ការ​ត្រៀម​ខ្លួន​របស់​សង្គម​ស៊ីវិល​ទាក់​ទង​ទៅ​នឹង​បាតុកម្ម​អហិង្សា​ក្រោយ​បោះ​ឆ្នោត

បើ ​តាម​កាល​វិភាគ​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​តំណាង​រាស្រ្ត​នីតិកាល​ទី​៥ ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​ទី ២៨ ខែ​កក្កដា កន្លង​ទៅ​នេះ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​នឹង​ត្រូវ​ធ្វើ​ការ​ប្រ​កាស​ លទ្ធផល​ផ្លូវ​ការ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី ៨ ខែ​កញ្ញា​ខាង​មុខ​នេះ។ ជាមួយ ​នឹង​កាល​បរិច្ឆេទ​នៃ​ការ​ប្រ​ កាស​លទ្ធ​ផល​ផ្លូវការ​​កាន់​តែ​ខិត​ជិត​មក​ដល់ គេ​មិន​ទាន់​ឃើញ​សញ្ញា​ណា​មួយ​ដែល​គណបក្ស​ធំៗ​ទាំង​ពីរ​ទទួល​បាន​អសនៈ​ក្នុង ​ការ​បោះ​ឆ្នោត​នេះ​ងាក​មក​រក​ធ្វើ​ការ​ដោះ​ស្រាយ​តាម​រយៈ​ការ​ចរចា​នោះ​ទេ តែ​គណបក្ស​ទាំង​ពីរ​បែរ​ជា​សំដែង​ឫទ្ធិ​ដាក់​គ្នា​ទៅ​វិញ។ ជាក់​ស្តែង​គម្រោង​រៀបចំ​មហា​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិដើម្បី​ទាម ​ទារ​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ ក្នុង​ការ​បោះ​ឆ្នោត​កាន់​តែ​លេច​រូប​រាង​ឡើង​តាម​រយៈ​ការ​ហាត់​សម​ពីរ​ដង​ កន្លង​មក​ហើយ។ ចំណែក ​ ឯ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ​ក៏​មិន​ចុះ​ញ៉ម ​នឹង​ការ​គម្រាម​ធ្វើ​មហាបាតុកម្ម​ដែរ ដោយ​បាន​រៀបចំ​ហ្វឹក​ហ្វាត់​កង​កម្លាំង​ ព្រម​ទាំង​បញ្ជូន​កង​កម្លាំង​ ព្រម​ទាំង​រថ​ពាស​ដែក​មក​ក្បែរ​ទី​ក្រុង​ដើម្បីត្រៀម​បង្រ្កាប​បាតុកម្ម​ផង​ ដែរ​ប្រ​សិន​បើ​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង។...

http://www.radioaustralia.net.au/khmer/radio/onairhighlights/1186395