ព័ត៌មាន​

លោក ស សុខា ដាក់បញ្ជា​ឱ្យ​​ស្រាវជ្រាវ​​មុខ​សញ្ញា​គ្រឿង​ញៀន​ និង​ប្រភព​គ្រាប់បែក​ ក្រោយកើត​ហេតុ​​ស្លាប់មនុស្ស​​៦នាក់ នៅខេត្តពោធិ៍សាត់

លោកឧបនាយក​រដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ មានការ​ក្រៀម​ក្រំ​ខ្លាំង ជុំវិញករណីបង្ក្រាបមុខសញ្ញាប្រើប្រាស់​គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារមួយ នៅអូសោម ដោយជនសង្ស័យបាន​បោកគ្រាប់បែក​​បណ្តាលឱ្យមន្រ្តីនគរបាល និងប្រជាការពារចំនួន ៥រូប បានពលីជីវិត ជនបង្កម្នាក់ស្លាប់ និងប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់។ ...

ឈន ណន
https://postkhmer.com/national/news/950626

អភិបាលខេត្តកណ្ដាលបញ្ចប់តំណែងប្រធានមណ្ឌលសុខភាពសិត្បូ ក្រោយវីដេអូសង្គ្រោះបឋមផ្ទុះការរិះគន់

អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានសម្រេចបញ្ចប់ភារកិច្ចលោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ និងផ្ទេរឱ្យមកបម្រើការជាមន្ត្រីធម្មតា បន្ទាប់ពីវីដេអូបង្ហាញសកម្មភាពផ្ដល់ការសង្គ្រោះបឋមដល់ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ បានរីករាលដាលលើបណ្ដាញសង្គម និងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ ...

ហុង រស្មី
https://postkhmer.com/national/news/950536

ក្រសួងព័ត៌មានព្រមានអ្នកផលិតមាតិកាអនឡាញពីរក្រុម បន្ដ​រឹតបន្តឹងការអនុវត្តក្រមសីលធម៌លើបណ្ដាញសង្គម

ក្រសួងព័ត៌មានបានចាត់វិធានការព្រមានជាផ្លូវការចំពោះក្រុមអ្នកផលិតមាតិកាអនឡាញចំនួនពីរក្រុម ក្រោយរកឃើញថា បានផលិត និងផ្សព្វផ្សាយមាតិកាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្ត្រី និងអ្នកជំងឺ ខណៈក្រសួងព័ត៌មាន រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងកិច្ចការនារី បានអំពាវនាវឱ្យអ្នកផលិតមាតិកាឌីជីថលប្រកាន់ខ្ជាប់ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការប្រើប្រាស់បណ្ដាញសង្គម។ ...

ហុង រស្មី
https://postkhmer.com/national/news/950565

អាជ្ញាធរនឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ៥រាជធានី-ខេត្ត ខណៈគ្រោះថ្នាក់ស្លាប់បង្កក្ដីបារម្ភសាធារណៈ

ក្រសួងមហាផ្ទៃនឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដោយដំបូងផ្តោតលើរាជធានី-ខេត្តចំនួនប្រាំដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តឱ្យដំណើរការវិធានការនេះឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ និងក្ដីបារម្ភកាន់តែខ្លាំងរបស់សាធារណជនចំពោះករណីគ្រោះថ្នាក់ដ៏សាហាវជាបន្តបន្ទាប់ រួមទាំងករណីបង្កគ្រោះថ្នាក់ហើយបើករត់ជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ...

ហុង រស្មី
https://postkhmer.com/national/news/950569

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បន្ត​​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី

ទោះបីជា​កិច្ច​ប្រជុំ​កម្រិត​ទ្វេភាគី​ក៏​ដោយ​ ក៏​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់​ សុខុន មិន​ភ្លេចលើក​​ឡើង​ពី​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​បរទេសនោះ​ទេ​ ដោយ​លោក​​បញ្ជាក់​ថា កម្ពុជា​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ផ្អែក​លើ​ច្បាប់។ ...

នៀម ឆេង
https://postkhmer.com/national/news/950561

លោក ម៉ា ចិត្រា ចូលផ្តល់ភស្តុតាងបទល្មើសព្រៃឡង់ជូនក្រសួងបរិស្ថាន និងសំណូមពរឲ្យពង្រឹងច្បាប់

សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា និងសមាជិកបណ្តាញសហគមន៍ព្រៃឡង់ នារសៀលថ្ងៃចន្ទ ទី៣ ខែសីហានេះ បានចូលទៅផ្តល់ព័ត៌មាន និងផ្តល់ភស្តុតាងដល់មេធាវីពីររូបរបស់ក្រសួងបរិស្ថាន ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនៅក្នុងព្រៃឡង់ ស្ថិតក្នុងភូមិភ្ញាក់រលឹក​ ឃុំធ្មា​ ស្រុកជ័យសែន​ ខេត្តព្រះវិហារ​ កាលពីយប់ថ្ងៃទី២៦​ ខែកក្កដាកន្លងមក។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950450

ទេរ​ទឹកពុះ អបិយជំនឿព្យាបាលជំងឺ និងការអភិរក្ស​ធនធានធម្មជាតិ

មុនពេលដែលពន្លឺព្រះអាទិត្យចាំងជះលើវាលស្រែនៅក្បែរនោះ រមណីយដ្ឋានតេទឹកពុះមានភាពមមាញឹករួចទៅហើយ ដោយមានមនុស្សម្នាតម្រង់ជួរគ្នារង់ចាំ​ដងយក «ទឹកស័ក្តិសិទ្ធិ» ខណៈអ្នកខ្លះទៀត​កំពុង​ត្រាំទឹក​ទាំង​ព្រឹកព្រលឹម។ ...

នៀម ឆេង
https://postkhmer.com/national/news/950467

ស្ថានទូតកម្ពុជាប្រចាំជប៉ុនបញ្ជាក់ជាថ្មីពីស្ថានភាពផ្លូវការនៃពិធីបុណ្យកម្ពុជា ក្រោយមានការភាន់ច្រឡំជុំវិញការរៀបចំ

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីបំភ្លឺជាសាធារណៈ ដោយបញ្ជាក់ជាថ្មីពីស្ថានភាពផ្លូវការ និងការរៀបចំពិធីបុណ្យកម្ពុជា (Cambodia Festival) ប្រចាំឆ្នាំនៅទីក្រុងតូក្យូ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ ក្រោយមានការភាន់ច្រឡំជុំវិញការរៀបចំព្រឹត្តិការណ៍នេះ។ ...

ហុង រស្មី
https://postkhmer.com/lifestyle/arts-culture/news/950490

កម្ពុជា-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងលោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេសនៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ បានជួបពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអនុវត្តច្បាប់បង្រ្កាបបទល្មើស ធនធានធម្មជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីតាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យកាន់តែមានភាពសុក្រឹត និងប្រសិទ្ធភាពខ្ពស់។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950485

កម្ពុជាការពារការវាយតម្លៃប្រកបដោយតុល្យភាពរបស់អ្នករាយការណ៍ពិសេស UN ក្រោយទទួលការរិះគន់ពីថៃ

កម្ពុជាបានការពារការងាររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ក្រោយទទួលការរិះគន់ពីប្រទេសថៃ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានឱ្យដឹងថា លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ បានសម្តែងការកោតសរសើរចំពោះអ្វីដែលលោកស្រីពិពណ៌នាថា ជា «វិធីសាស្ត្រវាយតម្លៃដ៏គ្រប់ជ្រុងជ្រោយ និងប្រកបដោយតុល្យភាព» របស់អ្នករាយការណ៍ពិសេស ក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ...

ហុង រស្មី
https://postkhmer.com/national/news/950495

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​បានកើនឡើង! លោក ស សុខា ស្នើ​ឱ្យ​រឹតបន្តឹង​ឡើង​វិញ ចាប់ពីថ្ងៃទី១ កញ្ញា

លោក​ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​បាន​អះអាង​ថា ការ​​​ផ្អាកការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី​ចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ បាន​ធ្វើ​​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ហើយ​លោក​បានស្នើ​​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សុំ​ឱ្យអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ ...

ឈន ណន
https://postkhmer.com/national/news/950301

ក្រសួងបរិស្ថាន៖ ឧទ្យានុរក្សបរិស្ថាន ជាវីរបុរសជួរមុខ នៃការការពារព្រៃឈើ សត្វព្រៃ និងបេតិកភណ្ឌធម្មជាតិ

លោក រ៉េត ភារុណ ចុះល្បាតព្រៃម្តងៗ មានរយៈពេលពី ២០ ទៅ ២៥ ថ្ងៃ ដែលធ្វើឱ្យលោកត្រូវឃ្លាតឆ្ងាយពីភរិយា និងកូនៗជាច្រើនសប្ដាហ៍។ នៅក្នុងព្រៃជ្រៅៗ និងដាច់ស្រយាលប្រកបដោយគ្រោះថ្នាក់ សេវាទូរស័ព្ទមានតិចតួចណាស់ ឬគ្មានតែម្តង។ រាល់ពេលដែលមានសេវាទូរស័ព្ទ លោកតែងតែទូរស័ព្ទទៅផ្ទះ ហើយការបានឮសំឡេងក្រុមគ្រួសារ គឺជាកម្លាំងចិត្តធ្វើឱ្យលោកបន្តការប្តេជ្ញា។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950263

ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់ ២៥,៣ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំ ២០២៦ ទោះបីជាសេដ្ឋកិច្ចថយចុះក៏ដោយ

យោងតាមធនាគារជាតិនៃកម្ពុជា (NBC) ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន ២៥,៣ ពាន់លានដុល្លារក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៦ ដែលគ្របដណ្តប់លើការនាំចូលរយៈពេលប្រាំបីខែ ទោះបីជាមានការធ្លាក់ចុះ ៨,១ ភាគរយពីឆមាសទីពីរនៃឆ្នាំមុនក៏ដោយ ដោយកត់សម្គាល់ថា ៦,៣ ភាគរយនៃទុនបម្រុងអន្តរជាតិសរុបត្រូវបានវិនិយោគលើមូលបត្របំណុល រួមទាំងមូលបត្របំណុលបៃតងផងដែរ។ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-holds-253b-foreign-reserve-in-h1-2026-despite-decline/kh

កម្ពុជាទទួលបានកម្ចី និងជំនួយឥតសំណងសរុប ៤០០លានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រែកជីកហ្វូណន

យោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី កម្ពុជាទទួលបានប្រាក់កម្ចីដែលមានលក្ខខណ្ឌអនុគ្រោះចំនួន ២០០លានដុល្លារ និងជំនួយឥតសំណងចំនួន ២០០លានដុល្លារពីប្រទេសចិន ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោ ដែលមានតម្លៃ ១,៧ពាន់លានដុល្លារ។ ...

យ៉ាត់ ម៉ាឡៃ
https://kiripost.com/stories/cambodia-secures-400m-loan-and-grant-for-funan-canal-infrastructure/kh

កម្ពុជាទទួលបានជំនួយ២លានដុល្លារអាម៉េរិកពីអូស្ត្រាលីដើម្បីពង្រីកកិច្ចគាំពារសង្គម

ប្រទេសអូស្ត្រាលីបានផ្តល់ថវិកាបន្ថែមចំនួន ៣លានដុល្លារអូស្ត្រាលី (ប្រហែល ២ លានដុល្លារអាម៉េរិក) ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា នៅចំពេលដែលមានភាពមិនច្បាស់លាស់ជាសកល និងការរំខានផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយជម្លោះ គ្រោះមហន្តរាយអាកាសធាតុ និងជំងឺរាតត្បាត ដែលកំពុងដាក់សម្ពាធកាន់តែខ្លាំងលើសហគមន៍ងាយរងគ្រោះ។ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-secures-us2-million-australian-funding-to-expand-social-protection/kh

ភាគីថៃបង្កការរំខានក្នុងកិច្ចប្រជុំយូណេស្កូ ខណៈគណៈកម្មាធិការថ្កោលទោសការទម្លាក់គ្រាប់បែកលើទីតាំងបេតិកភណ្ឌ

សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) របស់អង្គការយូណេស្កូ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចមួយដែលថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកំឡុងពេលជម្លោះប្រដាប់អាវុធ។ ...

នៀម ឆេង
https://postkhmer.com/national/news/950288

នាយករដ្ឋមន្ត្រីប្រកាសពីការបន្ធូរបន្ថយពន្ធនិងដំឡើងស័ក្តិជូនកងទ័ពជួរមុខការពារព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញកញ្ចប់លើកទឹកចិត្តសម្រាប់យោធា និងមន្ត្រីនគរបាលដែលបានចូលរួម ដោយផ្ទាល់ក្នុងការការពារព្រំដែនរបស់កម្ពុជា រួមទាំងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិដីធ្លី ការឡើងឋានៈ និងផ្តល់ជូនមេដាយ។ ...

ឈន រស្មី
https://kiripost.com/stories/pm-announces-tax-breaks-and-fast-track-promotions-for-frontline-border-troops/kh

កសិដ្ឋានមួយកន្លែងកាន់កាប់ដីខុសច្បាប់ជាង ២០០ហិកតានៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ

មន្ទីរបរិស្ថានខេត្តព្រះវិហារបានរកឃើញកសិដ្ឋានមួយកន្លែងកាន់កាប់ដីជាង ២០០ ហិកតានៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ បន្ទាប់ពីបានធ្វើការស្រាវជ្រាវជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950152

កងអាវុធហត្ថខេត្តព្រះសីហនុ បាន​បំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ៨៧នាក់ បញ្ជូនទៅតុលាការ

កម្លាំង​កងរាជ​អាវុធហត្ថខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់​ទ្រាយធំ​មួយ​ទៅលើ​សំណុំរឿងជួញដូរ និង​ប្រើប្រាស់គ្រឿងញៀន ដោយដកហូតគ្រឿង​ញៀនបាន​​ជាង ១​គីឡូក្រាម និង​ឃាត់ខ្លួនជនសង្ស័យចំនួន៨៧នាក់ បញ្ជូន​ទៅ​សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី​​តាម​​ផ្លូវច្បាប់។ ...

ឈន ណន
https://postkhmer.com/national/news/950169

សម្ដេច ហ៊ុន ម៉ាណែត បដិសេធព័ត៌មានចចាមអារ៉ាមពីការរំលាយក្រសួង បញ្ជាក់ការកែទម្រង់ផ្ដោតលើការពង្រឹងស្ថាប័ន

សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញមកបដិសេធព័ត៌មានចចាមអារ៉ាមដែលកំពុងផ្សព្វផ្សាយលើបណ្ដាញសង្គមថា រាជរដ្ឋាភិបាលមានផែនការរំលាយ ឬបង្រួមក្រសួងមួយចំនួនទៅជាអគ្គនាយកដ្ឋាន ដោយអះអាងថា មិនមានគោលនយោបាយបែបនេះឡើយ ខណៈការកែទម្រង់រដ្ឋបាលដែលរដ្ឋាភិបាលកំពុងអនុវត្ត គឺផ្ដោតលើការពង្រឹងស្ថាប័ន បំបាត់មុខងារជាន់គ្នា និងធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។ ...

ហុង រស្មី
https://postkhmer.com/national/news/950177

ខេត្តពោធិ៍សាត់ពន្លឿនគម្រោងដាក់បង្គោលភ្លើងបំភ្លឺផ្លូវ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលយប់

រដ្ឋបាលខេត្តពោធិ៍សាត់ បានពន្លឿនការអនុវត្តគម្រោងដំឡើងបង្គោលភ្លើងបំភ្លឺតាមដងផ្លូវសំខាន់ៗក្នុងខេត្ត ដោយប្រើប្រាស់ការផលិតបង្គោលដោយខ្លួនឯង និងកម្លាំងមន្ត្រីរាជការ បន្ទាប់ពីអភិបាលខេត្ត លោក ខូយ រីដា អះអាងថា គ្រោះថ្នាក់ចរាចរណ៍ពេលយប់បានឆក់យកជីវិតប្រជាពលរដ្ឋជាង ១០នាក់ ហើយខ្លះលើសពី ២០នាក់ក្នុងមួយខែ។ ...

ហុង រស្មី
https://postkhmer.com/national/news/950185

កម្ពុជាប្រាប់អ្នកជំនាញ UN ថា ការបង្ក្រាបឆបោកអនឡាញត្រូវដើរទន្ទឹមនឹងការការពារជនរងគ្រោះ

កម្ពុជាបានប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវអនុវត្តស្របតាមនីតិវិធី និងគោលការណ៍មនុស្សធម៌ ដោយធានាសុវត្ថិភាព និងសុខុមាលភាពរបស់ជនរងគ្រោះ ខណៈអាជ្ញាធរបន្តពង្រឹងប្រតិបត្តិការបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេស។ ...

ហុង រស្មី
https://postkhmer.com/national/news/950209

សម្ដេច ហ៊ុន ម៉ាណែត៖ ការលើកឡើងរបស់ថៃហាក់ «មិនយុត្តិធម៌» និង «មិនសូវត្រឹមត្រូវ» ហើយ «ធ្វើឱ្យយើងគ្មានជម្រើស»

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ការសម្រេចចិត្តពាក់ព័ន្ធនឹងអនុសញ្ញា UNCLOS ត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជាគ្មានជម្រើសអ្វីផ្សេងទៀត ក្រោយពេលប្រទេសថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១។ ...

Sangeetha Amarthalingam
https://kiripost.com/stories/hun-manet-thailands-remark-unfair-inaccurate-left-us-with-no-choice/kh

គ្រាប់មិនទាន់ផ្ទុះជាង៨៤០០គ្រាប់ក្រោយជម្លោះព្រំដែនខ្មែរ-ថៃ ត្រូវបានបោសសម្អាតនៅរយៈពេល៦ខែឆ្នាំ២០២៦

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបំផ្លាញចោលគ្រាប់មិនទាន់ផ្ទុះ (UXO) ច្រើនជាង ៨,៤០០គ្រាប់ដែលក្នុងនោះរួមមានគ្រាប់បែកចង្កោមចំនួន ៤៤៣៦គ្រាប់ ដែលបន្សល់ទុកពីជម្លោះរវាងកម្ពុជា និងថៃ។  ...

ថាង ស៊ីណន
https://kiripost.com/stories/8400-uxo-from-border-war-cleared-in-first-six-months-of-2026/kh

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fHvuU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!