សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៤ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍ នៃ រាជាណាចក្ររួមនៃព្រីតថេននិងអៀរឡង់ខាងជើង
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៤ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍ នៃ រាជាណាចក្ររួមនៃព្រីតថេននិងអៀរឡង់ខាងជើង។
ជាលទ្ធផល ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាព និងសន្ទុះរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកន្លងមក តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ កំណើននៃការដោះដូរពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការបន្តអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
