រដ្ឋាភិបាល
ទំនាក់ទំនងអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីអង់គ្លេស ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីអង់គ្លេស ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន លោកជំទាវ Seema Malhotra អំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរ ដោយមានប្រជាជនកម្ពុជាភៀសសឹកជិតកន្លះលាននាក់ ហើយចំនួននេះកំពុងបន្តកើនឡើងក្រោមការវាយប្រហារមិនរើសមុខពីសំណាក់កងទ័ពថៃ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ។កម្ពុជានឹងបញ្ជាក់ជាថ្មីឡើងវិញនូវគោលជំហរយ៉ាងមុតមាំរបស់ខ្លួនក្នុងការដោះស្រាយទំនាស់និងជម្លោះទាំងឡាយតាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Borovik ជួបសម្តែងការគួរសម ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Borovik ជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ដោយកត់សម្គាល់ពីខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៦ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃ
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពី ការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃ។ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថាការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ តែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន ស្តីពីឯកឧត្តមឯកអគ្គរាជទូតកម្ពុជា អញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាងឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងថ្មី និងលោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីពិភាក្សាអំពីការជំរុញភាពជា ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
សេចក្តីប្រកាសព័ត៌មាន៖ ជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។នៅក្នុងជំនួបសម្ដែងការគួរសមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាដែលបានធ្វើឡើងមុននេះក្នុងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ ដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃកិច្ចសន្ទនាកម្ពុជា-បារាំង និងការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូប្រវត្តិសាស្ត្រឱ្យឈានដល់កម្រិតថ្មី។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលសារតែងតាំង លោក Jürg Montani ជាប្រធានគណៈប្រតិភូថ្នាក់តំបន់របស់ ICRC ប្រចាំកម្ពុជា
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលសារតែងតាំង លោក Jürg Montani ជាប្រធានគណៈប្រតិភូថ្នាក់តំបន់របស់ ICRC ប្រចាំកម្ពុជា។ចំពោះកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង ICRC ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ICRC ដែលបានជួយគាំទ្រលើ៖ ១) ការលើកកម្ពស់សុខុមាលភាពរបស់អ្នកជាប់ឃុំ ២) កម្មវិធីស្តារនីតិសម្បទាសម្រាប់ជនពិការ ៣) កិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា និង ៤) ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន "ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន" ឆ្នាំ២០២៥
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ២០២៥ ដែលបានប្រព្រឹត្ត ...
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូនេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ មកលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោងនិងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បានបណ្ដាលឱ្យពលរដ្ឋកម្ពុជាស្លាប់ចំនួន១៨នាក់ របួសចំនួន៧៩នាក់ ជនភៀសសឹកជាង១៤ម៉ឺនគ្រួសារ។ ...
ក្រសួងមហាផ្ទៃ
ខ្លឹមសារសង្ខេបសម្រាប់អ្នកសារព័ត៌មានដោយ ឯកឧត្ដម នង សាកល អ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារសង្ខេបសម្រាប់អ្នកសារព័ត៌មានដោយ ឯកឧត្ដម នង សាកល អ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ខ្លឹមសារសង្ខេបសម្រាប់អ្នកសារព័ត៌មានផ្តោតលើ ៤ ចំនុច ដូចជា៖ (១) កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ (២) ការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងការវិលត្រឡប់ទៅរកការសន្ទនាវិញ (៣) ពាក់ព័ន្ធនឹងការខូចខាតផ្នែកមនុស្សធម៌ និងហេដ្ឋារចនាសម្ព័ន្ធ និង (៤) អំពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ផលប៉ះពាល់ រួមមាន ករណីពលរដ្ឋស្លាប់ និងរបួស ករណីពលរដ្ឋនៅជំរំសុវត្ថិភាព និងករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល។ មានពលរដ្ឋស្លាប់១នាក់(ស្ត្រី) នៅខេត្តឧត្តរមានជ័យ។ ជាបឋម គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១៣នាក់ និងរបួសចំនួន៧៤នាក់។ ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសច្រានចោល៖ ការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសច្រានចោលការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ។ក្រសួងមហាផ្ទៃ ប្រកាសច្រានចោលជាដាច់ខាតចំពោះការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃបញ្ជូនទៅពន្ធនាគារ និងការបំភ្លៃស្ថានការណ៍ផ្សេងៗ ដែលនាំឱ្យពលរដ្ឋថៃនៅកម្ពុជា ពិសេសក្រុមគ្រួសារសាច់ញាតិនៅឯប្រទេសថៃ មានការយល់ខុស។ ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សហប្រធានទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន និងបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិសុខជាដើម។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ផលប៉ះពាល់ រួមមាន ករណីពលរដ្ឋស្លាប់ និងរបួស ករណីពលរដ្ឋនៅជំរំសុវត្ថិភាព និងករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល។ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដោយយោងលើការវិវត្តនៃស្ថានភាពព្រំដែន ដែលភាគី ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។នៅក្នុងឱកាសកិច្ចប្រជុំJCលើកទី២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម ឡេ ហ័យជុង បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៃប្រទេសរៀងៗខ្លួន និងបានពិភាក្សាអំពីវិធានការណ៍នានាយ៉ាងស៊ីជម្រៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្នើពី តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បី «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»។ឯកឧត្តម កែវ ឈា បានផ្ញើលិខិតជូនឯកឧត្តម Samuel Bogar ដោយស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យយកចិត្តទុកដាក់ និងចាត់ការជាបន្ទាន់និងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពឈ្លានពានប្រដាប់អាវុធដោយគ្មានការញុះញង់ជាមុន គ្មានហេតុផល និងខុសច្បាប់ ដែលកំពុងបន្តប្រព្រឹត្តទៅកាន់តែខ្លាំងឡើងពីសំណាក់កម្លាំងយោធាថៃប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ បទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតពី ៣៣ ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅរាជធានីភ្នំពេញ ស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាម ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍លើសំណើសុំក្រោមមាត្រា៨ នៃអនុសញ្ញាអូតាវ៉ា កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅកិច្ចប្រជុំលើកទី២២ របស់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដោយថ្កោលទោសការវាយប្រហារយោធារបស់ប្រទេសថៃមកលើខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានមូលដ្ឋានលើហេតុការណ៍មីន ...
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីវៀតណាម នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំលើកទី២១របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២១ នឹងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២០ ព្រមទាំងដាក់ចេញវិធានការជាក់លាក់ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីស្ថានភាពយោធិនខ្មែរចំនួន ១៨ រូប ដែលប្រទេសថៃបានបន្តឃុំខ្លួនដោយខុសច្បាប់ អស់រយៈពេល ១២៧ ថ្ងៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាល ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម វីនស្តុន ភីធឺរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែងនៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ។សហប្រធានទាំងពីរបានស្វាគមន៍ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏មានផ្លែផ្កាលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមកជិតប្រាំពីរទសវត្សរ៍ ជាពិសេសការរីកចម្រើនគួរជាពេញចិត្តលើវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ























