Government
គណបក្សសង្គ្រោះជាតិទាមទារឲ្យរាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណវិទ្យុ និងទូរទស្សន៍
សមាជមហាជនដែលរៀបចំដោយគណបក្សសង្គ្រោះ ជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ ទាមទារឲ្យរាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណវិទ្យុ ទូរទស្សន៍ ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជោយ និង តម្លាភាពព្រមទាំងមានគុណប្រយោជន៍ដល់សាធារណជន។ ការទាមទារនេះ ធ្វើឡើងនៅក្នុងសមាជមហាជនរបស់គណបក្ស នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជិតមួយម៉ឺននាក់ មានទាំងព្រះសង្ឃ កម្មកររោងចក្រ កសិករ អាជីវករ និងមន្ត្រីរាជការជាដើម។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់VOD នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា នេះថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដូចជា ទូរទស្សន៍ និងវិទ្យុមួយចំនួនមាននិន្នាការទៅរកគណបក្សកាន់អំណាច ដែលមិនឈរលើគោលការណ៍ឯករាជ្យ។ លោក បន្តថា ដូច្នេះ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុ ក្នុងការផ្តល់ព័ត៌មានពិតដល់សាធារណជន។ លោក យល់ថា ការផ្សាយព័ត៌មានពិតមានសារៈសំខាន់ណាស់ ជាពិសេសអាចនាំឲ្យប្រជាពលរដ្ឋ យល់ដឹង ហើយអាចជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវដែលខ្លួនពេញចិត្ត ៖ ...
ជន ស្រីណុច និងដួង សុខា
http://vodhotnews.com/16549
លោក សម រង្ស៊ី ចេញទៅក្រៅប្រទេសនៅថ្ងៃចន្ទនេះ សម្រាប់នយោបាយការទូត
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសថា លោកនឹងចេញទៅក្រៅប្រទេស នៅថ្ងៃចន្ទនេះ ប្រមាណជា២សប្តាហ៍ ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា និងរឹតបន្តឹងជំនួយមកកម្ពុជា។ លោកសម រង្ស៊ី ប្រកាសបែបនេះ កាលពីថ្ងៃអាទិត្យ នៅក្នុងសមាជមហាជន នៅទីលានប្រជាធិបតេយ្យ ជាការបង្ហាញជំហររបស់គណបក្ស និងកិច្ចការការទូតផ្សេងៗ ដែលលោក កំពុងតែធ្វើ។ ...
ស៊ុន ណារិន
http://vodhotnews.com/16542
លោក សម រង្ស៊ី នឹងចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅរសៀលម៉ោង២នេះ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃចន្ទ វេលាម៉ោង២រសៀលនេះ នឹងទៅចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្ស សង្គ្រោះជាតិ ចេញនៅថ្ងៃទី០៧ ខែតុលា ឲ្យដឹងថា លោក សម រង្ស៊ី នឹងទៅចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កន្លងទៅ លោក សម រង្ស៊ី មិនមានឈ្មោះជាបេក្ខជនជាប់ជាតំណាងរាស្ត្រ សម្រាប់នីតិកាលទី៥នេះទេ បើយោងតាមបញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោត ចេញផ្សាយដោយ គជប។លោក សម រង្ស៊ី មិនបានឈរឈ្មោះជាតំណាងរាស្ត្រ ដោយសារ គជប សម្រេចមិនចុះឈ្មោះលោក ពេលលោកមានជាប់ពិរុទ្ធរឿងដកតម្រុយបង្គោលព្រំដែន។ នៅពេលលោកត្រឡប់មកពីប្រទេសបារាំងវិញ មុនការបោះឆ្នោត ថ្ងៃទី២៨ខែកក្កដា គជប លើកឡើងថា វាយឺតពេលទៅហើយ ដោយសារការបោះឆ្នោត ខិតជិតមកដល់។ ...
ញ៉ែត ស្រីពៅ
http://vodhotnews.com/?p=article&id=16544&lang=kh
ជាម យៀប៖ ការជួបជុំរបស់គណបក្សសង្គ្រោះជាតិ ជាការចង់ឈ្នះដោយមិនគោរពច្បាប់
សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ហៅការប្រមូលផ្តុំអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យ ម្សិលមិញថា ជាការចង់ឈ្នះដោយ មិនគិតពីច្បាប់ និងផលប្រយោជន៍ជាតិ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយកម្មវិធីតុមូលរបស់VOD នៅថ្ងៃអាទិត្យម្សិលមិញ លោក ជាម យៀប សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកឡើងថា ការធ្វើសមាជមហារបស់គណបក្សសង្គ្រោះជាតិ ធ្វើសង្គមបាត់បង់សន្តិសុខ សណ្តាប់ធ្នាប់ ឈានទៅរកសង្គមដែលមិនគោរពច្បាប់។ លោកបន្តថា ការស្វែងរកដំណោះស្រាយ បញ្ហានយោបាយមានវិធីសាស្ត្រច្រើនហើយមិនចាំបាច់ជ្រើសរើសយក ការប្រមូលផ្តុំនោះទេ។ ...
ពៅ មេត្ដា
http://vodhotnews.com/16543
First CPP National Assembly Plenary Session Set for Thursday
The National Assembly will hold its first plenary session meeting on Thursday since Prime Minister Hun Sen’s 68 members of parliament last month approved an Assembly president and chairpersons to head the body’s nine committees, and despite the opposition CNRP still refusing to take their ...
Hul Reaksmey
http://www.cambodiadaily.com/elections/first-cpp-national-assembly-plenary-session-set-for-thursday-44452/
People Returning to City After Holiday Met by Roadblocks
Police and military police set up roadblocks on major highways leading into Phnom Penh on Sunday as the opposition held its first rally in the capital since the party boycotted the opening of parliament last month over contested election results. Some officials manning the roadblocks said ...
Alex Willemyns and Mech Dara
http://www.cambodiadaily.com/news/people-returning-to-city-after-holiday-met-by-roadblocks-44455/
CNRP ទាមទារការបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីឲ្យមានការទទួលស្គាល់ពីតួនាទីរបស់ខ្លួន
សមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ បានចេញសេចក្តីសម្រេច ដោយទាមទារឲ្យមានការបង្កើតរាជ រដ្ឋាភិបាលស្រមោល ដើម្បីឲ្យគណបក្សកាន់អំណាចទទួលស្គាល់តួនាទីគណបក្សប្រឆាំង និងឲ្យមានតុល្យភាពអំណាចនៅរដុ្ឋសភា។ ការទាមទារនេះធ្វើឡើង នៅក្នុងសេចក្តីសម្រេចរបស់សមាជមហាជន កាលពីថ្ងៃទី០៦ ខែតុលា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋជិតមួយម៉ឺននាក់ចូលរួម។ ការទាមទារនេះ ក៏ដើម្បីឲ្យមានការផ្លាស់ប្តូរតាមរយៈកំណែទម្រង់គោលនយោ បាយ និងស្ថាប័នជាតិសំខាន់ៗ ធានាការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់VOD នៅថ្ងៃចន្ទនេះថា ការទាមទារឲ្យបង្កើតរដ្ឋាភិបាលស្រមោល ជាកញ្ចក់មួយសម្រាប់ឆ្លុះបញ្ចាំង ពីសកម្មភាពរបស់រដ្ឋាភិបាលឲ្យស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ៖ “នេះជាកញ្ចក់ឆ្លុះ ឲ្យ រដ្ឋាភិ បាល បច្ចុប្បន្ន ដើម្បីឲ្យគាត់ដឹង ថាតើកន្លែងណាដែលគាត់ធ្វើត្រូវ កន្លែងណាដែលគាត់ធ្វើខុស ពីព្រោះមនុស្សធ្វើវាតែងតែមានកំហុស ខ្លួន ឯងធ្វើ មិនអាចមើលកំហុសខ្លួនឯងឃើញ ហើយពិសេសយើងមើលឃើញហើយថា ល្អទាំងអស់ ក៏ប៉ុន្ដែកំហុសរបស់ខ្លួន អ្វីដែល ...
http://vodhotnews.com/16553
http://ណាត សុភាព និងដួង សុខា
Kem Sokha Accused of Denying Flood Aid to CPP Voters
A village chief in Kompong Cham province’s flooded Tonle Bit commune Thursday accused opposition leader Kem Sokha of refusing to provide emergency supplies to CPP supporters during a donation run on Tuesday. Prek Touch village chief Sar Bora said that Mr. Sokha, vice president of the ...
Cambodian opposition stages new rally in capital amid post-election deadlock
Cambodia’s main opposition party staged another mass rally in the capital on Sunday, vowing to keep up its political fight in the aftermath of national elections they say were rigged. Around 10,000 people turned out for the protest in Phnom Penh. The demonstration was part of ...
The Washington Post Staff
http://www.washingtonpost.com/world/asia_pacific/cambodian-opposition-stages-new-rally-in-capital-amid-post-election-deadlock/2013/10/06/b3d36554-2e65-11e3-9ddd-bdd3022f66ee_story.html
WWF calls for emergency MRC meeting over Laos' decision to build 2nd dam
The World Wildlife Fund, one of the biggest conservation groups, has called for an emergency meeting with the Mekong River Commission (MRC) in the wake of Laos’ decision to proceed with a second dam on the river. There are fears that this move will seriously undermine ...
The Nation News Staff
http://www.nationmultimedia.com/national/WWF-calls-for-emergency-MRC-meeting-over-Laos-deci-30216410.html
សមាជមហាជនគណបក្សសង្គ្រោះជាតិ សម្រេចទាមទារ១០ចំណុច
សមាជមហាជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៦ខែតុលានេះ បានសម្រេចនូវការទាមទារចំនួន ១០ចំណុច ដោយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងទាមទារឲ្យមានការផ្លាស់ប្តូរតាមរយៈកែទម្រង់នូវគោលនយោបាយ និងស្ថាប័នជាតិសំខាន់ៗ ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីសម្រេចរបស់សមាជមហាជន ដែលធ្វើឡើងតាំងពីម៉ោង២រសៀលរហូតដល់ម៉ោងជាង៥ល្ងាចថ្ងៃទី០៦ខែ តុលានេះ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានស្តាប់នូវសេចក្តីថ្លែងគោលជំហររបស់គណបក្សសង្គ្រោះ ជាតិ និងយោបល់របស់ប្រជាពលរដ្ឋ ជុំវិញស្ថានភាពនយោបាយបច្ចុប្បន្ន អង្គសមាជមហាជនបានសម្រេច ទាមទារឲ្យគណបក្សសង្គ្រោះជាតិបន្តស្វែងរកយុត្តិធម៌ជូនមហាជនជា ម្ចាស់ឆ្នោត តាមរយៈការធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំទូទាំងប្រទេស ធ្វើនយោបាយការទូតឲ្យទូលំទូលាយ ធ្វើញត្តិរាប់លានស្នាមមេដៃ ដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា ១៩៩១។ ...
ពេជ្រ សុធារី
http://vodhotnews.com/16536
ILO Initiative Could Unravel Cambodia’s Garment Industry: Manufacturers
A move by the International Labour Organization to name and shame garment producers in Cambodia that flout workers’ rights and safety standards could damage the industry’s reputation and result in a drastic reduction in orders from buyers abroad, according to a senior manufacturing official. Last week, ...
Radio Free Asia News Staff
http://www.rfa.org/english/news/cambodia/initiative-10042013150820.html
លោក ជាម យៀប៖ តំណែងក្នុងរដ្ឋសភារង់ចាំវត្តមានបក្សប្រឆាំង
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា តំណែងគណៈកម្មការជំនាញក្នុងរដ្ឋសភានីតិកាលទី៥ មួយចំនួន កំពុងរង់ចាំសមាសភាពពីគណបក្សប្រឆាំង។ ប៉ុន្តែ មន្ត្រីបក្សប្រឆាំងថ្លែងថា នៅបន្តរក្សាជំហរធ្វើពហិការមិនចូលប្រជុំរដ្ឋសភាដូចពេលមុន ដរាបណាមិនមានកែទម្រង់ស្ថាប័នរដ្ឋសភានោះទេ។ លោក ជាម យៀប សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។ លោកមានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ត្រៀមបើកកិច្ចប្រជុំនៅថ្ងៃច័ន្ទ ទី៧ ខែតុលា មុននឹងបើកកិច្ចប្រជុំរដ្ឋពេញអង្គរដ្ឋសភា នៅថ្ងៃទី១០ ខែតុលា ដើម្បីជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩ នៃរដ្ឋសភាអាណត្តិទី៥។ លោកបន្តថា តំណែងក្នុងគណៈកម្មការជំនាញរដ្ឋសភានីតិកាលទី៥ បានបើកទ្វារស្វាគមន៍បេក្ខភាពតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការជ្រើសតាំងនេះ៖ «ខ្ញុំមានការសោកស្ដាយណាស់ គេលើកឡើងថា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានជ្រើសតាំងមកនេះ សុទ្ធតែសភា និងរាជរដ្ឋាភិបាលមិនគ្រប់ទឹក។ ខ្ញុំថា ទៅមិនគ្រប់ទឹកយើងទៅបង្គ្រប់ទឹកជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយទៅគ្រប់ទឹកទៅតាមច្បាប់។ អាអ្នកថាមិនគ្រប់ទឹកហ្នឹង គឺខ្លួនឯងទេ ដែលមិនគ្រប់ទឹក ...
CNRP Calls for Paris Peace Agreement Signatories to Intervene
CNRP vice president Kem Sokha on Thursday renewed the opposition party’s calls for the 18 signatories of the 1991 Paris Peace Agreement to intervene in Cambodia, saying that the more than two-decades-old agreement had still not been properly implemented. The opposition has announced that October 23—the ...
Alex Willemyns
http://www.cambodiadaily.com/elections/cnrp-calls-for-paris-peace-agreement-signatories-to-intervene-44432/
Opposition’s Demand for TV Access Crucial, Futile
Speaking on the first day of the opposition’s three-day mass demonstration in Phnom Penh’s Freedom Park last month, CNRP spokesman Yim Sovann announced to an electrified crowd that the party would be seeking its own television station in negotiations with the ruling CPP. With the ...
Controversial Dam Approved on Cambodia-Laos Border
Laos has notified the Mekong River Commission (MRC) that it will go ahead with the construction of the Don Sahong Dam, which environmentalists say could threaten the ecosystem of the Lower Mainstream Mekong and have a severe impact on the livelihoods of hundreds of thousands ...
Denise Hruby
http://www.cambodiadaily.com/news/controversial-dam-approved-on-cambodia-laos-border-44401/
Cambodia sees steady growth in tourist arrivals despite disputed election result
Cambodia registered steady growth in international tourist arrivals in the first nine months of the year although the political dispute between the ruling and opposition parties over contested elections in July remains unsolved, officials said Thursday. Tith Chantha, secretary of state at the Ministry of Tourism, ...
Nguon Sovan
http://news.xinhuanet.com/english/world/2013-10/04/c_132772459.htm
Another Court Clerk Arrested for Corruption
A clerk at the Banteay Meanchey Provincial Court was arrested Tuesday on suspicion of corruption and bribe-taking, police and Anti-Corruption Unit (ACU) officials said, but rights groups said clerks alone are not in a position to determine the course of court cases and that more ...
Aun Pheap
http://www.cambodiadaily.com/news/another-court-clerk-arrested-for-corruption-44366/
At the Neak Leung Ferry Terminal, Bribes Pay the Way
Every year, tens of thousands of people cross the Mekong River from Kandal to Prey Veng province to celebrate the Pchum Ben festival with their families. For some, queuing at the Neak Leung ferry terminal breathing in the exhaust fumes of thousands of vehicles can ...
Matt Blomberg and Mech Dara
http://www.cambodiadaily.com/news/at-the-neak-leung-ferry-terminal-bribes-pay-the-way-44330/
EU Ambassador Meets Sok An, Says CNRP Should Take Seats
Popular online news website CEN (Cambodia Express News) reported Wednesday that European Union (E.U.) Ambassador Jean-Francois Cautain told CPP Deputy Prime Minister Sok An that the E.U. wished to see the opposition CNRP take their seats in the National Assembly. Mr. Cautain’s comments were made during ...
Mech Dara and Alex Willemyns
http://www.cambodiadaily.com/elections/eu-ambassador-meets-sok-an-says-cnrp-should-take-seats-44310/
What does the future hold?
Officials, business professionals and political analysts have mixed opinions on the leadership of the single-party Cambodian government and what the future hold for the next five years. Sok Touch, a professor of political science at Khemarak University, said the political deadlock won’t help the nation become ...
Kay Kimsong
http://www.phnompenhpost.com/analysis-and-op-ed/what-does-future-hold
Cambodia: Chut Wutty's legacy creates an opportunity for land justice
In Cambodia, there is talk of change. Not just from Hun Sen, the prime minister, who has promised reforms after his party suffered a significant blow in recent elections, but from environmental activists and campaigners, who say there has never before been such an opportunity ...
Kate Hodal
http://www.theguardian.com/global-development/2013/oct/02/cambodia-chut-wutty-land
សាលាក្រុងច្រានចោលសំណើបក្សសង្គ្រោះជាតិ
ភ្នំពេញៈ សាលារាជធានី កាលពីម្សិលមិញ បានច្រានចោលសំណើរបស់គណបក្សប្រឆាំង ដែលស្នើសុំធ្វើការប្រមូលផ្តុំជាថ្មីទៀត នៅទីលានប្រជាធិតេយ្យ នៅថ្ងៃអាទិត្យដោយមានអ្នកគាំទ្រប្រមាណ ២០០០០ នាក់ ដោយថ្លែងថា ពួកគេមិនអាចផ្តល់សន្តិសុខ សម្រាប់អ្នកចូលរួមច្រើនបែបនេះបានទេ។ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង មានគម្រោងធ្វើ «សមាជគណបក្ស» នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃអាទិត្យ នឹងគ្រោងធ្វើបាតុកម្ម នៅពេលក្រោយក្នុងខែនេះ។ បន្ទាប់ពីកិច្ចប្រជុំរវាងសាលារាជធានី និងគណបក្សប្រឆាំង អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ បានថ្លែងថា មន្រ្តីសាលារាជធានី បានថ្លែងថា ពួកគេ អាចអនុញ្ញាតឲ្យយ៉ាងច្រើនបំផុតចំនួន ១០០០០ នាក់ ហើយគណបក្ស ត្រូវសុំការអនុញ្ញាតពីក្រសួង មហាផ្ទៃ ប្រសិនបើពួកគេគ្រោងធ្វើលើសចំនួននោះ។ លោក ឌីម៉ង់ បានថ្លែងបន្តថា៖ «នៅក្នុងការប្រមូលផ្តុំពួកគេមិនត្រូវប្រើប្រាស់វេទិកានោះ វាយប្រហារព្រះមហាក្សត្រឬ រាជរដ្ឋាភិបាលទេ»។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិក៏ត្រូវបានណែនាំ មិនឲ្យធ្វើការហែក្បួនផងដែរ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញឫទិ្ធ ...
មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104708-2013-10-02-03-37-10
វិភាគ៖ ការមិនមានឯកភាពនយោបាយនាំឲ្យកម្ពុជាប្រឈមទាំងបញ្ហាក្នុង និងក្រៅប្រទេស
ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា មករហូតដល់ដើមខែតុលានេះ គឺជាង២ខែហើយតែមិនទាន់មានពន្លឺណា ដែលបង្ហាញពីច្រកចេញនៃការខ្វែងគំនិតរវាងថ្នាក់ដឹកនាំគណបក្ស ទាំងពីរ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅឡើយ។ សម្រាប់ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមធ្លាប់លើកឡើងថា ការពន្យារពេលជាការប្រសើរព្រោះអាចឲ្យគណបក្សទាំងពីរ មានពេលគ្រប់គ្រាន់ដោះស្រាយបញ្ហានៅសេសសល់ឲ្យអស់ ដើម្បីកុំឲ្យបញ្ហារបៀបនេះ កើតមាននៅពេលបោះឆ្នោតក្រោយៗទៀត។ តែចំណុចចោទត្រង់ថា បច្ចុប្បន្នការចរចារបស់គណបក្សទាំងពីរហាក់ដូចជា ដល់ផ្លូវមួយទាល់ច្រក គឺមួយបង្កើតសភា និងរដ្ឋាភិបាលម្នាក់ឯង ចំណែកមួយទៀតទន្ទេញតែពាក្យបាតុកម្មៗ។ ...
ពៅ មេត្ដា
http://vodhotnews.com/16502