News

សហជីព​អំពាវនាវ​កម្មករ​ចូល​រួម​ទាមទារ​ឲ្យ​គ.ជ.ប​ផ្ដល់​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ដល់​កម្មករ​កម្មការិនី​ជា​សមាជិក​ប្រមាណ ១០​ម៉ឺន​នាក់ និង​កម្មករ​គាំទ្រ​ដទៃ​ទៀត ឲ្យ​ចូល​រួម​ធ្វើ​ពហិការ ឬ​ផ្អាក​ធ្វើ​ការ​ថែម​ម៉ោង ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា រហូត​ដល់​ថ្ងៃ​កំណត់​ធ្វើ​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៧ កញ្ញា ខាង​មុខ​នេះ។ មន្ត្រី​តំណាង​ខាង​រោងចក្រ​កាត់​ដេរ បាន​បង្ហាញ​ថា បញ្ហា​នេះ​នឹង​មាន​ផល​ប៉ះពាល់​ខ្លះៗ​លើ​វិស័យ​វាយនភ័ណ្ឌ។ សេចក្តី ​អំពាវនាវ​របស់​សហជីព​សេរី​កម្មករ មាន​គោលដៅ​ស្រប​គ្នា​ជាមួយ​បក្ស​ប្រឆាំង ដែល​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ផ្តល់​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត និង​ទាមទារ​ឲ្យ​ដោះ​លែង​បុគ្គលិក​សហជីព​សេរី​កម្មករ រួម​ទាំង​កម្មករ​សរុប ៨​នាក់ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា ថា នេះ​ជា​សារ​មួយ​ដែល​បង្ហាញ​ថា ម្ចាស់​ឆ្នោត​ចង់​បាន​យុត្តិធម៌ ជា​ពិសេស​កម្មករ​ចង់​បាន​ភាព​ប្រសើរ​ឡើង​ក្នុង​ជីវភាព​រស់នៅ និង​សិទ្ធិ​ការងារ ការ​គោរព និង​ផ្តល់​នូវ​សេចក្តី​ថ្លៃថ្នូរ ហើយ​ទាំងអស់​នេះ ភាគ​ច្រើន​នៃ​កម្មករ​បាន​រំពឹង​ទៅ​លើ​បក្ស​សង្គ្រោះ​ជាតិ។ ក្រុម ​កម្មករ​ភាគ​ច្រើន​បាន​គាំទ្រ​សេចក្តី​អំពាវនាវ​នេះ បើ​ទោះ​បី​ពួក​គេ​ដឹង​ថា ការ​ផ្អាក​មិន​ធ្វើ​ការ​បន្ថែម​ម៉ោង នឹង​បាត់​បង់​ប្រាក់​ចំណូល​មួយ​ផ្នែក ...

សេក បណ្ឌិត និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/Union-calls-for-supporters-to-joint-CNRP-demonstration-09052013090125.html

Police block Bopha march

Phnom Penh Municipal Hall yesterday defended the actions of police and security guards who blocked protesters as they tried to leave the capital’s Boeung Kak area before they stopped and searched an NGO’s vehicle. Dozens of Daun Penh district police, security guards and military police blockaded ...

Khouth Sophak Chakrya and Shane Worrell
http://www.phnompenhpost.com/national/police-block-bopha-march

ឯម សូផាត ៖ គ.ជ.ប គ្មានពេលវេលា ផ្សព្វផ្សាយ​សេចក្តី​សំរេច​​​

លោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ បានលើកឡើងថា ​គ.ជ.ប បានចេញសេចក្តីសម្រេចមួយ ដែលអនុញ្ញាតឲ្យមានការដឹកជញ្ជូន​កងទ័ពនៅសមរភូមិមុខមក ​កាន់ការិយា​ល័យបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត ប៉ុន្តែ គ.ជ.ប មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចនេះទេ ...

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4397:2013-09-05-08-15-43&catid=13:2011-10-14-07-20-47

Mum’s the word at yearly brand forum

Cambodia’s biggest international garment brands met yesterday to discuss wage issues, strikes and worker conditions, among other of the industry’s most pressing topics. But in a year marked by a fatal building collapse at the Wing Star Shoes factory in Kampong Speu, mass demonstrations, and bankruptcies ...

Sean Teehan
http://www.phnompenhpost.com/national/mum%E2%80%99s-word-yearly-brand-forum

អង្គការ​អន្តរជាតិ​សុំ​ឲ្យ​កម្ពុជា​កុំ​រារាំង​សិទ្ធិ​ពលរដ្ឋ​ជួប​ជុំ​ដោយ​សន្តិវិធី

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ក្រុម​សង្គម​ស៊ីវិល​ចំនួន ២៤​អង្គភាព បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី៥ កញ្ញា សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​សិទ្ធិ​នៃ​សេរីភាព​ក្នុង​ ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី។ សេចក្តី​ប្រកាស​រួម​មាន​ ខ្លឹមសារ​ជាអាទិ៍​ថា រដ្ឋាភិបាល​កម្ពុជា កង​កម្លាំង​ប្រដាប់​អាវុធ និង​កង​នគរបាល មិន​គួរ​បន្ទច់បង្អាក់ ឬ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ពី​ការ​ទទួល​បាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ ​គ្នា​ដោយ​សន្តិវិធី​ទេ មិន​ថា​តាម​រយៈ​ការ​គំរាម​កំហែង ការ​បំភិតបំភ័យ ឬ​ការ​ប្រើ​កម្លាំង​ខុស​ច្បាប់​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​អាជ្ញាធរ​មាន​កាតព្វកិច្ច​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ ដោយ​ពេញ​បរិបូណ៌ ពីព្រោះ​សិទ្ធិ​នេះ​មាន​ការ​ធានា​ដោយ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ប្រទេស​កម្ពុជា ជា​រដ្ឋ​ភាគី។ ...

កែវ​ និមល
http://www.rfa.org/khmer/news/human-rights/ngos-urges-govt-to-free-people-meeting-09052013074457.html

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​ប្តឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ម្សិលមិញ​បាន​សម្រេច​ដូច​នឹង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​សុំ​ឲ្យ​មាន​ការ ​ផ្ទៀង​ផ្ទាត់​តួលេខ​និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ខេត្ត បាត់ដំបង។ នៅ​ក្នុង​សវនាការ​ប្រហែល ២ ម៉ោង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ទៅ​ ក្នុង​បន្ទប់​សវនាការ​ដើម្បី​យក​ព័ត៌មាន​ទេ ប៉ុន្តែ​ក្រុម​យុវជន​គណបក្ស​នយោបាយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ បន្ទប់​សវនាការ​។ បន្ទាប់​ពី​សម្រាក​រយៈ​ពេល​ជាង ៣ ម៉ោង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ប្តឹង​ជំទាស់​សេចក្តី​សម្រេច​របស់ គ.ជ.ប ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប ថា ជា​សេចក្តី​សម្រេច​បាន​ការ។ ដើម​បណ្តឹង​លោក សួន ចំរើន មេធាវី ជូង ជូងី និង កេត ខី ដែល​ជា​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្យាយាម​ពន្យល់​អំពី​មូលហេតុ​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដែល ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការិយាល័យ​ចំនួន ២៣៣ ក្នុង​ខេត្ត បាត់ដំបង ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​សេចក្តី​សម្រេច​របស់ គ.ជ.ប ដោយ​អះអាង​ថា សេចក្តី​សម្រេច​របស់ គ.ជ.ប មិន​ឆ្លុះ​បញ្ចាំង​ពី​យុត្តិធម៌​និង​តម្លាភាព​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត។ លោក ជូង ជូងី បាន​ថ្លែង​បន្ត​ថា៖ ...

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/103484-2013-09-05-02-50-13

ការ​ត្រៀម​ខ្លួន​របស់​សង្គម​ស៊ីវិល​ទាក់​ទង​ទៅ​នឹង​បាតុកម្ម​អហិង្សា​ក្រោយ​បោះ​ឆ្នោត

បើ ​តាម​កាល​វិភាគ​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​តំណាង​រាស្រ្ត​នីតិកាល​ទី​៥ ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​ទី ២៨ ខែ​កក្កដា កន្លង​ទៅ​នេះ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​នឹង​ត្រូវ​ធ្វើ​ការ​ប្រ​កាស​ លទ្ធផល​ផ្លូវ​ការ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី ៨ ខែ​កញ្ញា​ខាង​មុខ​នេះ។ ជាមួយ ​នឹង​កាល​បរិច្ឆេទ​នៃ​ការ​ប្រ​ កាស​លទ្ធ​ផល​ផ្លូវការ​​កាន់​តែ​ខិត​ជិត​មក​ដល់ គេ​មិន​ទាន់​ឃើញ​សញ្ញា​ណា​មួយ​ដែល​គណបក្ស​ធំៗ​ទាំង​ពីរ​ទទួល​បាន​អសនៈ​ក្នុង ​ការ​បោះ​ឆ្នោត​នេះ​ងាក​មក​រក​ធ្វើ​ការ​ដោះ​ស្រាយ​តាម​រយៈ​ការ​ចរចា​នោះ​ទេ តែ​គណបក្ស​ទាំង​ពីរ​បែរ​ជា​សំដែង​ឫទ្ធិ​ដាក់​គ្នា​ទៅ​វិញ។ ជាក់​ស្តែង​គម្រោង​រៀបចំ​មហា​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិដើម្បី​ទាម ​ទារ​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ ក្នុង​ការ​បោះ​ឆ្នោត​កាន់​តែ​លេច​រូប​រាង​ឡើង​តាម​រយៈ​ការ​ហាត់​សម​ពីរ​ដង​ កន្លង​មក​ហើយ។ ចំណែក ​ ឯ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ​ក៏​មិន​ចុះ​ញ៉ម ​នឹង​ការ​គម្រាម​ធ្វើ​មហាបាតុកម្ម​ដែរ ដោយ​បាន​រៀបចំ​ហ្វឹក​ហ្វាត់​កង​កម្លាំង​ ព្រម​ទាំង​បញ្ជូន​កង​កម្លាំង​ ព្រម​ទាំង​រថ​ពាស​ដែក​មក​ក្បែរ​ទី​ក្រុង​ដើម្បីត្រៀម​បង្រ្កាប​បាតុកម្ម​ផង​ ដែរ​ប្រ​សិន​បើ​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង។ ...

http://www.radioaustralia.net.au/khmer/radio/onairhighlights/1186395

Troubling contrasts in ASEAN

Some of these ASEAN economies are not like the others. Singapore is 80 times richer than Myanmar and its population lives 20 years longer than Cambodia’s, while Myanmar ranks 50 places behind Cambodia in terms of global competitiveness, according to a wide-ranging analysis from the World ...

Joe Freeman
http://www.phnompenhpost.com/business/troubling-contrasts-asean

បក្ស​ប្រឆាំង​រិះគន់​សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​មណ្ឌល​ខេត្ត​សៀមរាប

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បើក​សវនាការ​បណ្ដឹង​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប ដោយ​កាត់​ក្តី​តម្រូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដាក់​ទោស​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ចំនួន ៧​ការិយាល័យ ដែល​អនុវត្ត​ការងារ​ខុស​នីតិវិធី​បោះ​ឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ខក​ចិត្ត និង​រិះគន់​ចំពោះ​ការ​សម្រេច​ក្តី​នេះ​ថា មិន​អព្យាក្រិត និង​មិន​ឯករាជ្យ។ អ្នកស្រី កែ សុវណ្ណរតន៍ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តសៀមរាប បាន​ខក​ចិត្ត​ចំពោះ​សម្រេច​ក្តី​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទៅ​លើ​បណ្ដឹង​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ នៅ​មណ្ឌល​ខេត្ត​សៀមរាប ថា​មិន​យុត្តិធម៌​ទេ។ អ្នកស្រី​បញ្ជាក់​ថា សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​បាន​អនុវត្ត​ផ្ទុយ​បណ្ដឹង​ខ្លួន ដែល​ប្ដឹង​ទាមទារ​ស្នើ​ឲ្យ គ.ជ.ប រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ​ចំនួន ១៦​ការិយាល័យ​បោះ​ឆ្នោត។ បណ្ដឹង​ស្នើសុំ​រាប់​សន្លឹក​ឆ្នោត​មិន​បាន​ការ​ឡើង​វិញ​ចំនួន ២០០​ការិយាល័យ និង​បណ្ដឹង​ស្នើ​ឲ្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​បោះ​ឆ្នោត​ចំនួន ៧៥​ការិយាល័យ​ឡើង​វិញ។ អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យ​ដឹង​ថា សវនាការ​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ទៅ​លើ​បណ្ដឹង​ខ្លួន​នៅ​មណ្ឌល​ខេត្ត​សៀមរាប គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ត្រឹម​តម្រូវ​ឲ្យ​ស្ថាប័ន គ.ជ.ប ដាក់​ទោស​ទណ្ឌ​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ចំនួន ៧​ការិយាល័យ ដែល​អនុវត្ត​ការងារ​ខុស​នីតិវិធី​បោះ​ឆ្នោត គឺ​មិន​អាច​ទទួល​យក​បាន​ទេ៖ «សវនាការ ...

ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/constitutional-council-hearing-irregularity-in-siemreap-09052013091723.html

Land prices in Siem Reap spike 15 per cent

Strong economic growth and an increase in tourism had driven Siem Reap land prices, according to an industry expert. Sorn Seap, general manager of Key Real Estate who had studied land prices in Siem Reap town, said land prices in Siem Reap town increased about 15 ...

Siv Meng
http://www.phnompenhpost.com/real-estate/land-prices-siem-reap-spike-15-cent

Malnutrition central to health gap: NGO

The gap between Cambodia’s health rich and health poor is “devastating”, according to a report by World Vision issued yesterday. Cambodia is ranked 124 out of 176 countries on the global index based on four indicators used to measure the gap in each listed country: life ...

Amelia Woodside
http://www.phnompenhpost.com/national/malnutrition-central-health-gap-ngo

Cambodian Opposition Leader Asks King to Intervene in Election Dispute

Cambodia’s opposition leader Sam Rainsy has called on the country’s king to step in to resolve a political crisis over recent disputed polls as time runs out for legal challenges before officials announce final election results this weekend. The Cambodia National Rescue Party (CNRP) president made ...

http://www.rfa.org/english/news/cambodia/elections-09042013175946.html

Cambodia reports 18th human case of bird flu this year

A 15-month-old boy in the capital’s Russei Keo district has been diagnosed with H5N1 virus, bringing the number of the cases to 18 so far this year, a joint statement by the World Health Organization and Cambodian Health Ministry said Wednesday. The latest death case ...

Xinhuanet News Staff
http://news.xinhuanet.com/english/health/2013-09/04/c_132691671.htm

Evictees sick as rubbish piles up

Evictees of Phnom Penh’s Borei Keila community appealed yet again to municipal authorities for alternative housing yesterday, saying garbage and waste has inundated their current settlement and is making it increasingly difficult to enter and exit the area. Borei Keila residents were evicted from their land ...

Khouth Sophak Chakrya
http://www.phnompenhpost.com/national/evictees-sick-rubbish-piles

Limited Trafficking, Rampant Abuse in Thai Fishing Industry

Only one of the 241 Cambodians questioned for the largest survey of the notoriously abusive Thai fishing industry’s workforce to date said he was forced into the job, according to a new report by the International Labor Organization (ILO). Though some of the findings are in ...

Zsombor Peter
http://www.cambodiadaily.com/news/limited-trafficking-rampant-abuse-in-thai-fishing-industry-41643/

CNRP Pray-In Gets Backing From Opposition Supporters

Opposition supporters have had varying reactions to the CNRP’s announcement Monday that a mass demonstration planned for this weekend would be framed as a day of prayer rather than protest, but said they would still turn out. And while the CNRP’s efforts to explain their decision, ...

Phorn Bopha and Colin Meyn
http://www.cambodiadaily.com/elections/cnrp-pray-in-gets-backing-from-opposition-supporters-41613/

ក្រសួង​ការងារ​អំពាវនាវ​កម្មករ​កុំ​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៧​កញ្ញា

គណបក្ស​ប្រឆាំង​បាន​កំណត់​យក​ថ្ងៃ​ទី៧ ខែ​កញ្ញា ជា​ថ្ងៃ​ធ្វើ​បាតុកម្ម​អហិង្សា ដោយ​មាន​បន្ថែម​ការ​ជួប​ជុំ​ស្មិងស្មាធិ៍​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​ បោះ​ឆ្នោត។ មាន​ស្ថាប័ន​ជាតិ​ធំៗ​ជាច្រើន បាន​ចេញ​លិខិត​បន្តបន្ទាប់ ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​រក្សា​សន្តិសុខ ស្ថិរភាព​សង្គម។ ស្រប​គ្នា​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា ក៏​បាន​ចេញ​លិខិត​មួយ អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​កុំ​ស្តាប់​ការ​ញុះញង់​របស់​អ្នក​នយោបាយ ចូល​រួម​ធ្វើ​បាតុកម្ម ដោយ​ត្រូវ​រក្សា​ភាព​នឹងនរ និង​បន្ត​ការងារ​របស់​ខ្លួន​ជា​ធម្មតា។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ការងារ បញ្ជាក់​ថា កម្មករ​ក៏​ដូច​ពលរដ្ឋ​ទូទៅ​ដែរ គឺ​មាន​សិទ្ធិ​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ដូច​គ្នា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​ស្នើសុំ​ឲ្យ​ស្ថាប័ន​សាធារណៈ ឬ​បុគ្គល​សាធារណៈ ត្រូវ​រក្សា​ជំហរ​ឲ្យ​បាន​អព្យាក្រឹត។ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ដល់​អង្គការ សហជីព និង​កម្មករ​និយោជិក និង​និយោជក​ទាំងអស់ ត្រូវ​រក្សា​ភាព​នឹងនរ ស្ងៀមស្ងាត់ កុំ​ចូល​រួម​បាតុកម្ម​តាម​ការ​ញុះញង់ និង​អូស​ទាញ​របស់​អ្នក​នយោបាយ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី៧ ខែ​កញ្ញា ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​គេ​ជឿ​ថា កម្មករ​រោងចក្រ​អាច​ជា​កម្លាំង​ចលករ​មួយ​ចូល​រួម​ក្នុង​ហ្វូង​បាតុកម្ម​នោះ។ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ស្នើសុំ​ឲ្យ​កម្មករ​អត់ធ្មត់ ទុក​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដោះស្រាយ​តាម​នីតិវិធី និង​ស្រប​ច្បាប់​ជា​ធរមាន ...

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/ministry-of-labor-appeals-to-workers-do-not-join-demostration-09042013032856.html

បក្ស​សង្គ្រោះ​ជាតិ​ហ្វឹកហាត់​ធ្វើ​បាតុកម្ម​ហិង្សា​ជា​លើក​ទី២

គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​ហ្វឹកហាត់​ក្បួន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ជា​លើក​ទី២ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​រៀល​ថ្ងៃ​ទី៤ ខែ​កញ្ញា។ ការ​ហ្វឹកហាត់​នេះ មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល ២​ពាន់​នាក់ ចូល​រួម​ហ្វឹកហាត់ ដែល​ជា​ការ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី៧ កញ្ញា ខាង​មុខ ដើម្បី​ទាមទារ​ឱ្យ​មាន​គណៈកម្មការ​ពិសេស​ឯករាជ្យ​មួយ សម្រាប់​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​ដែល​មិន​យល់ព្រម​នឹង​លទ្ធផល​បោះ​ឆ្នោត​ឱ្យ​ចូល​ រួម​តវ៉ា​ឱ្យ​បាន​ច្រើន៖ «បើ​អត់​យល់​ព្រម​ចេញ​មក​ចេញ​ឱ្យ​ច្រើន​នៅ​ថ្ងៃ ​ទី៧ ខែ​កញ្ញា នេះ ដើម្បី​បង្ហាញ​ថា យើង​អត់​យល់​ព្រម​ទេ លទ្ធផល​ក្លែង​បន្លំ​លទ្ធផល​អយុត្តិធម៌។ យើង​អត់​យល់​ព្រម​ទេ យើង​អត់​សុខ​ចិត្ត​ទេ។ យើង​ចង់​ឱ្យ​លាត​ត្រដាង​ការ​ពិត។ យើង​ចង់​ឱ្យ​គេ​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ម្ចាស់​ឆ្នោត។ ដូច្នេះ យើង​ត្រូវ​តែ​ចេញ​ធ្វើ​បាតុកម្ម​អហិង្សា​ទាំងអស់​គ្នា នៅ​ថ្ងៃ​៧ ខែ​កញ្ញា ខាង​មុខ​នេះ»។ នៅ​ក្នុង​ការ​ហ្វឹកហាត់​លើក​ទី២ នេះ យើង​សង្កេត​ឃើញ​មាន​វត្តមាន​របស់​អាជ្ញាធរ​នគរបាល និង​កង​រាជ​អាវុធហត្ថ​ក្នុង​ឯកសណ្ឋាន ប្រមាណ ៣០​នាក់ ដាក់​រាយ​កម្លាំង​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ៕ ...

ឡេង ម៉ាលី
http://www.rfa.org/khmer/news/politics/cnrp-prepare-second-demostration-non-violence-09042013084506.html

ព្រះមហាក្សត្រ​មិន​ទាន់​ទទួល​យក​សំណើ​របស់​បក្ស​ប្រឆាំង

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពុំ​ទាន់​បាន​ទទួល​យក​សំណើ​របស់​គណបក្ស​នេះ ដែល​ស្នើ​សុំ​យាង​ព្រះអង្គ​ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ និង​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ នោះ​ទេ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា។ នេះ​ជា​លិខិត​លើក​ដំបូង​ដែល​គណបក្ស​ប្រឆាំង​បាន​ផ្ញើ​ទៅ​ព្រះមហាក្សត្រ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ឡើង​កម្ដៅ​នយោបាយ​ខ្លាំង ក្រោយ​ការ​បោះ​ឆ្នោត។ ព្រះមហាក្សត្រ​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល ​សុំ​យាង​ព្រះអង្គ​ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ និង​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ នោះ​ទេ។ ព្រះអង្គ​បាន​ផ្ញើ​លិខិត​មួយ​តប​នឹង​លិខិត​ស្នើ​សុំ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្នុង​ន័យ​អរគុណ​ដល់​លោក សម រង្ស៊ី ដែល​បាន​គោរព និង​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះរាជសារ​របស់​ ព្រះអង្គ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា។ ប៉ុន្តែ​ក្នុង​លិខិត​ខ្លី​របស់​ព្រះអង្គ មិន​បាន​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល​ចង់​ឲ្យ​ទ្រង់​មក​ធ្វើ​ ព្រះរាជ​អន្តរាគមន៍​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា។ លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ ...

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/king-letters-to-samrainsy-09042013081450.html

On politics, silence gold: top monks

Cambodia’s highest monks have called on the clergy to refrain from joining any political demonstrations, calling it an abuse of morals and professional ethics. In a statement issued on Sunday and obtained yesterday, the three top Buddhist leaders liken joining protests to the act of killing. “An ...

http://www.phnompenhpost.com/national/politics-silence-gold-top-monks

Gov’t warns unions on demo

At least one union leader is butting heads with the Ministry of Labour as he encourages workers to join the planned opposition party demonstration on Saturday. A letter from the ministry sent to factories on Monday called on workers and unions to avoid participation in the ...

http://www.phnompenhpost.com/national/gov%E2%80%99t-warns-unions-demo

Travel Restrictions in Cambodian Province Ahead of Mass Protest

Authorities in Cambodia have imposed unusual travel restrictions in a southeastern province ahead of a planned opposition mass protest against election results this weekend, residents and non-governmental groups said Tuesday, criticizing the move as a violation of freedom of movement. Some of them suspect that the ...

http://www.rfa.org/english/news/cambodia/travel-09032013234418.html

Cambodia Tourism Industry Fears Fallout From Election Uncertainty

Enterprises in Cambodia’s biggest tourism hub have called on Prime Minister Hun Sen and opposition leader Sam Rainsy to quickly resolve a festering election dispute that they say is threatening business prospects as tensions rise ahead of mass opposition protests next week. Travel companies ...

Radio Free Asia Staff
http://www.rfa.org/english/news/cambodia/tourism-08302013144408.html

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

HPy3z
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!