បក្សប្រឆាំងរិះគន់សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅមណ្ឌលខេត្តសៀមរាប
ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការបណ្ដឹងតវ៉ារបស់គណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប ដោយកាត់ក្តីតម្រូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ទោសមន្ត្រីក្រោមឱវាទខ្លួនចំនួន ៧ការិយាល័យ ដែលអនុវត្តការងារខុសនីតិវិធីបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ បានខកចិត្ត និងរិះគន់ចំពោះការសម្រេចក្តីនេះថា មិនអព្យាក្រិត និងមិនឯករាជ្យ។
អ្នកស្រី កែ សុវណ្ណរតន៍ តំណាងគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តសៀមរាប បានខកចិត្តចំពោះសម្រេចក្តីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទៅលើបណ្ដឹងជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតសភាអាណត្តិទី៥ នៅមណ្ឌលខេត្តសៀមរាប ថាមិនយុត្តិធម៌ទេ។
អ្នកស្រីបញ្ជាក់ថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបានអនុវត្តផ្ទុយបណ្ដឹងខ្លួន ដែលប្ដឹងទាមទារស្នើឲ្យ គ.ជ.ប រៀបចំបោះឆ្នោតឡើងវិញចំនួន ១៦ការិយាល័យបោះឆ្នោត។ បណ្ដឹងស្នើសុំរាប់សន្លឹកឆ្នោតមិនបានការឡើងវិញចំនួន ២០០ការិយាល័យ និងបណ្ដឹងស្នើឲ្យផ្ទៀងផ្ទាត់ទិន្នន័យបោះឆ្នោតចំនួន ៧៥ការិយាល័យឡើងវិញ។
អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យដឹងថា សវនាការនៅថ្ងៃទី៥ ខែកញ្ញា ទៅលើបណ្ដឹងខ្លួននៅមណ្ឌលខេត្តសៀមរាប គឺក្រុមប្រឹក្សាធម្មនុញ្ញ បានត្រឹមតម្រូវឲ្យស្ថាប័ន គ.ជ.ប ដាក់ទោសទណ្ឌមន្ត្រីក្រោមឱវាទខ្លួនចំនួន ៧ការិយាល័យ ដែលអនុវត្តការងារខុសនីតិវិធីបោះឆ្នោត គឺមិនអាចទទួលយកបានទេ៖ «សវនាការ ទាក់ទងទៅនឹងការបើកកញ្ចប់សុវត្ថិភាព “ក” ១២ការិយាល័យនៅមណ្ឌលខេត្តសៀមរាប ពីថ្ងៃទី៣០ ខែសីហា គឺឃើញមានភាពមិនប្រក្រតី ៧ការិយាល័យបោះឆ្នោត។ ៦ការិយាល័យ គឺកញ្ចប់សុវត្ថិភាព “ក” បើកចំហ និង ១ការិយាល័យកញ្ចប់សុវត្ថិភាព “ក” រហែក និង ២ការិយាល័យកញ្ចប់សុវត្ថិភាព “ខ” មិនមានសោឃ្លុំ និង ៣ការិយាល័យខុសទិន្នន័យធៀបទៅនឹងទម្រង់ ១១០៤ ទម្រង់ ១១០២ និងទម្រង់ ១១០៨។ ហើយយើងឃើញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញថ្ងៃនេះ បានសម្រេចដាក់ទោសទៅលើមន្ត្រីការិយាល័យបោះឆ្នោត។ ក៏ប៉ុន្តែ បែរជាបង្វែរការដាក់ទោសហ្នឹង ទៅឲ្យស្ថាប័ន គ.ជ.ប ជាអ្នកដាក់ទោសមន្ត្រីក្រោមឱវាទរបស់ខ្លួនទៅវិញ។ ទោសនេះអត់ធ្ងន់ទេ ពីព្រោះស្ថាប័នខ្លួនដាក់ទោសមន្ត្រីរបស់ខ្លួន»។…
ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/constitutional-council-hearing-irregularity-in-siemreap-09052013091723.html