-
កម្ពុជាថាអាមេរិកសរសើររឿងការចរចារពន្ធ ប៉ុន្តែតួលេខ៣៦ភាគរយនៅមិនទាន់ប្រែប្រួល
មន្ត្រីឱ្យដឹងថា កម្ពុជាបានទទួលការកោតសរសើរពីរដ្ឋបាលក្រុងវ៉ាស៊ីនតោនសម្រាប់ដំណើរការចរចារលើពន្ធបដិការ ខណៈសហរដ្ឋអាមេរិកកំពុងរៀបចំអនុវត្តការដំឡើងពន្ធនាំចូលចាប់ពីថ្ងៃទី១ ខែសីហា នេះ។ ប្រទេសដៃគូពាណិជ្ជកម្មនានាដែលមិនមានកិច្ចព្រមព្រៀងដាច់ដោយឡែកនឹងប្រឈមនឹងការ ...
-
នាយករដ្ឋមន្ត្រី៖ ការមិនបញ្ចេញព័ត៌មានរឿងថៃចាប់ទាហានខ្មែរ គឺដើម្បីសុវត្ថិភាពរបស់ពួកគាត់
ការមិនបញ្ចេញព័ត៌មានការចាប់ខ្លួនទាហានខ្មែរ រដ្ឋាភិបាលផ្ដោតលើសុវត្ថិភាពជាអាទិភាព។ ...
-
អាជ្ញាធរមីនចុះពន្យល់ប្រជាពលរដ្ឋភៀសសឹកពីគ្រោះថ្នាក់នៃសំណល់សង្គ្រាម មុនពេលត្រឡប់ទៅភូមិឋានវិញ
អាជ្ញាធរមីន ចុះផ្សព្វផ្សាយការយល់ដឹងអំពីគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តព្រះវិហារ ក្រោយពេលទាហានថៃត្រូវបានរាយការណ៍ថា បានប្រើគ្រាប់បែកចង្កោមលើដែនដីកម្ពុជា។ ...
-
សំណល់រាវកខ្វក់ ជាង១លានម៉ែត្រគូប ត្រូវបានលួចបញ្ចេញចោល បង្កការបំពុលបរិស្ថាន
ក្រសួងបរិស្ថានបានរកឃើញយ៉ាងហោចណាស់សំណល់រាវចំនួន១ ៣៦៦ ៥៦០ ម៉ែត្រគូប ត្រូវបានរោងចក្រ ក្រុមហ៊ុន និងអគារពាណិជ្ជកម្មផ្សេងៗ ជិត៣០លួចបញ្ចេញ ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ទឹកសាធារណៈ បរិស្ថាន និងប្រជាពលរដ្ឋមូលដ្ឋាន គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ។ ...
-
កម្ពុជាចោទប្រកាន់ថៃបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងឱ្យភាគីថៃដោះលែងទាហានខ្មែរ
យោធាថៃ ៧នាក់បានបំពានបទឈប់បាញ់ដោយពួកគេដើរចូលមកក្នុងទឹកដីកម្ពុជា។ លោក វិបុលសុភ័ក្រ្ត បានបង្ហាញរូបថតបង្ហាញដល់អនុព័ន្ធយោធានូវពីសកម្មភាពទាហានថៃទាំងនោះអង្គុយក្នុងដីកម្ពុជា ដោយមិនព្រមចាកចេញរហូតដល់ពេលយប់ទើបត្រឡប់ទៅវិញ។ ...
-
គ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនបានសម្រេចលុបបំណុលចំពោះយោធិនទទួលរងគ្រោះក្នុងសមរភូមិជាមួយយោធាថៃ
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កាន់តែច្រើនបានសម្រេចលុបចោលបំណុលទាំងស្រុង ដែលយោធិនពលី និងយោធិនពិការបានខ្ចីពីស្ថាប័នខ្លួន ហើយក៏បានសម្រេចកាត់បន្ថយបំណុលមួយចំនួនចំពោះយោធិនដែលរងរបួសក្នុងសមរភូមិប្រយុទ្ធដើម្បីការពារទឹកដីខ្មែរពីការឈ្លាន ...
-
កុមារភៀសសឹកទទួលបានការចាក់វ៉ាក់សាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្សេងៗ
ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋនៅពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជាដើម ជាពិសេសការពារសុខភាពកុមារភៀសសឹក ក្រសួងសុខាភិបាល និងយូនីសេហ្វបានបន្តសហការគ្នា ដើម្បីចាប់ផ្តើម និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជាបន្ទាន់ ចាប់ពីថ្ងៃទី ២៨ ខែ កក្កដានេះតទៅ។ ...
-
ជនបរទេសដែលបង្រ្កាបបានពីទីតាំងឆបោកតាមអនឡាញនាពេលថ្មីៗនេះត្រូវបានឃុំខ្លួនរង់ចាំអនុវត្តការនិរទេស
ជនបរទេសរាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបទូទាំងប្រទេសលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅក្នុងខែកក្កដា ដោយបច្ចុប្បន្នពួកគេទាំងនោះ ខ្លះត្រូវបាននិរទេស ខណៈអ្នកផ្សេងទៀតកំពុងរង់ចាំការនិរទេស ហើយជាច្រើននាក់ទៀតកំពុងឃុំខ្លួននៅមណ្ឌលរបស់ខេត្ត និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងស្ថាប័នសមាជិកទាំងអស់ ប្តេជ្ញាអនុវត្តវិធានការសង្គ្រោះបន្ទាន់ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារវីរៈបុរសដែលបានស្លាប់បាត់បង់ជីវិត យោធិនរបួស និងពិការ និងជនស៊ីវិលដែលភៀសខ្លួនដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ ...
សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
-
សេចក្តីថ្លែងការណ៍ស្តីពីការបដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់។កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ថាជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ។សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai បានលើកអំពីជំហររបស់ខ្លួន ព្រមទាំងឆន្ទៈសម្រាប់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ