ព័ត៌មាន​

ពិធី​បួងសួង​សុំ​សេចក្ដីសុខ​នៅ​មុខ​អង្គរវត្ត​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ មន្ត្រី​រដ្ឋាភិបាល និង​ពលរដ្ឋ​រាប់ម៉ឺន​នាក់

ព្រះសង្ឃ មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​កាលពី​ម្សិលមិញ​ធ្វើ​ពិធី​បួងសួង​សុំ​សេចក្ដីសុខ សេចក្ដី​ចម្រើន ពី​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​តំបន់​អង្គរ​មាន​ដូចជា​ដួង​ព្រះវិញ្ញាណក្ខន្ធ​អតីត ​ព្រះមហាក្សត្រ​ខ្មែរ ដួង​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស​ខ្មែរ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​មហោឡារិក ...

បែន សុខហ៊ាន
http://bit.ly/2kiUk8d

លោក​ ទៀ បាញ់ ​សុំ​ថវិការដ្ឋ​ថែម​ សម្រាប់​ដំណើរការ​​សង់​វិមាន​ឈ្នះៗ

ដំណើរការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ដែល​មាន​ផ្ទាំង​សិលា​ចារឹក ស្តីពី​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការ​វិវឌ្ឍ​ថ្មីៗ​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់​ផ្ដើម​សាងសង់​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​នោះ​កំពុង​ប្រឈម​នឹង​កង្វះខាត​ថវិកា​ដែល ...

ម៉ិច ដារ៉ា
http://bit.ly/2imEbOo

លោក ហ៊ុន សែន ព្រមាន​ដល់​មន្ត្រី​ឲ្យ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ទេ្វដង

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រមាន​ដល់​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​នៅ​ក្នុង​តំណែង​គ្រប់​ក្រសួង​ស្ថាប័ន ខេត្ត-ស្រុក និង ឃុំ-សង្កាត់ ឲ្យ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ទ្វេដង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​​តំណាងរាស្ត្រ​ខែ​កក្កដា​ឆ្នាំ​ ២០១៨ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ ...

បែន សុខហ៊ាន និង ម៉ិច ដារ៉ា
http://bit.ly/2hP78ig

រាជរដ្ឋាភិបាល​នឹង​ប្រារព្ធ​ពិធី​បន់​ស្រន់​ នៅ ប្រាសាទ​អង្គរវត្ត​

រដ្ឋា​ភិបាល​នឹង​ប្រារព្ធ​ធ្វើ​ពិធី​បន់​ស្រន់​ធំមួយ​នៅ​ប្រាសាទ​អង្គវត្ត​ នៅ​ដើម​ខែ​ធ្នូ ជា​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​អធិប្បាយ​ថា​ ដើម្បី​បង្ហាញ​ទៅ​សហគមន៍អន្តរជាតិអំពី “សន្តិភាព​ ឯករាជ​ភាព និង​ស្ថិរភាព​នយោបាយ​” ដែល​កំពុង​បន្ត​មាន​ ខណៈ​ក្រុម​អ្នក​អង្កេត​ការណ៍​និយាយ​ថា​ លោក ...

គង់ មេត្ដា និង Ananth Baliga
http://bit.ly/2mUFENk

លោក​ហ៊ុន​ សែន​ព្រលយ​ពី​បេក្ខភាព​ គ​.​ជ​.​ប​.​ និង​ព្រមាន​ចាប់​លោក​សម​ រង្ស៊ី​បើ​មក​ប្រទេស​ក្នុង​តំបន់​អាស៊ី​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ព្រលយ​ពី​បេក្ខភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ បន្ទាប់​ពី​អនុប្រធាន​ និង​សមាជិក​នៃ​ស្ថាប័ន​នេះ​៣​រូប​មក​ពី​កូតា​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លាលែង​ដោយសារ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន ...

បែន សុខហ៊ាន
http://bit.ly/2iIRdCH

​លោក​ ហ៊ុន​ សែន​ ប្រមូលផ្ដុំ​គណបក្ស​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គ្រប់​កម្រិត​ឱ្យធ្វើ​ការ​ទ្វេ​ដង​ដូច​ជា​ ខិតខំ​បម្រើ​ប្រជាជាតិ​ដោយ​អនុវត្ត​គោលនយោបាយ​គណបក្ស​។​ លោក​បាន​ធ្វើការ​អំពាវនាវ​នេះ​នៅ​ក្នុង​ការ​ថត​សម្លេង​រយៈពេល​ ១៥​ នាទី​ដែល​បាន​ផ្ញើ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5091717/hun-sen-rallies-party/

កម្មករចំណាកស្រុកទទួលបានអត្ថប្រយោជន៍បន្ថែម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា រដ្ឋាភិបាលកំពុងចរចាជាមួយប្រទេសដទៃៗទៀតដើម្បីធានាសុវត្ថិភាពកម្មករចំណាកស្រុក ហើយថាពួកគេទទួលបានអត្ថប្រយោជន៍សម្រាប់ពលករ ខណៈកំពុងបំពេញការងារនៅបរទេស។ ...

សែន ដេវិដ
http://www.khmertimeskh.com/5091116/migrant-workers-get-benefits/

អ្នក​សង្កេតការណ៍​ថា បើ​ការ​បោះឆ្នោត​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ ​កម្ពុជា​នឹង​ឯកោ

​អ្នក​វិភាគ​នយោបាយ និង​អ្នក​សង្កេតការណ៍​អះអាង​ថា ប្រសិន​បើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​មិន​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ ហើយ​​បើ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ​នោះ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ឯកោ​បាក់​មុខ​បាក់​មាត់​នៅ​លើ​ឆាក​អន្តរជាតិ និង ...

ម៉ិច ដារ៉ា
http://bit.ly/2huomop

ព្រំដែនវៀតណាមនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ

មេដឹកនាំប្រទេសកម្ពុជា និងប្រទេសវៀតណាមបានសន្យាកាលពីថ្ងៃសៅរ៍ថា នឹងបញ្ចប់ការកំណត់ព្រំប្រទល់ព្រំដែនរវាងប្រទេសទាំងពីរនៅមុនដំណាច់ឆ្នាំក្រោយ។ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5090135/vietnam-border-finalised-next-year/

កម្មករស្វែងរកផលប្រយោជន៍

សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបានធ្វើការអំពាវនាវជាថ្មីម្តងទៀត ឱ្យមានជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រោះសមាជិករបស់ខ្លួនត្រូវការរដ្ឋាភិបាលដើម្បីថែរក្សាពួកគេ។ ...

សែន ដេវិដ
http://www.khmertimeskh.com/5089296/labourers-seek-benefits/

​លោក​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ចុះចូល​បក្ស​ប្រជាជន​

​លោកនាយ​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ គឺ​នៅ​មុន​ពេល​ដែល​គណបក្សប្រឆាំង​មួយ​នេះ​ត្រូវ​រំលាយ​ ក៏​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាត់​ទុក​ថា​ការ​ថ្លែង ...

នៀម ឆេង, បែន សុខហ៊ាង និង អាណាន់ បាលីកា
http://bit.ly/2lUSQ4q

លោក​ ហ៊ុន សែន ​ថា​​បាតុកម្ម​របស់​ CNRP ​ជា​បណ្ដាញ​ភេរវកម្ម

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ជាង​ ១ ​ម៉ឺន​នាក់​នៅ​រោងចក្រ​ក្នុង​តំបន់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​នៃ​រាជធានី​ភ្នំពេញ​បាន​ពន្យល់​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍​នៃ​បាតុកម្ម​របស់​កម្មករ​កាត់ដេរ​កាលពី​ឆ្នាំ​ ២០១៤ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ ...

បែន សុខហ៊ាន
http://bit.ly/2xp6aiT

លោក លឺ ឡាយស្រេង ត្រូវ​បាន​ប្ដឹង​ជា​​ផ្លូវការ​រឿង​បរិហារកេរ្តិ៍ និង​ប្រមាថ​ស្ដេច

ក្រុម​អ្នក​ច្បាប់​រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ដាក់​បណ្ដឹង​ ២ ​ផ្សេង​គ្នា​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ប្រឆាំង​លោក លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ និង​បរិហារកេរ្តិ៍​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ...

នៀម ឆេង
http://bit.ly/2zN9e9P

លោក ហ៊ុន សែន ថា​ខ្លឹមសារ​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ត្រូវ​បាន​រំលាយ​ចូល​រដ្ឋ​ធម្មនុញ្ញ ខណៈ​លោក កឹម សុខា ស្នើ​ឲ្យ​មាន​ការ​កោះ​ប្រជុំ

នៅក្នុង​ថ្ងៃ​ខួប​២៦​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ពី​ម្សិលមិញ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​សាជាថ្មី​ថា ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​បាន​រំលាយ​ចូល​ទៅ​ក្នុង រដ្ឋធម្មនុញ្ញ​កម្ពុជា រួច​ជា​ស្រេច ទៅ​ហើយ ហើយ​ដើម្បី​ការពារ​សន្តិភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​ហ៊ាន​កម្ចាត់​ចោល​មនុស្ស​មួយចំនួន ​(​សំដៅ ...

បែន សុខហ៊ាន
http://bit.ly/2iuW8Ks

ការស៊ើបអង្កេតសុខភាពផ្តោតសំខាន់ទៅលើទីតាំងគ្រាប់បែកគីមី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាអោយក្រសួងសុខាភិបាលស៊ើបអង្កេតលើសុខមាលភាពរបស់អ្នកភូមិដែលរស់នៅក្នុងតំបន់ជុំវិញកន្លែងទំលាក់គ្រាប់បែកគីមីចំនួន ១៥ នៅឃុំគគីរ ខេត្តស្វាយរៀង។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5085764/health-probe-targets-chemical-bomb-sites/

ថវិកាសម្រាប់ទារកផ្តល់ដល់​ស្ត្រី​មន្ត្រី​រាជការ​មាន​ផ្ទៃពោះ

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ស្ត្រី​ដែល​កំពុង​បម្រើ​ការ​ជា​មន្ត្រីរាជការ​ស៊ី​វិល​ នគរបាល​ និង​យោធា​នឹង​ត្រូវ​បន្ថែម​កញ្ចប់​ថវិកា​ប្រមាណ​ជា​ ២០០​ ដុល្លារ​ក្នុង​ម្នាក់ៗ​ដល់​អ្នក​ដែល​មាន​ផ្ទៃពោះ​ ហើយ​សម្រាលកូន​។​ ថ្លែង​នៅ​ក្នុង​ពិធី ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5085353/baby-bonus-extended/

លោក​ ហ៊ុន សែន​រិះគន់​មេដឹកនាំ​ប្រទេស​ពីរ​ដែល​មិន​បាន​អនុវត្ត​តាម​ការ​សន្យា​ដូច​ក្នុង​ពេល​ឃោសនា​បោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បញ្ចេញ​វោហារស័ព្ទ​រិះគន់​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ចំនួន​ ២ ​ថា​បាន​សន្យា​ជ្រុល នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន តែ​មិន​អាច​អនុវត្ត​ការ​សន្យា​ទាំង​នោះ​បាន​នៅ​ពេល​ដែល​ខ្លួន​បាន​ឡើង​កាន់​អំណាច​។ ...

បែន សុខហ៊ាន
http://bit.ly/2xu6K2I

អាយុចូលនិវត្តន៍របស់គ្រូបង្រៀន និងប្រាក់ខែបានកើនឡើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសថា រដ្ឋាភិបាលគ្រោងពន្យារអាយុចូលនិវត្តន៍របស់គ្រូបង្រៀនឱ្យបានប្រាំឆ្នាំដល់ ៦៥ ឆ្នាំដើម្បីរក្សាស្ថេរភាពនៃចំនួនគ្រូបង្រៀន។ ...

សែន ដេវិដ
http://www.khmertimeskh.com/5084879/teacher-retirement-age-salaries-bumped/

លោក​ ហ៊ុន សែន ​អំពាវនាវ​ឲ្យ​ខ្មែរ​នៅ​អាមេរិក​​ បង្កើន​ការ​ប្រុងប្រយ័ត្ន

​ជាមួយ​នឹង​ការ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ហាក់​ដូចជា​ចំអក​ឲ្យ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ផង​ដែរ បន្ទាប់ពី​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ដ៏អាក្រក់​នៅ​អាមេរិក​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​អាទិត្យ ហើយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជិត ៦០ នាក់ ...

បែន សុខហ៊ាន
http://bit.ly/2xV79bj

ការអំពាវនាវឱ្យបញ្ចប់កិច្ចសន្យាការងាររយៈពេលខ្លី

កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់រោងចក្រកាត់ដេរកាត់បន្ថយការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លី។ ថ្លែងទៅកាន់កម្មករនិយោជិក និងនិយោជកជាង ១៥.០០០ នាក់ដែលតំណាងឱ្យរោងចក្រចំនួន ១០ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសន្យារយៈពេលខ្លីគំរាមកំហែងដល់សុខភាពនិយោជិក។ ...

មុំ គន្ធា
http://www.khmertimeskh.com/5084729/call-end-short-term-work-contracts/

នាយករដ្ឋមន្ត្រីរិះគន់អ្នកទិញបន្លែដែលប្រើថ្នាំសម្លាប់សត្វល្អិត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្តីបន្ទោសប្រជាជនកម្ពុជាចំពោះការត្អូញត្អែរអំពីបន្លែរបស់ពួកគេដែលមានថ្នាំសំលាប់សត្វល្អិត ក្នុងអំឡុងពេលសុន្ទរកថារយៈពេលមួយម៉ោងនៅខេត្តសៀមរាបកាលពីម្សិលមិញដោយបញ្ជាក់ថា ដំណោះស្រាយគឺងាយស្រួលដោយគ្រាន់តែមិនទិញបន្លែដែលមានជាតិគីមីនោះ។ ...

យន់ ស៊ីនាថ
http://www.phnompenhpost.com/national/pesticide-wary-vegetable-buyers-chided-premier

ការផ្លាស់ប្តូរលក្ខខណ្ឌនៃការប្រឡងចូលសាលាពេទ្យ

គណៈកម្មាធិការប្រឡងថ្នាក់ជាតិកាលពីថ្ងៃសៅរ៍បានផ្លាស់ប្តូរលក្ខខណ្ឌដើម្បីប្រលងចូលសាលាពេទ្យ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់យោបល់លើហ្វេសប៊ុក ខណៈពេលដែលឆ្លើយតបទៅនឹងការខកចិត្តរបស់សិស្ស។ ...

សែន ដេវិដ
http://www.khmertimeskh.com/5084031/medical-school-entrance-exam-conditions-change/

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​កម្មករ​រោងចក្រ​កាត់ដេរ​ដើម្បី​ទប់ស្កាត់​ការ​ទាមទារ​ប្រាប់​កើនឡើង​ប្រាក់​ឈ្នួល

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​ កុំ​ទាមទារ​ការ​កើនឡើង​ច្រើន​ហួស​ក្នុង​ប្រាក់​ឈ្នួល​អប្បបរមា​ បើ​មិន​ដូច្នេះ​ទេ​រោងចក្រ​អាច​ផ្លាស់​ប្តូរ​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​តំលៃ​សមរម្យ​ជាង​នេះ​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/5083771/garment-workers-told-curb-wage-rise-demands/

នាយករដ្ឋមន្ត្រីអនុម័តឱ្យទទូលកន្សែងនៅកន្លែងធ្វើការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា និយោជកត្រូវអនុញ្ញាតឱ្យស្ត្រីមូស្លីមទាំងអស់ទទូលកន្សែង និងសំលៀកបំពាក់ប្រពៃណីទៅធ្វើការ។ ថ្លែងទៅកាន់កម្មករនៅខណ្ឌមានជ័យរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា លោកបានជួបស្ត្រីម៉ូស្លីមក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកំពង់ចាមនាពេលថ្មី ៗ ពួកគេបានប្រាប់លោកថា ពួកគេប្រឈមនឹងការរើសអើងពីសំណាក់និយោជក ហើយត្រូវបានស្នើឱ្យស្លៀកឯកសណ្ឋានដែលប្រឆាំងនឹងជំនឿរបស់ពួកគេ។ ...

សែន ដេវិដ
http://www.khmertimeskh.com/5083772/pm-approves-headscarves-workplace/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xLgvR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!