News

ស្ថាន​ទូត​នានា​ត្រៀម​ខ្លួន​ព្រោះ​ខ្លាច​ក្រែង​មាន​អំពើ​ហិង្សាពាក់​ព័ន្ធ​នឹង​ការបោះ​ឆ្នោត​កើត​ឡើង

មន្ត្រី​ស្ថានទូតនានា​​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា ខ្លួន​បាន​ផ្តល់​ដំណឹង​ដល់​ប្រជា​ពល​​រដ្ឋ​របស់​ខ្លួនរួចរាល់​​ហើយ​អំពី​ភាព ​ចលា​ចល​​ដែល​នឹង​អាច​កើត​​មាន​ឡើងពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​​ និង​មាន​ ​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​​ខ្លាច​ក្រែង​មានការ​តវ៉ា​​​នៅ​ថ្ងៃ​បោះ​ ឆ្នោត​ ឬ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទោះ​បី​ ជា​​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​​នេះ​នៅ​មាន​ស្ថិរ​ ភាព​នៅ​ឡើយក្ដី​។ មន្ត្រី​មក​ពី​ស្ថាន​ទូត​អូស្ត្រាលី​ អង់គ្លេស និង​សហ​រដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ខ្លួន​បាន​​​ ក្រើន​រំឭក​ដល់​ប្រជាពល​រដ្ឋ​រប​ស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​ ត្រៀម​ខ្លួនទុក​ជា​មុន​​​​ ខ្លាច​ក្រែង​​​មាន​ភាព​ចលាចល​ផ្ទុះឡើង​។ កម្ម​វិធី​ណែនាំ​អំពីការ​ធ្វើ​ដំណើរ​របស់​ស្ថាន​ទូត​អង់គ្លេស​​ដែល​ បង្ហោះ​​តាម​អីុនធើ​ណិត​ បាន​ផ្តល់​ដំណឹង​ឲ្យ​​ប្រជាពល​រដ្ឋ​របស់​ខ្លួន​​ ចៀស​វាង​ពី​យុទ្ធនា​ការ​ឃោស​នា​​បោះ​ឆ្នោត​។ កម្ម​វិធី​នេះ​បាន​លើក​ឡើង​ដោយ​សំដៅ​ទៅលើ​ឧបទ្ទវហេតុ​កាល​ពីថ្ងៃ​ទី​៥​ ខែកក្កដា​ នៅពេល​មាន​ការ​បាញ់​ឡើង​លើ​ប៉ុន្មាន​គ្រាប់​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា ​បាន​កើត​ឡើង​អំឡុង​យុទ្ធ​នាការ​ឃោសនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ រាជធានីភ្នំពេញ​ថា  “ ស្ថាន​ទូត​សូម​ក្រើន​​រំឭក​ដល់​ប្រជាពល​រដ្ឋ​ឲ្យ​​ចៀស ​វាង​ពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រប​ស់​​គណ​បក្ស​នយោបាយ​ ការហែ​ក្បួន​  ឬក៏​ការ​ប្រមូល​ផ្តុំ​ផ្សេង​ៗ​ ដែល​អាច​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​គណបក្ស​នយោបាយ​ដែល​កំពុង​តែ​ ប្រកួត​ប្រជែង​គ្នា​”។ ហើយ​វរ​សេនីយ៍ឯក​ម្នាក់់​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ ផ្ទៃ​ប្រទេស​​ដែល​​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ចោទ​ប្រកាន់​ ចំពោះ​ការបាញ់​បោះ​​នេះ​​​​​​​។ ...

Joshua Wilwohl
http://www.cambodiadailykhmer.com/latest/3081/

Malaysian motos to enter market

Naza Bikes Sdn Bhd, a subsidiary of Malaysia-based Naza Group of Companies, will enter Cambodia’s crowded motorbike sector, according to the local brand manager. “[Business] will probably be launched on the first of next month,” Hay Chamreoun, the manager, said yesterday, adding that construction for the ...

http://www.phnompenhpost.com/business/malaysian-motos-enter-market

Building exhibition scheduled for Sept

The third edition of CAMBUILD, one of the country’s biggest international building and construction conferences, is scheduled for September 10-12 on Koh Pich. Three hundred participants are expected to exhibit at the event. ...

http://www.phnompenhpost.com/business/building-exhibition-scheduled-sept

លោក សម រង្ស៊ី បន្ត​ស្នើ​ប្រធាន​គ.ជ.ប​អនុញ្ញាត​ឲ្យ​លោក​ឈរ​ឈ្មោះ​បោះឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​តវ៉ា​ជា​បន្ត​ទៅ​ទៀត​ដើម្បី​បាន​ទទួល​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត បើ​ទោះ​បី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ថា លោក​មិន​អាច​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ក៏ដោយ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី២៣ កក្កដា សុំ​ឲ្យ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ឲ្យ​ដាក់​បញ្ចូល​ឈ្មោះ​លោក​ជា​ស្វ័យប្រវត្តិ​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ បោះឆ្នោត និង​បញ្ជី​ផ្លូវ​ការ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ដោយសារ​រូប​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ ព្រះមហាក្សត្រ​រួច​ហើយ។ ដូច្នេះ តាម​មាត្រា ១៥ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាង​រាស្ត្រ លោក​ត្រូវ​តែ​បាន​ទទួល​សុពលភាព​អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​ឡើង​វិញ។ នៅ​ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា រូប​លោក​មិន​មែន​សុំ​ចុះ​ឈ្មោះ​ជា​ថ្មី​ឡើង​វិញ​នោះ​ទេ ពីព្រោះ​រូប​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នក​ បោះឆ្នោត​រួច​ទៅ​ហើយ ហើយ​ការ​លុប​ឈ្មោះ​លោក​កន្លង​មក ដោយ គ.ជ.ប អាង​លើ​អំណាច​សាល​ដីកា​របស់​តុលាការ​ប៉ុណ្ណោះ។ ដូច្នេះ ...

កែវ​ និមល
http://www.rfa.org/khmer/news/politics/sam-rainsy-react-to-nec-on-register-name-07232013081955.html

អង្គការតម្លាភាព​បង្ហាញ​ពី​ស្ថានភាព​មិន​ប្រក្រតីមួយ​ចំនួន​​​ក្នុង​​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

ក្នុងរយៈពេល​យុទ្ធនាការ​ប្រមាណ​ជាង​២៥​ថ្ងៃ​កន្លង​មក​នេះ អង្គការ​តម្លាភាព​បាន​សង្កេត​ឃើញ​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុនៗ មួយ​ចំនួន និង​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​​បោះឆ្នោត ដែល ជា​ហេតុ​ធ្វើ​ឱ្យ​អង្គការ​ខាងលើ​មាន​ការព្រួយបារម្ភ​ក្នុង​ការប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី។ អង្គការ​តម្លាភាព​កម្ពុជា​បាន​សំដែង​ការព្រួយ​បារម្ភ​អំពី​ភាព​មិន​ប្រក្រតី ​មួយ​ចំនួន ជុំវិញ​យុទ្ទនាការ​ឃោសនា​បោះឆ្នោត និង​រឿង​លោក សម រង្ស៊ី មិនមាន​សិទ្ធិ​ចុះ​ឈ្មោះ និង​ឈរ​ឈ្មោះ​បោះឆ្នោត​បាន។ នៅ​ក្នុងសេចក្ដី​ថ្លែងការណ៍​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​​ទី​២៣ កក្កដា​នេះ បាន​បង្ហាញ​ថា​ស្ថានភាព​ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​កំឡុង​ ពេលជាង​៤​សប្តាហ៍​កន្លង​មក​នេះ បាន​បង្ហាញ​ថា មាន​ភាព​មិន​ប្រក្រតី​ចំនួន​២ ដែល​អង្គការ​បាន​ចាត់ទុក​ថា​ជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​នៅ​តែ​បន្ត​ជា​ បញ្ហា​ប្រឈម​មុខ។ កាលពីថ្ងៃទី៥ កក្កដា​មាន​ការបាញ់​កាំភ្លើង​ឡើង​ទៅ​លើ​មួយ​ដោយ​មន្ត្រី​យោធា ទៅ​លើ​ក្បួន​ដង្ហែ​​របស់​គណបក្ស​ប្រឆាំង​ក្នុង​រាជធានី​ភ្នំពេញ។ ហើយ​កាលពី​ថ្ងៃ​ទី​២០ កក្កដា​កន្លង​ទៅ មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​ត្រូវ​បាន​គេ​ចោទ​ថា​បាន​បាញ់​ទៅ​លើ​ ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​ វិញ​របស់​លោក សម រង្ស៊ី។ ជាង​នេះ​ទៅ​ទៀត អង្គការ​ខាងលើ​បាន​លើក​ឡើងបន្ត​ថា ភាព​​មិន​ប្រក្រតី​បាន​កើតឡើង​មាន​មួយ​ចំនួន​ទៀត​ដែរ ដូចជា​ការ​រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រី​បក្ស​នយោបាយ​ផ្សេងៗ អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ មន្ត្រី​សាធារណៈ​ឃោសនា​បោះឆ្នោត​ក្នុង​ម៉ោង​ការងារ ការប្រើប្រាស់​សម្បត្តិ​រដ្ឋ ការ​បំផ្លាញ​ស្លាក​គណបក្ស និង​ការរំខាន​ដល់​យុទ្ធនាការ​បោះឆ្នោត​ជាដើម។ ...

ជា ប៊ុនធឿន
http://www.khmer.rfi.fr/transparency-report-compagn-election

ការស្ទាបស្ទង់​​​រក​​​ឃើញ​​​ថា អ្នក​បោះ​ឆ្នោត​ត្រូវ​ការ​ព័ត៌​​​​​​មាន​​​​​​បន្ថែម​​​ជា​​​ចាំ​​​បាច់​​​ មុន​ពេល​​​បោះ​​​ឆ្នោត

យោង​​​តាម​​​លទ្ធ​​​ផល​​​​​​នៃ​​​ការ​​​ស្ទាប​​​​​​ស្ទង់​​​មួយ​​​ធ្វើ​​ ​ឡើង​​​ដោយ​​​មូល​​​និធិ​​​អន្តរជាតិ​​​​​សម្រាប់​​​ប្រព័ន្ធ​​​បោះ​​ឆ្នោត ហៅ​​​កាត់​​​ថា IFES ដែល​​​​​​មាន​​​​​​មូលដ្ឋាននៅ​​​ក្រុង​​​វ៉ាស៊ីន​​​តោន បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​កម្ពុជា តែ​​​១៥​​​ភាគ​​​ រយ​​​ប៉ុណ្ណោះ​​ដែល​​​ស្គាល់​​​គណៈ​​​កម្មាធិការជាតិ​​​រៀប​​​ចំ​​​ការ​​​ បោះ​​​ឆ្នោត ហៅ​​​កាត់​​​ថា គ.ជ.ប. និង​​​៨៥ភាគ​​​រយ​​​ជឿ​​​ថា គណ​​​បក្ស​​​ន​​​យោ​​​បាយ​​​​​​គួរតែ​​​លាត​​​ត្រដាង​​​​ហិរញ្ញ​​​វត្ថុ​​​ សម្រាប់​​​ការ​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោស​​​នា​​​របស់​​​ខ្លួន។ ការស្ទង់​​​មតិ​​​ដែល​​​បាន​​​ធ្វើ​​​ឡើង​​​​​​កាលពី​​​ខែ​​​មេសា​​​និង​ ​​ខែ​​​ឧសភា​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាុយ​​​កាល​​​ពីថ្ងៃ​​​ សុក្រ​​​នេះ​​​ ផ្អែក​​​លើ​​​បទ​​​សម្ភាស​​​​​​ជា​​​មួយ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​គ្រប់​​​ អាយុ​​​បោះ​​​ឆ្នោត​​​ចំនួន​​​១.៧៥២​​​​​នាក់​​​និង​​​ក្រុម​​​គោល​​​ដៅ​​​​ ចំនួន​​​១០​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​​​​ប្រាំ។ IFES បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ លទ្ធ​​​ផល​​​នៃ​​​ការ​​​ស្ទាប​​​ស្ទង់​​​​​បង្ហាញ​​​ថា ប្រ​​​ជា​​​ពល​​​ រដ្ឋ​​​កម្ពុជា ​​​ចាប់​​​អារម្មណ៍​​លើ​​​ដំណើរ​​​ការ​​​បោះឆ្នោត​​​​​​ ប៉ុន្តែ​​​ បាន​​​រាយ​​​ការ​​​ណ៍​​ថា ទទួល​​​បាន​​​ព័ត៌មានតិច​​​តួច​​​​​​ស្ដី​​​ពី​​​ដំណើរ​​​ការ​​​នេះ​​​ ។ទិន្នន័យ​​​ក៏​​​បង្ហាញ​​​ដែរថា​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​ មាន​​​ការ​​​យល់​​​ដឹង​​​ខ្លះៗ​​​​​​អំពី​​​ការ​​​បោះ​​​ឆ្នោត ​​​​​​ប៉ុន្តែ​​​មួយ​​ចំនួន​​​​​​ធំ​​​បង្ហាញ​​​ថា ត្រូវ​​​ការ​​​ព័ត៌​​​មាន​​​បន្ថែម​​​”។ ការ​​​ស្ទាប​​​ស្ទង់​​​នេះបង្ហាញ​​​ថា មួយ​​​ផ្នែក​​​ដោយ​​​សារ​​​តែ​​​​​​មាន​​​ប្រជាជន​​​ពល​​​រដ្ឋ​​​មួយ​​​ ចំនួន​​​តូច​​​ប៉ុណ្ណោះ​​​ ដែល​​​យល់​​​ដឹង​​​ថា គណៈ​​​កម្មាធិការ​​ជាតិ​​​រៀប​​​ចំ​​​ការ​​​​​បោះ​​​ឆ្នោត​​​​​ជា​​​អ្វី​​​  ​និង​​​ធ្វើ​​​កិច្ច​​​ការ​​​អ្វី​​​ខ្លះ​​​ឲ្យ​​​ប្រាកដ។ ...

Lauren Crothers
http://www.cambodiadailykhmer.com/latest/3083/

យុវជន​បង្ហាញ​គោល​នយោបាយ​នៃ​គណបក្ស​​របស់​ខ្លួន

ភ្នំពេញ — កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​សួរ​ដេញដោល​មតិ​ ក្នុង​ចំណោម​តំណាង​យុវជន​មក​ពី​គណបក្ស​នយោបាយ​ដែលកំពុង​ប្រកួត​ប្រជែង​ នៅក្នុង​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​ទី​៥​ខាង​មុខ​នេះ។​ តំណាង​មកពី​គណ​បក្សកាន់​អំណាច​បាន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិក​ជន​យ៉ាង​ ច្រើន​ ប៉ុន្តែ​ទស្សនិក​ជន​ខ្លះ​បាន​លើក​ឡើង​ថា​ គណបក្ស​នេះ​បាន​រៀបចំ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ស្រែក​ហ៊ោ​កញ្ជៀវ ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​បេក្ខជន​របស់​ខ្លួន។​ យុវជន​តំណាង​គណបក្ស​នយោបាយ​ចំនួន​៦​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​៨​ ដែល​កំពុងប្រកួតប្រជែង​នៅក្នុង​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​ទី៥​នេះ​ បាន​ចូលរួម​សួរដេញដោល​គ្នា​និង​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ការ​អប់រំ​និង​ការ​ ងារ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដេញ​ដោល​មតិ​មួយ​ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ សាធារណ​រដ្ឋ​អន្តរ​ជាតិ ​IRI​ នៅក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២០ ​ខែ​កក្កដា​កន្លង​ទៅ​នេះ។ គណបក្ស​ទាំង​៦​ដែល​តំណាង​ដោយ​យុវជន​រៀងៗ​ខ្លួន​ រួម​មាន​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ គណបក្ស​ខ្មែរ​ឈប់ក្រ ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។​ ...

សាយ មុន្នី
http://khmer.voanews.com/content/parties-youth-debate-in-forum-organized-by-iri/1707178.html

Young activists take to the streets ahead of the Cambodian elections

Cambodia’s upcoming elections have been dubbed the “Cambodian Spring”, with an unprecedented number of young activists taking to the streets and social media, demanding a change. More than a third of registered voters are aged between 18 and 30, and the Opposition Cambodian National Rescue Party ...

http://www.abc.net.au/news/2013-07-22/an-cambodian-spring-feature/4834450

Local Stations in a Quandary Over Election Broadcasting Ban

WASHINGTON — Local FM radio station operators say they are uncertain whether they will drop programming from the Voice of America and other foreign-produced media, following the issue of a government ban on broadcasting leading up to Election Day. A June 21 directive from the Ministry ...

http://www.voacambodia.com/content/local-stations-in-a-quandary-over-election-broadcasting-ban/1706391.html

គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ​

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បាន​សម្រេច​ជា​ផ្លូវកា​រហើយ បន្ទាប់ពី​កិច្ចប្រជុំ​អស់​ពេល​ស្ទើរតែ​មួយ​ថ្ងៃនេះ ដោយ​មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​កណ្តាល បានទេ​។ នេះ​បើ​តាម​លោក អ៊ឹម សួស្តី ប្រធាន​គជប​។ ...

មុនីរាជ
http://www.cen.com.kh/localnews/show_detail/19?token=YmM2MzJkYj

Cambodia's oil import down by 2 pct in 5 months

Cambodia imported 727,500 tons of petroleum in the first five months of the year, a 2 percent drop from 744,700 tons a year earlier, the figures of the Ministry of Commerce showed Saturday. A liter of premium gasoline goes for 1.38 U.S. dollars in Phnom ...

http://www.asean-china-center.org/english/2013-07/22/c_132563149.htm

គ​.​ជ​.​ប ​ពន្យល់​អ្នក​បោះឆ្នោត​នៅ​ពេល​រក​ឈ្មោះ​មិន​ឃើញ​

ភ្នំពេញ ​ ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​ប្រជាពលរដ្ឋ​អំពី​ វិធីសាស្ត្រ​មួយចំនួន​នៅពេល​ទៅ​បោះឆ្នោត ប៉ុន្តែ​ជួប​បញ្ហា​បាត់ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ តាម​សេចក្ដីប្រកាស​របស់​គ​.​ជ​.​ប ដែល​កម្ពុ​ជាថ្មី​ទទួល​បាន​លើក​ឡើង​ថា នៅ​ថ្ងៃអាទិត្យ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​៧​ព្រឹក​ខាងមុខ​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស ដែល​មាន​ចំនួន​១៩០០៩​ការិយាល័យ​នឹង​ត្រូវ​បើកទ្វារ​សម្រាប់​ការបោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥។ អ្នកបោះឆ្នោត​ចំនួន​៩៦៧៥៤៥៣​នាក់​នឹង​ត្រូវ​មក​បោះឆ្នោត​ចាប់ពី​ម៉ោង​៧​ ព្រឹក​រហូតដល់​ម៉ោង​៣​រសៀល។ ការិយាល័យ​បោះឆ្នោត​នីមួយៗ​នឹង​ត្រូវមាន​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ចំនួន​ ៦​រូប។ ក្នុងចំណោម​មន្ត្រី​ការិយាល័យ​ទាំង​៦រូប​ មន្ត្រី​២​រូប​ដែល​ឈរ​នៅ​ខាងក្រៅ​ការិយាល័យ​បោះ​ឆ្នោត​ក្នុងអំឡុងពេល​ បោះឆ្នោត​គឺ​មួយ​រូប​ជា​សមាជិក​ទទួលបន្ទុក​សណ្ដាប់ធ្នាប់ និង​មួយ​រូប​ទៀត​ជា​ជំនួយការ​ទី​២ ហើយ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ចំនួន​ចំនួន​៤​រូប​ទៀត​ដែល​ស្ថិត​នៅក្នុង​ ការិយាល័យ​បោះឆ្នោត​នោះ​រួមមាន ប្រធាន​ការិយាល័យ​១​រូប អនុប្រធាន​១​រូប លេខាធិការ​១​រូប និង​ជំនួយការ​ទី​១​មួយរូប។ ...

កោះកែវ
http://kpt-news.com/index.php?option=com_content&view=article&id=31160:2013-07-20-09-30-18&catid=1:latest&Itemid=65

Bandith appeals while on the lam

Former Bavet town governor Chhouk Bandith has appealed — from hiding — his conviction for shooting three women at a protest earlier last year, his lawyer said. His attorney, Sun Bunnarith, said that he had filed the appeal about two weeks ago, and that Bandith’s ...

http://www.phnompenhpost.com/national/bandith-appeals-while-lam

ក្រសួង​មហា​ផ្ទៃ​ចេញ​បម្រាមលើ​​​ការ​ភ្នាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​

ក្រសួង​មហាផ្ទៃ​បាន​ចាត់​​ទុក​ការ​ភ្នាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​ខាង​មុខ​នេះ ជា​ការ​ខុស​ច្បាប់​ ដោយ​លើក​ឡើង​ថា ​វិធាន​ការ​នេះ គឺ​ជា​ការ​​ចាំ​បាច់​​ក្នុង​ការ​​ទប់​ស្កាត់​អសន្តិសុខ​សង្គម​។ បំរាម​​​ដែល​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​​គេ​ហ​ទំព័រ​​​របស់​ក្រសួង​ មហាផ្ទៃ​​នេះ​ឲ្យ​ដឹង​ថា ​វិធាន​ការ​​នេះ គឺ​ជា​ការ​ចាំបាច់​ដើម្បី​ធានា​សុវត្ថិភាព​សាធារណៈ​​ និង​សន្តិសុខ​ ព្រម​ទាំង​ការ​ពារ​ជីវភាព​​រស់​នៅ​​របស់​ប្រជាពលរដ្ឋ​ ដែល​អាច​រង​ការ​គំរាម​កំហែង​ដោយ​សារ​មនុស្ស​មួយ​ចំនួន​បាន​​ភ្នាល់​គ្នា​​ ផ្អែក​លើ​ព័ត៌​​​មាន​មិន​​ត្រឹម​ត្រូវ​​។ យោង​តាម​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រៃវែង បាន​​និង​កំពុង​ភ្នាល់​គ្នា​​ថា  ​តើ​ គណបក្ស​​នី​មួយ​​អាច​ទទួល​បាន​​ជោគជ័យ​​យ៉ាង​ណា​​នៅ​ថ្ងៃ​​ទី​២៨​ខែ​កក្កដា​ ​​នេះ។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ក្រសួង​មហាផ្ទៃ​ចេញ​​បំរាម​​បែប​នេះ ខណៈ​ដែល​​ការ​លេង​ល្បែង ​គឺ​ជា​ការ​​​ខុស​ច្បាប់​ទៅ​ហើយ​នៅ​ខាង​ក្រៅ​​កាស៊ីណូ​។ លោក​​បាន​​​​ថ្លែង​បន្ត​ទៀត​​​ថា “ ក្រសួង​មហា​ផ្ទៃ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​អំ​ពី​បញ្ហា​សន្តិសុខ​ជាតិ​​បាន​ ហើយ​”។ ...

Saing Soenthrith
http://www.cambodiadailykhmer.com/latest/2852/

អតីតពលរដ្ឋសំបុកចាបដែលពុំមានសិទ្ធិបោះឆ្នោតស្តាយខ្លួន ពេលការបោះឆ្នោតកាន់តែខិតជិតមកដល់

អតីត​ប្រជាពលរដ្ឋ​អ្នកភូមិ​សំបុកចាប​ប្រមាណ​ជាង១០០គ្រួសារ ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្នុងភូមិ​អណ្តូង​ថ្មី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​ទៅនឹង​ការបាត់បង់​សិទ្ធិ​បោះឆ្នោត ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃ២៨កក្កដា​ឆ្នាំ២០១៣ខាងមុខ។ ការ​ពុំមាន​សិទ្ធិ​បោះឆ្នោត​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​អ្នកភូមិ​អណ្តូង​ថ្មី​ភាគច្រើន​អះអាងថា​បណ្តាលមកពី​ការ​ពុំទាន់​មានកម្ម​សិទ្ធិ​ដីធ្លី​ច្បាស់លាស់ ការ​ពុំមាន​លិខិតបញ្ជាក់​ទីកន្លែង​ស្នាក់នៅ និង​ជាពិសេស​ពុំមាន​អត្តសញ្ញាណប័ណ្ណ​សម្រាប់​សំគាល់​ខ្លួន។ អតីត​ពលរដ្ឋ​ដែល​ពុំមាន​សិទ្ធិ​បោះឆ្នោត​ភាគច្រើន​កំពុង​ស្តាយ​ខ្លួន​នៅពេលដែល​ការបោះឆ្នោត​កំពុង​ខិតជិត​មកដល់៕ ...

ចាន់ លីដា
http://www.khmer.rfi.fr/cambodia/20130722-sombok-chap-cannot-vote

ស្ថានីយ​ទូរទស្សន៍​លើក​ឡើង​ថា ការ​​​ផ្សាយ​​ព័ត៌មាន​​ពី​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ជា​ការ​​បំពាន​ច្បាប់

ស្ថានីយ​ទូរទស្សន៍​គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​​ថា មូលហេតុ​ដែល​ពួកគេ​មិន​ធ្វើការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ការ​វិល​ត្រឡប់​​ មក​ប្រ​ទេស​កម្ពុជា​វិញ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី កាល​​​ពី​ថ្ងៃសុក្រ​នោះ​ គឺ​ដោយ​សារ​ការ​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នេះ​​ គឺ​ជា​ការ​បំពាន​ច្បាប់​បោះ​ឆ្នោត​។ លោក​ គឹម គុណវឌ្ឍ​ អគ្គនាយករង​ស្ថា​​​នីយ​​​​ទូរទស្សន៍​ជាតិ​បាន​មាន​ប្រ​សាសន៍​ថា​ “ ​យោង​​​​​​​តាម​​ច្បាប់​​បោះ​ឆ្នោត​ យើង​ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​សម្រាប់​គណ​​​បក្ស​​​​ណា ​មួយ​ដែល​​បំរើ​ផល​ប្រ​យោជន៍​​របស់​ពួក​គេ​អំឡុង​​ពេល​​​​ឃោសនា​រក​សម្លេង​ ឆ្នោត​ទេ”។ លោក យិន សូវៃ ប្រធាន​​ផ្នែក​ព័ត៌មាន​ប្រចាំ​​​​​​​​​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បាន​ឲ្យ​ដឹង​ថា នាយក​របស់​លោក​បាន​ហាម​ឃាត់​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​​បែប​នេះ​ទេ​។ លោក សូវៃ មាន​ប្រសាសន៍​ថា “ការ​ផ្សាយ​​​​​​របស់​យើង​ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​យើង​មិន​ចង់​​ឲ្យ​មាន​បញ្ហា​ទេ​។យើង​មិន​អាច​ធ្វើការ​ផ្សព្វ​ផ្សាយ​ដោយ​ លើក​ឡើង​អំពី​​គណបក្ស​នយោ​បាយ​តែមួយ​ដោយ​មិន​មាន​​គណបក្ស​នយោបាយ​ដទៃ​ទៀត​ បាន​ឡើយ​ ពីព្រោះ​នេះ ​គឺ​ជា​ច្បាប់​របស់​ គ.ជ.ប. ដែល​តម្រូវ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្សព្វផ្សាយ​”។ ...

Aun Pheap
http://www.cambodiadailykhmer.com/latest/2974/

គណបក្សសង្គ្រោះជាតិ៖មេឃុំ-ចៅសង្កាត់​ភាគច្រើន​ មិនទាន់​ប្រគល់​គល់​បញ្ជី​និង​សៀវភៅ​​​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា រហូត​មកដល់​ពេលនេះ មេឃុំ-ចៅសង្កាត់​ភាគច្រើន​មិន​បាន​ធ្វើតាម​សេចក្តីណែនាំ​របស់គ.ជ.ប. ស្តីពី​ការ​បញ្ជូន​សៀវភៅ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើឲ្យ​ការ​បោះឆ្នោត ទៅកាន់​គណៈកម្មការ​រាជធានី-ខេត្ត រៀបចំ​ការ​បោះឆ្នោត តាម​កាលបរិច្ឆេទ​កំណត់​នោះឡើយ។ ក៏​ប៉ុន្តែ​ លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប. បាន​បដិសេធ ហើយ​ថា គល់បញ្ជី និង​សៀវភៅ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ​នោះ បាន​បញ្ជូន​មកកាន់​គ.ជ.ប.ថ្នាក់ខេត្ត-រាជធានី ចាប់តាំង​ពី​ថ្ងៃ​ទី១៤ និង​ថ្ងៃទី​១៥​កក្កដា ហើយ​មាន​អ្នក​សង្កេតការណ៍ និង​តំណាង​គណបក្ស​នយោបាយ​ត្រួតពិនិត្យ ​ជា​ប្រចាំ​រាល់ថ្ងៃ។ តាមច្បាប់ មេឃុំ​ ចៅ​សង្កាត់ ត្រូវ​បញ្ឈប់​ការ​ចេញលិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​ បោះឆ្នោត ត្រឹមថ្ងៃ​ទី​១២​កក្កដា ហើយ​មេឃុំ ចៅសង្កាត់​ត្រូវ​វេចខ្ចប់​គល់បញ្ជី និង​សៀវភៅ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ​នោះ បញ្ជូន​ទៅ​​គ.ជ.ប.ខេត្ត-រាជធានី ដើម្បី​រក្សា​ទុក និង​ដើម្បី​ឲ្យ​តំណាង​គណបក្ស​នយោបាយ​ និង​អ្នក​សង្កេតការណ៍​បោះឆ្នោត ពិនិត្យ​មើល​គល់បញ្ជី និង​សៀវ​ភៅ​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ ក៏​ប៉ុន្តែ គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​កាលពី​ថ្ងៃទី​២១​កក្កដា ថា រហូត​មកដល់​ពេលនេះ មេឃុំ-ចៅសង្កាត់​ភាគច្រើន មិនទាន់​បាន​ប្រគល់​គល់បញ្ជី និង​សៀវភៅលិខិត​បញ្ជាក់​អត្តសញ្ញាណ ...

លី ម៉េងហួរ
http://www.khmer.rfi.fr/liste-electeurs-NEC-opposition

លក្ខខណ្ឌ​​អាកាសធាតុ​អាច​ជា​ក្តី​បារម្ភ​ដែល​រំខាន​ដល់​ដំណើរការ​បោះឆ្នោត

លក្ខ​ខណ្ឌ​អាកាសធាតុ​ដែល​ធ្វើអោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏​ជា​បញ្ហា​រំខាន​មួយ ​ដែល​គ.ជ.ប ព្រួយបារម្ភ​ដែរ។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​គ.ជ.ប ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទប់​ទល់នឹង​បញ្ហា​មួយ​នេះ។ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ដែលជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី៥ នឹង​អាចមាន​ភ្លៀង​ធ្លា​ក់នៅ​តំបន់​ទំនាប​កណ្តាល។ រីឯ​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម។  លក្ខ​ខណ្ឌ​​​អាកាសធាតុ​បែបនេះ បាន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា អាច​បណ្តាលអោយ​រំខាន​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ខាងមុខនេះ។ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​អះអាងថា គ.ជ.ប បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ភ្លៀង​ធ្លាក់​ និង​ការ​ជន់​លិច​នៅ​រដូវវស្សា​ នេះ។  គ.ជប. បាន​ត្រៀម​បោះទីតាំង​កា​រិ​យា​ល័យ​​បោះឆ្នោត​នៅ​តំបន់​ទីទួល​មាន​សុវត្ថិភាព ​ដូចជា វត្ត​អារាម និង​សាលារៀន​នៅក្នុង​ភូមិ​ស្រុក។  លើសពីនេះ គ.ជ.ប ក៏​ណែនាំ​អោយ​ម​ន្រី្ត​រៀបចំ​ការបោះឆ្នោត​ប្រុង​ប្រ​យ​ត្ន័​ក្នុងការ​ ថែរក្សា​សន្លឹកឆ្នោត​អោយបាន​ល្អ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ប៉ុន្តែ​គ.ជ.ប នៅតែមាន​ការព្រួយបារម្ភ​អំពី​ផលវិបាក​ជាយថាហេតុ​មួយចំនួន​ដែល​បង្កឡើង​ដោយ​ ស្ថានភាព​ធម្មជាតិ ដែល​អាច​រំខាន​ដល់​ដំនើរការ​នៃ​ការបោះឆ្នោត។ ទោះបីជា​យ៉ាងនេះ​ក្តី លោក ទេព នីថា អះអាងថា គ.ជ.ប នឹង​ខិតខំ​ប្រឹងប្រែង​អោយអស់​ពី​លទ្ធភាព ដើម្បី​ធ្វើអោយ​ដំណើរការ​បោះឆ្នោត​មាន​ភាពល្អប្រសើរ។ ...

រិទ្ធិ ម៉ូនីកា
http://www.khmer.rfi.fr/cambodia/20130722-problem-rainy-in-election-day

គជប ប្រជុំ​ករណី​លោក​សម​រង្ស៊ី សុំ​ចុះ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​ខេត្ត​កណ្តាល​

ភ្នំឧដុង្គ ខេត្តកណ្តាល: សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ៩ រូប ដឹកនាំ​ដោយ​លោក អ៊ឹម សួស្តី បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង ដោយ​បិទទ្វារ នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ទីស្តីការ​គជប ដើម្បី​ពិភាក្សា​លើ​លិខិត​ស្នើ​សុំ​របស់​លោក សមរង្ស៊ី ដើម្បី​ឲ្យ​គជប ចុះ​ឈ្មោះ​លោក ក្នុង​បញ្ជី​អ្នកបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ នៅ​មណ្ឌល ខេត្ត​កណ្តាល របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​​ក្នុងពេល​អ្នកកាសែត ទៅ​ប្រមូលផ្តុំ​ត្រៀម​ត្រា នៅ​គជប នា​ព្រឹក​ថ្ងៃទី​២២​កក្កដា​នេះ លោក ទេព នីថា អគ្គលេខាធិការ គជប បានឲ្យដឹងថា ថ្នាក់ដឹកនាំ​គជប កំពុង​តែ​ប្រជុំ​លើ​ករណី​របស់​លោក​សម​រង្ស៊ី​។ មក​ដល់​ម៉ោង ១០ ព្រឹក​នេះ មិនទាន់​សម្រេច​បែប​ណា​ទេ​។​ ...

មុនីរាជ
http://www.cen.com.kh/localnews/show_detail/19?token=ZmVhOTFjNm

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បារម្ភ​ថា​ការ​បោះ​ឆ្នោត​ធ្វើ​ឡើងដោយ​​មិន​សម្ងាត់

ប្រជាពលរដ្ឋ​កម្ពុជា បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ច្រើន​អាណត្តិ​មក​ហើយ ក៏​ប៉ុន្តែ​អ្នក​បោះឆ្នោត​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​អំពី​នីតិវិធី​នៃ​ការ ​បោះ​ឆ្នោត​នៅ​ឡើយ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២១ កក្កដា បញ្ជាក់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ពេល​បច្ចុប្បន្ន គឺ​ធ្វើ​ឡើង​ដោយ​មិន​សម្ងាត់ ត្រឹមត្រូវ និង​យុត្តិធម៌។ សង្គម​ស៊ីវិល​បញ្ជាក់​ថា ប្រការ​ដែល​ម្ចាស់​ឆ្នោត​យល់​ឃើញ​បែប​នេះ គឺ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួកគាត់​បាន​មើល​ឃើញ​ជាក់​ស្ដែង គួប​ផ្សំ​នឹង​កង្វះ​ខាត​ព័ត៌មាន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន​ ឲ្យ​បាន​ទូលំទូលាយ​ ដូច​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​១ ក្នុង​ឆ្នាំ​១៩៩៣។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ស្រដៀង​គ្នា​ថា ពួកគាត់​នៅ​តែ​ស្រពិចស្រពិល​អំពី​របៀប​នៃ​ការ​បោះឆ្នោត និង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​សម្ងាត់​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត​ របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ។ ក្ដី​បារម្ភ​នេះ ក៏​ព្រោះ​តែ​មាន​មេភូមិ អនុ​ភូមិ ឬ​ចៅសង្កាត់ តាម​ដាន​ដឹង​ថា គ្រួសារ​ណា​មាន​និន្នាការ និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ណា​មួយ​នោះ។ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អុន ចាន់វាសនា រស់​នៅ​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​អះអាង​ថា មិន​បាន​គំរាម​កំហែង ឬ​ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ដើម្បី​តាមដាន​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​សកម្មភាព​តាមដាន និង​ការ​ប្រើ​ពាក្យ​សម្ដី​មួយ​ចំនួន​របស់​អាជ្ញាធរ​បាន​ធ្វើ​ឲ្យ​ការ​សម្រេច ...

វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/politics/kgchhnang-villagers-fear-of-not-free-election-07212013231616.html

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​២៧៥​ហើយ

បើ​គិត​ត្រឹមថ្ងៃអាទិត្យ​នេះ ថ្ងៃ​​ទី២១​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី២៦ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​២៧៥​ហើយ។ បណ្ដឹង​ចំនួន​២២៦ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។ ចំណែក​បណ្ដឹង​ដែល​សេស​សល់ គណកម្មការ​ឃុំ-សង្កាត់ និង​ខេត្ត​ រៀប​ចំ​ការ​បោះ​ឆ្នោត កំពុង​តែ​ដោះ​ស្រាយ។ លោក​កែវ ផល្លា ប្រធាន​នាយកដ្ឋាន​ សេវាកម្ម​ច្បាប់ និង​វិវាទកម្ម នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​២១​កក្កដា នេះ​ថា គណកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បណ្ដឹង​បាន​ចំនួន​២៧៥​ហើយ។ មាន​បណ្ដឹង​ចំនួន​២២៦ ត្រូវ​បាន​ដោះ​ស្រាយ​រួច។ ចំណែក​នៅ​ថ្នាក់​ខេត្ត-រាជធានី​វិញ មាន​បណ្ដឹង​ចំនួន​៨២។ បណ្ដឹង​ចំនួន​៧៤ ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់ នៅ​សល់​១៨​បណ្ដឹង​មិន​ទាន់​ដោះ​ស្រាយ។ ចំណែក​នៅ​ថ្នាក់​ជាតិ​វិញ បាន​ទទួល​បណ្ដឹង​ចំនួន​១៩ ដោះ​ស្រាយ​រួច​ស្រេច​អស់​១៨ នៅ​សល់​១​បណ្ដឹង។ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី​២១​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី២៦ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ...

អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130721-nec-day-26-of-campaign

អ្នកគាំទ្រ​​ប្រមូល​ផ្ដុំគ្នា​​កក​កុញ​ខណៈលោក​ សម រង្ស៊ី វិល​វិញ​​​​ដោយ​​ប្ដេជ្ញា​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​

ក្នុង​សុន្ទរកថា​លើក​ដំបូង​របស់​ខ្លួន​ បន្ទាប់​ពី​​បានធ្វើ​មាតុភូមិ​ និវត្ត​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​​ ក្រោយ​ពី​បាន​បញ្ចប់​ការនិរទេស​ខ្លួន​ ​​អស់​រយៈ​ពេល​បួន​ឆ្នាំ ​​លោក សម រង្ស៊ី ប្រធាន​គណ​​បក្ស​សង្គ្រោះ​ជាតិ  បាន​ប្ដេជ្ញា​កាលពី​ថ្ងៃ​សុក្រ​ថានឹង​ផ្លាស់​ប្ដូរ​ទំព័រ​ប្រវត្តិ​សាស្ត្រ​ កម្ពុជា តាម​រយៈ​ការ​បោះ​ឆ្នោត​​នាសប្ដាហ៍​ក្រោយ​នេះ។ មនុស្ស​ប្រហែល​១០​ម៉ឺននាក់ បាន​នាំ​គ្នា​ចេញ​មក​ស្វាគមន៍​លោក សម រង្ស៊ី  ដោយ​បាន​ប្រមូ​ល​ផ្ដុំ​គ្នា​នៅ​តាម​បណ្ដោយ​មហាវិថីនានា​ សួនច្បារ​ ​និង​ ក្បួនយឺតៗ​យ៉ាង​ធំមួយ​ពី​អា​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ សួន​សេរីភាព នៅ​ជិត​វត្ត​ភ្នំ។ តួលេខ​នេះ​គឺ​ខ្ពស់​ឆ្ងាយ​ជាង​ការ​រំពឹង​ទុក​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​  ដែល​ថានឹង​មាន​អ្នក​ចូល​រួម​ប្រហែល​៤ម៉ឺន​នាក់។ ពេល​ឡើង​លើ​វេទិកា​​នៅសួន​សេរីភាព​​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ ពេល​ប្រាំ​ម៉ោង​ក្នុង​ចម្ងាយផ្លូវ​​ប្រហែល​១២​គីឡូម៉ែត្រ ពី​អាកាសយាន​ដ្ឋាន ​តាម​បណ្ដោយ​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ដែល​មាន​ក្រុម​អ្នក​គាំ​ទ្រ​យ៉ាង​ ច្រើនកក​កុញ​នោះ​ លោក សម រង្ស៊ី ដែល​មើល​ទៅ​មាន​ក្ដី​រំភើប​ឥតឧបមា ​​បាន​ សង្រួម​ចិត្ត​នៅ​​ចំពោះ​មុខ​ក្រុម​អ្នក​គាំ​ទ្រ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ យ៉ាង​កុះករ​។មុន​ពេល​ថ្លែង​ទៅកាន់​ពួកគេ​ លោក​ សម រង្ស៊ី និង​លោក កឹម សុខា  អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​ ដែល​សុទ្ធតែ​មាន​ពាក់​កម្រង​ផ្កា​នោះ​  បាន​លុត​ជង្គង់​ទទួលយក​​ពរជ័យ​ពី​ព្រះសង្ឃ​មួយ​ក្រុម​។ បន្ទាប់ពី​មាន​ការ​​ឧទ្ទេសនាមខ្លី​ៗ​​ពី​លោក កឹម សុខា លោក សម រង្ស៊ី បាន​ ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ថា សុបិន​របស់​លោក​ “ បាន​ក្លាយ​ជាការ ​ពិត​ហើយ”។ លោក​បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​មាន​ក្ដី​រំភើប​ខ្លាំង​ណាស់​ ក្ដុក​ក្ដួល​ ខ្លាំង​ណាស់​។ ខ្ញុំ​មិន​អាច​រៀប​រាប់​ប្រាប​់ពី​អារម្មណ៍​របស់​ខ្ញុ​ំ​នៅ​ ពេល​នេះ​បាន​ទេ។ ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់​ដែល​បាន​វិល​ត្រឡប់​មក​មាតុ​ ប្រទេស​វិញ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​មួយ​ដែល​ខ្ញុំ​នឹង​ចង​ចាំ​ទុក​អស់​មួយ​ ជីវិត​របស់​ខ្ញុំ”។ ...

Kaing Menghun and Khy Sovuthy
http://www.cambodiadailykhmer.com/news/2908/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

3V45T
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!