Government
Official Explanation for Canceled Water Festival Questioned
From the leadership of the opposition CNRP down to Phnom Penh’s street vendors, Prime Minister Hun Sen’s explanation for once again canceling the city’s annual Water Festival—recent flooding in the provinces—is being met with mounting skepticism. In a government decree on Sunday, Mr. Hun Sen said ...
Zsombor Peter and Hul Reaksmey
http://www.cambodiadaily.com/news/official-explanation-for-canceled-water-festival-questioned-44565/
មជ្ឈដ្ឋានទូទៅមានមន្ទិលចំពោះហេតុផលរដ្ឋាភិបាលលុបចោលពិធីបុណ្យអុំទូក
មជ្ឈដ្ឋានទូទៅនៅរាជធានីភ្នំពេញចាប់ពីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ រហូតដល់អាជីវករលក់ដូរនៅតាមដងផ្លូវ សុទ្ធតែបានសម្តែងក្តីមន្ទិលចំពោះការលើកហេតុផល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលពិធីបុណ្យអុំទូក ក្នុងនោះទឹកជំនន់នៅតាមបណ្តាខេត្តនាពេល ថ្មីៗនេះ ក៏ត្រូវបានយកមកធ្វើជាហេតុផលផងដែរ ។ តាមរយៈសារាចររបស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន លើកឡើងថា ភូមិ ឃុំរងការលិចលង់ ដែលជាធម្មតាតែងបញ្ជូនក្រុមប្រណាំងទូករបស់ខ្លួនមក រាជធានីភ្នំពេញ ដើម្បីចូលរួមនៅក្នុងពិធីបុណ្យអុំទូក ព្រមទាំងប្រជាពលរដ្ឋពី១លានទៅ២លាននាក់ដែលតែងមក ទស្សនាពិធីបុណ្យនេះ គួរតែផ្តោតលើការស្តារឡើងវិញនូវការខាតបង់ ដោយសារគ្រោះទឹកជំនន់នេះវិញ។ ប៉ុន្តែ ដោយសាររាជធានីភ្នំពេញនៅជាប់គាំងដោយសារភាពទាល់ច្រកផ្នែក នយោបាយទាក់ទងនឹងការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែ កក្កដា ហើយគណបក្សប្រឆាំងនៅតែអាចកៀងគរអ្នកគាំទ្រ រាប់ម៉ឺននាក់ឲ្យមកចូលរួមនៅក្នុងការជួបជុំគ្នានោះ បក្សសង្គ្រោះជាតិលើកឡើងថា ការពន្យល់របស់លោក ហ៊ុន សែន គ្រាន់តែជាលេសប៉ុណ្ណោះ។ ...
Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/6117/
ខណៈបក្សប្រឆាំងសុំការគាបសង្កត់ពីអន្តរជាតិ អ្នកវិភាគថាយន្តការក្នុងស្រុកល្អជាង
វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគនៅកម្ពុជាបានអះអាងថា ពួកគេចង់ឃើញក្រុមអ្នកនយោបាយកម្ពុជា ប្រើប្រាស់យន្តការក្នុងស្រុកដោះស្រាយការខ្វែងគំនិតនយោបាយដែលនាំ ដល់ការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីឲ្យបានទូលំទូលាយ។ ពួកគេទទូចយ៉ាងដូច្នេះក្រោយពេលដែលមេដឹកនាំគណបក្សប្រឆាំងអះអាង ជាប់ៗគ្នាថា នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក អង្គការសហប្រជាតិ និងសហភាពអឺរ៉ុប ដើម្បីកៀងគរអន្តរជាតិមិនឲ្យទទួលស្គាល់រដ្ឋាភិបាលលោកនាយក រដ្ឋមន្ត្រីហ៊ុនសែន។ ការប្រើប្រាស់យន្តការអន្តជាតិអាចជាដំណោះស្រាយដែលគ្មានលំនឹង ហើយមិនត្រូវតាមការវិវត្តន៍នៃស្ថានការណ៍កម្ពុជា។ នៅពេលមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីប្រកាសថា លោកនឹងសុំឲ្យ សហគមន៍អន្តរជាតិកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រុមអ្នកវិភាគនយោបាយនិងអ្នកតាមដានខ្លះក្នុងប្រទេសកម្ពុជាបាន អះអាងថា ភាគីនយោបាយទាំងពីរគួរជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហានយោបាយ តាម យន្តការក្នុងស្រុក។ ...
Environmentalists Say Dam Project Could Be Disastrous
While fears have been raised over the imminent construction of the Don Sahong dam in Laos, environmentalists on Monday said Cambodia should not forget that it has a project of its own that would be equally as disastrous to the livelihoods of hundreds of thousands ...
Denise Hruby and Kuch Naren
http://www.cambodiadaily.com/news/environmentalists-say-dam-project-could-be-disastrous-44573/
លោកសម រង្ស៊ី ស្នើសុំប្រធានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួនបី ផ្អាកការផ្តល់ប្រាក់កម្ចីឬប្រាក់ជំនួយមកឲ្យរដ្ឋាភិបាលកម្ពុជា
ប្រធានគណបក្សសង្គ្រោះជាតិ បានស្នើសុំប្រធានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួនបី ដែលមានទំនាក់ទំនង និងកំពុងត្រៀមរៀបចំចុះកិច្ចសន្យាហិរញ្ញវត្ថុជាមួយ រដ្ឋាភិបាលកម្ពុជា ផ្អាកផ្តល់ប្រាក់កម្ចី ឬប្រាក់ជំនួយមួយរយៈ ដោយរង់ចាំរដ្ឋាភិបាលមួយស្របច្បាប់កើតពេញរូបរាងជាមុន សិន។ លិខិតរបស់ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលទទួលបាននៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣នេះ ហើយបានបញ្ជូនទៅកាន់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រធានធនាគារពិភពលោក និងប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលមានខ្លឹមសារដូចៗគ្នា គឺស្នើសុំឲ្យស្ថាប័នហិរញ្ញវត្ថុទាំងបីនេះ ផ្អាករាល់កិច្ចការផ្តល់ប្រាក់កម្ចី ឬការបោះវិនិយោគទុនថ្មីណាបន្ថែមទៀត ជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ...
នួន បូរិន
http://vodhotnews.com/16598
លោក សម រង្ស៊ី ចុះឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប.
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចុះឈ្មោះរបស់លោក នៅក្នុងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ជាការបើកផ្លូវឲ្យ ឈ្មោះលោកចូលក្នុងបញ្ជីរាយនាមនៃសមាជិកសភារបស់គណបក្សសង្គ្រោះជាតិនៅ ដើមឆ្នាំក្រោយនេះ។ ឈ្មោះរបស់លោក សម រង្ស៊ី ត្រូវបានដកចេញពីបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០១២ ដោយសារតែលោកជាប់ទោស។ បន្ទាប់ ពីលោកបានទទួលព្រះរាជលើកលែងទោសមួយ និងបានត្រឡប់មកកាន់ប្រទេស វិញតែប៉ុន្មានថ្ងៃមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃ ទី២៨ខែកក្កដា ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង រដ្ឋសភាបានលើកឡើងថា វាយឺតពេលហើយសម្រាប់លោក ដែលងាកមករកចុះ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនោះ។ សេចក្តីសម្រេចនេះបានផ្តល់លទ្ធភាពឲ្យលោក សម រង្ស៊ី ឈរឈ្មោះជា បេក្ខជនម្នាក់សម្រាប់រដ្ឋសភា បើទោះជាលោកជាប្រធានគណបក្សប្រឆាំង ក៏ដោយ។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះ ជាតិ បានលើកឡើងថា ដោយចុះឈ្មោះជាបេក្ខជនឈរឈ្មោះម្នាក់កាលពី ម្សិលមិញ លោក សម រង្ស៊ី នឹងក្លាយជាសមាជិកសភាម្នាក់។ ...
Khy Sovuthy
http://www.cambodiadailykhmer.com/news/6121/
មតិពលរដ្ឋចំពោះការធ្វើសមាជមហាជនរបស់បក្សសង្គ្រោះជាតិ
ប្រជាពលរដ្ឋខ្មែរមួយចំនួនគាំទ្រចង់អោយគណបក្សសង្គ្រោះជាតិ រៀបចំសមាជមហាជន និងបាតុកម្មជាបន្តបន្ទាប់ ប្រសិនបើគ្មានដំណោះស្រាយរកយុត្តិធម៌ការបោះឆ្នោត។ ពួកគេថា បើមិនស្វែងរកយុត្តិធម៌អោយបាននៅពេលនេះទេ ពលរដ្ឋខ្មែរនឹងត្រូវរងទុក្ខលំបាកបន្តទៀត។ បើគ្មានអ្វីប្រែប្រួលនោះទេ គណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជមហាជននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ក្រុងភ្នំពេញ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មកជួបជុំសម្ដែងមតិ និងផ្ដល់អនុសាសន៍សំខាន់ៗ ក្នុងការទាមទារស្វែងរកការពិត និងយុត្តិធម៌ពាក់ព័ន្ធការបោះឆ្នោត។ ស្របពេលជាមួយគ្នា ប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏បានសម្តែងមតិគាំទ្រចំពោះជំនួបមហាជននេះដែរ។ ពលរដ្ឋអ្នករត់ម៉ូតូឌុបម្នាក់នៅភ្នំពេញ ឈ្មោះ ហែម សុខា បាននិយាយថា លោកគាំទ្រអោយគណបក្សសង្គ្រោះជាតិ រៀបចំជំនួបមហាជននេះឡើង ដើម្បីទាមទារអោយមានដំណោះស្រាយសម្រាប់ពលរដ្ឋម្ចាស់ឆ្នោត។ លោកបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធនធានធម្មជាតិគ្រប់សព្វបែបយ៉ាង ត្រូវបំផ្លាញខ្ទេចខ្ទី ហើយជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ ក៏មានវត្តមានលើទឹកដីខ្មែររឹតតែច្រើនឡើងៗ។ លោក សុខា គិតថា សមាជមហាជន និងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងមិនធ្វើអោយមានអំពើហិង្សាឡើយ៖ «គាត់ ធ្វើស្រួលដែរហ្នឹង ឃើញកាលធ្វើបាតុកម្មស្រួលដែរហ្នឹង មិនដែលទៅរញ៉េរញ៉ៃណា ទៅបោកគ្រាប់បែក ឬទៅផ្ទះប្រជាជនណាផងហ្នឹង ...
យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/people-view-on-cnrp-congress-10052013090510.html
Sam Rainsy registers name in voter list
Cambodia National Rescue Party (CNRP) leader Sam Rainsy has registered his name on Monday in the voter list at the registration station located in the commune of Chak Angre Ler, Meanchey district. By registering his name he’s able to apply to become a lawmaker in parliament. Speaking ...
The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=YjllMzRkOTI1NTQ
Cambodia economy remains robust in 2013 amidst challenging global economic atmosphere: WB
Cambodia’s GDP growth was projected to reach 7 percent in equivalent to 15.65 billion U.S. dollars in 2013 despite a challenging global economic environment, the World Bank said Monday. Overall macroeconomic outlook remains positive, having sustained agricultural growth, continued strong performance of the tourism sector, a ...
Xinhuanet News Staff
http://news.xinhuanet.com/english/business/2013-10/07/c_132776793.htm
Opposition Lays Out Reform Demands at ‘People’s Congress’
Amidst an opposition boycott of the National Assembly, CNRP leaders on Sunday announced to about 10,000 supporters gathered in Phnom Penh their tentative plans to push the one-party CPP government to investigate irregularities in the July election and enact a broad slate of reforms. As patchy ...
Aun Pheap and Colin Meyn
http://www.cambodiadaily.com/elections/opposition-lays-out-reform-demands-at-peoples-congress-44450/
គណបក្សសង្គ្រោះជាតិ ចាប់ផ្តើមប្រមូលស្នាមមេដៃម្ចាស់ឆ្នោតដាក់ជូនអង្គការសហប្រជាជាតិ
គណបក្សសង្គ្រោះជាតិ នៅទី០៦ខែតុលានេះ បានចាប់ផ្តើមប្រមូលស្នាមដៃរបស់ប្រជាពលរដ្ឋ ធ្វើជាញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា១៩៩១ ឲ្យជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ឲ្យស្របតាមកិច្ចព្រមព្រៀងនេះ តាមរយៈតំណាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ តាមរយៈសមាជមហាជនរបស់គណបក្សសង្គ្រោះ ជាតិ ដែលបានធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ដែលចាប់ផ្តើមនៅម៉ោង ២រសៀលថ្ងៃទី០៦ខែតុលានេះ ប្រជាពលរដ្ឋដែលចូលរួមបាននាំប្រមូលផ្តុំគ្នាជាក្រុម ហើយបានផ្តិតមេដៃលើញត្តិ សម្រាប់ដាក់ជូនលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា១៩៩១ ជួយដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសកម្ពុជា ដោយឲ្យអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នគោរព និងប្រតិបត្តិឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងបារីស។ ...
តាំង វីដា និង ពេជ្រ សុធារី
http://vodhotnews.com/16528
World Bank says Cambodian political uncertainty has 'Unclear' impact
The World Bank said Monday that the impact of Cambodia’s political uncertainty was “unclear” but left its growth forecasts unchanged for this year and next year. “The Cambodian economy remains robust amidst a challenging global economic environment,” the bank said in its East Asia and Pacific ...
The Cambodia Herald Staff
http://www.thecambodiaherald.com/cambodia/detail/1?page=13&token=OTBjN2JiMjBlMzI
អ.ស.ប.និងប្រទេសហត្ថលេខីទាំង១៨ក្នុងអ៊ុនតាក់អាចមានឥទ្ធិពលបញ្ចប់ជម្លោះនយោបាយកម្ពុជា
វ៉ាស៊ីនតោន – អ្នកវិភាគនយោបាយក្នុងប្រទេសកម្ពុជាគឺបណ្ឌិតឡៅ ម៉ុងហៃមានជំនឿថា អ.ស.ប.និងប្រទេសហត្ថលេខីទាំង១៨មានឥទ្ធិពលអាចបញ្ចប់បញ្ហាជម្លោះ នយោបាយកម្ពុជា ព្រោះថា កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍មួយកាលពី២២ឆ្នាំមុនបានសន្យាថា នឹងជួយស្វែងរកសន្តិភាព កសាងសន្តិភាព និងរក្សាសន្តិភាពដល់ប្រទេសកម្ពុជា។ ថ្លែងក្នុងពេលអញ្ជើញជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ ថ្ងៃព្រហស្បតិ៍ លោកឡៅ ម៉ុងហៃបានចាត់ទុកថា ជាសំណាងរបស់កម្ពុជាដែលអ.ស.ប.និង ប្រទេសទាំងអស់បានធានាដល់កម្ពុជាដូច្នេះដើម្បីឲ្យកម្ពុជាបោះឆ្នោត ដណ្តើម អំណាចគ្នាផ្ទៃក្នុងដោយមិនចាំបាច់ទៅពឹងបរទេសឬប្រទេសជិតខាងមក ជួយទៀត។ ...
រដ្ឋសភាដែលមានតែគណបក្សប្រជាជនកម្ពុជានឹងបើកកិច្ចប្រជុំពេញអង្គដំបូងនៅថ្ងៃព្រហស្បតិ៍
បើទោះបីជាគណបក្សសង្គ្រោះជាតិនៅតែបដិសេធមិនទទួលយក អាសនៈទាំង៥៥របស់ខ្លួនក៏ដោយ ក៏រដ្ឋសភានឹងបើកសម័យប្រជុំពេញ អង្គនៅក្នុងថ្ងៃព្រហស្បតិ៍នេះជាលើកដំបូង ចាប់តាំងពី សមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជន បានបោះឆ្នោតជ្រើសរើស ប្រធានរដ្ឋសភា និងប្រធានគណៈកម្មាធិការទាំងប្រាំបួនរបស់ស្ថាប័ន នេះ កាលពីខែមុនមក។ ប្រធាននៃគណៈកម្មាធិការទាំងប្រាំបួន ដែលរួមបញ្ចូលគ្នាបង្កើត បានជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ហើយត្រូវបានបោះឆ្នោត គាំទ្រជាឯកច្ឆន្ទ ដោយសមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជន កម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញានេះ ក៏នឹងបើកកិច្ចប្រជុំ ដំបូងរបស់ខ្លួននៅថ្ងៃស្អែកនេះផងដែរ។ លោក ឈាង វុន ជាអ្នកនាំពាក្យរដ្ឋសភា និងជាសមាជិកសភានៃគណបក្ស ប្រជាជនកម្ពុជាបានមានប្រសាសន៍ថា “គណៈកម្មាធិការអចិន្ត្រៃយ៍នឹង បើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៨ ខែតុលា នាពេលរសៀល ចំណែក សម័យប្រជុំពេញអង្គនៃរដ្ឋសភា នឹងធ្វើនៅពេលក្រោយ” ដោយបាន បញ្ជាក់ថា សម័យប្រជុំពេញអង្គនឹងធ្វើនៅថ្ងៃព្រហស្បតិ៍។ ...
Hul Reaksmey
http://www.cambodiadailykhmer.com/news/6082/
គណបក្សសង្គ្រោះជាតិទាមទារឲ្យរាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណវិទ្យុ និងទូរទស្សន៍
សមាជមហាជនដែលរៀបចំដោយគណបក្សសង្គ្រោះ ជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ ទាមទារឲ្យរាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណវិទ្យុ ទូរទស្សន៍ ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជោយ និង តម្លាភាពព្រមទាំងមានគុណប្រយោជន៍ដល់សាធារណជន។ ការទាមទារនេះ ធ្វើឡើងនៅក្នុងសមាជមហាជនរបស់គណបក្ស នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជិតមួយម៉ឺននាក់ មានទាំងព្រះសង្ឃ កម្មកររោងចក្រ កសិករ អាជីវករ និងមន្ត្រីរាជការជាដើម។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់VOD នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា នេះថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដូចជា ទូរទស្សន៍ និងវិទ្យុមួយចំនួនមាននិន្នាការទៅរកគណបក្សកាន់អំណាច ដែលមិនឈរលើគោលការណ៍ឯករាជ្យ។ លោក បន្តថា ដូច្នេះ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុ ក្នុងការផ្តល់ព័ត៌មានពិតដល់សាធារណជន។ លោក យល់ថា ការផ្សាយព័ត៌មានពិតមានសារៈសំខាន់ណាស់ ជាពិសេសអាចនាំឲ្យប្រជាពលរដ្ឋ យល់ដឹង ហើយអាចជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវដែលខ្លួនពេញចិត្ត ៖ ...
ជន ស្រីណុច និងដួង សុខា
http://vodhotnews.com/16549
លោក សម រង្ស៊ី ចេញទៅក្រៅប្រទេសនៅថ្ងៃចន្ទនេះ សម្រាប់នយោបាយការទូត
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសថា លោកនឹងចេញទៅក្រៅប្រទេស នៅថ្ងៃចន្ទនេះ ប្រមាណជា២សប្តាហ៍ ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា និងរឹតបន្តឹងជំនួយមកកម្ពុជា។ លោកសម រង្ស៊ី ប្រកាសបែបនេះ កាលពីថ្ងៃអាទិត្យ នៅក្នុងសមាជមហាជន នៅទីលានប្រជាធិបតេយ្យ ជាការបង្ហាញជំហររបស់គណបក្ស និងកិច្ចការការទូតផ្សេងៗ ដែលលោក កំពុងតែធ្វើ។ ...
ស៊ុន ណារិន
http://vodhotnews.com/16542
លោក សម រង្ស៊ី នឹងចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅរសៀលម៉ោង២នេះ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃចន្ទ វេលាម៉ោង២រសៀលនេះ នឹងទៅចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្ស សង្គ្រោះជាតិ ចេញនៅថ្ងៃទី០៧ ខែតុលា ឲ្យដឹងថា លោក សម រង្ស៊ី នឹងទៅចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កន្លងទៅ លោក សម រង្ស៊ី មិនមានឈ្មោះជាបេក្ខជនជាប់ជាតំណាងរាស្ត្រ សម្រាប់នីតិកាលទី៥នេះទេ បើយោងតាមបញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោត ចេញផ្សាយដោយ គជប។លោក សម រង្ស៊ី មិនបានឈរឈ្មោះជាតំណាងរាស្ត្រ ដោយសារ គជប សម្រេចមិនចុះឈ្មោះលោក ពេលលោកមានជាប់ពិរុទ្ធរឿងដកតម្រុយបង្គោលព្រំដែន។ នៅពេលលោកត្រឡប់មកពីប្រទេសបារាំងវិញ មុនការបោះឆ្នោត ថ្ងៃទី២៨ខែកក្កដា គជប លើកឡើងថា វាយឺតពេលទៅហើយ ដោយសារការបោះឆ្នោត ខិតជិតមកដល់។ ...
ញ៉ែត ស្រីពៅ
http://vodhotnews.com/?p=article&id=16544&lang=kh
ជាម យៀប៖ ការជួបជុំរបស់គណបក្សសង្គ្រោះជាតិ ជាការចង់ឈ្នះដោយមិនគោរពច្បាប់
សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ហៅការប្រមូលផ្តុំអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យ ម្សិលមិញថា ជាការចង់ឈ្នះដោយ មិនគិតពីច្បាប់ និងផលប្រយោជន៍ជាតិ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយកម្មវិធីតុមូលរបស់VOD នៅថ្ងៃអាទិត្យម្សិលមិញ លោក ជាម យៀប សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកឡើងថា ការធ្វើសមាជមហារបស់គណបក្សសង្គ្រោះជាតិ ធ្វើសង្គមបាត់បង់សន្តិសុខ សណ្តាប់ធ្នាប់ ឈានទៅរកសង្គមដែលមិនគោរពច្បាប់។ លោកបន្តថា ការស្វែងរកដំណោះស្រាយ បញ្ហានយោបាយមានវិធីសាស្ត្រច្រើនហើយមិនចាំបាច់ជ្រើសរើសយក ការប្រមូលផ្តុំនោះទេ។ ...
ពៅ មេត្ដា
http://vodhotnews.com/16543
First CPP National Assembly Plenary Session Set for Thursday
The National Assembly will hold its first plenary session meeting on Thursday since Prime Minister Hun Sen’s 68 members of parliament last month approved an Assembly president and chairpersons to head the body’s nine committees, and despite the opposition CNRP still refusing to take their ...
Hul Reaksmey
http://www.cambodiadaily.com/elections/first-cpp-national-assembly-plenary-session-set-for-thursday-44452/
People Returning to City After Holiday Met by Roadblocks
Police and military police set up roadblocks on major highways leading into Phnom Penh on Sunday as the opposition held its first rally in the capital since the party boycotted the opening of parliament last month over contested election results. Some officials manning the roadblocks said ...
Alex Willemyns and Mech Dara
http://www.cambodiadaily.com/news/people-returning-to-city-after-holiday-met-by-roadblocks-44455/
CNRP ទាមទារការបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីឲ្យមានការទទួលស្គាល់ពីតួនាទីរបស់ខ្លួន
សមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ បានចេញសេចក្តីសម្រេច ដោយទាមទារឲ្យមានការបង្កើតរាជ រដ្ឋាភិបាលស្រមោល ដើម្បីឲ្យគណបក្សកាន់អំណាចទទួលស្គាល់តួនាទីគណបក្សប្រឆាំង និងឲ្យមានតុល្យភាពអំណាចនៅរដុ្ឋសភា។ ការទាមទារនេះធ្វើឡើង នៅក្នុងសេចក្តីសម្រេចរបស់សមាជមហាជន កាលពីថ្ងៃទី០៦ ខែតុលា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋជិតមួយម៉ឺននាក់ចូលរួម។ ការទាមទារនេះ ក៏ដើម្បីឲ្យមានការផ្លាស់ប្តូរតាមរយៈកំណែទម្រង់គោលនយោ បាយ និងស្ថាប័នជាតិសំខាន់ៗ ធានាការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់VOD នៅថ្ងៃចន្ទនេះថា ការទាមទារឲ្យបង្កើតរដ្ឋាភិបាលស្រមោល ជាកញ្ចក់មួយសម្រាប់ឆ្លុះបញ្ចាំង ពីសកម្មភាពរបស់រដ្ឋាភិបាលឲ្យស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ៖ “នេះជាកញ្ចក់ឆ្លុះ ឲ្យ រដ្ឋាភិ បាល បច្ចុប្បន្ន ដើម្បីឲ្យគាត់ដឹង ថាតើកន្លែងណាដែលគាត់ធ្វើត្រូវ កន្លែងណាដែលគាត់ធ្វើខុស ពីព្រោះមនុស្សធ្វើវាតែងតែមានកំហុស ខ្លួន ឯងធ្វើ មិនអាចមើលកំហុសខ្លួនឯងឃើញ ហើយពិសេសយើងមើលឃើញហើយថា ល្អទាំងអស់ ក៏ប៉ុន្ដែកំហុសរបស់ខ្លួន អ្វីដែល ...
http://vodhotnews.com/16553
http://ណាត សុភាព និងដួង សុខា
Kem Sokha Accused of Denying Flood Aid to CPP Voters
A village chief in Kompong Cham province’s flooded Tonle Bit commune Thursday accused opposition leader Kem Sokha of refusing to provide emergency supplies to CPP supporters during a donation run on Tuesday. Prek Touch village chief Sar Bora said that Mr. Sokha, vice president of the ...
Cambodian opposition stages new rally in capital amid post-election deadlock
Cambodia’s main opposition party staged another mass rally in the capital on Sunday, vowing to keep up its political fight in the aftermath of national elections they say were rigged. Around 10,000 people turned out for the protest in Phnom Penh. The demonstration was part of ...
The Washington Post Staff
http://www.washingtonpost.com/world/asia_pacific/cambodian-opposition-stages-new-rally-in-capital-amid-post-election-deadlock/2013/10/06/b3d36554-2e65-11e3-9ddd-bdd3022f66ee_story.html
WWF calls for emergency MRC meeting over Laos' decision to build 2nd dam
The World Wildlife Fund, one of the biggest conservation groups, has called for an emergency meeting with the Mekong River Commission (MRC) in the wake of Laos’ decision to proceed with a second dam on the river. There are fears that this move will seriously undermine ...
The Nation News Staff
http://www.nationmultimedia.com/national/WWF-calls-for-emergency-MRC-meeting-over-Laos-deci-30216410.html