ODC English Site
មេបញ្ជាការអង្គភាព UN ស្ត្រីដំបូងរបស់កម្ពុជាដឹកនាំក្រុមការងារជិត២០០នាក់នៅសាធារណរដ្ឋម៉ាលី
វរសេនីយ៍ទោ សោម លាងអ៊ី មេបញ្ជាការកងអនុសេនាតូចភស្ដុភារ នៃកងអនុសេនាធំវិស្វកម្មព្រលានយន្ដហោះលេខ ៩២៧ ផ្ដល់បទពិសោធក្នុងនាមជាមេបញ្ជាការអង្គភាពស្ត្រីដំបូងគេរបស់កម្ពុជាដែលត្រូវបានបញ្ជូនទៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-5-30-1432-262224
សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន។ប្រទេសទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ចំនួនជនរងគ្រោះ ដោយសារមីន ថយចុះ៣៣ភាគរយ ខណៈមនុស្ស៦នាក់ស្លាប់
កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន២០នាក់ ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៥នេះ ដែលចំនួននេះមានការថយចុះ ៣៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានជនរងគ្រោះចំនួន៣០នាក់។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-30-1640-262228
ក្រុមអភិរក្សបារម្ភពីការធ្លាក់ចុះ នៃចំនួនសត្វទាព្រៃស្លាបស ដែលជាប្រភេទ ជិតផុតពូជបំផុតក្នុងលោក
កម្ពុជាមានវត្តមានសត្វទាព្រៃស្លាបសមិនដល់១០០ក្បាលផង ក្នុងចំណោមចំនួនសរុបប្រមាណជា៨០០ក្បាល នៅក្នុងពិភពលោក។ ការសិក្សាស្រាវជ្រាវរយៈពេល៣ថ្ងៃ នាពេលថ្មីៗនេះ បានរកឃើញសត្វទាព្រៃស្លាបស តែ១ក្បាលប៉ុណ្ណោះ ដែលបានត្រឡប់មកដើមឈើ ដែលជាទ្រនុំរបស់វា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-30-1555-262226
ក្រសួងព័ត៌មានព្រមានការផ្សាយព័ត៌មានបញ្ហាសន្ដិសុខជាតិ គ្មានប្រភពរឹងមាំ
អ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរំឭកជាថ្មីចំពោះអ្នកផ្សព្វផ្សាយព័ត៌មាន មិនថា ជាអាជីព និងមិនអាជីព ឬប្រើប្រាស់បណ្ដាញសង្គមទាំងអស់ចៀសវាងការផ្សព្វផ្សាយព័ត៌មានបង្កមហន្តរាយដល់សន្តិសុខជាតិ មហន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ និងគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ ...
ហុង រស្មី
https://www.postkhmer.com/national/2025-5-30-1111-262220
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។រដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ពជើងគោក ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៤ ស្តីពីកសិកម្ម-ទឹក-ជនបទ
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៤ ស្តីពីកសិកម្ម-ទឹក-ជនបទ។កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យវឌ្ឍភាព ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ការពារកុមារ៖ លាតត្រដាងល្បិចកលបិទបាំងការពិត និងបំបាត់បារីអេឡិចត្រូនិក
ស្វាយ ស្ករកៅស៊ូ និងទឹកដោះគោក្រឡុក។ល។ នេះមិនមែនជារសជាតិស្ករគ្រាប់ពីកុមារភាពប៉ុណ្ណោះទេ។ វាគឺជារសជាតិរបស់បារីអេឡិចត្រូនិក ដែលត្រូវបានបង្កើតឡើង ដើម្បីឱ្យមនុស្សជំនាន់ថ្មីញៀននឹងសារជាតិនីកូទីន។ ពីទីប្រជុំជននៅអាស៊ី រហូតដល់កោះប៉ាស៊ីហ្វិកតូចៗ ផលិតផលទាំងនេះកំពុងជ្រៀតចូលសហគមន៍ ដែលជំរុញឱ្យមានវិបត្តិសុខភាពសាធារណៈបន្ទាន់បំផុតមួយ នាពេលបច្ចុប្បន្ន។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/protect-children-unmask-the-appeal-and-get-rid-of-e-cigarettes/
បទល្មើសនេសាទនៅតំបន់អភិរក្សផ្សោតថុយចុះ ចំនួនសត្វផ្សោតទន្លេមេគង្គកើនឡើង
បទល្មើសនេសាទខុសច្បាប់នៅតំបន់អភិរក្សផ្សោត កាំពី ក្នុងខេត្តក្រចេះមានការថយចុះ ខណៈ ពេលដែលចំនួនសត្វផ្សោតទន្លេមេគង្គរួមទាំងនៅក្នុងខេត្តស្ទឹងត្រែងផងនោះ មានការកើនឡើង ហើយករណីស្លាប់ទៅវិញក៏ពុំទាន់កើតមាន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-30-90-262218
សេចក្តីថ្លែងការណ៍ស្តីពីជំនួបចរចាររវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីជំនួបចរចាររវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២។ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ មេបញ្ជាការ ...
ក្រសួងការពារជាតិ
លោក ស៊ុន ចាន់ថុល ប្រាប់ភាគីកាណាដាពីសក្តានុពលវិនិយោគរបស់កម្ពុជា
កម្ពុជា គឺជាទីតាំងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យ ហើយរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគតផងដែរ។ នេះបើតាមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលកំពុងអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1651-262214
AIIB ចង់ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅកម្ពុជា
ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(Asian Infrastructure Investment Bank-AIIB) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន និងមានជំនឿថាសេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1512-262211
គម្រោងវិនិយោគនៅខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល កើនដល់ជិត ៣០០
គម្រោងវិនិយោគចំនួន ១០ បន្ថែមទៀត ដែលមានទុនវិនិយោគសរុប ១៥៤ លានដុល្លារ នឹងត្រូវទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលក្រោម«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលធ្វើឱ្យចំនួនគម្រោងទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលនៅខេត្តព្រះសីហនុ កើនដល់ ២៩៧ គម្រោង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1358-262206
ក្មេងប្រុសមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសង្រ្គោះជីវិតនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧
ក្មេងប្រុសអាយុ៨ឆ្នាំមានជម្ងឺគ្រុនឈាមធ្ងន់ធ្ងរមកពីខេត្តព្រះវិហារ ត្រូវបានជួយសង្រ្គោះឱ្យជាសះស្បើយ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-29-158-262210
កម្ពុជា-ថៃដោះស្រាយតាមសន្ដិវិធី ត្រូវគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នា
លទ្ធផលជំនួបចរចារវាងមេទ័ពទាំងពីរនៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ អគ្គបញ្ជាការដ្ឋានបានចេញសេចក្តីថ្លែងការណ៍ដូចខាងក្រោម។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-5-29-213-262216
ការប៉ះទង្គិចតាមព្រំដែន៖ នាយករដ្ឋមន្ត្រីអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ តែបង្ហាញជំហរការពារបូរណភាពទឹកដី
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានស្នើសុំឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងទាហានកម្ពុជា និងថៃ ដែលបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតកាលពីម្សិលមិញ។ ទោះយ៉ាងណា លោកក៏បានសង្កត់ធ្ងន់ថា កម្ពុជានឹងប្រើកងកម្លាំងការពារព្រំដែនក្នុងពេលមានអាសន្ន។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/border-clashes-pm-calls-for-calm-warns-of-defense
សំណល់យុទ្ធភណ្ឌសង្គ្រាម៤៥គ្រាប់ ត្រូវបានរាវរកឃើញ និងកម្ទេចចោល
សំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុក ក្នុងសម័យសង្គ្រាមចំនួន៤៥គ្រាប់ ត្រូវបានកម្លាំងជំនាញរកឃើញ ក្នុងដីរស្រែរបស់ប្រជាពលរដ្ឋ នៅភូមិទ្រាល ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការកម្ទេចចោល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-29-122-262204
លោក ហ៊ុន សែន៖ ចំណុចដែលមានបញ្ហាពីម្សិលមិញជាទឹកដីកម្ពុជាដែលលោកបានទៅកាលពីឆ្នាំ២០០៩
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា តំបន់ដែលមានការប៉ះទង្គិចគ្នារវាងទាហានថៃ និង ទាហានកម្ពុជា កាលពីព្រលឹមថ្ងៃទី២៨ ឧសភា គឺជាទឹកដីកម្ពុជា ដែលលោកបានទៅកាលពីឆ្នាំ២០០៩។ ការប៉ះទង្គិចគ្នានេះបណ្ដាលឲ្យមានទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-5-29-117-262203
មេទ័ពជើងគោកកម្ពុជា-ថៃជួបជជែកគ្នាបន្ធូរបន្ថយភាពតានតឹងតាមព្រំដែននៅល្ងាចនេះ
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនឹងជួបជជែកនៅល្ងាចថ្ងៃទី២៩ ខែឧសភានេះដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនត្រង់ចំណុចតំបន់មុំ ៣ នៃស្រុកជាំក្សាន្ដខេត្ដព្រះវិហារ ក្រោយទាហានកម្ពុជាម្នាក់បានស្លាប់អំឡុងពេលប៉ះទង្គិចគ្នាជាមួយទាហានថៃ ដែលបើកការវាយប្រហារមកកងទ័ពកម្ពុជា។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-5-29-717-262202
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន។នៅ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦។នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពីការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ការប៉ះទង្គិចនេះគឺស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុក ...
ក្រសួងការពារជាតិ
ប្រជាពលដ្ឋរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែកតវ៉ាទាមទារសំណងសមរម្យ ខណៈប្រឈមនឹងការបណ្ដេញចេញ
ប្រជាពលរដ្ឋ១៤គ្រួសារដែលកំពុងរស់នៅសហគមន៍សាមគ្គីរុងរឿង តាមបណ្ដោយប្រឡាយបឹងត្របែង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានផ្ទុះការតវ៉ាជាថ្មីទាមទារសំណងសមរម្យ ឬក៏ទីតាំងថ្មីសម្រាប់រស់នៅ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/boeung-trabek-residents-protest-again-for-fair-compensation-facing-eviction-with-canal-development/
ផ្ទៃដីជាង ១ ៧០០ហិកតា ដែលត្រូវបានកាប់ទន្រ្ទាន នឹងត្រូវដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីដកហូត
ផ្ទៃដីទំហំជាង១ ៧០០ហិកតា ដែលត្រូវបានដកហូតពីការទន្រ្ទានយកដោយខុសច្បាប់ នាពេលកន្លងមក នឹងត្រូវដាំស្តារព្រៃឈើឡើងវិញ តាមរយៈថវិកាគាំទ្រពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ដែលអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-28-1523-262197






