• ឱកាស​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន
  • អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​កិត្តិយស​សូម​ប្រកាស​អំពី​ការ​បើក​ទទួល​ការ​ចុះ​ឈ្មោះ​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ រយៈពេលពីរថ្ងៃ នៅថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល “ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន” គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងការនិទានរឿងរបស់ពួកគេ ដែលអាចឱ្យពួកគេអាចបញ្ជូនព័ត៌មានដែលទាក់ទាញអ្នកអាន និងបង្ហាញការនិទានរឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកដែលមានឥទ្ធិពល និងអាចចូលប្រើបាន។អ្នកចូលរួមត្រូវជា អ្នកសារព័ត៌មាន។ អង្គការអូឌីស៊ីលើកទឹកចិត្ត ស្ត្រី ជនជាតិដើមភាគតិច ជនដែលមានពិការភាព និងជនស្រលាញ់ភេទដូចគ្នា ឱ្យចូលរួម។ចុះ​ឈ្មោះ​តាម​រយៈ​៖ https://forms.office.com/r/WUNcsk2jkzផុតកំណត់ចុះឈ្មោះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤*បញ្ជាក់​៖​ អង្គការ​អូ​ឌី​ស៊ី​ នឹង​ទាក់ទង​ទៅ​បេក្ខភាព​ដែល​ត្រូវ​បាន​ជ្រើសរើស​នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤​។ ...

    ទាញយក៖ pdf

  • សេចក្តីប្រកាសព័ត៌មានស្តីពី វេទិកាផ្សព្វផ្សាយ​ស្តីពី "នីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ​ ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (E-Filling)"​ សម្រាប់សហគ្រាស​ និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ
  • នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ និយ័តករគណនេយ្យ និងសវនកម្ម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិកាផ្សព្វផ្សាយ​ស្តីពី “នីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ​ ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (E-Filling)”​ សម្រាប់សហគ្រាស​ និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នាថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៤ នៅលើគេហទំព័របណ្ដាញសង្គម​ផ្លូវការ​របស់​ខ្លួន​។​ យោងតាមសេចក្តីប្រកាស និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវេទិការផ្សព្វផ្សាយនេះឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់នាយកក្រុមហ៊ុន តំណាងក្រុមហ៊ុន សហគ្រាស តំណាងមកពីអង្គការសមាគមនានា បានស្វែងយល់ និងចូលរួមអនុវត្ដកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (E-Filling)មកនិយ័តករគណនេយ្យនិងសវនកម្ម តាមពេលកំណត់ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធព្រមទាំងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។ ...

    និយ័តករគណនេយ្យ និងសវនកម្ម

    ទាញយក៖ pdf

  • សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤
  • នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិអេស្កាប់ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤។យោងតាមសេចក្តីប្រកាស ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ​ (UN-ESCAP) ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ។ ...

    គណៈកម្មាធិការជាតិអេស្កាប់

    ទាញយក៖ pdf

មូលទិន្នន័យករណីការងារ
គម្របព្រៃឈើ
Forest Cover
គម្របព្រៃឈើ (២០១៥-បច្ចុប្បន្ន)
Forest Cover
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KHX3H
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!