Radio Free Asia

លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រែល

លទ្ធផល​ជឋម និង​មិន​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដែល​​ចេញ​ផ្សាយ​ដោយ​​គណៈកម្មាធិការ​ជាតិ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) បាន​បង្ហាញ​ថា នៅ​ក្នុង​ចំនួន ១២៣​កៅអី ឬ​អាសនៈ​ក្នុង​រដ្ឋ​សភា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៧​អាសនៈ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៦​អាសនៈ។ នៅ​ក្នុង​នោះ ខេត្ត​ដែល​​គណបក្ស​ទាំង​ពីរ​ទទួល​​បាន​អាសនៈ​ស្មើ​គ្នា​រួម​មាន ខេត្ត​កំពង់ឆ្នាំង មាន​ទាំង​អស់ ៤​អាសនៈ ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន ២​អាសនៈ​ដូច​គ្នា។ ខេត្ត​កំពង់ស្ពឺ មាន ៦​អាសនៈ ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន ៣​អាសនៈ​ម្នាក់។ ខេត្ត​កំពត មាន ៦​អាសនៈ​ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន​ម្នាក់ ៣​អាសនៈ។ ខេត្ត​កំពង់ធំ មាន ៦​អាសនៈ​ គណបក្ស​ទាំង​ពីរ​ទទួល ៣​អាសនៈ​ដូច​គ្នា និង​ខេត្ត​តាកែវ មាន ៨​អាសនៈ គណបក្ស​ទាំង​ពីរ​ទទួល​បាន ៤​អាសនៈ​ដូច​គ្នា។ ចំណែក​ឯ​ខេត្ត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​​​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន ខេត្ត​បន្ទាយមានជ័យ ...

http://www.rfa.org/khmer/news/politics/comfrel-preliminary-result-07302013041902.html

ពលរដ្ឋ​នៅ​មណ្ឌលគិរី​និយាយ​ពី​មូលហេតុ​បក្ស​ប្រជាជន​ធ្លាក់​សំឡេង​ឆ្នោត

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​មណ្ឌលគិរី ព្រមាន​ថ្នាក់​ដឹកនាំ​គណបក្ស​ឲ្យ​ចាត់​វិធានការ​ក្ដៅ​ចំពោះ​មន្ត្រី​នៅ​ ក្រោម​ឱវាទ​ពី​បញ្ហា​ពុករលួយ​និង​បក្ស​ពួក​និយម។ ការ​ព្រមាន​នេះ ស្រប​ពេល​ដែល​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​កើន​ឡើង និង​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា ផ្សាយ​ថា គណបក្ស​ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ​នេះ បាន​ទទួល​សំឡេង​ឆ្នោត ៦៨​អាសនៈ គឺ​ទាប​ជាង​អាណត្តិ​ទី​៤ ចំនួន ២២​អាសនៈ។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ចប់​មួយ​ថ្ងៃ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ចាប់​ផ្ដើម​ពិភាក្សា​តាម​ហាង​កាហ្វេ ហាង​គុយទាវ និង​កន្លែង​ជួប​ជុំ​នានា​ដើម្បី​វែកញែក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​គណបក្ស​កាន់ ​អំណាច​បាត់​បង់​ការ​គាំទ្រ​យ៉ាង​ច្រើន​នៅ​អាណត្តិ​នេះ។ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន​ កម្ពុជា បាន​បន្ទោស​ថា មក​ពី​បញ្ហា​ពុករលួយ និង​បក្សពួកនិយម​ក្នុង​ជួរ​មន្ត្រី​ថ្នាក់​ក្រោម​ច្រើន​ពេក ទើប​បង្ក​ឲ្យ​ពលរដ្ឋ​ខឹងសម្បា ហើយ​បោះ​ឆ្នោត​ទម្លាក់។ ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ម៉េម៉ង់ ស្រុក​កែវសីមា លោក ហ៊ឺយ ម៉ីវ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា មាន​ប្រសាសន៍​ថា លោក​បាន​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​ជា​ច្រើន​អាណត្តិ​មក​ហើយ រួម​ទាំង​អាណត្តិ​ទី​៥​នេះ ដោយសារ​តែ​លោក​នឹក​ឃើញ​គុណសម្បត្តិ​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​មិន​អាច​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦ បាន​ទៀត​ទេ បើ​សិន​ជា​មន្ត្រី​ថ្នាក់​ក្រោម​នៅ​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​រឹប​អូស​ដីធ្លី​ពលរដ្ឋ​ក្រីក្រ​ត​ទៅ​ទៀត​នោះ។ ...

http://www.rfa.org/khmer/news/politics/people-talk-about-why-cpp-voters-decrease-07302013034237.html

ភាព​មិន​ប្រក្រតី​និង​បណ្ដឹង​ទាក់ទង​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​អះអាង​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ ឆ្នោត​សភា​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ទន្ទឹម​នឹង​នេះ មន្ត្រី​​រៀបចំ​​ការ​បោះ​ឆ្នោត​ខ្លះ ក៏​កំពុង​រង​បណ្ដឹង​ទាក់​ទង​​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​នេះ​ដែរ។ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ស្ទើរ​គ្រប់​ទិសទី បាន​ជួប​នូវ​បញ្ហា​លំបាក និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន ដូចជា​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត ជនជាតិ​វៀតណាម មាន​សិទ្ធិ​បោះ​ឆ្នោត ឬ​ក៏​ទឹក​ខ្មៅ​ជ្រលក់​ម្រាមដៃ​អាច​លុប​លាង​ជ្រះ​ជាដើម។ ទោះ​ជា​យ៉ាង​ណា ការ​អះអាង​នេះ ត្រូវ​បាន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប បដិសេធ​ចោល។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ដែន អយុធ្យា ពី​ទិដ្ឋភាព​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​បោះ​ឆ្នោត៖ ចំណែក​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​នេះ កំពុង​តែ​ប្រមូល​ទិន្នន័យ និង​ឯកសារ​ភស្តុតាង​ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​ក្នុង​ ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ដើម្បី​លើក​មក​ពិភាក្សា និង​វាយ​តម្លៃ​ក្នុង​អង្គប្រជុំ​មួយ ថា​តើ​ត្រូវ​ទាត់​ចោល ឬ​ក៏​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។ ...

http://www.rfa.org/khmer/news/politics/irregularity-of-election-07292013081234.html

បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​សន្និសីទ​កាសែត ​នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ ការ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ធ្វើ​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។ គណៈកម្មការ​ចម្រុះ​​មាន​សមាសភាព​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តំណាង​អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ​សង្គម​ស៊ីវិ​ល​ជាតិ​និង​អន្តរជាតិ​​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។ គណៈកម្មការ​ចម្រុះ​នេះ ត្រូវ​ធ្វើការ​ស៊ើប​អង្កេត និង​ផ្ដល់​របាយការណ៍​ចុងក្រោយ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៣។ សង្គម​ស៊ីវិល​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណៈកម្មការ​នោះ ត្រូវ​ខាង​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​ច្បាស់លាស់​និង​ត្រឹមត្រូវ។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) បាន​ឲ្យ​ដឹង​ថា ពួក​គាត់​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្រ្វែល (Comfrel) លោក ធន សារាយ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ថា ករណី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជា​រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ករណី​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ...

http://www.rfa.org/khmer/news/politics/cnrp-denies-election-result-07282013225054.html

យុវជន​មួយ​ចំនួន​ប្រតិកម្ម​នឹង​ការ​រិះគន់​យុវជន​តាម​កញ្ចក់​ទូរទស្សន៍

នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​នីតិកាល​ទី៥ នេះ គេ​សង្កេត​ឃើញ​យុវជន​ខ្លះ​ចូលរួម​ដោយ​ការ​បង្ខិតបង្ខំ ឬ​គំនាប និង​យុវជន​ខ្លះ​ទៀត ចូលរួម​ដោយ​ឆន្ទៈ និង​ដោយ​ស្ម័គ្រចិត្ត។ ផ្ទុយ​ទៅ​វិញ នា​ពេល​ថ្មីៗ​នេះ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាក់​ផ្សាយ​រូបភាព​វីដេអូ​ឯកសារ​ស្ដីពី​សកម្មភាព​យុវវ័យ​ក្នុង​ការ​ គាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ។ រូបភាព​វីដេអូ​ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ឯកជន​ក្នុង​ ស្រុក ភាគ​ច្រើន​បាន​រិះគន់​វាយ​ប្រហារ​ចំពោះ​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ ជាតិ តែ​ប៉ុណ្ណោះ។ តើ​យុវជន​មាន​ប្រតិកម្ម​យ៉ាង​ណា ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ? នា​ពេល​ថ្មីៗ​កន្លង​មក​នេះ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាក់​ផ្សាយ​វីដេអូ​ឯកសារ​មួយ​ស្ដីពី​សកម្មភាព​យុវវ័យ ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ ដោយ​ធ្វើ​ការ​បរិហារ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ផ្ដោត​តែ​ទៅ​លើ​តែ​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​រដ្ឋាភិបាល​ ប៉ុណ្ណោះ។ ការ​ចាក់​ផ្សាយ​វីដេអូ​បែប​នេះ បាន​ធ្វើ​អោយ​យុវជន​ទូទៅ ជា​ពិសេស​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​នឹង​ការ​ចោទ​ប្រកាន់ ឬ​វាយ​ប្រហារ​កិត្តិយស​របស់​ពួក​គេ​នោះ ហើយ​ថា​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​នោះ បាន​ផ្សាយ​ភាព​លម្អៀង​ទៅ​រក​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន ដែល​ជា​បក្ស​កំពុង​កាន់​អំណាច។ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ យុវជន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ចូលរួម​ស្ទើរ​គ្រប់​សកម្មភាព​ក្នុង​គណបក្ស​នយោបាយ។ យុវជន​មួយ​ចំនួន​ត្រូវ​គេ​រក​ឃើញ​ថា ចូលរួម​ដោយ​ការ​បង្ខិតបង្ខំ ឬ​ដោយ​គំនាប​នយោបាយ ទិញ​ទឹក​ចិត្ត ចំណែក​យុវជន​មួយ​ចំនួន​ទៀត ចូលរួម​ដោយ​ឆន្ទៈ​ស្ម័គ្រចិត្ត។ និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ ខេមរៈ កញ្ញា ម៉ាឡែន បាន​បង្ហាញ​ទស្សនៈ​ទាំង​អស់​សំណើច ...

http://www.rfa.org/khmer/news/politics/youth-reaction-to-video-on-tv-07262013042727.html

អ្នក​សង្កេតការណ៍​ប្រមាណ​១​សែន​នាក់​ចូលរួម​សង្កេតការណ៍​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ អ្នក​សង្កេតការណ៍​គណបក្ស​នយោបាយ ប្រមាណ​ជិត ១​សែន​នាក់ ចូលរួម​ឃ្លាំ​មើល​បរិយាកាស​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។ អ្នក​សង្កេតការណ៍​បោះឆ្នោត​នឹង​អង្កេត​មើល​ពី​ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ ​បោះឆ្នោត វាយ​តម្លៃ​ការ​បោះឆ្នោត និង​ផ្តល់​អនុសាសន៍​អំពី​ការ​បោះឆ្នោត ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​បន្តបន្ទាប់​ទៀត​មាន​ភាព​ល្អ​ប្រសើរ។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ កក្កដា មាន​ប្រសាសន៍​ថា គ.ជ.ប ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​មាន​ចំនួន​ប្រមាណ​ជាង ៤​ម៉ឺន​នាក់ មក​ពី ៣៩​អង្គការ។ ចំណែក​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន ១១៤​នាក់ ត្រូវ​បាន គ.ជ.ប ទទួល​ស្គាល់​ហើយ។ គ.ជ.ប កំពុង​សិក្សា​ផ្តល់​សិទ្ធិ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ប្រមាណ ១០០​នាក់​ផ្សេង​ទៀត មក​ពី ២២​ប្រទេស។ អ្នក​សង្កេតការណ៍​អន្តរជាតិ​មួយ​ចំនួន​មក​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។ លោក ទេព នីថា អះអាង​ថា ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​ថយ​ចុះ ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ ...

http://www.rfa.org/khmer/news/politics/election-observers-07262013011734.html

បុគ្គលិក​ឯកជន​មួយ​ចំនួន​ត្រូវ​បាន​គេ​រឹត​បន្តឹង​មិន​ឲ្យ​ចូលរួម​បោះឆ្នោត

បុគ្គលិក​ដែល​បម្រើ​ការ​នៅ​តាម​វិស័យ​ឯកជន​មួយ​ចំនួន ដូច​ជា ក្រុមហ៊ុន សហគ្រាស និង​រោងចក្រ​ជាដើម បាន​បង្ហាញ​ពី​ការ​លំបាក ដោយ​អ្នក​គ្រប់គ្រង​បាន​រឹត​បន្តឹង​បុគ្គលិក​នៅ​ក្រោម​បង្គាប់ មិន​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត ឬ​មិន​បើក​ប្រាក់​ខែ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ជាដើម។ បុគ្គលិក​ដែល​បម្រើ​ការ​នៅ​តាម​ក្រុមហ៊ុន​ឯកជន ជាអាទិ៍ ក្រុមហ៊ុន​ដឹក​សំរាម ស៊ីនទ្រី រោងចក្រ​កាត់​ដេរ និង​វិស័យ​ឯកជន​មួយ​ចំនួន​ទៀត បាន​អះអាង​ថា ថ្នាក់​ដឹកនាំ​មក​ពី​វិស័យ​ទាំង​នេះ មិន​បាន​អនុញ្ញាត​ច្បាប់​ឲ្យ​បុគ្គលិក​បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា ទេ។ សកម្មភាព​នេះ​បាន​អនុវត្ត​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​សរសេរ​ថា ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្តន៍​នៃ​ច្បាប់​ស្ដីពី​ការងារ ត្រូវ​អនុញ្ញាត​ច្បាប់​ជូន​និយោជិក កម្មករ កម្មការិនី ពី ១​ថ្ងៃ ទៅ ៣​ថ្ងៃ ដើម្បី​ឈប់​សម្រាក និង​បាន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់ គ.ជ.ប ឲ្យ​ដឹង​ទៀត​ថា ត្រូវ​រក្សា​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់​ធ្វើ​ការ​ទៀងទាត់​ជូន​កម្មករ​និយោជិក​នៅ​ដូច​ដើម ដោយ​ពុំ​តម្រូវ​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នានា​នៅ​ពេល​ត្រឡប់​មក​វិញ​ឡើយ។ បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន​កាត់​ត​រូបភាព ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ...

http://www.rfa.org/khmer/news/human-rights/some-people-is-banned-go-to-vote-07262013053359.html

វិទ្យុ​អេ.ប៊ី.ស៊ី​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​បណ្ដោះ​អាសន្ន

ស្ថានីយ​វិទ្យុ អេ.ប៊ី.ស៊ី អេហ្វ.អឹម ១០៧.៥ (ABC FM 107.5MHz) ដែល​បាន​ផ្សព្វផ្សាយ​ថា​នឹង​មាន​រដ្ឋ​ប្រហារ​យោធា​កើត​ឡើង ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស បាន​សម្រេច​ផ្អាក​កម្មវិធី​ទទួល​ទូរស័ព្ទ​ស្ដីពី​ព័ត៌មាន​ទាន់​ហេតុការណ៍​ ដូច​សព្វដង ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​បញ្ឈប់​រាល់​ការ​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះញង់​បំភិតបំភ័យ​អ្នក​ បោះឆ្នោត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឃ្លាំ​មើល​ការ​បោះឆ្នោត ទទូច​សុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា បង្ហាញ​ជំហរ​សន្តិភាព និង​សុវត្ថិភាព​គ្មាន​ហិង្សា និង​រដ្ឋ​ប្រហារ​នៅ​ក្រោយ​ការ​បោះឆ្នោត។ មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត (គ.ជ.ប) លោក សេង ប៊ុនវ៉េង ដែល​មាន​រហ័ស​នាម អាចារ្យ អេ ក្នុង​ស្ថានីយ​វិទ្យុ អេ.ប៊ី.ស៊ី អេហ្វ.អឹម ១០៧.៥ សម្រេច​បិទ​ការ​ទទួល​ហៅ​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី​ព័ត៌មាន​ទាន់​ ហេតុការណ៍​ដូច​សព្វ​មួយ​ដង និង​ជំនួស​មក​វិញ​នូវ​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង និង​ឃោសនា​ពាណិជ្ជកម្ម។ លេខា​របស់​នាយិកា​ស្ថានីយ​វិទ្យុ អេ.ប៊ី.ស៊ី បដិសេធ​មិន​ប្រាប់​ឈ្មោះ បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ក្នុង​កម្មវិធី​របស់ អាចារ្យ អេ ដែល​មាន​រយៈពេល ...

http://www.rfa.org/khmer/news/politics/local-fm-radio-abc-stop-broadcast-07252013084750.html

Cambodia’s Opposition Leader Runs Out of Options To Contest Polls

Opposition leader Sam Rainsy appears to have run out of options in his bid to contest in Cambodia’s national polls, as the country’s political parties prepared to wrap up their election campaign amid allegations by independent observers of “arrests, threats and intimidation” by the ruling ...

http://www.rfa.org/english/news/cambodia/rejections-07252013164156.html

សង្គម​ស៊ីវិល៖ បរិយាកាស​ឃោសនា​បោះឆ្នោត​មាន​ភាព​អាប់អួ

អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង បាន​រក​ឃើញ​ថា បរិយាកាស​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី៥ មាន​បរិយាកាស​អាប់អួ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ប៉ុន្តែ ការ​អះអាង​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ច្រាន​ចោល និង​វាយ​តម្លៃ​ថា សភាពការណ៍​ឃោសនា​បោះឆ្នោត​មាន​ដំណើរ​ការ​ល្អ និង​គ្មាន​ឃាតកម្ម​ទៅ​លើ​សកម្មជន​បក្ស​នយោបាយ​ណា​មួយ​ទេ។ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត មាន​ឈ្មោះ​ថា ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រតិបត្តិការ ដ្រាក (DHRAC) កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន បង្ហាញ​ថា យុទ្ធនាការ​ឃោសនា​រយៈពេល ២៦​ថ្ងៃ​កន្លង​ទៅ​នេះ មាន​បរិយាកាស​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា។ របាយការណ៍​អង្គការ ដ្រាក បញ្ជាក់​ថា បរិយាកាស​អាប់អួ​ទាំង​នោះ​មាន​ដូច​ជា គណបក្ស​ប្រកួត​ប្រជែង និង​អ្នក​គាំទ្រ​នយោបាយ​បក្ស​កាន់​អំណាច បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រម​សីលធម៌​នៃ​ការ​ឃោសនា​បោះឆ្នោត​ធ្ងន់ធ្ងរ ដូច​ជា​បាន​ធ្វើ​សកម្មភាព​រារាំង​អ្នក​បោះឆ្នោត​មិន​ឲ្យ​ចូលរួម​នយោបាយ គំរាម​ម្ចាស់​ឆ្នោត​មិន​ឲ្យ​ចូលរួម​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គំរាម​មិន​ឲ្យ​ដង្ហែ​ក្បួន​ឃោសនា​គាំទ្រ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ ជាដើម។ អង្គការ ដ្រាក ឲ្យ​ដឹង​ថា គណបក្ស​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ​ចំពោះ​ទង្វើ និង​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត គឺ​គណបក្ស​ប្រឆាំង និង​គណបក្ស​តូចៗ​ដទៃ​ទៀត។ ហើយ​ថា គណបក្ស​នយោបាយ​ដែល​ប្រើ​គ្រប់​សកម្មភាព ...

ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/dhrac-found-ugly-atmosphere-during-election-campaign-07242013082433.html

ពលរដ្ឋ​មួយ​ចំនួន​នៅ​រតនគិរី​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត

មន្ត្រី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​នៅ​ខេត្ត​រតនគិរី អះអាង​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មាន​ឈ្មោះ​ក្នុង​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត ប៉ុន្តែ​ពួក​គាត់​ខ្លះ​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន​នោះ​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ដែល​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​មួយ​ផ្នែក​ជា​សកម្មជន ឬ​ប្រជាពលរដ្ឋ​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី (គ.ខ.ប) ស៊ើប​អង្កេត​ករណី​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ​ពី​បញ្ជី​បោះឆ្នោត​សម្រាប់​ការ​ បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​នេះ។ សេចក្ដី​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី២៣ ខែ​កក្កដា ៥​ថ្ងៃ​មុន​ពេល​ការ​បោះឆ្នោត និង​បន្ទាប់​ពី​មន្ត្រី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស អះអាង​ថា បាន​រក​ឃើញ​ប្រជាពលរដ្ឋ​ប្រមាណ ៦% ក្នុង​ឃុំ​មាន​ឈ្មោះ​ក្នុង​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត ប៉ុន្តែ​ពួក​គាត់​រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​អណ្ដូងមាស អ្នកស្រី សួន សុខាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ខកខាន​ចូលរួម​ធ្វើ​ជា​អ្នក​សង្កេតការណ៍​តំណាង​គណបក្ស និង​បាត់បង់​សិទ្ធិ​បោះឆ្នោត ប្រសិន​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។ អ្នកស្រី​កត់​សម្គាល់​ថា ទំនង​ជា​ចេតនា​បំបាត់​សំឡេង​ឆ្នោត​របស់​សកម្មជន​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ មូលដ្ឋាន ទើប​កើត​មាន​បញ្ហា​បែប​នេះ៖ «យក​ឈ្មោះ​ហ្នឹង​ថា​ដាក់​ សង្កេតការណ៍​ទៅ​មើល​ក្នុង​បញ្ជី​អត់​មាន។ រដ្ឋបាល ស៊ិក ហ្នឹង ក៏​ជួយ​មើល​ដែរ អត់​ឃើញ បាន​គាត់​ប្រាប់​ខ្ញុំ​ថា អូ​មេ​ភូមិ​មក​ពិនិត្យ​សុទ្ធ​តែ​បាត់​អ៊ីចឹង​ទាំងអស់»។ មន្ត្រី​រដ្ឋបាល​នៃ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ញ៉ាង ...

រដ្ឋា វិសាល
http://www.rfa.org/khmer/news/politics/some-people-in-rattanakiri-lost-name-for-election-07232013073900.html

លោក សម រង្ស៊ី បន្ត​ស្នើ​ប្រធាន​គ.ជ.ប​អនុញ្ញាត​ឲ្យ​លោក​ឈរ​ឈ្មោះ​បោះឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​តវ៉ា​ជា​បន្ត​ទៅ​ទៀត​ដើម្បី​បាន​ទទួល​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត បើ​ទោះ​បី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ថា លោក​មិន​អាច​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ក៏ដោយ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី២៣ កក្កដា សុំ​ឲ្យ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ឲ្យ​ដាក់​បញ្ចូល​ឈ្មោះ​លោក​ជា​ស្វ័យប្រវត្តិ​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ បោះឆ្នោត និង​បញ្ជី​ផ្លូវ​ការ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ដោយសារ​រូប​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ ព្រះមហាក្សត្រ​រួច​ហើយ។ ដូច្នេះ តាម​មាត្រា ១៥ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាង​រាស្ត្រ លោក​ត្រូវ​តែ​បាន​ទទួល​សុពលភាព​អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​ឡើង​វិញ។ នៅ​ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា រូប​លោក​មិន​មែន​សុំ​ចុះ​ឈ្មោះ​ជា​ថ្មី​ឡើង​វិញ​នោះ​ទេ ពីព្រោះ​រូប​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នក​ បោះឆ្នោត​រួច​ទៅ​ហើយ ហើយ​ការ​លុប​ឈ្មោះ​លោក​កន្លង​មក ដោយ គ.ជ.ប អាង​លើ​អំណាច​សាល​ដីកា​របស់​តុលាការ​ប៉ុណ្ណោះ។ ដូច្នេះ ...

កែវ​ និមល
http://www.rfa.org/khmer/news/politics/sam-rainsy-react-to-nec-on-register-name-07232013081955.html

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បារម្ភ​ថា​ការ​បោះ​ឆ្នោត​ធ្វើ​ឡើងដោយ​​មិន​សម្ងាត់

ប្រជាពលរដ្ឋ​កម្ពុជា បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ច្រើន​អាណត្តិ​មក​ហើយ ក៏​ប៉ុន្តែ​អ្នក​បោះឆ្នោត​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​អំពី​នីតិវិធី​នៃ​ការ ​បោះ​ឆ្នោត​នៅ​ឡើយ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២១ កក្កដា បញ្ជាក់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ពេល​បច្ចុប្បន្ន គឺ​ធ្វើ​ឡើង​ដោយ​មិន​សម្ងាត់ ត្រឹមត្រូវ និង​យុត្តិធម៌។ សង្គម​ស៊ីវិល​បញ្ជាក់​ថា ប្រការ​ដែល​ម្ចាស់​ឆ្នោត​យល់​ឃើញ​បែប​នេះ គឺ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួកគាត់​បាន​មើល​ឃើញ​ជាក់​ស្ដែង គួប​ផ្សំ​នឹង​កង្វះ​ខាត​ព័ត៌មាន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន​ ឲ្យ​បាន​ទូលំទូលាយ​ ដូច​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​១ ក្នុង​ឆ្នាំ​១៩៩៣។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ស្រដៀង​គ្នា​ថា ពួកគាត់​នៅ​តែ​ស្រពិចស្រពិល​អំពី​របៀប​នៃ​ការ​បោះឆ្នោត និង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​សម្ងាត់​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត​ របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ។ ក្ដី​បារម្ភ​នេះ ក៏​ព្រោះ​តែ​មាន​មេភូមិ អនុ​ភូមិ ឬ​ចៅសង្កាត់ តាម​ដាន​ដឹង​ថា គ្រួសារ​ណា​មាន​និន្នាការ និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ណា​មួយ​នោះ។ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អុន ចាន់វាសនា រស់​នៅ​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​អះអាង​ថា មិន​បាន​គំរាម​កំហែង ឬ​ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ដើម្បី​តាមដាន​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​សកម្មភាព​តាមដាន និង​ការ​ប្រើ​ពាក្យ​សម្ដី​មួយ​ចំនួន​របស់​អាជ្ញាធរ​បាន​ធ្វើ​ឲ្យ​ការ​សម្រេច ...

វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/politics/kgchhnang-villagers-fear-of-not-free-election-07212013231616.html

ភាព​មិន​ប្រក្រតី​នៃ​ការ​ឃោសនា​បោះឆ្នោត​សម្រាប់​ថ្ងៃ​១០​កក្កដា

មេ​ភូមិ​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​គំរាម​កំហែង​សិទ្ធិ​អ្នក​បោះឆ្នោត ដោយ អ៊ុក សាវបូរី ខេត្ត​តាកែវ៖ ក្រោយ​ពី​មាន​ការ​អំពាវនាវ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី៥ ខែ​កក្កដា កន្លង​មក មេ​ឃុំ​ព្រែកផ្ទោល ស្រុក​អង្គរបុរី និង​ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ បាន​បញ្ជា​ឲ្យ​មេ​ភូមិ​គ្រប់​ភូមិ ប្រមូល​អត្តសញ្ញាណប័ណ្ណ និង​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត ដែល​គេ​និយម​ហៅថា ប័ណ្ណ​ខៀវ​ពី​ពលរដ្ឋ។ ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា ជា​ការ​គំរាម​កំហែង​សិទ្ធិ​អ្នក​បោះឆ្នោត។ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​មាន​ការ​គំរាម​ផ្នែក​នយោបាយ​ច្រើន​នៅ​ខេត្ត​កំពត   ...

http://www.rfa.org/khmer/news/politics/irregular-activity-in-election-campaign-day-07102013073527.html

ព័ត៌មាន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​សម្រាប់​ថ្ងៃ​៩ កក្កដា

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែល​បាន​ចាប់​ផ្ដើម​ឡើង​ ជិត ២​សប្ដាហ៍​កន្លង​មក​នេះ មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ជុំវិញ​បញ្ហា​បោះ​ឆ្នោត​នេះ។ ដី​ប្រពន្ធ​ទាស់​គ្នា​ដោយសារ​និន្នាការ​នយោបាយ​ខុស​គ្នា ដោយ ហ៊ុំ ចំរើន ខេត្ត​ស្វាយរៀង៖ ទំនាស់​ក្នុង​គ្រួសារ​គាំទ្រ​គណបក្ស​ខុស​គ្នា​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​ បុស្ស ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ បុរស​ជា​ប្ដី​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រី​ឯ​ប្រពន្ធ​គាំទ្រ​គណបក្ស​​ប្រជាជន​កម្ពុជា។ ពលរដ្ឋ​ត្អូញ​ពី​ការ​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត ខេត្ត​តាកែវ-កំពត៖ ការ​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ នៅ​ខេត្ត​តាកែវ និង​កំពត កំពុង​តែ​បារម្ភ​ពី​ការ​បាត់បង់​សំឡេង​ចំពោះ​អ្នក​ដែល​នឹង​ផ្ដល់​សន្លឹក​ ឆ្នោត​ទៅ​គណបក្ស​ប្រឆាំង។ គ.ខ.ប​ខេត្ត​ព្រះសីហនុ​កោះ​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​មក​ផ្សះផ្សា ខេត្ត​ព្រះសីហនុ៖ បន្ទាប់​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​បុរស​ម្នាក់ ពី​បទ​រារាំង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ អស់​រយៈ​ពេល ២​ថ្ងៃ​មក នៅ​ថ្ងៃ​ច័ន្ទ ទី​៨ កក្កដា គណៈ​កម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ខ.ប បាន​បើក​កិច្ច​​ប្រជុំ​​​ជា​សាធារណៈ​មួយ ដើម្បី​ស្វែង​រក​ការ​ផ្សះផ្សា​រវាង​ភាគី​ទាំង​ពីរ។ ជម្លោះ​បង​ប្អូន​រឿង​បក្ស​នយោបាយ ខេត្ត​កំពង់ចាម៖ ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​កំពង់ចាម ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​ប្អូន​ជីទួត​មួយ​ខ្លួន​ឯង​ថា បាន​បំផ្លាញ​ស្លាក​គណបក្ស​នៅ​មុខ​ផ្ទះ​របស់​គាត់ តែ​ប្អូន​ជីទួត​មួយ​បាន​បដិសេធ​ថា គាត់​មិន​ដឹង​រឿង​អ្វី​ទេ។ សង្គម​ស៊ីវិល​បារម្ភ​ពី​អំពើ​ហិង្សា​កើត​ច្រើន​នៅ​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ...

http://www.rfa.org/khmer/news/politics/election-9july-07092013064047.html

បក្ស​សង្គ្រោះ​ជាតិ​ប្ដឹង​មេ​ឃុំ​បក្ស​ប្រជាជន​នៅ​បាត់ដំបង

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​មេ​ឃុំ​បាយដំរាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ទាក់ទិន​ករណី​យក​សន្លឹក​ឆ្នោត​ទៅ​បង្រៀន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ឲ្យ​ចេះ​គូស និង​បង្ខំ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ​ឃុំ​បាយដំរាំ ហើយ​បាន​ចោទ​ប្រកាន់​មេ​ឃុំ​មួយ​រូប​ពី​បទ​គំរាម​កំហែង​ប្រជាពលរដ្ឋ ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង លោក សា សុបិន ថ្លែង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​កក្កដា មេ​ឃុំ​បាយដំរាំ លោក ងុង ឆាន់លី និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ជាង ៥០​នាក់ យក​ទៅ​បង្រៀន​ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត​នៅ​សាលា​បឋម​សិក្សា​ទួលច្រនៀង៖ «ព្រឹក ​មិញ​នេះ មេ​ឃុំ​គេ​ប្រមូល​ប្រជាពលរដ្ឋ​បង្រៀន​គូស​សន្លឹក​ឆ្នោត។ មេ​ឃុំ​បាយដំរាំ ហើយ​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចុះ​ទៅ​ប្រមូល​ប្រជាពលរដ្ឋ​ប្រហែល​ជា ៥០​នាក់ ហើយ​គេ​យក​សន្លឹក​ឆ្នោត​គំរូ​ហ្នឹង​ទៅ​បង្រៀន ហើយ​ចំណុច​ចុង​ក្រោយ​គេ​ថា កុំ​ឲ្យ​ភ្លេច​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន កុំ​ឲ្យ​គូស​ក្រៅ​តែ​ពី​គណបក្ស​ប្រជាជន»។ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន គូស​បញ្ជាក់​ថា តាម​គោលការណ៍​ច្បាប់ មេ​ឃុំ​ជា​អាជ្ញាធរ​ដែនដី ហើយ​ការ​កោះ​ហៅ​ប្រជាពលរដ្ឋ​ទៅ​បង្រៀន​ឲ្យ​គូស​សន្លឹក​ឆ្នោត​នោះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់៖ ...

សួន សុផលមុន្នី
http://www.rfa.org/khmer/news/law/cnrp-sue-commune-chief-of-cpp-07062013072436.html

បក្ស​ហ៊្វុនស៊ិនប៉ិច​បើក​យុទ្ធនាការ​ឃោសនា​ធំ​នៅ​ភ្នំពេញ​លើក​ដំបូង

គណបក្ស​ហ៊្វុនស៊ិនប៉ិច បើក​យុទ្ធនាការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ។ បង្ហាញ​វត្តមាន​ក្នុង​ក្បួន​ឃោសនា​មាន​បុត្រី​ពៅ​របស់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ក្បួន​ឃោសនា​នេះ​មាន​សមាជិក​គាំទ្រ​ចូលរួម​រាប់​ពាន់​នាក់​អបអរ​សាទរ​គគ្រឹកគគ្រេង និង​គ្មាន​ការ​រំខាន​ពី​ក្បួន​របស់​គណបក្ស​ដទៃ ឬ​មាន​ការ​រារាំង​ពី​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ​ទេ។ ...

ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/FCP-first-campaign-in-phnompenh-07032013090923.html

បក្ស​នយោបាយ​ចាប់​ផ្ដើម​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ដំបូង

យុទ្ធនាការ​ឃោសនា​ថ្ងៃ​ដំបូង​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិកាល​ទី​៥ ត្រូវ​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ។ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង ៨ គេ​ឃើញ​មាន​គណបក្ស​នយោបាយ​ធំៗ​ពីរ មាន​​កម្មភាព​លេចធ្លោ​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ បាន​ជ្រើសរើស​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​៦២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​នេះ​ជា​មួយ​ថ្ងៃ​ចាប់​ផ្ដើម​ឃោសនា​បោះ​ឆ្នោត​តែម្ដង នៅ​កោះពេជ្រ។ ក្បួន​រថយន្ត​និង​ម៉ូតូ​ដង្ហែ​ចេញ​ពី​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ ដែល​ជា​ទីកន្លែង​ជួប​ជុំ​គ្នា​នៅ​ក្នុង​វេទិការ​ជួបជុំ​គ្នា​របស់​ថ្នាក់​ ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​គាំទ្រ​ប្រមាណ ១​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ដែល​ជា​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​ដំបូង។ ក្បួន​ដង្ហែ​នោះ​មាន​តុបតែង​លំអ​ទង់ជាតិ ទង់​គណបក្ស ស្លាក​សញ្ញា​របស់​គណបក្ស និង​មាន​រូប​ផ្ទាំង​ស្លាក​សញ្ញា ឬ​និម្មិត​សញ្ញា​គណបក្ស រូប​ទេវតា​បាច​ផ្កា និង​លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​ជាដើម។ គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​ថ្ងៃ​ដំបូង​របស់​ ខ្លួន ដោយ​មាន​សមាជិក​គាំទ្រ​ចូល​រួម​ហែ​ក្បួន​ច្រើន​ជាង ១​ម៉ឺន​នាក់។ នេះ​ជា​កា​ឃោសនា​ជា​ផ្លូវការ​របស់​គណបក្ស​នយោបាយ ដើម្បី​បញ្ជូន​សារ​នយោបាយ​របស់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​អំពី​ ភាព​ខ្លាំង​របស់​គណបក្ស និង​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​បាន​ច្រើន។ ក្នុង​ថ្ងៃ​ឃោសនា​ជា​ផ្លូវការ​ដំបូង គឺ​ថ្ងៃ​ទី​២៧ មិថុនា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស ...

វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/politics/first-day-of-campaigning-06272013000500.html

លោក សម រង្ស៊ី មិន​អាច​ចូលរួម​ការ​បោះឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មិថុនា បាន​ប្រកាស​ថា លោក​នឹង​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ បាន​ឡើយ។ ...

យន់ សាមៀន
http://www.rfa.org/khmer/news/politics/sam-rainsy-cannot-join-election-06272013214434.html

Lao Dams, Mining Ruining Sekong Water Quality in Cambodia

Dam-building and gold mining in southern Laos are ruining water quality downstream on the Sekong River in Cambodia, where villagers are no longer able to drink or use the water, according to an environmental group. The activities undertaken by Lao and Vietnamese companies on the Sekong’s ...

http://www.rfa.org/english/news/laos/sekong-06252013190742.html

ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ហ៊ុំព័ទ្ធ​ដោយ​ភាពមិន​ប្រក្រតី

ក្នុង​ការចែក​ប័ណ្ណព័ត៌មាន គេសង្កេត​ឃើញ​មាន​ការរើសអើង និង​ភាព​លម្អៀង ទៅ​គណបក្ស​កាន់អំណាច។ គណបក្ស​នយោបាយ​​ខ្លះ​បន្លំ​ផលិត​ប័ណ្ណព័ត៌មាន ដែល​ទំាងនេះ​ជា​ភាព​មិនប្រក្រតី មួយ​ចំនួន​ដែល​លើកឡើង ដោយ​គណបក្ស​នយោបាយ មន្រ្តី​សង្គមស៊ីវិល ជុំវិញ​ដំណើរការ​ចែក​ប័ណ្ណ​ព័ត៌មាន ដល់​អ្នកបោះ ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ ប័ណ្ណ​ព័ត៌មាន ជាក្រ​ដាស​ផ្តល់​ព័ត៌មាន ពី​អត្តសញ្ញាណ​អ្នកបោះឆ្នោត ការិយាល័យ​បោះឆ្នោត ដែលជា​ព័ត៌មាន​សំខាន់​ ដែល​អ្នកបោះឆ្នោត​ត្រូវ​ដឹង​ជាមុន មុនពេល​ចូល​ទៅ​បន្ទប់​បោះឆ្នោត។ ...

អ៊ឹម ណាវិន
http://www.khmer.rfi.fr/cambodia/20130623-parti-politic-denounced-irrigularity

វេទិកា​រវាង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​និង​គណបក្ស​នយោបាយ​នៅ​ខេត្ត​ព្រះសីហនុ

ម្ចាស់​ឆ្នោត​ជាង ១.៣០០​នាក់ មក​ពី​ខេត្ត​ក្រុង​ចំនួន​៧ បាន​ជួបជុំ​គ្នា​នៅ​ក្នុង​សមាជ​ប្រជាជន នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចោទ​សួរ​តំណាង​គណបក្ស​នយោបាយ​ចំនួន​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពី​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​នេសាទ បញ្ហា​បាត់​បង់​មុខ​របរ បញ្ហា​សុំ​ដំឡើង​ប្រាក់​ខែ​ជាដើម ដែល​ជា​កង្វល់​របស់​ម្ចាស់​ឆ្នោត។ ពួក​គេ​ស្នើសុំ​ឲ្យ​គណបក្ស​នយោបាយ​មាន​វត្តមាន​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​នោះ ជួយ​ដោះស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង នៅ​ក្រោយ​ជាប់​ឆ្នោត។ សមាជ​ប្រជាជន​ក្រោម​ប្រធាន​បទ​ស្ដីពី​ការ​ចូលរួម​ធ្វើ​ឲ្យ​មាន​ការ​គោរព​ សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា បាន​ប្រារព្ធ​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៩ ខែ​មិថុនា។ ក្នុង​សមាជ​នោះ មាន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​បាត់​បង់​ដីធ្លី ការ​បណ្ដេញ​ចេញ ការ​បាត់បង់​ចំណូល​ពី​របរ​នេសាទ របរ​ដឹក​ភ្ញៀវ​ទេសចរ ជាដើម បាន​បង្ហាញ​កង្វល់​របស់​គេ​ជូន​តំណាង​គណបក្ស​នយោបាយ​ចំនួន​៣ មាន​គណបក្ស​ប្រឆាំង និង​គណបក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល សុំ​ឲ្យ​ដោះស្រាយ​ក្រោយ​ចូល​កាន់​តំណែង។ ប្រជាពលរដ្ឋ​ជាង ១.៣០០​នាក់ មក​ពី​ច្រើន​សហគមន៍​នៃ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល តាកែវ កំពត កោះកុង កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ បាន​លើក​ពី​បញ្ហា​កង្វល់​នោះ។ ...

អ៊ុក សាវបូរី
http://www.rfa.org/khmer/news/politics/congress-people-in-preahsihanouk-06202013001607.html?searchterm=%E1%9E%94%E1%9F%84%E1%9F%87%E1%9E%86%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​​តាម​សតិ​សម្បជញ្ញៈ

នៅ​សល់​រយៈពេល​ជាង ១​ខែ​ទៀត​ទេ ដែល​ជា​ថ្ងៃ​ប្រជាពលរដ្ឋ​ត្រូវ​កំណត់​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ពេញ​ចិត្ត ស្រប​ទៅ​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់។ ខណៈ​ដែល​ថ្ងៃ​បោះ​ឆ្នោត​ជិត​មក​ដល់​នេះ ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​កុំ​ឲ្យ​ មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គាប​សង្កត់ គំរាម​កំហែង​ផ្នែក​នយោបាយ​ណា​មួយ​ឲ្យ​សោះ។ ...

ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/king-appeals-for-cam-2cast-their-ballots-respectfully-06182013072043.html?searchterm=%E1%9E%94%E1%9F%84%E1%9F%87%E1%9E%86%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

NjZKA
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!