ភ្នំពេញប៉ុស្តិ៍

រដ្ឋបាល​ព្រៃឈើ​ ឃាត់​ឡាន​ក្រុង​រឹបអូស​​សត្វព្រៃ​ជាច្រើន ​ប្រភេទ​ពី​ការជួញដូរ​ខុស​ច្បាប់

រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ឃាត់​ឡាន​ក្រុង​របស់​ក្រុមហ៊ុន សីលា​អង្គរអ៊ិចប្រេស្ស ហើយ​បាន​ឆែក​ឃើញ​សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែល​មាន​ទម្ងន់​សរុប​ជាង​ ៤០០ ​គីឡូក្រាម​។ តែ​មិន​មាន​ជនសង្ស័យ​ណា​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ករណី​បង្ក្រាប​នេះ​ទេ​។ ...

នៀម ឆេង
https://bit.ly/2siCt29

មន្ត្រី​បន្ត​ឃ្លាំមើល ​កម្រិត​ជាតិ​ពុល ​​មុន​ពេល​ដក​បម្រាម​គ្រោះថ្នាក់

អភិបាលស្រុក​ចិត្របុរី​នៃ​ខេត្ត​ក្រចេះ​លោក ហង្ស ចាន់ឌី បាន​ថ្លែង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​ថា ក្រុម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ពិនិត្យ​ឃ្លាំ​មើល​ជា​បន្ត​ទៀត​អំពី​ផលប៉ះពាល់​នៃ​កម្រិត​ជាតិ​ពុល​នៅក្នុង​ទឹក​ព្រែកទេរ និង​អូរគគីរ ដើម្បី​ឈាន​ទៅ​រក​ការដក​បម្រាម​ក្នុង​គ្រា​មាន​គ្រោះអាសន្ន​នាពេល ...

ឃុត សុភចរិយា
https://bit.ly/2IVVUo0

កម្ម​ករ​រោង​ចក្រ​ ហ្វឺស​ហ្គាវ័ន​ បន្ត​ទាម​ទារ​ប្រាក់ខែក្រោយ​រោង​ចក្រ​បិទទ្វារ

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​កម្មករ​ប្រមាណ​ជាង ​១០០ នាក់​មក​ពី​រោ​ង​ចក្រ ​ហ្វឺស​ ហ្គាវ័ន​​ (First Gawon Apparel)​ បាន​ប៉ុន​​ប៉ង​​ដើរ​ហែរ​​ក្បួន​​​ពី​រោង​ចក្រ​ស្ថិត​ក្នុង​ខណ្ឌមាន​ជ័យ​ទៅ​កាន់​ក្រសួង​ការងារ​ ដើម្បី​ស្វែង​​រក​កិច្ច ...

យន់ ស៊ីនាត
https://bit.ly/2xmRrcI

អ្នក​កាប់​ឈើ​ ១០ ​នាក់​ត្រូវ​បាន​ចាប់​មក​សួរនាំ ខណៈ​បទល្មើស​ព្រៃឈើ​កំពុង​កើតមាន

ក្រុម​ល្បាត​សហគមន៍​ចំនួន​ ១៧ ​រូប និង​មន្ត្រី​នគរបាល​ម្នាក់​បាន​រួម​គ្នា​ចុះ​ល្បាត​ព្រៃ​រយៈពេល​ ៣ ​ថ្ងៃ​នៅក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃ​ឡង់​ស្ថិត​នៅ​ឃុំ​ធ្មា ស្រុក​ជ័យសែន​ដោយ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក​។ អ្នកស្រី ថី ជា អ្នក​ល្បាត​ម្នាក់​បាន​ឲ្យ​ដឹង​ថា​លទ្ធផល​នៃ​ការចុះ ...

ផាក់ ស៊ាងលី
https://bit.ly/2LGtrnG

បោះឆ្នោត​លើក​​នេះ​ ត្រូវ​ចំណាយ​ថវិកា​ជាតិ​ប្រមាណ​ ៥៣ លាន​ដុល្លារ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​នឹង​ចំណាយ​ថវិកាជាតិ​ប្រមាណ​ ៥៣ ​លាន​ដុល្លារ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ផ្អាក​ជំនួយ​ជា​អ្វី​ដែល​គេ​គិត​ថា លែង​មាន​ភាពត្រឹមត្រូវ​ក្រោយ​ការរំលាយ​អតីត​បក្សប្រឆាំង​។ ...

ម៉ិច ដារ៉ា
https://bit.ly/2JluxXE

CPP និង​បក្ស​ផ្សេង​ទៀត​អបអរ​លេខ​រៀង​គណបក្ស ​ខណៈ GDP ភ្ញាក់ផ្អើល

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា CPP របស់​លោក​ទទួល​បាន​លេខ​រៀង​ទី​ ២០ ខណៈ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន GDP បាន​សម្តែង​ការភ្ញាក់ផ្អើល​ដោយ​ទទួល​បាន​លេខ​រៀង​ទី ៧ ជា​លេខ​រៀង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចំណោម​គណបក្ស​នយោបាយ ...

បែន សុខហ៊ាន
https://bit.ly/2spxdsL

នគរ​បាល​រឹប​អូស​សត្វ​ព្រៃ​ជិត ​៧០០ ក្បាល​នាំចូល​ពីថៃ

សមត្ថកិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​បង្ក្រាប​​ការ​ដឹក​ជញ្ជូន​សត្វ​អណ្ដើក​និង​អន្សង​ដោយ​​ខុសច្បាប់​សរុប​​ជិត ​៧០០ ​​ក្បាល នៅ​ក្នុង​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​​ជ័យ ដែល​សត្វ​ទាំង​នេះ​​នាំ​ចូល​ពី​ប្រទេស​ថៃ។ ...

នៀម ឆេង
https://bit.ly/2LCSCrr

ក្រសួង​ ឱ្យ​ផ្អាក​នាំ​ចូល​ថ្នាំ​កម្ចាត់​ស្មៅ ​ក្រោយ​មាន​ការ​ពុល

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​សម្រេច​​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​ការនាំចូល​ការផ្គត់ផ្គង់ និង​ការចែកចាយ​បន្ត​នូវ​ថ្នាំ​កម្ចាត់​ស្មៅ​គ្រប់​ប្រភេទ បន្ទាប់ពី​មាន​ករណី​ពុល​ពលរដ្ឋ​នៅ​ភូមិ​ស្រែន និង ភូមិ​អាលច ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​ដែល​គេ​សង្ស័យ​​លើ​ករណី​ប្រើប្រាស់​ថ្នាំ​កសិកម្ម​​ខុស​ច្បាប់ ...

ឃុត សុភចរិយា
https://bit.ly/2sbUGP0

គជប ​អនុម័ត​ក្រម​សីលធម៌ ​សម្រាប់​​ប្រព័ន្ធ​ផ្សព្វផ្សាយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​បាន​អនុម័ត​ក្រម​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​សប្តាហ៍​មុន​ជា​អ្វី​ដែល​ខ្លួន​អះអាង​ថា ដើម្បី​លើក​កម្ពស់​នូវ​សិទ្ធិ​នៃ​ការផ្សព្វផ្សាយ​អំពី​ការបោះឆ្នោត​ប្រកប​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ និង​តម្លាភាព​ស្រប​ពេល​ដែល​ស្ថាប័ន​នេះ​ក៏​បាន​កំណត់ ...

សុទ្ធ គឹមសឿន
https://bit.ly/2sjYQ6v

ព្យុះ​បំផ្លាញ​ផ្ទះ​ជិត​ ៥០០​ ខ្នង​ និង​មនុស្ស​២​នាក់​រង​របួស​

ផ្ទះ​ជិត​៥០០​ខ្នង​ និង​ឪពុក​កូន​ ២​ នាក់​ត្រូវ​បាន​បំផ្លាញ​ និង​រង​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​ខ្យល់ព្យុះ​មួយ​ នៅ​ក្នុងស្រុក​បា​ធា​យ​ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ កម្លាំង​អាជ្ញាធរ​ប្រមាណ​ជា​ ២០០​ នាក់​ បាន​ចុះ​ជួយ​ជន​រង​គ្រោះ​។​ ...

ផាក់ ស៊ាងលី
https://www.phnompenhpost.com/national/kampong-cham-storm-injures-two-damages-houses

រដ្ឋាភិបាល​អនុម័ត​លើ​គម្រោង​២​ តម្លៃ​ជាង​$១,៣​ពាន់​លាន​

​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​ថាមពល​ចំនួន​២​ ដែល​មាន​តម្លៃ​សរុប​ជាង​ ១,៣​ ពាន់​លាន​ដុល្លារ​ ជា​អ្វី​ដែល​អាជ្ញាធរ​បានឱ្យ​ដឹង​ថា​ដើម្បី​កាត់​បន្ថយ​អ​តុល្យភាព​នៃ​ការ​ផ្គត់ផ្គង់​ និង​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​កាន់តែ​ទាប​។​ ...

ស៊ន សារ៉ាត
https://www.phnompenhpost.com/business/two-power-plants-get-ministers-council-ok

ប្រមូល​អាវុធ​ច្នៃ​បាន​ ១៣៨ ​ដើម​នៅ​សៀមរាប​ ខណៈ​នៅ​ព្រៃវែង​រកឃើញ​គ្រាប់បែក​ចង្កោម​ជាង​ ១០០ ​គ្រាប់

អាវុធ​កែ​ច្នៃ​ប្រមាណ​ ១៣៨​ ដើម​ ត្រូវ​បាន​នគរបាល​ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ ប្រមូល​បាន​ពី​ពលរដ្ឋ​ និង​ខ្លះ​ទៀត​ត្រូវ​បាន​ពលរដ្ឋ​យក​មក​ប្រគល់​ជូន​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែឧសភា​ ខណៈ​ដែល​នៅ​ខេត្តព្រៃវែង​ មាន​គ្រាប់បែក​ចង្កោម​ជាង​ ១០០​ គ្រាប់​ត្រូវ​បាន​មន្ត្រី​ស៊ី ...

សុទ្ធ គឹមសឿន
https://bit.ly/2xcHWg5

រាជ​រដ្ឋា​ភិបាល​ បញ្ជា​ឲ្យ​មន្ត្រី​ឆ្វៀល​ដី​ចេញ​ពី​តំ​បន់​វិនិយោគ​របស់​ក្រុមហ៊ុន UDG ក្នុង​ខេត្ត​កោះកុង ​ជូន​ពលរដ្ឋដែល​កំ​ពុង​រស់​នៅ

រាជ​រដ្ឋា​ភិបាល​បាន​យល់​ព្រម​តាម​សំណើរ​របស់​ក្រសួង​បរិស្ថាន ​ដើម្បី​សិក្សា​កាត់​ឆ្វៀល​ដី​ ចេញ​ពី​តំ​បន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន Union Development Group Co., Ltd (UGD) នៅ​ក្នុង​ខេត្ត​ កោះ​កុង សម្រាប់​ផ្ដល់​ជូន​ប្រ​ជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​សកម្ម ...

ម៉ិច ដារ៉ា
https://bit.ly/2IHHmfw

បក្ស​ចូលរួម​បោះឆ្នោត​បង្ហាញ​ពី​ថវិកា​ និង​ជំហរ​ ខណៈ​មាន​ការ​រិះគន់​ថា ពួកគេ​ចូលរួម​បោះឆ្នោត​គ្រាន់​តែ​កំដរ​បក្ស​កាន់​អំណាច

ស្រប​ពេល​ដែល​កំពុង​មាន​ការ​រិះគន់​ថា គណបក្ស​នយោបាយ​ចំនួន​ ២០ ​ដែល​ក្នុង​នោះ​បក្ស​ចំនួន​ ១៩ ​ត្រូវ​បាន​គេ​លើក​ឡើង​ថា បង្កើត​ឡើង​ដោយ​មាន​ការ​ផ្ចុងផ្តើម​ពី​អ្នក​មាន​អំណាច​ដើម្បី​ឲ្យ​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត គ្រាន់​កំដរ​បក្ស​កាន់​អំណាច​របស់​លោក ...

មាស សុខជា និង បែន សុខហ៊ាន
https://bit.ly/2IIyw18

NGO​ ទទូច​ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ច្បាប់​សរីរាង្គ​ជាតិ​

ខណៈ​ច្បាប់​ស្ដី​ពី​ផលិតផល​សរីរាង្គ​ជាតិ​កំពុង​ស្ថិត​ក្នុង​សេចក្ដី​ព្រាង​នៅឡើយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរតែ​បង្កើន​ល្បឿន​បញ្ចេញ​ច្បាប់​នេះ​ ឱ្យ​បាន​ឆាប់​ដើម្បី​បង្កើន​ទំនុកចិត្ត​លើ​ទីផ្សារ​សរីរាង្គ​ និង​ការ​លើកកម្ពស់​កសិករ​។​ ...

ចេង សុខហ័ង
https://www.phnompenhpost.com/business/government-urged-move-fast-draft-organic-food-law

ករណី​ពុល​នៅ​ក្រចេះ​ពិសោធ​ឃើញ សារធាតុ​ហ្សានីដ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ម្នាក់​បាន​ទម្លាយ​​ពី​លទ្ធផល​ខ្លះៗ​នៃ​ការរកឃើញ​​សារធាតុពុល​លើ​សំណាក​ឈាម​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​ការពុល​នៅ​ខេត្ត​ក្រចេះ កាលពី​ដើម​ខែ​ឧសភា​នេះ​ថា​មាន​សារធាតុ​ «​ស្យានីដ​» ​ជា​ផ្នែក​មួយ​ដែល​បង្ក​ឲ្យ​ពលរដ្ឋ ...

ឃុត សុភចរិយា
https://bit.ly/2xaQwvz

អាជ្ញាធរ​ក្រុង​សំរោង ឱ្យ​ពលរដ្ឋ​រុះរើ​ជម្រក​ នៅ​តំបន់​ទេសចរណ៍​ និង​ព្រមាន​ចាត់​វិធានការ

អាជ្ញាធរ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​បាន​ស្នើឱ្យ​ពលរដ្ឋ​ដែល​បាន​សាងសង់ ខ្ទម ផ្ទះ តូប និង​កំពុង​រស់នៅ​ខុស​ច្បាប់​លើ​ដី​ក្នុង​តំបន់​ទេសចរណ៍​ធម្មជាតិ​រលួស​ធំ ត្រូវ​ប្រញាប់​រុះរើ​ជា​បន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​រដ្ឋបាល​ប្រសិន​បើ​មិន​ធ្វើតាម​ការកំណត់​ទេ​នោះ​។ ...

យន់ ស៊ីនាត
https://bit.ly/2s3WwBo

អង្គរវត្ត​ ជា​ទិសដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​ប្រចាំ​ឆ្នាំ​ ២០១៨

គេហទំព័រ​ទេសចរណ៍ TripAdvisor បាន​ដាក់​បញ្ចូល​ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា​ជា​ទិសដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​បំផុត​មួយ​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៨ ដែល​ការដាក់​បញ្ចូល​នេះ​ត្រូវ​បាន​វិស័យ​ទេសចរណ៍​កម្ពុជា រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់តែ​ច្រើន​ថែម​ទៀត​មក​កម្ពុជា​។ ...

ហ៊ គីមសាយ
https://bit.ly/2IFvmLI

រដ្ឋាភិបាល​ត្រៀម​អង្ករ​ ជួយ​ជនរងគ្រោះ​ទឹកជំនន់

រដ្ឋាភិបាល​បាន​ត្រៀម​បម្រុង​អង្ករ​ស្រូវពូជ និង​គ្រាប់ពូជ​សរុប​ជាង​ ១២ ០០០ តោន​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​តំបន់​មួយ​ចំនួន​ដែល​ជួប​ប្រឈម​នឹង​គ្រោះមហន្តរាយ​នៃ​ធម្មជាតិ​ដែល​រួមមាន គ្រោះ​រាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និង​ផ្គរ​រន្ទះ​។ នេះ​បើ​យោង​តាម​លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។ ...

ឃុត សុភចរិយា
https://bit.ly/2klSj7Q

កម្ពុជា​​ គ្រោង​នាំ​ចូល​អំបិល​ ៣ ​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ

ប្រទេស​កម្ពុជា​ទំនង​ជា​នឹង​ត្រូវ​នាំចូល​អំបិល​ ៣ ​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ ខណៈ​ការផលិត​ក្នុង​ស្រុក​ប្រឈម​នឹង​កង្វះខាត ដោយសារ​តែ​អាកាសធាតុ​​ប្រែប្រួល​។ នេះ​បើ​យោង​តាម​សហគមន៍​ផលិត​អំបិល​។ លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល​កែប​កំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ ...

ចេង សុខហ័ង
https://www.phnompenhpost.com/business/low-salt-yields-leave-industry-scrambling-keep-reserves

កុមារ​យ៉ាងតិច​២៤០​នាក់​ត្រូវ​បាន​រក​ឃើញ​ធ្វើការ​តាម​សហគ្រាស​

​កុមារ​យ៉ាង​ហោច​ណាស់​ ២៤០​ នាក់​ ត្រូវ​រក​ឃើញ​ថា​ មាន​គេ​ប្រើ​ឱ្យធ្វើ​ពលកម្ម​ធ្ងន់ៗ​ បន្ទាប់​ពី​ក្រសួង​ការងារ​បាន​ចុះ​ពិនិត្យ​នៅ​តាម​សហគ្រាស​ និង​គ្រឹះស្ថាន​នានា​ ក្នុង​នោះ​ក៏​មាននៅ​សិប្បកម្ម​ឡឥដ្ឋ​ផង​ដែរ​ ជា​ករណី​ដែល​ធ្លាប់​ត្រូវ​បាន​អង្គការក្រៅរដ្ឋាភិបាល ...

ម៉ិច ដារ៉ា
https://bit.ly/2xdQpQf

កម្មករ​ First​ Gawon​ គ្រោង​ដង្ហែ​ក្បួន​មក​ក្រសួង​ថ្ងៃនេះ​

កម្មករ​រោងចក្រ​ First​ Gawon​ Apparel​ មាន​គម្រោង​ដង្ហែ​ក្បួន​ទៅ​ក្រសួង​ការងារ​ម្ដងទៀត​ នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ទាមទារ​ឱ្យ​ជួយ​រក​ដំណោះស្រាយ​ ខណៈ​មន្ត្រី​ក្រសួង​ធ្លាប់​បាន​លើកយក​ជម្រើស​ចំនួន​ ២​ មក​ដោះស្រាយ​បញ្ហា​ក្នុង​ពេល​ជម្លោះ​នេះ​ បាន​កើតឡើង​ប្រមាណ​ជា​ ៥​ ខែ ...

យន់ ស៊ីនាត
https://www.phnompenhpost.com/national/factory-workers-march-ministry-after-salaries-unpaid

សូ​ហ្វ​វែ​រ​ថ្មី​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​

វិស័យ​ផលិត​សូ​ហ្វ​វែ​រ​របស់​ប្រទេស​កម្ពុជា​ កំពុង​ត្រូវ​បាន​គេ​មើលឃើញ​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​វិធានការ​របស់​ប្រទេស​នេះ​ ដើម្បី​ពង្រឹង​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួន​ និង​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​នូវ​ភាព​ងាយស្រួល​បន្ថែម​ទៀត​។​ ...

ចេង សុខហ័ង
https://www.phnompenhpost.com/business/new-travel-app-praised-tourism-sector-ministry

បក្ស​ប្រជាជន​ដាក់​មន្ត្រី​យោធា​ និង​នគរបាល​ជាន់ខ្ពស់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​

បើ​ទោះបីជា​គ្មាន​គណបក្សប្រឆាំង​ ដែល​ជា​គូប្រជែង​ដ៏​ស្រួចស្រាល់​របស់​ខ្លួន​ចូលរួម​ប្រកួត​ នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ នា​ខែកក្កដា​ខាង​មុខ​ក៏​ដោយ​ ក៏​គណបក្សកាន់អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​បញ្ចូល​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​មន្ត្រី​នគរបាល​ ដែល​មាន​ឥទ្ធិពល​ឱ្យ​ឈរឈ្មោះ ...

បែន សុខហ៊ាន
https://bit.ly/2KJSmFP

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gcJrc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!