ្នោតផ្តល់ផលប្រយោជន៍ដល់គណបក្សដែលមានសំឡេងគាំទ្រច្រើនជាងគេបំផុត
នៅពេលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្សព្វ ផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិនៅតាមទំព័រហ្វេសប៊ុក របស់លោក កាលពីយប់ថ្ងៃអាទិត្យ តួលេខនោះបង្ហាញថា អាសនៈរបស់គណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះ១៧,៧ភាគរយ ពីចំនួន៩០អាសនៈមកនៅត្រឹមតែ៦៨អាសនៈនៅក្នុងរដ្ឋសភា ដែលមាន ១២៣អាសនៈ។ ទោះជាយ៉ាងណា លទ្ធផលលម្អិតថែមទៀតដែលចេញនៅយប់ជ្រៅថ្ងៃ អាទិត្យដែរនោះបង្ហាញពីចំនួនខុសគ្នាបន្តិចបន្តួចដោយសំឡេងឆ្នោត របស់គណបក្សកាន់អំណាចធ្លាក់ចុះពី ៥៨,១ភាគរយនៃសន្លឹកឆ្នោតទាំង អស់មកនៅត្រឹម ៤៩,២ភាគរយវិញ គឺធ្លាក់ចុះ ៨,៩ភាគរយទៀត។ ភាពខុសគ្នារវាងតួលេខទាំងពីរនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី អាសនៈដែលគណបក្សប្រឆាំងទទួលបាន និងបង្ហាញពីរូបមន្តសម្រាប់គណនា អាសនៈរបស់គណបក្សនយោបាយ។ រូបមន្ត ជេសហ្វើសុន(Jefferson) ដែលគេបានយកមកប្រើស្ងាត់ៗនៅមុន ការបោះឆ្នោតឆ្នាំ១៩៩៨ និងត្រូវបានផ្សព្វផ្សាយតែបន្ទាប់ ពីការបោះឆ្នោតនៅឆ្នាំនោះ ផ្តល់គុណសម្បត្តិដល់គណបក្សដែលទទួលបាន សំឡេងឆ្នោតច្រើនជាងគេនៅក្នុងមណ្ឌលណាមួយ។ ...
Cambodia keen on farming cooperation with Tien Giang
A senior Cambodian official has voiced his desire to boost agricultural cooperation with the Mekong Delta province of Tien Giang, especially in fruit farming. Tien Giang has 70,000 ha grown with various fruit trees which produce nearly 1 million tonnes a year. Working with the provincial officials ...
ឱកាសសម្រាប់បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនរលាយបាត់ក្រោយការបោះឆ្នោត
ដោយសារលទ្ធផលបឋមនៃការបោះ ឆ្នោតជាតិបង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងបាត់ បង់អាសនៈសភាយ៉ាងតិច២២នោះ ផែនការរបស់គណបក្សកំពុង កាន់អំណាចនេះក្នុងការដាក់បញ្ចូលសមាជិកសភាជំនាន់ថ្មី ដែលសុទ្ធតែជាកូនៗរបស់ថ្នាក់ដឹកនាំបក្ស កំពុងស្ថិតនៅក្នុងក្តីមន្ទិល។ កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុទ្ធតែស្ថិតនៅក្នុងលេខរៀងក្រោមគេពេកមិនអាច ទទួលបានអាសនៈដោយស្វ័យប្រវត្តិទេ ប្រសិនបើលទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យគឺ ជាលទ្ធផលត្រឹមត្រូវនោះ។ គណបក្សប្រជាជនកម្ពុជាមានឱកាសកែប្រែបញ្ជីឈ្មោះបេក្ខជន តំណាងរាស្ត្ររបស់ខ្លួនក៏ពិតមែន ប៉ុន្តែអាសនៈទាំង៦៨ ដែលគណបក្សនេះព្យាករថា នឹងទទួលបានពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យនេះគឺមិនគ្រប់គ្រាន់សម្រាប់សមាជិក សភាបច្ចុប្បន្នរបស់គណបក្សនេះទាំង៩០រូបទេ។ លោក ហ៊ុន ម៉ានី ដែលត្រូវជាកូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាមេដឹកនាំចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជាគឺជា បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប៉ុន្តែ លោកស្ថិតនៅលេខរៀងទី៤ឯណោះលើបញ្ជី ឈ្មោះបេក្ខជនរបស់គណបក្សនេះសម្រាប់មណ្ឌលនេះ។ ចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលកំពង់ស្ពឺ បាន ធ្លាក់ចុះពីប្រាំអាសនៈក្នុងឆ្នាំ២០០៨មកត្រឹមបីអាសនៈក្រោយ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នេះបើយោងតាមលទ្ធផលបឋមរបស់គណបក្សនេះផ្ទាល់ មានន័យថា លោក ហ៊ុន ម៉ានី មិនអាចទទួលបានអាសនៈសភាដោយស្វ័យប្រវត្តិឡើយ។ ...
លទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការរបស់ខុមហ្វ្រែល
លទ្ធផលជឋម និងមិនផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) បានបង្ហាញថា នៅក្នុងចំនួន ១២៣កៅអី ឬអាសនៈក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៧អាសនៈ ខណៈដែលគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៦អាសនៈ។ នៅក្នុងនោះ ខេត្តដែលគណបក្សទាំងពីរទទួលបានអាសនៈស្មើគ្នារួមមាន ខេត្តកំពង់ឆ្នាំង មានទាំងអស់ ៤អាសនៈ ហើយគណបក្សទាំងពីរទទួលបាន ២អាសនៈដូចគ្នា។ ខេត្តកំពង់ស្ពឺ មាន ៦អាសនៈ ហើយគណបក្សទាំងពីរទទួលបាន ៣អាសនៈម្នាក់។ ខេត្តកំពត មាន ៦អាសនៈហើយគណបក្សទាំងពីរទទួលបានម្នាក់ ៣អាសនៈ។ ខេត្តកំពង់ធំ មាន ៦អាសនៈ គណបក្សទាំងពីរទទួល ៣អាសនៈដូចគ្នា និងខេត្តតាកែវ មាន ៨អាសនៈ គណបក្សទាំងពីរទទួលបាន ៤អាសនៈដូចគ្នា។ ចំណែកឯខេត្តដែលគណបក្សប្រជាជនកម្ពុជា ឈ្នះគណបក្សសង្គ្រោះជាតិ រួមមាន ខេត្តបន្ទាយមានជ័យ ...
http://www.rfa.org/khmer/news/politics/comfrel-preliminary-result-07302013041902.html
ប្រិយមិត្តវិទ្យុអូស្ត្រាលី ៩០% មិនពេញចិត្តនឹងការរៀបចំការបោះឆ្នោតជាតិនៅកម្ពុជាទេ
ការស្រង់យោបល់មិត្តអ្នកស្តាប់ ស្តីអំពីការប្រព្រឹត្តិទៅនៃការបោះឆ្នោតជាតិនៅកម្ពុជា ដោយចោទជាសំណួរថា តើមិត្តអ្នកស្តាប់ពេញចិត្តឬមិនពេញចិត្តចំពោះការរៀបចំការបោះ ឆ្នោតជាតិ បានបង្ហាញថា មិត្តអ្នកស្តាប់ ៩០% មិន ពេញចិត្តនឹងការរៀបចំការបោះឆ្នោតជាតិនៅកម្ពុជានោះទេ។ ...
ស្ថានទូតនានាចេញសេចក្ដីថ្លែងការណ៍បន្ទាប់ពីការបោះឆ្នោតចប់
បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញបានចេញ សេចក្ដីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យ អបអរសាទរប្រជាពល រដ្ឋកម្ពុជាចំពោះការបោះឆ្នោតដោយសន្តិវិធី ប៉ុន្តែបានព្រមាន ពលរដ្ឋរបស់ខ្លួនថា នឹងអាចមានភាពចលាចលកើតឡើងនោះ កាលពីម្សិលមិញស្ថានកុងស៊ុលផ្សេងៗទៀតក៏បានចេញសេចក្ដីថ្លែង ការណ៍ដូចគ្នានេះផងដែរ។ ស្ថានទូតបារាំងបានអបអរសាទរប្រទេសកម្ពុជាក្នុងការបោះឆ្នោតនេះ ប៉ុន្តែ បានណែនាំពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងការដង្ហែក្បួននយោបាយណាមួយ។ ...
ចរន្តដកប្រាក់ផ្ទុះឡើងមុនប្រកាសលទ្ធផលបឋម
ភ្នំពេញៈ យ៉ាងហោចណាស់មានម៉ាស៊ីនអេធីអឹម៦កន្លែងបានអស់លុយនិងឈប់ដំណើរការ កាលពីរាត្រីថ្ងៃទី២៨ជាថ្ងៃបោះឆ្នោតខណៈពេលលទ្ធផលឆ្នោត បណ្តោះអាសន្នបានបង្ហាញឲ្យដឹងជាបន្តបន្ទាប់តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកថាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតជាច្រើនមណ្ឌលនៅ ភ្នំពេញមុនការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាម៉ោង៨និង៣០នាទីយប់ ។ ចលាចលរយៈពេលខ្លីបានកើតឡើងដោយប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ សម្រុកទិញម្ហូបអាហារចាក់សាំងនិងទៅដកប្រាក់តាមម៉ាស៊ីនអេធីអឹម ខណៈតាមដងផ្លូវមានសភាពស្ងាត់និងមានការបិទផ្លូវច្រើនកន្លែងផង។ អ្នកស្រីសូផនណារីអនុប្រធានធនាគារអេស៊ីលីដាបាននិយាយកាលពីថ្ងៃ ម្សិលមិញថាតម្រូវការសាច់ប្រាក់បានកើតឡើងមួយរយៈពេលខ្លីរហូតធ្វើឲ្យ ម៉ាស៊ីនខ្លះផ្អាកដំណើរការ។ អ្នកស្រីនិយាយថា៖«ម៉ាស៊ីនអេធីអឹម៦កន្លែងអស់លុយហើយយើងមិន បានបញ្ចូលលុយទេព្រោះវាយប់»។ ទីតាំងទាំងប្រាំមួយនោះស្ថិតនៅទីក្រុងភ្នំពេញទាំងអស់ តែរហូតដល់ព្រឹកថ្ងៃម្សិលមិញនេះ ខាងបុគ្គលិកធនាគារបានបញ្ចូលលុយនិងដំណើរការបានជាធម្មតា។ ...
http://www.postkhmer.com/index.php/business/business/101556-2013-07-30-04-51-47
តើ៦៨អាសនៈ អាចឲ្យគណបក្សប្រជាជនកម្ពុជាបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានដែរឬទេ?
បើសិនជាគេផ្អែកតាមលទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយគ.ជ.ប និងតាមការប្រកាសអះអាងរបស់គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ៦៨ក្នុងរដ្ឋសភាអាណត្តិទី៥នេះ។ ចំណែកគណបក្សសង្រ្គោះជាតិវិញ ទទួលបាន ៥៥អាសនៈ។ បើតាមលទ្ធផលដែលផ្តល់ឲ្យដោយអង្គការខុមហ្វ្រែល គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៧អាសនៈ ចំណែកគណបក្សសង្រ្គោះជាតិបាន ៥៦អាសនៈ។ បើផ្អែកលើលទ្ធផលនេះ តើគណបក្សប្រជាជនកម្ពុជាអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានដែរឬទេ? ...
http://www.khmer.rfi.fr/can-cpp-form-government-by-themselves
សភានឹងចាប់ផ្តើមនូវអ្វីដែលពុំធ្លាប់កើតមាន
ភ្នំពេញៈ នៅពេលរដ្ឋសភាអាណត្តិ ទី៥ បើកសម័យប្រជុំលើកដំបូង ក្នុងរយៈពេល ២ ខែទៀត វានឹងក្លាយជាអ្វីដែលពុំធ្លាប់កើតមានកាលពីមុនមក។ ដោយសារតែការចងសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះជាច្រើនលើករវាង គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនដែលកាន់អំណាច ចាប់ផ្តើមពីការបោះឆ្នោតលើក ទី១ក្នុងឆ្នាំ ១៩៩៣ ពុំដែលមានប្រព័ន្ធគណបក្សតែពីរខ្លាំងក្លាក្នុងសភាបែបនេះទេ។ ក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ គណបក្សប្រជាជន ទទួលបានអាសនៈបន្ថែមជាប់ជានិច្ច ចំណែកឯគណបក្ស ហ៊្វុនស៊ិនប៉ិច វិញ បានធ្លាក់ចុះសំឡេងជាបន្តបន្ទាប់ ហើយឥឡូវនេះបានបាត់សំឡេងពីរដ្ឋសភាទាំងស្រុងតែម្តង ហើយគណបក្សប្រឆាំង ដែលទើបតែរួមបញ្ចូលគ្នា បានកើនសំឡេងជិតទ្វេដង។ ច្បាស់ណាស់ គណបក្សប្រជាជន នៅតែរក្សាចំនួនភាគច្រើន ដែលនៅតែអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ប៉ុន្តែគណបក្សនេះ មិនអាចជិះសេះលែងដៃបាន ដូចកាលពីអាណត្តិមុនទៀតទេ។ ...
http://www.postkhmer.com/index.php/national/1-national-news/101542-2013-07-30-04-06-07
MFI loans, deposits continue to increase
Both outstanding loans and savings deposits in 35 microfinance institutions (MFIs) continued to grow from January through to June this year, according to the latest report from the Cambodia Microfinance Association (CMA). By the end of the first half of this year, total loans from MFIs ...
http://www.phnompenhpost.com/business/mfi-loans-deposits-continue-increase
Prices fluctuate due to poll
As election data trickled in on Sunday evening and a fear set in borne of uncertainty and a beefed-up police presence, demand for basic commodities surged, food prices briefly rose, and some banks saw an expected rise in withdrawals. Sales of rice jumped from their normal ...
http://www.phnompenhpost.com/business/prices-fluctuate-due-poll
CPP Says Hun Sen Remains in Role as Prime Minister
Amid swirling rumors that Prime Minister Hun Sen had left the country after his Cambodian People’s Party (CPP) suffered a large loss of National Assembly seats in Sunday’s election, the CPP released a statement Tuesday insisting he was still in Cambodia and on the job. “Recently ...
The Cambodia Daily
http://www.cambodiadaily.com/elections/cpp-says-hun-sen-remains-in-role-as-prime-minister-37408/
ពលរដ្ឋនៅមណ្ឌលគិរីនិយាយពីមូលហេតុបក្សប្រជាជនធ្លាក់សំឡេងឆ្នោត
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខេត្តមណ្ឌលគិរី ព្រមានថ្នាក់ដឹកនាំគណបក្សឲ្យចាត់វិធានការក្ដៅចំពោះមន្ត្រីនៅ ក្រោមឱវាទពីបញ្ហាពុករលួយនិងបក្សពួកនិយម។ ការព្រមាននេះ ស្របពេលដែលសំឡេងឆ្នោតគាំទ្រគណបក្សប្រឆាំងមានកើនឡើង និងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ផ្សាយថា គណបក្សដែលកាន់អំណាចជាង ៣០ឆ្នាំមកហើយនេះ បានទទួលសំឡេងឆ្នោត ៦៨អាសនៈ គឺទាបជាងអាណត្តិទី៤ ចំនួន ២២អាសនៈ។ បន្ទាប់ពីការបោះឆ្នោតចប់មួយថ្ងៃ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ចាប់ផ្ដើមពិភាក្សាតាមហាងកាហ្វេ ហាងគុយទាវ និងកន្លែងជួបជុំនានាដើម្បីវែកញែកពីមូលហេតុដែលនាំឲ្យគណបក្សកាន់ អំណាចបាត់បង់ការគាំទ្រយ៉ាងច្រើននៅអាណត្តិនេះ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលធ្លាប់គាំទ្រគណបក្សប្រជាជន កម្ពុជា បានបន្ទោសថា មកពីបញ្ហាពុករលួយ និងបក្សពួកនិយមក្នុងជួរមន្ត្រីថ្នាក់ក្រោមច្រើនពេក ទើបបង្កឲ្យពលរដ្ឋខឹងសម្បា ហើយបោះឆ្នោតទម្លាក់។ ប្រជាពលរដ្ឋរស់នៅឃុំម៉េម៉ង់ ស្រុកកែវសីមា លោក ហ៊ឺយ ម៉ីវ នៅថ្ងៃទី២៩ ខែកក្កដា មានប្រសាសន៍ថា លោកបានបោះឆ្នោតឲ្យបក្សកាន់អំណាចជាច្រើនអាណត្តិមកហើយ រួមទាំងអាណត្តិទី៥នេះ ដោយសារតែលោកនឹកឃើញគុណសម្បត្តិរបស់លោក ហ៊ុន សែន។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា ប្រហែលជាមិនអាចឈ្នះឆ្នោតនៅអាណត្តិទី៦ បានទៀតទេ បើសិនជាមន្ត្រីថ្នាក់ក្រោមនៅរកស៊ីឈើខុសច្បាប់ និងរឹបអូសដីធ្លីពលរដ្ឋក្រីក្រតទៅទៀតនោះ។ ...
http://www.rfa.org/khmer/news/politics/people-talk-about-why-cpp-voters-decrease-07302013034237.html
សហភាពអឺរ៉ុបសាទរការបោះឆ្នោតនៅកម្ពុជាតែសោកស្តាយចំពោះភាពមិនប្រក្រតីខ្លះ
សហភាពអឺរ៉ុបបានថ្លែងសាទរចំពោះ ការបោះឆ្នោតដែលបានប្រព្រឹត្តទៅដោយសន្តិភាពកាលពីថ្ងៃទី២៨កក្កដា ប៉ុន្តែ បានសម្តែងការសោកស្តាយចំពោះអាជ្ញាធរដែលមិនបានចាត់វិធានការចាំបាច់ នានា ដើម្បីលុបបំបាត់ភាពមិនប្រក្រតីនានា។ សហភាពអឺរ៉ុបបានអំពាវនាវឲ្យភាគីនយោបាយនានា រក្សាស្មារតីសន្តិភាព និងប្រជាធិបតេយ្យឲ្យបាន។ ...
ចំនួនអ្នកបោះឆ្នោតធ្លាក់ចុះនៅត្រឹមតែជាង ៦០ ភាគរយ
ភ្នំពេញៈ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ១៩៩៨ ពេលដែលអ្នកចុះឈ្មោះបោះឆ្នោតមានរហូត ៩៣ ភាគរយបានបោះឆ្នោតមកចំនួនអ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាបាន ធ្លាក់ចុះជាខ្លាំង មកត្រឹមប្រហែល ៦៨ ភាគរយដែលបានមកជ្រលក់ទឹកថ្នាំខ្មៅកាលពីថ្ងៃអាទិត្យ។ អ្នកវិភាគមួយចំនួនបានគិតថា ចំនួនអ្នកបោះឆ្នោតឆ្នាំនេះចុះទាបជាងការបោះឆ្នោតក្នុងឆ្នាំ ២០០៨ ប្រហែល ៧ ភាគរយ គឺដោយសារតែឧបសគ្គចំពោះអ្នកបោះឆ្នោត មិនមែនមិនចាប់អារម្មណ៍លើនយោបាយនោះទេ។ អង្គការ ខុម ហ្វ្រែល និងអង្គការតម្លាភាពកម្ពុជា ជាអង្គការពីរដែលឃ្លាំមើលការបោះឆ្នោត បានបង្ហាញពីពាក្យបណ្តឹងជាទូទៅ របស់អ្នកបានចុះឈ្មោះ តែត្រូវបានបដិសេធមិនឲ្យបោះឆ្នោតនៅតាមការិយាល័យដោយសារតែគ្មាន ឯកសារត្រឹមត្រូវនិងគ្មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។ ...
http://www.postkhmer.com/index.php/national/1-national-news/101526-2013-07-30-03-02-27
NEC Says Final Election Results Will Be Released in Two Weeks
The final results of Sunday’s national election will not be announced until mid-August, the secretary-general of the National Election Committee (NEC) said Monday. The latest possible release date would be early September, Tep Nytha said, adding that the speed with which they were announced depended on ...
The Cambodia Daily
http://www.cambodiadaily.com/elections/nec-says-final-election-results-will-be-released-in-two-weeks-37399/
Election worries for tourists
Chris Leyland had forgotten about Cambodia’s national elections when he made plans to travel into Phnom Penh from Vietnam with Jess Jackson, 34, and her two children. Had Leyland, a 41-year-old from Oxford, UK, remembered that it wasn’t going to be a normal weekend in Cambodia, ...
http://www.phnompenhpost.com/business/election-worries-tourists
ភាពមិនប្រក្រតីនិងបណ្ដឹងទាក់ទងការបោះឆ្នោត
ប្រជាពលរដ្ឋជាច្រើនបានអះអាងពីភាពមិនប្រក្រតីនៃដំណើរការបោះ ឆ្នោតសភានីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា។ ទន្ទឹមនឹងនេះ មន្ត្រីរៀបចំការបោះឆ្នោតខ្លះ ក៏កំពុងរងបណ្ដឹងទាក់ទងទៅនឹងភាពមិនប្រក្រតីទាំងឡាយនេះដែរ។ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតស្ទើរគ្រប់ទិសទី បានជួបនូវបញ្ហាលំបាក និងភាពមិនប្រក្រតីជាច្រើន ដូចជាបាត់ឈ្មោះពីបញ្ជីបោះឆ្នោត ជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោត ឬក៏ទឹកខ្មៅជ្រលក់ម្រាមដៃអាចលុបលាងជ្រះជាដើម។ ទោះជាយ៉ាងណា ការអះអាងនេះ ត្រូវបានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បដិសេធចោល។ សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ដែន អយុធ្យា ពីទិដ្ឋភាពនៃការតវ៉ារបស់ប្រជាពលរដ្ឋនៅថ្ងៃបោះឆ្នោត៖ ចំណែកនៅឯខេត្តកំពង់ឆ្នាំង មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តនេះ កំពុងតែប្រមូលទិន្នន័យ និងឯកសារភស្តុតាងទាក់ទងទៅនឹងភាពមិនប្រក្រតីដែលបានកើតឡើងក្នុង ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា ដើម្បីលើកមកពិភាក្សា និងវាយតម្លៃក្នុងអង្គប្រជុំមួយ ថាតើត្រូវទាត់ចោល ឬក៏ទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ។ ...
http://www.rfa.org/khmer/news/politics/irregularity-of-election-07292013081234.html
Opposition Party Rejects Election Results, Wants Investigation
The Cambodia National Rescue Party (CNRP) on Monday rejected the results of the national election, calling for a joint committee to be established to investigate what the opposition party said were vast irregularities in Sunday’s polls. “The Cambodia National Rescue Party demands for the establishment ...
Cambodian oppn rejects election result
CAMBODIA’S opposition has rejected the claim of victory by the ruling party of strongman Prime Minister Hun Sen in weekend elections, alleging widespread irregularities. “The Cambodia National Rescue Party (CNRP) cannot accept the results of the fifth parliamentary election because the CNRP has found a ...
CPP Wins, but Suffers Loss in Parliamentary Majority
Prime Minister Hun Sen’s Cambodian People’s Party (CPP) claimed victory in Sunday’s national election, but saw its majority severely diminished, ceding 22 National Assembly seats to the opposition Cambodia National Rescue Party (CNRP), the party’s first major setback since the U.N.-backed election in 1993. According to ...
http://www.cambodiadaily.com/elections/cpp-wins-but-suffers-loss-in-parliamentary-majority-37210/
លោក កឹម សុខា៖ គណបក្សប្រឆាំងនឹងមិនទទួលស្គាល់លទ្ធផលអ្វីផ្សេងក្រៅពីជ័យជម្នះទេ
ក្រុងកំពង់ចាម- លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងមិនទទួលស្គាល់លទ្ធផលអ្វីផ្សេងក្រៅពីជ័យជម្នះទេ បន្ទាប់ពីលោកបានបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងខេត្តនេះកាលពីម្សិលមិញ ដោយលោកបានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងទឹកថ្នាំលប់មិនជ្រះ និងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។ បន្ទាប់ពីបានបោះឆ្នោតនៅក្នុងសាលាបឋមសិក្សាទក្សិណ និងបានលើកចង្អុលដៃប្រឡាក់ទឹកថ្នាំពណ៌ស្វាយនៅចំពោះមុខអ្នកយកព័ត៌មានមួយក្រុមដែលកំពុងរង់ចាំយ៉ាងអន្ទះសារួច លោក កឹម សុខា បានលើកឡើងថា ទឹកក្រូចឆ្មារធម្មតាក៏អាចប្រើដើម្បីលុបទឹកថ្នាំនេះជ្រះដែរ។ លោកបានមានប្រសាសន៍ថា “ យើងបានរកឃើញថា ពួកគេប្រើទឹកថ្នាំមិនល្អទេលើកនេះ។ ខ្ញុំគិតថា ការបោះឆ្នោតលើកនេះគឺយ៉ាប់ជាងមុនទៅទៀត ព្រោះពួកគេប្រើទឹកថ្នាំដែលមានគុណភាពអន់។ ប្រសិនបើគណបក្សសង្គ្រោះជាតិចាញ់ការបោះឆ្នោតនេះ យើងនឹងមិនទទួលស្គាល់លទ្ធផលឡើយ ហើយយើងនឹងស្នើឲ្យសហគមន៍អន្តរជាតិជួយធ្វើអន្តរាគមន៍” និងកុំឲ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះដែរ។ កាលពីថ្ងៃសៅរ៍ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល បានប្រកាសថា លទ្ធផលនៃការពិសោធន៍របស់ខ្លួនបង្ហាញថា ទឹកថ្នាំនេះអាចលុបជ្រះទាំងស្រុងដោយប្រើសម្ភារប្រើប្រាស់ក្នុងផ្ទះធម្មតា ប៉ុន្តែ មិនបញ្ជាក់ថា តើសម្ភារប្រើប្រាស់ធម្មតានេះមានអ្វីខ្លះនោះទេ។ ជាមួយនឹងចំនួនអាសនៈសភាដល់ទៅ១៨ក្នុងចំណោម១២៣អាសនៈ ដែលជាចំនួនច្រើនបំផុតបើធៀបនឹងរាជធានីនិងខេត្តដទៃទៀត ខេត្តកំពង់ចាមគឺជាមណ្ឌលសំខាន់បំផុតក្នុងការបោះឆ្នោតនេះ។ គណបក្សប្រជាជនកម្ពុជាក៏បានចាក់ឫសយ៉ាងជ្រៅនៅទីនេះផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានកំណើតនៅក្នុងខេត្តនេះ។បងប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ណេង ដែលជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលនេះ គឺជាអតីតអភិបាលខេត្តនេះ។ លោក ហេង ...
Aun Pheap and Zsombor Peter
http://www.cambodiadailykhmer.com/latest/3415/
បណ្តាញព័ត៌មានសង្គមគឺជាកម្លាំងឃ្លាំមើលការបោះឆ្នោតយ៉ាងសកម្ម
ភ្នំពេញៈ បណ្តាញ Twitter និង ហ្វេសប៊ុក បានផ្សព្វផ្សាយអំពីរូបថត និងវីដេអូជាច្រើន ដែលហាក់ដូចជាផ្សព្វផ្សាយអំពីសកម្មភាពក្លែងបន្លំបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដោយបង្ហាញអំពីបណ្តាញព័ត៌មានដែលប្រែប្រួលយ៉ាងឆាប់រហ័សនៅកម្ពុជា។ វីដេអូរបស់អ្នកបោះឆ្នោត ដែលបានលាងជ្រះទឹកថ្នាំខ្មៅពីចង្អុលដៃរបស់អ្នកដែលបានបោះឆ្នោតរួចនោះនិងជនជាតិវៀតណាមត្រូវបានរាំងស្ទះ នៅមណ្ឌលបោះឆ្នោត គឺជារឿងធំពីររបស់បណ្តាញសង្គម ដែលត្រូវបានចែករំលែកកាលពីថ្ងៃទី២៨ ខែកក្កដា។ យោងតាមអ្នកវិភាគបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកបោះឆ្នោតលើកទី១ ជាង ១,៥ លាននាក់ កំពុងតែបង្កើតបរិយាកាសនយោបាយថ្មី។ ក្នុង ចំនួនប្រហែល ៩,៦ លាននាក់ នៃអ្នកមានសិទិ្ធបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ដោយមនុស្ស ៣,៥ លាននាក់អាយុពី១៨ ដល់ ៣០ឆ្នាំ ជាហេតុធ្វើឲ្យការបោះឆ្នោតលើកនេះជាការបោះឆ្នោតរបស់ យុវជន ក្នុងប្រវតិ្តសាស្រ្តកម្ពុជា។ តាមលោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុម ហ្វ្រែល បានឲ្យដឹងថា អ្នកបោះឆ្នោតវ័យក្មេង ដែលកំពុងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយកំពុងតែស្វែងរកប្រភពព័ត៌មានថ្មី ក្រៅពីគោលនយោបាយរបស់គណបក្ស។ លោក គល់ បញ្ញា ...
AMELIA WOODSIDE
http://www.postkhmer.com/index.php/national/1-national-news/101470-2013-07-29-02-36-26