ភ្នំពេញប៉ុស្តិ៍

គេហទំព័រ​លក់​ទំនិញ SME បើក​ដំណើរការ​ឆាប់ៗ

សហគ្រិន​កម្ពុជា​ដែល​ជា​សមាជិក​របស់​សម្ព័ន្ធ​សមាគម FASMEC ក្នុង​ពេល​ឆាប់ៗ​នឹង​អាច​បង្ហាញ និង​លក់​ផលិតផល​របស់​ខ្លួន​នៅលើ​គេហទំព័រ​លក់​ទំនិញ​ថ្មី​មួយ បន្ទាប់ពី​សម្ព័ន្ធ​សមាគម​នេះ​បាន​ប្រកាស​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​មួយ​ជាមួយ​ក្រុមហ៊ុន​ពហុ​ផលិតផល Sram & Mram ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​។ ...

ហ៊ គីមសាយ
https://bit.ly/2l8J7nP

កម្មករ​និ​យោ​ជិ​ក​នឹង​ទទួល​បាន​ បី​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ការ​បោះ​ឆ្នោត​

ក្រសួង​ការងារ​បាន​ណែនាំ​ដល់​បណ្ដា​រោងចក្រ​ និង​សហគ្រាស​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ចំនួន​ បី​ ថ្ងៃ​ ដល់​ន​យោ​ជិ​ក​ទាំងអស់​ ដើម្បី​ទៅ​ចូលរួម​បោះ​ឆ្នោតជាតិ​ នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ដោយ​បញ្ជាក់​ថា​ ប្រាក់ខែ​ និង​ប្រាក់​រង្វាន់​មិន ...

នៀម ឆេង
https://www.phnompenhpost.com/national/workers-get-three-days-polls

លោក​ គង់ គាំ ​ជំទាស់​ការអំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក គង់ គាំ ដែល​កំពុង​ជាប់​បម្រាម​ក្នុង​ការធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​រិះគន់​អតីត​សហការី​របស់​លោក​ពិសេស​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចំពោះ​យុទ្ធនាការ​ឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ហើយ​បាន​ជំរុញ ...

បែន សុខហ៊ាន
https://bit.ly/2LTECsr

យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្តពោធិ៍សាត់​

យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជិត​ ៥០០​ គ្រាប់​ រួម​ទាំង​គ្រាប់កាំភ្លើង​ និង​គ្រាប់កាំភ្លើង​ត្បាល់​ ទំហំ​ ១០០​ មី​ល្លី​ម៉ែត្រ​ ត្រូវ​បាន​រក​ឃើញ​ និង​ប្រមូល​បាន​នៅ​ក្នុងស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​ ...

គឹម សារុំ
https://www.phnompenhpost.com/national/hundreds-uxo-discovered-pursat

CDC​ អនុម័ត​គម្រោង​តម្លៃ​ជិត​ $២​ពាន់​លាន​ រួម​ទាំង​ផ្លូវ​ល្បឿន​លឿន​

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤​ ដែល​មាន​ទឹកប្រាក់​សរុប​ជិត​ ២​ ពាន់​លាន​ដុល្លារ​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​ចំណាយ​ប្រាក់​ច្រើន ...

ហ៊ គីមសាយ
https://www.phnompenhpost.com/business/nearly-2b-investments-cleared-cdc

ផលិតផល​មាន​សារធាតុ​គីមី​ ១០០ ​តោន​​ត្រូវ​បាន​បំផ្លាញ​ចោល ​ព្រោះ​ប៉ះពាល់​សុខភាព

មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​កប់ និង​ដុត​ផលិតផល​​ចំណី​អាហារ​ខូច​គុណភាព​ខុស​ច្បាប់​មាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​ជាង​ ១០០ ​តោន​ក្រោយ​ពី​បាន​បង្ក្រាប និង​រឹបអូស​បាន​ពី​រោង​សិប្បកម្ម​មួយ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ...

សុទ្ធ គឹមសឿន
https://bit.ly/2LOOljY

CPP អះអាង​ពី​ការ​ចុះចូល​បន្ថែម​លើ​សមាជិក​ជាង​ ៥ លាន​របស់​ខ្លួន

ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​កាន់តែ​ខិត​ជិត​មក​ដល់​មន្ត្រី​គណបក្ស​កាន់​អំណាច​អះអាង​ថា មាន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ «​ច្រើន​ពាន់​នាក់​» ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​លើ​សមាជិក​ជាង​ ៥ ​លាន​នាក់​ដែល​ខ្លួន​មាន ប៉ុន្តែ​អ្នក​ឃ្លាំមើល និង ...

បែន សុខហ៊ាន
https://bit.ly/2lb8zcm

លោក ហោ ណាំហុងថា លោក​ សម រង្ស៊ី «ក្បត់​ព្រះមហាក្សត្រ ក្បត់​ជាតិ​»

លោក​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង បាន​ចាត់ទុក​សកម្មភាព​របស់​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ក្នុង​ការ​យុទ្ធនា​របស់លោក​ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើពហិកា​ ក្នុងការ​បោះឆ្នោតជាតិ​ នា​ខែកក្កដា​ខាងមុខ​ថា ​ជា«ការ​ក្បត់​ព្រះមហា​​ក្សត្រ ជាការ​ក្បត់​ជាតិ ជាការ​ក្បត់​ប្រជាជន» និង​ជា​ការ«ល្ងង់​ខ្លៅ»ក្នុងការ​ប្រៀប​ធៀប​ខ្លួន​លោក​ ទៅនឹង​សម្ដេចឪ នរោត្តម សីហនុ ដែល​បាន ...

បែន សុខហ៊ាន
https://bit.ly/2y87AD3

កម្ពុជា​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ជាមួយ​ចិន​ សម្រាប់​សិក្សា​បណ្ដាញ​ប្រព័ន្ធ​លូ​

លោក​ ស៊ុន​ ចាន់​ថុ​ល​រដ្ឋ​ មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាលពី​ថ្ងៃ​ពុធ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ជាមួយ​ក្រុមហ៊ុន​ Beijing​ Urban​ Construction​ Group​ Co​ Ltd​ (BUCG)​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​សិក្សា​អំពី​ប្រព័ន្ធ​លូ​បង្ហូរទឹក​ស្អុយ​។ ...

គង់ មេត្តា
https://www.phnompenhpost.com/national/mou-inked-china-firm-sewage-study

ផែ​ពហុ​បំណង​ទឹក​ជ្រៅ​ នឹង​បើក​ដំណើរការ​នៅ​ក្នុង​ខែ​នេះ​

ក្រុមហ៊ុន​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ (PAS)​ នឹង​ដាក់​ដំណើរការ​ផែ​ពហុ​បំណង​ថ្មី​មួយ​ នៅ​ថ្ងៃ​ទី​ ២៥​ ខែមិថុនា​ ដែល​អាច​ឱ្យ​កំពង់​ផែ​នេះ​ទទួល​បាន​នាវា​ធំៗ​ ដែល​ផ្ទុកទំនិញ​ធ្ងន់ៗ​ ហើយ​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​។​ នេះ​បើ ...

ហ៊ គឹមសាយ
https://www.phnompenhpost.com/business/new-terminal-allow-sihanoukville-port-process-bigger-loads

អ្នក​ព្រះវិហារ​មក​ភ្នំពេញ​ជា​ថ្មី​ ក្រោយ​ដាក់​ញត្តិ​រឿង​វិវាទ​ដី​ គ្មាន​ការឆ្លើយតប

ពលរដ្ឋ​ប្រមាណ​ ១៤៩ ​នាក់​តំណាង​ឱ្យ​ ២៥៣ ​គ្រួសារ​នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​បាន​នាំ​គ្នា​មក​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដើម្បី​រក​កិច្ច​អន្តរាគមន៍​សាជាថ្មី​ បន្ទាប់ពី​ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​កាលពី​ខែ​មុន តែ​មិន​ឃើញ​ឆ្លើយតប ...

សុទ្ធ គឹមសឿន
https://bit.ly/2HIEB8c

មន្ត្រី​ថា ​នឹង​ចាត់​វិធានការ​ប្រឆាំង​បុគ្គល​ដែល​ប្រើ​ហ្វេសប៊ុក ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត បើ​ពួកគេ​មិន​ស្តាប់​ការអប់រំ

មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​អះអាង​ថា​នឹង​ស្រាវជ្រាវ​រក​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ក្នុង​ការ​ពហិការ​ការបោះឆ្នោត ដើម្បី​ធ្វើការ​ណែនាំ ហើយ​បើ​ពួកគេ​នៅ​បន្ត​សកម្មភាព អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​។ ...

ម៉ិច ដារ៉ា និង មាស សុខជា
https://bit.ly/2JzQDa0

អ្នក​ភូមិ​រតនគិរី​បាន​ចោទ​អាជ្ញាធរ​ថា​បាន​ចាប់​យក​ដី​

កាលពី​ម្សិលមិញ​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ឃុំ​សេ​ដា ​ក្នុងស្រុក​លំ​ផាត់​ខេត្ដរតនគិរី​ បាន​ចោទប្រកាន់​អាជ្ញាធរ​ពី​ការ​លួចលក់​ ដី​ការពារ​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ ទំហំ ១០០ហិចតា​ ដែល​ពួក​គេ​និយាយ​ថា​ជា​របស់​សហគមន៍​។​​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ratanakkiri-villagers-accuse-authorities-land-grab

ព្រឹទ្ធសភា​អនុម័ត​​ ច្បាប់​ស្ដីពី​សញ្ជាតិ​ ទោះបី​មាន​ការ​រិះគន់​ថា ​បង្ក​ភាព​ស្រួល​ដល់​បរទេស

សមាជិក​ព្រឹទ្ធសភា​ចំនួន​ ៥៩ ​កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សញ្ជាតិ​បំណង​រឹតបន្ដឹង​ចំពោះ​ជនបរទេស​ដែល​ចង់​បាន​សញ្ជាតិ​កម្ពុជា ទន្ទឹម​នឹង​មាន​ការ​រិះគន់​ពី​ក្រុម​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ដោយ​ចាត់​ទុក​ថា ច្បាប់​នេះ ...

ម៉ិច ដារ៉ា
https://bit.ly/2y5gjG0

អង្គការ​ ១១៦ ​ស្នើ​ឲ្យ​​លុប​ប្រកាស​គ្រប់គ្រង​ព័ត៌មាន​តាម​បណ្តាញ​សង្គម

អង្គការ​សមាគម​ក្នុង​ស្រុក​ចំនួន ១១៦ ចាត់​ទុក​ការប្រកាស​របស់​អន្តរក្រសួង​អំពី​ការគ្រប់គ្រង​ការផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ​ និង​បណ្ដាញ​សង្គម​ថា​ជា​ «​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​មក​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​» និង​ទទូច​ស្នើឲ្យ​រដ្ឋាភិបាល​លុប​ចោល ...

នៀម ឆេង
https://bit.ly/2JqvJKc

ស្វា​ ៩៤ ​ក្បាល​រឹបអូស​ពី​កសិករ​នៅ​ព្រះវិហារ​ កំពុង​ត្រូវ​ពិនិត្យ​សុខភាព

ស្វា​ក្តាម​ចំនួន ៩៥ ​ក្បាល​កំពុង​ត្រូវ​បាន​ត្រួតពិនិត្យ​សុខភាព​ពី​ក្រុម​ពេទ្យ​សួនសត្វ​ភ្នំ​តាម៉ៅ​ បន្ទាប់ពី​ពួកវា​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​កសិដ្ឋាន​កសិករ​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើ​តាម​លោក​ ញឹករតនៈ ពេជ្រ ប្រធាន​សួនសត្វ ភ្នំ​តាម៉ៅ​កាលពី​ម្សិលមិញ​។ ...

ឃុត សុភចរិយា
https://bit.ly/2kZHWHf

រដ្ឋមន្ត្រី​យុត្តិធម៌​ បញ្ជា​ឲ្យ​អយ្យការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ​ប្រឆាំង​លោក​ សម រង្ស៊ី ពី​បទ​ «​ប្រមាថ​» ​ព្រះមហាក្សត្រ

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា បាន​ធ្វើ​ «​អធិបញ្ជា​» ​ឱ្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក​ សម រង្ស៊ី ចំពោះ​បទ​ «​ប្រមាថ​» ​អង្គ​ព្រះមហាក្សត្រ ខណៈ​អតីត​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​ប្រកាន់ ...

បែន សុខហ៊ាន
https://bit.ly/2xYu2yp

ឈើ​ប្រណីត​ ២០០ ​ដុំ​ និង​រថយន្ត​ ១ ​គ្រឿង​ត្រូវ​បាន​ចាប់​នៅ​បាត់ដំបង

រថយន្ត​ ១ ​គ្រឿង​ដែល​ដឹកឈើ​ប្រណីត​គ្មាន​ច្បាប់​ជិត​ ២០០ ​ដុំ​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង​បង្ក្រាប​កាលពី​ម្សិលម៉ៃ្ង​នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។ នេះ​បើ​តាម​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​នេះ​ប្រាប់​កាលពី​ម្សិលមិញ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2sGNfiU

អេមរុរ៉ាយស៍ ចុះ​កិច្ចព្រមព្រៀង​កសិកម្ម​ ១១ ​លាន​ដុល្លារ​ជាមួយ​កសិករ​ព្រះវិហារ

ក្រុមហ៊ុន​អេមរុ រ៉ាយស៍ ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ឈានមុខ​គេ​របស់​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​តាម​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​ស្រូវ​សរីរាង្គ ៤០០០ នាក់​នៅ​ខេត្ត​ព្រះវិហារ​ដែល​មាន​ទុន​បម្រុង​ជិត​ ១០ ​លាន​ដុល្លារ ដើម្បី​ស្រូវ​សរីរាង្គ​ប្រហែល ៣ ម៉ឺន​តោន ក្នុង​អំឡុង​រដូវ​ប្រមូលផល​ខាង​មុខ​នេះ ...

ហ៊ គីមសាយ
https://bit.ly/2JsI0tQ

លោកនាយក​រដ្ឋ​មន្ត្រី​ ភ្ជាប់​ការ​បាត់​បង់​ព្រៃ​ឈើ​ ទៅ​នឹង​កំណើន​ប្រជា​សាស្ត្រ

លោក​នាយ​ករ​ដ្ឋ​មន្ត្រី​ ហ៊ុន​សែន ​បាន​ថ្លែង​ថាការ​បាត់​បង់​ព្រៃឈើ​មាន​ការ​ទាក់​ទង​នឹង​កំណើន​ប្រជា​សាស្ត្រ​និង​តម្រូ​វកា​រចាំ​បាញ់​របស់​ប្រជា​កសិករ​ ប៉ុន្តែ​ លោក​ព្រមា​ន​ដល់​អ្នក​​រស់​នៅ​លើ​អតីត​ដី​គម្រប​ព្រៃ​ឈើហើយ​រិះ ...

ឃុត សុភចរិយា
https://bit.ly/2xOTxlA

រដ្ឋាភិបាល​រឹតបន្តឹង ​លើ​ការគ្រប់គ្រង​អាជីវកម្ម​ធនធាន​រ៉ែ

រដ្ឋាភិបាល​កម្ពុជា​នឹង​ហាមឃាត់​ដាច់​ខាត​នូវ​រាល់​ការដឹកជញ្ជូន​ធនធាន​រ៉ែ​ចេញ​ពី​ការដ្ឋាន​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​រ៉ែ​។ នេះ​បើ​តាម​មាត្រា​ ៣០ ​ថ្មី​នៃ​ច្បាប់​គ្រប់គ្រង​អាជីវកម្ម​រ៉ែ​។ មាត្រា​ ៣០ ​ថ្មី​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម និង​អនុម័ត​ពី​រដ្ឋសភា​កាលពី​សប្តាហ៍ ...

ហ៊ គីមសាយ
https://bit.ly/2sCWRKR

សារធាតុ​គីមី​ច្រើន​ប្រភេទ​មាន​ទាំង​ស្យានីដ​ ២០ ​ធុង​ត្រូវ​បាន​រកឃើញ​ក្នុង​ទីតាំង​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​ ៤ ​កន្លែង

សារធាតុគីមី​ជាច្រើន​ប្រភេទ​មាន​​ទាំង​សារធាតុ​ស្យានីដ​ ២០ ​ធុង​ផង ត្រូវ​បាន​សមត្ថកិច្ច​អន្តរក្រសួង រួមមាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួង​រ៉ែ​ និង​ថាមពល ក្រសួង​បរិស្ថាន​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​រកឃើញ បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​ ៤ ​កន្លែង​ក្នុង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​នៅ​ដើមខែ ...

ឃុត សុភចរិយា
https://bit.ly/2LWVcc7

លោក​ សម រង្ស៊ី ថា​ស្ថានការណ៍​បោះឆ្នោត​ឆ្នាំ​នេះ​ល្អ​សម្រាប់​ពលរដ្ឋ ​តែ​មន្ត្រី​ថា ​ល្អ​មែន​គឺ​ល្អ​សម្រាប់​បក្ស​កាន់​អំណាច

អតីត​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ចាត់​ទុក​ស្ថានភាព​នយោបាយ​ក្នុង​ឆ្នាំ​បោះឆ្នោត​ជាតិ​នេះ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្វី​ដែល​លោក​អះអាង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​ភ្លាត់ស្នៀត​ក្រោយ​ពី​បក្សប្រឆាំង​ដ៏ធំ​របស់​លោក​ត្រូវ​បាន ...

មាស សុខជា
https://bit.ly/2LHDjO2

មន្ត្រី​ថា អ្នក​មិន​បោះឆ្នោត តែ​ជ្រលក់​ថ្នាំ​បន្លំ​ប្រឈម​នឹង​ទោស

មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា អ្នក​មិន​ទៅ​បោះឆ្នោត​តែ​ជ្រលក់​ចង្អុលដៃ​ពណ៌​ខ្មៅ​ដើម្បី​បន្លំ​ថា​បាន​បោះ​នោះ ប្រឈម​នឹង​ការផ្ដន្ទាទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ ប៉ុន្តែ​អ្នក​វិភាគ​ និង​​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​ថា គ្មាន​ច្បាប់​ណា​ចែង​ដូច្នេះ និង​ថា​ការលើក​ឡើង​នោះ​​ជា​ការ​គំរាម​កំហែង ...

នៀម ឆេង
https://bit.ly/2smsubs

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EPsBd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!