-
កម្ពុជា-សហព័ន្ធសមាគមមេធាវីជប៉ុន សហការគ្នាពង្រឹងការអនុវត្តច្បាប់ តម្លាភាព និងអភិបាលកិច្ចបរិស្ថាន
ប្រតិភូក្រសួងបរិស្ថានកម្ពុជា និងសហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi បានចុះហត្ថលេខាលើអនុសារណៈនៃកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ដើម្បីពង្រឹងកិច្ចការច្បាប់បរិស្ថាន និងអភិបាលកិច្ចបរិស្ថាន។ ...
-
កម្ពុជាដាច់ខាតបោសសម្អាតការឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា ជនបរទេសពាក់ព័ន្ធ២១ម៉ឺននាក់បានចាកចេញ
មន្ត្រីជាន់ខ្ពស់កម្ពុជាប្រាប់ទៅអង្គទូតបរទេសថា កម្ពុជាប្ដេជ្ញាចិត្តយ៉ាងដាច់ខាតហើយថានឹងបោសសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ ...
-
ឧទ្យានជាតិថាមពលសូឡា បង្កើនល្បឿនថាមពលស្អាត និងកាត់បន្ថយថ្លៃអគ្គិសនីនៅកម្ពុជា
កម្ពុជាកំពុងហោះជំហានសំខាន់មួយក្នុងការពង្រឹងសន្តិសុខថាមពល និងជំរុញការផ្លាស់ប្តូរទៅរកថាមពលស្អាត តាមរយៈការអភិវឌ្ឍ «ឧទ្យានជាតិថាមពលសូឡា» នៅខេត្តកំពង់ឆ្នាំង ដែលមានសមត្ថភាពផលិតអគ្គិសនី ១០០ មេហ្គាវ៉ាត់ និងកំពុងចូលរួមកាត់បន្ថយថ្លៃអគ្គិសនី ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីក្រៅប្រទេស។ ...
-
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអប់រំមន្ត្រីដែលប្រើសម្ដីមិនសមរម្យលើជនរងគ្រោះនៃកម្ចីអនឡាញខុសច្បាប់
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រកាសថា ខ្លួនបានអប់រំមន្ត្រីរបស់នាយកដ្ឋានដែលប្រើសម្ដីមិនសមរម្យទៅលើជនរងគ្រោះដែលទៅដាក់ពាក្យបណ្ដឹងរួចហើយ និងអះអាងថា ជារឿយៗថ្នាក់ដឹកនាំនាយកដ្ឋានតែងតែក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទឲ្យធ្វើការដោយក្រមសីលធម៌មន្រ្តីនគរបាលជាតិ។ ...
-
ការឆបោកតាមអ៊ីនធឺណិតធ្វើឱ្យប្រជាជនកម្ពុជាខាតបង់ប្រាក់ចំនួន ៤៥លានដុល្លារ នៅឆ្នាំ២០២៥ ស្របពេលដែលមន្ត្រីព្រមានពីហានិភ័យនៃការធ្វើអត្តឃាត
ប្រជាពលរដ្ឋកម្ពុជាបានខាតបង់ប្រាក់ជាង៤៥លានដុល្លារ ដោយសារតែការឆបោកតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបង្ហាញកាលពីម្សិលមិញ ដោយព្រមានថាផលប៉ះពាល់សុខភាពផ្លូវចិត្តនៃការជំរិតទារប្រាក់តាមប្រព័ន្ធឌីជីថលនេះបានជំរុញឱ្យជនរងគ្រោះមួយចំនួនសម្រេចធ្វើអត្តឃាត។ ...
-
រដ្ឋមន្ត្រី MPTC ជួបជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ដើម្បីពិភាក្សាអំពីបច្ចេកវិទ្យាឌីជីថល និងកិច្ចសហប្រតិបត្តិការ
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានជួបជាមួយ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលទើបតែត្រូវបានតែងតាំងថ្មី ក្នុងគោលបំណងពិភាក្សាអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីស្ដីការក្រសួងកាលពីថ្ងៃអង្គារ។ ...
-
អ្នកសារព័ត៌មានប្រាំមួយនាក់ត្រូវឃុំខ្លួន ក្រោយរាយការណ៍រឿងព្រំដែន និងអំពើឆបោកតាមអនឡាញ
ក្រុមអង្គការសង្គមស៊ីវិលឲ្យដឹងថា អ្នកសារព័ត៌មានយ៉ាងតិចចំនួនប្រាំមួយនាក់ត្រូវបានឃុំខ្លួន ចាប់ខ្លួន ឬចោទប្រកាន់ចន្លោះពីខែមករា ដល់ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយអ្នកទាំងនោះរាយការណ៍ពីរឿងជម្លោះព្រំដែន និងមជ្ឈមណ្ឌលឆបោកអនឡាញ និងនៅមានអ្នកសារព័ត៌មានពីរនាក់ ...
-
កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន លើកទី៣ នៅខែមីនា
សភាពាណិជ្ជកម្មកម្ពុជា(CCC) និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នឹងរៀបចំ«កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦» នៅខែមីនាខាងមុខ ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើតបរិយាកាសកាន់តែល្អប្រសើរសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។ ...
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។គិតមកត្រឹមព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋ៧៦.២១៧នាក់ទៀតពុំទាន់អាចវិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះមានស្រ្តី៤០.១២៥នាក់ និងកុមារ២៥.៩០៣នាក់។ ...
ក្រសួងមហាផ្ទៃ
-
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការបរទេសកាណាដា
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការបរទេសកាណាដា។នៅក្នុងក្របខណ្ឌពហុភាគី ភាគីទាំងពីរបានបញ្ជាក់ការប្តេជ្ញាចិត្តសាជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ រួមទាំងការគាំទ្រគ្នាទៅវិញទៅមកសម្រាប់បេក្ខភាពនៅក្នុងវេទិកាអង្គការអន្តរជាតិ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដែលនៅទីនោះឯកឧត្តមគ្រោងនឹងជួបជាមួយប្រធានគណៈប្រតិភូមកពីប្រទេសមួយចំនួនផងដែរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ











