ជំនួយអភិវឌ្ឍន៍ទ្វេភាគី

សមាជិកគណៈកម្មាធិការជំនួយអភិវឌ្ឍន៍ ឌីអេស៊ី (DAC)

រដ្ឋាភិបាល​ស្នើរ​សុំ​ជំនួយ​កាន់តែ​ច្រើន​ខណៈ​សហភាព​អឺរ៉ុប​ពិចារណា​លើ​កា​រប​ឈ្ឈប់​

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកធ្វើពង្រាងច្បាប់បានស្នើរសុំមូលនិធិបន្ថែមពីសហភាពអឺរ៉ុបសម្រាប់ការអភិវឌ្ឍវិស័យ ទេសចរ ការរ៉ុករករ៉ែ ការនាំចេញស្រូវអង្ករ និងវិស័យវាយនភណ្ឌ ទោះបីជាមានការប្រកាសពីសភាអឺរ៉ុបអំពីការកាត់ជំនួយមកកាន់ប្រទេសកម្ពុជា ប្រសិនបើមិនមានកិច្ចខិតខំប្រឹងប្រែងក្នុងការគោរពសិទ្ធិមនុស្សកាន់តែច្រើន។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/govt-asks-for-more-funds-as-eu-mulls-cuts-116035/

រដ្ឋសភា នឹង​ជួប​សហភាព​អឺរ៉ុប ពិនិត្យ​ប្រាក់​ជំនួយ និង​ការ​ប្រើ​ថវិកា​ជាតិ

គណៈកម្មការទី២ នៃរដ្ឋសភា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មដែលមានសមាជិកសភាពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៍នេះ នឹងជួបសវនាការជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុប នៅមន្ទីររដ្ឋសភា ដើម្បីពិនិត្យលើប្រាក់ជំនួយរបស់អឺរ៉ុប និងការប្រើប្រាស់ថវិកាជាតិឆ្នាំ២០១៦។ ...

តាំង វីដា
http://bit.ly/2aj6QdW

អូស្ត្រាលីផ្តល់ថវិកា ៣៦លានដុល្លារសម្រាប់កែលម្អវិស័យសុខាភិបាល

ប្រទេសអូស្ត្រាលី និងកម្ពុជាបានព្រមព្រៀងគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាល ជាមួយនឹងការសន្យារបស់អូស្ត្រាលីផ្តល់ប្រាក់ ៣៦លានដុល្លារសម្រាប់កែលម្អវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជាបានប្រសើរឡើង។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា លោកស្រី Angela Corcoran នៅទីស្តីការក្រសួងសុខាភិបាល។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27702/australia-gives--36m-for-health-improvement/

ជប៉ុនជួយពង្រីកការផ្គត់ផ្គង់ទឹកស្អាត

ពិធីសម្ភោធនៃគម្រោងសម្រាប់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកដែលផ្តល់ថវិកាដោយជំនួយឥតសំណងរបស់ជប៉ុន នៅក្នុងខេត្តកំពង់ចាម និងបាត់ដំបងកាល ដែលបានប្រារព្ធនៅក្រុងបាត់ដំបងកាលពីម្សិលមិញ ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Kumamaru Yuji។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/27549/japan-helps-expand-water-supply/

ចិន​​​ជួយ​​​៥៣៨​​​លាន​​​ដុល្លារ​​​ក្រោយ​​​ពីជំនួប​​​​​​​​​សាមគ្គី​​​សមុទ្ទ​​​ចិន​​​ខាង​​​ត្បូង​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសកាលពីម្សិលមិញថា ប្រទេសចិននឹងផ្តល់ឲ្យកម្ពុជានូវជំនួយជាងពាក់កណ្តាលប៊ិលលានដុល្លារ គឺមានរយៈពេលមិនដល់មួយសប្តាហ៍ផង ក្រោយពីកម្ពុជាជាថ្មីម្តងទៀតបានបដិសេធមិនគាំទ្រសេចក្តីថ្លែងការណ៍អាស៊ានដែលរិះគន់ការទាមទាររបស់ក្រុងប៉េកាំងយកសមុទ្ទចិនខាងត្បូង។ ...

Ben Paviour និង គុច ណារ៉េន
http://www.cambodiadailykhmer.com/33018

អា​មេ​រិ​ក​ផ្តល់​ជំនួយ​៩​លាន​ដុល្លារ​ទៅ​កាន់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ជម្រុញ​គណនី​យ​ភាព​សាធារណៈ​

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ទឹកប្រាក់ជំនួយប្រមាណ៩លានដុល្លារអាមេរិកនឹងត្រូវបានផ្តល់ជូនសម្រាប់ការជំរុញគណនីយភាពរបស់រដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជានិងពង្រឹងអង្គការមិនមែនរដ្ឋាភិបាលនៅទូទាំងប្រទេស។ ...

Janelle Retka
https://www.cambodiadaily.com/brief/us-offers-9m-to-boost-public-accountability-ngos-115386/

ជប៉ុននឹងជួយដល់កុមារពិការភាព

ស្ថានទូតជប៉ុនបានផ្តល់ថវិកា ២៥៦,៣១៧ ដុល្លារទៅក្នុងជំនួយអភិវឌ្ឍមកកម្ពុជាកាលពីថ្ងៃច័ន្ទ ដែលនឹងត្រូវបានយកទៅប្រើប្រាស់ដោយសមាគមផ្តល់ជំនួយសង្គ្រោះរបស់ជប៉ុន (AAR Japan) ដើម្បីលើកកម្ពស់ការដាក់បញ្ជូលការអប់រំសម្រាប់កុមារពិការភាព។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/26895/japan-to-help-children-cope-with-disabilities/

ជប៉ុនអះអាងផ្តល់មូលនិធិដល់ NEC

ជប៉ុននឹងបន្តផ្តល់មូលនិធិដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុនពេលនៃការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ទោះបីជាមានការកើនឡើងនូវការព្រួយបារម្ភពីសំណាក់អន្តរជាតិលើបរិយាកាសនយោបាយដែលកំពុងតែយ៉ាប់យឺនរបស់កម្ពុជា។ ...

តាំង វីដា
http://www.khmertimeskh.com/news/26900/japan-confirms-nec-funding/

សហរដ្ឋអាមេរិក គ្រោង​ផ្ដល់​ជំនួយ​​មានលក្ខខណ្ឌជិត​៨០​លាន​ដុល្លារ​​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧

សហរដ្ឋអាមេរិក គ្រោងនឹងផ្ដល់ជំនួយជាទឹកប្រាក់សរុបជាង៧៧,៨លានដុល្លារសម្រាប់ឆ្នាំក្រោយ ដើម្បីជួយកម្ពុជា ដោះស្រាយបញ្ហាផ្សេងៗ រួមមានបញ្ហាសុខាភិបាល បញ្ហាមីននិងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំង ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាដើម។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០១៧របស់ព្រឹទ្ធសភាអាមេរិកាំងដែលបានចេញផ្សាយជាសាធារណៈកាលពីចុងខែមិថុនា។ ...

ហឿន សុភ័ក្រ្ត
http://khmer.voanews.com/a/us-assistance-to-cambodia-comes-with-conditions/3400328.html

សហភាពអឺរ៉ុបនិងSIDAព្រមព្រៀងផ្តល់ជំនួយដល់កម្ពុជាចំនួន៣៣.១លាន អឺរ៉ូ

សហភាពអឺរ៉ុបនិងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនអន្តរជាតិស្វីស (SIDA) បានព្រមព្រៀងក្នុងការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣៣.១លាន អឺរ៉ូទៅកាន់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣របស់ប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសារព័ត៌មានជាតិកាលពីថ្ងៃសុក្រ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/eu-sida-offer-eu331m-grant-budget-reform

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន តតាំង​ជាមួយ​សហភាព​អឺរ៉ុប​ក្នុងការ​គំរាម​​​កាត់​ជំនួយ​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការគំរាមកាលពីពេលថ្មីៗពីសភាអឺរ៉ុបដើម្បីកាត់ជំនួយរាប់រយលានដុល្លារដល់ប្រទេសកម្ពុជាដោយសារការរំលោភបំពានសិទ្ធិមនុស្ស។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/32155

សភាអឺរ៉ុប​​អំពាវនាវ​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​​ឲ្យ​ពិនិត្យ​មើល​​​​​​​ឡើង​​​​​​​​​វិញ​​​នូវ​​​​​​ជំនួយ​​សម្រាប់​​​ប្រទេស​កម្ពុជា​

កាលពីម្សិលមិញ សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយចោទប្រកាន់រដ្ឋា ភិបាលកម្ពុជាថា បានដាក់បទចោទប្រកាន់លើគណបក្សប្រឆាំងដោយហេតុផលនយោបាយ ហើយអំពាវនាវឲ្យកាត់ផ្ដាច់ជំនួយ ប្រសិនបើរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សឲ្យប្រសើរទេនោះ នេះជាការបន្ទរតាមសេចក្ដីសម្រេចស្រដៀងគ្នាមួយដែលខ្លួនបានអនុម័តកាលពី៦ខែមុន។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/32073

ជប៉ុនផ្តល់អាហារូបករណ៍ ៣លានដុល្លារ

រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋាភិបាលវ័យក្មេងកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ដែលជាការបន្តប្រពៃណីនៃការផ្តល់អាហារូបករណ៍ទ្វេភាគីដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០០ មកម្ល៉េះ នេះបើតាមប្រសាសន៍របស់ក្រុមមន្ត្រីកាលពីម្សិលមិញ។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25924/japan-gives--3m-for-scholarships/

កម្ពុជា​និង​ជប៉ុន​នឹង​សហការ​គ្នា​ស្តារ​ផ្លូវ​ចូល​អង្គរវត្ត​

កាលពីថ្ងៃចន្ទ ប្រទេសកម្ពុជានិងប្រទេសជប៉ុនបានចាប់ផ្តើមគម្រោងរយៈពេល៤ឆ្នាំដើម្បីស្តារផ្លូវចូលទិសខាងលិចទៅកាន់ ប្រាសាទអង្គរវត្តដែលត្រូវបានខូចខាត។ ...

Kyodo News
http://www.bangkokpost.com/news/asean/965609/cambodia-japan-restore-angkor-wat-causeway

ជប៉ុន​ផ្តល់​ $៣០ ​លាន​​ឲ្យ​កម្ពុជា​​ជួសជុល​ស្ពាន​ជ្រោយ​ចង្វារ

សារព័ត៌មាន Japan Times ​​រាយការណ៍​ថា​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) បាន​​​យល់​ព្រម​​ផ្ដល់​ប្រាក់​ ៣០ ​លាន​​ដុល្លារ​​ជា​ជំនួយ​ឥត​សំណង​​សម្រាប់​​ការ​ជួសជុល​ស្ពាន​ជ្រោយ​ចង្វារ​ ទី ១ ...

ក្រុមការងារភ្នំពេញបុស្តិ៍
http://bit.ly/1O1Vs8u

CJBI នឹង​ក្លាយ​ជា​ស្ពាន​ភ្ជាប់​វិនិយោគ​ជប៉ុន និង​កម្ពុជា

ថ្មីៗ​នេះ​ក្រុម​វិនិយោគ​ពាណិជ្ជកម្ម​កម្ពុជា ជប៉ុន ( CJ B I) បាន​បើក​ដំណើរការ​ដើម្បី​សម្រួល​ដល់​ការ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ បង្កើន​ឱកាស​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា។អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​ជាមួយ​លោក កឹម អឿន ប្រធាន CJBI ដើម្បី​ពិភាក្សា​នូវ​អ្វី​ដែល​ក្រុម​នេះ​រំពឹង​ថា​នឹង​ជួយ​ដល់​លំហូរ និង ...

ចេង សុខហ័ង
http://bit.ly/1TvruKU

រដ្ឋាភិបាល​អា​មេ​រិ​ក​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិការ​ជំ​នួ​យ​៣៥​លាន​ដុ​លា្ល​រ​ជាមួយ​រាជរដ្ឋាភិបាល​

រដ្ឋាភិបាល​អា​មេ​រិ​កបាន​សន្យា​ជំនួយ​ជា​ទឹកប្រាក់​៣៥​លាន​ដុល្លារ​ក្នុង​គម្រោង​ជំ​នួ​​យ​អភិវឌ្ឍ​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ដំណាក់កាល​ទី​មួយ​នៃ​កញ្ចប់​ថវិការ​រយៈពេល​៣​ឆ្នាំ​ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​១៣៧​លាន​ដុល្លារ​ ដែល​បាន​ប្រកាស​កាលពី ...

Ben Paviour
https://www.cambodiadaily.com/news/us-signs-35-million-aid-package-with-government-110667/

កូរ៉េផ្តល់ប្រាក់ ១៣លានដុល្លារអាមេរិកសម្រាប់គម្រោងកាត់បន្ថយគ្រោះទឹកជំនន់

កូរ៉េ​នឹង​ផ្តល់​ប្រាក់​កម្ចីសម្បទាន​ ១៣.៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ​ដើម្បី​ជួសជុល​សម្រាប់​គម្រោង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់​ស្ទឹង​សៀមរាប​ដំណាក់កាល​ទី​ II ​បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ម្សិលមិញ​ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ធនាគារ​កូរ៉េ​អាហរ័ណ​និ ...

សុខ ចាន់
http://www.khmertimeskh.com/news/23335/korea-gives--13-mil--for-flood-project/

ជប៉ុនផ្តល់ប្រាក់កម្ចី និងប្រាក់ជំនួយចំនួន ១៨១ លានដុល្លារអាមេរិក

កាលពី​ម្សិលមិញ​ ​ប្រទេស​ជប៉ុន​បាន​យល់ព្រម​ផ្តល់​ប្រាក់​កម្ចី​ ១៨១​ លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា​ ​ដើម្បី​ជួយ​ដល់​ការ​ជួសជុល​ផ្លូវជាតិ​លេខ​៥​ ដែល​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត​ សម្រាប់ការពង្រីក​ស្ពាន​មិត្តភាព​ជប៉ុន​ និង​ដើម្បី​ជួយ​ក្នុង​ការ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/23025/japan-gives--181-million-in-loan-and-aid/

ជប៉ុន​នឹង​ផ្តល់​ជំនួយ​ជិត​៣០​លាន​ដុល្លារ​សម្រាប់​ការ​ស្តារ​ស្ពាន​មិត្តភាព​

​រដ្ឋាភិបាល​ជប៉ុន​គ្រង​នឹង​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​២៩.៤​លាន​ដុ​លា្ល​រ​សម្រាប់​គម្រោងការ​ស្តារ​ស្ពាន​មិត្តភាព​ជប៉ុន​នៅ​រាជធានី​ភ្នំពេញ​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស​កាលពី​ថ្ងៃ​ពុធ​។​ ​ ...

ភីធឺរ៍ ហ្វត
https://www.cambodiadaily.com/news/japan-to-donate-30m-to-repair-friendship-bridge-110012/

ជំនួយ​សហភាព​អឺរ៉ុប​កើនឡើង​ជិត​៥០​ភាគរយ​

សហភាព​អឺរ៉ុប​បាន​បង្កើន​ជំនួយ​អភិវឌ្ឍ​មក​កាន់​ប្រទេស​កម្ពុជា​ជាង​៥០​ ភាគរយ​ក្នុង​ឆ្នាំ​២០១៦​ ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​សុក្រ​។​ ...

Igor Kossov
http://www.phnompenhpost.com/national/eu-funds-increase-nearly-50-cent

អង្គការដែលផ្តោតទៅលើការបោះឆ្នោតនឹងទទួលបានជំនួយច្រើនពីសហភាពអឺរ៉ុប

កាលពី​ស​ប្តា​ហ៍​មុន​ សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា​ទឹកប្រាក​ចំនួន​៨.២​លាន​អឺ​រ៉ូ​ (៨.៩​លាន​ដុល្លារ​)​នឹង​ត្រូវ​បាន​ផ្តល់​ទៅ​កាន់​អង្គការ​សង្គម​សុ​ី​វិល​ ណាមួយ​ដែល​មាន​គោល​ បំណង​អភិវឌ្ឍ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​នេះ​ឱ្យ​កាន់តែ ...

Maddy Crowell
http://www.khmertimeskh.com/news/20817/election-focused-ngos-get-big-slice-of-eu-grants/

សហភាពអឺរ៉ុបសន្យាផ្តល់ជំនួយថវិកាជិត 9m $ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួន១១

ប្រាំមួយខែបន្ទាប់ពីសភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដើម្បីលុបចោលសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលដែលបានចូលជាធរមាននៅក្នុងខែសីហាសហភាពអឺរ៉ុបបានប្រកាសនៅថ្ងៃចន្ទថាខ្លួនបានសន្យាផ្តល់ជំនួយ ៨,២ លានអឺរ៉ូ (ប្រហែល ៨,៩ លានដុល្លារ) ទៅឱ្យអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិនៅក្នុង ប្រទេសនេះ។ ...

George Wright
https://www.cambodiadaily.com/news/eu-pledges-nearly-9m-to-eleven-local-ngos-105849/

ប្រទេស​ជប៉ុន​បាន​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​បន្ថែម​ទៀត​សម្រាប់​បរិក្ខារ​សិក្សា​សាលារៀន​

កាលពី​ថ្ងៃ​សុក្រ​ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជា​ទឹកប្រាក់​ជិត​ ២០​ ០០០​ដុល្លារ​ ដើម្បី​ជួសជុល​និង​ធ្វើ​ឱ្យ​មាន​ប្រសើរ​ភាព​នៃ​បរិក្ខារ​សិក្សា​ នៅ​តាម​សាលារៀន​ក្នុង​ខេត្ត​ចំនួន​ពីរ​។​ ​ ...

Pav Suy
http://www.khmertimeskh.com/news/18903/japan-gives-more-grants-for-schools/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3C4bu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!