ព័ត៌មាន
លោក ហ៊ុន សែនរិះគន់មេដឹកនាំប្រទេសពីរដែលមិនបានអនុវត្តតាមការសន្យាដូចក្នុងពេលឃោសនាបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ចេញវោហារស័ព្ទរិះគន់មេដឹកនាំកំពូលនៃប្រទេសចំនួន ២ ថាបានសន្យាជ្រុល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន តែមិនអាចអនុវត្តការសន្យាទាំងនោះបាននៅពេលដែលខ្លួនបានឡើងកាន់អំណាច។ ...
បែន សុខហ៊ាន
http://bit.ly/2xu6K2I
អាយុចូលនិវត្តន៍របស់គ្រូបង្រៀន និងប្រាក់ខែបានកើនឡើង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសថា រដ្ឋាភិបាលគ្រោងពន្យារអាយុចូលនិវត្តន៍របស់គ្រូបង្រៀនឱ្យបានប្រាំឆ្នាំដល់ ៦៥ ឆ្នាំដើម្បីរក្សាស្ថេរភាពនៃចំនួនគ្រូបង្រៀន។ ...
សែន ដេវិដ
http://www.khmertimeskh.com/5084879/teacher-retirement-age-salaries-bumped/
លោក ហ៊ុន សែន អំពាវនាវឲ្យខ្មែរនៅអាមេរិក បង្កើនការប្រុងប្រយ័ត្ន
ជាមួយនឹងការអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកឲ្យបង្កើនការប្រុងប្រយ័ត្ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ហាក់ដូចជាចំអកឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារដ៏អាក្រក់នៅអាមេរិកដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ហើយបានបណ្ដាលឲ្យមនុស្សជិត ៦០ នាក់ ...
បែន សុខហ៊ាន
http://bit.ly/2xV79bj
ការអំពាវនាវឱ្យបញ្ចប់កិច្ចសន្យាការងាររយៈពេលខ្លី
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់រោងចក្រកាត់ដេរកាត់បន្ថយការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លី។ ថ្លែងទៅកាន់កម្មករនិយោជិក និងនិយោជកជាង ១៥.០០០ នាក់ដែលតំណាងឱ្យរោងចក្រចំនួន ១០ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសន្យារយៈពេលខ្លីគំរាមកំហែងដល់សុខភាពនិយោជិក។ ...
មុំ គន្ធា
http://www.khmertimeskh.com/5084729/call-end-short-term-work-contracts/
នាយករដ្ឋមន្ត្រីរិះគន់អ្នកទិញបន្លែដែលប្រើថ្នាំសម្លាប់សត្វល្អិត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្តីបន្ទោសប្រជាជនកម្ពុជាចំពោះការត្អូញត្អែរអំពីបន្លែរបស់ពួកគេដែលមានថ្នាំសំលាប់សត្វល្អិត ក្នុងអំឡុងពេលសុន្ទរកថារយៈពេលមួយម៉ោងនៅខេត្តសៀមរាបកាលពីម្សិលមិញដោយបញ្ជាក់ថា ដំណោះស្រាយគឺងាយស្រួលដោយគ្រាន់តែមិនទិញបន្លែដែលមានជាតិគីមីនោះ។ ...
យន់ ស៊ីនាថ
http://www.phnompenhpost.com/national/pesticide-wary-vegetable-buyers-chided-premier
ការផ្លាស់ប្តូរលក្ខខណ្ឌនៃការប្រឡងចូលសាលាពេទ្យ
គណៈកម្មាធិការប្រឡងថ្នាក់ជាតិកាលពីថ្ងៃសៅរ៍បានផ្លាស់ប្តូរលក្ខខណ្ឌដើម្បីប្រលងចូលសាលាពេទ្យ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់យោបល់លើហ្វេសប៊ុក ខណៈពេលដែលឆ្លើយតបទៅនឹងការខកចិត្តរបស់សិស្ស។ ...
សែន ដេវិដ
http://www.khmertimeskh.com/5084031/medical-school-entrance-exam-conditions-change/
លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅកម្មកររោងចក្រកាត់ដេរដើម្បីទប់ស្កាត់ការទាមទារប្រាប់កើនឡើងប្រាក់ឈ្នួល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់កម្មកររោងចក្រកាត់ដេរ កុំទាមទារការកើនឡើងច្រើនហួសក្នុងប្រាក់ឈ្នួលអប្បបរមា បើមិនដូច្នេះទេរោងចក្រអាចផ្លាស់ប្តូរទៅកាន់បណ្តាប្រទេសផ្សេងទៀតដែលមានតំលៃសមរម្យជាងនេះ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5083771/garment-workers-told-curb-wage-rise-demands/
នាយករដ្ឋមន្ត្រីអនុម័តឱ្យទទូលកន្សែងនៅកន្លែងធ្វើការ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា និយោជកត្រូវអនុញ្ញាតឱ្យស្ត្រីមូស្លីមទាំងអស់ទទូលកន្សែង និងសំលៀកបំពាក់ប្រពៃណីទៅធ្វើការ។ ថ្លែងទៅកាន់កម្មករនៅខណ្ឌមានជ័យរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា លោកបានជួបស្ត្រីម៉ូស្លីមក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកំពង់ចាមនាពេលថ្មី ៗ ពួកគេបានប្រាប់លោកថា ពួកគេប្រឈមនឹងការរើសអើងពីសំណាក់និយោជក ហើយត្រូវបានស្នើឱ្យស្លៀកឯកសណ្ឋានដែលប្រឆាំងនឹងជំនឿរបស់ពួកគេ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5083772/pm-approves-headscarves-workplace/
នាយករដ្ឋមន្ត្រីអំពាវនាវឱ្យអាមេរិកយកគ្រាប់បែករបស់ខ្លួនត្រឡប់មកវិញ
លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃម្សិលមិញ បានជំរុញឱ្យសហរដ្ឋអាមេរិកជួយកម្ពុជាក្នុងការលុបបំបាត់គ្រាប់បែកមិនទាន់ផ្ទុះ ដែលកងកម្លាំងរបស់ខ្លួនបានទម្លាក់នៅលើទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមវៀតណាមជាជាងផ្តោតលើការរកឃើញនូវធាតុរបស់ទាហានអាមេរិកដែលបាត់ខ្លួន។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5083770/pm-calls-us-take-bombs-back/
ផែនការផ្តល់សេវាសុខភាពដោយឥតគិតថ្លៃកំពុងដំណើរការ
ក្រសួងការងារ និងក្រសួងសុខាភិបាល បានសន្យារថានឹងសហការគ្នាដើម្បីនាំមកនូវសេវាសុខភាពដោយឥតគិតថ្លៃ និងមានប្រសិទ្ធិភាពដល់កម្មករកម្មការនីទាំងនៅក្នុងវិស័យផ្លូវការ និងមិនផ្លូវការ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5083668/free-healthcare-plan-gets-underway/
លោក ហ៊ុន សែន រិះគន់អ្នកបរិស្ថាននិយមជ្រុលដែលព្យាយាមរារាំងទំបន់វារីអគ្គិសនីសេសាន២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញថ្លែងរិះគន់ដល់អ្នកបរិស្ថាននិយមជ្រុលនៃអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីទូត (មិនបញ្ចេញឈ្មោះ) ដែលតំណាងឱ្យប្រទេសជាច្រើនបានព្យាយាមរារាំងការអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់រាជរដ្ឋាភិបាលដែលមានបំណងចង់ឱ្យ ...
ផាក់ ស៊ាងលី
http://bit.ly/2fN899D
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ដោះស្រាយបញ្ហាជាកញ្ចប់ជាមួយនឹងសហរដ្ឋអាមេរិក
បន្ទាប់ពីមានភាពតានតឹងជាមួយនឹងមហាអំណាចអាមេរិកមកនោះ ប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈក្នុងការចង់ដោះស្រាយបញ្ហាបញ្ជូនអ្នកទោសខ្មែរនៅអាមេរិក ការផ្អាកទិដ្ឋាការ និងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលនៅសេសសល់លើទឹកដីកម្ពុជាចំនួន ៤៩ នាក់ទៀត។ ...
ផាក់ ស៊ាងលី ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2f4h99A
នាយករដ្ឋមន្រ្តីបញ្ចប់ការបញ្ជូនអដ្ឋិធាតុតបនឹងការផ្អាកទិដ្ឋាការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកចំពោះការផ្អាកមិនផ្តល់ទិដ្ឋាការរបស់អាមេរិកដោយបញ្ចប់ការបញ្ជូនឆ្អឹងទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងពេលសង្គ្រាម។ ...
Mech Dara and Erin Handley
http://bit.ly/2x5PDm5
ចិនគាំទ្រ CPP ខ្លាំងជាងមុន ក្រោយមានការថ្កោលទោសពីអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូកាលពីម្សិលមិញបានប្រឡប់មកពីដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅប្រទេសចិន សម្រាប់ពិព័រណ៍ចិន‑អាស៊ានលើកទី ១៤ ដែលក្នុងនោះចិនបានថ្លែងជាដដែលអំពីការគាំទ្រគណបក្សប្រជាជនកម្ពុជាខ្លាំងក្លាជាងមុនបន្ទាប់ពីមានការប្រឈមមុខ ...
Andrew Nachemson and បែន សុខហ៊ាន
http://bit.ly/2juFjPS
ទូតអាមេរិក ច្រានចោលការចោទពីរឿងជ្រៀតជ្រែកចូលផ្ទៃក្នុងកម្ពុជា
ឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំកម្ពុជាលោក William Heidt កាលពីម្សិលមិញបានច្រានចោលចំពោះការចោទប្រកាន់ដែលថា អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដោយបានហៅការចោទនោះថា គ្មានហេតុផលនិងធ្វើឡើងដោយគ្មានភ័ស្តុតាងដែលអាចជឿជាក់បាន ...
Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2x1527k
នាយករដ្ឋមន្រ្តីមើលឃើញកលល្បិចពីការបង្ហោះរូបរបស់ស្ថានទូត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ស្ថានទូតអាមេរិកកាលពីម្សិលមិញ ចំពោះការបង្ហោះរូបភាពដែលជាកលល្បិចសម្រាប់បំភាន់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ខណៈពេលដែលវាសំដៅទៅលើការរួមចំណែករបស់អាមេរិកក្នុងការជួយសង្គ្រោះប្រាសាទ និងការពារព្រៃឈើ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5082542/pm-sees-red-embassy-post/
ស្ថាបនិកឌឹខេមបូឌាដេលីផ្ញើលិខិត២ជូននាយករដ្ឋមន្រ្តី
ស្ថាបនិក និងចាងហ្វាងរងនៃការសែតឌឹខេមបូឌាដេលីដែលឥឡូវនេះត្រូវបានបិទ បានផ្ញើលិខិតដោយឡែកពីគ្នាទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងសប្តាហ៍ដោយស្នើសុំអន្តរាគមន៍ពីលោកដើម្បីបើកកាសែត ...
បែន សុខឃាន នៀម ឆេង និង Ananth Baliga
http://bit.ly/2wTWixW
លោក ហ៊ុន សែន ប្រកាសបន្តធ្វើនាយករដ្ឋមន្ត្រីរយៈពេល ១០ ឆ្នាំទៀតបន្ទាប់ពីកាន់តំណែងនេះជិត ៣៣ ឆ្នាំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថានឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ១០ ឆ្នាំទៀត ហើយបានឲ្យគេសួរលោក កឹម សុខា ដែលទើបតែត្រូវបានចាប់ឃុំខ្លួនពីបាតុកម្មនៅផ្លូវវេងស្រេងដែលបណ្តាលឲ្យមានមនុស្សស្លាប់របួស បាត់ខ្លួន និងខូចខាតទ្រព្យសម្បត្តិកាលពីក្រោយការ ...
ផាក់ ស៊ាងលី
http://bit.ly/2gOCs3b
អង្គរក្ស បង្ហាញសាច់ដុំក្នុងខួប ៩ ឆ្នាំ ដើម្បីការពារ លោក ហ៊ុន សែន
កងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រារព្ធខួបទី ៩ នៃការបង្កើតអគ្គបញ្ជាការដ្ឋានអង្គរក្សកាលពីម្សិលមិញ ដោយមេដឹកនាំនៃអង្គភាពនេះ បានសរសើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅចំពោះមុខកងប្រដាប់អាវុធដែលបំពាក់ដោយអាវុធ រថក្រោះ បេអឹម រថពាស ...
ម៉ិច ដារ៉ា
http://bit.ly/2xKScIF
កូនលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់សង្គ្រោះជាតិមួយចំនួនទៀតអាចនឹងត្រូវចាប់ខ្លួន
កូនស្រីលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិអាចនឹងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ថែមទៀត បន្ទាប់ពីមេបក្សប្រឆាំងល្បីឈ្មោះរូបនេះត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនយ៉ាងតក់ក្រហល់ទាំងកណ្តាលយប់រំលងអធ្រាត្រនៅគេហដ្ឋាន ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xJ52XJ
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឡាវ ពិភាក្សាពីការស្នើសុំផែនទីពីបារាំង
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឡាវគ្រោងនឹងជួបគ្នានៅថ្ងៃអង្គារ និងថ្ងៃពុធក្នុងសប្តាហ៍នេះនៅភ្នំពេញ ដើម្បីពិភាក្សាគ្នាធ្វើលិខិតរួមមួយផ្ញើជូនរដ្ឋាភិបាលបារាំងក្នុងការសុំអ្នកជំនាញឲ្យជួយផ្ទេរផែនទីពីខ្នាត ១/១០០.០០០ ទៅ ១/៥០០០។ ...
ផាក់ ស៊ាងលី
http://bit.ly/2wxEWsl
នាយករដ្ឋមន្ត្រីព្រមានកម្មកររោងចក្រកាត់ដេរពីគណបក្សសង្គ្រោះជាតិ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបជាមួយកម្មកររោងចក្រកាត់ដេរនៅក្នុងទីក្រុងភ្នំពេញ បានរំឭកដល់កម្មករថា មេដឹកនាំគណបក្សប្រឆាំងតែងតែមានយុទ្ធនាការរារាំងមិនឱ្យនាំផលិតផលនេះទៅទីផ្សារសហគមន៍អ៊ឺរ៉ុប ដរាបណាមិនបានធ្វើ ...
យុន ស៊ីនាថ និង Ananth Baliga
http://www.phnompenhpost.com/national/pm-warns-garment-factory-workers-cnrp
មជ្ឈមណ្ឌលសុខភាពត្រូវបានបង្កើតឡើងនៅជិតរោងចក្រ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីនានាបង្កើតមជ្ឈមណ្ឌលសុខភាពនៅជិតរោងចក្រ និងកន្លែងដែលកម្មកររស់នៅដើម្បីកែលម្អការព្យាបាលសម្រាប់បុគ្គលិកដែលធ្លាក់ខ្លួនឈឺ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5080782/health-centres-set-near-factories/
គ្រួសារទំនប់សេសានសុំជំនួយពីនាយករដ្ឋមន្ត្រី
អ្នកតំណាង ១០ នាក់នៃគ្រួសារជនជាតិដើមភាគតិចចំនួន ១៤៣ នាក់ដែលទទួលរងផលប៉ះពាល់ដោយការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5080579/sesan-dam-families-ask-pm-help/