ព័ត៌មាន
លោក ស ខេង បញ្ជាឲ្យស៊ើបករណីរត់ពន្ធអាវុធទៅថៃ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជាឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតការជាប់ពាក់ព័ន្ធរវាងករណីរត់ពន្ធអាវុធទៅប្រទេសថៃ កាលពីពេលថ្មីៗ និងករណីមួយកាលពីឆ្នាំមុន ដែលនេះហាក់បីដូចជាផ្ទុយនឹងការអះអាងកាលពីពេលមុនរបស់ក្រសួងការពារជាតិដែលថា ...
ម៉ិច ដារ៉ា និង Leonie Kijewski
https://bit.ly/2Jw4E49
សមត្ថកិច្ចរកឃើញជនជាតិចិនស្នាក់នៅ និងធ្វើការខុសច្បាប់ជិត ២០០ នាក់
ជនជាតិចិនជិត ២០០ នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍រកឃើញថាពួកគេមិនមានលិខិតស្នាក់នៅ និងធ្វើការត្រឹមត្រូវខណៈសមត្ថកិច្ចចុះត្រួតពិនិត្យកាលពីព្រឹកម្សិលមិញក្នុងពេលអ្នកទាំងនោះកំពុងធ្វើការនៅការដ្ឋានសំណង់ក្រុមហ៊ុន Sino Great Wall ដែលមានទីតាំងនៅកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ...
ទូច សុខា
http://bit.ly/2bcLRfu
ឥណ្ឌូនេស៊ី គ្រោងលក់នាវាយោធាឲ្យកម្ពុជា
ប្រទេសឥណ្ឌូនេស៊ីគ្រោងលក់នាវាយោធាដោយការបញ្ចុះតម្លៃមកឲ្យកម្ពុជាក្នុងបំណងដើម្បីអាចចូលរួមនៅក្នុងការល្បាតរួមគ្នានៅក្នុងតំបន់។ នេះបើតាមរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសឥណ្ឌូនេស៊ីលោក Ryamizard Ryacudu ដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញខណៈដែលលោកបានជួបជាមួយមេដឹកនាំកម្ពុជា។ ...
វង្ស សុខេង and Shaun Turton
http://bit.ly/2aN3mFV
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីនឹងមកទស្សនកិច្ចនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ដែលគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃព្រហស្បត្តិ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីស្ថានទូតឥណ្ឌូនេស៊ី។ ...
ចេង សុខា
http://www.khmertimeskh.com/news/28207/indonesia---s-defense-minister-to-visit/
អដ្ឋិធាតុយុទ្ធជនវៀតណាមត្រូវបានបញ្ជូនទៅស្រុកវិញ
កាលពីថ្ងៃអង្គារនេះ សារព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ អដ្ឋិធាតុចំនួន ៧៤៨ កញ្ចប់ ដែលជារបស់យុទ្ធជនវៀតណាម ដែលបានស្លាប់នៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ១៩៧៩ និងឆ្នាំ១៩៨៩ ត្រូវបានដឹកបញ្ជូនទៅប្រទេសកំណើតវិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/27760/vietnamese-military-remains-get-repatriated/
ពលរដ្ឋព្រួយបារម្ភពីការចល័តទ័ពចូលក្រុងបន្តបន្ទាប់
រថយន្តរបស់យោធាជាច្រើនគ្រឿងបានឆ្លងកាត់ផ្លូវជាតិលេខ៦ចូលមករាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ខែកក្ដដាបន្ទាប់ពីរថក្រោះជាច្រើនគ្រឿងផ្សេងទៀតកាលពីប៉ុន្មានថ្ងៃមុនក៏បានដឹកចូលក្រុងភ្នំពេញ ផងដែរ ដែលធ្វើឲ្យអ្នកដែលឃើញហេតុការណ៍មានការសង្ស័យក្រោយពីឃាតកម្មលើអ្នកវិភាគ និងជាអ្នកស្រាវជ្រាវបញ្ហាសង្គមលោកបណ្ឌិត កែមឡីបើទោះបីជាមន្ត្រីក្រសួងការពារជាតិបានអះអាងថា ជាការផ្លាស់ប្ដូរកម្លាំងកងទ័ព ដែលធ្វើឡើងជាធម្មតារៀងរាល់៣ខែម្តង ក្នុងការជួយសម្រួលកម្លាំង ដល់កងទ័ពជួរមុខក៏ដោយ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2axvrRo
មន្ត្រីកងរាជអាវុធហត្ថត្រូវបានរំលឹកឱ្យការពាររដ្ឋាភិបាល
កាលពីម្សិលមិញ នៅក្នុងជំនួបនៃកិច្ចពិភាក្សាសមិទ្ធិផលការងារក្នុងរយៈពេល០៦ខែដំបូងនៃឆ្នាំនេះជាមួយមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថជាតិ មន្ត្រីនគរបាលត្រូវបានរំលឹកអំពីកាតព្វកិច្ចក្នុងកិច្ចការពារ រដ្ឋាភិបាលស្របច្បាប់និងបញ្ឈប់បដិវត្តព័ណ ដែលគម្រាមកំហែងដល់រដ្ឋអំណាចនេះ។ ...
វង្ស សុខហេង
http://www.phnompenhpost.com/national/rcaf-officials-told-protect-govt
មន្ត្រីយោធាជាន់ខ្ពស់កំពុងនៅ ឡាវ ដើម្បីប្រជុំពីបញ្ហាសន្ដិសុខបច្ចេកវិទ្យា
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដទៃៗប្រមាណ ១០ នាក់កំពុងស្ថិតនៅក្នុងប្រទេសឡាវនាសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានដែលនឹងផ្តោតជាសំខាន់ទៅលើការពិភាក្សាអំពីសន្តិសុខបច្ចេកវិទ្យាការពារជាតិ និងមធ្យោបាយដោះស្រាយបញ្ហាដែលកើតឡើងពីគ្រោះធម្មជាតិ។ ...
វង្ស សុខេង
http://bit.ly/1XqTXlX
កងយោធាបានត្រៀមរួចរាល់នូវរថយន្តដឹកទឹកចំនួន ១០០គ្រឿងសម្រាប់ឆ្លើយតបទៅនឹងវិបត្តិកង្វះទឹក
រថយន្តយោធាចំនួន ១០០គ្រឿងត្រូវបានត្រៀមរួចរាល់ហើយសម្រប់ដឹកជញ្ជូនទឹកទៅកាន់ខេត្តដែលកំពុងប្រឈមគ្រោះរាំងស្ងួតខ្លាំង ជាពិសេសខេត្តដែលត្រូវបានរាយការណ៍នៅខែនេះថាមានសត្វចិញ្ចឹមរាប់រយក្បាលបានស្លាប់ចំ ...
ឃួន ណារិម
https://www.cambodiadaily.com/news/military-readies-100-trucks-for-water-crisis-response-111871/
ក្រសួងការពារជាតិច្រានចោលការបើកច្រកចូលប្រាសាទព្រះវិហារពីព្រំដែនថៃ
អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃម្សិលមិញ បានធ្វើការច្រានចោលការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស ថៃដែលថា លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានពិភាក្សាពីការបើកច្រកចូលប្រាសាទ ព្រះវិហារពីខាងព្រំដែនថៃឡើងវិញ នៅ ...
វង្ស សុខេង
http://bit.ly/1UWmYVv
ក្រសួងបង្ក្រាបលើការប្រើប្រាស់អាវុធខុសច្បាប់របស់សមត្ថកិច្ច
មន្ត្រីប៉ូលីសមួយចំនួនបានប្រព្រឹត្តបទឧក្រិដ្ឋតាមរយៈការប្រើប្រាស់អាវុធដែលផ្តល់ឱ្យដោយមន្ត្រីថ្នាក់លើរបស់ខ្លួន នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិ ឧត្តមសេនីយ៍ ឈុំ សុជាតិ។ ...
ប៊ុត រស្មីគង្គា
http://www.khmertimeskh.com/news/22274/ministry-to-crack-down-on-illegitimate-firearm-use-by-cops/
នាវាចម្បាំងជប៉ុនចូលចតក្រុងព្រះសីហនុ ខណៈនាវាចម្បាំងចិននឹងចូលចតនៅសប្ដាហ៍ក្រោយ
នាវាកងទ័ពស្វ័យការពារជប៉ុន ចំនួន៣គ្រឿង ផ្ទុកកងម៉ារីនជាង៦០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា និងលើកកម្ពស់ រឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ...
រស់ ចាន់វាសនា
http://bit.ly/1Oh9r3w
នាយករដ្ឋមន្រ្តីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខ្នាតធំរបស់កងកម្លាំងប្រដាប់អាវុធ
កាលពីថ្ងៃព្រហស្បតិ៍ អង្គរក្សចំនួន ៥000 នាក់ត្រូវបានកោះហៅទៅកាន់ទីស្នាក់ការកណ្តាលនៃអង្គភាពអង្គរក្សនាយករដ្ឋមន្រ្តីហ៊ុនសែន ដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល។លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់សិក្ខាកម្មទាំងអស់ថា ពួកគេមានកាតព្វកិច្ចការពារបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា នេះបើយោងតាមសម្រង់ពាក្យសម្តីរបស់មន្រ្តីមួយចំនួនដែលចូលរួម។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/pm-hosts-mass-meeting-of-armed-forces-89310/
បណ្ដាសហជីពដែលគាំទ្ររដ្ឋាភិបាលអំពាវនាវឲ្យមានការចាត់វិធានការប្រឆាំងនឹងកូដកម្ម
បណ្ដាសហជីពដែលគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ អំពាវនាវឲ្យរដ្ឋាភិបាល “ចាត់វិធានការ” ប្រឆាំងមេដឹកនាំសហជីព ដែលពួកគេចោទ ប្រកាន់ថា បានញុះញង់កម្មករឲ្យធ្វើកូដកម្ម និងបាតុកម្មហិង្សា។ សហជីពគាំទ្រគណបក្សកាន់អំណាចទាំងនេះ ...