រដ្ឋាភិ​បាល​គ្រោង​$៣០០ ​លាន​សាង​សង់​ចំណត​ផែ​ពហុ​បំណងថ្មី

ស្រប​ពេល​គោល​នយោបាយ​រដ្ឋាភិបាល​លើ​ការ​បន្ថយ​ថ្លៃ​ដឹកជញ្ជូននិង​កំណើន​បរិមាណ​កុង​តឺន័រ​ឆ្លងកាត់​កំពង់ផែ​កើន​ឡើង​រដ្ឋា​ភិបាល​កម្ពុជា​គ្រោង​ចំណាយ​៣០០​លាន​ដុល្លារ​សាងសង់​ចំណត​ផែ​ពហុ​បំណង​ថ្មី​មួយ​ទៀត​បន្ថែម​ពី​លើ​ផែ​ពហុ​បំណង​ដែល​កំពុង​សាងសង់​ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ទំនិញ​ធំៗ​អាច​ចូល​ចត​បាន​កាន់​តែ​ច្រើន​និង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​ដឹក​ចេញ​ពី​កម្ពុជា​។​

លោក​ស៊ុន​ចាន់​ថុល​រដ្ឋ​មន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូននៅ​ក្នុង​សន្និបាត​បូក​សរុប​ការងា​រឆ្នាំ​២០១៦​របស់​ក្រសួង​កាល​ពីមិ្សលមិញ​បាន​ថ្លែងថា​ផែ​ពហុ​បំណង​ទឹក​ជ្រៅ​ថ្មី​នឹង​ជួយ​បង្កើត​សមត្ថភាព​របស់​កំពង់​ផែ​ស្វ័យត​សីហនុ ​ក្នុង​ការ​ទទួល​ចូល​ចត​នៃ​នាវា​ដឹក​ទំនិញ​ធំៗ​។ …

ជា វណ្ណៈ
http://bit.ly/2iVpgp6