Government

បក្ស​​ប្រឆាំង​​ប្រកាស​ធ្វើ​បាតុកម្ម​បក្ស​ប្រជាជន​ប្រកាស​ការពារ​លទ្ធផល​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ច្រានចោល​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ប្រកាស​ធ្វើ​មហា​បាតុកម្ម ៣​យប់ ៣​ថ្ងៃ​ជាប់ៗ​គ្នា នៅ​សប្ដាហ៍​ក្រោយ បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​សម​ស្រប​ណា​មួយ​ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់ ​ឆ្នោត។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង គ.ជ.ប ដែល​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ចាញ់​ឆ្នោត​ដោយ​ទទួល​បាន​អាសនៈ​សភា ៥៥​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អាសនៈ​សភា​ចំនួន ៦៨។ មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កើត​ឡើង​ជា​លើក​ទី​២ នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា ត​ទៅ រយៈពេល ៣​យប់​បី​ថ្ងៃ ដោយ​មិន​សម្រាក ដើម្បី​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​យល់​ព្រម​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។ ការ​សម្រេច​នេះ កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​បក្ស​ប្រឆាំង គឺ​រយៈពេល ១​ម៉ោង បន្ទាប់​ពី គ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចប់​ សព្វគ្រប់។ ក្នុង​សន្និសីទ​កាសែត​ផ្សព្វផ្សាយ​ពី​ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ប្រធាន​គណបក្ស​លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា ...

វណ្ណ វិចារ និង សេក បណ្ឌិត
http://www.rfa.org/khmer/news/politics/cnrp-denies-election-result-09082013041733.html

គ.ជ.ប​ប្រ​កាស​​លទ្ធ​ផល​​បោះ​ឆ្នោត​​​​ផ្លូវ​ការ​ គណ​បក្ស​​ប្រ​ជា​ជន​​នៅ​តែ​​ឈ្នះ

ដូច​​ការ​​គ្រោង​​ទុក​ គណៈ​កម្មាធិការ​ជាតិ​​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត​ ហៅ​​កាត់​​ថា ​គ.ជ.ប បាន​​ប្រកាស​​លទ្ធ​ផល​​ផ្លូវ​​ការ​​នៃ​​​ការ​​​បោះ​​ឆ្នោត​​តំណាង​​ រាស្ត្រ​​ នីតិ​កាល​​ទី​៥​ ឆ្នាំ​​២០១៣។ ជា​លទ្ធ​ផល​​ដែល​​បង្ហាញ​​ថា គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​ទទួល​​បាន​​៦៨​​អាសនៈ ​ខណៈដែល​​គណ​បក្ស​​​សង្គ្រោះ​​ជាតិ​ ទទួល​​បាន​ ​៥៥​អាសនៈ។ នៅក្នុង​ការប្រកាស​លទ្ធ​ផល​ផ្លូវការ​របស់​គ.ជ.ប នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី៨ កញ្ញា​នេះ មាន​គណបក្ស​យោ​បាយ​តែ​ពីរ​គត់ ​ដែល​បានទទួល​អាសនៈ​នៅក្នុង​រដ្ឋសភា នីតិកាល​ទី៥ថ្មី​នេះ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ការប្រកាស​លទ្ធផល​ផ្លូវការ​របស់ គ.ជ.ប បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាស​នៈ​ចំនួន៦៨ ខណៈដែល​គណ​សង្គ្រោះ​ជាតិ​ទទួលបាន​អ​ាសនៈ​សរុប​ចំនួន៥៥។ តារាង​លទ្ធផល​ផ្លូវការ​នេះ​​បាន​បង្ហាញថា គណបក្ស​ប្រជាជន​ទទួលបាន​សំឡេងឆ្នោត​សរុប​ទូទាំង​ ប្រទេស៣លាន២សែន៣ម៉ឺន៥ពាន់៩៦៩សំឡេង។ ចំណែក​គណបក្ស សង្គ្រោះ​ជាតិ​ ទទួល​បាន​សំឡេងឆ្នោត​សរុប​ទូទាំងប្រទេស​ចំនួន ២លាន៩សែន៤ ម៉ឺន៦​ពាន់ ១៧៦​សំឡេង។ គួរ​បញ្ជាក់ថា លទ្ធផល​ផ្លូវការ​នេះ​មិន​ខុសគ្នា​ពី​លទ្ធផល​បណ្ដោះអាសន្ន​ដែល គ.ជ.ប ធ្លាប់​បាន​ប្រកាស​កាលពី​ថ្ងៃទី១២សីហា កន្លងមក​នោះទេ។ ជា​លទ្ធផល​ដែល​ទទួលរង​ការរិះ​គន់​ពី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដោយ​សារបាន​រកឃើញ​មាន​ភាព​មិនប្រក្រតី​ជាច្រើន​នៅមុន និង​នៅក្រោយ​ការបោះឆ្នោត រហូត​ឈានដល់​មាន​មហា​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំងនឹង​ លទ្ធផល​នេះ ដោយ​ទាមទារ​ឲ្យ​បង្កើត​គណៈ​ក​ម្មការ​ចម្រុះ​ឯករាជ្យ​​ស៊ើប​អ​ង្កើ​តរក​ ភាពមិនប្រក្រតី​នេះ។ ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/election-result-PPC-still-win

គជប ផ្សព្វផ្សាយ​ ពីសៀវភៅស ស្តីពីការ​បោះឆ្នោត

គណកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត គ​ជប កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ទី៥កញ្ញា​ម្សិលមិញ បានចេញ​ផ្សាយ​នូវ សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ នៃ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ ឆ្នាំ២០១។ សៀវភៅ​ស កម្រាស់ ៥២ ទំព័រ ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស មាន ៣៨ ទំព័រ បាន​រៀបរាប់​ពិស្តារ អំពី​សាវតា នៃ​ការបង្កើត សមាសភាព និង​រចនាសម្ព័ន្ធ​គជប ដំណើរការ​បោះឆ្នោត អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្សនយោបាយ បណ្តឹង​បោះឆ្នោត រួមទាំង​សេចក្តី​ថ្លែង​ការណ៍​​របស់​ប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​នយោបាយ​អន្តរជាតិ​នានា លើ​ដំណើរ​ការ​​បោះឆ្នោត នៅ​កម្ពុជា កាលពី​ថ្ងៃទី២៨កក្កដា ការស្នើសុំ​បង្កើត​យន្តការ​ថ្មី ដោយមាន​ការ​ចូល​រួម​​ពី​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល និង​សេចក្តីសន្និដ្ឋាន។ ...

លី ម៉េងហួរ
http://www.khmer.rfi.fr/cambodia/20130906-nec-white-book

ទូតអាមេរិក បន្តអំពាវនាវ ឲ្យមានការស្ងប់ស្ងាត់ និងដោះស្រាយបញ្ហា ដោយមិនមានអ្វីកើតឡើង

ភ្នំពេញ: ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បន្ត​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​នានា និង​ប្រជាជន​កម្ពុជា ឲ្យ​រក្សា​នូវ​ភាពស្ងប់ស្ងាត់ និង​ដោះស្រាយ​បញ្ហា ដោយ​មិនមាន​អ្វី​កើតឡើង​។​ ​ការអំពាវនាវ​នេះ បាន​ត្រូវធ្វើឡើង ដោយ​លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា  ក្រោយពី​ពិធី​សច្ចាប្រណិធាន ចូល​បំពេញការងារ របស់​ទីភ្នាក់ងារ Peace Corp នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​។​ ...

វិចិត្រ
http://cen.com.kh/localnews/show_detail/19?token=ZDhhYjkzMT

ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកសវនាការ​លើកចុងក្រោយ នៅ​ថ្ងៃនេះ

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៦កញ្ញា​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកសវនាការ​លើកចុងក្រោយ លើ​ការដោះស្រាយ​បណ្តឹង​បដិសេធ​នឹង​លទ្ធផល​បោះឆ្នោត ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ សវនាការ​ជំនុំជម្រះ​បណ្តឹង​លើកចុងក្រោយ នៅ​ព្រឹក​នេះ ចូលដល់​មណ្ឌលបោះឆ្នោត នៅ​ខេត្តកណ្តាល៕ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៦កញ្ញា​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកសវនាការ​លើកចុងក្រោយ លើ​ការដោះស្រាយ​បណ្តឹង​បដិសេធ​នឹង​លទ្ធផល​បោះឆ្នោត ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ សវនាការ​ជំនុំជម្រះ​បណ្តឹង​លើកចុងក្រោយ នៅ​ព្រឹក​នេះ ចូលដល់​មណ្ឌលបោះឆ្នោត នៅ​ខេត្តកណ្តាល៕ ...

http://www.khmer.rfi.fr/cambodia/20130906-election-judge

Council Orders Discipline of Election Staff in Siem Reap

The Constitutional Council on Thursday ordered the National Election Committee to discipline staff members at seven voting stations in Siem Reap province for irregularities in July’s national election. The Council, which acts as the appeals body for election complaints, said in its decision that disciplinary action ...

Kong Sothanarith
http://www.voacambodia.com/content/council-orders-discipline-of-election-staff-in-siem-reap/1743918.html

NEC White Paper on General Election (full text)

The following is the full text of an Executive Summary of the White Paper on the 2013 General Election for the National Assembly issued by the National Election Committee on Thursday: On 28 July 2013, the general election for the 5th mandate of Cambodia’s National Assembly ...

The Cambodia Herald News Staff
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=OTUzM2YwZWQ3OTB

Cham Prasidh’s wife anointed ‘oknha’

Tep Bopha Prasidh, a wealthy businesswoman and wife of Commerce Minister Cham Prasidh, has been anointed with the sought-after royal title of oknha. According to an August edition of the Royal Gazette, King Norodom Sihamoni signed off on the new title on July 11. Roughly translated as tycoon, oknha is a ...

May Kunmakara
http://www.phnompenhpost.com/business/cham-prasidh%E2%80%99s-wife-anointed-%E2%80%98oknha%E2%80%99

‘Land for vote’ deal backfires

Before casting their ballots, residents in three communes in Kulen district carefully mulled their options. On one hand, many have found themselves locked in a land dispute with the government – forced to farm their land in secret from the forestry administration. On the other, ...

May Titthara
http://www.phnompenhpost.com/national/%E2%80%98land-vote%E2%80%99-deal-backfires

Checkpoints Encircle City Ahead of Demonstration

Security forces started searching vehicles entering Phnom Penh along all major roads Thursday morning in advance of a mass demonstration planned by the opposition CNRP for Saturday. The CNRP called the checkpoints an illegal and futile attempt to stop its supporters from attending the mass meeting. ...

Hul Reaksmey and Zsombor Peter
http://www.cambodiadaily.com/elections/checkpoints-encircle-city-ahead-of-demonstration-41816/

ប្រទេស​យក្ស ​៣ ​ប្រាប់​ពល​រដ្ឋ​ខ្លួន​ឱ្យ​ប្រយត្ន​បាតុ​កម្ម​ស្រុក​ខ្មែរ​ថ្ងៃ​៧ កញ្ញា​

ប្រព័ន្ធ​​ផ្សព្វផ្សាយ​ព័ត៌មានក្នុងស្រុក ​ផ្សាយកាលពីថ្ងៃទី៤ ខែកញ្ញា​ ជាខេមភាសា បានស្រង់​សេចក្តី​ព្រួយ​បារម្ភ​របស់​​ស្ថានទូតចំនួនបី រួមមាន ស្ថានទូត​អូស្ត្រាលី​ ស្ថានទូត​អាមេរិក​ និងឯក​អគ្គ​រដ្ឋ​ទូត​គុយ​វែត ធ្វើ​ការ​​អំពាវ​នាវ​​ដល់​ពលរដ្ឋ​របស់ខ្លួន ដែលរស់នៅប្រទេសកម្ពុជា​ឱ្យរក្សា​ចម្ងាយពី​ការប្រមូលផ្តុំហ្វូងមនុស្ស ...

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4399:2013-09-05-09-44-23&catid=13:2011-10-14-07-20-47

គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​មហា​បាតុកម្ម​អហិង្សា

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ បាន​ធ្វើ​ការ​ត្រៀម​រៀបចំ​ខ្លួន​ជា​សាធារណៈ​ជា​លើក​ចុង​ក្រោយ សម្រាប់​គម្រោង​ធ្វើ​មហា​បាតុកម្ម​បែប​អហិង្សា នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ ដោយ​មេ​ដឹកនាំ​គណបក្ស​បាន​គូស​បញ្ជាក់​សារ​ចុង​ក្រោយ​អំពី​ភាព​អហិង្សា​ ក្នុង​ចំណោម​អ្នក​ស្មោះស្ម័គ្រ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ​តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហាក្សត្រ។ ការ ​ហាត់​សម​នេះ​រួម​មាន​ការ​សមាធិ និង​ការ​បួង​សួង​ពី​អ្នក​គាំទ្រ​រាប់​រយ​នាក់​ដែល​លុត​ជង្គង់​កាន់​ទង​ផ្កា។ នៅ​លើ​ឆាក មាន​ការ​សម្តែង​ដែល​បែង​ចែក​ជា​ក្រុម​នគរបាល និង​បាតុករ ដែល​យក​មក​ធ្វើ​ជា​ឧទាហរណ៍​អំពី​ថា​តើ​ត្រូវ​ធ្វើ​បាតុកម្ម​ដោយ​របៀប​ណា? ទោះ ​ជា​យ៉ាង​ណា ខុស​ពី​ការ​ហាត់​សម​លើក​ទី ១ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​លើក​នេះ​បាតុករ​គ្រាន់​តែ​អង្គុយ​នៅ​ចំពោះ​ មុខ​តួអង្គ​នគរបាល កាល​ពី​ម្សិលមិញ ដោយ​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​អំពើ​ហិង្សា​តាម​នីតិវិធី​ដែល​គណបក្ស​ សង្ឃឹម​ថា អ្នក​គាំទ្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍។ ការ​ហាត់​សម​នេះ ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​រាប់​ពាន់​នាក់ បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល ២ ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្តម សីហមុនី ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ក្នុង​ភាព​ជាប់​គាំង​ ដែល​កំពុង​បន្ត​ទាក់​ទង​នឹង​ការ​បោះឆ្នោត។ ...

វង្ស សុខេង និង Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/103485-2013-09-05-02-57-33

Sam Rainsy calls on market, temple people to join protest

PHNOM PENH (The Cambodia Herald) — Opposition party leader, Sam Rainsy, on Thursday visited Stung Meanchey market and temple, appealing to the people there to join in their mass prayer demonstration this weekend.The Cambodia National Rescue Party (CNRP) will hold a “violence-free” mass prayer demonstration ...

http://www.thecambodiaherald.com/cambodia/detail/1?page=11&token=MmQxMTA2YmZlNWQ

Analysts See Chance for End to Political Deadlock

With Saturday’s opposition protest now expected to be a peaceful meditation on justice—rather than a demonstration against a flawed election process—Cambodian analysts say the current post-election deadlock may soon pass. Opposition leaders said Monday they planned to go forward with a mass demonstration, but that they ...

Heng Reaksmey
http://www.voacambodia.com/content/analysts-see-chance-for-end-to-political-deadlock/1742485.html

Cambodian pro-opposition trade unions urge garment workers to join mass protest

The Cambodian pro-opposition trade unions on Thursday called on garment workers, civil servants and common people to join a massive nonviolent demonstration against the July 28 election results. In the election, Prime Minister Hun Sen’s party gained the victory. The Cambodia National Rescue Party (CNRP) of long-time ...

Xinhuanet News
http://news.xinhuanet.com/english/world/2013-09/05/c_132694046.htm

Cambodian garment workers rally over jobs

Around 4000 Cambodian garment workers are protesting after a factory supplying global brands including Gap and H&M fired hundreds of their colleagues for striking over conditions. Union leaders said the Singapore-owned SL Garment Processing factory fired 720 workers on Wednesday while more than 5000 others were ...

MSN NZ News Staff
http://news.msn.co.nz/worldnews/8718648/cambodian-garment-workers-rally-over-jobs

Top Cambodian Court Wants Election Staff Punished for Ballot Foul-Up

Cambodia’s top court has ordered staff of the government-appointed national election body to be punished for mishandling secured ballot records but dismissed opposition complaints of irregularities in the July 28 national polls. The decision by the Constitutional Council of Cambodia (CCC) on Thursday came as the ...

http://www.rfa.org/english/news/cambodia/ballot-09052013223949.html

CNRP Supporters Run Through Practice Sit-In for Saturday

The opposition CNRP on Wednesday held its second and last day of training for party supporters ahead of its mass demonstrations planned for Saturday driving home its message of peace and nonviolence. Amid persistent and ominous warnings from the government that the demonstrations may turn violent, ...

Phorn Bopha and Zsombor Peter
http://www.cambodiadaily.com/elections/cnrp-supporters-run-through-practice-sit-in-for-saturday-41702/

Constitutional Council Rejects Voting Complaint

The Constitutional Council on Wednesday upheld the decision by the National Election Committee (NEC) to reject a complaint filed by the opposition CNRP regarding alleged voting irregularities in Battambang province. Battambang marks the 13th rejection out of 15 provinces and municipalities that the CNRP has lodged ...

Khy Sovuthy
http://www.cambodiadaily.com/elections/constitutional-council-rejects-voting-complaint-41727/

សហជីព​អំពាវនាវ​កម្មករ​ចូល​រួម​ទាមទារ​ឲ្យ​គ.ជ.ប​ផ្ដល់​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ដល់​កម្មករ​កម្មការិនី​ជា​សមាជិក​ប្រមាណ ១០​ម៉ឺន​នាក់ និង​កម្មករ​គាំទ្រ​ដទៃ​ទៀត ឲ្យ​ចូល​រួម​ធ្វើ​ពហិការ ឬ​ផ្អាក​ធ្វើ​ការ​ថែម​ម៉ោង ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា រហូត​ដល់​ថ្ងៃ​កំណត់​ធ្វើ​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៧ កញ្ញា ខាង​មុខ​នេះ។ មន្ត្រី​តំណាង​ខាង​រោងចក្រ​កាត់​ដេរ បាន​បង្ហាញ​ថា បញ្ហា​នេះ​នឹង​មាន​ផល​ប៉ះពាល់​ខ្លះៗ​លើ​វិស័យ​វាយនភ័ណ្ឌ។ សេចក្តី ​អំពាវនាវ​របស់​សហជីព​សេរី​កម្មករ មាន​គោលដៅ​ស្រប​គ្នា​ជាមួយ​បក្ស​ប្រឆាំង ដែល​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ផ្តល់​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត និង​ទាមទារ​ឲ្យ​ដោះ​លែង​បុគ្គលិក​សហជីព​សេរី​កម្មករ រួម​ទាំង​កម្មករ​សរុប ៨​នាក់ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា ថា នេះ​ជា​សារ​មួយ​ដែល​បង្ហាញ​ថា ម្ចាស់​ឆ្នោត​ចង់​បាន​យុត្តិធម៌ ជា​ពិសេស​កម្មករ​ចង់​បាន​ភាព​ប្រសើរ​ឡើង​ក្នុង​ជីវភាព​រស់នៅ និង​សិទ្ធិ​ការងារ ការ​គោរព និង​ផ្តល់​នូវ​សេចក្តី​ថ្លៃថ្នូរ ហើយ​ទាំងអស់​នេះ ភាគ​ច្រើន​នៃ​កម្មករ​បាន​រំពឹង​ទៅ​លើ​បក្ស​សង្គ្រោះ​ជាតិ។ ក្រុម ​កម្មករ​ភាគ​ច្រើន​បាន​គាំទ្រ​សេចក្តី​អំពាវនាវ​នេះ បើ​ទោះ​បី​ពួក​គេ​ដឹង​ថា ការ​ផ្អាក​មិន​ធ្វើ​ការ​បន្ថែម​ម៉ោង នឹង​បាត់​បង់​ប្រាក់​ចំណូល​មួយ​ផ្នែក ...

សេក បណ្ឌិត និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/Union-calls-for-supporters-to-joint-CNRP-demonstration-09052013090125.html

Police block Bopha march

Phnom Penh Municipal Hall yesterday defended the actions of police and security guards who blocked protesters as they tried to leave the capital’s Boeung Kak area before they stopped and searched an NGO’s vehicle. Dozens of Daun Penh district police, security guards and military police blockaded ...

Khouth Sophak Chakrya and Shane Worrell
http://www.phnompenhpost.com/national/police-block-bopha-march

ឯម សូផាត ៖ គ.ជ.ប គ្មានពេលវេលា ផ្សព្វផ្សាយ​សេចក្តី​សំរេច​​​

លោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ បានលើកឡើងថា ​គ.ជ.ប បានចេញសេចក្តីសម្រេចមួយ ដែលអនុញ្ញាតឲ្យមានការដឹកជញ្ជូន​កងទ័ពនៅសមរភូមិមុខមក ​កាន់ការិយា​ល័យបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត ប៉ុន្តែ គ.ជ.ប មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចនេះទេ ...

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4397:2013-09-05-08-15-43&catid=13:2011-10-14-07-20-47

អង្គការ​អន្តរជាតិ​សុំ​ឲ្យ​កម្ពុជា​កុំ​រារាំង​សិទ្ធិ​ពលរដ្ឋ​ជួប​ជុំ​ដោយ​សន្តិវិធី

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ក្រុម​សង្គម​ស៊ីវិល​ចំនួន ២៤​អង្គភាព បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី៥ កញ្ញា សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​សិទ្ធិ​នៃ​សេរីភាព​ក្នុង​ ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី។ សេចក្តី​ប្រកាស​រួម​មាន​ ខ្លឹមសារ​ជាអាទិ៍​ថា រដ្ឋាភិបាល​កម្ពុជា កង​កម្លាំង​ប្រដាប់​អាវុធ និង​កង​នគរបាល មិន​គួរ​បន្ទច់បង្អាក់ ឬ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ពី​ការ​ទទួល​បាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ ​គ្នា​ដោយ​សន្តិវិធី​ទេ មិន​ថា​តាម​រយៈ​ការ​គំរាម​កំហែង ការ​បំភិតបំភ័យ ឬ​ការ​ប្រើ​កម្លាំង​ខុស​ច្បាប់​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​អាជ្ញាធរ​មាន​កាតព្វកិច្ច​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ ដោយ​ពេញ​បរិបូណ៌ ពីព្រោះ​សិទ្ធិ​នេះ​មាន​ការ​ធានា​ដោយ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ប្រទេស​កម្ពុជា ជា​រដ្ឋ​ភាគី។ ...

កែវ​ និមល
http://www.rfa.org/khmer/news/human-rights/ngos-urges-govt-to-free-people-meeting-09052013074457.html

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​ប្តឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ម្សិលមិញ​បាន​សម្រេច​ដូច​នឹង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​សុំ​ឲ្យ​មាន​ការ ​ផ្ទៀង​ផ្ទាត់​តួលេខ​និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ខេត្ត បាត់ដំបង។ នៅ​ក្នុង​សវនាការ​ប្រហែល ២ ម៉ោង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ទៅ​ ក្នុង​បន្ទប់​សវនាការ​ដើម្បី​យក​ព័ត៌មាន​ទេ ប៉ុន្តែ​ក្រុម​យុវជន​គណបក្ស​នយោបាយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ បន្ទប់​សវនាការ​។ បន្ទាប់​ពី​សម្រាក​រយៈ​ពេល​ជាង ៣ ម៉ោង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ប្តឹង​ជំទាស់​សេចក្តី​សម្រេច​របស់ គ.ជ.ប ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប ថា ជា​សេចក្តី​សម្រេច​បាន​ការ។ ដើម​បណ្តឹង​លោក សួន ចំរើន មេធាវី ជូង ជូងី និង កេត ខី ដែល​ជា​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្យាយាម​ពន្យល់​អំពី​មូលហេតុ​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដែល ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការិយាល័យ​ចំនួន ២៣៣ ក្នុង​ខេត្ត បាត់ដំបង ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​សេចក្តី​សម្រេច​របស់ គ.ជ.ប ដោយ​អះអាង​ថា សេចក្តី​សម្រេច​របស់ គ.ជ.ប មិន​ឆ្លុះ​បញ្ចាំង​ពី​យុត្តិធម៌​និង​តម្លាភាព​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត។ លោក ជូង ជូងី បាន​ថ្លែង​បន្ត​ថា៖ ...

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/103484-2013-09-05-02-50-13

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

pevnb
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!